Home Blog Page 663

តុក្កតា The Simpsons ពិតជាបានទស្សន៍ទាយអំពីហេតុការណ៍ភ្លើងឆេះទីក្រុង Hollywood នៅ Los Angeles មែនឬ?

0

មនុស្សម្នានៅជុំវិញពិភពលោកហាក់មានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានទស្សនាវគ្គមួយនៃគំនូរជីវចលតុក្កតា The Simpsons កាលពីឆ្នាំ ២០០៧ បានលេងអំពីហេតុការណ៍ភ្លើងឆេះព្រៃក៏ដូចជាបង្កភាពចលាចលដល់មនុស្សម្នាក្នុងតំបន់ ខណៈថ្មីៗនេះ ក៏កើតមានហេតុការណ៍ឆេះទីក្រុង Hollywood នៅ Los Angeles សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAIkOLRau6FaHB7PJr_xktbH8LSD5KA6M5U3225OvWgJQHz1NrqrcrXcllxa3Rsy_6qs54vyZAG73su9SDkTO3uFSbCrKPlIHQUcotV8INvs8_EoT_M7-G8WtfUcBWaKDpL4zkst1fofMko3dcQSTQ2K5qBe4awtXtJTyjQQxb0h9FIt5kPRfolc68wuE/s686/image_2025-01-17_13-01-31.png
ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយអំពី ខ្សែភាពយន្តគំនូរជីវចល The Simpsons ដែលត្រូវបានស្គាល់ថាជាតុក្កតាប្រមើលមើលអំពីអនាគតកាល។ ខ្សែភាពយន្ត The Simpsons ត្រូវបានផលិតឡើងដំបូងតាំងពីឆ្នាំ ១៩៨៩ និងមានជាច្រើនវគ្គ។ តុក្កតានេះហាក់ទទួលបានភាពល្បីល្បាញជុំវិញពិភពលោក ព្រោះតែវគ្គនីមួយៗដែលធ្លាប់បានលេងកន្លងមក បានឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិក៏ដូចជាហេតុការណ៍ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit7YWH2xCChKvXPalYqhqeA44pMWOZWz8dWfwjsx_h4xxOMEwvfet5m8A0x6XnBZZnD9-PLLDsAzZFs-zfhWeXgoXM1pzt1ZPki8Qnf4_vzVupdGqP9XUJpgnq1XoFb9QzeYfAtGmZQ0XeGi9vKZ35KZ8tyb99EFwdfUCNkNRFCgsZcfRJfkfP8vQwYUmw/s615/IMG_1356.JPG
ទាក់ទងជាមួយនឹងហេតុការណ៍ភ្លើងឆេះព្រៃនៅឯក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនាពេលថ្មីនេះវិញ បានធ្វើឲ្យសាធារជននៅទូទាំងពិភពលោករម្លឹកទៅដល់វគ្គមួយរបស់តុក្កតា The Simpsons ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០០៧។ នៅវគ្គទី ១២ នៃរដូវកាលពី ៨ ក្រោមចំណងជើងថា Little Big Girl ដែលឆ្លុះបញ្ចាំងអំពីហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយ គំរាមកំហែងដល់ទីក្រុងនិងអ្នកស្រុក។ ការឆេះនេះក៏ព្រោះភាពធ្វេសប្រហែសរបស់តួអង្គ Bart គ្មានទំនួលខុសត្រូវក្នុងការគ្រប់គ្រងភ្លើងដែលបង្កឡើងដោយខ្លួនឯងបាន ទើបបណ្តាលឲ្យសហគមន៍ទាំងមូលប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjER0KR-w3ODEkAoG2D23b-wEcEGPAkTAayI9aTY8Idu35E67lRBDEkGMnaUSBWEHbA8TlDftOPBL2y8FDLUDD8_upth9YInrZ94exyQ7hyphenhyphen67iJlvhfkgFHE-wvqCD34xiHBU5VwYTrxuqxscLatpGhXYCkUWspyB2NLH1oZWqulvtpoNomksD_hnXpIb-U/s1600/IMG_1359.JPG
តាមរយៈឈុតឆាកនេះគឺបានធ្វើឲ្យមហាជនជាច្រើនគិតថា វាស្រដៀងទៅនឹងហេតុការណ៍ដែលកើតឡើងនាពេលថ្មីៗនេះខ្លំាងមែនទែន ខណៈដែលអណ្តាតភ្លើងនូវតែបន្តឆាបឆេះព្រៃ ក៏ដូចជារីករាលដាលដល់តំបន់ផ្សេងៗ បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គីភ័យឥតស្រាក់ស្រាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggialOo7Is7j-o61R1QvS_qSYK-tzpjXTsfoymikNsCwuQxRfbBt55EHoArXgFK5EMPjzrTw9k0IuzEgLQndwqVg2-IMqxGERsroE7sASxyLc6YJaLSoNOVg6KccJhnt2BQ1Qt3cEv7XRurKtqhcy8DsS9HdEwoLOyxF78ZCZWHTpibtzS3WzOovrMtDxt/s960/IMG_1360.JPG

ទោះជាយ៉ាងណា មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាជឿលើហេតុការណ៍នេះទេ ដោយអ្នកខ្លះក៏បានលើកថា ភាពយន្ត The Simpsons មិនបានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅទី ណាឲ្យពិតប្រាកដទេ ខណៈដែលភ្លើងឆេះបែបនេះគឺតែងកើតឡើងជាច្រើនកន្លែងជារៀងរាល់ឆ្នាំ និងគ្រប់ប្រទេសទាំងអស់។ ដូច្នេះ ការទស្សន៍ទាយនេះគឺមានភាពមិនច្បាស់លាស់ (ដោយប្រយោលប៉ុណ្ណោះ)៕

ឈ្វេងយល់អំពី ហនុមាន និងអ៊ូខុង ស្តេចស្វាប្រចាំកម្ពុជានិងចិន!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទិដ្ឋភាពមួយ ដែលជាជំនួបរវាងស្តេចស្វាប្រចាំប្រទេសទាំង ២ គឺកម្ពុជានិងចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaeUXTwnK4FMyFbtf7tNOAI1Xd2iJar1I9qasp2t8TL6csa9TucBN-cGJ66PwzYy6KFXys3CjWbNUWVJnzUpMolltWRS5-k2VQHeHmOWxtr4AYidJ81EQJANbWy6COctybkVzu2qou6NKNyGsX092fEJSrd9MiSDTOS9CccaFcU83L8pUCo6Iv32J-gtkk/s1200/IMG_1404.JPG
យោងតាមការដាក់បង្ហោះជាច្រើននៅលើបណ្តាញសង្គមហ្វេសបុកបានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលមានវត្តមានហនុមាន ស្តេចស្វាខ្មែរ និង ស៊ុន អ៊ូខុង ស្តេចស្វាតំណាងប្រទេសចិន ព្រមជាមួយនឹងការគូសបញ្ជាក់ថា «ហនុមាន នាំអ៊ូខុងទៅដល់ភ្នំគូលែនហើយ»។ នៅលើទឹកដីប្រទេសកម្ពុជា កំពូលភ្នំគូលែន អមទៅដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ និងទឹកជ្រោះដ៏សែនមនោរម្យនៅទីនោះ ក៏ដូចជាការបង្ហាញរួមគ្នារវាងវប្បធម៌ខ្មែរចិន បានបង្កើតជាទិដ្ឋភាពមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_lMMMiPzZpHuRul9l_ailBRnNISuGsyBM5IdWOsL9MAPB1LJqqB_BINNH8BqQXi6-b-DVP4sts8ThUAHWJQSUCicz3SSmbWooEX0RgRufd_YrhUldip4OaxezslKfYQjFNQE-qMTSc9btRcHQ41woZ2s4fJXgAcG_uQBLbU5meY1uj3mH2WYSxN0TLK8E/s1200/IMG_1409.JPG

