Home Blog Page 655

មកតាមសន្យា! Dylan Wang ថត Trend ដោះអាវបញ្ចេញសាច់ដុំឱ្យអ្នកគាំទ្រឃើញ

0

នៅក្នុងព្រឹត្តិការណ៍មួយនាពេលថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានសន្យាជាមួយអ្នកគាំទ្រថាលោកនឹងដោះអាវរបស់ខ្លួន ប្រសិនបើរឿងថ្មីរបស់ខ្លួនដល់គោលដៅតាមការកំណត់ចំនួន ៣០,០០០នៅលើវេទិកាផ្សាយមួយរបស់ខ្លួននៅលើ Tencent Video។ សន្ទស្សន៍វាស់ស្ទង់ប្រជាប្រិយភាពនៃរឿងភាគតាមរយៈការមើល និងការចូលរួម វាត្រូវបានគេនិយាយថា៣០,០០០គឺជាគោលសម្រាប់កម្មវិធីដែលទទួលបានជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRtBewYF6Fqmcd4We3rwG9jsJxwU5onotDOg1mzdFonbJ_BX8z_iRDmgyG9tmD1NdBXCU6q0HY9Uwc1qNI22bKP1O-Kpz37sXnb4AL4KTIOGzJMpt_axpRW6ybBWpErFQayp1Tm9DJOVb78FgrBXbWEWnTcFGzYro3FiPDcCPrOeqCU-l0u1-HLebWCiG/s1438/image_2025-01-16_11-24-22%20(2).png

ខ្សែភាពយន្ត «Guardians of the Dafeng» បានចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤បានបង្កើតកំណត់ត្រានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី១៤ មករា Dylan Wang នៅតែស្មោះត្រង់នឹងគោរពពាក្យសន្យារបស់ខ្លួន ដោយបានបង្ហោះវីដេអូដោះអាវបញ្ចេញសាច់ដុំបង្អួតភ្នែកហ្វេនៗនៅលើគណនី Weibo របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsARvD4C0Fen_yIdWJjTh_wiGLEqzgglDJPxvsruZZKC-vQDawvnX_2mQIkOW86sMXN935zzRM-wfex-l4sT2n8dSyaDqkrk_3R2p5Pvc7zzkcfRUBBkLr9XzCT_kJHzoGlM5nfD5RHAdZnYedXfOX2Z4u_ufkKncoOS0P_x8hlgbldTx_p481pZggURD/s1620/image_2025-01-16_11-24-19%20(2).png

វីដេអូឃ្លីបរយៈពេល ១២ វិនាទីចាប់ផ្តើមដោយតារាសម្តែងវ័យ២៦ ឆ្នាំបានស្លៀកអាវយឺតដ៏ក្រាស់ ហើយធ្វើចលនា ៣០,០០០ជាមួយនឹងដៃរបស់លោក មុនពេលបង្ហាញដោះអាវបញ្ចេញរាងសង្ហារបស់ខ្លួន។ ការបង្ហោះនេះទទួលបាន ៦០៣K Like ក្នុងមួយយប់ ដោយមានអ្នកគាំទ្រចូលទៅផ្នែក comment ដើម្បីបង្ហាញពីអារម្មណ៍រំភើបរបស់ពួកគេ។ រឿងថ្មីរបស់តារាសម្តែងរូបនេះនិយាយអំពីតួឯកប្រុសឆ្លងពេលវេលាទៅកាន់ការពិតជំនួសប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃរាជវង្ស Dafeng ដែលពោរពេញទៅដោយបិសាច និងអាបធ្មប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vGMq4tAM-X45iciO8AiU48AK0CQqPhHSG5jOggQSINYs0ifD-HhVtVc4mseu-CC9UbMuA6RcUfTrkc1B5mQcDGyHzXJ_1RpQLiY7P3fWRIOVdVAdaNQRSaVRz-P95l6_DimPyv_YhgDvGloHB_dkGNQrvHWYpv0_WeG0BoHnXlq1mgjlBcDNvIDxXDwe/s1621/image_2025-01-16_11-24-20.png

កាលពីថ្ងៃខួបកំណើតគម្រប់វ័យ២៦ឆ្នាំរបស់តារាសម្តែងរូបនេះ ហ្វេនៗរបស់ Dylan Wang នៅក្នុងប្រទេសចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕

«ប្រាសាទបាសែត» ប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាតប្រចាំខេត្តបាត់ដំបង

0

«ប្រាសាទបាសែត» ដែលមានទីតាំងស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង គឺជាមណីយដ្ឋានទេសចរណ៍វប្បធម៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ទី១១ កំឡុងឆ្នាំ ១០៣៦-១០៤២ ដោយព្រះបាទសូរ្យិវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសានា។ នៅក្នុងបរិវេណប្រាសាទ នឹងឃើញតួប្រាសាទចំនួនពីរ អមដោយក្បាច់ចម្លាក់មួយចំនួននៅតាមផ្តែរទ្វារ និងសសរពេជ្រជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl86PYZEKpX9CAfdGGgNsH7wmKi6B0ea9rACwnA-lgrbVjjSTN7l4MidDCnxgnNhp3Xqpne-E2hxAVmEHd3Y0lktlBuonbUUNQXpOradQJx6ESjIGF9uDvJlDE-IssVbtJegT9sJd26Fz-ZEErh_F-SsgxF1Fnr6UT5pByVv4sBMP0Tb2W0q1f4DSZc2WA/s900/470169849_1253878169375554_3965091229381979806_n.jpg
បើក្រឡែកមើលជុំវិញបរិវេណប្រាសាទវិញ គឺមានថ្មប្រាសាទនៅរាយប៉ាយ អមដោយដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ជាទីគយគន់ និងអាចផ្តិតយករូបភាពស្អាតៗជាច្រើនកន្លែង។ ប្រាសាទបាសែតក៏មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ ជាមួយជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង និងខួបវស្សាទៀតផង។ នៅទីនេះក៏ជាទីសក្ការៈបូជា ដែលអ្នកភូមិជឿថា បើយើងប្រាថ្នាសុំអ្វីមួយនឹងដូចបំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUhO5yw4X10yaF12iej1kfS-6TrgGuvJnQsZvczfjCBhV-p6k0S6BO9i4lbYMTRQW0sk1pRGTMU7uoRycHvyDCSnPnSw0Wa6Co2CvmldDpN2Hh1eaJRxEGy2RRbOo1B9ptyqIBoMGBf2tkXTmCo7QEeY5O1E2qFQ8p7mpekaPPgGK6HmO_FJai81XhAXAY/s900/470184210_1253877839375587_7720456325392070131_n.jpg

បច្ចុប្បន្នប្រាសាទបាសែត មិនត្រឹមតែជាកន្លែងវប្បធម៌ប្រវត្តិសាស្ត្រនោះទេ ក៏ជាកន្លែងទេសចរណ៍មួយដ៏មានសក្តានុពលក្នុងខេត្តបាត់ដំបងផងដែរ។ ដូច្នេះបើលោកអ្នកបានទៅលេងខេត្តបាត់ដំបង មិនគួររំលងប្រាសាទបាសែតឡើយ ព្រោះនៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាមានដើមឈើតូច ធំជាច្រើន ផ្តល់ម្លប់ត្រឈឹងត្រឈៃ បូករួមជាមួយខ្យល់អាកាសដ៏សែនត្រជាក់ ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសក៏ជាទីថតរូប Pre-Wedding ដ៏ទាក់ទាញរបស់អ្នកខេត្តបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3t3Qii-VGuPlOGHAFvYv4aeDhtsePhJh1R6iqXWbSYk96Hq4mVKs9o1K8epLVyoTHlZDJ3i9VU_YIkjMJ4454kQxJ3BuYXFgQefsoiGqYo49BOT4Oo_eEBPlpn1dQv_LLYozwpN_xVJI4h6_9GmcrE37fJDh935OAR4xktfJnwKBeyTXvxzdZgdzqOJN/s1000/image_2025-01-18_08-40-24%20(2).png

