Home Blog Page 587

កត្តាធំៗ៣ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

0

នៅដើម២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាង៧០ភាគរយ ដោយភាគច្រើនកើតឡើងនៅពេលរាត្រី។

ក្នុងនោះ ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ២១៩ លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១៤០នាក់ និងរងរបួសធ្ងន់ស្រាល ២៨៩នាក់។

យោងតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលបានលើកឡើងថា៖” ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកើតឡើងដោយសារកត្តាចម្បងធំៗចំនួន៣”។

កត្តាចម្បងធំៗចំនួន៣នោះរួមមាន៖

  • កត្តាបើកបរមិនគោរពល្បឿន
  • កត្តាមិនគោរពសិទ្ធិ
  • កត្តាបើកបរក្នុងស្ថានភាពស្រវឹង

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតករលាក់មុខ ដែលឆក់យកជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមឆ្លងផ្លូវសឹងតែរៀងរាល់ថ្ងៃ៕

 

សូមប្រុងប្រយ័ត្ន! ថៃហាមពលរដ្ឋបរិភោគសាច់គោ ក្រោយគោជាច្រើនក្បាលត្រូវបានរកឃើញថាឆ្លងជំងឺឆ្កែឆ្កួ.ត

0

ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥ ស្រុកវ៉ាពីប៉ាធុម ស្ថិតក្នុងខេត្តមហាសារ៉ាខាម ប្រទេសថៃ បានជូនដំណឹងទៅកាន់ពលរដ្ឋហាមបរិភោគសាច់គោ ដោយសារសត្វគោជាច្រើនក្បាលងា.ប់ ជាបន្តបន្ទាប់ក្រោយពីឆ្លងជំងឺឆ្កែឆ្កួ.ត ។ បច្ចុប្បន្ន មន្ត្រីបសុសត្វបានបង្កើនការចាក់វ៉ាក់សាំងគោ និងសត្វចិញ្ចឹមផ្សេងទៀតនៅស្រុកវ៉ាពីប៉ាធុម ដើម្បីបង្ការកុំឱ្យជំងឺនេះឆ្លងរាតត្បាតកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0k6YftpO1sIGdBreJ91Lhqz7hFhCjgYmlQuLyvuQ1ZtFiKyTJu_W59qDwO60tOwUOLS_KGjZc3G9pKvGYsAUwHWnd_s5QLg3azoXJKagnuWWYvhlC59Fd0FO7DZxhe_cjV6ZYDaUp5WRSKcWmiI1jhSgaKL2ZSc6L2Mde4y4ulg32pUotjbrHZLzw0Lk9/s644/image_2025-03-05_14-33-22%20(2).png

កាលពីថ្ងៃទី៣ ខែមីនា កន្លងមក ការិយាល័យបសុសត្វខេត្តមហាសារ៉ាខាម បានទទួលដំណឹងពីការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម ថា គោជាច្រើនក្បាលនៅភូមិឡមខម ឃុំណាខា ស្រុកវ៉ាពីប៉ាធុម មានអាការៈខុសធម្មតា ហើយអាជ្ញាធរសន្និដ្ឋានថា គោទាំងនេះឆ្លងជំងឺឆ្កែឆ្កួត ។ អាជ្ញាធរក៏បានបញ្ជូនគោទៅត្រួតពិនិត្យអាការៈនៅមជ្ឈមណ្ឌលស្រាវជ្រាវសត្វពាហនៈ ហើយលទ្ធផលការត្រួតពិនិត្យបង្ហាញថា គោឆ្លងជំងឺឆ្កែឆ្កួត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRc8L-yk_brC89ZdGcYw1hQE6wvmYFpcNEp6lcwrzi6hF8R5os96bUi_OnLhnl6qxscVnm_VCfH305s6dExq_J9edmcfL5tNkKw2f3fwNt6ubs5GCi4geWy1A0mi0bIL48tOG7nFdXiRqeAJwVtz6YUZJJ0yUr9lAmn8nOJQxNKN9hLNHN2y62YiDcFbY/s1024/image_2025-03-05_14-33-21.png
ដូច្នេះ ការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម បានប្រកាសហាមពលរដ្ឋបរិភោគសាច់គោក្នុងតំបន់មួយចំនួន ដែលមានការឆ្លងរាតត្បាតជំងឺឆ្កែឆ្កួតប្រភេទ (Rabies) ខ្លាំង ។ មន្ត្រីបសុសត្វ បានបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វគោ, ឆ្កែ និងឆ្មា នៅភូមិចំនួន៣ ស្ថិតក្នុងឃុំណាខា ស្រុកវ៉ាពីប៉ាធុម និងស្នើឱ្យពលរដ្ឋយកត្វចិញ្ចឹមទាំងអស់មកចាក់វ៉ាក់សាំងការពារការឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObGmk_3c5PYolz1cZVjbsMAhNlynirSaYpbGutcHOGYcYo3f61IVfPFGP4PJMyvsxxA9y3B7iXCAIIaOqGqYCNTmq-L1R9yAFjvBTj1KkHUhnjRjCCPCoyxplWKzPG8SKGclt7ReqJOiPrRc10ut5VsiP_8YNLykA7srPp8x_JRUzQokDCKiWEJqYJ7NP/s644/image_2025-03-05_14-33-22%20(3).png
លោក ថងលឿន ជាអ្នកស្រុករស់នៅនៅឃុំណាខា ប្រាប់ថា សត្វចិញ្ចឹមរបស់លោក បានចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំដើម្បីការពារជំងឺឆ្កែឆ្កួត ប៉ុន្តែអ្វីដែលលោកបារម្ភខ្លាំងនោះ គឺសត្វគោឆ្លងជំងឺឆ្កែឆ្កួត ។ បច្ចុប្បន្ន លោក និងក្រុមគ្រួសារផ្អាកបរិភោគសាច់គោមួយរយៈ ដោយសារខ្លាចឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmWzgNFz0YPPzgE0kPNXg_A2hXgub_X29HhkaQQJyfn2Qc8lQO39DGLxeawOCYQWvzboS3jhPHFpk38OrR6W2Kyp0GVtCtYkBJDkL6iSz7db14ArvIq-u7Vx0sASNIFaZumK1ovQkfjzSenvELPkMkDQgfn7zDPp3WE4N1I9_X9sGILMQtFMVv2Kj9FAM_/s600/image_2025-03-05_14-33-22%20(4).png