សូមជម្រាបថា ហនុមាន ឬស្វាស គឺតួអង្គដ៏សំខាន់មួយនៅក្នុងរឿងរាមកេរ្តិ៍។ នៅក្នុងរឿងរាមាយណ ហនុមាន បូជាចំពោះព្រះរាម។ ហនុមាន ត្រូវបានគេស្គាល់ថា ជាមេទ័ពមួយក្នុងចំណោមមេទ័ពទាំង១៨របស់ព្រះរាម និង «កងទ័ពព្រះពន្លា» ហើយក៏ជាមេទ័ពស្វា ដែលមានឫទ្ធានុភាពខ្លាំងក្លា បញ្ញាវៀងវៃ និងភាពស្មោះត្រង់ខ្ពស់ចំពោះព្រះរាម។ ហនុមាន ក៏ជាតួអង្គលេងសើចច្រើន និងមានប្រពន្ធច្រើនផងដែរ។ យ៉ាងណាមិញ នៅក្នុងជំនឿ ប្រពៃណី និងការបដិបត្តិខ្លះ ដូចជានៅប្រទេស ឥណ្ឌា គេក៏គោរពបូជាហនុមានជាព្រះមួយព្រះអង្គដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5nyhoxgjIpf6gYDSFgB9Jq-7d8CxrTtDgozEgqCVC9vQdvufND8jH8K2dx-752d7qoOBflVX_i7wNB2DiRNTN6iES6nJIO-3Ip29I3gtTX_rNVbW_0xmoIpFChujfzW9W9wdUt9_FeKQL9HSxwpYBvF9-Bi5Wy0mvshpLTCJAvhDIHjQbUfg5lceQXd74/s1800/IMG_1407.JPG

បើក្រឡេកទៅកាន់ ស្តេចស្វាអ៊ូខុងវិញ ត្រូវបានគេស្គាល់ថាជា តួអង្គសំខាន់មួយនៅក្នុងប្រលោមលោកចិនសតវត្សទី ១៦ ដំណើរទៅទិសខាងលិច។ នៅក្នុងប្រលោមលោក ស៊ុន អ៊ូខុង គឺជាស្វាដែលកើតចេញពីថ្ម ដែលទទួលបានអំណាចអបិយជំនឿ តាមរយៈការអនុវត្ត សាសនាតាវ ។ ក្រោយពីបះបោរប្រឆាំងនឹងស្ថានសួគ៌ ក៏ត្រូវ ព្រះពុទ្ធ ដាក់នៅក្រោមភ្នំ។ ប្រាំរយឆ្នាំក្រោយមក គាត់បានអមដំណើរព្រះសង្ឃថាងសាងខាង ជិះសេះនាគស និងសិស្សពីរនាក់ទៀត គឺ ជូប៉ាជេ និង សាអ៊ូជីង ក្នុងដំណើរឆ្ពោះទៅកាន់ឋានសួគ៌ ឬកន្លែងដែលព្រះពុទ្ធ និងបព្វជិតទ្រង់គង់នៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnw2-uWB_xL3vZWTrFTQ-ovaXTOohV-l1Zpiu7oGuXOo2UyejEX05Q3K_ZSRtG0vZ4OEwAA-9uXGTZwcKbzGWTXG-I0zmoK2FFYltInesP3es5h6Rt4mYVuEq1UGOkdo-GsyQ4DViinTR9GB9rssX0Dpg9jdH9lYsohP8EASZJbvVDhyphViQg5HlRqP-C/s1080/IMG_1405.JPG

មកស្គាល់ទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំងបំផុតក្នុងលោក

0

ទីក្រុងមួយនេះគឺមានការកកស្ទះចរាចរណ៍ខ្លាំងណាស់ មានន័យថា ជារៀងរាល់ថ្ងៃមនុស្សម្នាក់ៗបានខាតពេលរាប់ម៉ោង ទម្រាំបានទៅដល់គោលដៅនីមួយៗ។ ដូច្នេះយោងតាម TomTom ដែលជាក្រុមហ៊ុនគ្រប់គ្រងទីតាំងភូមិសាស្ត្រ និងទិន្នន័យដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ បានឱ្យដឹងថា ទីក្រុងម៉ិស៊ិកគឺជាទីក្រុងមួយដែលមានការកកស្ទះចរាចរណ៍ខ្លាំងបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn7K5c-K4FAaA_xKjyag0xEks0k_LwUgvRrVxCMs2BzJipPbmHAsO05aIGF4iHBgc3Aq2pBVyFUGoCAHhbeoQD4UD096S60vylZeUlV3un7VBejQ8KyePN1e-WY_WkgSwXPpnAu5VVkUuAHUrLNuuEYMoO2XM0MwEshtP8HavHwhT5VUBdykuUnFDk36yx/s1080/image_2025-01-17_11-00-44.png
ការស្ទះចរាចរណ៍គឺពិតជារំខានខ្លាំងណាស់ ព្រោះវាបានធ្វើឱ្យយើងខាតពេលវេលាច្រើន ក៏ដូចជាធ្វើឱ្យយើងមានការធុញទ្រាន់ និងហត់នឿយផងដែរ។ ជាទូទៅមនុស្សម្នាក់ៗនៅទីក្រុងម៉ិកស៊ិក បានចំណាយពេលជាមធ្យម ១៥២ ម៉ោងក្នុងមួយឆ្នាំ ស្មើនឹង ៦ ថ្ងៃ ឬ ១៩ ថ្ងៃក្នុងមួយឆ្នាំនៃការស្ទះចរាចរណ៍។ មានន័យថា មនុស្សម្នាក់នៅក្នុងរដ្ឋធានីម៉ិកស៊ិកត្រូវការពេលជាមធ្យមកន្លះម៉ោង ដើម្បីធ្វើដំណើរចម្ងាយ ១០ គីឡូម៉ែត្រ ខណៈជាធម្មតាក្នុងលក្ខខណ្ឌល្អ ចម្ងាយនេះចំណាយពេលត្រឹមតែ ៨ នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70RztnvxLAwJTeSPVrjwViCYQVLuyiMfUA3sVzuuLgdl4jKkR3eIA4latWO5EzoEx-cUjP_xAxy5CIMWVmcO-buHZjMhNSWuhv-tTDykBRp06zMaGNiZsgAG9ChP-gP5ZbkXM2TFPOTI7_iEL4UKYaYKqybS2v4GpOvXfwVqRr6QZAffVFBOG8X7C1PgY/s1200/image_2025-01-17_11-00-43.png

