Home Blog Page 59

ឪពុកគឺជាប្រធានាធិបតី រីឯកូនស្រីតែងតាំងជា”អគ្គនាយកមីស៊ីល” តើអនាគត់ប្រទេសកូរ៉េខាងជើងនេះនឹងមានអ្វីផ្លាស់ប្តូរដែរឬទេ?

0

ពិតជាមិនធម្មតា សមនឹងពាក្យថា«ឪខ្លាកូនខ្លា»មែន! ក្នុងវ័យត្រឹមតែ ១៣ឆ្នាំ កុមារី គីម ជូអេ ដែលជាកូនស្រីកណ្ដាលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងរាយការណ៍មកថា នាងត្រូវបានប្ដូរឈ្មោះ និងផ្ដល់ឲ្យនូវតំណែងដ៏សំខាន់មួយនៅក្នុងវិស័យការពារជាតិ ក្នុងនាមជា «អគ្គនាយកមីស៊ីល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDHaS2dBfL2exZqZeJpTES1A-Z0JHSOSc8HjTM6n04EENwUeIgDLAM8VsH2tGEA8EporDK3FPSK0gsSJmfKowJTc9AFBAnB2zOF4BM1n6uWCQ5OtZRViYycAYm2KVcBBHgTLhv1dUlukQxJr1aUVEwE_jLHyt5H2-1-YdrvfXIHmsMVVpIqGtCdnuF_DVC/s1280/photo_2026-02-25_10-35-37%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Chosun Daily របស់កូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលបានទទួលរបាយការណ៍ពីទីភ្នាក់ងារចារកម្មនៅថ្ងៃទី២២ កុម្ភៈនេះថា ឈ្មោះកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដែលពីមុនត្រូវបានគេស្គាល់ថា “គីម ជូអេ” ឥឡូវនេះត្រូវបានផ្លាស់ប្ដូរទៅជា “គីមជូហេ”។ ដោយឡែក បើតាមប្រភពមន្រ្តីជាន់ខ្ពស់ដែលដឹងពីច្បាស់ពីស្ថានភាពនេះក៏បានរាយការណ៍ផងដែរថា គីម ជូហេ កំពុងគ្រងតំណែងជា “អគ្គនាយកមីស៊ីល” នៅក្នុងប្រទេសកូរ៉េខាងជើង ហើយកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងសមាជគណបក្សកម្មករលើកទី 9 ដែលកំពុងដំណើរការនៅទីក្រុងព្យុងយ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmZENlcTzqlg4Y3N-DWr5X20X0nrk1f6QLFobptqeKTCzrMmegsNFrouHQiHHoSWOejl2Hzz7zfUSdMQ1ZneHIdvNf_EwWY4ZI6LynNIHH5CC6ba9RWbDlXUBBhNuFfikVVB4XU-AUm4BJtrqfPmlwWyFFxjXG9a4vDo8P1dn0AeIi0ZuKoMCttVgG9a1/s590/photo_2026-02-25_10-35-37.jpg
ជុំវិញព័ត៌មានដែលទទួលបាននេះ ចារកម្មកូរ៉េខាងត្បូងបានបង្ហាញថា ការចាត់តាំងតួនាទីជា “អគ្គនាយកមីស៊ីល” ដល់ក្មេងស្រីវ័យជំទង់រូបនេះ គឺដើម្បីបន្ស៉ាំនាងក្នុងការគ្រប់គ្រងយោធាឲ្យបានមុន បើទោះជាលោក ចាង ឆាងហា ជាអគ្គនាយកមីស៊ីលជាផ្លូវការក៏ដោយ។ ការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា គឺជា “ដំណាក់កាលនៃការកំណត់អ្នកស្នងតំណែង” ដែលមេដឹកនាំបច្ចុប្បន្នកំពុងព្យាយាមបណ្ដុះបញ្ដាលសមត្ថភាពទាយាទរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVUO5IphX1yKOVqxvNuI8WigDQmBmIM0Y6UVhTaQGRxyGAgUhERdc9WMsNQ-9XwROvSlHnSuqjOoXXsXAYuZknNkQdogsbidzym4ANmd-AF4KDrc1lg8uCvn3w2K57OUhnBKYk_mxr79t07pwYr2w8SGhD0hbtoLtJU2Yvze8hZsRA2J68Q5aQXGv_Q8I9/s768/photo_2026-02-25_10-35-38%20(2).jpg
គួរជម្រាបថា គីម ជូអេ គឺជាកូនស្រីតែមួយគត់ដែលគេស្គាល់របស់ គីម ជុងអ៊ុន និង ភរិយារបស់លោក គឺលោកស្រី រី សុលជូ ។ បើទោះជាមានរបាយការណ៍តិចតួចបំផុតអំពីជីវិតឯកជនរបស់គ្រួសារ គីម ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជឿជាក់ថា លោក គីម ជុងអ៊ុន នៅមានកូនប្រុសច្បងម្នាក់ទៀត ប៉ុន្តែកូនប្រុសនេះមិនដែលត្រូវបានទទួលស្គាល់ ឬបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGEPuzzCkumNAnBLfkxfSy4A2zQDdDdSDlyMkLEk0GpTvQRkxBE6H0atuRLG0jI10UCP3jt_NxU0UEszgVlp8yg3PBHEn5KZHDldMf85ML0lMuq3qZDUN3-cHThPjKIh29vc0JQ465DPRnI7Hty8KgYpdqkCfkt3UWZhwQvdsaiZr3Gby7lHvZUW-0vmMm/s992/photo_2026-02-25_10-35-38.jpg
បើទោះជាគេមិនទាន់ដឹងថាក្មេងជំទង់រូបនេះមានផែនការអ្វីសម្រាប់ដឹកនាំប្រទេសរបស់នាងក៏ដោយ ប៉ុន្តែនាងទំនងជាមានអំណាចខ្លាំងក្លាក្នុងការបង្កើតប្រព័ន្ធដឹកនាំថ្មីតាមរបៀបណាដែលនាងចូលចិត្ត។ ជាមួយគ្នានេះដែរ គេមិនច្បាស់ទេថាការស្នងតំណែងពីឪពុករបស់ គីម ជូអេ នឹងអាចនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់កូរ៉េខាងជើង៕

