Home Blog Page 59

តេវ ចេញបទចូលឆ្នាំក្នុងផលិតកម្មសាន់ដេទទួលបានមតិប្រតិកម្មចម្រុះ

0

តេវ ត្រូវបានអ្នកមួយចំនួនស្គាល់តាមរយៈវីដេអូរឿងខ្លី ប៉ុន្តែលោកក៏ជាអ្នកចម្រៀងមួយរូបដូចគ្នា។ ថ្មីៗនេះ តេវ បានចេញបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងផលិតកម្មសាន់ដេ។ ទោះជាយ៉ាងណាបទថ្មីរបស់លោកទទួលបានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមទាំងការសរសើរនិងរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFD2-_lxrjA8YM-w-2Pk2WdXNZ4qYhXm13x4ZI30rVXDgJKtfn_EsI0tg8nHbJ2mMkdE5HWUfrxjY8acEeaY3VgfSQz8DfstjgAqidkGexKRkJLS-gCvnO1aNKDbfGmB89-qnLab-UNAe8vHYaswbq_8_UKspzPhmn51gHcLKtUCxNgvqJdtQjAbijfj_/s2048/image_2026-04-11_09-43-05%20(2).png
ថ្មីៗនេះផលិតកម្មសាន់ដេ បានទម្លាក់បទ «ស្រលាញ់បងមិនខុសទេ» ពីតារាចម្រៀង តេវ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខណៈតារាចម្រៀងផ្សេងទៀតក៏បានចេញជាបន្តបន្ទាប់។ MV នេះគឺប្រមូលផ្តុំដោយអ្នកសម្តែងនៅក្នុងរឿងកំប្លែងខ្លីអមមកជាមួយនឹងទេសភាពតាមជនបទ។ បន្ទាប់ពីទម្លាក់វីដេអូខ្លី តេវ ត្រូវបានទស្សនិកជនបញ្ចេញមតិប្រតិកម្មចម្រុះជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic61xLtUDkweopDcFwUUoX-D4ta5LHmr9JIwvvmzjcGgZal_DU0svduimsdcaIiLi9x7hNRgmFgNrCPLSZt7f1Ab3I1MpfeUiQgUtbT6ipgUkar-seT6dCfusaejAWqsEzmev0AUbfCze4V50MtXdqDW32zW0hadNHVRCfCUe84MOte0z0fZXRnyp0PB9d/s2048/image_2026-04-11_09-43-05.png
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «សម្លេងអ៊ីចឹងចូល Sunday តាមណា? , សំឡេងអត់ចូលនឹងសាច់ភ្លេង, ពីរោះចង់ខ្យល់ចាប់, បទនេះបើអនុសាវរីយ៍ដឹងតែអ៊េម, សំឡេងមិនពីរោះផង, ស្តាប់បានតែចាក់បាសមិនកើត, ដូចអត់ពីរោះព្រោះច្រៀងមិនស៊ីនឹងចង្វាក់,ភ្លេងបទប្រពៃណីចូលឆ្នាំជាតិយើងឥឡូវស្ដាប់អត់ចូលត្រចៀកសោះ… »។ ទោះជាយ៉ាងណា ទន្ទឹមនឹងការមិនពេញចិត្តពីសំណាកទស្សនិកជនមួយចំនួន ប៉ុន្តែនៅមានអ្នកគាំទ្របានបញ្ចេញមតិវិជ្ជមាននិងលើកទឹកចិត្ត តេវ ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6a0dZtuTNcGYdMiZVwPFjErEp2zWa6aN2Y-PDITsw3usLnBFkJdOGw3_2BQNtUSYgLaHR5_X9LZIeE5F17xQJhyphenhyphenGYzUDqi5yUHqlg0II476xea46tl815NKI5n2c0EYq0-p0dRqMIxxbyiRCdUl0mXwSZoI3GqFrRTjA4FTSmKaWa_lrIi_KL2-YbepSY/s713/image_2026-04-11_09-29-03.png

អ្នកគាំទ្របានបញ្ចេញមតិថា «សំឡេងគាត់មានទឹកដមលើកដាក់គន្លុកគន្លាក់, អេម Sunday នៅតែអេម , អ្នកណាថាអីថាទៅខ្ញុំនៅតែគាំទ្រ, ប្រូតេវឆ្នាំនេះសម្លេងធ្ងន់ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje0SRmWGdc5mpVLZfP0ViUdq990Rqhp_Rw4Px2YqqgqMGiPmowVDAV9QawYDgkBxNMR1_PFTRWQWLIVW_FAUWZ_QbBt0MW3Io9FTk0IMqVFKMK54BCtxKU7I3s1_sIUWfeD7KAleoUDFuwYLkS_Zu6XTAJEjJGBCHOvH_vlQyoMaR1PMCgS-kGJDBBpjVO/s768/image_2026-04-11_09-29-03%20(2).png

គួរឱ្យដឹងថា តេវ បានចេញបទចម្រៀងមួយចំនួនប៉ុន្តែហាក់ទទួលបានការគាំទ្រនៅមានកម្រិត ហើយសំឡេងរបស់អ្នកចម្រៀងរូបនេះជារឿយៗរងនូវការវែកញែកពីអ្នកស្តាប់។ មុននឹងចាប់ អាជីពចម្រៀង តេវ បានធ្វើឱ្យមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងវីដេអូកំប្លែងខ្លីៗ៕

ការប្រគំតន្រ្តីទេសចរណ៍ថ្ងៃដំបូងរបស់ BTS ប៉ះចំមេឃភ្លៀងខ្លាំងធ្វើឱ្យការសម្តែងមិនពេញលេញ

0

BTS បានចាប់ផ្តើមកម្មវិធីប្រគំតន្ត្រីទេសចរណ៍សកលលើកដំបូងរបស់ពួកគេគឺ «Arirang»នៅយប់ថ្ងៃទី៩ ខែមេសា នៅឯពហុកីឡដ្ឋាន Goyang។ ទោះបីជាការប្រគំតន្ត្រីនេះធ្វើឡើងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏វានៅតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះក្រុម BTS បានសម្តែងជាមួយគ្នានៅលើឆាកជាមួយសមាជិកទាំង ៧ នាក់បន្ទាប់ពីរយៈពេលយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-276UI5d19YvbaUNc2uZ9aqQ7YmnFCzhQkk2NIofzvdEhDYVynOFC8OOkal9adbzIlEBHnNO_ZF4fZeJEj6Z_mO3BMpvVGQOHwtNhMAqtmtIsPMEwktkHqSwpdEDpLWitJwkg13OyGakNbQk9euF4ncS-NsiEXJExDp_2ZUa7HcJdw6g_nsexUIghORfV/s1024/image_2026-04-10_13-17-52%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការប្រគំតន្ត្រីនេះមានអ្នកចូលរួមប្រមាណ ៥០,០០០ នាក់។ គេរំពឹងថា BTS នឹងស្វាគមន៍អ្នកគាំទ្រប្រមាណ ១២០,០០០ នាក់នៅទូទាំងការប្រគំតន្ត្រីទាំងបីនៅ Goyang ការប្រគំតន្ត្រីពីរបន្ទាប់គឺនៅថ្ងៃទី ១១-១២ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TBiY6HcU4WZRgkJlaOD4AwByxk4noBdVZBScJAe7idbSy1ErRVzcuF2rxyCi8_vGzdIDPgkhsvanz5_Josie6RoNuAgijqK7uOimX9zyf_2xvxul-TkSHTiwh4W95M2CsLfW8fRXhuhk98my2zLvSJm1S-C2RjFo9Nkn7uP_lcPvifF7FNRPAsiYUHK6/s660/image_2026-04-10_13-17-52.png