ប្រធានក្រុមអភិវឌ្ឍន៍សុខភាពសត្វ និងមានឯកទេសបសុសត្វ លោកស្រី អាន់ឆាលី ខាំសៃ ឱ្យដឹងថា លោកស្រីបានប្រកាសទៅកាន់ពលរដ្ឋពីតំបន់ដែលមានសត្វគោឆ្លងជំងឺឆ្កែឆ្កួត ព្រមទាំងហាមពលរដ្ឋផ្លាស់ទីសត្វគោពីកន្លែងមួយទៅកន្លែងមួយដើម្បីជាការប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzi8rctaP_RFLSjHHxXVnfajChvtbY3I0uJ-t68zpJf919DkE_jMKcuE-wanwQ7lJWwAbcrSSn1LG_uGh0XDdxuvyqwGWK-jN_bFaWuaQhA75Mt3MGLJi5nx87Eci6Zly2zzckIJxhZ1kh66fyogbt2inc80gxbtHYFrYxdRiUrgFlRvadNZHSyBsQXio/s644/image_2025-03-05_14-33-22.png

ហេតុនេះ សូមពលរដ្ឋយកសត្វចិញ្ចឹម ដូចជា ៖ គោ ឆ្កែ និងឆ្មា មកចាក់វ៉ាក់សាំងការពារកុំឱ្យឆ្លងជំងឺឆ្កែឆ្កួត ។ កសិករចិញ្ចឹមគោ-ក្របី សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយថែទាំសត្វរបស់ខ្លួន សម្អាតកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ និងការពារកុំឱ្យសត្វពាហនៈចេញ-ចូលកសិដ្ឋាន ៕

ឥណ្ឌូណេស៊ីប្រកាសអាសន្នជំនន់ទឹកភ្លៀង និងជម្លៀសពលរដ្ឋចេញពីទីក្រុងហ្សាកាតា

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ Jakarta Golbe របស់ឥណ្ឌូណេស៊ីរាយការណ៍ថា ទីក្រុងហ្សាកាតា លិចលង់ខ្លាំងដោយសារភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឱ្យកម្ពស់ទឹកក្នុងទន្លេនានាហក់ឡើងខ្ពស់ ។ អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន១,២២៩នាក់ ដែលរស់នៅភាគខាងត្បូង និងខាងកើតទីក្រុងហ្សាកាតា ទៅកាន់កន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8bLThOsuhNr9akdjX7dLZv7GkjKg4FOnLTaifPOj6_nfInQ-lTlCZERcNIE5rK7wQKQDgDfpc4zIOE3L2sKT88bPIX8rAwgws2g7ZvKCizuwIA9QKi21wqWC-SRPkqD1Ce9zWJpK8XYye520WcBVtXAvHBnHKE78lzoEUhiZbXGCkppsrAguuo9FYqYdB/s1200/photo_2025-03-05_13-37-30%20(2).jpg
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ចាប់ពីថ្ងៃទី៣ ខែមីនា កន្លងមក ធ្វើឱ្យទឹកលិចទីក្រុងហ្សារកាតា និងតំបន់ជុំវិញកម្ពស់៣ម៉ែត្រ ។ ទឹកបានកាត់ផ្តាច់ផ្លូវធ្វើដំណើរមួយចំនួន ខណៈលំនៅឋានពលរដ្ឋជាង១,០០០ខ្នង និងរថយន្តជាច្រើនគ្រឿងលិចទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQqZigNPJ3TSgm12bnNc3RKqxNp_z4SEWMxSmQn0daFfr2M4ohPS4d6p_bteRuwYe04HkeOI1HcHB5c_qsz6ncgJQJNqp4UfQRt-vdRtEyq3JUJy_KjaO7kf8J7VciNjCukOwM1zXaaJ7dcpdhEMp7gF6-bWRIBW3UFJHNCJW91_2wgjrUCZ-YU-sS92X/s1280/photo_2025-03-05_13-37-30.jpg

អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានប្រកាសអាសន្នទៅកាន់ពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានបង្ហូរទឹកចេញពីតំបន់លិចលង់ និងដោះស្រាយស្ថានការណ៍តាមបម្រែបម្រួលអាកាសធាតុ ។ គ្មានពលរដ្ឋណាម្នាក់រងរបួស និងស្លាប់ដោយសារទឹកជំនន់ទេ ប៉ុន្តែទឹកបានលិចតំបន់នានារបស់ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅប្រមាណ១១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0r4492eOKwY_lPhyS59Nmv_ISilNXJRlf1zWqTsHpCMK4_fE9t2IcX0AgSESCnDXfBLV6cKliPHDqbNmvUfAX3khR9oRhCvrwmFiBoOyNIxpciWktAUIt5842aXBQqmQZ0GO52WaMbWHprPJWF2FIeH-p3kHp2_PbQ0EYEt-0lAk82f9YUf2uOQq1h5QZ/s1000/photo_2025-03-05_13-37-31%20(2).jpg

អាជ្ញាធរមូលដ្ឋានបានចែកចាយម្ហូបអាហារ ភួយ និងតង់សម្រាប់ការពារទឹកឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយពួកគេប្រាប់ឱ្យពលរដ្ឋស្នើសុំជំនួយពីអាជ្ញាធរ ករណីខ្វះខាតរបស់របរប្រើប្រាស់ផ្សេងៗ ។

សារព័ត៌មានឥណ្ឌូណេស៊ីរាយការណ៍ថា មន្ទីរពេទ្យមួយកន្លែងនៅភាគខាងកើតប្រទេសលិចទឹកខ្លាំងជាងគេ គឺទឹកបានហូរចូលក្នុងបន្ទប់អ្នកជំងឺ ។ គ្រូពេទ្យបានជួយគ្នាបញ្ជូនអ្នកជំងឺទៅសម្រាកនៅបន្ទប់ផ្សេង ខណៈបន្ទប់ខ្លះទៀតរបស់មន្ទីរពេទ្យនេះដាច់ចរន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHF90QpByjT_DZOI4e50WbRaYTkuay9hqMggCFiXy2bj8Qsa_l3hkhlNFVJwVetO0Q-kvoMSbelO7iCxR56Q4YOjmc8Wke7JNUcBzYoViwU_HM3bGY-VC8X9f3x9kznggiHWtR3qCN-xGaAlBR4RJF_9rOysrvWr0x4nPXFVF1Sr3hfmfcSC1iYA42DlU2/s1000/photo_2025-03-05_13-37-31.jpg

គួរបញ្ជាក់ថា ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅជាង៣០លាននាក់ មានទឹកជំនន់ម្តងម្កាល ប៉ុន្តែទឹកជំនាន់នៅតំបន់ប៊ែងកាស៊ីពេលនេះ គឺធ្ងន់ធ្ងរបំផុត បើគិតតាំងពីឆ្នាំ២០២០ ។ នៅឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបំផុត តាំងពីឥណ្ឌូណេស៊ីបានកត់ត្រានៅឆ្នាំ១៨៦៦ ដែលបណ្តាលឱ្យពលរដ្ឋនៅទីក្រុងហ្សាកាតា ស្លាប់ជាង៦០នាក់ ៕

វេបសាយភ្នា.ល់ ល្បីៗនៅថៃប្រើ AI បង្ហោះព័ត៌មានក្លែងក្លាយទាក់ទងនឹងតារាល្បីៗ និង The iCON GROUP

