Home Blog Page 65

ដើម្បីមុខមាត់សាធារណៈ Rosé ហ៊ានធ្វើដោយមិនខ្លាចហានិភ័យទៅថ្ងៃអនាគត

0

សក់ពណ៌ទង់ដែងរបស់ Rosé បានក្លាយជារូបរាងដ៏លេចធ្លោមួយដែលជាប់ទាក់ទងនឹងរូបភាពរបស់ BLACKPINK អស់រយៈពេលជាច្រើនឆ្នាំ។ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយ ជាងកាត់សក់ ChaCha បុរសដែលនៅពីក្រោយរូបរាងរបស់ BLACKPINK, Sunmi និង (G)I-DLE បានបង្ហាញពីរឿងរ៉ាវដែលមិនធ្លាប់ដឹងអំពីដំណើររបស់ Rosé ក្នុងការថែរក្សាពណ៌សក់ដ៏ប្លែកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpSGjdqHlO4hl4BcVfNOa2GXRAvXmao2xsWJomb-WGt0JCSuHQepsPqg6W3OCgU5oe7Yqs3JyTDhGRHTnFiMEoBeJ5GMxhEM-OEhaFDLA0h9OisbEFQU8oONzTEYe9qssYpzIZFmVvGSNuO6H2AK96gT_vuYAblfGD7pr-4UkK9kdqyzS-OCL_PINDTmPV/s1417/image_2026-03-04_11-37-45.png
លោក ChaCha បាននិយាយថា Rosé បានថែរក្សាសក់ពណ៌ទង់ដែងរបស់នាងអស់រយៈពេលប្រហែល៧ឆ្នាំមកហើយ ដោយតែងតែលាបថ្នាំកាត់ពណ៌សក់នាងរៀងរាល់ពីរសប្តាហ៍ម្តង។ លោកបានរៀបរាប់ថា «ខ្ញុំធ្លាប់បានប្រាប់ Rosé ថាភាពញឹកញាប់នៃការថែរក្សាសក់នេះគឺខ្ពស់ណាស់ ដូច្នេះនាងគួរតែទុកវាឱ្យនៅចន្លោះដើម្បីការពារសក់ និងស្បែកក្បាលរបស់នាង។ ប៉ុន្តែនាងបានឆ្លើយតបថាអ្វីដែលសំខាន់ជាងនេះទៅទៀតគឺរូបភាពសាធារណៈរបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga6ZtqR1oUtGkRiua8rcr-0yS5AtEqVDMYD1VxRHj0RLQnitx_4kSiOJ55HmximwecSYuvNQE4Ux5Xz-XpF6F7oO-j8HGt2wj6jz3vRKNHvHJ2paqspRueR-Wz8cV6KyaRRhHpRBm-7ZFu80FpKM7q36UHjRPNojJnzjckePWpIKydKVaaCE6wRcSvY63z/s700/image_2026-03-04_11-37-46%20(4).png
មិនត្រឹមតែដំណើរការនេះមានភាពរសើបចំពោះពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យមានការធ្វើដំណើរជាប្រចាំផងដែរ។ នៅពេលណាដែល Rosé ទៅក្រៅប្រទេសសម្រាប់ការណាត់ជួបតុបតែងសក់ ChaCha ហោះហើរភ្លាមៗទៅកាន់កន្លែងដែលនាងនៅ ពីទីក្រុងប៉ារីសទៅសហរដ្ឋអាម៉េរិក ដើម្បីធានាថាពណ៌សក់ល្អឥតខ្ចោះ។ ការធ្វើដំណើរខ្លះមានរយៈពេលតិចជាង ១២ ម៉ោងនៅ Los Angeles ឬ San Francisco ដោយការហោះហើររយៈពេល ១២ ម៉ោង ៣-៤ ម៉ោងសម្រាប់ធ្វើម៉ូតសក់ ហើយបន្ទាប់មកត្រឡប់ទៅព្រលានយន្តហោះវិញដើម្បីត្រឡប់ទៅប្រទេសកូរ៉េវិញនៅថ្ងៃដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0hrzZTg57Mw86mluvvNwu1GzNtpqtm6oEjVSE4WEO_bVz_0U5XXTO9CmiuK8lHhCUx0SAy-PiuJEIjOC8OuhRaLpQaQIPh9yrfS69N7gbF0Dcjz4e2kndLaegDipMMsktTFsXil-JHebeZYvXkaXcraetPfRSvar-IYud8OpaagCpMzaPHMG1-anrsB4R/s1231/image_2026-03-04_11-37-46%20(2).png

ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនបានសម្តែងការភ្ញាក់ផ្អើលថា Rosé អាចរក្សាសក់របស់នាងឱ្យនៅពណ៌រៀងរាល់ពីរសប្តាហ៍ម្តងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា។ មនុស្សជាច្រើនបានបញ្ចេញមតិថា ការថែរក្សាសក់ពណ៌ទង់ដែងឱ្យបានយូរបែបនេះទាមទារឱ្យស្បែកក្បាលមានសុខភាពល្អ ការថែទាំយ៉ាងយកចិត្តទុកដាក់ និងការចំណាយច្រើនសន្ធឹកសន្ធាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzhKDMm1E9Ge_Uhm3Vi85bAmrbAdyp9kZwzI63K-9DEoWIv3uEDHKxDWwwgvgJ5fKxCdRCQjZ63y8ojDkCRpu12QULE6_GL1Z8h-uMUFNni6zAYcRaxqiwKrvYHIpQmUIDVpYADC8A-bJoh8oxqevbLvV80Jdr5pxr2LSyQfy3OtnmBOU2acjH0kDp2eS-/s1435/image_2026-03-04_11-37-47%20(2).png
ក្រៅពីនេះក៏មានមតិយោបល់ដែលបង្ហាញពីការព្រួយបារម្ភអំពីហានិភ័យនៃការខូចខាតពីការប៉ះពាល់នឹងសារធាតុគីមីញឹកញាប់ ថែមទាំងសួរថាហេតុអ្វីបានជាតារាចម្រៀងរូបនេះមិនបានព្យាយាមផ្លាស់ប្តូរពណ៌សក់របស់នាង ឬប្រើសក់ក្លែងក្លាយដើម្បីកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ទៅលើស្បែកក្បាលរបស់នាង។ យ៉ាងណាក៏ដោយ អ្នកគាំទ្រភាគច្រើនបានទទួលស្គាល់ថាសក់ពណ៌ទង់ដែងបានក្លាយជាសញ្ញាសម្គាល់ដែលមិនអាចជំនួសបាននៅក្នុងរូបភាពរបស់ Rosé ទាំងនៅលើឆាក និងក្នុងជីវិតប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEd29Vnd0RNaLVpmK2jiC7XDjB9zsqfD3q456mJSsv8vWB6maYt464Tcw-KNZBeEjodLsz1gDSBaacqWflA8Q0s2yFxwaUXHxM5EBBwoGa3d5xHXiZhg-kns1tUTO7lXSdtbf0mtq4d6UvIGF8z-RJPb3HymUrEgSt8MWJSmHJk1qNPBBtJWU8N7vQcRjT/s1440/image_2026-03-04_11-37-47%20(3).png