គួរបញ្ជាក់ដែរថា «ប្រាសាទបាសែត» មានឈ្មោះដើមថា “ស្រីជ័យេក្សត្រ មានន័យថា ដែនដីនៃជ័យជម្នះ” ។ កាលពីមុនប្រាសាទដ៏ល្អឯកនេះមានការបាក់បែកយ៉ាងខ្លាំងដោយសារធម្មជាតិ សង្គ្រាម និងមនុស្សស្វែងរកវត្ថុមានតម្លៃ យកថ្មប្រាសាទទៅប្រើប្រាស់ ឬវាយបំបែកក្នុងបំណងផ្សេងៗ ពិសេសក្នុងសម័យខ្មែរក្រហម។ ទោះជាយ៉ាងណាឥឡូវនេះរដ្ឋាភិបាល បានជួសជុលឡើងវិញហើយ ដោយរក្សាការប្រើប្រាស់រាល់ថ្មប្រាសាទ និងរក្សាទម្រង់ដើមទៅតាមបែបបទបុរាណ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Uin7EPWLXzGuNA-LTAFzLTjbgtuwilJj8sJLENps7QpctwPrXdp1ZvX-_cc2pQG9JZg1Ar3oTVAw5-qSU0Gli_qIWKyV7mzL4p6sSRaC6wl4HL4sQdlon_OQQnpV2ROW5p7RY71cAmvpS7mY48Rvf3CUwQF5wbnggXnz7f2w_h_ahUeBydtHhg5HPPCY/s990/image_2025-01-18_08-40-24.png

មួយឃ្លាពីអ្នកនាង ខាត់ សុឃីម សិល្បៈចែកគ្នានៅដូចទឹកនិងប្រេងបង្កឱ្យមានការពិភាក្សា

0

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយប្រយោគបានបង្កឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកសិល្បៈក្នុងនោះក៏មានលោកជំទាវ ហ៊ុន ស៊ីណាត ចូលទៅបញ្ចេញមតិដូចគ្នារម្លឹកកាលពីជំនាន់ជំទាវ ចន ច័ន្ទលក្ខិណា ដឹកនាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmFqZTUaFqIqkvYEbOHsE6XgmC_P4IwLMdeQ3tD3Of5hE31cRZ3Ozd3c-LmZZ7lPs1u7B8Tu_5gAJvIW5VlLf5Spyx4_ouSbi6-RUoLfDWheuASSw3QHJNUmsN16eQLu0Q3c9PuA8QTxl_GUtP_6kbuBCUkpJPWNMzoSwU1_7mHhKkdAyGRH6P92n9jogO/s1440/image_2025-01-17_14-38-30%20(2).png

នៅល្ងាចថ្ងៃទី១៦ មករា អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «ខ្ញុំគិតថា សិល្បៈខ្មែរ គឺចែកផែនគ្នានៅ ដូចទឹកនឹងប្រេងគ្មានរីកចម្រើនអីទេបើយ៉ាងនឹង»។ សំណេរខ្លីនេះពីអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យទស្សនិកជន អ្នកសិល្បៈជាច្រើនចាប់អារម្មណ៍រួមទាំងលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលទៅបញ្ចេញមតិយោល់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQH0ml1lH_3fkMf6UUeRhXOK7zomPZ9ORBxxlu3EG9WhZkSIAa7cMT7NPkmXzQ5VoZjT7uKs5uWbm-5WGP5LA3wIi7MvAJ2RFkDtLpa_hYvhlojL4opmiUVKXoeHGvzN4BAWcUePFACja3dqWqsX_ZaM9rle0GYj0v3_KEQ2Byd6m57NKEcWr3I6guJfJG/s2048/image_2025-01-17_14-38-31.png

លោកជំទាវបានសរសេរថា «ម៉េចហើយ កាលអាណត្តិចាស់គ្នាលើសខ្វះបន្តិចបន្តួច ជេ.រហុយដល់ឥឡូវអ្នកខ្លះមកអង្គុយរអ៊ូប្រាប់ខ្ញុំ តែខ្ញុំថាម៉េចហើយរសជាតិប្រធានថ្មីម៉េចមិននាំគ្នាស្រែកដូចប្រធានចាស់ទៅ ហើយកន្លងមកខ្ញុំចេះតែជួយសិល្ប:ទៅតែឥឡូវមិនហ៊ានក្បែរទេខ្លាចគេថាខ្ញុំកាត់មុខមាត់គេសុំឆ្ងាយពីអ្នកសិល្ប:ទាំងអស់ហើយ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបញ្ចេញមតិថា «ក្មេងៗដែលមានសមត្ថភាពតែគ្មានឱកាសច្រើនណាស់ រួមផ្សំការបើកចិត្តសម្រាប់សិល្បៈនៅមានកម្រិត ការគាំទ្រច្រើនតែហៃអើជាដើម។ ខ្ញុំគាំទ្រសិល្បៈបែបបុរាណ សម័យ រហូតដល់ metal តែខ្ញុំមិនទាន់ឃើញថាមានអ្នកនាំឱ្យមានការវិវត្តន៍ទៅមុខសោះ ច្រើនឆ្នាំនៅតែដដែល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Y7kjCAt96f-iqAUApmjljk3wmaHk359cskaZ01D3hFy9m7By-xjs67P0cuNEHG52_YNI2pe0TpHehxfsxHDpmqFNl4gusY2r-LpPWFulQFEocBSiAXRJueUm9xL6d-WK6M1EUEL-RIuoM5KJcaeSJokzck_qFyzjpGvlIVSIxFiAq8eaLt7A7Pta-hrO/s2048/image_2025-01-17_14-38-33.png
គណនីផ្សេងទៀតបានខម្មិនថា «មនុស្សមានសម្ថភាពជាច្រើនបែជាគ្មានឱកាសតែបើពួកឆ្កួតឡប់ចេញធ្វើBA ចេញសម្តែងច្រៀងគ្រប់កម្មវិធី,ធម្មតានៅក្នុងសមាគមន៍ឬក្រុមមួយដែលមានគ្នាច្រើនរមែង មានស្របគាំទ្រនិងប្រឆាំង !!! ខ្មែរតែមួយបើកចិត្តឱ្យទូលាយ បញ្ចេញមតិរិះគន់ដើម្បីស្ថាបនា នឹង ទទួលយកការរិះគន់ដើម្បីកែលម្អ ដោយយកប្រយោជន៍រួមជាធំ។ ប្រជុំជជែកគ្នា រកខុសត្រូវ និង ដំណោះស្រាយជារឿងល្អ។ ជម្លោះជាច្រើន ដែលផ្លោងទៅមកយកត្រូវរៀងៗខ្លួនគឺវាមិនចប់រឿងទេ ហើយអាចបំភាន់ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ, មិនបាច់និយាយអីច្រើនទេមើលតែបទ Songkran Magic បស់ VD ទៅ…ដារ៉ាថៃគេនាំគ្នាលេងtending TikTokពេញហ្នឹង…ទាល់ដារ៉ាក្នុងស្រុកអត់មានឃើញអ្នកណាលេងសោះ…ហួសចិត្តណាស់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaOlJzCEq2nzdLGLUwk4-WrB02CtEzEmm0xzFyrwRIoqMfBKGinUXPCAzTZEFyUHQoLSE4gSvP03l1XWxjwj3TT5hNyI9rw7r7LgrMtpxhr_jn8PfkCM71Gel01YfbrceEoe6IL7ErobD8BejAmdelqROziC7Fbzw-WX3rI7UxgGK8U2un-Eko4ajjXnC/s2048/image_2025-01-17_14-38-39.png

