Home ព័ត៌មានអន្តរជាតិ ព្រលានយន្តហោះខ្មោច! ព្រលាននេះគ្មានទាំងមនុស្ស គ្មានទាំងយន្តហោះ តើគេសាងសង់វាដើម្បីអ្វី?

ព្រលានយន្តហោះខ្មោច! ព្រលាននេះគ្មានទាំងមនុស្ស គ្មានទាំងយន្តហោះ តើគេសាងសង់វាដើម្បីអ្វី?

122
0

ព្រលានយន្តហោះមួយបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែបែរជាគ្មានយន្តហោះ និងគ្មានមនុស្សទាល់តែសោះ ព្រោះមិនអាចដាក់អោយដំណើរការបាន។

អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានឈ្មោះថា New Gwadar International Airportគឺជាអាកាសយានដ្ឋានដែលថ្មី និងធំជាងគេបំផុតមួយស្ថិតនៅក្នុងខេត្ត Balochistan ក្រុងGwada ប្រទេសប៉ាគីស្ថាន។ អាកាសយានដ្ឋាននេះបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅលើទំហំដី ៤ ៣០០ហិកតា ដែលអាចទទួលប្រភេទយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747-8ជាដើមអោយចុះចត និងអាចទទួលអ្នកដំណើរបានរហូតទៅដល់៤០ម៉ឺននាក់ឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjl6DuWBqWV6P_zRH3DuUSsxOVWOutR_WdbzSZuQ6fR-N9-tXrYuUFTrprlb8DcK-f4YlFcbRvUhAq53ubIqxiwuW8AOLI4WPQkySZoRB3D7xKWEnNCddxIit-v1yTY5FUT9rSLg-nPGrcsem5hE9i6j3CaZB1qhNS9u3pUYImS6VPPSWsXhxwvFRA5he-/s1024/photo_2025-03-07_15-20-20.jpg

សម្រាប់ដំណើរការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានប្រទេសចិនដែលត្រូវជាសម្ព័ន្ធមិត្តជិតស្និតជាអ្នកផ្ដល់មូលនិធិអោយប្រមាណ ២៤០ លានដុល្លាអាមេរិក ប៉ុន្តែក្រោយបញ្ចប់ការសាងសង់ បែរជាព្រលានយន្តហោះនេះមិនអាចបើកទទួលអ្នកដំណើរ និងយន្តហោះបាន ហើយត្រូវបានគេហៅថា “ព្រលានយន្តហោះខ្មោច” ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhraqQ7pr5HjGO60DLYjZDoX5HWEVX0hsGhYLbFZNJ2BwmB6ccEavg8X2gN86Kom7lR08VpoMZ8IIZVqMrmZmkMsq2VGAT_duf2nTDRED6Xg7OfEgfCgQrC6csXECHvwvpALpwA01yyxPIbwI69NWUI0QPZMFc3baSScWMnpc2fNFToKMFeh9eQbfXTmC9/s1280/photo_2025-03-07_15-20-19.jpg

យោងតាមសារព័ត៌មាន AP បានអោយដឹងថា ប្រជាជននៅក្នុងតំបន់ Balochistan មិនសប្បាយចិត្ត និងខកចិត្តចំពោះគម្រោងការសាងសង់ព្រលានថ្មីនេះ ដោយសារពួកគេមិនទទួលបានអត្ថប្រយោជន៍ណាមួយពីវា។ អ្នកស្រុកមួយចំនួនបានលើកឡើងថា ពួកគេមិនអាចដើរហើរសេរីនៅក្នុងប្រទេសរបស់គេទៀតទេ ព្រោះជាញឹកញាប់អ្នកធ្វើការនៅព្រលានយន្តហោះនោះ តែងតែសុំពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ពួកគេ។ មួយវិញទៀតគេសន្និដ្ឋានថា ប្រទេសចិនជួយសាងសង់ព្រលានយន្តហោះនេះឡើងដើម្បីចងភ្ជាប់រវាងប៉ាគីស្ថានទៅនឹងខេត្តXinjiang ភាគខាងលិច និងយកវាធ្វើជាច្រករបៀងសេដ្ឋកិច្ចប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSidA1nBotP1tCNEllYRqiYtRcfKPmMiDajH-U-Ar5I5yMtxTAyYxB6_b8aLcRJcJtqmaq1olpRHApskvwnSNJx_2M5uddzrI8asJORxstUEE_aC1OC5GR-FI6sd9WL0qrzqmnZYt2gNVmKpUb3R0N1HbIdxDeXDglOkzSHLYjv24KMPiEjKawFxgoQxbf/s1024/photo_2025-03-07_15-20-16.jpg
ដោយឡែកសម្រាប់ការផ្គត់ផ្គង់នៅក្នុងព្រលានយន្តហោះក៏មានបញ្ហាដែរ ដោយថាមពលអគ្គិសនីនៅក្នុងតំបន់នេះគឺបានមកពីប្រទេសអ៊ីរ៉ង់ រឺបន្ទះសឡាស្រូបទាញពន្លឺព្រះអាទិត្យ ហើយចំណែកទឹកក៏កខ្វក់ មិនមានទឹកស្អាតប្រើប្រាស់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSJ7RxQW9A776GhSZLGk9UBS6OzYNU8w0PKW1PnGTigT8J77fC2TZmDGOiOfYJLNykL5LIWNprIjhfTSVHsYWnpK_rmWFjhqCQmVeTiCgMeoHVfl3T-nzKvlzeQvCnRNvb0aZGLjzEumI4SPJbL979vk_H0pgtKKuFYrw24VDsR9FGPxt9fdLh0ZCkP0l/s1200/image_2025-03-10_08-31-38.png

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានបង្ហោះសារមួយតាមរយៈបណ្ដាញសង្គម “X“ ថា គម្រោងការកសាងព្រលានយន្តហោះនេះ គឺសម្រាប់បម្រើផលប្រយោជន៍របស់ចិនជាជាងផ្ដល់អោយប្រជាជននៅក្នុងប្រទេស ហើយលោកបន្តព្រមានថា ចិនអាចនឹងដាក់ “យុទ្ធសាស្រ្តអាណានិគម” លើប៉ាគីស្ថាននៅថ្ងៃណាមួយមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVOPVwDR4hw8ugFCx8WEryUrTGSfl0_yX1VwHqGN4uTEKJOz9uX4G0hNPfX7aROt2DpaZx52435AJ6_Z1w4sJRudojj_LdqeniK7OJSyd8o5AzM3_U7q3_yZNqpNifegOVZ_4MrGhd6374vhoqpon5FmeO9fst5ApRak7VvugZlMhLpkXsZxgmwk1Qqe9Y/s696/image_2025-03-10_08-31-39.png

សរុបជារួម គេនៅមិនទាន់រកដំណោះស្រាយក្នុងការបើកព្រលានយន្តហោះនេះអោយដំណើរការបាននៅឡើយទេ ដោយសារខ្លាចមានការធ្វើភេរវកម្ម រឺផ្ទុះការតវ៉ាទ្រង់ទ្រាយធំណាមួយពីសំណាក់ប្រជាជននៅក្នុងតំបន់Gwadar នេះ៕