នៅក្នុងព័ត៌មានផ្សេងទៀត ChaCha ក៏បានបង្ហាញផងដែរថា សមាជិក Jennie ធ្លាប់បាននិយាយលេងសើចថា នាងនឹង ប្តឹងប៉ូលីស ប្រសិនបើសក់របស់នាងខូចខាតដែលបង្ហាញពីរបៀបដែលតារាល្បីៗមានស្មារតីខ្ពស់អំពីការការពារសក់របស់ពួកគេក្នុងចំណោមកាលវិភាគដ៏មមាញឹករបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmtHi9R-PM-3lz3PN4UL4CEjsE4DhKxLSVaphWozWKf5w5xI9liAofWhMNMgigVjRa1HZYyL_7g9I5lpEAsMDxmVgur-Y_ncQRt2Itzj5Px8kqgy2zDC73vUHossX3z55IG4Ybhui0ODq65SDI1Hs8wASE7BR_S34jEhRzbT7uELhi5nJpa6O7Lr8vUpTp/s996/image_2026-03-04_11-37-48.png

បើទោះបីជាមានការជជែកវែកញែកជាបន្តបន្ទាប់ក៏ដោយ រឿងរ៉ាវនៅពីក្រោយឆាកនេះបានបង្ហាញជាថ្មីម្តងទៀតនូវសម្ពាធដែលតារា K-pop ប្រឈមមុខដើម្បីរក្សារូបភាពរបស់ពួកគេ ដែលរាល់ព័ត៌មានលម្អិតតូចៗ រួមទាំងពណ៌ដើមផងដែរ ត្រូវបានបង្កើតឡើងយ៉ាងល្អិតល្អន់ជាមួយនឹងវិជ្ជាជីវៈស្ទើរតែល្អឥតខ្ចោះ៕

ជម្លោះវឹកវរក្នុងចំណោមអ្នកលក់អនឡាញល្បីឈ្មោះ ជំទាវ ហាក់ ដាណា ថាផ្អាកឈ្លោះគ្នាសិនទៅ

0

នៅលើបណ្តាញសង្គមអ្នកនៅក្នុងរង្វង់អនឡាញល្បីៗឈ្មោះប៉ុន្មានរូបដូចជាលោកស្រី ទ្រី ដាណា ជំទាវ ឡៃ ស៊ូយៀក និមល និង Ah Pop ប្អូនស្រី ម៉ាដាម ដា បានធ្វើឱ្យមានភាពរង្គោះរង្គើក្រោយពីម្ចាស់ប្រ៊េនបង្ហោះសារឆ្លើយឆ្លងគ្នាយ៉ាងក្តៅគគុក។ ឃើញអ្នកលក់អនឡាញល្បីឈ្មោះហើយបានជួបសង្គមយ៉ាងច្រើនមានបញ្ហាជាមួយគ្នា ជំទាវ ហាក់ ដាណា ថាផ្អាកឈ្លោះគ្នាសិនទៅកុំធ្វើសង្គ្រាមទាំងក្រៅនិងទាំងក្នុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-1dQlrO8Hp3vvIzMisNpk3kv4Ml345_cJd8Hbbi5E6cO7gExPddSaTbV9Qn6AbgGSVALL5qHjWEq3K-O6rpYCodQRCji1CWaLgjHjWXY56vlWnGM4U28lB2r9YNduQNRqGP4aPtcYu_y6LKRnnxMNsNHbu1Ty-cjcqX8ipd6IeVVlja3QhpQfDy7sb6m/s2048/image_2026-03-04_15-31-42.png
នៅថ្ងៃទី៤ មីនា ជំទាវ ហាក់ ដាណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំអូសមកថ្ងៃនេះពោរពេញដោយជម្លោះ ហើយម្នាក់ៗសុទ្ធតែអ្នកជួយជាប្រយោជន៍ដល់ជាតិទៀតផង។ បងប្អូនតើយើងអាចផ្អាកឈ្លោះគ្នាសិនទៅបានទេ? គួរងាកមកមើលបញ្ហាជម្លោះព្រំដែន ភៀសសឹក និងទាហានរបស់យើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzFjqyVVHaU-edy-gBnGpyAiV-dHdMcRJnyzl2tKaTbk3gsghXFLxuJ2jCG6M9YUTHeCsKtksPaLVhkje5RupcH7JJTBJ8ht_tDq9wpRBUIcMNW1JzXaJ7Mf9pakBPSp4xmcRvxFeh0_XMdhhM_Xfmetu0FGtMvFDQ_vSg9qL0sFL9Y5nlSV0YobDQYOK7/s1919/image_2026-03-04_15-31-44.png

ជំទាវ ដាណា បង្ហើបថាទាហានយើងពេលនេះមានការខ្វះខាត និង ត្រៀមគ្រប់គោលដៅព្រោះចំណុចរសើបកើតមានឡើងរាល់ថ្ងៃ ដែលយើងម្នាក់ៗមិនបានដឹងទេ។ ពេលវេលាមិនទាន់ផ្ទុះទាន់មានឱកាសជូនដល់ពួកគាត់។ ជំទាវ ហាក់ ដាណា ថា «យើងគួរតែនាំគ្នាអួតពីភាពមនុស្សធម៌និងសីលធម៌ ព្រមទាំងការជួយប្រយោជន៍ជាតិល្អជាង ធ្វើសង្រ្គាមក្រៅកុំធ្វើសង្រ្គាមក្នុង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yUvo0yHYlBWqc4A2tSNQHCby2W8fVMG9vVNIXcQ0XDj0aADMBdIa1yo16op7qiEFAI0h76XZHnbaRWVs3ceSoCqy0tvsjJF4ANmdBCEEPPSt9r1jkVxP2IIGU3cRKnV98uYDkeD8_tTS20H9Ty5fVVwXLb_-MZTy-pjOsDoZZ-6MmY-t83pjUVbJvCNv/s2048/image_2026-03-04_15-31-50.png
ដ្បិតមានការនិយាយឃាំងឃាត់ឱ្យអ្នកនៅក្នុងរង្វង់អនឡាញផ្អាកការឈ្លោះគ្នា ជំទាវ ហាក់ ដាណា ក៏បានបង្ហាញដែរថា «ខ្ញុំមិនអាចហាមគេមិនឱ្យខឹងឈ្លោះគ្នាសោះទេ ខ្ញុំក៏ទប់មិនជាប់ដែរពេលខ្លះអារឿងនឹង តែសុំឱ្យពួកគាត់ទប់អារម្មណ៍សិន ពួកគាត់ជួយជាតិច្រើនណាស់ រវល់ឈ្លោះគ្នា ខាតប្រយោជន៍ដល់អ្នកខ្វះខាត ចាំជួយជាតិហើយ ចប់សង្រ្គាម ហើយចាំខ្ញុំហុចរំពាត់ឱ្យម្នាក់មួយ វៃគ្នាចុះខ្ញុំធ្វើសាក្សី បិតផ្លូវឱ្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkeknGeBzJBjVmqCEXcqG8pDtwGcPZCKivYYBw9PS-GCL6pBiMlrrAiQt5-l2aQ5nc_4lVxBbpEgaGAMfmVjfYlSTSF4x7SRgYcl46UHzTPuBQa1aUqZcqKJcejvb5xy5LmeH5t8J2MbWhtYXqM8tOe9ZF_xbJ45F09GAePf4IILjzFGNELOgkoJHhvur/s2048/image_2026-03-04_15-31-49.png