អ្នកផ្សេងទៀតបានខម្មិនថា «ខ្ញុំជឿថា មនុស្សធំៗអស់ហើយ បើឈ្លោះគ្នាវាគ្មានព្រះណាមកជួយបានទេ ជាពិសេសអ្នកសិល្បៈ។ ម្យ៉ាងទៀតបងផុសចឹង បានន័យថាមិច? គ្រាន់តែចេញក្បាលមក និយាយមើលងាយអ្នកសិល្បៈដូចគ្នាបាត់ហើយ ទោះជាបងឡើងធ្វើជាប្រធាន ក៏បងមិនអាចបង្ហាញថាបងជាអ្នកសម្របសម្រួលដ៏ល្អដែរ។ បើបងចង់សម្របសម្រួល មិនបាច់យកពាក្យប្រធានមកដាក់ពីមុខទេ យកពាក្យជារៀមច្បងគេដាក់ពីមុខ ហើយនិយាយណែនាំប្អូនៗទៅ កុំផុសចឹងៗ»៕

នៅលើបណ្តាញសង្គមចិនកំពុងល្បីថា Dilraba Dilmurat និង Johnny Huang បានបែកគ្នា

0

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាង Dilraba Dilmurat និង Johnny Huang បានធ្វើឱ្យសាធារណជនមានការចង់ដឹងយ៉ាងច្រើនថាពួកគេពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាឬយ៉ាង ប៉ុន្តែតារាទាំងពីររូបមិនដែលធ្វើការបកស្រាយឡើយ។ ថ្មីៗនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR4ZW9pwnj1BamL5GC8Jtd5HTLtvfbKS67gJOxMNbBlDWM84tJo8TlSzIZ8Vp9KJo1tfor4ubpcDm5dn96KpvtrU98yA-wyCWXpDNU7_rTCdfFdzfteI6HBHgVUyUTJa75TXUuWQrtd2k4GBAxgi6IJUivFYcfItK-9NuzZu4ejZ7n81mhEPFfMkRdxDzk/s2880/image_2025-01-18_08-32-06.pngសិល្បៈកម្សាន្តចិនត្រូវបានលេចឮព័ត៌មានថាគូស្នេហ៍មួយគូដែលមានពាក្យចចាមអារ៉ាមនេះឆ្ពោះទៅផ្លូវបែកគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcQ7SF6nISy4TEE5C5QSOY6zPLztzgDm14uG21H-UAkEDknU73dPB0-IXJYl4gaVtECg2XHNTYYLx4Q7nE9-DdJoD_BwazIusnVM_2g2NTcpRYex_MJgqY8B_d9DdCTTenlDZriSUDW8zKiYKrZEkcR31CAiWe5OTcon9yXK3Z5FNMpMPAuf7AFCRdd2Z/s1200/image_2025-01-18_08-32-08%20(2).png
ការផ្សាយបន្តផ្ទាល់របស់អ្នកសរសេរប្លុកម្នាក់បាននិយាយថា តារាប្រុស Johnny ទំនងជាត្រូវបែកគ្នាជាមួយតារាដែលមានអក្សរ៩។ យោងតាមអ្នកសរសេរប្លុកកម្សាន្តឈានមុខគេនេះ Johnny និងតារាស្រីល្បីឈ្មោះកាលពីពីរថ្ងៃមុន អ្នកទាំងពីរមានកាលវិភាគនៅទីក្រុងប៉េកាំង (ប្រទេសចិន)។ ប៉ាប៉ារ៉ាស៊ីបានតាមដានអ្នកទាំងពីរយ៉ាងជិតស្និទ្ធជាច្រើនថ្ងៃមកហើយ តែមិនឃើញបានជួបសោះ។ មួយរយៈចុងក្រោយនេះ អ្នកទាំងពីរក៏បានធ្វើសកម្មភាពចម្លែក ដោយមិនបានបង្ហាញថាពួកគេនៅតែរក្សាទំនាក់ទំនងគ្នាទៅវិញទៅមក។ អ្នកសរសេរប្លុកនោះបាននិយាយថា Johnny Huang និងមិត្តស្រីល្បីរបស់លោកគឺប្រហែលជារឿងអតីតកាលហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHG_UyzgwUhOG2PFW3B5ml0ll5bgKKclUWDXh5jTZJYFfk2VmQUrYZWI6SHeoZhl3cQT9CioEJ7Y13v_HSYxHiUH0bJV8UGzKz2YCHh8HeY2fVJDPi9-Sd-VuVFMtx2Ne-UmVqFR_FBkMYhcH5l_fIo1uXYka51O9vysCbvvhivWyBPP3KTz4pQqP0nzvF/s925/image_2025-01-18_08-32-08.png
ទោះបីជាអត្តសញ្ញាណរបស់តារាណាត់ជួប Johnny Huang មិនត្រូវបានបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតទាំងអស់ស្មានថាមនុស្សដែលអ្នកនិយាយនេះលើកឡើងនោះគឺ Dilraba Dilmurat។ ឈ្មោះពេញរបស់នាងមាន ៩ ពាក្យដូចអ្វីដែលបានរៀបរាប់។ ថ្មីៗនេះ ដំណឹងដែលថា Dilraba Dilmurat និង Johnny Huang បែកគ្នាបានបង្កភាពចលាចលនៅក្នុងមតិសាធារណៈជនចិន ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការស្វែងរកដ៏ក្តៅគគុកនៅលើបណ្តាញសង្គម Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_cF_GjK0T2f0TipvhbCCXugGMd5pFSbnB6tufQ6OR3w6G8BargTxlBey66pVpWTuRH0nh5UFaPzLY4rNgLSOIlQ5Cx14KkgNUHBlRQ9MjLBLHBfGsTy2iW7YHXAjfDvNkfwn3_M7CWre4j9NH5hppIAuiBYXZzjxNu-06fxL4VZCouVIrCFZ2clPvOgxW/s786/image_2025-01-18_08-32-09%20(2).png

Dilraba Dilmurat និង Johnny Huang បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាតាំងពីឆ្នាំ ២០២០ បន្ទាប់ពីបានសម្តែងក្នុងរឿង Love Designer ។ អ្នកទាំងពីរបានបង្ហាញព័ស្តុតាងជាច្រើនដែលបង្ហាញថាពួកគេមានស្នេហា។ ក្នុងឈុត Dilraba Dilmurat និង Johnny Huang មានកាយវិការស្និទ្ធស្នាលជាច្រើនលើសពីកម្រិតមិត្តរួមការងារ។ តារាមួយគូដែលកើតក្នុងឆ្នាំ ១៩៩២ ត្រូវបានគេប្រទះឃើញជួលអង្គរក្សដូចគ្នា ធ្វើការជាមួយអ្នករចនាម៉ូដដូចគ្នា ឬបង្ហាញកន្លែងរស់នៅស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQDZUGRoc3_osCzKTc8Apt6WXtitMVvkqXv79e3uzB5mF5SC3rWYSSw8-pesM6kiaxISXUZ8B4I94eXiY3FBtRdxQOCVmFh-e5FP9MbHAcCuMe5jiSnKLnasXfc3GJqXmuDbuJ-50pVpym30lUQKR-17fTUt2vwC1WHbG-HV8g_6aCvT2zaficFOUj_9-S/s945/image_2025-01-18_08-32-08%20(3).png