មានទៅអន់អី ម៉ែសេះ និង Jennie ម្យ៉ាងម្នាក់ទេ

0

កាលពីខែមករា នៅក្នុងពិធីប្រគល់រង្វាន់ Golden Disc Awards លើកទី៤០ ឆ្នាំ២០២៦ Jennie សមាជិក BLACKPINK បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានគ្រងឈុតពណ៌ក្រហមឆ្អិនឆ្អៅពីការប្រមូលផ្ដុំម៉ូដរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ របស់ Maison Margiela ដើរលើកម្រាលព្រំក្រហម។ មុននឹង Jennie ស្លៀកម៉ូតបែបនេះ Kim Kardashian ធ្លាប់បានស្លៀកចូលរួមនៅឯពិធីជប់លៀង Academy Museum Gala 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFh-e4t8rv2DkfxxgMYBKWQkFwsZk3JTMWs31yEiHuOf5WnZr_BhZ1z4zNc0rzWS-9O_zbP8HuJvar5LEZq8L98U_jAzxHrN_7-szg_5OA52AjJwc-vjOGKcz8YeEx4k9I160DXKrRpyimlav_hb7TVhn9vcN1KTZEwSVGW3RGiDHTyCCVS8bE7jQ-T3Yx/s1350/image_2026-01-12_11-06-07.png
ភាពទាន់សម័យនិងភាពលេចធ្លោរបស់ Jennie និងសេចក្តីស្រលាញ់ចំពោះអាយដលផងបានជំរុញឱ្យ ម៉ែសេះ កាត់ម៉ូតដែលបំផុសគំនិតពីតារាចម្រៀង K-Pop រូបនេះស្លៀកពាក់ចូលរួមពិធីមង្គលការធ្វើឱ្យមានការភ្ញាក់ផ្អើលពេញកម្មវិធី។ មានវីដេអូមួយដែលប្រៀបធៀបពីការដើរលើកម្រាលព្រំក្រហមរបស់ Jennie នៅក្នុងកម្មវិធី GDA និង វីដេអូរបស់ ម៉ែសេះ លេងស្ទាយ៍ទឹកមុខតែមួយធ្វើឱ្យមានភាពទាក់ទាញនិងការចាប់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixSCWKw_D-9WSkiV2YQJ2OrOyUwwG3YF26eXFdKMsw6bb6uA9vhAbfI9Z88AHKuWixlIA0fpB_opMdohEVLXoD2kU-ufkB1s8rjD3NJOPCZqezfe19dxLvfkJNY2fvBFk2JUCGb_DGmvu4YO2T9su_Vf0fsqRGmHUBgRcfOz4qBJ19OuhVrnqUGl5jV6gQ/s2048/image_2026-02-25_10-55-50.png
ការប្រៀបធៀប Jennie និង ម៉ែសេះ ទទួលបាននូវមតិវិជ្ជមានរហូតមានអ្នកគាំទ្រមួយចំនួនដាក់នាមឱ្យ ម៉ែសេះថា Jenses ទៀតផង។May be an image of dais and wedding

ម៉ែសេះ ត្រូវបានគេស្គាល់តាមរយៈវីដេអូកំប្លែងៗនិងជាមនុស្សជំនិតរបស់ ប៉ីប៉ី ឌី។ មុននឹងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ម៉ែសេះ ឆ្លងកាត់ការលំបាកជាច្រើនដូចជាធ្លាប់ធ្វើជាអ្នកអនាម័យជាដើម។
បន្ទាប់ពីរស់នៅជាមួយ ប៉ីប៉ី ឌី ក្រោមដំបូលតែមួយជាយូរនិងបានជួយការងាររកស៊ីជាផ្នែកមួយជួយឱ្យមុខជំនួញកាក់កប ម៉ែសេះ ទទួលបានទាំងផ្ទះ ដើរលេងក្រៅប្រទេស មានមុខមាត់ក្នុងសង្គម សម្តែងតួធំក្នុងខ្សែភាពយន្តជាដើម។ ទោះបីជាយ៉ាងណា ថ្មីៗនេះ ម៉ែសេះ ទើបតែត្រូវបានមនុស្សប្រុសបោកប្រាស់សេចក្តីស្រលាញ់ផងដែរ៕

Bai Lu បានបង្កើតកំណត់ត្រាចំនួន ៦ ក្នុងខ្សែភាពយន្តតែមួយ

0

រឿងភាគ «Unveil: Jadewind» ដែលមានចំនួន៣៤ ភាគបានបញ្ចប់ជាផ្លូវការដោយ គម្រោងអាថ៌កំបាំងប្រវត្តិសាស្ត្រនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីការចេញផ្សាយដំបូង។ ជាពិសេស រឿងភាគនេះមានពាណិជ្ជកម្មពេញមួយភាគទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Wmd8gXiN9q-qj8dc9BgMU3Gjbr2B2tF1zrYl32mAnNilSV32rT8izBUBNsOjPhx0uFRuCATmm_GqokJknw6kB30Fy0AY5ifUDdkXAXfx9kDhWvRl1qcp5j5ju2u9yC9MCBLrOIxfJ3rNx2YnzTzwjYFDFUd0bXCpExgReliIzNrBvZ9bDlUPqKZiN_V0/s1916/image_2026-02-24_16-27-15.png
ជាមួយនឹងសមិទ្ធផលនេះ Bai Lu បានបង្កើនចំនួនសរុបនៃខ្សែភាពយន្តដែលនាងមានពាណិជ្ជកម្មចាប់ពីដើមដល់ចប់ដល់៨។ នៅក្នុងឧស្សាហកម្មកម្សាន្តចិនបច្ចុប្បន្ន នេះត្រូវបានចាត់ទុកថាជាចំនួនដ៏គួរឱ្យកត់សម្គាល់មួយដែលគ្មានសិល្បករណាម្នាក់សម្រេចបាន។ក្រៅពីភាពជោគជ័យផ្នែកពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន «Unveil: Jadewind» ក៏មានកំណត់ត្រាគួរឱ្យកត់សម្គាល់ចំនួន ៦ ផងដែរ រួមទាំងកំណត់ត្រាប្រវត្តិសាស្ត្រចំនួន ១សម្រាប់វេទិកានេះ និងកំណត់ត្រាចំនួន ៥ ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNb9p3ES-dFf0TTUQkFbPMcI3NgwDxU6pqQZY750HheiB8JsgGH35Ijl0k15DiIjT9561L30cetiIL2KgZN6gbaUPecwEIlB2TL5nWrF3yYAD22DT8W2SvPChhAeffEgFhyS_KVQb6KLZNM2vWgT6qn8A2aeXU1r2u_lNpltgEw1bkcHyyujPzItRFRbMG/s823/image_2026-01-28_11-38-32.png