គួរឱ្យដឹងថា អំឡុងពេលថៃឈ្លានពានដីខ្មែរបង្កសង្គ្រាមអ្នកនៅក្នុងចង្កោមអនឡាញបានស្រុះដៃគ្នាជួយជាតិយ៉ាងខ្លាំងទាំងទាហានជួរមុខ និងជនភៀសសឹក ធ្វើឱ្យមានការកោតសរសើរយ៉ាងច្រើនពីសាធារណជន៕

បារាំងប្ដេជ្ញាធ្វើការជាមួយចិន ដើម្បីបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

0

តើសង្រ្គា.មដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ាអាចនឹងថយកម្ដៅឬរលត់ទៅតែត្រឹមនេះដែរឬទេ? ដោយកាលពីពេលថ្មីៗនេះប្រទេសបារាំងបានប្រកាសថា ខ្លួននឹងសហការជាមួយចិន ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដែលកំពុងបន្តដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ បន្ទាប់ពីការវា.យប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfjUEwGR90C3c82dBDJuXDlgxaockC2SIqPDSCQWQTJWBL_mhoDZh9e1dvyFvdfvz7WFQRg7oQ2gzBTOSdnugHS08kB6PXtdXdpygNEutCzrZV3Hh7CxmXoye-PqEV8nEFPZ1489hGTbuC8sx8IGqk_Gxit9vSvcXIEfw1PzZEHL8rKqJUNKRZ7WqL0zdR/s1138/photo_2026-03-04_15-27-21.jpg

យោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បាននិយាយឲ្យដឹងថា ប្រទេសបារាំងបានពិភាក្សាជាមួយសមភាគីចិន លោក Wang Yi រួចហើយ ដោយអ្នកទាំងពីរបានយល់ព្រមជំរុញឱ្យមានដំណោះស្រាយនយោបាយដែលផ្តល់អាទិភាពដល់សន្តិសុខក្នុងតំបន់រួម និងគោរពសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD_b1fsWOOFhNsR13MAGgz1T4xI7bffI-qCyK_xbtkEKiVwSkaux9x4zy6nvYv_ZxDATxpR9QHSWDvBLwoP1YXXiY5FnZMxWg9STopFMj9rr8yPTsHwzlVn-q9Mn3-EDFK9JvsfJz-2B6b6x4w5i2XD973ylSMxLgxl8-ub0F4dNhfv72EeUavPJy0IPSg/s700/photo_2026-03-04_15-27-21%20(2).jpg

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក Barrot បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវចំពោះការកើនឡើងថ្មីៗនេះ បន្ទាប់ពីខ្លួនបានបើកការវា.យប្រហារទៅលើប្រទេសជិតខាង និងបានសង្កត់ធ្ងន់ថា ស្ថាប័នពហុភាគី ជាពិសេសក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គួរតែជាចំណុចកណ្តាលក្នុងការដោះស្រាយវិបត្តិមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5wkY9rJbjpDRcefu3XmvTXTvRTTFqE5YOGZRj8Qiy_FJNB0YW7TeAXNrU2OSFfo9da5Mkpq9DMgySE9_8Am7b-YEquYl7DUa57JAp8mHJuTuKhhZz7PZNA2Y1sS-s6TfyW2Szr5SWv_41LlX3cCZkatN51WtccNi7LDpiNppUQ8HH8cHPtnWpkR7TufR/s1000/photo_2026-03-04_15-27-21%20(3).jpg
ជាមួយគ្នានេះដែរ ប្រទេសចិនឯណោះក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធាតែត្រឹមនេះ និងងាកមកបន្តការសន្ទនាដោយសន្តិវិធី និងសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងគ្រាន់តែជាវិធានការបណ្ដោះអាសន្នធ្វើឱ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរឡើងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtJ5lQqKOzDFI9C2KjgEZFvYhN4abvfY5E2kPEr_fRDu2botYIrMuA5WL4TWHU3iQLGfdtNITGVtKoSd2XxYdEaRBtO_sq5yBuwCQXFN8ZD1sd5B-onSbYK5jEuNugIwYhRLm_5H8zdCv1TvsmaXo1ArUGtgf12YMyGmTFdustue69ZAPnqADSY0HujxE8/s1280/photo_2026-03-04_15-27-21%20(4).jpg

ចលនានេះបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងក្នុងការផ្សំទំនាក់ទំនងការទូតតាមរយៈឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ដោយស្វែងរកផ្លូវឆ្ពោះទៅមុខដ៏ស្ងប់ស្ងាត់ ខណៈដែលការភ័យខ្លាចកាន់តែមានច្រើនឡើងទាក់ទងនឹងបញ្ហាជម្លោះក្នុងតំបន់ដែលឥឡូវនេះបាននិងកំពុងតែរីករាលដាលកាន់តែទូលំទូលាយ ជាមួយនឹងផលវិបាកមនុស្សធម៌ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

ទេព ពិសិដ្ឋ ដឹងគុណចំពោះការលើកទឹកចិត្តរបស់រៀមច្បងនិងបេ្តជ្ញាធ្វើឱ្យបានល្អនៅក្នុងវិស័យតន្រ្តី

0

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទស្សនិកជនមិនអាចបដិសេធបានទេថា ទេព ពិសិដ្ឋ បានដុសខាត់សមត្ថភាពរបស់ខ្លួនឯងកាន់តែខ្លាំងនិងមានបទចម្រៀងក្តោបក្តាប់ទីផ្សារជាច្រើនបទ។ ទន្ទឹមនឹងប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីវ័យក្មេងរហូតមកដល់ពេលនេះ ទេព ពិសិដ្ឋ បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននិងសម្តែងការដឹងគុណចំពោះរៀមច្បងដែលតែងតែលើកទឹកចិត្តរូបគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX2Y_VucDvV_TcClllWNzQNRCNPd_87Ryg1UQ_ZnkHPtxBA4F199pvfD-xTEBbFuQCnWzltC_ev3bdG2XBOsX4o7wGPzDBK59gMvZLR-kvlenGCyJih9qqfYC1WKl8qhPGDlQBmIaCKa-HoP1LQljZxoOYBtTaPvGoH_v7UYq_kR5T8LD-W_S5rOWu6H0m/s2010/image_2026-03-04_15-06-43.png
ដុះពន្លកចេញពីកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ក្នុងនាមជាម្ចាស់ពាន ទេព ពិសិដ្ឋ បានរកឃើញពណ៌សម្រាប់ខ្លួនឯងបន្តិចម្តងៗដោយធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ច្រើនតាមរយៈបទ « HOMETOWN», «MONEY»នៅក្នុងផលិតកម្មរស្មីហង្សមាស។ ក្រោយមក ទេព ពិសិដ្ឋ បានក្តោបឱកាសទីផ្សារតាមរយៈបទ «20 Out Now» នៅក្នុងឆាណែលយូធូបផ្ទាល់ខ្លួន។ ពីពេលនោះមកសំឡេងរបស់ ទេព ពិសិដ្ឋ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-Q9TgS0GSw8lpnDAIlRUr3vBDVI9mI6Pv_Hhi7mTlLmlQ2C_GNVkTavi2jyCOb5waL5E2znYCJPa6J5XXDj1yWhxrE37hT_Vm8opvlR0bCOiSLWp8U4ChXGxjzuMdh2y7ZoXCpyc6jhD89qvzRNhyxQGqFI4vhdEXkdJ4du8SRCr5SoZW0IwwVWwBWnG/s1350/SnapInsta_to_485256469_17887267887237509_7426843819100080407_n.jpg