0

ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥នេះ អ្នកលេង TikTok នៅប្រទេសថៃបានចែកចាយព័ត៌មានពីការបាត់ប.ង់ជីវិតរបស់អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន) ជាតារាសម្តែងដ៏ល្បីល្បាញ ដែលត្រូវបានតុលាការកាត់ទោ.សឱ្យជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធនឹងការរកស៊ីបោកប្រាស់របស់ក្រុមហ៊ុន The iCON GROUP ក្រោយមក តុលាការក៏បានដោះលែងនាងឱ្យនៅក្រៅឃុំ ។ ការចែកចាយព័ត៌មាននេះធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើនាងពិតជាស្លា.ប់ពិតប្រាកដ ឬជាព័ត៌មានក្លែងក្លាយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2h_cHSbievCKUMCdXcLE3tZqSsn3-Zcbyf8ms_XylZKqqCGa3yP_27k99Ni5Jdv49Rj-z0H_ekCoR6i7251xaM5IFbB5OhBKSIYd2vOkqy9CFnbS0zRxYq2J9N97MiSI1T_lZhaI4zrqjgZjdX4aGHv5laPdXPe63kT_XIKoJHMwlstXM1xgc4tR6q4kM/s728/photo_2025-03-05_13-33-55%20(3).jpg

មហាជនចាប់អារម្មណ៍នឹងអ្នកនាង ភីឆាយ៉ា យ៉ាងខ្លាំង ក្រោយពីនាងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ដែលត្រូវបានតុលាការចោទប្រកាន់ថា ក្រុមហ៊ុននេះរកស៊ីបោកប្រាស់ពលរដ្ឋថៃ និងបរទេស រួមទាំងពលរដ្ឋខ្មែរផងដែរ ។ តុលាការបានកាត់ក្តីនាង ព្រមទាំងតារាសម្តែងល្បីៗផ្សេងទៀត ដូចជា ៖ លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅប៉ាតាវី) និងលោក បូសាកាន់ កាន់ថាថាវ៉ន ឱ្យជាប់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេត ក្រោយមក តុលាការបានដោះលែងរូបនាង និងលោក យូរ៉ាណាន់ ឱ្យនៅក្រៅឃុំ រីឯលោក បូសាកាន់ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតជាប់ពន្ធនាគារដដែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje-hkNsC2JEiTLQe7Qb9hh-ItXbeZz_hQE0YMCFC-GFAkbY3NsvmjKPkwUiZJb5Ciw7VWEh_maQXgGg70XrX-NdMsNv0OVrnUqKdhGOLXHtiG-rh-vjMeRZmHHMoJCrQvc0K8LlnjMYBCPehEQ8ANgkOQ-8e2AUyIjrM4F0a-_K2MQgHUfjuL-fbVe_adA/s1200/photo_2025-03-05_13-33-55%20(4).jpg
ក្រោយមក ក៏មានព័ត៌មានថា លោក បូសាកាន់ បានស្លាប់ក្នុងពន្ធនាគារ ដោយសារតុលាការពុំដោះលែងលោកឱ្យនៅក្រៅឃុំ ដូចលោក យូរ៉ាណាន់ និងអ្នកនាង ភីឆាយ៉ា ប៉ុន្តែត្រូវបានមន្ត្រីពន្ធនាគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ នៅដើមខែមីនានេះ ក៏មានការចែកចាយព័ត៌មានក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា បានបញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីតុលាការដោះលែងឱ្យនៅក្រៅឃុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir26jRLmTl9Xf3RyM6iZ2vwvuxLur-6kKql35P-CZxBsbySxEhbCUTNrFmWaqz6x6rXBKbZzmsqgTyRSi-O2trFiOw05TDmbKJauWkTi19S03OWWvEmz1Wm6GLlp3pTzKRQbDCLmBjPH8hKTuS0s3cV3NKVMx1F6XRgDVluq9wve4uFY4JdFf6B7B6tX5n/s644/photo_2025-03-05_13-33-55%20(5).jpg

ប៉ុន្តែក្រោយការស្រាវជ្រាវរកឃើញថា វាជាព័ត៌មានក្លែងក្លាយ គឺអ្នកនាង ភីឆាយ៉ា ពុំបានស្លាប់ដូចការផ្សព្វផ្សាយក្នុង TikTok ទេ ។ ការផ្សព្វផ្សាយព័ត៌មាននេះ គឺវែបសាយភ្នាល់របស់ថៃដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតព័ត៌មាននេះ ដោយមានភ្ជាប់ឈ្មោះវែបសាយរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានចំនួនទស្សនាវីដេអូច្រើនក្នុង TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxgCZuQW8NUNXIUqFxMzwkdJodOjnUl59olRdwtfD9Fx12XZt9bcMQtEITOSuu2k4d5FcP2g3J3JXD9nLfOiICftYvds5LnpR17OXykW9o89nJuJ-m3nDgi-E9GxDMIuWaFWzFg1VJQlq37ZzOwY3lytMONSUk6LOi4EmPOx2vaC_4aQipnA4fYzI-GsD/s1072/photo_2025-03-05_13-33-55%20(2).jpg

វែបសាយភ្នាល់បានបង្ហោះវីដេអូ ព្រមទាំងសរសេរពីមូលហេតុនៃការស្លាប់របស់តារាសម្តែងស្រីរូបនេះថា ដោយសារនាងពិបាកចិត្តរឿងជាប់ពន្ធនាគារ និងមានបញ្ហាលុយកាក់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ។ ហេតុនេះ ពេលអ្នកប្រើប្រាស់ TikTok ចុចទស្សនាវីដេអូការស្លាប់របស់អ្នកនាង ភីឆាយ៉ា គឺវានឹងភ្ជាប់ទៅកាន់វែបសាយភ្នាល់អនឡាញដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrUVra9agIHTWtDYX3l1OosiV0o8OJRne3xkUnnt28ZTpB2drOni4ns78pRxlzjpNYtvyLsP1AA2LQJ8APva5CrNNFVQJGR2cz7roNuuCa3CnCcTLlnFP4tOdBynB7rabsJ2-HCmBwCMFCQWDdxeds6GiUP1TSfwCOQE0qudX__ylh2afaeyERq-jIWR-/s1103/photo_2025-03-05_13-33-55.jpg

ហ្វេសប៊ុកផេកឈ្មោះ Drama Addict បានដាស់តឿនអ្នកប្រើប្រាស់បណ្តាញសង្គមថា ៖ «វែបសាយភ្នាល់បានប្រឌិតរឿងក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា ស្លាប់ដោយសារកើតទុក្ខរឿងជាប់ពន្ធនាគារ និងត្រូវមនុស្សជិតស្និទ្ធយកប្រាក់ចំណេញរបស់នាង ចំនួន២០០លានបាត រួចហើយគេចខ្លួនទៅក្រៅប្រទេស ហើយការបង្ហោះព័ត៌មាននេះមានអ្នកទស្សនារាប់លាននាក់ ។ ហេតុនេះ សូមកុំជឿដាច់ខាត ពីព្រោះវាជាព័ត៌មានក្លែងក្លាយ» ៕

ទិដ្ឋភាពដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌របស់ «កោះឆ្លាម» កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ!