របាយការណ៍ TomTom ក៏បង្ហាញដែរថាស្ថានភាពចរាចរណ៍នៅទីក្រុងម៉ិកស៊ិកគឺស្រដៀងគ្នាទៅនឹងការកកស្ទះចរាចរណ៍នៅទីក្រុង Kolkata ប្រទេសឥណ្ឌា និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រួមទាំងទីក្រុងក្យូតូ ប្រទេសជប៉ុនផងដែរ។ ទីក្រុងទាំងនេះមានប្រជាជនរស់នៅច្រើន ដោយពួកគេចំណាយពេលលើសពី ១០០ ម៉ោង/ឆ្នាំ ដោយសារការកកស្ទះចរាចរណ៍។ មូលហេតុនៃការកកស្ទះចរាចរណ៍នៅទីក្រុងម៉ិកស៊ិកគឺដោយសារ ការតវ៉ាជាញឹកញាប់ ការដង្ហែរក្បួន ឬព្រឹត្តិការណ៍វប្បធម៌ និងកីឡា ជាពិសេសនៅតំបន់កណ្តាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf0fdTthPrRnMoGmIWqdOSnF-Vozrw0XRpfgEZgroozFKtwwDQ8ap3renFm7x0jQTFlg10rcmwrml6qQEu7gxK76Hlzl4JFEuGzIyBvo7OsBC45oTmhzRhcXvJkv5kGDSuVQJE9wDfDO2U53MMVL_8jNxUyTet1NT_S4CnQ155_7sPmJJSwCT95qijADSl/s1024/image_2025-01-17_11-00-41.png

យោងតាមទិន្នន័យពីលេខាធិការដ្ឋានរដ្ឋាភិបាលទីក្រុងម៉ិកស៊ិក ជារៀងរាល់ឆ្នាំមានការតវ៉ាយ៉ាងហោចណាស់ ៣,០០០ ដងនៅក្នុងទីក្រុងនេះ។ យោងតាមលោក Ralf-Peter Schäfer អនុប្រធានផ្នែកដឹកជញ្ជូននៅ TomTom ការរួមបញ្ចូលគ្នានៃចំនួនប្រជាជន និងកំណើនសេដ្ឋកិច្ចកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធដឹកជញ្ជូននៅទីក្រុងម៉ិកស៊ិក។ ក្រៅពីនេះ ការកើនឡើងនៃក្រុមដឹកជញ្ជូនរហ័ស ក៏ធ្វើឱ្យស្ថានការណ៍ស្មុគស្មាញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLm74tpc9fab6t-wFjp0s1QJtaC0Iez4FUNQcl1SDoAy9AvqpntDnvxkzYFWPaIN60yThKgmix160tnhskspalzhOqpaKKXiWgbOo1Q-DRAA8h3lHZnJ4vyjf70XGXI_6ToGyeVszw-OEyu1Ounk8Lj7BgQYVSriSZTU171Mj6_L6MtFImr6_XnPN-Z3wA/s1500/image_2025-01-17_11-00-41%20(2).png
យោងតាមរបាយការណ៍របស់ TomTom ទីក្រុងជាច្រើនផ្សេងទៀតរបស់ម៉ិកស៊ិកក៏បានឃើញពីការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរផងដែរ រួមទាំងទីក្រុង Guadalajara ដែលមនុស្សចំណាយពេលជាមធ្យម ៣០ នាទីក្នុងការធ្វើដំណើរ ១០ គីឡូម៉ែត្រ។ បើនិយាយពីពេលវេលាខ្ជះខ្ជាយប្រចាំឆ្នាំ Guadalajara ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីទីក្រុងម៉ិកស៊ិកដែលមាន ១០៣ ម៉ោងក្នុងមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghLWMmA4yara-5YJGTOI4Dc6qcT4mLKhStCaw-ZhQAcm9yekYRdlJWrAZiUHKxRbOgujXQ8nOe15jzQq-Hx8OjBmEiF62jxHVwYjUVOGU76AjZC2luJcMAQG6WGCOngHmLjdomNVyLP72rD8BAR7QGWMXW8lyPEVSeUBZapBbBJ6cLJ8EmxEUjGMnFM0kj/s2048/image_2025-01-17_11-00-39.png

ម្ចាស់បុរី ម៉ន ដានី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅជិតព្រំដែនខេត្តឧត្ដរមានជ័យ

0

លោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនបុរី KP MORN DANY Land & House ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅច្រកព្រំដែន អូរស្មាច់ ខេត្តឧត្ដរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhczZ6Hm1NP4H_KjmQJhn7t-g5mqRJfMk0McK7mzZ4fwgt27SmfQZtFRFDcj2QLraIkxt3Xi85GW1vLqlcpS5zvi88hrolgoZgW8nYvxvX4U0GNSxJfnw8-ue4XWZPwJnCSST2xNt-3ChRVMEWCtlyCfnvi68-EHa42EVCZ3hG5s-XgBnb2q8LwI6_WOGWH/s1280/473773863_1032308892270933_1506017456133438200_n.jpg

ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ក្រោយពីលោកស្រី ម៉ន ដានី បានជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ គ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7HanLo3DIHWFo4kVrOyW1KCq0GkSCTrhnoRKVOEMm9RtYTRmscrirSRIqF0kSv9cts_Z1Awof0yPhTauFhiwyiErB141uSleluKp44jJjzsGs_T5QqgL5HRQPeQ7EmrqyFxLxY8wEJ0HWTTIjxeDz9CROqnCdTZdhxl5xY8nv1zGjACXxmdUwZ24NiP_/s1280/474003971_1032308868937602_3135074106622986993_n.jpg

តុលារការ បានចេញដីការកោះហៅលោកស្រី ម៉ន ដានី ចំនួន៣លើករួចមកហើយ ដោយលោកស្រីមិនចូលខ្លួន តាមការកោះហៅ ហេតុដូច្នេះទើបតុលាការ សហការជាមួយកងកម្លាំងតាមចាប់ខ្លួនលោកស្រីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_135QS-9PY1R007cCGLJSWwHR7sio9CItFQnF_k49nH11G2aGpae1i5ybjbPu__Q5XzY5HVa2EWxjwnQscU1B82eyGX6qOU5nN9z86lFVeuTc6p5WhGk0Xj4_D7weIj6jzYFy7IMG1EGvkh08BEx3YDZBHBkIWKiKS7TyK1OsprAVsku3TiuvngHlFYWZ/s1290/image_2025-01-17_09-40-22.png

គួរបញ្ជាក់ថា លោកស្រី ម៉ន ដានី ជាអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្នាក់ ដែលធ្លាប់មានរឿងអាស្រូវលក់ដីឡូត៍គ្មានច្បាប់អនុញ្ញាតនៅផ្លូវជាតិលេខ៣ និងនៅខេត្តបន្ទាយមានជ័យ៕

 

ផ្ទុះភ្នំភ្លើងអ៊ីប៊ូនៅឥណ្ឌូណេស៊ីលើកនេះខ្លាំងជាងរាល់ដងបាញ់ផ្សែងខ្មៅងងឹតដល់៤គីឡូម៉ែត្រ

