Home ព័ត៌មានអន្តរជាតិ «ព្យុះកំបុតត្បូង»ដែលជាបាតុភូតដ៏កម្រមួយនឹងវាយ.ប្រហាររដ្ឋកាលីហ្វ័រញ៉ានាពេលខាងមុខ

«ព្យុះកំបុតត្បូង»ដែលជាបាតុភូតដ៏កម្រមួយនឹងវាយ.ប្រហាររដ្ឋកាលីហ្វ័រញ៉ានាពេលខាងមុខ

53
0

សហរដ្ឋអាមេរិក៖ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានប្រកាសកាលពីថ្ងៃទី១៥ ខែមករា ថារដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង បណ្តាលឱ្យលក្ខខណ្ឌអាកាសធាតុកាន់តែស្ងួត បង្កើតឱ្យមានស្ថានភាពគ្រោះថ្នាក់ ទំនងជាមានភ្លើងថ្មីអាចផ្ទុះឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVTwhRm1s0h3oso87vheBgosCPP4c5iD2kkclXhVAUOVc_iMXzUtBQzkgz7KZDpw2TFBGQnjnVaqORkfnmrx9Hn1mVADwr8DASL_88IsPe4il7NiCgs4zPg5GzLmXn4OW0vfpo64VR-CzMkHtiO78Tq_6YXgGlRCnwqRq9LejXtyo1w7B5T4BMttnHHxzT/s1440/image_2025-01-17_09-54-21.png

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ទោះបីជាការព្យាករណ៍មិនបញ្ជាក់ព្យុះកំបុតត្បូងក៏ដោយ ប៉ុន្តែអ្នកឧតុនិយម Todd Hall បាននិយាយថា ខ្យល់ព្យុះកំបុតត្បូងដែលជាបាតុភូតដ៏កម្រមួយ ប្រហែលជាកើតឡើងក្នុងពេលដំណាលគ្នាជាមួយស្ថានភាពធ្ងន់ធ្ងរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggLvfu-Dxtihy4lO16-jCH8VUluTadfAhL9mOkBn1tEBbHIxsgwJ_i3x8o7Ds0SGBIEm8YX44hbe_us7b-jRdBr2yyrJVlEMtnb2pHHxN1NQbVToqH2CtqqLs2FVrTM2te0uIjKiYAxYf2hbDnggunGWgoI9z8OIePxLBCUICvW4Hv8RXe25QsW4V5SOcb/s1200/image_2025-01-17_09-54-22%20(2).png

ខ្យល់ព្យុះកំបុតត្បូង កើតឡើងដោយកំដៅ នៅពេលដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ឧស្ម័នដែលហុយចេញពីភ្លើង ហើយមានផ្សែង កំទេចកំទី និងអណ្តាតភ្លើងលាយឡំគ្នាច្រើនបង្កើតបានជាព្យុះកំបុតត្បូងតែម្តង។ លោក Leila Carvalho សាស្ត្រាចារ្យផ្នែកឧតុនិយម និងអាកាសធាតុនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយថា “ខ្យល់បក់ខ្លាំង បានបង្កើតផ្លូវមួយ និងកន្លែងដែលវាទៅ ការបំផ្លិចបំផ្លាញគឺដូចគ្នានឹងព្យុះកំបុតត្បូងផងដែរ”។ ដូច្នេះខ្យល់ព្យុះកំបុតត្បូងអាចធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងដោយសារការស្រូបខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_VF-1tu0P24mudGCh-NISxSLI-ONzKtUySONddEUg7wEPOWbDbh-lBQ0SXPxE_qNcLJvDhhYFgbvwfzYEmAiw5KLISilByVHUxICQaF_7j1q36sk200Kjb1v_u5imITIbj8bSC3UWZh6aorAHlZZMvkItAUQ66M8QAe0nvzowRNoN7EcvzNERAsC6Px84/s900/image_2025-01-17_09-54-22.png

យោងតាមលោក James Urban ជំនួយការសាស្រ្តាចារ្យនៅនាយកដ្ឋានវិស្វកម្មអគ្គីភ័យនៃវិទ្យាស្ថានពហុបច្ចេកទេស Worcester បានឱ្យដឹងទៀតថា ខ្យល់បក់ខ្លាំង និងខ្យល់ព្យុះកំបុតត្បូងគឺមិនខុសគ្នានោះទេ ពួកវាសុទ្ធតែអាចនាំភ្លើងរាលដាលទៅឆ្ងាយ ហើយបំផ្លាញគ្រប់ទីកន្លែង។ ដូច្នេះនាពេលខាងមុខនេះរដ្ឋកាលីហ្វ័រញ៉ានឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូង ដែលបង្កឱ្យមានការឆាបឆេះព្រៃម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW05YEzp1JA8vecGXiSSF1BxbfP84cKacjXlETO-lT1bgXwaRT_giCSx6vmj_zK6bf8nChOyb-9N0ClRtnNv5IQZmhTEcEAxD9PpK1SSyOJ1knqfvhKGqGRl56lnLZcls1sm_he6OG_g2RLiXP2jEM2QPCeff0bDRF6SdI7EdhEzpuJRygyQkjNkC3CA55/s1500/image_2025-01-17_09-54-23%20(2).png
គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៨ ខ្យល់ព្យុះកំបុតត្បូងដែលមានទំហំប៉ុនទីលានបាល់ទាត់ចំនួន ៣ បានសម្លាប់អ្នកពន្លត់អគ្គីភ័យម្នាក់នៅពេលដែលវាបានផ្ទុះឡើងនៅក្នុងភ្លើងឆេះព្រៃដ៏ធំមួយនៅជិត Redding ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង San Francisco និងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ក្រោយមកអ្នកវិទ្យាសាស្ត្របានពិពណ៌នាថា ពពកឡើងដល់ ១១ គីឡូម៉ែត្រនៅលើអាកាស និងបង្កើតខ្យល់បក់រហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហេតុនេះរដ្ឋកាលីហ្វ័រញ៉ាអាចនឹងប្រឈមមុខជាមួយខ្យល់បក់ខ្លាំង ឬព្យុះកំបុតត្បូងម្តងទៀតនៅឆ្នាំ ២០២៥ នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio7pxmbOox_qD-HQvJj9FwhlVUgtow6BLubEjgln6YWdoEhaY96Hpk_h5Ytmy3Jvot2boFI8UApxRoPjHg300QyJPCmYER6w0X9HNEtfx2iANJgHgH9qJCAh0rol3IB6KS-Yc06XhSlBtA30DxujlbgtldeGcw8a0E2Uv4DXKuKjH0hSv7lpI10twnxTSf/s1242/image_2025-01-17_09-54-23.png