ការរំពឹងទុកខ្ពស់ចំពោះការប្រគំតន្ត្រីរបស់ BTS បាននាំឱ្យមានប្រតិកម្មចម្រុះ។ ដំណើរទេសចរណ៍នេះមានឆាក ៣៦០ ដឺក្រេ ដែលអនុញ្ញាតឱ្យទស្សនិកជនរីករាយនឹងការសម្តែងរបស់សមាជិកទាំង៧នាក់តាមរបៀបដែលឃើញកាន់តែជិត។ អ្នកគាំទ្រជាច្រើនដែលបានចូលរួមដោយផ្ទាល់បានបញ្ចេញមតិថា ឆាកនេះនៅជិតណាស់ ទិដ្ឋភាពពិតជាអស្ចារ្យណាស់។ ទោះយ៉ាងណាក៏ដោយ ក៏មានប្រតិកម្មអវិជ្ជមានផងដែរ។ ក្នុងចំណោមបទចម្រៀងសរុបចំនួន ២៣ បទ មានតែប្រហែល ៣ បទប៉ុណ្ណោះដែលមានការសម្តែងរាំពេញលេញ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត ព្រោះវាមិនមែនជាការសម្តែងដ៏អស្ចារ្យដែលពួកគេបានសង្ឃឹមទុកពី BTS។ លើសពីនេះ ផ្សែងក្រាស់បានបិទបាំងភាពមើលឃើញរបស់សមាជិកយ៉ាងច្រើន ទាំងនៅកន្លែងសម្តែង និងពេលផ្សាយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsyAJ9kE0lFtMclBefstiP3IixhlvPk0O5CFXoUENJDK2pwhMzu_VisrvhLwo4MFJX5VAAhTMv-_Pdd6mPDtbRfFamS9G0yxXO031YY_56Eevq8yhe8cBANf2i0cU2jseIVl47m1x-qSBbfiZnla3FOWytPkOEvwCR_etwMXVPf3qFUgT1eiQ7kMspdaL/s1427/image_2026-04-10_16-19-51%20(2).png

បន្ទាប់ពីការសម្តែងនៅយប់ដំបូង RM បានចែករំលែកថា «វាចំណាយពេ៦ឆ្នាំកន្លះ! សូមអរគុណច្រើនចំពោះអ្នកទាំងអស់គ្នាដែលបានមក។ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាព។ យើងស្រឡាញ់អ្នកទាំងអស់គ្នា»។ ទន្ទឹមនឹងនេះដែរ Jimin បាននិយាយនៅក្នុងការផ្សាយផ្ទាល់ថា «ថ្ងៃនេះភ្លៀងធ្លាក់ខ្លាំង។ សូមអភ័យទោសប្រសិនបើមាននរណាម្នាក់ផ្តាសាយ ឬអាចនឹងផ្តាសាយ ហើយសូមអរគុណសម្រាប់ការមក។ អ្នកទាំងអស់គ្នាប្រហែលជាហត់នឿយហើយ។ កុំបារម្ភពីសុខភាពរបស់យើង។ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ci2pmHaqrCmFBUidVBUQGnOjlwoR1gJ-Tn4hXEG2Ud_8wjEMKnOM6mAChEm0PYU28Nw4_k6O51ZQQt35qsznOeypelWZncAjjftKVnGM_OmlrMpYPz5medZpqYKzGIuXkTYI_HdAWGHWP5U3jlXG8ovhMP25sqHE3xl05Qw9WMQEm4-1K5VHZ76ITGoC/s2048/image_2026-04-10_16-19-51.png

ទោះជាយ៉ាងណាក៏ដោយ Jimin ក៏បានសម្តែងការសោកស្តាយរបស់ខ្លួនផងដែរថា «ភ្លៀងធ្លាក់ខ្លាំងពេក។ លើកនេះយើងចេតនាកាត់បន្ថយក្បាច់រាំដើម្បីសាកល្បងវិធីសាស្រ្តឆាកថ្មី ប៉ុន្តែផ្សែងកាំជ្រួចមិនបានរសាយបាត់ដូចដែលយើងសង្ឃឹមនោះទេ។ ដោយសារតែគ្មានខ្យល់ ផ្សែងមិនបានរសាយបាត់លឿនដូចធម្មតានៅពេលដែលវាលេចឡើងនោះទេ។ វាពិតជាគួរឲ្យអាណិតណាស់»។ សមាជិករូបនេះបន្តទៀតថា «ខ្ញុំទាំងសង្ឃឹមថាមនុស្សនឹងចូលចិត្តវា និងភ័យខ្លាំងណាស់អំពីការឡើងលើឆាក។ ដូចដែលខ្ញុំបាននិយាយនៅលើឆាក ខ្ញុំមានអារម្មណ៍ថាមានសម្ពាធខ្លាំង ហើយវាពិបាក។ ទោះបីជាខ្ញុំពិតជាចង់ជួបមនុស្សគ្រប់គ្នាក៏ដោយ ខ្ញុំក៏មានអារម្មណ៍ថាខ្ញុំត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតាមការរំពឹងទុករបស់ពួកគេ ដូច្នេះខ្ញុំមិនអាចឡើងលើឆាកដោយមានគំនិតសម្រាកទាំងស្រុងដើម្បីគ្រាន់តែសប្បាយនោះទេ»។
ជាការឆ្លើយតបទៅនឹងពាក្យលើកទឹកចិត្តរបស់អ្នកគាំទ្រ Jimin បានញញឹមហើយនិយាយថា ដរាបណាអ្នករាល់គ្នាដែលមកមានអារម្មណ៍សប្បាយចិត្ត នោះគ្រប់គ្រាន់ហើយ។ បន្ទាប់មកខ្ញុំអាចគេងលក់ស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kVuBfTsrQrNYeISN2FB03Z_SbG1VGRkwnBqAEjYzIIff9aOs3AN_efc33sEjKW56MS0alECU4iM1Cb8_3ZMDMpV6TsxIyq965nydqYXK0z9bSb8L4NAfI9eaHQIM-eBk2HVJUspiT9vLyS4agnmbEEsCL6cRC24szG42sCkj0jUhKkRBd5KWfrMopMbz/s1200/image_2026-04-10_13-17-13.png