0

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីបានជម្លៀសពលរដ្ឋចំនួន៣,០០០នាក់ ចេញពីតំបន់ក្បែរភ្នំភ្លើងអ៊ីប៊ូ (Mount Ibu) លើកោះហាម៉ាហេរ៉ា ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ក្រោយពីភ្នំភ្លើងនេះផ្ទុះខ្លាំងបាញ់ផ្សែងផេះឡើងលើមេឃយ៉ាងខ្មៅងងឹតរហូតដល់៤គីឡូម៉ែត្រ នាពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinZ35i0yt1Sxy_ioBgleNz6sUYM6kjjbmXYg66W8ywzvOO4AIAzCs_iSPdu0nigQH21ruW1FtVqD6KGvJpAD8-uNbSSsib6MBActdHP-76DelId7wEg8bEukBAcO9FPXkIpTdoAEvuAgv0OiNg02uH7XK6N_q8qEJLVgrFGWgRK-p7iRu2TZpgqN9SPzY8/s1366/image_2025-01-17_10-02-10%20(2).png
កាលពីថ្ងៃទី១៥ ខែមករា កន្លងមក ភ្នំភ្លើងអ៊ីប៊ូ ចាប់ផ្តើមផ្ទុះឡើងលើប្រមាណជា២នាទី ដែលធ្វើឱ្យអាជ្ញាធរប្រកាសអាសន្នពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញភ្នំភ្លើងនេះ ។ នេះបើតាមការអះអាងរបស់មជ្ឈមណ្ឌលភ្នំភ្លើងឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_i6mCer6jWVWCUwbZQZAHrP5bdi56pA-xqs5fUgue9ym7MFWItOrtyBUthc3sMGeugiNymoNI0jDzicSbHjBRN-1X4JL2pXlQi662OswLMXXknhryJTsc1HLgG1xzEIFf2kdfWpT9IeEy3D_eL2JgoHRKI8bU8TG5F12y8ZC8EorCzOxx_mno-gvpmja/s700/image_2025-01-17_10-02-10.png

ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន Reuters ថា ការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ គឺចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមករា ហើយអាជ្ញាធរជម្លៀសពលរដ្ឋចំនួន៣,០០០នាក់មុនគេ ដោយសារពួកគេរស់នៅក្បែរភ្នំភ្លើងបំផុត ។ ពលរដ្ឋរស់នៅជុំវិញភ្នំភ្លើងអ៊ីប៊ូ សរុបស្មើចំនួន១៣,០០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpp2uQtrX0KbcJnFvKAi1bY_UinmnzH1syK6AE6cMBRBUywFoQ4TB1iaZaVHf79NaAR4K4-GxW08ZtEgnGhZ1RmsaDASvDKj_o7c4v0Ltu15SArcwf5b8E71C71_8Bxd7Mu6pnR8Wcubf181Fte_fto1GBVdmXRI-MyN84B7_2mYF1xyGEr3-bXU84ia64/s960/image_2025-01-17_10-02-11%20(2).png
គួរបញ្ជាក់ថា ភ្នំភ្លើងអ៊ីប៊ូ បានផ្ទុះក្រោយពីភ្នំភ្លើងជាច្រើនទៀតនៅឥណ្ឌូណេស៊ីផ្ទុះបន្ទបន្ទាប់គ្នា ដោយសារឥណ្ឌូណេស៊ីស្ថិតនៅលើបន្ទាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីនៅមានភ្នំភ្លើងចំនួន១២៧ទៀត ដែលអាចនឹងផ្ទុះនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CivfThaQ1d4ms9T7f9pizSqdbt9GzCNGPe4pGQ1QMfbsQZNEqu4OEvnlBkSK2SqHvHBjQ0QMHg3gG_pat5_ws4CHqZBnFYEQNJ5zfKPKkCF1WA16n8ledxCkZpvW-g4qmvPR-CPylCtuBjMzvAby0KtRYs-e0GJabyjBF4qUeaWixk4nel9Ue23jxpux/s1360/image_2025-01-17_10-02-11%20(3).png

ភ្នំភ្លើងអ៊ីប៊ូ ធ្លាប់ផ្ទុះជាច្រើនលើកកាលពីឆ្នាំ២០២៤ ហើយការផ្ទុះរបស់ភ្នំភ្លើងនេះនៅខែឧសភា ឆ្នាំ២០២៤ បានធ្វើឱ្យអាជ្ញាធរជម្លៀសពលរដ្ឋ ៧ភូមិ ចេញពីតំបន់គ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jM4M8bmnkl3FUAzJ6z2KvVhMSudb5waFP_1ELg1Nw8Xc9VHO2u4q6D_iwPw9sdP-AGJsXHCdWGnN0KCn3mHon1GgXaMX3knVv3971n0nJpG1egprUfvjcuCio6sEtBWbJ0QW0_O_H_YneThj9hyWHXFyZbe7iHiGSXtATIbVFjMM-gbgMUh-W_olk7mt/s870/image_2025-01-17_10-02-11.png
នាដើមខែមករា ឆ្នាំ២០២៥ ភ្នំភ្លើងនេះបានផ្ទុះរហូតដល់៩លើក ហើយអាជ្ញាធរបានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរបរទេសនៅក្បែរតំបន់ហាមឃាត់ ចាប់ពី៥គីឡូម៉ែត្រ ទៅ៦គីឡូម៉ែត្រ ។ លើសពីនេះ ពលរដ្ឋត្រូវតែពាក់ម៉ាស់ការពារធូលី និងផ្សែងផងដែរ ៕

T.O.P ដើរចេញពី BIGBANG ព្រោះចង់ការពារសមាជិកក្រុម

0

T.O.P បានផ្តល់បទសម្ភាសន៍ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំក្នុងអំឡុងពេលសម្ភាសន៍សម្រាប់ស៊េរីរឿង «Squid Game» រដូវកាលទី២ របស់ Netflix នៅថ្ងៃទី១៥ ខែមករា ដោយ បានបើកចំហអំពីការសោកស្តាយរបស់ខ្លួនចំពោះរឿងអតីតកាល។ ក្នុងនោះលោកក៏បានពន្យល់ពីមូលហេតុនៃការសម្រេចចិត្តរបស់ខ្លួនចាកចាញពីក្រុម BIGBANG ដោយសារតែចង់ការពារមិនចង់ឱ្យសមាជិករងផលប៉ះពាល់ដោយសារតែរឿងចម្រូងចម្រាសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieHVgF4vGz-Do6KFYqZ6tnRjfhK7u-8pvWNlYHVbVWloFwSwC1EiGRrhotG1WIB420ZSMlMrJRWDF9UkFBP5uCJFN7q6ollvj4gHfuxJ2GFKplJ_BT_lEStcfgx5Xy3JhzSvRH2MZsvzJu_IfMwh3jd88AqHy3novtFagyrcoetc6nFVUTUhcP2TIy9DWH/s2048/image_2025-01-16_13-29-47.png

T.O.P បានចែករំលែកថា «ដោយសារតែកំហុសរបស់ខ្ញុំ ខ្ញុំឈឺចាប់ និងខកចិត្តយ៉ាងខ្លាំងចំពោះគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ និងបង្កគ្រោះថ្នាក់ដល់សមាជិកក្រុម BIGBANG ។ ខណៈពេលដែលខ្ញុំរីករាយនឹងរុងរឿង និងសេចក្តីស្រឡាញ់ដ៏ធំធេងក្នុងអាយុ ២០ឆ្នាំ ហើយត្រូវហិនហោចវិញគឺជាបទពិសោធន៍មិនដូចអ្វីដែលខ្ញុំបានជួបប្រទះពីមុនមកនោះទេ។ ទាំងនោះគឺជាពេលវេលាខ្មៅងងឹត។ ខ្ញុំខូចចិត្តទាំងស្រុង ហើយខ្ញុំខ្វះកម្លាំងក្នុងការងើបឡើងវិញ នាំឱ្យខ្ញុំចង់លះបង់គ្រប់យ៉ាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4GjfDbOtEKmLF_CCgWMWEOcU0M6aNm53wew0PTfSpfqkBABq2Tmtin7xr0uHRZh3D8j2xc9VIBubW_ZJv4PlIvdgdCFd-I5HwWq6HMZ1mZl6OTfBc8czVHccRKPqwJhq5GgA4cty-mqrCRuCjp4QlAhG0sRHhndOu40dW9fZqrSnxg-yNZIYe92ct_oKd/s1803/image_2025-01-16_13-29-49%20(3).png

ដោយបានឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្លួន T.O.P បានបន្តថា «វាធ្វើឱ្យខ្ញុំឈឺចាប់ពេលឃើញអ្នកគាំទ្រកំពុងរង់ចាំការវិលវិញរបស់យើង។ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាច្រកចេញតែមួយគត់របស់ខ្ញុំសម្រាប់ការប្រាស្រ័យទាក់ទង ប៉ុន្តែខ្ញុំស្ថិតនៅក្នុងកន្លែងងងឹតមួយនៅពេលនោះ ដែលខ្ញុំបានប្រព្រឹត្តិដោយកំហឹង និងខ្វះការវិនិច្ឆ័យ។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំងចំពោះពាក្យល្ងីល្ងើដែលខ្ញុំបាននិយាយ ហើយមានអារម្មណ៍ខ្មាសអៀន។ ខ្ញុំមិនមានចិត្តត្រឹមត្រូវទេ។ ខ្ញុំសោកស្ដាយចំពោះទង្វើរបស់ខ្ញុំ ហើយនឹងគិតពីសកម្មភាពទាំងនោះអស់មួយជីវិត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmNOmwofXT3Z6KjuiASMI1SVi8Ux009b77ovzARalM4K5lDil5d3_Keqwy4H6DrRWSZE0oAOp5ls3OSiT2Y_3zrVzD8qfmeoiCFEm2ALSC7HmSEjtew6Gtvn4wpAEpCsyxF6a0QtbFli214W_47asgRh3Oj-Pc1BQeZ1DnBBet0mloRE2HmiGIjYERdkf/s1083/image_2025-01-16_13-29-49.png
នៅក្នុងខែកក្កដា ឆ្នាំ២០១៧ Choi Seung-hyun ហៅ T.O.P បានទទួលការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១០ ខែ ដោយព្យួររយៈពេល ២ ឆ្នាំពីបទប្រើប្រាស់កញ្ឆា។ ដោយប្រកាសថាមិនស័ក្តិសមនឹងកាតព្វកិច្ចសកម្ម លោកត្រូវបានគេបណ្តេញចេញពីសេវាប៉ូលិសដែលត្រូវបានគេដាក់បញ្ចូល ហើយបានបញ្ចប់សេវាជំនួសលោកជាបុគ្គលិកសេវាសាធារណៈ។ បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ លោកបានគេចពីសកម្មភាពកម្សាន្តសំខាន់ៗ ជំនួសមកវិញនូវសកម្មភាពនៅលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWRMTHO2jbMeeu1lmdlOJ-TGxWSCrnEVYt1ah_r9_lrSyFNkY6t0S7vD-mmDTmZTjmeWXPIyIWAUrR9Gpj6_BWPzkQr0IHplboZcUjKJkFdG8IJdbBLSzfK3kXlEkHR_ACu0h35D_T49rMROOy3nk32q-9mITIsjY59TkhbQYUSfk6V9DQi30JbAIHS5rw/s1342/Snapinst_app_351449060_1283881299190510_6325673814214215983_n_1080.jpg

នៅឆ្នាំ ២០១៩ នៅពេលដែលអ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិលើបណ្តាញសង្គមដោយនិយាយថា «សូមគិតអំពីខ្លួនអ្នក។ កុំប្រើ SNS ។ កុំត្រឡប់មកវិញ» T.O.P បានឆ្លើយដោយផ្ទាល់ថា «បាទ! ខ្ញុំគ្មានចេតនាធ្វើដូច្នេះទេ។ មើលតែរូបសត្វ»។ ក្នុងឆ្នាំ ២០២០ ក្នុងអំឡុងពេលផ្សាយផ្ទាល់ លោកបានកត់សម្គាល់ថា «ខ្ញុំនឹងមិនត្រឡប់មកវិញនៅកូរ៉េទេ។ ខ្ញុំមិនចង់ត្រឡប់មកវិញទាល់តែសោះ។ ហើយសូមឈប់សរសេរអត្ថបទអំពីខ្ញុំ។ មនុស្សឃោរឃៅពេកហើយ។ ខ្ញុំសង្ឃឹមថាពួកគេមានមនោសញ្ចេតនាច្រើនជាងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtoBMc6Q1-HKEn2AsTTKgB6zLDBFMQdKrcrvlhWbGnSmDd_uuuagpy_wOKCZfNUs7laxkWTrYYOQJA20z65ju51sIrV75PtAne3a2Hiqa0ozVw3RQMJcbhI5n2gpgfICkPMbdSPk-n58aehbj60DEMUnoQFcWrSNlzQC5cnK5Jw2ex5T1YqYUom0b0j2gR/s1349/Snapinst_app_371220391_676929581138809_3531450506165775597_n_1080.jpg

ក្រោយមក T.O.P បានប្រឡូកក្នុងអាជីវកម្មស្រា ហើយបានចូលរួមក្នុងគម្រោងបេសកកម្មផ្សេងទៀតដោយបានឃ្លាតឆ្ងាយពីឧស្សាហកម្មកម្សាន្ត។ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ លោកបានប្រកាសជាផ្លូវការពីការចាកចេញរបស់ខ្លួនពី BIGBANG ដោយនិយាយថា «ខ្ញុំបានចែករំលែកការសម្រេចចិត្តរបស់ខ្ញុំក្នុងការចាកចេញហើយ។ តាំងពីឆ្នាំមុនមក ខ្ញុំបានប្រឈមមុខនឹងជំពូកថ្មីក្នុងជីវិតរបស់ខ្ញុំ»។ អំឡុងពេលសម្ភាសន៍ T.O.P បានបញ្ជាក់ជាថ្មីអំពីការសម្រេចចិត្តចាកចេញពីក្រុម BIGBANG ដោយសូមទោសចំពោះការខូចខាតចំពោះទង្វើរបស់លោកដែលបង្កឡើងចំពោះក្រុម និងផលិតកម្ម YG ។ លោកបាននិយាយថា «ខ្ញុំបាននាំមកនូវគ្រោះថ្នាក់យ៉ាងខ្លាំងដល់ក្រុម និងភ្នាក់ងារ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានសម្រេចចិត្តចាកចេញ ដើម្បីការពារគ្រោះថ្នាក់បន្ថែមទៀត។ ខ្ញុំត្រូវទទួលរងនូវផលវិបាកនៃសកម្មភាពរបស់ខ្ញុំដោយខ្លួនខ្ញុំផ្ទាល់។ ការចូលរួមក្នុងក្រុមម្តងទៀតនឹងគ្រាន់តែភ្ជាប់ការមាក់ងាយនៃកំហុសរបស់ខ្ញុំទៅសមាជិកផ្សេងទៀតប៉ុណ្ណោះ។ វាជាអ្វីដែលខ្ញុំមិនអាចទ្រាំបាន ដូច្នេះខ្ញុំបានសម្រេចចិត្តចាកចេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjie6Y-IDdmTdNo_nEd9pN1qEVLTBWIbfoy6ENX7KGa1HaQUJ76UrOuxXlJ9A1UmQySYyi7bPTXv4cWLaQaHPeWyfnuNEhC7A3fuZPw4dGvOVYu6OtHgEdm8QsjMpMKT-XNItVvy_u_1CuJzTi25IlVBvC858tlA3VCaFxDR4i1JyjHeMkH4FXiG9RF4-Ky/s1349/Snapinst_app_412548565_1824061648052481_5359575536921884296_n_1080.jpg

