បុព្វបុរស ដូនតាខ្មែរយើងពិតជាពូកែ គឺលោកបានដឹងមុនអ្នកវិទ្យាសាស្ត្រសម័យទំនើប ។ លោកតែងតែពោលសរសើរថា «ទឹកដីនេះល្អ អ្នករស់នៅក៏ស្អាតៗដែរ» ឬក៏និយាយតាមពាក្យចាស់លោកពោលថា ៖ «ទឹកដីតំបន់នឹងលើកសាច់ លើកសម្រស់អ្នកនៅក្នុងតំបន់នោះ ទឹកដីជួយលើកសម្រស់ សុខភាពមនុស្សយើង» ថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានមកបកស្រាយការពិតហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7tX7t1l2D3S5_PkB2gRZbbzh37C_1R58kPFqKel6QIU_skAZC6TOXzh_bMzcl2m7yPEK__bGy-A18z9D_btbQWZX5eF3gfYrmzTIQSZndWySq36Drpjf5MLzKE2uSCIo3jprMLRLud0bfiBNlPgyZ80Th7OVmta8n5iM0yX6s2OETfqpT4VgRc1T4oHcV/s1920/image_2025-03-04_13-54-31.png

អ្នកជំនាញសុខភាពបានលើកឡើងថា «អ្នកដែលរស់នៅប្រទេសមានអាកាសធាតុក្តៅ នឹងឆាប់ចាស់ជាងអ្នករស់នៅតំបន់ត្រជាក់» តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នករស់នៅតំបន់ទាំងនោះឆាប់ចាស់ជាង បើទោះជាប្រភេទស្បែកដូចៗគ្នាក៏ដោយ ឱ្យតែយើងប្តូរទីតាំងរស់នៅនោះ រូបសម្រស់ក៏ប្រែខុសៗគ្នាដែរ ។ តើការរស់នៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងពិតជាធ្វើឱ្យយើងឆាប់ចាស់ជាងវ័យ មែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdchOl7YNtONVyajc4OpACirf_cW0jP36UM7qrjZoE6p_b-kUQYQdSjSTQbq8aElGGg8RKq9i7qbbRhL-3RAGb2QGlkPA3Ir6YT-zeIfb0-533-aLtphUQDHouZuxwe9lgTZACYzjKLFfXxWfPgGWeh9JVKOFxGxysbPeYx2A7hA1s-ytYJ7dgb9_v7-gh/s900/image_2025-03-04_13-54-33%20(2).png

ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបង្ហាញថា អ្នករស់នៅតំបន់មានអាកាសធាតុក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ ដោយសារការផ្លាស់ប្តូរម៉ូលេគុលក្នុងរាងកាយ ហើយផលប៉ះពាល់រាងកាយនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងសម្រាប់អ្នកមានអាយុច្រើន ។ អ្នកស្រាវជ្រាវបញ្ជាក់ថា អាកាសធាតុក្តៅពិតជាធ្វើឱ្យប៉ះពាល់សុខភាពពុំគួរឱ្យជឿ ជាពិសេស ភាពជរា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvfDzDchzBiMNS6E3hi_vmU4QNpC1fp5Fv4FwNSqMRGNwaqwk195G8VqizSyrwG5rOQvdneuQ0FYGv56uEp0NzJzqWTK5dWozbW4l_UEr9sAuLPhTvy507lwEl-Z2rCnVUze0_KEb19DuV9jcMOhYJ_1Avc7Suq-jDeXByi8wo-CNtbDWOBR2GyhJXCWG/s1024/image_2025-03-04_13-54-32%20(2).png