នៅខែតុលា ឆ្នាំ២០២០ Johnny Huang និង Dilraba Dilraba មានព័ស្តុតាងនៃការពាក់ខ្សែកដូចគ្នា។ ការរចនាខ្សែដៃមានលក្ខណៈស្រដៀងនឹងឈ្មោះរបស់តារាស្រីរូបនេះ។ នៅដើមឆ្នាំ ២០២៣ ប្រភពមួយបាននិយាយថា Johnny Huang និង Dilraba Dilmurat បានទៅអឺរ៉ុបដើម្បីធ្វើដំណើរកម្សាន្តជាមួយគ្នា។ ទស្សនិកជនម្នាក់អះអាងថាបានជួបតារាស្រីរូបនេះ ដោយចៃដន្យនៅសារមន្ទីរក្នុងប្រទេសបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5dW9TSAp-cwq5Y4_2FQ4K7WvtTWEvQ0sRhdBTSnbWV-8BSE_qTTnU8i942aMpmPyZVloOiLy_eZ7k_eqx4NYHBb-6L9B-Aa2UzysuEekFjwXQprPMf4HonnnbEnEgzX-ztQwj8H2tQUcAlCuqBluCXbkdFACMHZrEeEosbcTr_CG28FcF-OT__BKE20i/s1265/image_2025-01-18_08-32-09%20(3).png
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ មនុស្សម្នាក់បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាបានកំពុងស្នាក់នៅកន្លែងតែមួយជាមួយ Dilraba Dilmurat ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកដំណើរម្នាក់ទៀតបានបង្ហោះនៅលើ Douyin ថាគេបានជួប Johnny Huang នៅប្រទេសថៃ។ អ្នកសរសេរប្លុកបាននិយាយថា គាត់បានផ្ញើសារជាមួយនឹងគណនីទាំងពីរដែលបានរៀបរាប់ខាងលើ ហើយពួកគេទាំងអស់បានបញ្ជាក់ថាពួកគេបានឃើញ Johnny Huang និង Dilraba Dilmurat នៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0QriiCI1p0N8efDYAYmYlSg9B1jsC0k4te5TNwOf9MvJN6zMwBFlCDh3gZ5d3wShhxLUmXu74ihP8ZddpSkMsc2RITwfRtzlU1vo_fhzL7wukg1KGWlcUDGJZD3HvLdlAd9IjVlxAD5TwNlAR411qm0JZs3eUcJvls_v3cRyuf8eeKwV9Q8CBP7ebTcjC/s720/image_2025-01-18_08-32-09.png

យោងតាមអ្នកសរសេរប្លុកកម្សាន្ត បានឱ្យដឹងថា កាលពីខែកុម្ភៈ លោក Johnny Huang និង Dilraba Dilmurat អ្នកទាំងពីរមិនមានកាលវិភាគការងារនៅក្នុងប្រទេសថៃទេ។ ដូច្នេះ ការដែលអ្នកទាំងពីរនៅកន្លែងតែមួយអាចមានន័យថាពួកគេទៅក្រៅប្រទេសដើម្បីណាត់ជួប។ យោងតាមកាលវិភាគរបស់តារាទាំងពីរ អ្នកសរសេរប្លុកកម្សាន្តបានប៉ាន់ស្មានថា Johnny Huang និង Dilraba Dilmurat បានចំណាយពេលប្រហែល ៤ ថ្ងៃជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm6coW7Xxx3rD6Q3IL5KTLudbKO-BjZ8jb3Y-f8EHc7RAf1pleGtDuMq_kI112M0Sd5sn0UF36ce9s9iJsk5ykDr9c3e56aB3ug7IJUNMzE6lIxl-s8bEsCmW6Dgilp3FiT1v1hWUGgIwTydGlhBZLYL3mc-enaZ8ft7wyuPcGkLIz7VigjcOL5JpFO7tN/s700/image_2025-01-18_08-35-48.png
ចំពោះពាក្យចចាមអារ៉ាមមិនពិតអំពីរឿងស្នេហា អ្នកសិល្បៈតែងឆ្លើយយ៉ាងមុតមាំថាជាព័ត៌មានក្លែងក្លាយ។ យ៉ាងណាមិញ តារាទាំងពីរដួងនេះ មិនដែលបដិសេធយ៉ាងច្បាស់ពីទំនាក់ទំនងស្នេហាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះឡើយ ដូច្នេះហើយមហាជននៅតែជឿជាក់ថាពួកគេពិតជាមានអារម្មណ៍កើតឡើងក្នុងអំឡុងពេលសហការគ្នា។ កាសែត Sohu បាននិយាយថា Dilraba Dilmurat មិនបានបដិសេធពីអារម្មណ៍របស់នាងចំពោះ Johnny Huang នោះទេ ពីព្រោះតារាសម្តែងបានជួយនាងឱ្យភ្ជាប់ទំនាក់ទំនងជាមួយធនធានភាពយន្ត៕

កុំចេះតែរាំខុសទីតាំង និងពេលវេលា! នារីអាកាសចរណ៍ម្នាក់ត្រូវបានបណ្តេញចេញពីការងារក្រោយពីរាំបញ្ចេញក្បាច់ដាស់អារម្មណ៍ក្នុងយន្តហោះ

0

សហរដ្ឋអាមេរិក ៖ វីដេអូមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបរទេសជជែកគ្នាយ៉ាងច្រើន គឺនារីអាកាសចរណ៍ម្នាក់របស់ក្រុមហ៊ុន Alaska Airlines នៅសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញពីការងារ ក្រោយពីនាងបង្ហោះវីដេអូរាំបញ្ចេញក្បាច់ដាស់អារម្មណ៍ក្នុងបណ្តាញសង្គម ដើម្បីអបអរថ្ងៃចុងក្រោយនៃការសាកល្បងការងារ និងក្លាយជាបុគ្គលិកពេញសិទ្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd7KDaQ82_xwCzlPNNNG_ljPs5b1-7uROxiHXs_LCppVG5mD3gbFvRqLKOkVpvE0xSvK_3iUigbRLZiz1qnCS3Hos_Szu9B3YYADl74O8eGafrSL3nFTKmY_Dye0u0qO9ug-u7J1YRTTKBDmz3winOvK-s0cou4LzRb0O7lvijJamC9YwBk65XLiKZGMNP/s1200/image_2025-01-18_08-26-04%20(2).png
នារីអាកាសចរណ៍រូបនេះឈ្មោះ ណេល ឌៀឡា បានបង្ហោះវីដេអូក្នុង TikTok និង Instagram របស់ខ្លួន ក្រោយពីនាងដល់ពេលបញ្ចប់ការសាកល្បងការងារ ហើយទើបតែចុះហត្ថលេខាបំពេញការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ ។ ប៉ុន្តែនាងពុំបានពិចារណាថា វីដេអូនេះធ្វើឱ្យមហាជនរិះគន់ពេញបណ្តាញសង្គមពីការរាំមិនសមរម្យលើយន្តហោះ និងត្រូវក្រុមហ៊ុនបណ្តេញចេញ ដែលធ្វើឱ្យនាងបាត់បង់អ្វីគ្រប់យ៉ាងត្រឹមមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfaxt2F7m1noxj6t94rNbH-ajcq6biVyhag5O1zVz5clhMz6ls9MEo081L2vyWyvURcDEhacCJUAXjQb_NV_BIj3pV9knbzqKW70RuKXdmEgf1BYXV83TGCSN6ffj0Jkm3weH7T1Je8ZNH1hfL52OcTtLT2n82nG0XfTncHfXal12AzNgokHAvOkUrRHQH/s1248/image_2025-01-18_08-26-04.png
ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម ក៏ផ្ទុះការរិះគន់យ៉ាងច្រើនថា ការរាំរបស់នាងពុំស័ក្តិសមជានារីអាកាសចរណ៍ទេ ខណៈអ្នកខ្លះថា នាងពុំគោរពឯកសណ្ឋានអាកាសចរណ៍ ។ ប៉ុន្តែអ្នកខ្លះទៀតបានការពារនាង និងថានាងមានសិទ្ធិរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjF3Y-Ug_4JZXeeSb8avk-PZw0KVLDntHqZls5iKWtxB0HbT5Jz7n0r0PmgIr41z6G5myrtWJzRWDfpNKAWaUn0WDZAlsDhDsvIhzeuYQr-62t1pKP2SuPz7WT2qUo2MPWR7EDxth6AYh7nEA0Jf7Layp9ya7MRRC77HYsyabRAkuvqHq5OzWSeU7rFVfK/s696/photo_2025-01-17_15-18-33%20(2).jpg