បន្ទាប់ពីការសម្តែងរយៈពេលបីយប់នៅឯពហុកីឡដ្ឋាន Goyang ក្រុម BTS នឹងបន្តដំណើរទេសចរណ៍ «Arirang» របស់ពួកគេនៅក្នុងទីក្រុងចំនួន ៣៤ នៅទូទាំងពិភពលោក រួមទាំងអាមេរិកខាងជើង អឺរ៉ុប អាមេរិកខាងត្បូង និងអាស៊ី ជាមួយនឹងការសម្តែងសរុបចំនួន៨៥។ អ្នកវិភាគឧស្សាហកម្មព្យាករណ៍ថា BTS នឹងបង្កើតកំណត់ត្រាដោយទាក់ទាញអ្នកទស្សនាជាង ៦ លាននាក់ជាមួយនឹងដំណើរទេសចរណ៍នេះ៕

កម្ពុជាធ្លាប់ដកខ្លួនចេញពីសុីហ្គេមពីប្រទេសថៃ ២លើក

0

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍​នៃបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំង១១។

ស៊ីហ្គេម ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង​ ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។

ចាប់តាំងពីបង្កើតការប្រកួតកីឡានេះឡើងមក កម្ពុជា បានដកខ្លួនចំនួន២ដង ដោយលើកទីមួយនៅឆ្នាំ១៩៥៩  និងលើកទី២នៅឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះទាំង២លើក។

ការដកខ្លួននៅឆ្នាំ ២០២៥ កម្ពុជាបាន បញ្ចូនប្រតិភូកីឡាទៅកម្មវិធីលើកទង់ជាតិ និងពិធីបើក មុនត្រឡប់មកផ្ទះវិញ។

ការដកខ្លួននោះទាំង២លើកនេះ ក៏ដោយសាររដ្ឋាភិបាលកម្ពុជា បារម្ភពីសុវត្ថិភាព ប្រតិភូកីឡាកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលថៃបានឈ្លានពានកម្ពុជា និងទាមទារប្រាសាទមួយចំនួននៅលើដែនអធិបេតយ្យភាពកម្ពុជា៕

ថៃបង្ហាញការគាំទ្របទចូលឆ្នាំរបស់ វណ្ណដា

0

ទោះបីជាពេលនេះប្រជាប្រិយភាពរបស់ វណ្ណដា នៅក្នុងប្រទេសថៃមានការធ្លាក់ចុះកម្រិតគាំទ្រដោយសារតែស្ថានភាពព្រំដែនក្តីប៉ុន្តែសម្រាប់ជនជាតិថៃមួយចំនួននៅតែបង្ហាញការចូលចិត្ត វណ្ណដា និងស្តាប់បទចម្រៀងថ្មីរបស់លោកដដែល។ ជាមួយនឹងការពេញចិត្ត វណ្ណដា នៅតែប្រឈមជាមួយនឹងជនជ្រុលនិយមមួយចំនួនដែលនៅតែមានការបញ្ចេញមតិស្អប់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ6P4vxoVgUCMIUbS3_4PXl7VlbZKj259X0_oXkXjZsq_1zQr5chFV7pz0qwDAfUwYAMYaFIbjkhavg5-q-FYbf5pVt8ww3cfseMl1DXYgq_JPFRCeEJknWu81KgHbAooAmSg5VWwftyQYL4niXJfymISIV2uY8wbij2Id6uhDnA1FjMC14sTpe8-4pHIc/s2048/image_2026-04-10_15-03-45.png
«ជួបជុំ» គឺជាបទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំរបស់តារាចម្រៀង វណ្ណដា ដែលលោកបានផ្តល់ជូនជាមួយនឹងរសជាតិថ្មីលាយឡំការបញ្ជូលនូវវប្បធម៌ខ្មែរនិងចង្វាក់ភ្លេងដ៏ទាក់ទាញ។ នាឱកាសពិធីបុណ្យចូលឆ្នាំតារារ៉េបរូបនេះតែងតែឆក់បេះដូងទស្សនិកជនតាមរយៈស្នាដៃល្បីៗជាច្រើនដូចជាបទ «កំលោះស្រុកខ្មែរ» «សង្ក្រាន្តស្គាល់ស្នេហ៍» «៥០/៥០» «ចែចង់» «ក្រមុំស្រុកណា» និងបទចេញផ្សាយចុងក្រោយនេះជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVPB3OeNQ7-ilawo2hyphenhyphen2QusqdCPPIdD0Vq2IDQka3r9uKVTaQXXO_RPqbcH5Crf1REVbwbTGDlykLmyzmy9D_LkIYzncp1Mqe3DWC9UlYxOuGBXNltBpY5iFPNm7bsnXpp17Z_AFIF00_V9gKE_hqx_YcvsDtbXHlAcjOjpigZ6nwDErpuHdKMOSWD_Gvm/s2048/image_2026-04-10_15-03-46.png
អ្វីដែលគួរឱ្យចាប់អារម្មណ៍គេសង្កេតឃើញថា បទ «ជួបជុំ» នេះបានរីកសាយភាយគួរឱ្យកត់សម្គាល់ដោយមានជនបរទេសជាច្រើនបានបង្ហាញការចូលចិត្តបទថ្មីរបស់ វណ្ណដា ហើយក្នុងនោះក៏មានជនជាតិថៃមួយចំនួនបង្ហាញការគាំទ្រលោកចំៗបើទោះបីជាប្រទេសទាំងពីរប្រឈមនឹងការមិនចុះសម្រុងគ្នាយ៉ាងណាក្តី។ ក្រៅពីនេះមានជនបរទេសជាច្រើនរូបបានធ្វើការ Reaction បទនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih1kkAW7TsTvSXgTA0bi9AlG-xNlRKQpLBcwZOmbAL5LA-8Mrlrd_lNlw871zqTA7fZ8l45DDOfVnS5NojAYBsPir40WBVmxYcCBmR0W1RSu5AkGlCfsAqKrj-55Ukx3jssbMItIV4dxgxHBUa5JSyePS9DlxPcz8rOdYBAgIkJIAvgxpI6GwZ4m7qAEr2/s2048/image_2026-04-10_15-03-50.png
តាមរយៈខម្មិននៅលើបណ្តាញសង្គមយូធូប ជនជាតិថៃបានសរសេរថា «ខ្ញុំមកពីប្រទេសថៃ ទោះបីជាប្រទេសយើងទាំងពីរមានជម្លោះក៏ដោយ ខ្ញុំមិនដែលស្អប់អ្នកឡើយ។ ខ្ញុំស្រឡាញ់បទចម្រៀងនេះខ្លាំងណាស់។ សួស្តីឆ្នាំថ្មី! ខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ»។ ការបញ្ចេញមតិនេះបានការឆ្លើយឆ្លងគ្នាជាច្រើននាក់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVxqkZhhlPv6TWC3EKsocV3ETiajrYS-koyBLAAyw_RsW9yhNivqnJXoQ7IguohyQ0-_MQHX6WLXVuZ9C8SeNYKyXSnygELYyN-CWLHNmw_yXqmshXeDdpandG7EZ9sWKbgwO257cE56XLwdLIdMU_wlA5CcuumzA04ORLv92Mj8pWmU3ck20kRBJE4er/s1280/photo_2026-04-10_14-52-17.jpg

