សេចក្តីជូនដំណឹង ស្វែងរកដៃគូរផ្គត់ផ្គង់ សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណនិងតម្រូវការមានភ្ជាប់ជូនដូចក្នុងតារាងខាងក្រោម៖
បរិមាណជាក់ស្តែងនិងពិភាក្សាក្រោយពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាមផែនការគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់មានបំណងដេញថ្លៃសូមដាក់ពាក្យដេញថ្លៃចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១ ខែមីនា រហូតដល់ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និងពត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។