រឿងភាគរបស់ Bai Lu និង Wang Xingyue បានក្លាយជាកម្មវិធីដែលមានចំនួនពាណិជ្ជកម្មក្នុងមួយភាគខ្ពស់បំផុតមិនធ្លាប់មាននៅលើ Youku។ ក្នុងពេលជាមួយគ្នានេះ គម្រោងនេះបាននាំមុខគេក្នុងឆ្នាំ២០២៦ក្នុងប្រភេទមួយចំនួនដូចជា៖ ចំនួនពាណិជ្ជកម្មជាមធ្យមក្នុងមួយភាគ ចំនួនពាណិជ្ជកម្មក្នុងមួយភាគ រយៈពេលពាណិជ្ជកម្មក្នុងមួយភាគ រយៈពេលពាណិជ្ជកម្មសរុប និងរយៈពេលពាណិជ្ជកម្មជាមធ្យម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdKfpo5DiCnLVBGWDdbOKO1rjgihxkx-vOTWTQuPFFgdZtPEVVRCQWUevgHpgliuCz9NXEdYU7kKLvRVWm24RXPIazql0ZsN2p4ZtqDeLTjQY7PG6Wry6Nvk3oWIV87BZAf2b-GJnaVm_7fqNo03igm7LwrWKl_ABVmHZGlQzgtqoo_PYD9KaUhEAKPvQW/s790/image_2026-01-28_11-38-33.png
«Unveil: Jadewind» គឺជារឿងភាគស៊ើបអង្កេតប្រវត្តិសាស្ត្រលំដាប់កំពូលរបស់ Youku ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាការសហការលើកទីបួនរវាង Bai Lu និង Wang Xingyue។ ពេលចាក់ផ្សាយក្នុងខែកុម្ភៈ រឿងភាគនេះបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការកុម្ម៉ង់ទុកជាមុនជាង ២លានដងនៅលើ Youku ហើយបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចាប់តាំងពីរូបភាពដំបូងនៅពីក្រោយឆាកត្រូវបានចេញផ្សាយ៕

មុននឹងក្លាយជាអ្នកចម្រៀង ឈិន ម៉ានិច្ច ធ្លាប់ធ្វើការរោងចក្រចំនួន២ឆ្នាំដោយសារចាញ់បោ.កម៉ែ

0

តារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានទម្លាយថាមុននឹងមានឈ្មោះបោះសំឡេងរះក្នុងអាជីពអ្នកចម្រៀងម្នាក់រូបនាងធ្លាប់ធ្វើការរោងចក្ររហូតដល់ទៅ២ឆ្នាំ។ តារាចម្រៀងរូបនេះថែមទាំងទម្លាយទៀតថាខ្លួនចាញ់បោកម្តាយខ្លួនឯងថាធ្វើការរយៈពេលខ្លីប៉ុន្តែដោយសារតែជីវភាពខ្វះខាតទើបបន្តការងាររហូតឈានដល់ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YP5gw6OMtC9-wn8FtMOjXtWyUjYET23uMDFh2w15D31S3XGJfHEcwbR8B_qa32zIMBHOQhR2XOzopq54uie92FMjWEM-uSNeib3Q4V8DBxxCzODtXa8iGgw4So7TavgszYAa4v8HikAnNr-pn28ObmqNaSGpeT8niyK3IeJ3Z60JLmZqhcPfSTlYIR28/s2048/image_2026-02-24_15-00-35.png
ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ «V Talk Confession» តារាចម្រៀង ឈិន ម៉ានិច្ច បានរៀបរាប់ពីការតស៊ូរបស់ខ្លួនទាំងទឹកភ្នែកពីព្រោះអតីតកាលឆ្លងកាត់ការលំបាកជាច្រើនទម្រាំអាចមានដូចសព្វថ្ងៃនេះ។ ចំណុចដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តទប់ទឹកភ្នែកសឹងមិនជាប់ ម៉ានិច្ច បាននិយាយថាឪពុករបស់នាងបានលាចាកលោកស្របពេលនាងកំពុងល្បីក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxMPKyJu4gY9eqpa1UvamQ2yOCCFROe3OE8pH402xDTigXVZdtbDJWVmMYDMsgd_4TathRQOtesW-8wfSiEyi4bZ51FAtVh39xUBoA0TyUwXBGbhkO8oEQUy3AG9PKrUvxezKHD3u6So5YYpeIlaAfraET1kjLS0X_v03z4CFJl3HrNmJurbZioHo_E36/s960/image_2026-02-24_15-00-32.png

រៀបរាប់ពីប្រវត្តិរបស់ខ្លួន ឈិន ម៉ានិច្ច ថានាងចេះច្រៀងនិងស្រលាញ់សិល្បៈតាំងពីក្មេងប៉ុន្តែក្រុមគ្រួសារពុំដឹងឡើយ។ ដោយមានទឹកដមសំឡេងពីរោះមិត្តរួមថ្នាក់របស់ ម៉ានិច្ច បានជំរុញលើកទឹកចិត្តឱ្យចូលរួមប្រកួតកម្មវិធីចម្រៀងនៅសាលាខេត្តហើយបានជាប់លេខ៣ក្នុងជំនាន់នោះ។ ម្ចាស់បទ «នារីក្នុងសុបិនបងជាអ្នកណា» បន្តថាដោយសារតែជីវភាពគ្រួសារលំបាកខ្លាំងពេកនៅពេលវ៉ាកងធំម្តាយរបស់នាងបានជំរុញឱ្យចូលធ្វើការរោងចក្រសិនចាំពេលចូលកងវិញមករៀនបន្ត។ ព្រោះជីវភាពខ្វះខាតម្តាយ ឈិន ម៉ានិច្ច បានអង្វរឱ្យនាងបន្តការងារក្នុងរោងចក្រដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE1fQnSfJ5-zYunDXKJYYkNq3q9PpVYPJTez9RNtYiWVB-friAwpaQTDf1oZcF8MdTxffjB22JMcyT-FQhhYp5DF2HRnkMuYD-mkx47B4joR0J_i7DrankJCfPAehI9rryMqvFhcvvyGEPDwkvbOfCY2FbwowuucU_KO0KgkgObQI733YC0Y7Gt-rS7NGh/s2048/image_2026-02-24_15-00-33.png

កញ្ញា ឈិន ម៉ានិច្ច បាននិយាយថានាងបានសាកធ្វើការងារជាច្រើនបន្ទាប់ពីឈប់រៀនតែក៏មានពេលមួយបានសួរខ្លួនឯងថាតើនាងគួរនៅបន្តធ្វើការនៅក្នុងរោងចក្រទៀតឬយ៉ាងណាក្រោយពីធ្វើការរោងចក្រ២ឆ្នាំមានអារម្មណ៍ថាធ្វើការនៅតែមួយកន្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOa8mKLgRBFfaGvqhGro4a-zykKTBlo6hjQryq0CEU_rX3UxTKrftY9DyHzdef4IZJezohpcNqOZ_WBmfoFLhVemm4zK3cEybxkrPEWCn5Z73mXaSPS2RnAE1OziowoYhXg-OH6zjc6XVIrTbBNGcVx43x3xk2NJwQUN1wkzkDC0-4G9KSq7p0P1I5xJjw/s960/image_2026-02-24_15-00-34.png