0

«កោះឆ្លាម» ជាកោះដ៏ស្រស់ស្អាតមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតក្នុងខេត្តកោះកុង ដែលត្រូវបានអ្នកជំនាញទេសចរណ៍ហៅខេត្តនេះថា ជារតនៈសម្បត្តិធម្មជាតិ សម្រាប់បំរើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពលបំផុត។ ទោះជាយ៉ាងណា ក្នុងចំណោមកោះទាំងអស់ “កោះឆ្លាម” ហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច ដោយសារកោះនេះនៅឆ្ងាយពីទីប្រជុំជន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ហើយមានមនុស្សតិចណាស់ដែលបានទៅដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjigBe3RZtqWazrYU36NRoSiRUgwQjUPMyJLM1ufk7X4fjctPz4XqbVwKh2UC2QHGP3-SWwWpnyUNZ_BHqGJSKeh-gvQYvF5jzBQDgB-UKoquc-UxquEhmj11dYvjQ4R4yQ2DGWQDHvH-G9TowQ5emlCc2yFJjjSv_OYSGAES9vgjYYqW0DWif6t7PuRizr/s2048/130547498_1515263205529520_5736618643660116425_n.jpg

កោះឆ្លាមស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល ៣៥ គីឡូម៉ែត ជាកោះលាក់ខ្លួននៅដែនសមុទ្រខ្មែរ ដែរឆ្ងាយពីវត្តមានរបស់មនុស្ស។ លក្ខណៈពិសេសរបស់កោះឆ្លាមគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លាឈ្វង់ និងមានជីវចម្រុះជាច្រើនប្រភេទរស់នៅ ដែលជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZAGxhlYGApGMsAa1KHR5YrrkfQRCJHnAOAvw5n1LS1wwKmBB29HuBMit9VfeXylqWVk06vA6QbOuaaZuEifBJBxDiw8ZXJgNWm8gcepekC4l94FddXnXqkDdqeWdn69dHCkz-e5_l7O7PA0FZrMp0tjxGN6j6qtmPzJa8r7B1nO8VMINwiGUvjZXOPJb/s589/472357480_1117610616473672_7749511203692364831_n.jpg

មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចសម្រាកបោះតង់ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ អាំងសាច់ញ៊ាំជុំគ្នាជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិ យ៉ាងសប្បាយរីករាយទៀតផង។ កោះឆ្លាម ដែលជាឋានសួគ៌ទេសចរណ៍បាតសមុទ្រកម្ពុជា មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ។ ដូច្នេះសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៌ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្រដ៏ថ្លាឈ្វង់ កោះឆ្លាមគឺជាជម្រើសដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSk_G2eTrWPJZwkFlyNPEPwwgCeU-nGIU66qu0L6GQ6Knfw5FrHmm3Tvg26mR4QG-iu3ZqNQ4cmnnuPObF7mnm0kD2bgIvqx31Sy5WH7RzSj6ovx4yarKOz6fNAX_ky7uyljMiexqWQodDL1VWMd-VHLhOCDfu4afQRfJ2vyfFW5uqzJmziV-Tny_RP2px/s2048/472232956_1117610639807003_3662723541717049495_n.jpg

តើត្រីប្រភេទណាដែលឆ្លាតជាងគេបំផុតនៅក្នុងមហាសមុទ្រ?

0

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science គ្រប់ត្រីទាំងអស់នៅក្នុងសមុទ្រសុទ្ធតែមានសមត្ថភាព និងភាពវៃឆ្លាតរៀងៗខ្លួន ប៉ុន្តែត្រីមួយប្រភេទនេះ ត្រូវបានអ្នកស្រាវជ្រាវពិសោធន៍ឃើញថា មានភាពឆ្លាតវៃជាងគេ ដោយសារវាមានខួរក្បាលធំ និងតំបន់ខួរក្បាលដែលមានការអភិវឌ្ឍន៍ខ្លាំង ដែលទាក់ទងនឹងទំនាក់ទំនង ការដោះស្រាយបញ្ហា និងការរៀនសូត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TL5abAcat9EzqmZYHU7V07EBzYdJMXhqUozAriI_1JuohZlxCnqbsm-YxxrkdSi_veq-qp8Y73vU_cGWEwaRjKiTHLgbZphZNYSvaewnRWKzqtTtN_5WN8x6mG78RRIfam_W8M9ikn-4zuCLXSlmRXO6e0dUxwR3MY1AMGXcOu6n311pWl9ncm1IhpLp/s1100/image_2025-03-05_13-21-26%20(2).png
ដូច្នេះត្រីដែលឆ្លាតជាងគេបំផុតនៅក្នុងសមុទ្រនោះត្រូវបានគេស្គាល់ថាជាត្រី “Manta Ray ឬហៅថាត្រីបបែល”។ ត្រីបបែល Manta Ray មានខួរក្បាលធំបំផុតនៃត្រីទាំងឡាយណាដែលហែលនៅក្នុងមហាសមុទ្រ។ ពួកវាជាត្រីឆ្អឹងខ្ចីនៃប្រភេទ Mobula ដែលអាចហែលបានចម្ងាយដ៏ធំសម្បើមក្នុងការស្វែងរកសត្វផ្លាកតុន។ របៀបរស់នៅរបស់ពួកគេទាមទារជំនាញរុករកល្អ និងអារម្មណ៍ដ៏ពិសេស។ ពួកគេក៏អាចធ្វើសមកាលកម្មឥរិយាបទរបស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាពនៃការស៊ីចំណី ដូចជាការកំណត់ពន្លឺដែលបង្កើតឡើងដោយមនុស្សដើម្បីស្វែងរកសត្វព្រៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFDN6KQuiQaZ2Mf4nNKK1pJxKy4NG_Sk-T5l0yPP6eCgxUAIWZ-9P3UfIFpFKRJl2fMLXy-qSRM0Bjcvmn57xBStTHmjWKjZnQCcYLG6SP4Rgeq0o3PdSBwmsTfqigvSnz3JELgOHtn3GBBnZALv5GZMjqGRxOcqFmEU2zP-__G8s1dgY9HDX2-jlXssp/s900/image_2025-03-05_13-21-26.png
ពន្លឺទាក់ទាញអាហារកាន់តែច្រើន ហើយត្រី manta ray បានប្រើវិធីនេះតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មកម្លេះ។ យោងតាម OCEANA ខួរក្បាលរបស់សត្វត្រីបបែល មានទំហំធំណាស់ បើប្រៀបធៀបទៅនឹងទំហំរាងកាយរបស់វា។ ពួកវាមានខួរក្បាលធំជាងត្រីណាមួយ រួមទាំងត្រីឆ្លាម និងបាឡែន ដែលជាត្រីធំជាងគេនៅក្នុងមហាសមុទ្រ ហើយក៏មានតំបន់ខួរក្បាលដែលមានការអភិវឌ្ឍន៍ខ្លាំង ដែលទាក់ទងនឹងការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការរៀនសូត្រទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5xtFlwo4p8ncea1HMoVTKa8sU2lYQ0IrBhiUSCZLWTSZJn0moQpGjfBoMBGUzKlbPG8ouivfJ7d_TW-ZDtMqmTVXiMDzwShKJFAcwz09mhFGJhQc4K_l9Dy8sp7KUbJOumNEGkEFl0qDGe0uxaLJBYQndxj966vzhQVWetvZ3snyS5wFhV0Qywg6fBHfn/s1915/image_2025-03-05_13-21-27.png