នៅពេលសួរថាតើសមាជិកផ្សេងទៀតព្យាយាមហាមលោកមិនឱ្យចាកចេញទេ T.O.P ស្ទាក់ស្ទើរដោយនិយាយថា «វាពិបាកសម្រាប់ខ្ញុំក្នុងការធ្វើអត្ថាធិប្បាយលើរឿងនោះ។ ខ្ញុំគិតថា វាជារឿងមិនសមរម្យដែលនិយាយសម្រាប់សមាជិក ឬអ្នកណាដែលមិនមានវត្តមាននៅទីនេះ»។ លោកក៏បានសារភាពថាលោកមិនបានរក្សាទំនាក់ទំនងជាមួយសមាជិកផ្សេងទៀតដោយលើកឡើងពីអារម្មណ៍ខុសឆ្គងនិងភាពអាម៉ាស់ដ៏លើសលប់របស់ខ្លួន៕

«ព្យុះកំបុតត្បូង»ដែលជាបាតុភូតដ៏កម្រមួយនឹងវាយ.ប្រហាររដ្ឋកាលីហ្វ័រញ៉ានាពេលខាងមុខ

0

សហរដ្ឋអាមេរិក៖ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានប្រកាសកាលពីថ្ងៃទី១៥ ខែមករា ថារដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង បណ្តាលឱ្យលក្ខខណ្ឌអាកាសធាតុកាន់តែស្ងួត បង្កើតឱ្យមានស្ថានភាពគ្រោះថ្នាក់ ទំនងជាមានភ្លើងថ្មីអាចផ្ទុះឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVTwhRm1s0h3oso87vheBgosCPP4c5iD2kkclXhVAUOVc_iMXzUtBQzkgz7KZDpw2TFBGQnjnVaqORkfnmrx9Hn1mVADwr8DASL_88IsPe4il7NiCgs4zPg5GzLmXn4OW0vfpo64VR-CzMkHtiO78Tq_6YXgGlRCnwqRq9LejXtyo1w7B5T4BMttnHHxzT/s1440/image_2025-01-17_09-54-21.png

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ទោះបីជាការព្យាករណ៍មិនបញ្ជាក់ព្យុះកំបុតត្បូងក៏ដោយ ប៉ុន្តែអ្នកឧតុនិយម Todd Hall បាននិយាយថា ខ្យល់ព្យុះកំបុតត្បូងដែលជាបាតុភូតដ៏កម្រមួយ ប្រហែលជាកើតឡើងក្នុងពេលដំណាលគ្នាជាមួយស្ថានភាពធ្ងន់ធ្ងរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggLvfu-Dxtihy4lO16-jCH8VUluTadfAhL9mOkBn1tEBbHIxsgwJ_i3x8o7Ds0SGBIEm8YX44hbe_us7b-jRdBr2yyrJVlEMtnb2pHHxN1NQbVToqH2CtqqLs2FVrTM2te0uIjKiYAxYf2hbDnggunGWgoI9z8OIePxLBCUICvW4Hv8RXe25QsW4V5SOcb/s1200/image_2025-01-17_09-54-22%20(2).png

ខ្យល់ព្យុះកំបុតត្បូង កើតឡើងដោយកំដៅ នៅពេលដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឧស្ម័នដែលហុយចេញពីភ្លើង ហើយមានផ្សែង កំទេចកំទី និងអណ្តាតភ្លើងលាយឡំគ្នាច្រើនបង្កើតបានជាព្យុះកំបុតត្បូងតែម្តង។ លោក Leila Carvalho សាស្ត្រាចារ្យផ្នែកឧតុនិយម និងអាកាសធាតុនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយថា “ខ្យល់បក់ខ្លាំង បានបង្កើតផ្លូវមួយ និងកន្លែងដែលវាទៅ ការបំផ្លិចបំផ្លាញគឺដូចគ្នានឹងព្យុះកំបុតត្បូងផងដែរ”។ ដូច្នេះខ្យល់ព្យុះកំបុតត្បូងអាចធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងដោយសារការស្រូបខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_VF-1tu0P24mudGCh-NISxSLI-ONzKtUySONddEUg7wEPOWbDbh-lBQ0SXPxE_qNcLJvDhhYFgbvwfzYEmAiw5KLISilByVHUxICQaF_7j1q36sk200Kjb1v_u5imITIbj8bSC3UWZh6aorAHlZZMvkItAUQ66M8QAe0nvzowRNoN7EcvzNERAsC6Px84/s900/image_2025-01-17_09-54-22.png

យោងតាមលោក James Urban ជំនួយការសាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មអគ្គីភ័យនៃវិទ្យាស្ថានពហុបច្ចេកទេស Worcester បានឱ្យដឹងទៀតថា ខ្យល់បក់ខ្លាំង និងខ្យល់ព្យុះកំបុតត្បូងគឺមិនខុសគ្នានោះទេ ពួកវាសុទ្ធតែអាចនាំភ្លើងរាលដាលទៅឆ្ងាយ ហើយបំផ្លាញគ្រប់ទីកន្លែង។ ដូច្នេះនាពេលខាងមុខនេះរដ្ឋកាលីហ្វ័រញ៉ានឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូង ដែលបង្កឱ្យមានការឆាបឆេះព្រៃម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW05YEzp1JA8vecGXiSSF1BxbfP84cKacjXlETO-lT1bgXwaRT_giCSx6vmj_zK6bf8nChOyb-9N0ClRtnNv5IQZmhTEcEAxD9PpK1SSyOJ1knqfvhKGqGRl56lnLZcls1sm_he6OG_g2RLiXP2jEM2QPCeff0bDRF6SdI7EdhEzpuJRygyQkjNkC3CA55/s1500/image_2025-01-17_09-54-23%20(2).png
គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៨ ខ្យល់ព្យុះកំបុតត្បូងដែលមានទំហំប៉ុនទីលានបាល់ទាត់ចំនួន ៣ បានសម្លាប់អ្នកពន្លត់អគ្គីភ័យម្នាក់នៅពេលដែលវាបានផ្ទុះឡើងនៅក្នុងភ្លើងឆេះព្រៃដ៏ធំមួយនៅជិត Redding ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco និងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ក្រោយមកអ្នកវិទ្យាសាស្ត្របានពិពណ៌នាថា ពពកឡើងដល់ ១១ គីឡូម៉ែត្រនៅលើអាកាស និងបង្កើតខ្យល់បក់រហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះរដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូងម្តងទៀតនៅឆ្នាំ ២០២៥ នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio7pxmbOox_qD-HQvJj9FwhlVUgtow6BLubEjgln6YWdoEhaY96Hpk_h5Ytmy3Jvot2boFI8UApxRoPjHg300QyJPCmYER6w0X9HNEtfx2iANJgHgH9qJCAh0rol3IB6KS-Yc06XhSlBtA30DxujlbgtldeGcw8a0E2Uv4DXKuKjH0hSv7lpI10twnxTSf/s1242/image_2025-01-17_09-54-23.png