ឆ្លងកាត់ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកនេះ ទេព ពិសិដ្ឋ ស្រាប់តែបង្ហោះសារអរគុណដល់រៀមច្បងនៅរសៀលថ្ងៃទី៤ ខែមីនា នេះថា «ចាប់ផ្ដើមតាំងពីថ្ងៃដំបូងខ្ញុំបានដើរចូលវិស័យមួយនេះ ខ្ញុំបានតាំងចិត្តថានឹងខំប្រឹងទោះថ្ងៃមុខទៅខ្ញុំត្រូវជួបនឹងបញ្ហាអ្វីក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់ក្ដីស្រមៃមួយនេះឡើយ។ ពេលនោះខ្ញុំពិតជាឯកា ត្រូវការអ្នកពិភាក្សា ត្រូវការអ្នកលើកទឹកចិត្តណាស់ តែចៃដន្យអ្វីខ្ញុំក៏អាចមានឱកាសបានទទួលការផ្ដល់ដំបូន្មានល្អៗពី រាមច្បងនៅក្នុងវិស័យ ខ្ញុំមានអារម្មណ៍ថាពួកគាត់បានធ្វើឱ្យខ្ញុំមានអាម្មណ៍ថាឈប់ឯកា អាចពិភាក្សាបានហើយចាំលើកទឹកចិត្តខ្ញុំជានិច្ច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DAHyIm0BW72MU7sQ9QwP2eV-tKh0_ONpDzsoOazUgBn-cFmpG76LUbSWa2fo4LJKYoD-ATsexh1P4Dik4ZyDFzFbxjuqktrtKU_jVmZfzMr53SzZIHRD7dldH15NRi1C5a98t85LvkUhF0DOw0L5reKNu4HViEURTHJ6GYWWW2zVTpwBy8q0cpjb4aA-/s1440/SnapInsta_to_528613386_17903878791237509_7820358482001689003_n.jpg
ម្ចាស់បទ «លក្ខិណា» បានសម្តែងការអរគុណនិងដឹងគុណដល់រៀមច្បងជាខ្លាំង ដោយសន្យាថាត្រឡប់មកវិញនឹងបំពេញការងារឱ្យបានល្អនិងមិនឱ្យរៀមច្បងខកបំណងឡើយ។ ទោះបីជា ទេព ពិសិដ្ឋ មិនបានបញ្ចេញឈ្មោះរៀមច្បងចំៗក្តីប៉ុន្តែអ្នកគាំទ្រមើលឃើញថា ទេព ពិសិដ្ឋ ជាមនុស្សដឹងគុណនិងត្រងត្រាប់ស្តាប់ដំបូន្មានរបស់រៀមច្បងដើម្បីយកពាក្យលើកទឹកចិត្តទាំងនោះមកអភិវឌ្ឍន៍ខ្លួន៕

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦

0

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណតម្រូវការមានដូចខាងក្រោម៖

ល.រ ឈ្មោះទំនិញ លក្ខណៈទំនិញ បរិមាណ(តោន)
១ ជី ure កំហាប់ N: 46% កម្រិតសំណើម ≤ 5% ប្រភេទគ្រាប់ 475,00
២ ជីសរីរាង្គ កំហាប់ P2O5 : 15%, កម្រិតសំណើម ≤ 5%, ប្រភេទគ្រាប់ឬម្សៅ 680,00
៣ ជី Kali កំហាប់ K2O: 60%, កម្រិតសំណើម ≤ 5%. ប្រភេទគ្រាប់ 365,00

បរិមាណជាក់ស្តែងនិងពិភាក្សាក្រោយពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាមផែនការគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់មានបំណងដេញថ្លៃសូមដាក់ពាក្យដេញថ្លៃចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៤ ខែមីនា រហូតដល់ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និងពត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