ត្រី manta ray បានឆ្លងកាត់ការសាកល្បងកញ្ចក់ដ៏ល្បីល្បាញមួយ ដែលត្រូវបានបង្ហាញពីការឆ្លុះបញ្ចាំងដើម្បីរកមើលថាតើពួកគេអាចស្គាល់ខ្លួនឯងបានដែរឬទេ។ ការសិក្សាឆ្នាំ ២០១៦ បានរកឃើញថា ពួកគេគឺស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ដោយជាញឹកញាប់បង្ហាញចលនាដដែលៗមិនធម្មតានៅមុខកញ្ចក់ រួមទាំងមានឥរិយាបថដូចជា ការរំកិលជុំវិញ លាតព្រុយ និងផ្លុំពពុះពេលមើលកញ្ចក់ ហើយក៏បានផ្លាស់ទីចេញពីកញ្ចក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfQsidzXjVrblYmUP6ArflJ-MVcjKZ3jcCT2TOk5BKhxfKjZPEktyG12OETQygjEikMkoip3VzLQrsRAqokpzWate3nCukzdfd2-csSKkcrPotRL1NOoftQKJhl7xWBuPNSuyuGx4chA3KnafGeZYsMocqC1moIAZRkge8XushAFPhg-in13Tmb1xo-iI/s1000/image_2025-03-05_13-21-29.png

វេជ្ជបណ្ឌិត Alecia Carter នៃសាកលវិទ្យាល័យ College London អ្នកជំនាញខាងឥរិយាបថសត្វបាននិយាយថា “ត្រី Manta Ray ឬហៅថាត្រីបបែល គឺមានខួរក្បាលធំជាងគេនៅក្នុងមហាសមុទ្រ ទោះជាយ៉ាងណាសម្រាប់ភាពវៃឆ្លាតគឺជាគោលគំនិតពិបាកកំណត់បន្តិច”។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវជាច្រើនជឿថា សត្វត្រី Manta Ray ឬហៅថាត្រីបបែល គឺមានភាពឆ្លាតវៃជាងគេក្នុងចំណោមត្រីទាំងអស់នៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science៕

ហេតុអ្វីប្រជាជនអាមេរិកនៅតែចូលចិត្តប្រើប្រាស់រថយន្តសាំង?

0

យោងតាម KPMG ដែលជាបណ្តាញសេវាកម្មវិជ្ជាជីវៈពហុជាតិរបស់អង់គ្លេស និងជាស្ថាប័នគណនេយ្យមួយក្នុងចំណោមស្ថាប័នគណនេយ្យធំៗទាំងបួនរបស់ពិភពលោក បានធ្វើការស្ទង់មតិទៅលើប្រជាជនអាមេរិកចំនួន ១,១០០ នាក់ ដោយសួរសំណួរអំពីសេដ្ឋកិច្ច និងការផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកប្រើប្រាស់រវាងរថយន្តសាំង និងអគ្គិសនី។ ក្នុងនោះគេបានរកឃើញថា ៦០% នៃប្រជាជនទាំងនោះគឺចូលចិត្តប្រើប្រាស់រថយន្តសាំង ខណៈ ២០% ទៀតគឺចូលចិត្តរថយន្ត Hybrid ឬអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhav4YBlhYdjSPjcHZJt0lArv3I4D4_WIaDogRdxJzAiCACV1p6HSxLqDcoEsHEAfkVR3xfkq1Nhyphenhyphen7OlfQtXQIJU05CwiwyBlvs1-ifGAIYh9aw-OekatOoQuqtfQe955KGjc-R1-Kinuj8HkWzxAbWI7ohi1AnhJ8HR2mQR98AbXXUCkc_8-QXsOji6h-a/s2560/image_2025-03-05_13-17-53.png

ការសិក្សាថ្មីនេះ បានបង្ហាញឱ្យឃើញថា ជនជាតិអាមេរិកនៅតែចូលចិត្តទិញរថយន្តសាំងធម្មតាជាងរថយន្ត Hybrid ឬអគ្គិសនី ទោះបីរថយន្តទាំងពីរនេះមានតម្លៃ និងលក្ខណៈពិសេសច្រើនក៏ដោយ។ មូលហេតុដែលរថយន្តសាំងនៅតែមានប្រជាប្រិយភាព គឺដោយសារគម្លាតនៃការរំពឹងទុករវាងអ្នកប្រើប្រាស់អាមេរិក និងនាយកប្រតិបត្តិឧស្សាហកម្មរថយន្ត ដែលទាក់ទងនឹងពេលវេលាសាកថ្មរថយន្តអគ្គិសនីក្នុងអំឡុងពេលធ្វើដំណើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9tm0MoIHCRAbi2nh7XYyRPsQvgpNiYezf8bMtgGP6syl-zwRBNi744Xw7IoEuxIwTGE4DD-Au7SWfLXo_o2qA1HpYOwMs06AQZtR54cKqLsBl3JTe65uYu8zucmwOZMqQR-cGXpOG10skuvu8Vm-6VhDFFtG280WPkbuBvLvrKLb-C6AUds8cIGusCbgv/s1024/image_2025-03-05_13-17-56%20(2).png
មានន័យថា ៦០% នៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកចង់សាកថ្មរបស់ពួកគេក្នុងរយៈពេល ២០ នាទី ឬតិចជាងនេះ ខណៈដែលប្រតិបត្តិករឧស្សាហកម្មរថយន្តជឿថាអ្នកប្រើប្រាស់នឹងសុខចិត្តរង់ចាំយូរ ដោយជាទូទៅរថយន្តអគ្គិសនីចំណាយពេលសាកថ្មពី ៣០ ទៅ ៤៥ នាទីទើបពេញថ្មគ្រប់គ្រាន់សម្រាប់ធ្វើដំណើរ។ ភាពខុសប្លែកគ្នានេះបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនីបច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចនឹងមិនបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលបង្កបញ្ហាប្រឈមធំដល់ការទទួលយករថយន្តអគ្គិសនីយ៉ាងច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRhAG7IKSmNjCpWFbn1mq4yApkg9CPgWnmCq4LT1Il0uxuHbghRxVk3Bfz2zIk0amn6Czg2kQEBEBn5E2perjw3Q3bi7iqU1VRk232YxcsoYvelK3hSKyA8PU0lc7cGuSp-zHVAzVAPS2Eqwz5i7qUHCjicUyUK8jJr3iQRPY-aUmB2UjhcTdj4y7FWDJR/s770/image_2025-03-05_13-17-56.png

