តារាចម្រៀង សេន យូរី បានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិកោតសរសើរបន្ទាប់ពីមានវីដេអូមួយឃើញសកម្មភាពនាងដឹកនាំក្រុមការងារចាប់ប្លង់ឱ្យបានល្អដើម្បីរូបភាពក្នុងបទចម្រៀងចេញមកស្អាត។

ប្រឡូកនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ តារាចម្រៀង យូរី បានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងល្បីៗជាច្រើនគួរឱ្យកត់សម្គាល់ជាពិសេសបទញាក់រាំកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដោយមានបទថ្មីៗជារៀងរាល់ឆ្នាំ។ ជាក់ស្តែងឆ្នាំថ្មីនេះ យូរី បានចេញបទ ដូចជា «ទាស្រវឹង, ជិះសេះ និង ចូកចែវ» ជាដើម។ លើសពីការច្រៀងនិងរាំថ្មីៗនេះអ្នកគាំទ្រក៏បានសរសើរទៅកាន់ យូរី ផងដែរទៅលើការដឹកនាំថត MV បន្ទាប់ពីមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមទិកតុក។
ក្នុងវីដេអូនោះ គឺជាសកម្មភាពក្រៅឆាកនៃការថតចង្វាក់រាំបទ «ជិះសេះ» បន្ទាប់ពីឈរមើលនៃការថតរួច យូរី បានប្រាប់ក្រុមការងារឱ្យឌុបប្លង់ម្តងទៀតនិងបានប្រាប់សមាជិកក្រុមរាំកុំឱ្យឃ្លាតពេក និងបានប្រាប់អ្នកថតចាប់យកប្លង់មួយចំនួនទៀតដើម្បីឱ្យចេញមកមើលឃើញស្អាត។ សកម្មភាពរបស់ យូរី ក្នុងការដឹកនាំថតបទចម្រៀងនេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍រួមទាំងសរសើរតារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ។
មតិមួយបានលើកឡើង ច្រៀងផងដឹកនាំផង យូរី ពិតជាពូកែ ខណៈក៏មានការទម្លាយទៀតថា MV របស់ យូរី ភាគច្រើនគឺនាងជាអ្នកដឹកប៉ុន្តែនាងមិនបានដាក់ឈ្មោះខ្លួនឯងប៉ុណ្ណោះ។ .png)
គួរបញ្ជាក់ផងដែរថាបទចម្រៀងដែល យូរី សាងភាពល្បីល្បាញខ្លាំងមានដូចជា ចាក់ទឹកដូង នំបុ័ងប៉ាតតេ ខ្យល់កំដរទឹកភ្នែក រាំតោង ជាដើម៕