“សួនតេជោសន្តិភាព” តំបន់កម្សាន្តថ្មីនៅក្រុងសៀមរាប

0

សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និងគុណតម្លៃនៃការបញ្ចប់សង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGdYUpCdjI2_VI30V_7_UY_qU76Bc5B4vAI8KaeuTUGk47phmOPzfusJGWy7dVJkHVWVHZVWLQnJ0gbKvSqx7OsJ4LJwOeZSOoQ7t50rpyI60FmlkLQln1GPX-RaNJrDtNJlfPrWoP0WZp9JqaLfqx_ICA8bSy2tFvxT9b912epQSpYrEjRUZL5dfRv8yw/s1440/image_2025-01-17_08-49-12.png

សួននេះរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ ៩ទឹក១ហ៊ុន១លី ដោយបែងចែកជា៣ផ្នែកសំខាន់ៗ៖

• ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង
• ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង
• ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtS8sg1L9wjZWN95_aY3S-SKbM3gJtKaeJwrzD1AMlmhTFtTTRLBes3eO9g8zsIXospQqF5LKXxJOqpAtuamalufZoXCeJivKAYHHbTwz9m7NUojQC7P0vz0yfCUPvfEHYG6fCXwtARilJKGnHTHduqLockwDQae3Cf_2Uax2cYRazXeNwixUSZCwQbsDe/s1440/image_2025-01-17_08-49-11.png
សួនតេជោសន្ដិភាព មានទីតាំងនៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_-jqXexJ5mhiymVAgvp-Yn-zXGFGdDyYH8BIh0ZA3BQO7tx-QYguS6_7YTBnfk-o22jCG7pGp1EXncnciTWv4vBGZSnQmUkQn_9vGbewA24uhduW6G0bPUuDgB2rOHHNX_mzin4bE9nDfYxbbKLyQKcuZR3xcUrvuvDFhliFiXsTw79A6Ftwnia7mjHw/s1440/image_2025-01-17_08-49-16.png

គួរបញ្ជាក់ថា បន្ថែមពីការសាងសង់សួនតេជោសន្ដិភាពនេះ រដ្ឋាភិបាលក៏នឹងកសាងស្តូបវិមានឈ្នះ-ឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះ-ឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះ-ឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUJByk5Ij2HqTx_LBn0gxq335fwwtHYaKkSGJ6U8F6pd8n_0cuDZDJNzYIQpiwRqOX-_Px5wdJ36UAP3DT8AftdoYwMo5U-7olFD7FE2SAQGPZM-90DPd0wZBCPAU_wkp7lEcXT82u_TR9JURle5YsqOK62jKaERUOyUHXtTqzDvEGmmfhSwcwLzJXbnHg/s1440/image_2025-01-17_08-49-15.png

 

កាន់តែកក្រើក! ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 GANZBERG Super Idol រដូវកាលទី3 ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យ!

0

ភ្នំពេញ – កាន់​តែ​កក្រើក កាន់​តែ​រំជើប​រំជួល កាន់​តែអស្ចារ្យ ជាមួ​យការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី3 ដែលជាព្រឹត្តិការណ៍​ប្រគំតន្ត្រី​​​ធំបំផុតប្រចាំឆ្នាំ 2025 អមដោយ​ឆាក​តន្ត្រីស្តង់​ដា​អន្តរជាតិដ៏ធំសម្បើម​​ដែល​នឹង​មក​ដល់​នៅថ្ងៃសៅរ៍ ទី 18 មករា ដ៏ខ្លីខាងមុខនេះ​នៅ​កោះពេជ្រ ចាប់ពី​ម៉ោង 4:០០ រសៀល – 11:០០ យប់ ដែល​នឹង​ធ្វើ​ឱ្យ​​​ហ្វេនៗទទួល​​បាន​នូវ​បទពិសោធន៍រំភើបរីករាយ​​​មិនអាច​បំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeMPb6itS5n_DAChWLjaDdRT604t-oWprB882sOrMkv1iEZu567eGEVvtuV-km3nymhbwrOh3ylU_X6b0x0-J83o7a1AaXd0QvuyNG_u8eKgm8MQWLZA9Yno96qVK783UgSd1WCdcJ7NnhOIf5rjFMD8rhbTo3p1STpQ-qdj6hDz5c6a6CeW52VGA5kFH-/s2048/DSC00097.jpg

ពី​មួយ​រដូវកាលទៅមួយ​រដូវកាល ការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែង​តែនាំ​មក​នូវ​​ភាព​មហស្ចារ្យ ភាព​​រំជើប​រំជួលជាលំដាប់​​ដោយសារតែវត្តមាន​ចូលរួមសម្ដែង​ដោយ​ក្រុមកំពូល​តារាចម្រៀង​អន្តរជាតិ ជាពិសេសក្រុម K-POP និង​​​កំពូលតារាចម្រៀង​​លំដាប់​​ប្រទេស​​អម​ដោយ​​ឆាក​​​តន្ត្រីដ៏ធំសម្បើម​ ដែលត្រូវ​បាន​​រៀបចំឡើង​​ដោយ​ក្រុម​អ្នកជំនាញ​ជាមួយ​ស្ដង់​ដារ​អន្តរជាតិ មិន​​ថាប្រព័ន្ធ​ភ្លើង​ LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេង​បុកខ្លាំងហាប់ណែនអង្រួនដល់​បេះ​ដូងសុទ្ធតែ​ស្តង់ដាអន្តរជាតិ ការរចនា​ឆាកទាក់ទាញ​មិន​ចាញ់​នៅបរទេស ហើយ​​សូម្បី​បរវេណ​នៃការប្រគំតន្ត្រីទាំងមូល​ក៏មានលក្ខណៈស្ដង់​ដា​អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXPqFxumsB-TdnitZUfm31473bfnJOpPx-X0jznO-AWUgIIbA6FG-vruOrci8flzfMHnryf9tAT1EVdjMdLaxrbKBsbkiPr7B9RJ9gKC0BfKCD7NFrLzEqKbcaw-sUWjwcUncn4F78mKI2dg1r239de8nqTaYalJHudGxfoCURuxCU6SUdyoKc8iBPr801/s2048/DSC00122.jpg

GANZBERG Super Idol រដូវ​កាល​ទី 3 ពិសេស​អស្ចារ្យ​​លើសពី​​ការ​ប្រគំតន្ត្រី​ដែល​​នឹង​ធ្វើ​​​ឱ្យ​ហ្វេនៗ​ទទួល​បាន​នូវភាព​រំភើ​ប​រីករាយ​​​បំភ្លេចអស់​ទុក្ខកង្វល់​មួយគ្រា និងធានាសន្តិសុខសុវត្ថិភាព​កម្រិត​ខ្ពស់​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ig_R6hhUPi4sjGBoaORbvpw4bT14Vp8HC-BLFtoMVIdG19qPyZ1Kr8ASWzVhlLpH0BNfhwLu1j1_F2xWl8kgMQaOKtzXHyB0_TOtdXhfjBEVpV7p_uZb7y37jw2qkSL_5Xbj1GN8G2p-J0IEGLjMZ-j-u51C8UM2pgpuFADtpa3rjgg2cNtDb-f7P6Kj/s2048/DSC00070.jpg