មុនពេល ថៃនិងខ្មែរ មានបញ្ហានឹងគ្នាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងសូម្បីតែតារាល្បីៗនៅក្នុងស្រុកថៃការបានរាំលេងបទនេះដូចគ្នា។ បច្ចុប្បន្ននេះ វណ្ណដា នៅតែមានជនជាតិថៃមួយចំនួនចូលចិត្តតន្រ្តីលោក ប៉ុន្តែក៏មានជនជាតិថៃមួយចំនួនទៀតនៅតាមបញ្ចេញមតិយោបល់អាក្រក់ៗដាក់ វណ្ណដា ដូចគ្នា៕

“របាំត្រុដិ” មានដើមកំណើតចេញពីជនជាតិដើមភាគតិចមួយនៅខេត្តសៀមរាប

0

របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

របាំនេះ ជាកេរដំណែលវប្បធម៌ប្រជាប្រិយខ្មែរ ដែលមានដើមកំណើតពិតប្រាកដចេញពី ជនជាតិដើមភាគតិចសម្រែ (Samre) នៅតំបន់អង្គរ ខេត្តសៀមរាប។

កាលពីបុរាណ ជារៀងរាល់ពេលចូលឆ្នាំខ្មែរ ជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធរបុរៈ ឬយើងស្គាល់ថាក្រុងអង្គរ។

របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោងហែហម ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ ។

គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។

ម្យ៉ាងវិញទៀត របាំត្រុដិនេះក៏បានផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ៕

រុក្ខជាតិ “សំរង” អាចនឹងបាត់វត្តមានពីព្រៃកម្ពុជា

0

ក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋខ្មែរកុំកាប់រំលំដើម ដើម្បីប្រមូលផលផ្លែសំរង ព្រោះថាទង្វើនេះជាការល្មើសច្បាប់ និងជាការបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរ។

ក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររុករក និងប្រមូលផលអនុផលព្រៃឈើ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ដើមសំរង ដើម្បីប្រមូលផ្លែ និងស្នើឱ្យមហាជនសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ច។

ការកាប់ផ្តួលរំលំដើមសំរងដើម្បីប្រមូលផលថា ជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ដែលឈានទៅដល់ការផ្តាច់ពូជរុក្ខជាតិសំរងរបស់ជាតិទាំងស្រុង។

មិនតែប៉ុណ្ណោះ សកម្មភាពនេះត្រូវបានចាត់ទុកល្មើសនឹងច្បាប់ ដែលមានចែងនៅក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា ផ្លែសំរងមានអត្ថប្រយោជន៍សម្រាប់ធ្វើជាបង្អែម និងឱសថដ៏ពេញនិយមនៅក្នុងសង្គមខ្មែរ។ ផ្លែសំរងស្ងួត ត្រូវបានគេលក់ក្នុងតម្លៃ ពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុង១គីឡូក្រាម ឬតម្លៃលើសពីនេះទៅតាមរដូវកាល៕

 

 

បវរកញ្ញាវ័យក្មេងកម្ពុជាឈ្នះមកុដនៅលើឆាកអន្តរជាតិ

0

គីម ច័ន្ទជីញហ្វា បវរកញ្ញាវ័យក្មេងដែលតំណាងឱ្យប្រទេសកម្ពុជាបានឈ្នះមកុដ Miss Pre Teen Global 2026 នៅលើឆាកអន្តរជាតិដែលប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Kids & Teens Pageant Global 2026។ ក្រៅពីឈ្នះមកុដធំឈុតតំណាងជាតិរបស់ ជីញហ្វា មានឈ្មោះ ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត ក៏ដណ្តើមបានជ័យជម្នះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuSdYKfn9MmWzXl4SaR2ZixqewW3BlsasZTm4kvJta80dn_gPFlwV0eaAIBoup5gcV8RaoJYIu9kufxVviNiC0ktjNX3bNJP1_ipDGvAJB9dJtcbEWsCnFnrpNGycijPc3MacgFesMLTpgy-Kt-xwSaA04SJ4F4r2UWQaxGQ9tysO9WLx0mjFBI8dW1v9/s2048/image_2026-04-10_13-49-33.png
នារាត្រីថ្ងៃទី៩ ខែមេសា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Kids & Teens Pageant Global 2026 បានរកឃើញម្ចាស់ជ័យលាភីធំៗទៅលើ Titel ចំនួន៤ហើយមានទាំងអ្នកតំណាងឱ្យឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ក្នុងការប្រកួតនៅឯប្រទេសម៉ាឡេស៊ីនេះ គីម ច័ន្ទជីញហ្វា Miss Preteen Global Cambodia 2025 បានប្រកួតឈ្នះបវរកញ្ញាវ័យក្មេងដទៃទៀតដោយគ្រងមកុដជា Miss Pre Teen Global 2026 ។ ក្រៅពីការឈ្នះមកុដនេះ គីម ច័ន្ទជីញហ្វា បានឈ្នះពានរង្វាន់ចំនួន៣ផ្សេងទៀតរួមមាន Best Nation Costume, Best introduction Video និង Best in Social Media។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKDweqzCnvN2uq2fJXMnu1KaTKhvRcwPt0CkBiuYU43d-h7Xm1MbVn0As_-HS2nuhmLO8Gh_1fPetnWqaI7X7UaRxUsPeEHimKCAkq7h8Rvo0o2mPlYvqFfuWyR9_9WwMFQHkhSdYt1HU2AmDeVlTu2gCp3uBpTaPywPOfEePXSi-MhIkhdNxPUvDOqvP/s2048/image_2026-04-10_13-49-35.png
នៅក្នុងការប្រកួត Kids & Teens Pageant Global 2026 ជីញហ្វា បាននាំយកឈុតតំណាងជាតិ
«ទេពបក្សីសួគ៌នៃព្រៃហេមពាន្ត» ដែលជាឈុតច្នៃម៉ូតបែបសហសម័យនិង អំណាចនៃសត្វបក្សីក្នុងព្រេងនិទាន។ តាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់បវរកញ្ញាវ័យក្មេងរូបនេះ តួមកុដនៅលើក្បាលមានពាក់មកុដរាងខ្ពស់ស្រួចពណ៌មាស ដែលមានកាំរស្មីជុំវិញដូចពន្លឺព្រះអាទិត្យ បង្ហាញពីភាពរុងរឿង និងឧត្តមភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFKecGVROs4vzX5KhLElFyh2l4uhW1NJW2tVU7ycCioIeb43QvJgFfzwe0P0XLJG7LLpM2uNZjIxmYvzjDx4KT6kzXF9XwzX-1Az8DyBrkvcGbCISTL-yyBRKOU-sHMSFAqfSTSggCI4W5f9mQ35HTV6vN5jHwF68SVDOiTWUYUQrP0Indf3gm_LmI83V/s2048/image_2026-04-10_13-49-36.png
គ្រឿងអលង្ការផ្នែកខាងលើមានការរចនាជាគ្រឿងអលង្ការមាសស្រោបខ្លួន ជាមួយនឹងអាវដែលមានរាងជាស្លាបបក្សីយ៉ាងផ្ចិតផ្ចង់។ មានពាក់គ្រឿងអលង្ការនៅដើមដៃ និងកដៃដែលមើលទៅរឹងមាំតែទន់ភ្លន់។ សត្វហង្ស ឬភីនីក (Phoenix) នៅលើដៃខាងស្តាំ មានរូបសត្វហង្សមាសដ៏ធំមួយដែលមានពន្លឺភ្លើងឆេះសន្ធោសន្ធៅ ចេញពីស្លាប និងកន្ទុយ។ វាជានិមិត្តរូបនៃ ការកើតជាថ្មី និង ភាពអមតៈ។

ការទទួលបានមកុដនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនសម្តែងការអបអរសាទរចំពោះជ័យលាភីរបស់កូនខ្មែរនៅលើឆាកអន្តរជាតិ។ ក្រៅពី ជីញហ្វា ស៊ីផាត ឡារីណា Little Miss Cambodia ទទួលបានពានរង្វាន់ Little Miss Global Rising Star 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipXXCoh5EVRhyphenhyphen68MCFkBM7dqYi8vdmrKZi-NSlYhU1_akzIHZZOWVwmTAXxecAhzKz2OQ8rbxMZ312y41kEPtBO2ENISkeIi6-lM4PiNznsPU2Cw4ROYpFlxm7A_8G37ejCYZ4q9kZhagKezNY3Hr3tcgspJlAPaE_xamscRuKqmcX0qPdSJzKruuca1Hf/s2048/image_2026-04-10_14-14-25.png

ជាការកត់សម្គាល់របស់ទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាការប្រកួតបវរកញ្ញាវ័យក្មេងជារឿយៗតែងតែទទួលបានលទ្ធផលជាទីគាប់ប្រសើរនៅលើឆាកអន្តរជាតិទទួលបានមកុដធំនៅក្នុងការប្រកួត ដែលអាចបញ្ជាក់បានថាវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើនទៅៗជាពិសេសធនធានជំនាន់ក្រោយៗគឺធ្វើបានល្អជាទីគាប់ប្រសើរគួរទីមោទនភាពសម្រាប់ប្រទេសកម្ពុជា៕

ច្បាស់ៗពេកហើយចំកណ្តាលមុខ Miss World បញ្ជាក់ថារូប Opal Sucha បង្ហោះនោះជា ប្រាសាទខ្មែរ

0

អាចកុហកប្រជាជននិងខ្លួនឯងបានប៉ុន្តែមិនអាចកុហកទូទាំងពិភពលោកបាននោះទេពីព្រោះនោះជាប្រវត្តិសាស្រ្តពិតប្រាកដមិនមែនជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសថៃ។ ក្នុងពេលដែល Opal Suchata បង្ហោះរូបភាពពីប្រាសាទភ្នំរុង នៅក្នុងខេត្តបុរីរម្យ ផេក Miss World បានបញ្ជាក់ទីតាំងប្រវត្តិសាស្រ្តនេះថាជា «ប្រាសាទខ្មែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGhvKN9fG7uOLdr4DUovsbOWP96_jZ9ZYM20H-0jZxiJK8Ut3V4TMxuPY-oJ2dwQZxGC94qNkgLXxHSgen5roAqBUEh-uDGBPtalg_CJ4hP4sROnGy8wB6kypc-5iJ9xy6fp7ZgzbkDZ8PrpbrVi3tIZSFnopLEEOC0dUGoUBC_00ucBk4j4ldownx7D6-/s1290/image_2026-04-10_08-55-41.png
នៅយប់ថ្ងៃទី៩ ខែមេសា បណ្តាញសង្គមរបស់កម្មវិធី Miss World បានបង្ហោះរូបភាពរបស់ Opal Suchata Miss World 2025 ប៉ុន្មានសន្លឹកអមដោយការរៀបរាប់ដោយមិនបំភ្លៃប្រវត្តិសាស្រ្តឡើយទោះបីជាម្ចាស់មកុដជាជនជាតិថៃក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2MD2FlvFm6WMWkLwtmx8MeCyYe5m3LrzS8JXo6dCdsuPhWZcZBLHd822kRKIJLRcKfxdMwf31EIudZvzomOUmiPMBgurK4jj3M7DIavxsQdDfIUxw4m7lRtoNmzTxlBXNLlgD_e5KHan5yJzT_I0_3ge1ZIjxzj1PLAuTvhmgva33dGJsXh6QFROKD97v/s1920/image_2026-04-10_08-55-45.png

