គ្រោងនឹងទម្លាក់អាល់ប៊ុមទី៣នាថ្ងៃទី១៤ នេះតារាចម្រៀងរ៉េប វណ្ណដា បានទម្លាយពីមូលហេតុការដាក់ឈ្មោះអាល់ប៊ុម ត្រីវិស័យ បន្ទាប់ពីធ្វើដំណើរទៅច្រើនប្រទេសរួមទាំងជាន់ឆាកអូឡាំពិកប៉ារីស។ វណ្ណដា ថាត្រីវិស័យគឺយើងអាចរកឃើញខ្លួនឯងបានទាំងការបាត់បង់ហើយស្វែងរកគោលដៅថ្មីដោយប្រើត្រីវិស័យ ខណៈមានចំនួន៣ផ្នែកធំៗហើយមានអត្ថន័យផ្សេងៗគ្នា។

តារារ៉េប វណ្ណដា បានបង្ហាញទៅកាន់ទស្សនិកជនចំពោះចំណងជើងអាល់ប៊ុម មានឈ្មោះឈ្មោះថា ត្រីវិស័យ គឺជាអ្វីមួយដែលប្រាប់លោកថាគួរតែទៅណា ឧទាហរណ៍ពីលោកក្នុងរយៈពេលក្រោយនេះលោកទៅថៃ វៀតណាម ជប៉ុន ប៉ារីស អាម៉េរិក តៃវ៉ាន់ ហើយប្រសិនជខ្លួនលោកមិនមានគោលដៅច្បាស់លាស់មិនមានត្រីវិស័យមិនដឹងថារសាត់អណ្តែតទៅដល់ណា។ វណ្ណដា បានបន្ថែមទៀតថា នៅពេលធ្វើដំណើរផ្ទាល់លោកបានបង្កើតអាល់ប៊ុមនៅលើផ្លូវដែលលោកធ្វើការកន្លងមកភ្ជាប់ជាមួយគ្នាហើយមានន័យខ្លាំងសម្រាប់លោក។ 
ក្នុងនោះ វណ្ណដា ក៏បានបញ្ជាក់ដែរថា ត្រីវិស័យគឺអាចរកឃើញខ្លួនឯងបាន អាចបាត់បង់ខ្លួនឯងបានគឺយើងអាចស្វែងរកគោលដៅថ្មីបានដោយប្រើត្រីវិស័យហើយលោកបានបែងចែកជា៣ផ្នែកធំៗក្នុងអាល់ប៊ុមដែលពុំធ្លាប់មាននៅក្នុងស្រុកខ្មែរពីមុនមក ចង់បែងចែកឱ្យច្បាស់ដូចទៅនឹងទ្រនិចត្រីវិស័យគឺកើត លិច ជើង ត្បូង ។
គួរបញ្ជាក់ផងដែរថាមុននឹងទម្លាក់អាល់ប៊ុមទី៣ វណ្ណដា ក៏ត្រៀមនឹងទម្លាក់បទ «Smoke Up » ថ្ងៃទី១៣ មីនា ជាមួយតារារ៉េប ហ៊ីបហប Youngohm ផងដែរ៕