ត្រៀមខ្លួន​​ស្រែកហ៊ោ រាំ និង​ច្រៀង​តាម Idol ណ៎ា!  រួសរាន់ទិញ​​សំបុត្រចូលទស្សនាដែលមានលក់តាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ​ ទិញ​ក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់​ក៏បាន!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFnAVXNm8g9xTfieV2h4oLwhCdWr5-HybSY7OOj-r_rSROqY4xvSgwdo46YS1TWlCxN8r2IxuYrdQ8V8hoMVX4_meTxRx84FDNpKNoFoTKqN13np8yr5c6MwrPALNDEvUpYPUs2uBnbl1Ti52sdei9ts8C-h3c51iAkI6NwtUnF2K8nWhVHVWx3WGOcdIU/s2048/DSC00038.jpg

សម្រាប់​​ការធ្វើបច្ចុប្បន្នភាព និងព័ត៌មាន​លម្អិតបន្ថែម សូមរង់ចាំតាមដាន​លើ​​ទំព័រហ្វេសប៊ុកផ្លូវការ​របស់ក្រុមហ៊ុន GANZBERG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYFSbKCSUf2aSpgQ77-KqspWC9fqy_YCRHpbZO6uBzpmgAGDZrjIZB7rvhjxA4AVu08NzVMeiRSfxJcm7fIXLxiMTTPJ-_CrvTRb6ELuFroxRuBPMh-36UGEQjvkkse5YBcPwYUXeazfQav8nH2QQaUxSZomiMiM7J8KFE_1vW_GoJfqA12FS-lFH4nZ6v/s2048/DSC00010.jpg

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSHk7pC-CG21bkYohvnoxjfEy5FbngNVjkw6WNbwoEsCPgQpHU7Nyy085Hf0-EifZHKPlFltF71dH4NpuudDXsq6C6ropJ_PrfsJo3oGy_VsPE7Pz9fnwysEHMVCkZakixl-3VoyIZ72SHyD6pKERfy-ggYaMIoC1dEr4JDxc2bxtZCe4eOPm2_pZoh6TP/s2048/DSC00001.jpg

ក្រុមហ៊ុនអាមេរិកផលិតមនុស្សយន្តស្រីឆ្លាតវៃអាចប្រើប្រាស់បានច្រើនមុខងារ

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្តស្រីឈ្មោះ Aria ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចប្រើប្រាស់មនុស្សយន្តនេះបានច្រើនមុខងារ ដូចជា ៖ ធ្វើជាមិត្តភក្តិ, ផ្តល់សេវាកម្មអតិថិជន និងការអប់រំ ដោយការបំពាក់បច្ចេកវិទ្យាឱ្យមនុស្សយន្តអាចបង្ហាញអារម្មណ៍ដូចមនុស្សពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuZL0Owy9y94im-gOgR9o9XHGUD0A2jUQPW66K11TLAAKZvHu-yysSYZvcusy2pI_2Wqt3V6_WuS5dEpvtsVja5SlirsLnEafWlbxAv-6Tg-H4ZcRP8Tt8GCuWsutW1nX7Sp_gt45upRab5tyqb3_PW45Mfyqgyx4wNJYYEyEcNQ-b1GB3UQ4sYtnlgXef/s1920/image_2025-01-17_08-21-54.png

មនុស្សយន្តស្រីនេះបង្កើតឡើងដោយក្រុមហ៊ុន Realbotix ហើយនៅផ្នែកខាងក្នុងរបស់មនុស្សយន្ត គឺបំពាក់ដោយបច្ចេកវិទ្យា AI និងគំរូភាសាទំហំធំដើម្បីជួយដល់ការធ្វើការ និងឆ្លើយតបសំណួរ ។ រីឯស្បែករបស់មនុស្សយន្តផលិតពីស៊ីលីខូន ដែលស្រដៀងនឹងស្បែកមនុស្សបំផុត ខណៈនៅបរិវេណភ្នែកមនុស្សយន្ត គឺបំពាក់ប្រព័ន្ធតាមដានការសម្លឹងមើលរបស់មនុស្ស និងអាចចំណាំមុខមនុស្សម្នាក់ៗដើម្បីឱ្យមនុស្សយន្តឆ្លើយតបសំណួររបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3UISqGEU58yw6TZf4mFWCf7cOX5-ZOqC1yt5UJtHF7_GoSzXeRciF4GJ0C2gaQm6l6zTQ-tYQDoG3KY_nYdXUa_1_DzX9PVegKrbRZYyT-VDa8O7aeE11lWLnZj08iOYi4tMlldsje3FWuphW7pChCEJj_F0GzeF1yTTugARbb0x35TVlKEYIv57s00L/s1920/image_2025-01-17_08-21-55.png

សមត្ថភាពរបស់មនុស្សយន្តក្នុងការធ្វើត្រាប់តាមមនុស្ស គឺដោយសារការដំណើរការរបស់ម៉ូទ័រចំនួន១៧ ដែលជួយឱ្យមនុស្សយន្តអាចហើបមាត់ និងភ្នែកដោយស្វ័យប្រវត្តិ ។ មនុស្សយន្តស្រីត្រូវបានផលិតឡើងជា២ប្រភេទ គឺមនុស្សយន្តមួយកំណាត់ខ្លួន និងមនុស្សយន្តមានដងខ្លួនពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi065avbwxjh59pgDC-lbxYiCiqTzwSqZCfMhgwlOHf_pD3xltjuTR4UBjO0KmoHRLbcONs-jgbS2yxJKmRFyL3wjQ3K4CDmgYlU1d2dWN-fzqODGoVQuLH8ajh7THCy8hDFY0xKYVPo0-N_UC46vVLGdDWOSVv21QKrLCQpxI9xyrEM6jkKOw0lm_nt69h/s1024/image_2025-01-17_08-21-57.png

មនុស្សយន្តស្រី Aria អាចផ្លាស់ប្តូរទឹកមុខយ៉ាងឆាប់រហ័ស និងប្រើប្រាស់បានច្រើនមុខងារ ដូចជា ៖ ជជែករឿងផលិតផល, ផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងជជែកជាមួយមនុស្សបំបាត់ការអផ្សុក ។ តម្លៃមនុស្សយន្តមួយកំណាត់ខ្លួន គឺស្មើនឹង១ម៉ឺនដុល្លារអាមេរិក រីឯតម្លៃមនុស្សយន្តទាំងមូល គិតចាប់ពីក្បាលដល់ចុងជើង ស្មើនឹង១សែន៧ម៉ឺន៥ពាន់ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3xzhGHsWHlBRzVUXonnB8ANcfA2VaQotOxc9XkNsyW8jzwOpolSj2LpWBtj1YpzSGUaEB7c_w8u8y98g1RmQf_zIchJupTvGch9zwbx914Lidk7WWndm2CCHXFH5NmTmRrAp1UzOGwwoQf4wAUCHn3pn-7bcXME9ttBQWqDYfolLzXcBr5xTe4769-mLZ/s1920/image_2025-01-17_08-24-07.png

ក្រុមហ៊ុន Realbotix បានយកមនុស្សស្រីទៅបង្ហាញក្នុងការតាំងពិព័រណ៍បច្ចេកវិទ្យាលំដាប់ពិភពលោក CES 2025 ដែលមានការចូលរួមពីក្រុមហ៊ុនផលិតមនុស្សយន្តផ្សេងទៀត, អ្នកវិភាគ និងអ្នកគាំទ្រដ៏ធំបំផុតនៅអាមេរិក ។ នៅឆ្នាំ២០២៥ ការតាំងពិព័រណ៍បច្ចេកវិទ្យាបានរៀបចំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា នៅទីក្រុង Las Vegas ៕