បន្ទាប់មកទៀត ឈិន ម៉ានិច្ច បានទាក់ទងក្រុមតន្រ្តីតាមរោងការដើម្បីសុំគេមកច្រៀងដោយក្នុងមួយយប់ទទួលបានទឹកប្រាក់ចំនួន១០ដុល្លារ។ ដោយសារតែសមត្ថភាពរបស់ខ្លួនកាន់តែដុសខាត់បានល្អ និងមានការជួយជ្រោមជ្រែងពីអ្នកធ្វើការនៅក្នុងវង់តន្រ្តី ឈិន ម៉ានិច្ច បានឡើងមកច្រៀងក្នុងរាជធានីភ្នំពេញ ខណៈធ្វើការបានត្រឹមតែ១ខែនាងមានគំនិតចង់ឱ្យខ្លួនឯងលូតលាស់ធំជាងនេះមានមហាជនស្គាល់នាងថាជា ឈិន ម៉ានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1pXOV_ltQ4spxXQAfsAm3L1Nn2KtWAAglYI7by1iINRIOOUqyURqOVJro8GuwmB_D18LLFYdyU7SkuSrn6E5bFm4ANUXe-dS0czR8cKOjVV6LlPtn-j0MYav2uNFjxxMNWsmVuBGWWqUtH5haLXa6XPYgILyc1sGa00ZiYtKab8YDkOfUatAOEvP6e8D6/s2048/image_2026-02-24_15-00-32%20(2).png
ក្រោយពីដឹងពីសមត្ថភាពខ្លួនឯង ឈិន ម៉ានិច្ច បានដាក់ពាក្យប្រកួតចម្រៀងទោះបីជាលើកទី១បរាជ័យតែនាងមិនបាក់ទឹកចិត្តបន្តការចូលរួមប្រកួតទៀតរហូតក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី២។ ក្រោយមក ឈិន ម៉ានិច្ច បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនបទដូចជា «នារីក្នុងសុបិនបងជាអ្នកណា» «បើខ្ញុំយំមានអ្នកណា ជូតទឹកភ្នែក» «ស្រលាញ់គេហើយមែនទេ?» «ចិញ្ចៀនផ្កាស្មៅ» និងបទ «កូនកំលោះអូនជាមនុស្សធម្មតា» ជាដើម៕

គូដណ្តឹងអ្នកបង្កើតមាតិកា Q Win រងការចំអ.កថាមានលុយច្រើនតែជួលសំលៀកបំពាក់គេ

0

គ្រាន់តែជួលសំលៀកបំពាក់គេស្លៀកចូលរួមក្នុងកម្មវិធីពិធីមង្គលការ គូដណ្តឹងអ្នកបង្កើតមាតិកា Q Win ត្រូវរងនូវការចំអកថាមានលុយមួយគំនរបែរជាជួលគេទៅវិញ។ ពាក្យសម្តីចំអកនេះ Q Win បានប្រតិកម្មដោយឆ្លើយតបវិញថាដឹងមកពីណាថាពួកគេមានលុយច្រើនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFbiIHYNikqjyDYGA58KrDpDz99bo0kGQZMacob0RaW4apcD3kW3WFAnmeA046MUaidkXdCUmuZF-mveG5VMlzOJ9kUIlqLTAP9zV1tSC96o4jhLZeocR_JFT_3Psj8St28ZMKpopkrSWLAC2fw2HddyPx7Old4LNLkf-tZhX5Vy5bEmNlITaOebFeP_HS/s2048/image_2026-02-25_09-45-10%20(2).png

Q Win ជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបដោយសារកេរ្តិ៍ឈ្មោះតាមរយៈវីដេអូកំប្លែងៗជាច្រើន។ ជាអ្នករស់នៅខេត្តបាត់ដំបង Q Win ក៏បានដឹកដៃគូដណ្តឹងរបស់ខ្លួនមកចូលរួមពិធីមង្គលការ ពេជ្រ ពិសី និង ឆាយ នៅឯរាជធានីភ្នំពេញ ខណៈគូដណ្តឹងរបស់លោកក៏បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ដែរ។ ទោះយ៉ាងណា ហារទ័យ ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិសើចចំអកដោយគ្រាន់តែជួលសំលៀកបំពាក់គេស្លៀកចូលរួមកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGquS8ITLLBPgwTj5aKRhgQwn5iNwWnyGiRL8BVBqYo3OHM6Y-cYSOHtjk3wdEx0eiaVtvkqFUeAhjVer20nXHLf3TrfulUp6FRjKiPmaFTZafYpJ18ijsjj5qbs320CYMtTFYVl8dHoGF-GatdLD0GzpUP-Xk9QBVppB6CI0AWnM5up7hTzPASR48_JC/s2048/image_2026-02-25_09-45-08.png

គណនីនោះបានសរសេរថា «លុយគគោកអត់កាត់ឈុតថ្មី បែរជាជួលខោអាវគេពាក់»។ ទទួលរងនូវសម្តីនេះ Q Win បានចេញប្រតិកម្មជំនួសគូដណ្តឹងរបស់ខ្លួនថា «ទៅគេសូមទោស តែអត់លុយមែនតើ ការចង់ ១០ រោងហើយ។ ទិញបានតែឈុតញុំាទេ ឈុតហែរជំនួនជួលគេហើយ ចាយធំពេកពេលដាច់លុយមានណាជួយយើងទេ»។ អ្នកបង្កើតមាតិការូបនេះក៏បានចែករំលែកដោយការហត់ចិត្តថា «ហត់ម៉េស ដឹងមកពីណាថាឯងលុយច្រើន? ហើយបើមានលុយគេអត់ចង់ចំណាយខុសមែន? q-win need peace»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMVho0kweAWvsVDU1Txw9Do8jc6k0DuzcfM1YrYmqDLOHvkk6sV3y4ReVDO6SB_r4RHc8P_exWRyQrnuoVSgJhsUQjOMM3HEVUx6CuHfdr7nuKWDyDlbnKZUz2gvC_rx2mMX94TZ9F96lnGSvjggtD6o2iLYv-sUxDyaZtja0r-NE-0-DnwlGa6ITjjjDA/s2048/image_2026-02-25_09-45-10.png

គួរឱ្យដឹងថា Q Win និង ហារទ័យ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ តាមរយៈវីដេអូមួយ Q Win បានបង្ហើបថាពេលលោករៀបការមានគម្រោងយកវង់តន្រ្តីរបស់ សុភ័ក្រ កុសុម៉ា ដែលជាសញ្ញាមួយអាចថាលោកនឹងមានគម្រោងរៀបការឆាប់ៗខាងមុខនេះ៕

ថៃសង្ស័យថាករណីផ្ទុះឆេះឃ្លាំងគ្រាប់រំសេវនៅខេត្តសុរិន្ទ អាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា

0

យ៉ាងម៉េចយ៉ាងម៉ាកុំតែចោ.ទថាមកពីកម្ពុជាទៅបានហើយ! ករណីអគ្គីភ័យឆាបឆេះទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវរបស់កងកម្លាំងប៉ូលិសល្បាតព្រំដែនលេខ២១ ក្នុងស្រុកមឿង ខេត្តសុរិន្ទ ត្រូវបានមនុស្សមួយចំនួនសង្ស័យថា អាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា ខណៈមូលហេតុពិតប្រាកដយ៉ាងណាកងទ័ពភូមិន្ទថៃកំពុងបើកការស៊ើបអង្កេតលម្អិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrhzL53LjeJWRlEuUOzz3vdMypQvW3gn-vjiZ_eXDp26WwIPhUgUy_1x33KTHSOGxZRlK8EPaiubzvocLUEFBmfXRozBB66U6xNJDhElBKXDeC8vZZDGpsxAT9Jp_QdcNZqZVDrG3ykaVP0xXHgjX1X5-tGSOo47AGzLSKNSofSGPxZIMRtS3ZnKA436H/s861/photo_2026-02-25_09-20-50%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ កាលពីល្ងាចថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពភូមិន្ទថៃបានផ្ដល់សេចក្ដីរាយការណ៍មកថា មានករណីផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អង្គភាពនគរបាលព្រំដែនថៃលេខ២១ (BPP21) ស្ថិតនៅលើផ្លូវវាងក្រុង ក្នុងស្រុកមឿង ខេត្តសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaBsvo9syQ5YaYw_blSIDlxQ4sw2MXrMIGYNuOs0B4O_myDU2hzLAwyFtFpe5O70OIdTNmnINxkZfpzL7FesYhQrndGGS5_8PTCM5VWANUro0_6UjoY0Sn9cXJyAhd1j3SfSIbqguXrCbYzDUCibxZ0Slvgznm_u-SSUylclEiror55Opg7ATovF0zYM4B/s856/photo_2026-02-25_09-20-50%20(4).jpg

ឧប្បត្តិហេតុដ៏រន្ធត់នេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណ ៧:៣០ នាទីល្ងាច ដោយបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍នេះភ្លាម អាជ្ញាធរក្នុងតំបន់បានដាក់ពង្រាយកម្លាំងជួយសង្រ្គោះ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ប៉ុន្តែហាក់មិនអាចគ្រប់គ្រងលើស្ថានការណ៍បានដោយងាយឡើយ ដោយការឆាបឆេះមានសភាពខ្លាំងក្លា ហើយបាននាំមកនូវការបំផ្លិ.ចបំផ្លា.ញយ៉ាងធ្ងន់ធ្ងរដល់ទីតាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikfH1SO9GQwAUT6PEmXwasDlxenMW0UENqjm7QdzOLuu3cS_flTN4mceMqRivfkeZDU5lwFDtZh1gul5yW0d236qDQHzBuvTpWjexU0W7l3lRlaVyNCeLdgQL64GxLkc2t7t4tyxGJf9FAAsgR8__qyXOg7X6iOaJTjrsbac9yPdWwpE3hk6pLsdz3h9Lo/s709/photo_2026-02-25_09-20-50.jpg
ដោយឡែក ជុំវិញពាក្យចចាមអារ៉ាមដែលមនុស្សមួយចំនួនសង្ស័យថា ហេតុការណ៍នេះអាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា ឬមានអ្នកលួ.ចដុតនោះ លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពថៃបានសង្កត់ធ្ងន់ថា ពេលនេះលោកនៅពុំទាន់អាចផ្ដល់ការសន្និដ្ឋានណាមួយទេ ព្រោះមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RkPXoRxGkaQutB7NIepfm3vLaxsQvGe6JTAmgp6RjkHKz7Z9_ToAJvsP5FWdtERbBn6RE-KciDzucw-yIugUmgfgRQwavf_lqVJaEnADZ6PbPd0SVY0CSdRHlpMeq_13kw0QPDBTIvHxz_MGqtqzyPBAAFl8cku6unHq9hVUNVlHbT4of5S3tpwJC6kY/s847/photo_2026-02-25_09-20-50%20(2).jpg

ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់សាធារណជនកុំឱ្យមានការស្លន់ស្លោ ត្រូវតាមដានព័ត៌មានពីភ្នាក់ងាររដ្ឋាភិបាលផ្លូវការ និងមិនត្រូវចែករំលែកព័ត៌មានដែលផ្សព្វផ្សាយមកពីប្រភពមិនច្បាស់លាស់ជាដាច់ខាត ជៀសវាងមានការយល់ច្រឡំនិងនាំឲ្យមានផលប៉ះពាល់ដល់ការងាររបស់ប៉ូលីស៕

អ្នកនាង ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការរៀបចំលើកតម្កើនផលិតផលក្នុងស្រុកជាជាងនិយមរបស់បរទេស

0

ទន្ទឹមនឹងពិធីមង្គលការមួយដែលរៀបចំឡើងយ៉ាងសាមញ្ញតែមិនធម្មតាតាមទម្រង់បែបបទខ្មែរពីដើម តារាពហុជំនាញ ខាត់ សុឃីម ចង់ឱ្យពិធីមង្គលការខ្មែរបច្ចុប្បន្នជួយលើកតម្កើនផលិតផលក្នុងស្រុកជាជាងឱ្យតម្លៃនិយមរបស់បរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUkyUeLnCIuEQH7AYQJa_NkR2E9KFgaSKT3RvirGZ3RJ20MvucBOm4_j9NydwcvwB8rYbeLlF5aCYRy9vWAStIAjKI-gWZml-5D-j397ZnpClU57LFTN4hlAyavlfQzlnoYUSb4CKf9rjftjhbMFH5jqIvWmc8Sk-fF_KM4YprSue74gpK5sDJWXnp3SA/s1758/image_2026-02-24_15-46-37%20(2).png
ផ្តួចផ្តើមគំនិតដោយកូនក្រមុំផ្ទាល់ពិធីមង្គលការ សុខ សេរីឧត្តម និង លី សូវុនដារីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងសាមញ្ញក្នុងទម្រង់ខ្មែរពីបុរាណ។ គ្រឿងតុបតែងបានជ្រើសរើសរបស់ខ្មែរជាពិសេសសន្សំមកជាច្រើនខែឆ្នាំ ហើយទស្សនិកជនក៏សរសើរពីការជ្រើសរើសកសិផលក្នុងស្រុកមកធ្វើជាជំនួន។ ខុសពីពិធីមង្គលការដទៃទៀតដែលនិយមជ្រើសរើសផ្កាស្រស់ចំណាយថវិការាប់ម៉ឺន រាប់លានដុល្លារ ពិធីមង្គលការអ្នកទាំងពីរគឺជ្រើសរើសតុបតែងលម្អពីផ្កាក្រដាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXKyMxXegtDKob-Fr3PzbhtoBXjaTIBaNwVD1yzGn06KyK41k7jJCwyIoPozhNnVM-Jogqucx-WqLQBZweU8E98AN7nxM4jvlOQ1pRwknjZwOBklAPmwWmCtH5bDaGXZ_JQV6__CG3w92SxW17uU6crt3VcvIofb7TkTXEsf3szCvIhel1_pITfMbp-tf8/s2048/image_2026-02-24_15-46-37.png

