Home ព័ត៌មានជាតិ រុក្ខជាតិ “សំរង” អាចនឹងបាត់វត្តមានពីព្រៃកម្ពុជា

រុក្ខជាតិ “សំរង” អាចនឹងបាត់វត្តមានពីព្រៃកម្ពុជា

55
0

ក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋខ្មែរកុំកាប់រំលំដើម ដើម្បីប្រមូលផលផ្លែសំរង ព្រោះថាទង្វើនេះជាការល្មើសច្បាប់ និងជាការបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរ។

ក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររុករក និងប្រមូលផលអនុផលព្រៃឈើ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ដើមសំរង ដើម្បីប្រមូលផ្លែ និងស្នើឱ្យមហាជនសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ច។

ការកាប់ផ្តួលរំលំដើមសំរងដើម្បីប្រមូលផលថា ជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ដែលឈានទៅដល់ការផ្តាច់ពូជរុក្ខជាតិសំរងរបស់ជាតិទាំងស្រុង។

មិនតែប៉ុណ្ណោះ សកម្មភាពនេះត្រូវបានចាត់ទុកល្មើសនឹងច្បាប់ ដែលមានចែងនៅក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា ផ្លែសំរងមានអត្ថប្រយោជន៍សម្រាប់ធ្វើជាបង្អែម និងឱសថដ៏ពេញនិយមនៅក្នុងសង្គមខ្មែរ។ ផ្លែសំរងស្ងួត ត្រូវបានគេលក់ក្នុងតម្លៃ ពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុង១គីឡូក្រាម ឬតម្លៃលើសពីនេះទៅតាមរដូវកាល៕