លើសពីនេះ អ្នកប្រើប្រាស់តិចជាងមុនដែលសុខចិត្តបង់ប្រាក់បន្ថែមសម្រាប់ការបើកបរដោយខ្លួនឯងជាមួយមុខងារកម្សាន្ត ជាជាងសម្រាប់មុខងារសុវត្ថិភាព វ៉ាយហ្វាយ និងការរុករកការសាកថ្ម។ គួរបញ្ជាក់ដែរថា ចំណូលចិត្តរថយន្តខាងលើកើតឡើងចំពេលមានការថយចុះនៃតម្រូវការរថយន្តអគ្គិសនីជាសាកល ដែលបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Ford, General Motors និង Mercedes ពិចារណាឡើងវិញនូវផែនការរបស់ពួកគេក្នុងការអភិវឌ្ឍន៍ និងដាក់ឱ្យដំណើរការរថយន្តអគ្គិសនី៕

ហេង វាសនា និង Fong ទម្លាយទំនាក់ទំនងស្នេហាជាសាធារណៈ

0

អ្នកបង្កើតមាតិកា ហេង វាសនា និង Fong បានលាតត្រដាងទំនាក់ទំនងស្នេហាភេទដូចគ្នាជាសាធារណៈបន្ទាប់ពីអ្នកទាំងពីរបានបង្ហាញរូបភាពផ្អែមល្ហែមនាពេលកន្លងមក។ អ្នកទាំងពីរគឺបានជួបគ្នាដំបូងនៅឯកម្មវិធីប្រគំតន្រ្តីមួយ ខណៈស្នេហាមួយនេះមិនមានការជំទាស់ពីក្រុមគ្រួសារឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixw64BtNH2-dYlZx5kBvE-faeFTkZPjzYki-7HF71t-Hpdzt41eiAsURX59rAXdGzurCgd-3Ih3R1VLxdL3HZ8BUgTtlkHScVEgDEyLi0e_f1pXVbzBV_c4zlouGIKoS1CSb2405qBFEiZKzSGiadwoQ3TyDfeYzfUMylFyFt4ZKgl49sIAp-1WjwjU3wC/s2048/image_2025-03-05_08-44-27.png
ថ្មីៗនេះលោក ហេង វាសនា បានផ្តល់បទសម្ភាសន៍មួយដោយបានបញ្ជាក់ទំនាក់ទំនងជាមួយនឹង Fong ដែលជាអ្នកបង្កើតមាតិកាមួយរូបដូចគ្នា។ កន្លងមកនេះអ្នកគាំទ្រមានការសង្ស័យថាអ្នកទាំងពីរគឺជាគូស្នេហ៍បន្ទាប់ពីបង្ហាញរូបភាពជាគូនិងមានទំនាក់ទំនងផ្អែមល្ហែមលើសពីធម្មតា។ ហេង វាសនាបាននិយាយថាគូស្នេហ៍របស់ខ្លួនគឺមានចរិត សុភាពរាបសារ ចេះគោរពចាស់ទុំ ចេះយកអាសារ គួរឱ្យស្រលាញ់។ ចំណែកឯ Fong វិញបាននិយាយថា ហេង វាសនា ជាមនុស្សមើលថែយកចិត្តទុកដាក់ខ្លួនប្រៀបដូចជាឪពុកទី២ ខណៈខ្លួនមានចិត្តលួចស្រលាញ់ ហេង វាសនា ជាយូរមកហើយព្រោះលោកគឺជាហ្វេនម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDvNoAEKQXtlqJLts-hPFDDuMldXlezKSSH1CMXxbmTP0QhJVaksvByaGJ1y4suUIPxGvJuk9tAaoWxJ0JHfOF59B9bNJi5lIOtD_sX0efKgR2sjDywDbMYO9q2Wm1Kc66TgXkhCxriBHmr5POTvHCD8fynY73QnsJF7rXCTkbEKp7NrCvrA8TfNVyXXq/s2048/image_2025-03-05_08-44-29.png

មានចិត្តស្នេហាភេទដូចគ្នានេះអ្នកទាំងពីរបានឱ្យដឹងថាក្រុមគ្រួសាររបស់ពួកគេមិនជំទាស់អ្វីនោះទេ។ ដោយឡែកទំនាក់ទំនងភេទដូចគ្នានេះឃើញថាគូស្នេហ៍ដទៃទៀតមិនសមប្រកបបែកបាក់គ្នានេះដែរ Fong បាននិយាយថាអាស្រ័យលើចិត្តហើយខ្លួនជឿជាក់និងទុកចិត្តនូវទំនាក់ទំនងមួយនេះ។ មុននឹងមានដៃគូជាគូស្នេហ៍របស់ Fong ហេង វាសនា បានទម្លាយទៀតថាកាលពីមុនលោកក៏ធ្លាប់មានសង្សារជាមនុស្សស្រីផងដែរ ខណៈបានដឹងថាខ្លួនឯងស្រលាញ់ភេទដូចគ្នានេះប្រហែលជាឆ្នាំទី២នៃការសិក្សារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfiqhwHKK7Y4WkBY_2rnH-bs140bLbrTXVlYaDdBVMoXcDXxaaReiRtooXh37rkPofsEj09f-_3Oj0SetdIw2ZCxjLhpnUke2w-OmjZFGoCRsJDeGed0TuKFOqwUjVq8cfUty3xNqUPDs-jGweUrth9yVOJRsCSJ6mVyMPdZM5o4GiAbglPZE0cGou9b88/s2048/image_2025-03-05_08-44-32.png

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហាភេទដូចគ្នានេះគឺមានការទទួលស្គាល់ជាងមុនហើយអ្នកសិល្បៈមួយចំនួនដែលមានទំនាក់ទំនងបែបនេះគឺហ៊ានលាតត្រដាងប្រាប់មហាជនជាសាធារណៈហើយក៏ទទួលបានការអបអរច្រើនជាងការរិះគន់៕

មិនធម្មតាពិតជាអស្ចារ្យមែន អាយុត្រឹម១៤ឆ្នាំសោះ «បំបែកកំណត់ត្រាពិភពលោក ជើងឯកគិតលេខលឿនបំផុត ប្រើពេលមិនដល់១នាទី»