បន្ទាប់ពីត្រូវក្រុមហ៊ុនបញ្ចេញចេញពី នារីឈ្មោះ ឌៀឡា ដែលមានគណនី TikTok ឈ្មោះ «jvnelle415» បានប្រកាសទទួលប្រាក់បរិច្ចាគពីមហាជននៅលើគេហទំព័រ GoFundMe ដើម្បីរកប្រាក់ចាយវាយក្នុងអំឡុងពេលស្វែងរកការងារថ្មី ។ នាងមានគោលដៅទទួលបានប្រាក់បរិច្ចាគរហូតដល់ ១ម៉ឺន២ពាន់ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhempZ0Dwv-5GG7owvoV-JyV7JO7TMsqWv-bBQk_2mOn3G6oalpibTRt4QGFnOhw_BtA9SF7XSuJvkNRmBfAgKeseSy_zs_2fh5vH9vMdcEc6JommS3BD8N36SnooAJnKqw6vawds74h3R0EBXrmY9-oLc2YuL7P9Mo2QsREcE64yZHQ4wqUtrM-0o3GF92/s696/photo_2025-01-17_15-18-33%20(3).jpg

រីឯក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ពុំទាន់លើកឡើងលម្អិតពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកទេ គ្រាន់តែនិយាយថា រឿងរ៉ាវរបស់បុគ្គលិក គឺជាការសម្ងាត់ ។ ការរាំរបស់បុគ្គលិកធ្វើឱ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម គឺធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈការងារ ៕

ចិនចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើនក្រោយពីលក់អាវុ.ធ ឱ្យតៃវ៉ាន់ និងចាត់ទុកថាល្មើ.ស អធិបតេយ្យភាព

0

ប្រទេសចិន ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា បានបញ្ចូលឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៧ទៀតទៅក្នុងបញ្ជីខ្មៅ ដែលកំណត់ថា គឺជាក្រុមហ៊ុនពុំគួរឱ្យទុកចិត្ត (Unreliable Entities List) ដោយសារក្រុមហ៊ុនទាំងនេះលក់អាវុ.ធ ឱ្យតៃវ៉ាន់ ។ ចិនចាត់ទុកថា ទង្វើនេះបានប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ផ្នែកអភិវឌ្ឍន៍របស់ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-6PihmnAzjWYNMfRPGunwIeS9vKjpl2IKjqlVTWh74gMYMVItTz_mUSW8OaiO5za5vB5e4PTzaww4GJb7tw5U7rQ8cY4AjFrdmjeOuxArmI3pPuFxShSls_qIB6e_Md6JP03vdzkDgDmD2zbR_5XRouy-w2LTyIZorRbqhjumuMUQVFjnWeqbOudHgHu/s1280/image_2025-01-18_08-22-40%20(2).png

ក្រុមហ៊ុនអាមេរិកដែលត្រូវបានក្រសួងពាណិជ្ជកម្មចិនបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ រួមមាន ៖
១-Inter-Coastal Electronics
២-System Studies & Simulation
៣-IronMountain Solutions
៤-Applied Technologies Group
៥-Axient
៦-Anduril Industries និង
៧-Maritime Tactical Systems ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd2R4CQVo6aU6bVDgcHDNdaLxpGLk9j8yPOEIRFQHAccS434s0Ot5NuwGZgT5F9qUwOxurNnOrTafEUWwSF8o9llj8VJWcK3IjHXbm6hDd9RSIhGHKJeUWqE7D94v_aYn9OrB9BOo_5z4jItjil9FjPJVH82gfkJ5CL_tEM36aF3bZWILz1LA4g7iE6GHw/s1200/image_2025-01-18_08-22-40.png

សារព័ត៌មានស៊ីនហួររាយការណ៍ថា ប្រទេសចិននឹងហាមឃាត់ក្រុមហ៊ុនទាំង៧នេះ មិនឱ្យចូលរួមធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលទំនិញជាមួយចិន និងហាមវិនិយោគបន្ថែមនៅចិន ។ រីឯនាយកក្រុមហ៊ុនពុំអនុញ្ញាតឱ្យធ្វើដំណើរមកចិនទេ ហើយការស្នើសុំទិដ្ឋាការ ឬលិខិតអនុញ្ញាតផ្សេងៗនឹងត្រូវបដិសេធទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0WphnhsdaK9j8h7qSl56g8h0FAxgW3pqXhqnBCdQN2nSutzgjBbTi_2xbsNdCfPG3Oyel2EpBoxJDDUiDZIjmz7SXmcitreRpyycpM0fQysoUd8i-4RyZilnkl9hvaZBSo0ATuL7sCxaL3_OwvQrOnaJPLQTUBQt7v87EZT9WjocMeRcMxkKRgBKOFfe/s1600/image_2025-01-18_08-22-41.png

មន្ត្រីនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិននិយាយថា ការលក់អាវុធរបស់អាមេរិកជាញឹកញាប់ទៅឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន គឺល្មើសនឹងគោលនយោបាយបង្រួបបង្រួមទឹកដីប្រទេសចិនតែមួយ (One-China Principle) ព្រមទាំងល្មើសនឹងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួម ចំនួន៣ច្បាប់ រវាងចិន និងអាមេរិក ។ លើសពីនេះ វាជាការគំរាមកំហែងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8k9LFOKGJossb6LItMKxgzNaTvM_XLzmqr45pbFnDWuNbW3D2u1m4a_V3ZPVaoYMBvuvRJJlfFM8L5By3oc5XfJbn0qwg0w-1UmOjT5t55WU9tPOnVAmxR-qhi8Q2E2lQyXVWznREKnbNd5UCTv-VHRSDozLHBMN6XWTTK9ILmgpVmXH-OxmaYH-s23eq/s1486/image_2025-01-18_08-22-42.png

ការចុះបញ្ជីខ្មៅ គឺសំដៅលើក្រុមហ៊ុនណាដែលគំរាមកំហែងសន្តិសុខជាតិរបស់ចិន ប៉ុន្តែចិននឹងរីករាយស្វាគមន៍ក្រុមហ៊ុនបរទេសដែលស្មោះត្រង់ និងអនុវត្តតាមច្បាប់ចិនឱ្យចូលមកវិនិយោគ ។ ចិនសន្យាថា នឹងបង្កើតបរិយាកាសអាជីវកម្មឱ្យមានស្ថិរភាព ព្រមទាំងផ្តល់យុត្តិធម៌ដល់ក្រុមហ៊ុនបរទេសគោរពច្បាប់ចិន ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន ៕

ដើមឈើចំនួន ៥ ដែលប្រជាជនចិនមានជំនឿ និយមទិញដាក់តាំងក្នុងផ្ទះនាថ្ងៃចូលឆ្នាំថ្មី!

