នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះគេបានឃើញអ្នកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញរូបភាពក្នុងន័យអាក់អន់ចិត្តមានការបករូបភាពរបស់នាងចេញពីទូរសព្ទដៃ ខណៈមានគណនីខ្លះបង្ហាញចំៗថាពួកគេមិនពេញចិត្តក្នុងការដែលនាងនៅជិតនឹងតារាសម្តែងប្រុស ឃុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4313q3Jhpt2t2OgQwh43xgiXUXBMe7t4kjxTrXywlHwupd1FPcyfpdO1ESim5nSEvXizCNp4k8yhyphenhyphen6_vK5uQRjYxG_bzHEAD_5nlMWftWeTSQKOKKWi2SxeTYnFAOEQORQadg68ctPpe9XUQ7iZ88URMg2OnBNASUC3DsMW34k0aFYw-C23KZu5g6pLq-/s2048/image_2025-04-18_15-46-24.png

ដូចប្រិយមិត្តមួយចំនួនដាមដានវិស័យសិល្បៈជ្រាបមកហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាសម្តែង ឃុន មានភាពស្និទ្ធស្នាលគ្នាបន្ទាប់ពីថតកម្មវិធីបែបគូស្នេហ៍កាលពីកន្លងមកនេះហើយទំនាក់ទំនងរបស់អ្នកទាំងពីរគឺកាន់តែមានភាពស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាកន្លងមកនេះតារាសម្តែង ឃុន ក៏ធ្លាប់បានស្រាយបញ្ជាក់ថារូបភាពនោះគ្រាន់តែជាការសម្តែងដែលកម្មវិធីតម្រូវឱ្យអ្នកទាំងពីរមានភាពផ្អែមល្ហែមចំពោះគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippM49tNztf745EoVMoSpyrtX8OEjpT3bEEbR-c6PvpepPG0RMG3Ya2mVGTB0aQo4uqT7AOl2XwjaPd-Bvq48IqZBpRLhyphenhypheny0AvwbahdTsVzyDI5PmJ-_Qj-xNR8wAOg-yOYvOfJMSYy4JKUri_Ji0XeVqf5o1wQV7LKHuWcwG82ucq1hipux8GAtwgvFsI/s2048/image_2025-04-18_15-46-36.png
ដោយឡែកនាពេលថ្មីៗនេះក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ឃុន ក៏បានមានវត្តមាននៅទីនោះផងដែរនិងបានលេងកម្សាន្តជាមួយគ្នានៅលើទិកតុកហើយទទួលបានមតិសរសើរជាច្រើនអ្នកខ្លះថែមទាំងនិយាយថាជាគូស្នេហ៍ដែលស័ក្តិសម។ ទោះបីជាយ៉ាងណានេះមានហ្វេនមួយចំនួនរបស់ ពេជ្រ វត្តីវឌ្ឍី សារ៉ាវឌ្ឍី ស្រាប់តែបង្ហាញការ Drama ចំពោះនាងលែងមានការគាំទ្រអាយដលទៀត ខណៈអ្នកខ្លះបង្ហាញចំៗមិនសប្បាយចិត្តពេលនាងនៅជិតតារាសម្តែង ឃុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkuKjKFRFrMPkb5mICv2XIiYNw-kVWkv3gaybPgse4PoqC-2S36Erszud0HJqoO8ynHTJZgLPKSiL2kg4uXFl4DwjrD8QFdRRcbat6VBfdaIQIJNquTHdhS_Z5x8I1AiiWPoMrenR1uM5CrmC_3heSHSJVrGRhyphenhyphenPf3GS0GkclR4eWesq_QMbGw-F8yVvA/s1800/image_2025-04-18_15-46-39.png

គេបានឃើញគណនីទិកតុកមួយ បានបករូបភាពជា Sticker ខ្យូតៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញពីទូរសព្ទដៃ ដោយបានសរសេរថា អរគុណគ្រប់យ៉ាង។ ចំណែកឯគណនីផ្សេងទៀតគឺបានបង្ហាញចំៗតែម្តងថាមិនចូលចិត្តឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅជិត ឃុន ហើយឱ្យនាងបើកចិត្តពិចារណាចំណុចនេះព្រោះពួកគេជាហ្វេនមករាប់ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFqMP-WU6xV5keQ6xMK4sYRcRnfrX2JjvrI6cCpKuuP4WWa7XeEcKsnFMyj0xCuAmr5fNEGasrLF2ZNkk4RXjV2oKE3uGapIZ9yJwXosJMIz2PAJoj0vCcek3YB_lQysHwZow6fiNA-k0NFJ91RD8ippRsNGpGHjyaXA2IL_dUIj49HRs_JswO0w6hupl3/s1800/image_2025-04-18_15-46-40.png
យ៉ាងណាមិញ ការពិតយ៉ាងណាចំពោះភាពអាក់អន់ចិត្តរបស់ហ្វេនៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែធ្វើឱ្យអ្នកមួយចំនួនមានភាពងឿងឆ្ងល់ចង់ដឹងសាច់រឿងបន្ថែមទៀត ចំណែកឯមតិខ្លះទៀតបានលើកឡើងថា ការជ្រើសរបស់នាងជាសិទ្ធិរបស់នាង ជាអ្នកគាំទ្រគួរតែព្រមទទួលយកគោរពតាមការសម្រេចចិត្តរបស់នាង មិនមែនហាមឃាត់អាយដលឱ្យស្រលាញ់អ្នកនេះមិនស្រលាញ់អ្នកនោះទេ៕