Bai Lu និង Zhao Lusi រងទុក្ខដោយសារតែអ្នកគាំទ្រងប់ងល់របស់ពួកគេ

0

ថ្មីៗនេះវីដេអូឃ្លីបមួយដែលថតដោយ paparazzi ដែលបង្ហាញពី Bai Lu ស្ថិតក្នុងស្ថានភាពតានតឹង ខណៈពេលដែលត្រូវបានអ្នកគាំទ្រម្នាក់តាមដានយ៉ាងយកចិត្តទុកដាក់ បានរីករាលដាលពាសពេញបណ្តាញសង្គមចិន ។ ជាសិល្បករដែលរួសរាយរាក់ទាក់ និងចូលចិត្តអ្នកគាំទ្រលើកនេះ Bai Lu ត្រូវបានបង្ខំឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីការពារភាពឯកជនរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNtZQR8XWfrSqgQohOL3448NwBspCDwkSCIsDLRxfQcBBDHZng8D5oIg239dmBw5l6VEW7T-s6zYpl6qIUrhyphenhyphenWZCBv1G54uuYqJzPaaGeFbRG_kRLmBStTSGOtEt0Wa31xzbtNl9Ur84GXu-xsNOM72dTQW4rZh0Beds4OXLEUCQV4A3PhFcdFpK8pZl2m/s2048/image_2026-03-03_11-39-13.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាងកំពុងចាកចេញពីអាកាសយានដ្ឋានដើម្បីទៅកាន់កន្លែងស្នាក់នៅរបស់នាង។ ដោយកត់សម្គាល់ឃើញមានរថយន្តមួយកំពុងតាមនាងដោយមានការសង្ស័យ Bai Lu បានសុំឱ្យអ្នកបើកបរឈប់ឡាន។ ជំនួសឱ្យការគេចពីរថយន្ត នាងបានចុះពីលើរថយន្ត ហើយមើលជុំវិញដើម្បីកំណត់អត្តសញ្ញាណអ្នកដេញតាមនាង។ ពេលដែលតារាស្រីរូបនេះឈរនៅកណ្តាលផ្លូវជាមួយនឹងទឹកមុខអស់សង្ឃឹម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ ពេលឃើញនាង ក្រុមអ្នកគាំទ្រដ៏ងប់ងល់បានព្យាយាមចាកចេញភ្លាមៗ ដើម្បីកុំឱ្យគេស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAr01rEbbut3idcbrwnr52VpCkAcv6ozE56xQUNX2pa9UEXka8esjX60LRJ1Nrf4yRzHxvIrDey0qwHX8wQSZ0-bSAWf_R463mGKPokOfUPOrxeq4gTNPadq9BmpgJVpgNZp5Amuga5Bz2qq0NDio_-sfoy-ltwnJT-k298EbrzB5KfUEO_deVYnayCCNB/s1920/image_2026-03-03_11-39-19.png
ត្រឡប់មកក្នុងឡានវិញ Bai Lu បានបង្ហាញសញ្ញានៃភាពអស់កម្លាំង និងការខកចិត្តយ៉ាងច្បាស់។ នាងថែមទាំងបោះក្រមារបស់នាងទៅលើកៅអីយ៉ាងខ្លាំង ដែលបង្ហាញពីកំហឹងរបស់នាងដែលត្រូវគេរំលោភបំពានភាពឯកជនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIQssJSD5OzrIeYgxjqiYgLrLh4v6wRjDPaBcvq37rN0y5_sAJTWUarfCYrio03cuxu3lMbw17cgm0QRzb_OUljt6y9F60XO4ldstogXY2P6aXg_apWWu53zMezWyWCtc65dh1zuj0Vd06UL2JCZ8YF89M4Xwu2hGKxEo9GQRWrrdvkAv9wMlVib_nMc1E/s2000/image_2026-03-03_11-39-15.png
មុននឹងហេតុការណ៍កើតឡើងលើ Bai Lu ការិយាល័យរបស់ Zhao Lusi បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Weibo ដោយនិយាយថា ខណៈពេលដែលតារាស្រីរូបនេះកំពុងធ្វើដំណើរក្នុងកាលវិភាគផ្ទាល់ខ្លួនដែលមិនត្រូវបានបង្ហាញនាងត្រូវបានរថយន្តមិនស្គាល់មុខមួយគ្រឿងតាមពីក្រោយ។ យោងតាមអ្នកតំណាង មនុស្សម្នាក់នេះមិនត្រឹមតែដើរតាមពួកគេរហូតដល់ចំណតរថយន្តនៅចំណុចឈប់សម្រាកប៉ុណ្ណោះទេ ថែមទាំងបានចូលទៅក្នុងសណ្ឋាគារដើម្បីថតរូបដោយសម្ងាត់ នៅពេលដែលពួកគេមិនអាចថតរូបពីខាងក្រៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEFZCzNUgYoefD1lSAEcyeQu0MSRzRE5blbl2TtX6i410XolSmHVKTkKH9RTxGcpMfPZMnSA0sCROnktSt4tu0ED1PpAutSwWII8W0W1rRlisMkYN2IJ4FqsOepsS8cLfblsBkofFYtl-360YyRVqMwIZdkfSvcMUsaH93FRO6sQdyv2_1bp88e8RIu3C5/s1920/image_2026-03-03_11-39-19%20(2).png

ក្រុមគ្រប់គ្រងរបស់ Zhao Lusi បានអះអាងថា ឧប្បត្តិហេតុធ្ងន់ធ្ងរដែលបានកើតឡើងនៅថ្ងៃនោះបានប៉ះពាល់ដោយផ្ទាល់ដល់កាលវិភាគរបស់នាង រំខានដល់ចរាចរណ៍ និងបង្កហានិភ័យសុវត្ថិភាពយ៉ាងសំខាន់។ ក្រុមហ៊ុនក៏បានសម្តែងការថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើរំលោភបំពានសិទ្ធិឯកជនភាព ដោយបញ្ជាក់ថា ខ្លួនបានប្រមូលភស្តុតាង និងរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលដែលពាក់ព័ន្ធ៕

សេចក្តីជូនដំណឹង ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ស្វែងរកដៃគូរផ្គត់ផ្គង់ សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦!

0

សេចក្តីជូនដំណឹង ស្វែងរកដៃគូរផ្គត់ផ្គង់ សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់​សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ទាំងអស់​អោយ​បាន​​ជ្រាប​ថាក្រុម​ហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណ​និងតម្រូវ​ការមានភ្ជាប់ជូនដូចក្នុងតារាងខាងក្រោម៖

បរិមាណជាក់ស្តែងនិងពិភាក្សា​ក្រោយ​ពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាម​ផែនការ​គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្គត់ផ្គង់ជី​ ទាំង​អស់មានបំណង​ដេញថ្លៃ​សូមដាក់ពាក្យ​ដេញ​​ថ្លៃ​​ចាប់​ពី​ម៉ោង៧ព្រឹកថ្ងៃទី១ ខែមីនា រហូតដល់​​ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៦ រៀងរាល់​ម៉ោង​​ធ្វើការ ឬទំនាក់ទំនង​មកអាសយ​ដ្ឋាន៖ ភូមិត្រុំ ឃុំ​ឡា​មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn  និង​ពត៌មាន​លំអិត​សូមទំនាក់ទំនង​តាម​​ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។

ហ្វីយ៉ាតា ថាកុំចូលកន្លងភ្លើងតាមគេអុចអាលតែតបដោយសេចក្តីថ្លៃថ្នូរវិញចំពោះកម្មវិធី តាណាវ៉ាត់

0

មិនមែនជាលើកទី១នោះទេសម្រាប់កម្មវិធីប្រកួត Miss Grand របស់តាណាវ៉ាត់ ដែលរៀបចំកម្មវិធីបែបដុតបញ្ឆេះកំហឹងឱ្យប្រជាជនកម្ពុជាស្អប់ខ្ពើមដើម្បីទទួលបានការចាប់អារម្មណ៍ តាមរយៈខួរអន់ៗរបស់អ្នកដឹកនាំរូបនេះ។ ទោះជាយ៉ាងណាជុំវិញហេតុការណ៍បេក្ខភាពម្នាក់នៅក្នុងកម្មវិធីចង់បង្ហាញថាថៃជាម្ចាស់អប្សរា ហ្វីយ៉ាតា បាននិយាយថាកុំចូលតាមកន្លងភ្លើងដែលគេអុចហើយងាកមកតបតវិញដោយសេចក្តីថ្លៃថ្នូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSg_ZRnhL6tIT5bGwgvObjYeLNicad8AzjEbQ5oeqVkdfY1Rt3RpdZf90v67MBIbr6OVvKXT0E3KbXfDGzanocVWECjukN3pTbdzcNO7RbtLkb4gbxDVab3ol0RREJroLgu23IvIaNVAwDNaPWqsAH-mA67RaKRVk_gAuAgiCj-Avgd3GSF6RbcsIiHDJk/s2048/image_2026-03-04_13-56-01%20(2).png
Miss Grand Sri Sa Ket 2026 បានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកសូម្បីតែហ្វេនផេកវៀតណាមក៏ឆ្ងល់ចំពោះទង្វើរបស់នាងនៅលើឆាកប្រកួតដោយស្លៀកឈុតអប្សរា បង្ហាញថាសៀមជាម្ចាស់មិនមែនជារបស់ប្រទេសកម្ពុជា។ ទង្វើគ្មានក្រមសីលធម៌ក្នុងការយកឈ្មោះប្រទេសដទៃមកប្រកួតជាផ្លូវការនេះគឺដើម្បីតែទាក់ទាញចិត្តគណៈកម្មការ ទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះនិងជាពិសេសចង់ដុតកំហឹងប្រជាពលរដ្ឋកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQvhQRi5Lo2v3fPJYTRsrjywIw1_40WW_CnxZP0aNyCiu3KHC5RhfXNVbt6xBy1mXLx5cOkvUuxp62PrA09IeJh_HvoS4PQiopgA1q_TCu3CUr9AOYI2DZHMTB1DYVJOyQOZ-PYdcU_Gi2jnvNoFgvZXj121zThbUhJNZ08Jp9U2dJPtdmRzgPY2HCRGPc/s2048/image_2026-03-04_13-56-50.png
ទង្វើគ្មានភាពអៀនខ្មាសនៅក្នុងកម្មវិធីរបស់ តាណាវ៉ាត់ នេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថា «សូមមេត្តាតបតពួកគេវិញ ដោយសេចក្ដីថ្លៃថ្នូរ និងបង្ហាញពីកម្លាំងនៃការសាមគ្គីជាតិ និងភាពជោគជ័យដែលទទួលបានមកដោយភាពស្មោះត្រង់.. Doing better is possible, being better is a choice.. កុំដើរចូលកន្លងភ្លើង ដែលគេចង់អុចឱ្យយើងក្ដៅរលាក.. តាំងចិត្តឱ្យស្ងប់ជាងនេះបងប្អូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismjKIDE5HypP1MEyRrP7uZvhhL1CEmus8aPn8ePzppugc-bqrJ42-9-hNiXneDzRmgxxaTPBSVmLwcZ0k0qgjvTw_iBch-tsc3GEwM38OnwjZewtooEnAtU5mSOWPdg4ei5aF_Io07zDG8KrosjiPGEqT9QVk75Q_e7IZ7leBeEaD_MF5FWUivJ3erhzd/s2048/image_2026-03-04_13-56-01.png
ហ្វីយ៉ាតា បន្តពន្យល់ថា «មិនឃាត់ថាមិនឱ្យតបត តែវិធីតបតមានច្រើន កុំប្រើវិធីថោបទាបដូចគេ ព្រោះពិភពលោកទាំងមូលគេចេះវាយតម្លៃហើយ។ កុំតបបែបបង្កជម្លោះវិវាទ ដែលអាចនាំគ្រោះថ្នាក់ដល់អាយុជីវិតអ្នកឈរដើរការពារ.. យើងរួមគ្នាបង្ហាញពិភពលោកឱ្យស្គាល់ ពីខ្មែរ ហើយស្គាល់ពីភាពថ្លៃថ្នូរពិតប្រាកដនៃឈាមជ័រជាកូនខ្មែរពូជអ្នកសាងនគរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZFIlClDl3zhHqMnoCriYlqDcCV49f5Nrv2rl-MGtUqOxG6nohJtjD1NDkiqaVjg0g0vx97Q04dRQfeNRao29YRlux4yqG21RGVm2bjGeu-DpinlffhMMIUU7vzd0gxUGKJDiVhjO4Ir-8ZWBUiXt8hdACnQGCMPfywvRP1Z3wBzouIuZN_oWxiSA_Nf-5/s1440/image_2026-03-04_13-55-59.png
«អប្សរា» គឺជាអត្តសញ្ញាណជាតិខ្មែរតែមួយគត់បើគេរំលឹកដល់ពាក្យថា «អប្សរា ឬ Apsara» នោះគេនិងនឹកដល់ប្រាសាទអង្គរវត្ត។របាំអប្សរា ស្ថិតក្នុងទម្រង់របាំព្រះរាជទ្រព្យ ដែលអង្គការ UNESCOទទួលស្គាល់ និងបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕

រុស្ស៊ីថាអ៊ីរ៉ង់មិនបានអភិវឌ្ឍន៍អាវុ.ធនុយក្លេអ៊ែរដូចការអះអាងរបស់មេដឹកនាំអាមេរិក

0

រុស្ស៊ីបានច្រានចោលការអះអាងរបស់មេដឹកនាំអាមេរិកដែលថា អ៊ីរ៉ង់កំពុងតែអភិវឌ្ឍន៍អាវុ.ធនុយក្លេអ៊ែរ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីថា វាគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ គ្មានភស្តុតាងបញ្ជាក់ពីសកម្មភាពបែបនេះឡើយ ។ ការច្រានចោលរបស់រុស្ស៊ីកើតឡើងស្របពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកើនឡើង ហើយអ៊ីរ៉ង់ក៏បានប្រកាសមិនចរចាជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lz6NotGlcUTtsyKrZRDKcYpRDnUpwO6mppkEp52eCZjAl6_K9iln19ZejIzLcB3J5Xo2LHG32rSPSB7nxEezba9w2rVYUvzBqdybkQYOgNmx4FijHm9lTx_htpvuNIporj8gvVRB98hiEWIZAwTXW8LfmpZZxvOw9qc_qwM8qYNRYWlG4A9AtRbdrj1Y/s660/photo_2026-03-04_16-44-57%20(4).jpg

អាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រ.ហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងអាវុធគ្រប់ប្រភេទ ដើម្បីប្រឆាំងនឹងការបង្កើនសមត្ថភាពគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលប្រទេសអាមេរិកចាត់ទុកជាការគំរា.មកំហែងសន្តិសុខដោយផ្ទាល់ ។ ជាមួយនឹងការលើកហេតុផលអ៊ីរ៉ង់មិនព្រមបញ្ឈប់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា នៅមិនទាន់មានភស្តុតាងបញ្ជាក់ពីអ៊ីរ៉ង់កំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ និងអំពាវនាវឱ្យបញ្ចប់សង្គ្រា.មនៅមជ្ឈិមបូព៌ាជាបន្ទាន់ដោយឥតលក្ខខណ្ឌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw00d1ixCb-bobyFMvABCgZyTf432SP7XhLaNUiC5a0sro5aSaU5Dfwca73nuUqqIpYLbVY85oIUCfnNvyx6gaQitElItDLFuRkvhtzEon3cODBx2Igw3jdSWOMfX-tp-JD7Hw2TIvdNQVskL0OCSqPtA9qrDoBuuCzSUyuP1IaLYpxOwOFnuItgYEh303/s1280/photo_2026-03-04_16-44-57%20(3).jpg
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Lavrov បាននិយាយក្នុងពេលធ្វើសន្និសីទសារព័ត៌មានជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ លោក Elywan Yousof នៅទីក្រុងមូស្គូ ថា សង្គ្រាមដែលកំពុងតែកើតឡើងពេលនេះ គឺជាសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបង្កផលប៉ះពាល់រាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ព្រមទាំងប៉ះពាល់ដល់បណ្តាប្រទេសអារ៉ាប់ត្រូវប្រឈមផលប៉ះពាល់សេដ្ឋកិច្ច និងបាត់បង់ជីវិតមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTje9yiuSnmuO7FB2xHlOlGk2qtSjg2whZONOFLzR1E9bJSNNo6GGT-ozmcIKbdIcRgpImXldKAlKtFb4ZLcVzgQ1Mg7EQw4Ib8Y5IKgwfBGUYE1cskEkrc9dCmri2OGUDzF7d2v9w61thWNq9bCHr8h3UH2P0XIscFocj9Wg-rJF_F0DdgrM6_mv4tr_l/s800/photo_2026-03-04_16-44-57.jpg
លោក Lavrov បញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ ដោយអំពាវនាវឱ្យភាគីទាំងអស់បញ្ចប់សង្គ្រាម ហើយលក្ខខណ្ឌដំបូង គឺត្រូវបញ្ចប់គ្រប់សកម្មភាពដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនៅអ៊ីរ៉ង់ និងនៅបណ្តាប្រទេសឈូងសមុទ្រពែក្ស ។ បើទោះជាមានការអះអាងពីមូលហេតុជាច្រើនលើកពីការបង្កសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយបញ្ជាក់ថា អ៊ីរ៉ង់ព្យាយាមអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឡើយ ។ ដូច្នេះ រុស្ស៊ីចាត់ទុកនេះជាការចោទប្រកាន់អ៊ីរ៉ង់ដើម្បីបើកការវាយប្រហារ ហើយនៅមានមូលហេតុជាច្រើនទៀតដែលបណ្តាលឱ្យផ្ទុះសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1wCmJmeeV2JCEbDl37i4kJJjlG4jO9FB9MHS2UioVRWQzj3LF4v15Z6FWQwwNfxEiJkTPhQhd73PbtKDd6tdh7Gf2VbbOYDqRBmlgrOW_oiIsSynnspVKG0W82rDnXPHn14p_jpQ5kYZXmerSX8aMmH2CSWyxQmLURd1bmzRwhxtVTcx_rTN2rq6o2UA/s724/photo_2026-03-04_16-44-57%20(2).jpg
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី គឺទាំងភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកសុទ្ធតែផ្តល់ព័ត៌មានថា អ៊ីរ៉ង់មិនបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរឡើយ ដូច្នេះ រុស្ស៊ីសូមឱ្យបញ្ឈប់សង្គ្រាម ដោយសារសង្គ្រាមបានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។ រុស្ស៊ីមើលឃើញថា អ៊ីរ៉ង់មិនបានអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីប្រើប្រាស់ផ្នែកកងទ័ពទេ ផ្ទុយនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ការវាយប្រហារអ៊ីរ៉ង់ គឺក្នុងគោលដៅបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលអ៊ីរ៉ង់ ។ រុស្ស៊ីបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់ជនស៊ីវិល ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ងាកមកចរចាដោយសន្តិវិធី ៕

អ្នកគាំទ្រខឹងស.ម្បារក្រោយដឹងថា Dilraba ជាប់គាំងនៅឌូបៃ ខណៈមានភាពចម្រូងចម្រាសលើកិច្ចសន្យា

0

ថ្មីៗនេះក្រុមគ្រប់គ្រងរបស់ Dilraba Dilmurat បានប្រកាសដោយមិននឹកស្មានដល់ថា ដោយសារតែកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន តារាស្រីរូបនេះនឹងមិនអាចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ៣ ខែមីនា ម៉ោងនៅប្រទេសបារាំងតាមកាលវិភាគបានទេ។ នេះមានន័យថា Dilraba Dilmurat នឹងអវត្តមានពីកម្មវិធីរបស់ Dior ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHTEe0nBTpqrf_M7v9W850DrdqNOZqsbReuktJHPta5B6lj5nTelsaLYb3V3Ncv1ssDjs34-juKdjl-RpTdDsWhsQQpD797ogNK0D8YOw0GT-yCKpihkvVp6380JaCy0y2iavWBRTbAwhgH0aayd1QXne0t1Uq6XFZTxo5RmeIphC6jwTSMWMbfKXqLLZg/s1999/image_2026-03-04_10-40-46.png
មានរបាយការណ៍ថាក្រុមរបស់ Dilraba Dilmurat បានជ្រើសរើសហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ដោយឆ្លងកាត់ទីក្រុងឌូបៃពីប្រទេសចិនទៅកាន់ទីក្រុងប៉ារីស។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយសារតែជម្លោះយោធាកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា អារ៉ាប់រួមបានបិទដែនអាកាសរបស់ខ្លួនជាបន្ទាន់ ធ្វើឱ្យអាកាសយានដ្ឋានឌូបៃជាប់គាំង និងផ្អាកជើងហោះហើរស៊ីវិលដោយគ្មានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwmirsm75bSvdc4jHVk0EhC7OoflgN6US1aZWon7qONxS0XB3mAG4v3w4Ztg2ksVOzhRQFM0ftqH3oIXQ-TcgAcSf2A6bVdfa-WJORWSDPjW05AILVkQc6dIxSvMJhGK0CM2oLqEAM68v-MCDmepAVCW4fvi2PLpFAv5xPgoR9up5ZJuvd1mqtxieKTIol/s1512/image_2026-03-04_10-40-47.png
ជាលទ្ធផល Dilraba Dilmurat បានជាប់គាំងនៅទីក្រុងឌូបៃអស់រយៈពេលជាង ២៤ម៉ោង។ ទោះបីជាក្រុមរបស់នាងបានខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីផ្លាស់ប្តូរសំបុត្រ និងស្វែងរកមធ្យោបាយធ្វើដំណើរតាមផ្លូវគោកជំនួសក៏ដោយ ក៏ពួកគេមិនអាចទៅដល់ទីក្រុងប៉ារីសមុនពេលកម្មវិធីចាប់ផ្តើម ហើយនៅទីបំផុតបានបញ្ជាក់ថាពួកគេនឹងមិនអាចចូលរួមបានទេ។ថ្នាក់គ្រប់គ្រងរបស់ Dilraba បានបញ្ជាក់ថា នាង និងក្រុមរបស់នាងមានសុវត្ថិភាព ហើយបានសូមទោសដល់អ្នកគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ ហើយក្រុមរបស់តារាសម្តែងរូបនេះបានប្រឈមមុខនឹងសំណួរជាច្រើនទាក់ទងនឹងការអនុវត្តការងាររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtW2o2ky-yd2UeoWcWxj4U7Mj5wm7fyzxq3KVD1SLt_XEcC1alcELNQ4m7ngZVAdTiAgfEEOE1sOmuDnoG3NxP6CXGyr8nHoiyo2nao43XWx2C30cdRaqWoDRI3xwUFoHLvV0ttKXEV194vmv7NEhM6NV4ZBfEghDwTd4V1qL3SqoL4yAfgOq9UERWAS60/s1379/image_2026-03-04_10-40-48.png