ជាមួយនឹងការចាប់អារម្មណ៍រៀបចំតាមបែបប្រពៃណីខ្មែរមិនឡូយឆាយ តារាពហុជំនាញ ខាត់ សុឃីម ដែលមានត្រកូលជាអ្នកសិល្បៈមានចំណេះជំនាញខាងផ្នែកបុរាណ បានជំរុញឱ្យគូស្វាមីភរិយាដទៃទៀតលើកតម្កើនផលិតផលក្នុងស្រុកជាជាងគាំទ្ររបស់បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GQiTDZTj0b8LvYLC4cfTCjQ2PVLt7ZLk137FqGMc9_RFmTsLwnfkREuuUmSRX_0R1Z9Qqj0-5YLoete8W4yfAV-fcmivbo2dpjC9DToGf6n-b8HczCqtlC0j7IwoJI3FoJL9irAdha1jee8ZjUaPka-I0vhpiMSk-HbOgK44BiNZfqpXlvJSFf9gf26j/s2048/image_2026-02-24_15-46-39.png

អ្នកនាង បានសរសេរនៅលើបណ្តាញសង្គមថា «បើរៀបបែបនេះចំណាយតិចហើយជួយតម្កើងកសិផលក្នុងស្រុក។ ខ្មែរជំនាន់ថ្មីនិយមឱ្យតម្លៃរបស់បរទេស សូម្បីផ្លែឈើដូចជា ផ្លែប៉ម សារី ទំពាំងបាយជូរ ក្រូច ឈឺរី ផ្កា…ទាល់តែរបស់បរទេសទើបថ្លៃថ្នូរ បើទៅលេងផ្ទះញាតិកាន់ចេកទៅជូនហាក់ថោក មិនសម។ ខ្មែរយើងបោះបង់ខ្លួនឯងជាយូរមកហើយ។
សូមបន្តតម្កើងលើកស្ទួយផលិតផលក្នុងស្រុក ជាតិនិយមថែរក្សមរតកវប្បធម៌ និងសេដ្ឋកិច្ចជាតិយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWonnMBcEzDLHCyrAHCecJ1wgmfyV3XoZCAv9g840ik2xPTQAG1U0Y0GEuDDiaSJDlq0mRPEAbYeRePzdAxvL1kvqcmhKvngNGKKKr78uK25NxrPJLeMfiCNwDTrLdcmk89VTHhyphenhyphenrALVsyfBSjvT6yJJVJZa7kx5sdi9GYxBadrSYTnMrznKO2LKbhslzf/s1482/image_2026-02-24_15-46-40.png

ទស្សនៈរបស់អ្នកនាង ខាត់ សុឃីម ដែលចង់ឱ្យពិធីមង្គលការជួយលើកតម្កើនកសិផលក្នុងស្រុកទទួលបានមតិឆ្លើយតបវិជ្ជមានដោយមានមនុស្សជាច្រើនគាំទ្រផងដែរ៕

លោក គីម ជុងអ៊ុន នៅតែជាប់ឆ្នោតជាមេដឹកនាំកូរ៉េខាងជើងដោយគ្មានមតិប្រឆាំង

0

ជម្រើសទីមួយ និងមានតែមួយគត់! ថ្មីៗនេះលោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាំងសារជាថ្មីជាអគ្គលេខាធិការនៃគណបក្សពលករដែលជាបក្សកាន់អំណាច ដើម្បីបន្តការគ្រប់គ្រងរយៈពេល 15 ឆ្នាំតទៅមុខទៀតលើគណបក្សគ្រប់គ្រងតែមួយគត់របស់ប្រទេស។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប និងមានសម្លេងឆ្នោតគាំទ្រ ១០០%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNirjNGetXPD_u6u18Z3lSdLX3jyIamwJ_pSjCn6ofdHaYmimEmkUQzSawUYSKkgRgUZ9gObO0tvt2z6e0h0003Rjl7u8BQ8PF_u5x9rS03J2kDLpiBbNHgptj4rYiiK4NQvwT0UD5nvfdpsAalfpM9EPAPin0ehpFsDelUytWbw6mA7ZQSWNXoqIo8FB/s1024/photo_2026-02-25_09-47-36.jpg
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ការបោះឆ្នោតបានធ្វើឡើងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃទីបួននៃព្រឹត្តិការសមាជគណបក្សដ៏សំខាន់ និងប្រារព្ធឡើងរៀងរាល់ប្រាំឆ្នាំម្តង។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ សមាជិកគណៈកម្មាធិការកណ្តាលក៏ត្រូវបានជ្រើសតាំងផងដែរ ហើយច្បាប់គណបក្សមួយចំនួនត្រូវបានកែប្រែ នេះបើយោងតាមការចុះផ្សាយដោយមិនបានផ្តល់ព័ត៌មានលម្អិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQk3g7r68XVlTesEkGy0jJHwMju_ZVGwCm5SZCnXRwzhlCCFLm1VyANb13y3t82ZYAe9dpIEQO9F71msx_gXUfyp7o3DrI0f8LYKhX7k2u8S44eTnyS1_HBLs_3jwZD7pJjKHpJ13McpoqU8v-AAnKRHGV4fl6g54ntp0Ou3OKrnrIx7RNur3BCCobbHRY/s750/photo_2026-02-25_09-47-36%20(2).jpg
នៅក្នុងការថ្លែងសុន្ទរកថារបស់លោកដើម្បីបើកសមាជនៅថ្ងៃទី១៨ ខែកុម្ភៈ លោក គីម បានសន្យាលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ដោយចាត់ទុកជាភារកិច្ចប្រវត្តិសាស្ត្រដ៏ធ្ងន់ និងបន្ទាន់ក្នុងការជំរុញសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ នៅចុងបញ្ចប់នៃសមាជនេះ បក្សកាន់អំណាច នឹងអនុម័តការសម្រេចចិត្តកំណត់ទិសដៅគោលនយោបាយថ្មីសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខលើសេដ្ឋកិច្ច ការពារជាតិ និងការទូតជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrNDbDnZvGDP3r9uOY49LzOmyvWBN7Y5wueBa1vS6xWBFkHq089X_rpwpeKOOmEDfOBLtremCcrPLbRuD8_6ksRrvU5gB2D1Qs4nFlveFCz9SJeUTm_H3SIKVUEQZDhIXeKtrP79us7p1nwjlr5iby38pWXlbF4RQ7W4q8ImiC9A61wcEOBYu3u7KrQb_D/s870/photo_2026-02-25_09-47-36%20(3).jpg
គួរជម្រាបថា លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងចាប់តាំងពីមរណភាពរបស់ឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ក្នុងឆ្នាំ 2011។ នៅឆ្នាំ 2019 ស្ថាប័ននីតិបញ្ញត្តិរបស់កូរ៉េខាងជើងបានអនុម័តការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីធ្វើឱ្យអំណាចរបស់លោក គីម ក្លាយជា “អំណាចឯកតោភាគី” លើកិច្ចការរដ្ឋទាំងអស់ ដោយបានជំរុញឲ្យលោកក្លាយជាប្រមុខរដ្ឋផ្លូវការ និងតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxeoOhzE0x-NAdOT-QkuaGTY9gO20N7svx4iAJ6ZGTM1KhL6jhFlchYorWo5PMM7v_C4xbLMYeI9tPJGAlxrt23xuYMVG0fVpoVdSinkw9fQEBSG_TsUlW-AODJKwOrempN3tqUXMl8YL_KKMDx9eNs0yAS65F4TEMLDq8RVyfAFk5Olx2JWvLsDPzril/s1280/photo_2026-02-25_09-47-36%20(4).jpg
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការបោះឆ្នោតឡើងវិញនេះបង្ហាញពីសាមគ្គីភាពនៅក្នុងគណបក្សកាន់អំណាច ខណៈដែលពួកគេកំពុងបន្តគោលដៅការពារជាតិ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចក្រោមការណែនាំរបស់លោក គីម ហើយនឹងផ្ដល់ឲ្យលោក គីម នូវការពង្រឹងការក្តាប់អំណាចយ៉ាងរឹងមាំនៅក្នុងប្រទេស៕