0

ប្រទេសឥណ្ឌា ៖ កុមារាឥណ្ឌាម្នាក់ឈ្មោះ Aaryan Shukla អាយុ១៤ឆ្នាំ ត្រូវបានមហាជនដាក់ឈ្មោះថា អ្នកគិតលេខលឿនបំផុតលើពិភពលោក «ឬ Human Calculator» ក្រោយពីកុមាររូបនេះអាចគិតលេខលំបាកៗ និងស្មុគស្មាញក្នុងកម្មវិធីចំនួន៦ ដែលរៀបចំដោយ Guinness World Record បានឆាប់រហ័សបំផុត ចំណាយពេលមិនដល់១នាទី និងពុំប្រើប្រាស់ក្រដាសគិតលេខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvq6753GlbjdeautaPRGzqG3nhMM7MeRcjxObvcu_M1K41jRdu734Sy_ohXU_XGntkBfwqMYmujzATXhmW5F-5wyAS_GGqq7w_82sPS3aagA6CRdDN_A_9GcllV1tbPG3Z05aSAyuMlcrxHlkxg3BXw1a-kF9hckN0DMvb9QhSpVYtUMyTHRVbFUJcDYYF/s1600/image_2025-03-05_11-22-10.png
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Record បានអញ្ជើញ Aaryan កុមារឥណ្ឌា មកធ្វើតេស្តសមត្ថភាពគិតលេខនៅទីក្រុងឌូបៃ អាមីរ៉ាត អារ៉ាប់រួម ដោយឱ្យគិតលេខលំបាកៗ និងស្មុគស្មាញជាច្រើន ហើយពុំអនុញ្ញាតឱ្យគិតលេខលើក្រដាស ។ Aaryan បានសរសេរចម្លើយទាំងអស់យ៉ាងឆាប់រហ័ស និងត្រឹមត្រូវ មិនថាការបូកលេខ ដក គុណ និងចែក ហើយ Aaryan អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៦កម្មវិធីរបស់ Guinness World Record ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3uFZetkUBYSphdoZQayw4lqPYl_edyOBDQuCTP5M0iaES6oqKr0HJBrKv5QTPbcFNzbNIpsBpOZWHzPxR2yKeeuX7o-TEQ18xVVltdHisZ-gxAGmT6I0kwDAWUci4TV3frvu_OsZLerbaO07MeqnJFPXcoidG_GMxOGF6bRVuf7cEM2C86ULw5l6v_to/s1228/image_2025-03-05_11-22-12.png

Aaryan និយាយថា ៖ «ខ្ញុំអាចគិតលេខយ៉ាងឆាប់រហ័សត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខ្ញុំពុំអាចប្រាប់បានថា ហេតុអ្វីបានជាខួរក្បាលខ្ញុំអាចគិតលេខលឿនបែបនេះទេ ។ ខ្ញុំអាចធ្វើវាបាន មិនថាលេខច្រើនខ្ទង់ ឬលេខលំបាកស្មុគស្មាញយ៉ាងណាក្តី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2BVUal5hcbUe1nnucS9EfpEPO-6pnHWqE51f-DESeZsEcHbRAXWePgOPiayEXaDyEZNTahtLGf_mD85Qc-ezwtP33hFWYVxalLOdKxMleIwo92rlpmjys_tW7zkHpm778J9T3C-rpLqx5LJMPonAv687xah4OLQrudBdf0kG_P5c7Xpphw8FO9UZC0jhw/s1920/image_2025-03-05_11-22-13.png

ចំណែកម្តាយរបស់ Aaryan បាននិយាយមកកាន់ Guinness World Record ថា ៖ «កូនប្រុសខ្ញុំ ពូកែគិតលេខណាស់តាំងពីក្មេង កូនខ្ញុំចូលចិត្តរៀនគិតលេខ ។ ពេលកូនអាយុ៦ឆ្នាំ ក៏ចាប់ផ្តើមហ្វឹកហាត់គិតលេខក្នុងចិត្ត ហើយទទួលបានចម្លើយត្រឹមត្រូវ យើងគាំទ្រកូនរហូតមក ។ ពេលកូនអាយុ៨ឆ្នាំ យើងក៏នាំកូនទៅប្រកួតគិតលេខលំដាប់អន្តរជាតិ ហើយកូនទទួលបានរង្វាន់ វាពិតជាភាពជោគជ័យបំផុត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5xQA7tR7i7b9V6Qp48B-1jwkJtCe69kQazMBie9bbTeBhTfPioFRcB-l5jnfaDI64McqhpvHqSl3T6MCkzxsoQShDPrPp8415SOPNux9cE4PeFnRloW6jeI6d_yK4zWpBRPW0KaNp2nh6QE2aXrt3iztlwg6Y4xAzBO7sYSfcSzQo7v9jythu4i93EJL6/s1920/image_2025-03-05_11-22-14.png
ក្រុមគ្រួសាររបស់ Aaryan បញ្ជាក់ថា ក្រុមគ្រួសារ និងសាច់ញាតិ គ្មានអ្នកណាម្នាក់អាចគិតលេខបានលឿនដូច Aaryan ទេ ។ ហេតុនេះ យើងជឿជាក់ថា Aaryan មានសមត្ថភាពពិសេសក្នុងចំណោមមនុស្សរាប់លាននាក់ ហើយយើងនឹងគាំទ្រកូនបន្តទៀតឱ្យផ្តោតតែលើការរៀនសូត្រប៉ុណ្ណោះ និងពុំចំណាយពេលវេលាឥតប្រយោជន៍ដូចក្មេងដទៃទៀត ៕

មកស្គាល់ប្រភេទផ្កាកម្របំផុតនៅលើផែនដីដែលអ្នកមិនធ្លាប់បានដឹង

0

ពិភពនៃផ្កាគឺពោរពេញទៅដោយភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងចម្រុះ ប៉ុន្តែខ្លះលេចធ្លោសម្រាប់ភាពកម្រ និងលក្ខណៈពិសេសរបស់វា។ ផ្កាដ៏កម្រទាំងនេះតែងតែលាក់ខ្លួននៅជ្រុងដាច់ស្រយាលនៃផែនដី ដែលធ្វើអោយវាកាន់តែទាក់ទាញ។ ធម្មជាតិដ៏កម្រ រួមផ្សំជាមួយនឹងភាពស្រស់ស្អាតមិនធម្មតារបស់ពួកវា ទាក់ទាញអ្នករុក្ខសាស្ត្រ និងអ្នកចូលចិត្តផ្កាយ៉ាងខ្លាំង។ខាងក្រោមនេះគឺជាផ្កាដ៏កម្រមូយចំនួនដែលអ្នកមិនដែលបានឃើញ