ការស្រាវជ្រាវនេះបង្ហាញថា បើទោះជាយើងពុំបានស្លាប់ដោយសារអាកាសធាតុក្តៅ ប៉ុន្តែអាកាសធាតុក្តៅនឹងប៉ះពាល់ដល់សុខភាព និងធ្វើឱ្យមនុស្សឆាប់ចាស់ជាងវ័យ បើទោះជាយើងបានហាត់ប្រាណ និងពុំជក់បារីក្តី ។ នេះបើតាមការលើកឡើងរបស់ Mariana Arcaya សាស្ត្រាចារ្យផ្នែកសុខភាពនៅវិទ្យាស្ថានម៉ាសាឈូសេត សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMkUNQUTDA7i5MmmKoKL96WNxyhuVfEWsOjClb1NzfjXQxU-TKml6X_fzXB92O2wAaSKMrFugRCbV2w34LJvSio3eAfwbxlmjUe_KzclzLtHsofkDpSXnRc-PmFjaQwcdpLIHQ8DK0f7Ozn_3lh8KVuGqCj7SBodhvt-E-ZUw__rU0zh8EVxcoegTFU9X/s1920/image_2025-03-04_13-54-33.png

ការស្រាវជ្រាវខាងលើបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Science Advances ដែលក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើពលរដ្ឋអាមេរិក ចំនួន៣,៦០០នាក់ មានអាយុចាប់ពី៥៦ឆ្នាំឡើងទៅ ព្រមទាំងប្រមូលសំណាកឈាមតាមពេលវេលារយៈពេល៦ឆ្នាំ ។ បន្ទាប់មក ពួកគេយកមកវិភាគដើម្បីពិនិត្យមើលការផ្លាស់ប្តូរផ្នែក Epigenetics ដែលបញ្ជាក់ពីភាពត្រឹមត្រូវរបស់ DNA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHZQpXqM2C5RMoaV4l0xwBgdT66ssmTM2nyGTzobs2ZOaYrYtJskOHZETJ0nqRr4B66Qe9gGTI5cljwFx7ei6EwQvenPKYGBhffb662yBfYF9yZvgb6CHgO9AFFxE-AkOWEMPMckuP6n-bSD2FMuLEfC9jOPAJexZorN3ETLjVzOc4GY3yT36_-F-T0m5/s1200/image_2025-03-04_13-54-32.png

ក្រុមអ្នកស្រាវជ្រាវក៏ប្រមូលទិន្នន័យមកបញ្ចូលក្នុងសន្ទស្សន៍កំដៅនៅទីកន្លែងនីមួយៗ ដែលអ្នកចូលរួមសាកល្បងកំពុងស្ថិតនៅ ។ ការវិភាគបង្ហាញថា អ្នករស់នៅក្នុងតំបន់ក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ បើទោះជាពួកគេបានហាត់ប្រាណ និងពុំជក់បារីក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz9ONWQjB6eRJCud_UZoM_zWPgoEGbcE0f_rLn5yL_UMTMjQ0oHXceDL-3xI3ig8GQqZna5WihwqzzZJEiCqlE5NPcZUVVOXxn4sqOQeLmlXSqAcmbCQh58S-Dc77wSWImis13xfIaubw_IlBhJ33mYirF4_EbRpucv_ULsrUQ2a0q4I4GqCgqGCFqgpwx/s920/image_2025-03-04_13-54-33%20(3).png

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវពុំប្រាកដចិត្តថា ហេតុអ្វីបានជាភាពចាស់ជរារបស់មនុស្សពាក់ព័ន្ធនឹងអាកាសធាតុក្តៅ ។ ក្រៅពីនេះ ក៏មានសំណួរជាច្រើនទៀតដែលពួកគេត្រូវឆ្លើយ ដូចជា ៖ តើអាកាសធាតុក្តៅធ្វើឱ្យមនុស្សឆាប់ចាស់ដោយរបៀបណា? តើការរស់នៅតំបន់ក្តៅខ្លាំងរយៈពេលខ្លី នឹងធ្វើឱ្យមនុស្សឆាប់ចាស់ដែរឬទេ? តើការរស់នៅតំបន់ត្រជាក់ពិតជាអាចពន្យារពេលភាពចាស់ជរា មែនទេ? ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវផ្សេងទៀតនឹងអាចបកស្រាយចម្ងល់ទាំងនេះបាន ៕