0

សល់តែប៉ុន្មានថ្ងៃទៀតទេ ចូលឆ្នាំចិនហើយ ដើម្បីកែលម្អជីវិតឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ ជនជាតិចិន និងអ្នកដែលមានសែស្រឡាយចិនជឿថា ការដាក់តាំងដើមឈើទាំងនេះ នឹងនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង សេរីសួស្តី រួមទាំងសុភមង្គលចូលក្នុងផ្ទះ។ ដូច្នេះជារៀងរាល់ឆ្នាំ ពួកគេតែងតែទិញដើមឈើ ៥ ប្រភេទនេះដើម្បីដាក់តាំងនៅក្នុងផ្ទះនាថ្ងៃចូលឆ្នាំថ្មី។

១.ដើមផ្កាអង្គាសីល៖ អង្គាសីលជាប្រភេទឈើព្រៃភ្នំ និងជាឈើសួគ៌ តំណាងឱ្យវីរជន ភាពរីករាយ និងជោគជតារាសី។ អង្គាសីលមានផ្កាសម្បុរលឿងក្លិនក្រអូបស្រាល កាលណាផ្កានេះកាន់តែរីក កាន់តែល្អមានន័យថា លោកអ្នកនឹងមានទ្រពហូរច្រើន ហើយការដាក់តាំងផ្កានេះនឹងធ្វើឱ្យគ្រួសារអ្នកមានភាពរុងរឿងពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOQNMPUAY3G_WFSlYtlmdy23fYfkUoI1_DgKdawwnnyA4zXYJgJwU4VB6tO1rclfMALCQbYgVRdlxnDgd5NiQEbh5OPRSTStjEYlextnpwennv2ZSo3S9yYpt-CIeda_gea0b-4q48R-YFfRhvoX5v_oakUMQgIW1cEKmadYDcfOnL88CcedMhPGO7w_UC/s1280/photo_2025-01-17_15-06-41.jpg

២.ដើមផ្កាស្បៃរឿង៖ ជាមួយពណ៌លឿងដ៏ភ្លឺ និងស្រស់ល្អ ផ្កាស្បៃរឿងតំណាងឱ្យទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។ ការដាក់តាំងដើមផ្កាស្បៃរឿងនៅក្នុងផ្ទះ ជាពិសេសនៅពេលចូលឆ្នាំចិន នឹងនាំមកនូវភាពត្រជាក់ត្រជុំ ក៏ដូចជាភាពស្រស់បំព្រងពេញមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNi9Lu1tJ8s-I_5TfoDTUCoTZJhgyIAJj5sRGr2xqsN8acfZkurTzS1BC7pRzE8AqUcNsu7bWAN8Qtyogugil9MjuLChQM9V8uynyu2Fl8aZLqbscBSLEkuuHaGMvL5GNR607rBYBUGNzZDL-6MfANs4pPiZIBJLYRdasqumh75x2vvT_iVkEsW2QSwFg/s1280/photo_2025-01-17_15-06-48.jpg

៣.ដើមក្រូច៖ យោងតាមគោលការណ៍ហុងស៊ុយ ដើមក្រូចគឺជាដើមឈើមានសំណាងល្អ ប្រសិនបើដើមនេះមានផ្លែផ្កាកាន់តែច្រើន រួមជាមួយពណ៌លឿង ឬទឹកក្រូចភ្លឺចែងចាំង នោះគ្រួសារអ្នកនឹងកាន់តែសម្បូរសប្បាយ មានលុយកាក់មាសប្រាក់កាន់តែច្រើនឡើងៗ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvl54SxQwFGcYz66Dxe5li1R2TEw6ayK-PhjOIU1zKKPYChv8inPIbtBMUns6EeLLXSILcd2dxDq6BOHnASoKTzIK7itAcO_degSQFB69Up_CBCP6TRWCiLxvZv5LXXBDG-vFH25NgVfluxPj6t-3Tc9XtmDPiA7ixoDE8UqmnJmtxKc52Tf3wLQ7aQAsR/s1200/photo_2025-01-17_15-06-58.jpg

៤.ដើមសេដា៖ ជនជាតិចិនជឿថា ការដាក់តាំងដើមសេដានៅក្នុងផ្ទះនាថ្ងៃចូលឆ្នាំថ្មី នឹងនាំមកនូវអាយុវែង សុខចម្រើន និងភាពស្មោះត្រង់។ ផ្លែសេដាជាផ្លែសម្រាប់បូជា ប្រកបដោយអត្ថន័យនៃតេជៈ ដូច្នេះការដាក់តាំងផ្លែសេដា មិនតម្រូវឱ្យញ៉ាំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPRqzKA7scRw9quBG6Nw2U29qGb1Rxl5gpqFnQzK6JEPLRb_PwfOpu_RPaZd1d-ACg2bmwNihzH7sU0ynUDBSsgF3Vjj_d3cRVnwdVWfK-ZEzMqTWGLHC2YXfWzp4PaUQtdcRcNRz71LNAvNAk0t-Y22OJUpdP_GINA-sQRGnYewUDr1Kiq7gaFWuhNjqx/s960/photo_2025-01-17_15-07-03.jpg

៥.ដើម Honeysuckle៖ ដើមឈើប្រភេទនេះមិនត្រូវការថែទាំច្រើនឡើយ ដោយវាតំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើសពីនេះបើតាមក្បួនក្នុងហុងស៊ុយមានន័យថា នាំលុយ លាភ សំណាង ដល់សមាជិកក្រុមគ្រួសារ ជាពិសេសអាចបណ្តេញវិញ្ញាណអាក្រក់និងខ្យល់អាកាសអាក្រក់បានទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglq8KL17oxsdzVRgxoLzveml_OJz61RH4rm_ofRHbr9m7Ghyphenhyphen5_oWCjRtLt5RhTm3tWBn1PxPriQ7jY4GtxR78EeOWWjfdubocOISAG8J_pDzddiXw2YsgeJWpC0SlaOVEaTX2276ufcGomYTklmXL5DD8O3nxTdGVWCPO7-cEt9xTX9UfayEcIVOiX2_-6/s1280/photo_2025-01-17_15-07-07.jpg

ពលរដ្ឋនៅកោះហ្គ្រីនឡែនគាំទ្រគំនិតរបស់ Trump និងចង់ក្លាយជាផ្នែកមួយរបស់អាមេរិក

0

លទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Patriot Polling ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បង្ហាញថា ពលរដ្ឋរស់នៅកោះហ្គ្រីនឡែន ប្រទេសដាណឺម៉ាក ប្រមាណ៥៧.៣% គាំទ្រគំនិតរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ដែលចង់បញ្ចូលកោះនេះជាទឹកដីរបស់អាមេរិក ។ ប៉ុន្តែនាយករដ្ឋមន្ត្រីហ្គ្រីនឡែនបញ្ជាក់ថា ពលរដ្ឋហ្គ្រីនឡែនមិនចង់ក្លាយជាជ.នជាតិដាណឺម៉ាក និងជន.ជាតិអាមេរិកទេ គឺចង់ក្លាយជាប្រទេសឯករាជ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS1ke_Z4ZQad7FlP792E3rzMA_4GUYXMpogiSgbG1hU-4eyKac49k2D8btJCRn7e7B-1_Qqc7lGZ8thyphenhyphenX46KWHSGs54ggOMw_ayPiwTQmz3HocyaBscqKbUMRcuts0W3YElTM-33Hw0bR5S-XfRiRhPmjOBkF4fWraMxDRyqTHkyl0nS17_TrQXVNClamA/s800/image_2025-01-17_15-07-08%20(2).png

ការស្ទង់មតិនេះបង្ហាញទៀតថា ពលរដ្ឋរស់នៅកោះហ្គ្រីនឡែន ស្មើនឹង៣៧.៤% បានបដិសេធគំនិតរបស់លោក Trump ដែលចង់បញ្ចូលកោះហ្គ្រីនឡែនជាទឹកដីរបស់អាមេរិក ខណៈអ្នកឆ្លើយតបការស្ទង់មតិ៥.៣% ទៀត ពុំទាន់សម្រេចចិត្ត ។ តាមលទ្ធផលការស្ទង់មតិបញ្ជាក់ថា ពលរដ្ឋនៅកោះហ្គ្រីនឡែនភាគច្រើនចង់ក្លាយជាពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9A9J9hh-iftCZBt_X0WiBmNiGmTCiGbKzRN8NNcxZO0pNk8fNTphxm-gDA9etyVva8B5DfeKZS3w9QL1m5cztxvKgsO_dFNSEJz_djmM49tUPyLR3XHJJh3GE6IxTDrtiFBBVU1kaDAfAwjmE0BR4pUCHcUbYcx5B803GMg8NiB9V8GYAvdifapFpsfCX/s1440/image_2025-01-17_15-07-08%20(3).png

