សហរដ្ឋអាមេរិក ៖ ឆ្មាពូ.ជ Maine Coon របស់អាមេរិកបានជាប់តំណែងក្នុង Guinness World Records គឺជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក ដែលកន្ទុយរបស់វាមានប្រវែងរហូតដល់៤៧សង់ទីម៉ែត្រ ។ ឆ្មា១ក្បាលនេះឈ្មោះ «Mr. Pugsley Addams» ដែលឈ្មោះនេះ គឺម្ចាស់របស់វាដាក់តាមឈ្មោះតុក្កតាក្នុងភាពយន្តរឿង «The Addams Family» ។

ឆ្មាