Home ព័ត៌មានអន្តរជាតិ រុស្ស៊ីថាអ៊ីរ៉ង់មិនបានអភិវឌ្ឍន៍អាវុ.ធនុយក្លេអ៊ែរដូចការអះអាងរបស់មេដឹកនាំអាមេរិក

រុស្ស៊ីថាអ៊ីរ៉ង់មិនបានអភិវឌ្ឍន៍អាវុ.ធនុយក្លេអ៊ែរដូចការអះអាងរបស់មេដឹកនាំអាមេរិក

9
0

រុស្ស៊ីបានច្រានចោលការអះអាងរបស់មេដឹកនាំអាមេរិកដែលថា អ៊ីរ៉ង់កំពុងតែអភិវឌ្ឍន៍អាវុ.ធនុយក្លេអ៊ែរ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីថា វាគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ គ្មានភស្តុតាងបញ្ជាក់ពីសកម្មភាពបែបនេះឡើយ ។ ការច្រានចោលរបស់រុស្ស៊ីកើតឡើងស្របពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកើនឡើង ហើយអ៊ីរ៉ង់ក៏បានប្រកាសមិនចរចាជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lz6NotGlcUTtsyKrZRDKcYpRDnUpwO6mppkEp52eCZjAl6_K9iln19ZejIzLcB3J5Xo2LHG32rSPSB7nxEezba9w2rVYUvzBqdybkQYOgNmx4FijHm9lTx_htpvuNIporj8gvVRB98hiEWIZAwTXW8LfmpZZxvOw9qc_qwM8qYNRYWlG4A9AtRbdrj1Y/s660/photo_2026-03-04_16-44-57%20(4).jpg

អាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រ.ហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងអាវុធគ្រប់ប្រភេទ ដើម្បីប្រឆាំងនឹងការបង្កើនសមត្ថភាពគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលប្រទេសអាមេរិកចាត់ទុកជាការគំរា.មកំហែងសន្តិសុខដោយផ្ទាល់ ។ ជាមួយនឹងការលើកហេតុផលអ៊ីរ៉ង់មិនព្រមបញ្ឈប់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា នៅមិនទាន់មានភស្តុតាងបញ្ជាក់ពីអ៊ីរ៉ង់កំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ និងអំពាវនាវឱ្យបញ្ចប់សង្គ្រា.មនៅមជ្ឈិមបូព៌ាជាបន្ទាន់ដោយឥតលក្ខខណ្ឌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw00d1ixCb-bobyFMvABCgZyTf432SP7XhLaNUiC5a0sro5aSaU5Dfwca73nuUqqIpYLbVY85oIUCfnNvyx6gaQitElItDLFuRkvhtzEon3cODBx2Igw3jdSWOMfX-tp-JD7Hw2TIvdNQVskL0OCSqPtA9qrDoBuuCzSUyuP1IaLYpxOwOFnuItgYEh303/s1280/photo_2026-03-04_16-44-57%20(3).jpg
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Lavrov បាននិយាយក្នុងពេលធ្វើសន្និសីទសារព័ត៌មានជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ លោក Elywan Yousof នៅទីក្រុងមូស្គូ ថា សង្គ្រាមដែលកំពុងតែកើតឡើងពេលនេះ គឺជាសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបង្កផលប៉ះពាល់រាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ព្រមទាំងប៉ះពាល់ដល់បណ្តាប្រទេសអារ៉ាប់ត្រូវប្រឈមផលប៉ះពាល់សេដ្ឋកិច្ច និងបាត់បង់ជីវិតមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTje9yiuSnmuO7FB2xHlOlGk2qtSjg2whZONOFLzR1E9bJSNNo6GGT-ozmcIKbdIcRgpImXldKAlKtFb4ZLcVzgQ1Mg7EQw4Ib8Y5IKgwfBGUYE1cskEkrc9dCmri2OGUDzF7d2v9w61thWNq9bCHr8h3UH2P0XIscFocj9Wg-rJF_F0DdgrM6_mv4tr_l/s800/photo_2026-03-04_16-44-57.jpg
លោក Lavrov បញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ ដោយអំពាវនាវឱ្យភាគីទាំងអស់បញ្ចប់សង្គ្រាម ហើយលក្ខខណ្ឌដំបូង គឺត្រូវបញ្ចប់គ្រប់សកម្មភាពដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនៅអ៊ីរ៉ង់ និងនៅបណ្តាប្រទេសឈូងសមុទ្រពែក្ស ។ បើទោះជាមានការអះអាងពីមូលហេតុជាច្រើនលើកពីការបង្កសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយបញ្ជាក់ថា អ៊ីរ៉ង់ព្យាយាមអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឡើយ ។ ដូច្នេះ រុស្ស៊ីចាត់ទុកនេះជាការចោទប្រកាន់អ៊ីរ៉ង់ដើម្បីបើកការវាយប្រហារ ហើយនៅមានមូលហេតុជាច្រើនទៀតដែលបណ្តាលឱ្យផ្ទុះសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1wCmJmeeV2JCEbDl37i4kJJjlG4jO9FB9MHS2UioVRWQzj3LF4v15Z6FWQwwNfxEiJkTPhQhd73PbtKDd6tdh7Gf2VbbOYDqRBmlgrOW_oiIsSynnspVKG0W82rDnXPHn14p_jpQ5kYZXmerSX8aMmH2CSWyxQmLURd1bmzRwhxtVTcx_rTN2rq6o2UA/s724/photo_2026-03-04_16-44-57%20(2).jpg
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី គឺទាំងភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកសុទ្ធតែផ្តល់ព័ត៌មានថា អ៊ីរ៉ង់មិនបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរឡើយ ដូច្នេះ រុស្ស៊ីសូមឱ្យបញ្ឈប់សង្គ្រាម ដោយសារសង្គ្រាមបានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។ រុស្ស៊ីមើលឃើញថា អ៊ីរ៉ង់មិនបានអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីប្រើប្រាស់ផ្នែកកងទ័ពទេ ផ្ទុយនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ការវាយប្រហារអ៊ីរ៉ង់ គឺក្នុងគោលដៅបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលអ៊ីរ៉ង់ ។ រុស្ស៊ីបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់ជនស៊ីវិល ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ងាកមកចរចាដោយសន្តិវិធី ៕