ប្រទេសនានាក្នុងតំបន់អាស៊ីតែងតែមានសីតុណ្ហភាពកើនឡើងខ្ពស់នារដូវក្តៅ ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាព ឬគ្រោះថ្នា.ក់ រហូតដល់បាត់បង់ជីវិត ដោយសារការដាច់សរសៃឈាមខួរក្បាល (Heat Stroke) ។ ហេតុនេះ លោកអ្នកគួរតែឈ្វេងយល់ពីវិធីថែទាំសុខភាព ឬការពារខ្លួន ពីព្រោះការដាច់សរសៃឈាមខួរក្បាលកើតឡើងដោយសាររាងកាយបង្កើតកំដៅ និងទទួលកំដៅពីខាងក្រៅ ហើយរាងកាយបញ្ចេញកំដៅមិនទាន់ ទើបសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ដល់ជាង៤០អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_by66KVKr4bF1KcIRdkGS0_7iViO4bmO4erEAN9JX-p6vpSV0QB4ouMzWaNUNZmMmyP-0QW7-UnFSRfE6hRihkVqWlsbfpeTbSyLt6OESDvbqG6Tp6UhCPPVIrH3CSYO7k2P3TXijElkGWfBchpAp0wHr9xhPWCoAwcAWzyWWZyvLIHK8PvSmM1EVFPXs/s1920/image_2025-04-19_08-44-45.png

បើទុកឱ្យរាងកាយក្តៅខ្លាំងលើស២ម៉ោង គឺអាចធ្វើឱ្យមានគ្រោះដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ និងស្លាប់តែម្តង ។ ប៉ុន្តែបើព្យាបាលបានត្រឹមត្រូវ យើងនឹងផុតពីគ្រោះថ្នាក់ ៩០% ។

តើការដាច់សរសៃឈាមខួរក្បាលមានរោគសញ្ញាអ្វីខ្លះ?
-ងងឹតមុខ អស់កម្លាំង ឈឺក្បាល ក្អួតចង្អោរ ដកដង្ហើមញាប់ ញ័រខ្លួន និងបេះដូងលោតខ្លាំង
-សីតុណ្ហភាពក្នុងរាងកាយកើនឡើងយ៉ាងឆាប់រហ័ស មិនបែកញើស
-ក្តៅខ្លួនខ្លាំង ស្បែកពណ៌ក្រហមខ្លាំង និងមានសីតុណ្ហភាពកើនឡើងដល់ជាង៤០អង្សាសេ
-អារម្មណ៍ច្របូកច្របល់ ឆាប់ខឹង និយាយស្តីមិនដឹងរឿង និងបាត់បង់ស្មារតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZxlTViOknYMoeE44cN7WKmADhig-yJOTZqJ9HS5Mc7wWNl1AHsA-IN-aclZnLCNP961I0voBehCZOdKxE0ZAUWTdnyeUKZx3I2ET5zlgdLOxrc8-kNvkEbmIWAHpcrOCdTiq-oVGx4FM4IQRQ-HlCx_f6pOD9ICxtmAY03no-RUWThVp5IwEm6jlFLXa/s2356/image_2025-04-19_08-44-46%20(2).png

ចំណែករោគសញ្ញាបង្ហាញថា ការដាច់សរសៃឈាមខួរក្បាលនឹងប៉ះពាល់ដល់អាយុជីវិត រួមមាន ៖ ពុំបែកញើស ស្រេកទឹក ក្តៅខ្លួនកាន់តែខ្លាំង ឈឺក្បាល បេះដូងលោតញាប់ ។ បើមានរោគសញ្ញាទាំងនេះ គួរសម្រាកភ្លាមៗ ពីព្រោះបើព្យាបាលមិនទាន់ពេលវេលាទេ យើងអាចស្លាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWx9fNOl9xGy1OaN03WDe3ht9vnpRF-wuGdLg1Us6OtOy1_SGhVvJRbLHnyXKszEVH5YsEi-Wmxn-D-hhsvZC0biaLm_zeeP7oVwn53DwME1LAQ4xAKilrTmjq7EK3dKemd2TdrcxFcPkM9f_qRMHvko_HWinNo082wP4YqvootHjqih1oT5uyHc12iP7Z/s950/image_2025-04-19_08-44-46.png

*តើគួរការពារការដាច់សរសៃឈាមខួរក្បាលតាមវិធីណាខ្លះ?
-ផឹកទឹកឱ្យគ្រប់គ្រាន់
-ស្លៀកខោអាវរលុងដើម្បីមានខ្យល់ចេញ-ចូលល្អ
-ស្ថិតនៅកន្លែងមានខ្យល់ចេញ-ចូល
-ហាត់ប្រាណពេលព្រឹក ឬល្ងាច
-ចៀសវាងផឹកគ្រឿងស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3JT62w-pn4a0j4JTwB0bQCT9XiNOixeu2DHs_IO-g1NuxLACKNqPSLnH_nNOQmiVAyXD_UMOs_0cT71K86ZUt2bSUW0YpKZ3hcT8_eHqtPLdz0g6247O67ZfDyhnxCrlYKXgdbNbzX7kn4tVnCM8JkqqUNRTJQyAaVCJkUqdGYpLZZSqfOCs1Uq3crpJm/s3500/image_2025-04-19_08-44-50.png

*តើអ្នកណាខ្លះប្រឈមនឹងដាច់សរសៃឈាមខួរក្បាល?
-អ្នកធ្វើការក្រោមកំដៅថ្ងៃក្តៅខ្លាំងរយៈពេលយូរ ដូចជា ៖ កម្មករ កសិករ និងកីឡាករ
-មនុស្សចាស់ កុមារ អ្នកសម្រាកពុំគ្រប់គ្រាន់ អ្នកផឹកស្រាច្រើន
-អ្នកមានជំងឺប្រចាំកាយ ដូចជា ៖ លើសឈាម, ទឹកនោមផ្អែម, បេះដូង, សួត និងអ្នកលេបថ្នាំបញ្ចុះលាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj27beCImxIXemWo6yU5MmFAfDTJGyrIOhIiwxe4n0kHGY8caZ8fMqSnd_g9aybF-6mCTSrd8WxOwNjUfp3glz4lGE6stqC8FSU-edWJSC-f-s03yj3791sZVe87F1mCjdwmu6i11OY5xMgT0NjDEzc1VxAn4EUsGcQx2lYWuN3Gtmf_sMaGtGjSfiZQyH4/s1400/image_2025-04-19_08-44-54.png

*វិធីព្យាបាលបឋមសម្រាប់អ្នកដាច់សរសៃឈាមខួរក្បាល រួមមាន ៖
-នាំអ្នកជំងឺមកកន្លែងម្លប់មានអាកាសធាតុត្រជាក់ ឬខ្យល់ចេញ-ចូល
-នាំអ្នកជំងឺសម្រាកផ្ទាល់ដី និងលើកជើងទាំង២ឡើងលើដើម្បីជួយឱ្យឈាមរត់
-ដោះខោអាវចេញខ្លះដើម្បីឱ្យកំដៅចេញពីរាងកាយឆាប់រហ័ស
-យកកន្សែងពោះគោជ្រលក់ទឹកធម្មតាមកជូតខ្លួន ជូតក្លៀក ក និងថ្ងាស ដើម្បីបញ្ចេញកំដៅ
-បើកង្ហារ ឬបក់ឱ្យខ្លាំងៗដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះទាបបំផុត
-បើអ្នកជំងឺនៅតែពុំដឹងខ្លួន ចូរនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ៕