នៅក្នុងការរៀបរាប់ Miss World បានសរសេរថា Opal បានទៅទស្សនាខេត្តបុរីរ៉ាំ ដែលជាខេត្តមួយនៅភាគឦសាននៃប្រទេសថៃ ដែលជាខេត្តដ៏ល្បីល្បាញដោយសារការលាយបញ្ចូលគ្នារវាងបេតិកភណ្ឌបុរាណ និងភាពរស់រវើកទំនើប។ ទីតាំងនេះត្រូវបានគេស្គាល់ថាជាឧទ្យានប្រវត្តិសាស្ត្រភ្នំរុងដ៏អស្ចារ្យ ដែលជាប្រាសាទខ្មែរដែលស្ថិតនៅលើកំពូលភ្នំនិងបានផ្តល់ជូននូវបេតិកភ័ណ្ឌស្ថាបត្យកម្មដ៏ពិសេសមួយដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃអង្គរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWpLO7n7T90cv0hHUV7r0N9fOpAc2l89q9HEnxvpZCTIrvxPx9BKb__Kg1oi0OY5haS2yJYMurgzFKIaqCipcgZKWCdAhNn43xUG76gM3shBs2_FiC9U3JAFVWCTmVmAEuZDb-wIybJXGBKQDU6kQcnVfiTS4Mtqe0Wrdj-aLM5IMI6Z70z9wtUw9tSa7R/s1290/image_2026-04-10_08-55-40.png
ការពិពណ៌នារបស់ Miss World ប្រៀបដូចជាទះថៃចំកណ្តាលមុខពីព្រោះកម្មវិធីនេះបានបញ្ជាក់ច្បាស់ៗតាមប្រវត្តិសាស្រ្តពិតប្រាកដដោយមិនបំភ្លៃដូចជាជាតិសាសន៍ខ្លះនោះទេដែលរៀនតែប្រវត្តិសាស្រ្តក្លែងក្លាយពុំទទួលស្គាល់ការពិត។ អ្វីដែលកាន់តែធ្វើឱ្យជនជាតិថៃឈឺចិត្តថែមទៀតនោះគឺថា Opal Suchata Miss World 2025 ជាជនជាតិថៃខំផ្សព្វផ្សាយពីកន្លែងទេសចរណ៍តែហាក់ដូចជាត្រូវបំបាក់មុខទាំងស្រុងដោយសារតែការបញ្ជាក់ការពិត ថាជា «ប្រាសាទខ្មែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-K7m0uLGzznCjR8ae35qQ5Q-HgYicl7EciodT6S-i316LzG2zdldhLHNbHQum-FfX0ov-uMtlQ6d7uBciM2VepjcNXXIbV4gAn-hz-tUO7opOHmvSbY347k8SPmOfcCzE16Mv1tZaOR7gkRt_qn0mlJaSwBL8aXI3kHNpaJ5Bwan1OsSwtftQ8MtQdntP/s1920/image_2026-04-10_08-55-46.png

ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមកម្ពុជាជាច្រើនបានកោតសរសើរកម្មវិធី Miss World ដែលហ៊ានបង្ហោះអ្វីដែលជាការពិតដោយមិនកោតខ្លាចការខឹងសម្បារពីប្រជាជនផ្ទះលេខ២ឡើយ៕

អ្នកជំនាញសុខភាពដាស់តឿនការលេងទឹកចូលឆ្នាំពេលអាកាសធាតុក្តៅខ្លាំងអាចដាច់សរសៃឈាមខួរក្បាល

0

ការលេងទឹកពេលអាកាសធាតុក្តៅខ្លាំង ជាពិសេស នៅខែមេសា ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នទាំងការស្លៀកពាក់ ហូបចុក និងផឹកភេសជ្ជៈផ្សេងៗ ដើម្បីកុំឱ្យប៉ះពាល់សុខភាព រួមទាំងចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ។ អ្នកជំនាញសុខភាពនៅប្រទេសថៃបានបង្ហោះសារដាស់តឿនពីការលេងទឹកចូលឆ្នាំក្រោមអាកាសធាតុក្តៅខ្លាំង ដែលសីតុណ្ហភាពកើនឡើងរហូតដល់៤១អង្សាសេ អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលគ្រោះថ្នា.ក់ដល់ជីវិត ដោយសាររាងកាយមិនអាចសម្របនឹងអាកាសធាតុក្តៅ ព្រមទាំងណែនាំពីវិធីថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW3jicQBlEmx-fKuO96nVXc_xOQDKziF_qlLyNqbqx9KUaDBDNARHA_DFT3PGAy3ITjGt0UYFnz4ETns2q8UPTsqkyX52IJI4wk1XGiIRXUJzMzkMtF3AiasYtJBY7fKvw5nqr9JVTiLSg2TtFlBB29C5H_moLM9UwYiiw4Ebnxtcy5Ovk7IU9LvWY2h6v/s1000/photo_2026-04-11_08-51-03.jpg
លោក Sonthi Kotchawat អ្នកជំនាញសុខភាពអះអាងថា ការលេងទឹកក្រោមកំដៅថ្ងៃខ្លាំងដែលមានសីតុណ្ហភាពចាប់ពី៣៦អង្សាសេ ទៅ៤១អង្សាសេ គឺធ្វើឱ្យរាងកាយខុសប្រក្រតីដោយសារត្រូវទប់ទល់នឹងសីតុណ្ហភាពខាងក្រៅកើនឡើងខ្ពស់ និងសំណើមមកពីសម្លៀកបំពាក់សើម ។ ពេលរាងកាយកំពុងស្ថិតក្រោមកំដៅថ្ងៃក្តៅខ្លាំង បន្ទាប់មក ត្រូវគេជះទឹកត្រជាក់ នឹងធ្វើឱ្យរាងកាយមិនអាចសម្របតាមការផ្លាស់ប្តូរសីតុណ្ហភាព ពុំអាចបញ្ចេញកំដៅបណ្តាលឱ្យក្តៅខ្លួន ឈឺក្បាលខ្លាំង និងត្រជាក់ញ័រខ្លួន ។