លោក Trump ធ្លាប់ស្នើទិញកោះនេះពីប្រទេសដាណឺម៉ាក កាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិមុន ហើយលោកបាននិយាយពីសំណើទិញកោះនេះម្តងទៀត នាដើមខែមករា ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមករា កន្លងមក លោកពុំបានច្រានចោលគម្រោងប្រើកម្លាំងទ័ពដើម្បីយកកោះដ៏ធំបំផុតលើពិភពលោកនេះទេ ហើយលោកចង់ឱ្យកោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងវ៉ាស៊ីនតោន ។ លោកនិយាយថា លោកអាចធ្វើអ្វីម្យ៉ាងដើម្បីយកកោះនេះដើម្បីរក្សាសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bGc2eZNbFaLurWFq0ecvnG3Ku_5P_5cAbGMKTCP9QuAE1gXsfn1yFCqXjhPzgef87GudvsKvXC8alBogepQbxxkY1jdM7ZkicMCOs55YhwoDE_NOqEuFKyeGR2X_YVUFeUTpbYPZTHAC_VpWUTOc6jdmbkAkhW1UoyA52ogr8NwUPDQ5NTfW15wGj1l3/s900/image_2025-01-17_15-07-08.png

ចំណែកនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Mute B. Egede បានថ្លែងកាលពីថ្ងៃទី១០ ខែមករា ថា កោះនេះសម្រាប់ឱ្យពលរដ្ឋហ្គ្រីនឡែនរស់នៅ ហើយយើងមិនចង់ក្លាយជាជនជាតិដាណឺម៉ាក និងជនជាតិអាមេរិកទេ ។ បំណងប្រាថ្នារបស់យើង គឺចង់ក្លាយជាប្រទេសឯករាជ្យ និងរំពឹងថា នឹងមានដំណោះស្រាយនាពេលឆាប់ៗ ។ យើងនឹងសហការជាមួយអាមេរិកក្នុងការជីកយករ៉ែ ប៉ុន្តែពុំនៅក្រោមការគ្រប់គ្រងរបស់អាមេរិកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3xj1sZd2W4UhJ9L5zGjTou1pnoV53tFI4IM5Dpz5I2ITSbWH4Nt2Rcp25tQKciW0cQOQzHOQlkjNkBCBZNXL0mNGVZXKkxoHB078gcT1cMJbiAOgXjrYBusZa5_KJQ7Z2vayP0SICquveL7yQYQOW5iv-J_ECn39Sj1Ts4_D6WPPbFNvd2QWwbbjhkpl5/s2000/image_2025-01-17_15-07-09.png
គួរបញ្ជាក់ថា ហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងជាកោះធំជាងគេបំផុតលើពិភពលោក ។ កោះនេះស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងមហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់ប្រទេសកាណាដា ។ បច្ចុប្បន្ន នាយករដ្ឋមន្ត្រីហ្គ្រីនឡែន កំពុងរកវិធីផ្តាច់កោះនេះចេញពីប្រទេសដាណឺម៉ាក និងក្លាយជាប្រទេសឯករាជ្យ ខណៈកោះនេះសម្បូរដោយធនធានរ៉ែ និងប្រេងឥន្ធនៈ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcl1WNdAgX9mTzyMehD5LpQO5VuunMuSXYqRn5m9zEy1AsziHHMInS69-WlKRS8-PO_HsciO8G5-Z0iki-KSdKjkgdG0bkffuutoS6QJHOFxDGUxcDxpcXMCD3IztQbFiR8vsEQnbcvO_VD9iOtb2uyJMrDzPb82u7WRYimnrlek7U6bdzWwU2Rn005VE/s1208/image_2025-01-17_15-07-10.png

ម៉ានុត ម្ចាស់បទ «កុមារី២៥ឆ្នាំ» ថែរក្សាខ្លួនល្អជាងមុនស្រកទម្ងន់បាន១២គីឡូក្រាម

0

តារាចម្រៀងនិងជាអ្នកនិពន្ធវ័យក្មេង ម៉ុង ម៉ានុត ប្អូនប្រុស ម៉ានិត បានបង្ហាញទៅកាន់អ្នកគាំទ្រសម្រាប់ទឹកចិត្តស្រលាញ់គាំទ្រលោកទោះបីជាខ្លួនលោកមានរូបរាងបែបណាក៏ដោយ។ យ៉ាងណាមិញរយៈពេលចុងក្រោយនេះលោកថែរក្សាខ្លួនឱ្យល្អជាងមុនដោយស្រកទម្ងន់បាន១២គីឡូក្រាម ខណៈនឹងបន្តការស្រកបន្ថែមទៀតព្រោះមិនទាន់ដល់គោលដៅដែលកំណត់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWjBhxwXM9sp_sdG3q7AbvDoSr3B8ywYnbPz68yLg2K3fkoee-fcsD_riQuVKJRBSihfjk8RLdVaq6_UsAXpQCNHRt4ZH7Shyiv-AI6BppTAFBNk3Ng1el1psulW_wRYLewQFVHedpbdPXmDUVYNPwJhl6wa2TMnVuVvxuVjiWRxg-5zWqdwF9cQ45lFRc/s2048/image_2025-01-17_08-38-35.png
ជឿជាក់ថាប្រិយមិត្តទស្សនិកជនមួយចំនួនធំបានស្គាល់ក្រុមគ្រួសាររបស់លោក ម៉ុង ម៉ានុត ដែលជាតារាចម្រៀងនិងជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងដោយបានសាងដៃជាច្រើននិងត្រូវជាចៅប្រុសរបស់អ្នកស្រី ពាន់ ភួងបុផ្ផា។ ជាពិសេសបទចម្រៀងដែលមហាជនស្គាល់យ៉ាងទូលំទូលាយគឺបទ «កុមារី២៥ឆ្នាំ»តាំងពីលោកនៅវ័យកុមារ។ មិនថាតែលោកឬបងប្រុសជាតារាចម្រៀង ម៉ានិត អ្នកទាំងពីរសុទ្ធតែទទួលបានការគាំទ្រទោះបីមានរូបរាងបែបណាក៏ដោយ។ យ៉ាងណាមិញ ម៉ានុត ទើបតែបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថាលោកស្រកទម្ងន់បាន១២គីឡូក្រាមហើយនឹងបន្តការស្រកថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB0GmkYtLFAUHMLWCKQiJSX6Gdjh7ht74_araNa-ecZJVIfOgSXCBaf5bIYwAHege1ISm2AbN3guiglzAmhIX-yXtT7bI35kS09bDGTRJfrfNqDlidJ5jUcP4q41LNBmmQdFMVvHK7sZOAsjCgw2vq5p5K1Skf4MVs19YBCcDZYdqQG_9YNtWKEvlQmCPp/s2048/image_2025-01-17_08-38-43.png

