កំពូលតារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ The Rock បានឈរនៅលើកំពូលតារាងតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៤ ជាមួយនឹងទឹកប្រាក់ជិត៩០លានដុល្លារអាម៉េរិក។
.png)
នៅចុងខែកុម្ភៈ ទស្សនាវដ្ដី Forbes បានចេញផ្សាយចំណាត់ថ្នាក់តារាហូលីវូដដែលរកចំណូលបានខ្ពស់បំផុតទាំង ២០ ក្នុងឆ្នាំ២០២៤។ កម្រិតប្រាក់ចំណូលនេះត្រូវបានគណនាតែក្នុងវិស័យកម្សាន្តប៉ុណ្ណោះ រួមទាំងការសម្ដែង ការផលិតភាពយន្ត ការដឹកនាំ និងប្រភេទផ្សេងទៀតនៃការសម្តែង។ ក្នុងបញ្ជីនេះមានតារាសម្តែងស្រីតែ៣នាក់ប៉ុណ្ណោះគឺ Nicole Kidman ស្ថិតនៅលេខ៨ជាមួយនឹងទឹកប្រាក់៣១លានដុល្លារ , Mariska Hargitay ស្ថិតនៅលេខ១១ ជាមួយទឹកប្រាក់ ២៥លានដុល្លារ និង Scarlett Johansson ស្ថិតនៅលេខ១៩ ជាមួយនឹងទឹកប្រាក់២១លានដុល្លារ ខណៈ The Rock គឺរកចំណូលបានខ្ពស់បំផុតនៅក្នុងបញ្ជី។
តារាសម្តែងសាច់ដុំ The Rock មានអាយុ ៥៣ ឆ្នាំបានឈរនៅលើកំពូលតារាងជាមួយនឹង ៨៨លានដុល្លារ (បន្ទាប់ពីកាត់ថ្លៃមេធាវីនិងថ្លៃតំណាងពីប្រាក់ចំណូលសរុប ១០៣ លានដុល្លារ) ។ ប្រាក់ចំណូលរបស់លោកភាគច្រើនបានមកពីកិច្ចព្រមព្រៀង ៥០ លានដុល្លារជាមួយក្រុមហ៊ុន Amazon ដើម្បីផលិតខ្សែភាពយន្ត Red One ដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។
សិល្បកររូបនេះក៏បានចូលរួមនៅក្នុងគម្រោងគំនូរជីវចល Moana 2។ បន្ថែមពីលើប្រាក់ខែរបស់លោក The Rock ទទួលបានប្រាក់ចំណេញបន្ថែម ១% ក្នុងនាមជាអ្នកគ្រប់គ្រងផលិតកម្ម ដែលជាកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកសម្រាប់តួសម្តែងរបស់ Disney ។ អ្នកតំណាងរបស់ The Rock បាននិយាយ The Rock បានចូលហោប៉ៅចំនួនទឹកប្រាក់ដែលមិនគួរឱ្យជឿបន្ទាប់ពីខ្សែភាពយន្តនេះរកចំណូលបានជាងមួយពាន់លានដុល្លារ៕