ការជះទឹកត្រជាក់ពេលស្ថិតក្រោមកំដៅថ្ងៃ នឹងជំរុញឱ្យសរសៃឈាមរួមតូចយ៉ាងឆាប់រហ័សឈានទៅដាច់សរសៃឈាមខួរក្បាល (Heat Shock) ខណៈសម្ពាធឈាមកើនឡើងធ្វើឱ្យវិលមុខ ញ័រទ្រូង និងបាត់បង់ស្មារតី ។ សីតុណ្ហភាពកើនឡើងលើស៤១អង្សាសេ រាងកាយកាន់តែពិបាកបញ្ចេញកំដៅ ហើយការនៅក្រោមកំដៅថ្ងៃលើស៤៥នាទី ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរាងកាយនឹងលែងដំណើរការ ។ បើនៅក្រោមកំដៅថ្ងៃរហូតដល់១ម៉ោង គឺប្រឈមហានិភ័យដាច់សរសៃឈាមខួរក្បាល ដូច្នេះ បើក្តៅខ្លួនខ្លាំង គ្មានញើស វិលមុខ ឬនិយាយខុសៗ គឺជាអាការៈដាច់សរសៃឈាមខួរក្បាលដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbBiiOvc6ymssJhiY2f5Xqvt94RI7PybmYSLWiqf-j0GEWIz75kcUFJA_FTvbEHADH4H6jm8YiRDG3J6ScullY1ILlYKJB8e_7we2yv23iD1HVYTllb4hV6aDruxg03cos0KMyHzU6lHlTYeXKsz3E6_wVRzci_0Rp99VgQKs2L5u06-lArsj8QRPYQEf/s1024/photo_2026-04-11_08-51-04%20(2).jpg
ក្រៅពីនេះ នៅខែមេសា កាំរស្មី UV ស្ថិតក្នុងកម្រិតខ្ពស់អាចបណ្តាលឱ្យរលាកស្បែកក្លាយជាពណ៌ក្រហមក្នុងរយៈពេលត្រឹមតែ១៥នាទី ។ បញ្ហាគួរឱ្យបារម្ភមួយទៀតដែលមានគ្រោះថ្នាក់ដល់ស្លាប់ដែរនោះ គឺការផឹកគ្រឿងស្រវឹងពេលអាកាសធាតុក្តៅខ្លាំងជំរុញឱ្យរាងកាយខ្វះទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A6G5XTeWcJEpTbgzJhPerPIZ4zugXA-8MQzXVA5c0JXjWacV9LdNc5IeQHN7vJMKhLAFQ5mLHlyXvX6BBXr0bET4huIaBmOnJMEnUgqGNqUL66x405GwgDd9wSejWxMdDBFXOAgnqno31h9aHXLkrucs5lBPJmUkSz3BJsCH29TGjM8oUYG-8D3U4PCk/s750/photo_2026-04-11_08-51-04%20(3).jpg

អ្នកជំនាញសុខភាពណែនាំពីវិធីលេងទឹកពេលចូលឆ្នាំឱ្យមានសុវត្ថិភាព គឺត្រៀមខ្លួន ដូចជា ៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល និងកុំស្លៀកពាក់ក្រាស់ ដើម្បីឱ្យរាងកាយអាចបញ្ចេញកំដៅ, លាបឡេការពារកំដៅថ្ងៃ, ពាក់មួក និងវ៉ែនតាការពារកែវភ្នែកពីកាំរស្មី UV ព្រមទាំងផឹកទឹកឱ្យគ្រប់គ្រាន់មុនពេលចេញទៅក្រៅ ទោះមិនស្រេកក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVytd2i-14DaxOpfsjrd_-YMCjxwgY61__W4Wq-LB5keIp83E2C-1JMRqz69Z87EdOq_a0gQpiDAFtjcyNKKaZkOXBvL-FUfBgxFohLIv2QfWpJDSmdUlfowAonMgPqUUU3hZUdQJ5OPXtn_THwbGIK_ktdQXva115TVtIQSZuaW7IlJis-uQV259V-Hrh/s512/photo_2026-04-11_08-51-04%20(4).jpg

ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល ហាមលេងទឹក ពីព្រោះពេលនេះអាកាសធាតុក្តៅខ្លាំងបំផុត រួមទាំងចៀសវាងការផឹកគ្រឿងស្រវឹង ភេសជ្ជៈផ្អែម ឬភេសជ្ជៈជាតិអាល់កុល ដែលធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ។ ជាមួយគ្នានេះ កុំយកទឹកត្រជាក់ខ្លាំង ឬទឹកកក មកជះដាក់គ្នាពេលចូលឆ្នាំ ដែលមានហានិភ័យដល់សុខភាព ហើយសម្រាកនៅកន្លែងម្លប់មានខ្យល់ដើម្បីបញ្ចេញកំដៅពីរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGD8rL0bryhnQzhVeIG2SMFTOmGRkq_GrHtV-aGyrxuCdayDdG8UUNhuh2MyvgVqieI3YMNKWBrmoLzu5KVHRyPe7IXrB_5dDrv8wJG2k1UbYItLCZDjhR-i8SKJ-RH5XJgxMGlGD9QsUV5NJyHgIEps6Yd_bnduS-q73nWq_PYrpZi6Kd3hsgaO5JhHaJ/s1024/photo_2026-04-11_08-51-04.jpg

ចុងក្រោយ បន្ទាប់ពីលេងទឹករួច គួរប្រញាប់ងូតទឹកសម្អាតខ្លួនពីភាពកខ្វក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗ ហាមស្លៀកសម្លៀកបំពាក់សើមយូរ ព្រោះអាចកើតផ្តាសាយ ឬឆ្លងមេរោគលើស្បែក ។ ករណីក្តៅខ្លួនខ្លាំង ស្បែកក្រហម គ្មានញើស ឈឺក្បាល ងងឹតមុខ ឬដកដង្ហើមខ្លីៗ ត្រូវរកកន្លែងម្លប់សុំការជួយសង្គ្រោះ ដោយសារជាអាការៈដាច់សរសៃឈាមខួរក្បាល ៕

UN បានចាត់ទុកការយកប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz គឺ “ល្មើ.សអនុសញ្ញាអន្តរជាតិ” តើអ្នកគិតថា អ៊ីរ៉ង់អនុវត្តតាម UN ដែរឬទេ?