រសៀលថ្ងៃទី១៦ មករា ម៉ានុត បានបង្ហោះរូបភាពមួយសន្លឹកពីរូបរាងពីមុនរបស់ខ្លួននិងរូបភាពមួយទៀតដែលមានការខុសប្លែកកាលពីមុន។ លោកបានសរសេរថា « អរគុណអ្នកទាំងអស់គ្នាដែលកន្លងមកតែងតែស្រលាញ់ និងគាំទ្រ។ មិនថាខ្ញុំមានរូបរាងយ៉ាងណា ក៏នៅតែឱ្យតម្លៃខ្ញុំ និងសមត្ថភាពខ្ញុំ។ មួយរយៈនេះខ្ញុំបានយកពេលទៅហ្វឹកហាត់ចំណេះជំនាញបន្ថែម និងថែរក្សាខ្លួនឱ្យបានល្អជាងមុន។ ខ្ញុំស្រក១២គីឡូហើយ វានៅមិនទាន់ដល់គោលដៅខ្ញុំនៅឡើយទេ តែខ្ញុំពិតជារីករាយនឹងខ្លួនឯងណាស់។ ឆាប់ៗនេះ ខ្ញុំនឹងមានចម្រៀងចេញបន្តបន្ទាប់ ទាំងបែបរ៉ូមេនទិក និងសេដ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-VQ6CP8TIpHoIbUxF91XQLEOnWtD8D_hJxPM8OrwITKHsEUe-1KbOSH2OOntLtFIbsQ0GnUySV1w-ChBpR0HKiTNGaxz0XZknpSQxKBPbNLzvGeHauTruRetF-Wob4-SgVsLd1CdFF7nalda5pVmsI69vsgcsLZ44mtELo_oauWb2IRUTeJsWja4-ivmV/s2048/image_2025-01-17_08-38-46.png

ការបង្ហាញបែបនេះអ្នកគាំទ្ររបស់ ម៉ានុត ក៏បានចូលទៅខម្មិនដែរថា រូបគេស្រលាញ់គាំទ្រលើសមត្ថភាពជាធំមិនមែនជារូបរាងពណ៌សម្បុរនោះទេ ខណៈអ្នកផ្សេងទៀតថា ម៉ានុត ទោះបីជាយ៉ាងមិចនៅតែខ្យូតគួរឱ្យស្រលាញ់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1wFBjwrghpn1TvABHYtGJIZ8GxRZJcRjupNODgJhSIbCd61QkcZy8F233766nbDAHlqFgX_usRvOkLsGOw0Yb3HNjDQF4TRtL4QPD8TUJYIrMHjG2MBADj7k7Mo33BY8N_Z7Jd3Cq3tCKSIVlU4nCR2uLumrxOXohH2MaQOs2xYDAHJ8Z89mYuWddtr09/s1080/image_2025-01-17_08-38-51.png

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ ម៉ានុត ដែលទទួលបានការគាំទ្រពីទស្សនិកជនមានដូចជា «ខ្ញុំពូកែពេកហើយ» «ច្រណែនគេ» «តើមានអារម្មណ៍អ្វី?» និងការ Cover ជាទំនុកច្រៀងភាសាខ្មែរ «ខ្វល់ពីខ្ញុំខ្លះបានទេ?» ពីបទ «Pano» ៕

មកស្គាល់ប្រទេសចំនួន ៥ ដែលមានផ្លូវរថភ្លើងវែងជាងគេបំផុតក្នុងពិភពលោក

0

ផ្លូវរថភ្លើង ឬផ្លូវដែកបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍ សម្រាប់ប្រទេសនានានៅលើពិភពលោក ជាពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែក ឬផ្លូវរថភ្លើង វែងជាងគេបំផុតនៅលើពិភពលោក?

១.សហរដ្ឋអាមេរិក៖ ប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេងណាស់ និងមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវរថភ្លើងវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២៥០,០០០ គីឡូម៉ែត្រ ក្លាយជាបណ្តាញផ្លូវដែកដ៏វែងបំផុតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNzsTxghl2ulLq5ibGUfFfTGFZh6FaCvBdX22ufzgPRpLa0sUuHnjTBJiHi67tbPVzlh4sRJbdhU_NzGfFQfIDV1cfFoWqAM90YP3xx7Vs_XEU-Tu_HNAcJ0GmNC4X_X43YIOB3cRHfJBt-qXrCGHPqs1-mO4MpT-HSwwwR5rQKGAQIdTY62XyfNnFhvp/s2400/image_2025-01-17_13-40-41.png

២.ប្រទេសចិន៖ ចិនគឺជាប្រទេសយក្សអាស៊ីដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើលោក។ ប្រទេសនេះមានបណ្តាញផ្លូវដែកប្រវែងជាង ១០០,០០០ គីឡូម៉ែត្រ ដោយបណ្តាញដ៏ធំទូលាយនេះដំណើរការដោយសាជីវកម្មផ្លូវដែកចិនគ្រប់គ្រងដោយរដ្ឋបានដឹកអ្នកដំណើរ ២.០៨ ពាន់លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH1ZJQ87ZsUMK1oEh38mVS2g9ZpCO6Mp98cpX1b4mZqiG20kT4LWVfrClFSPZUSeu3Ma_9QIZLUKn1DyPdO40I5JWPspdP0KTZAmmL6i3_og5gTYk4jo6pp_8uuOGBizODsSqtGcv-9ahw8i5BMa3TvF_ubXacGFVmPJGStjdMmtvHouqO5VG-dNxeWkmG/s1224/image_2025-01-17_13-40-43.png

៣.ប្រទេសរុស្ស៊ី៖ រុស្ស៉ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះក៏មានផ្លូវរថភ្លើងវែងជាងគេបំផុតក្នុងលោកផងដែរ ដោយមានប្រវែងរហូតដល់ ៨៥.៥០០ គីឡូម៉ែត្រ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdLgVIMlAtvTHrTJnGk6TGeVFwhEPXsxh3Tzw3xprnOg-N3LG2FY03q3s1OBQIdctUNF0eedbrfgb210fLQ7-sOoU7ugYCt9epQ1-yRVXL1MpAZnVY_MZ4_LHgAxTlA6k4ui-ERC_pl_ivdB5wYb7a6CTW3eC1zh32yumwe85j_2wp7xd8sLwKEK1zrmU1/s1920/image_2025-01-17_13-40-43%20(2).png

៤.ប្រទេសឥណ្ឌា៖ ឥណ្ឌាជាប្រទេសដែលមានបណ្តាញផ្លូវដែកវែងជាងគេទី ៤ នៅលើពីភពលោក ជាមួយប្រវែងជាង ៦៥,០០០ គីឡូម៉ែត្រ។ បណ្តាញនេះបានដឹកអ្នកដំណើរប្រហែល ៨ ពាន់លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក និង ១.០១ លានតោននៃទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbhD9fzCit9214siTeuiRfEzKwLkR1ELb9clH8fuDkBbMksqUrAmKMAujNkLZ7zBJFvyJL30RH6LIZenWAtGwwsxbPPd8VwsrUrjka_pNUqxREjTh-n1BTDDSZ0jz996KZTjsmPInPDfo2bTVmbXwpD3PSeA_sKCHAaC8fmThBEsmMsejhPmhvmdAILdNX/s1170/image_2025-01-17_13-40-45.png

៥.ប្រទេសកាណាដា៖ ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៉ីដែរ។ ប្រទេសកាណាដាមានផ្លូវរថភ្លើងប្រវែងសរុប ៤៨,០០០ គីឡូម៉ែត្រ ធ្វើឱ្យបណ្តាញជាតិរបស់ខ្លួនក្លាយជាបណ្តាញដែលវែងជាងគេទី ៥ នៅលើពិភពលោក។ ផ្លូវដែកជាតិកាណាដា (CN) និងផ្លូវដែកកាណាដាប៉ាស៊ីហ្វិក (CPR) គឺជាបណ្តាញផ្លូវដែកដឹកទំនិញធំពីរធំៗ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ខណៈដែលក្រុមហ៊ុន Via Rail ដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរចម្ងាយ ១២,៥០០ គីឡូម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghBuLH8wkZUqVTjw_QjzQs0VZC4-echWimSPdttPKXugaQO7TqQiaAbOpqe1qqbHTmxuZ3KDwzkk_wSTcWm9rTO47pteAwWM5_eipiVEyMhTVE-IzgLJ3sBatwyA50Yss4Ue5zYSFXjuXpEFqgh6Baa0t9tjCkXRn5ch7vXUIxgt5xjybTdENLGYGmyUiY/s3600/image_2025-01-17_13-40-45%20(2).png