ហ្វេនៗញញឹមក្រោយឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី យកចិត្តទុកដាក់ខ្លាំងចំពោះ ប៊ី សុធារី

0

បវរកញ្ញា៤ដួងរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានធ្វើឱ្យរញ្ជួយលើបណ្តាញសង្គមក្រោយពីពួកគេពួតដៃគ្នាបង្ហាញឈុតស្បៃខ្មែរយ៉ាងល្អផូរផង់។ លើសពីការចាប់អារម្មណ៍រឿងនេះគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការយកចិត្តទុកដាក់មើលថែ ប៊ី សុធារី យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8zjZxtBWCr_RwvzTw1618W9cwqg9WKwQCOZREQ_8HGedZS3RZOTjAS_afaQaxwDooRi3pileaRf2o1grEDIYPa7pecXq4jKXbvO74_62dgnqa5HPuYNdmdQ_DKPnS4wTya9qm2eE3HRwYsvSqh-qNGhZNpqMh87oNcb7yypEhorv9d1cf1zzJRiVwM7a/s2048/image_2026-02-24_13-59-27.png

តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីស្លៀកឈុតប្រពៃណីគេបានឃើញបវរកញ្ញាទាំង៤ស្លៀកពាក់បែបសម័យវិញម្តងហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រើសរើសគ្រឿងតុបតែងខ្លួនលជាមួយនឹង ប៊ី សុធារី ដើម្បីធានាពីភាពស្រស់ស្អាតនិងសមជាមួយនឹងនាង។ សកម្មភាពការយកចិត្តទុកដាក់នេះបានធ្វើឱ្យហ្វេនៗជាច្រើនបង្ហាញភាពរីករាយញញឹមបិទមាត់មិនជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GEx4LnzKoxmxwO5M63GYOJ1sXUn3IOdQBvl07kvEX7Ki1sQ59cV6kOE35AkHU3oCFoxnGQbEECuX4uniExTp1d5_oM2h-ms12P0JdeQM2LIhYd9HUJVWEvkK1RCHvduWK59175wtC-VioBOuddBXlFU1RSNhFwmjMP0RufKeTfPytL3ufB8F5rFkoKwr/s2048/image_2026-02-24_13-59-31.png

កន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ពុំសូវបង្ហាញសម័្ពន្ធភាពស្និទស្នាលអ្វីជាមួយគ្នានៅលើបណ្តាញសង្គមឡើយប៉ុន្តែមិនមែនមានន័យថាអ្នកទាំងពីរមានបញ្ហាឬមិនចុះសម្រុងជាមួយគ្នាឡើយ។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីរក៏ធ្លាប់ទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយហើយក៏បានដើរម៉ូតជុំគ្នាជាមួយនឹងបវរកញ្ញាដទៃទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxr-dgCQ3xzgHAtTcktHuWORKYY7Dv9slylJiDCp9FrXjPlXifb8kSMgXap9glJ9_tQQ_MrGzIxoyQ_sfy54jm2trdXpqw1I9Jp__BBd5R3J3ZKapwXOVtVJnixbsquP5V9rEV9VWTuQi7hH5IfxZniz5Wy91CoUASzYmUAt53-uGUMemC2aVNaOjXN_pk/s2048/image_2026-02-24_13-59-34%20(2).png

ការគោរពស្រលាញ់គ្នារវាងបវរកញ្ញានិងបវរកញ្ញាគឺជាអ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាចង់ឃើញពីព្រោះនៅក្នុងវិស័យនេះធ្លាប់មានពាក្យចចាមអារ៉ាមថាបវរកញ្ញាជាច្រើនគឺកាប់ចាក់គ្នាសាហាវមិនចាញ់ក្នុងខ្សែភាពយន្តឡើយ៕

ថៃស្នើឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនរវាងកម្ពុជា-ថៃ

0

ថៃធ្លាប់តែភូតភរ កុហ.កប្រទេសនានាលើពិភពលោកថាខ្លួនឯងល្អត្រឹមត្រូវ ពេលនេះ ថៃបែរជាខ្លាចបារាំងមិនគាំទ្រទង្វើឈ្លានពា.នរបស់ខ្លួន ទើបហ៊ានស្នើឱ្យបារាំងប្រកាន់ជំហរកណ្តាលក្នុងរឿងវិវាទព្រំដែនកម្ពុជា-ថៃ បន្ទាបពី សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយយការពិតប្រាប់ពិភពលោកតាមបណ្តាញសារព័ត៌មានធំៗលើអន្តរជាតិ និងក្រោយការស្នើសុំឱ្យភាគីបារាំងមកជួយដោះស្រាយរឿងព្រំដែន ស្រាប់តែថៃស្រែកឡាំប៉ា គ្មានដឹងខុសត្រូវ រកលេសចោទកម្ពុជាសព្វបែបយ៉ាង សូម្បីតែផ្សែងពុល ភ្លើងឆេះព្រៃ ។ល។ តែពេលនេះ បែរជាស្នើឱ្យបារំងប្រកាន់ជំហរកណ្តាល នេះបានចំជាដូចពាក្យខ្មែរថា “ក្របីដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ” មិនខុសមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVRUnMKZhyVTn6J4DRy1UeuYM93VYp-OdDWGwg032YWM-AF5XYFgr8VPT8vEsZNL_B2Wwn59VaRdICQ5EOG7yJy0CbctxIfqwJcZz6yG7hN2fDQpqBiKc0_3zcApKZhG7FACPODzKp-IgJPp_KtcVuV_dOz82PvHHF0STfdNm-v1gD4YIwEvheSX5-ZUr/s1280/photo_2026-02-24_11-19-34%20(2).jpg