0

បណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់ និងក្រុមហ៊ុនដឹកជញ្ជូនប្រេងអន្តរជាតិកំពុងបារម្ភពីនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz គ្មានសុវត្ថិភាព បន្ទាប់ពីអ៊ីរ៉ង់កំណត់ឱ្យនាវាទាំងអស់ត្រូវតែបើកបរមកក្បែរភាគខាងជើងប្រទេសអ៊ីរ៉ង់ និងត្រូវបង់ប្រាក់ឱ្យអ៊ីរ៉ង់ ដើម្បីកុំឱ្យមានការលួ.ចដឹកជញ្ជូនអាវុ.ធក្នុងពេលអនុវត្តបទឈប់បា.ញ់រយៈពេល២សប្តាហ៍ ហើយអ៊ីរ៉ង់នឹងយកប្រាក់នេះទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្គ្រា.ម ។ ដូចគ្នានេះ ភ្នាក់ងារដែនសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) មិនគាំទ្រអ៊ីរ៉ង់ និងចាត់ទុកការយកប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz គឺល្មើ.សអនុសញ្ញាអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtV4nzDHzvLVjgmD-TTXoQdj-tBp_kDSg7l1MsGGjYNBaCpmH1w2ixuQXuwHl6AaWPgb-7Q2aLFbS9J9yT2egofkd-7ekUj4WXQEkteCG57M-Ya_pqm9fr1dGb7At005ebOtyKi0uRt-psxJYTRMKPfTtGPmmnYukoO7n4_5V12WhqLdJ_sWimSgPWf1bm/s1280/photo_2026-04-11_08-40-45%20(2).jpg
ភ្នាក់ងារដែនសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានរិះគន់បន្ទាប់ពីអ៊ីរ៉ង់មានបំណងប្រមូលប្រាក់ពីនាវាផ្សេងៗដែលដឹកប្រេងឥន្ធនៈ និងទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ថា គឺល្មើសអនុសញ្ញាអន្តរជាតិ និងជាការគំរា.មកំហែងសេរីភាពការបើកបរនាវាអន្តរជាតិ ។ ភ្នាក់ងារដែនសមុទ្របញ្ជាក់ថា អ៊ីរ៉ង់នៅជាប់ច្រកសមុទ្រនេះគ្មានសិទ្ធិយកប្រាក់ ឬរារាំងការឆ្លងកាត់របស់នាវាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTh7-gvisMcSXLHMC23mq-0ghVYi0q7vCJEJLsDZdcenbcwSPky7wSlVkwVUxN4_HPyTXNLNLeA3PEpWuPLGKFGH21UG9Mc5IlnQCvUQFrlfSTXonnHnS26irF3VhPjvynatHvxrljRPgaMJjPvKkytU_53fJWtBx591gqYt3-fxj9VKAfXtkuU8-TXQ8d/s1100/photo_2026-04-11_08-40-44.jpg
អង្គការដែនសមុទ្រអន្តរជាតិ (IMO) ដែលជាភ្នាក់ងារដែនសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការយកប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញដ៏សំខាន់ គឺជាការបង្កគ្រោះថ្នាក់ ហើយអ៊ីរ៉ង់មិនគួររារាំងសេរីភាពចរាចរណ៍របស់នាវាទេ ។ អង្គការដែនសមុទ្រអន្តរជាតិបញ្ជាក់ថា គ្មានកិច្ចព្រមព្រៀងអន្តរជាតិណាមួយអនុញ្ញាតឱ្យយកប្រាក់ពីការចរាចរនាវាឆ្លងកាត់ច្រកសមុទ្រអន្តរជាតិទេ វាជាទង្វើបង្កគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxv78rjcbwyAIiJAti75Eyp6R3JptkksrHKCdsN90S0MRGDXl5PyWxGfMs77pS_WQ0efRFA6Md0kxGiAvRGcXO8ybRpgGMikscx3UVT_jVDc__qrU88hAQ0MNzZoPmJ15tOFxB1pcZsE2meI8-i_2fZXq9eJ7po5ECdumk9NKtaHui0emYXe1yZnOpPWyW/s1185/photo_2026-04-11_08-40-45.jpg

សេចក្តីថ្លែងការណ៍របស់អង្គការដែនសមុទ្រអន្តរជាតិបញ្ជាក់ដែរថា ប្រទេសជាសមាជិករបស់អង្គការដែនសមុទ្រអន្តរជាតិបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ គឺកំណត់ឱ្យការគ្រប់គ្រងច្រកសមុទ្រ Hormuz សម្រាប់ឱ្យនាវាអាចធ្វើចរាចរណ៍ជាអន្តរជាតិ ។ តាមការកំណត់របស់ច្បាប់សមុទ្រ គឺនាវាទាំងអស់មានសិទ្ធិឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ ដែលប្រទេសនៅជាប់ច្រកសមុទ្រមិនអាចរារាំង ឬបំបាត់សិទ្ធិឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Ss449dOiHHiLG8JNq0JHHGVwR05yBOJp0Q8IinhJdqMBDFEdkLXWFotg96iQWC3e4GcEf_4v2Pksimpt0M8BEEmNxrTDyB2VjJGYA2EdlOWfoFIz3C1lDTqYkZMSfCayfFux5WXBL8gKq6omxi2vpEbGCwZjYfGUCoZYRwQ-Ltac2OUbgdFVUdtP3t1P/s1280/photo_2026-04-11_08-40-44%20(3).jpg
ការរិះគន់របស់អង្គការដែនសមុទ្រអន្តរជាតិកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់មានបំណងយកប្រាក់ពីនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់ព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ជាមួយអាមេរិកកាលពីថ្ងៃទី៨ ខែមេសា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiVx6Qq0CiL7MNj5JKAEzHI623C9LENHq-jWAtPhd6olHjVhOjRlB0HpS6quJDobE1T7YBska72htqq-kl7vrQNXXXNuJipCSNYi6IZl5s8eIrp_YfeGcM1_xpaoVYYfunOUr2cZjofvAU99r80183RzTCFn6RX7hk71RFV_VAIFZEQ656WV2HObEelCek/s1200/photo_2026-04-11_08-40-44%20(2).jpg

គួរបញ្ជាក់ថា បន្ទាប់ពីអ៊ីរ៉ង់ព្រមព្រៀងជាមួយអាមេរិកផ្អាកសង្គ្រាមរយៈពេល២សប្តាហ៍ រដ្ឋាភិបាលអ៊ីរ៉ង់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត ដោយប្រកាសពីគោលនយោបាយប្រមូលប្រាក់ពីនាវាទាំងឡាយដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ការប្រមូលប្រាក់នឹងអនុវត្តចំពោះនាវាដែលដឹកប្រេងឥន្ធនៈពេញ ក្នុងគោលបំណងត្រួតពិនិត្យសុវត្ថិភាពការពារកុំឱ្យមានការលួចដឹកជញ្ជូនអាវុធតាមច្រកសមុទ្រក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ និងយកប្រាក់ទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbu5mrnG5NUTIiXrKS0Wwa2aI0OzI5S0CT1i6FTAKDmpfOQmWWF8T8g1ZaqGIpX2_BFTImtT_4b4refU6ajnDpRBJsvfK27xCGxt3qbZP3pc8Zf1IZmGaKzzp3Q2Y0ZHNyT-kAPl4FeY9IaEfwxhQb6LjFdIsraRyGuHD7Vlz3Kxslsgry05kZ1zyW3BkF/s1200/photo_2026-04-11_08-40-43.jpg

អ៊ីរ៉ង់កំណត់ឱ្យនាវាទាំងអស់រាយការណ៍តាមអនឡាយជាមុន ដោយបញ្ជាក់លម្អិតពីចំនួនទំនិញ និងប្រេងឥន្ធនៈក្នុងនាវា ។ ក្រៅពីការប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់ក៏មានគម្រោងឱ្យនាវាទាំងអស់បើកបរមកក្បែរភាគខាងជើងប្រទេសអ៊ីរ៉ង់ផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនប្រេងអន្តរជាតិ និងក្រុមប្រទេសនៅឈូងសមុទ្រអារ៉ាប់បារម្ភពីអសុវត្ថិភាពក្នុងការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រ ៕