១ Middlemist Red៖ មានដើមកំណើតមកពីប្រទេសចិន ផ្កាដ៏គួរឱ្យទាក់ទាញនេះ ត្រូវបានគេដឹងថាមាននៅពីរកន្លែងប៉ុណ្ណោះ គឺចក្រភពអង់គ្លេស និងនូវែលសេឡង់។ វាគឺជាប្រភេទផ្កា camellia ដែលមានផ្កាពណ៌ក្រហមស្រស់ដែលស្រដៀងនឹងផ្កាកុលាបដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghbUxi7DoOMN-FI8PaC1PxkGTBJj0Psjm7GqTwrAgRjwaZQmjL1hcDYboiPUR5_IDKCyiEQ-N6Ztilrj6x_L3F0cRPPUTKUJoXm_obDS2mMOVpwq4yJ3rJHvwgFyMTbyWr1-_6uBuvrodvEZOgRnfnfyka-ibkI7nf6DGkTxczCJVqIrVmBQRGlgIoqcfJ/s1280/image_2025-03-05_10-15-06.png
២ Corpse Flower (Amorphophallus titanum)៖ មានដើមកំណើតនៅក្នុងព្រៃទឹកភ្លៀងនៃកោះស៊ូម៉ាត្រា ផ្កាដ៏ធំនេះមិនត្រឹមតែកម្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីល្បាញដោយសារវាមានក្លិនស្អុយដូចសាកសពរលួយផងដែរ។ ផ្កានេះអាចលូតលាស់ដល់កម្ពស់ 12 ហ្វីត និងអាចចេញផ្កាជាញឹកញាប់ ប៉ុន្តែជួនកាលវាចំណាយពេលច្រើនឆ្នាំទើបអាចរីកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirwIF8o0RvQ8MmtghUgvWDL96MZaTlH1p7ilnNlFq4XNFu63NKmBMBQpvySxqxsAHjPYQOInVhZVvE2fKtWKl44AaIctdjC0VNocI9FM4jIXGZdWB-PEEtzQuYwRBvLNbGCAfAGo55S8nblWjYjWbUuWFEL6HxOnETwjM2n23mtQMMsrXSnlL51M5JmZiR/s1450/image_2025-03-05_10-23-04.png
៣ Kadupul (Epiphyllum oxypetalum)៖ ផ្កាពណ៌សដ៏គួរឱ្យទាក់ទាញនេះ ត្រូវបានគេស្គាល់ថាជាមហាក្សត្រីនៃរាត្រី ព្រោះដោយសារវារីកតែនៅពេលយប់ និងក្រៀមស្វិតមុនថ្ងៃរះ។ វាមានដើមកំណើតនៅប្រទេសស្រីលង្កា ហើយត្រូវបានគេអោយតម្លៃយ៉ាងខ្លាំងចំពោះភាពស្រស់ស្អាត និងធម្មជាតិដ៏កម្ររបស់វា។ផ្កា Kadupul មានផ្កាពណ៌សធំ ក្លិនក្រអូប ប៉ុន្តែវាមានអាយុខ្លី ធ្វើឱ្យវាក្លាយជាទស្សនីយភាពដ៏មានតម្លៃសម្រាប់អ្នកដែលមានសំណាងគ្រប់គ្រាន់ក្នុងការបានឃើញវាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1gSKLdU6oYFdsayvVUsHip0nbC0nRZxwYetw9o0-Xag8_cmt2DT-YKlOcmwNKKulVAEPJmuP7DThK1i1JbaqX9ppFXlQLdmAos3ubfezCRW6E8IdP1ChFx_fRdiDXWc_ggoNq8V2sgg0zAOSIVKMRq8ciu0aMeXgQxSR4M-i62nFuC8Bk5XIM7l2FHQb/s640/image_2025-03-05_10-23-05.png
៤ Ghost Orchid (Dendrophylax lindenii)៖ ត្រូវបានគេរកឃើញនៅក្នុងវាលភក់នៃរដ្ឋផ្លរីដា និងគុយបា ផ្កាដ៏កម្រនេះត្រូវបានគេស្គាល់ថាសម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់វា និងមានស្លឹកតិចតួច។ ផ្កាដ៏កម្ររបស់វាគឺជាការចង់បានក្នុងចំណោមអ្នករុក្ខសាស្ត្រ និងអ្នកចូលចិត្តវា ដោយសារវាទាមទារលក្ខខណ្ឌជាក់លាក់ក្នុងការលូតលាស់ រួមទាំងសំណើម និងសីតុណ្ហភាពខ្ពស់ ដែលធ្វើឱ្យវាពិបាកក្នុងការដាំដុះនៅខាងក្រៅជម្រកធម្មជាតិរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtyN5Rz_e3jo-2jAejTnYnZDb6jnam99-1F92tI7Fwk_Jcjm70EB-S7LY0PPh4P1UnbNmk1egEtNMDEuU8I0repzcs0BR9-Am-m0jNzRn6ibwYw012q4SPsQPGqojwQR9zDhZrogc61m9WqCcg4w7Za1Qx9F3KLLDsOziEF-F2XDPnEy9vMUB3-lsnvkE/s947/image_2025-03-05_10-23-05%20(2).png
៥ Chocolate Cosmos (Cosmos atrosanguineus)៖ វាមានដើមកំណើតមកពីប្រទេសម៉ិកស៊ិក និងមានពណ៌ក្រហមងងឹតយ៉ាងស្រស់ស្អាត។ ក្លិនសូកូឡា និងពណ៌សម្បូរបែបធ្វើឱ្យវាក្លាយជាផ្កាដ៏កម្របំផុតក្នុងចំណោមរុក្ខជាតិផ្កា ប៉ុន្តែផ្កានេះត្រូវបានគេរកឃើញថាវាបានផុតពូជនៅក្នុងព្រៃបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_koWBNqG_mg-Pv3Ur2F8QYuPQxsRDO5qOitW3hx-NlbyrQfQHTShabW5qKpCxCpii0oVUi6lJ5A1ne7CTMuYEvqS1QKw24lK53-X3opK6ToAfO2jXnBuXUdttZLJ6jK1NT9leNpV8mxXLhcNA8TlZ_ImM4xhMOgtRsys0oe8vOV2Uty86AW9adF2DEdNB/s600/image_2025-03-05_10-23-06.png
៦ Juliet Rose៖ បង្កាត់ពូជដោយអ្នកបង្កាត់ពូជផ្កាកុលាបដ៏ល្បីឈ្មោះ David Austin។ ផ្កាពណ៌ដ៏អស្ចារ្យនេះបានចំណាយពេល ១៥ ឆ្នាំ និងចំណាយលុយរាប់លានដុល្លារដើម្បីបង្កាត់ពូជវា។ វាជាផ្កាដ៏កម្រ និងមានតម្លៃខ្ពស់នៅក្នុងពិភពនៃផ្កាកុលាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjCZEV3ApE5EepxWDxyU7zrkd2EFCgHKLe9eU7qZg2tewYPvXSE-L5hUktiwuT96nyUQLNBgl00pa-xaVezR561k4KgRbR8cz4IxD6rUA8NyJKOiVb9b3F3g0L3_D2kDZIV_XEKJi7s28NxtQL_yFvuRgjBQE-kOcDqsiRa5-jtDoh7ZgOe8BIY3MuoML/s2000/image_2025-03-05_10-23-06%20(2).png