បន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗ និងសារព័ត៌មានបារាំងផ្សព្វផ្សាយការពិតពីទង្វើឈ្លា.នពានរបស់ថៃដណ្តើមកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ ដោយកងទ័ពថៃបន្តធ្វើសកម្មភាពពង្រាយកុងទឺន័រ និងបន្លាលួសនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃដេកមិនលក់ បក់មិនល្ហើយ ក៏ធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំងភ្លាមៗ ដើម្បីឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនរវាងកម្ពុជា-ថៃ និងព្យាយាមនិយាយលាក់បាំងទង្វើអាក្រក់របស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiONdVCHam1OKPWHKF4Nt8mtEUdnKjjB4nsR6VgLY2L9cm93qtFE3fS5SodDOPA6GFUtw5OquAgsqPik9R-ZOX2b8kHNZnkMnfNPcsDT18r8ckbNEsAb-OORjOBF3HzBt2vYUKHSL-orBtMatDf_7bki64bCI_R5rcvJHdgMlpOW6JrZJhcKwh1K80Vdji4/s1280/photo_2026-02-24_11-19-34%20(3).jpg

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសរបស់បារាំង លោក Jean-Noël Barrot ក្នុងឱកាសធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីស្នើឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនជាមួយកម្ពុជា ព្រមទាំងលើកឡើងពីការពង្រឹងទំនាក់ទំនងរវាងបារាំង-ថៃ រយៈពេល១៧០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg1JzsozHe2H3knOuYtbdZIibYY-7E6Hi-GBoBfsHEWQKNSkXsKrbTCZRDo8X2FmJZkSBCH5xh3rYjBdOgmzeRTzQQmlRhNNwybWlrmlUbMtK7XFwCoz9XPfJM6YgmjoElVZd9AfeE7t0PZ16fFtdKqn7hjUnpKKlwSBl4YrUJd15_Go_EkGcoz-GPwH_g/s540/photo_2026-02-24_11-19-34.jpg
ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែង ជាពិសេស ការធ្វើដំណើរទស្សនកិច្ចទៅវិញទៅមករបស់មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហការលើកកម្ពស់ទំនាក់ទំនងទៅជាភាពដៃគូយុទ្ធសាស្ត្រ, ពង្រឹងទំនាក់ទំនងការទូត និងផ្លាស់ប្តូរវប្បធម៌រវាងគ្នា ។

ភាគីទាំងពីរក៏បានពិភាក្សាពីសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រធានបទសំខាន់ ដោយលោក Sihasak ស្នើឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនរវាងកម្ពុជា-ថៃ និងសរសើរបារាំងក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅព្រំដែនកម្ពុជា-ថៃ ។ លោក Sihasak ក៏បានលើកឡើងពីការបង្ក្រាបការឆបោកអនឡាញក្នុងតំបន់ផងដែរ ជាពិសេស បង្ក្រាបបទល្មើសអនឡាញនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4Y_Rh_LrBj8Sg0NCXB4OI-7RyhNJysgR0y4-3NYcjjxII7Sm3Wv8T4Hj8HgoKxTPT_8E-Imqxz6ABmmQ7Zc2Qc4QYThZYrzmIC-opd0RcaUoiWFkDtH0LVbeyuZtebxu58XOkS31jWcexOfFfcgzakcU9pYtMSZpgw0n9rFIydaqOeQNqBOsZqLCTWP_/s1280/photo_2026-02-24_11-19-35.jpg
ក្រៅពីនេះ លោក Sihasak បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានបារាំង France 24 ដោយលោកព្យាយាមនិយាយបិទបាំងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ថាថៃមិនបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ទេ ហើយលោកថែមទាំងចោទប្រកាន់ថា កម្ពុជាពង្រីកជម្លោះជាមួយថៃមកកាន់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht8HtXpQrl2F3AtGB7GSLDVl5xQzo-0ApLx_Lr9yaB1QXUN7iVEjGbjTPZECdvH4ilEKif8HSWopT1PKaK8OEb6TGgW7E76_XWTdowTx7IK4SqmicJJCbNCiYN2jkbtR5W8GhnYniYb2WfHpRh3GqOIRhlgO58tUjISLpYazoD2hfvBRCjIRxmxYMrmv5F/s1280/photo_2026-02-24_11-19-36%20(2).jpg

ជាការឆ្លើយតបទៅនឹងសារព័ត៌មានបារាំង France 24 ដែលរាយការណ៍ថា កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងថៃបើកការធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី២ ដែលសង្គ្រាមនេះធ្វើឱ្យពលរដ្ឋកម្ពុជាជាច្រើនគ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែង គឺលោក Sihasak ថា កិច្ចព្រមព្រៀងឈប់បាញ់នេះផុយស្រួយនៅឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfQwYhGtwj-MuCAqCVfyHu92ql1KH5gLub55e7mjkOrfB-AvN9DE6BX9uzJfyo2q41F10bOkCQbzDw8vvzTCzagIU_l8PTGYOon3x2xM88NqEB2-tbVmFsCYzBxTPDc9WON7Zs5QrUbPfjPnu7rkrEHEYPCp6xlbDD97G8pW3YMyo0dXc0y2-N3a4mWQbY/s1280/photo_2026-02-24_11-19-36.jpg

គួរបញ្ជាក់ថា ថៃកំពុងតែបារម្ភខ្លាចបារាំងប្រគល់ឯកសារដែលមានអាយុកាលរាប់រយឆ្នាំឱ្យកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដនរវាងកម្ពុជា-ថៃដើម្បីដោះស្រាយវិវាទព្រំដែន ពីព្រោះថៃមិនចង់ប្រគល់ទឹកដីដែលខ្លួនកាន់កាប់ខុសច្បាប់ឱ្យកម្ពុជាវិញទេ ។ ថៃប្រញាប់ហោះទៅបារាំងភ្លាមៗដើម្បីព្យាយាមនិយាយលុបលាងទោសកំហុសរបស់ខ្លួន បន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗបកអាក្រាតមុខមាត់អាក្រក់របស់ថៃ ៕