យោងតាមអ្នកគាំទ្រស្ថានទូតចិនប្រចាំនៅ UAE បានចេញការព្រមានសុវត្ថិភាពនៅថ្ងៃទី ២៧ ខែកុម្ភៈ ដោយណែនាំកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងតំបន់ដែលមានហានិភ័យខ្ពស់ជិតខាង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅតែរៀបចំផ្លូវឆ្លងកាត់ទីក្រុងឌូបៃសម្រាប់សិល្បករ។ ខណៈពេលដែលបុគ្គលិកផ្សេងទៀត (ដូចជាអ្នករចនាម៉ូត និងអ្នកគ្រប់គ្រង) បានហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុងប៉ារីស។ ក្រុមគ្រប់គ្រងត្រូវបានរិះគន់ចំពោះការធ្វើឱ្យបុគ្គលិកសំខាន់ៗគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7DFbmEiLq047Rzw9EykflqUHOseTLkqiNBFZ8LltGHTqgYOL28CEySbNbFOuyimd5tfMGhKDc4WSOF0ekC49b_gRxSUdCRM6xGr-_c1sSKz7-up52bAPWx4lOeIZ_NHttJhyjP5Mn-imnx-QME0NamOP7cA_AEa_MwgnRMQtH84BmckQsZX09UUEhRtHr/s1440/image_2026-03-04_10-40-49.png

លើសពីនេះទៅទៀតចាប់តាំងពីពេលដែល Dilraba ជាប់គាំងនៅទីក្រុងឌូបៃនៅថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣ ខែមីនា ស្ទូឌីយោរបស់នាងស្ងាត់ឈឹងទាំងស្រុង ដោយគ្មានព័ត៌មានថ្មីៗអំពីសុវត្ថិភាពរបស់នាងអស់រយៈពេលជាង ២៤ ម៉ោង ដែលធ្វើឲ្យឱ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភ។ «ការពន្យារពេលក្នុងការជូនដំណឹង» ត្រូវបានគេមើលឃើញថាជាការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមិនបានល្អ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តពីសាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexyZ5Oe40HuKUWRvEPy_i2Xcq59iX_STWT1veb4vkh-gkZM37qSREVai_G-g9MTx4QxwC48CKEue5q2D-FS6jDlw1KNJxR6_hstrna8DqoAS5QXYMGyvW79jWZl1cxQ2wCleBRlqnitrbLt35_6qk-40wzIucLdYl4gEDkB5xbQq0XNsqpSK0uixvHjzJ/s1024/image_2026-03-04_10-40-50.png
ក្នុងនាមជាទូតសុច្ឆន្ទៈសកលសម្រាប់ Dior Dilraba បានអញ្ជើញឱ្យចូលរួមក្នុងសប្តាហ៍ម៉ូតប៉ារីសរយៈពេលបួនឆ្នាំជាប់ៗគ្នា ហើយបច្ចុប្បន្នគឺជាសិល្បករចិនតែម្នាក់គត់ដែលតែងតែអង្គុយជួរមុខនៅក្នុងព្រឹត្តិការណ៍ Dior។ តារាស្រីរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការពិភាក្សាអំពីការរចនាមុនកម្មវិធី ចូលរួមពិធីជប់លៀងម៉ាកយីហោ និងថតរូបជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយដើរតួជាអ្នកបង្ហាញពីស្មារតីនៃការរចនាថ្មីៗ។ ដូច្នេះ អវត្តមានរបស់នាងគឺជាការបាត់បង់ដ៏ធំមួយ។ នៅលើបណ្តាញសង្គម ពាក្យគន្លឹះដូចជា «Dilraba Dilmurat ជាប់គាំងនៅឌូបៃ» និង «Dilraba Dilmurat អវត្តមានពីសប្តាហ៍ម៉ូដប៉ារីស» បានឡើងដល់កំពូលនៃនិន្នាការស្វែងរកយ៉ាងឆាប់រហ័ស។ ហេតុការណ៍នេះធ្វើឱ្យមនុស្សជាច្រើនដឹងថា នៅពីក្រោយភាពទាក់ទាញនៃការធ្វើជាតារា ដំណើរកម្សាន្តនីមួយៗគឺជាអន្តរកម្មស្មុគស្មាញនៃកិច្ចការអន្តរជាតិ ការសម្រេចចិត្តគ្រប់គ្រង និងសមត្ថភាពគ្រប់គ្រងវិបត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8Xevor9FRyDi3R2JFHEvh3Z8gwPX8-LZ8L9fCBGQ1Y7eW9djyxT9ImwF2CtCawYe3fltWPN7fhc1I0U-10YXPzZ_TxGafjDPeLUpP5JtB4jLYhOFMPJ5eCcej_l85BWzuzW2NvuI-tDlD7315gBIXaTWgbPgO37Q5t8dNtKPbGLpMDPnAWGpfW_k8nqU/s2048/image_2026-03-04_10-40-45%20(2).png
លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមិនសប្បាយចិត្តថែមទៀតនោះគឺភាពចម្រូងចម្រាស ថ្មីៗនេះ ជុំវិញកិច្ចសន្យារបស់ Dilraba Dilmurat ជាមួយ Jiaxing Media ។
កិច្ចសន្យាគ្រប់គ្រងរបស់ Dilraba Dilmurat ជាមួយ Jiaxing Entertainment ត្រូវបានគេរាយការណ៍ថានឹងផុតកំណត់ជាផ្លូវការនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។ ចាប់តាំងពីខែតុលា ឆ្នាំមុន មានពាក្យចចាមអារ៉ាមថា Dilraba នឹងមិនបន្តកិច្ចសន្យារបស់នាងជាមួយ Jiaxing ហើយនឹងប្តូរទៅក្រុមហ៊ុនគ្រប់គ្រងផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTtZIawj6YC1cCd-CZG2eKzeREcz4hK0RlEmiFhslGbGzLP3qYIAMYvcmXvCabzCXzWFZwGqRIbsZsmzCNapPp8g2fydZiWozGMBY85dFxc1UMRGjScybuRNq2M9h7E3OohJOOKUrr2L2Z9rC570BxElvYNXXhVwXsiisSrD8blfWQ0LeisIwKwJX6fOXC/s1024/image_2026-03-04_10-40-45.png

នៅពេលនោះ Jiaxing Entertainment បានបង្ហោះការបដិសេធដោយផ្ទាល់ ប៉ុន្តែពាក្យចចាមអារ៉ាមមិនបានថមថយឡើយ។ នៅថ្ងៃទី ២៨ ខែកុម្ភៈ ព័ត៌មាននេះបានរីករាលដាលម្តងទៀត ប៉ុន្តែលើកនេះក្រុមហ៊ុនបានបដិសេធតែតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Sina ប៉ុណ្ណោះ។ចលនានេះបាននាំឱ្យឧស្សាហកម្មកម្សាន្តជឿថា Jiaxing បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបន្តជាមួយ Dilraba Dilmurat ហើយដូច្នេះមិនហ៊ានបង្ហោះដោយផ្ទាល់ដូចមុនទេ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពសិល្បៈនាពេលខាងមុខរបស់ Dilraba នឹងត្រូវបានគ្រប់គ្រងដោយឯករាជ្យដោយស្ទូឌីយោផ្ទាល់ខ្លួនរបស់នាងគឺ Shanghai Jingyan Film & TV Culture Studio ដែលនាងជាម្ចាស់ភាគហ៊ុន ១០០%៕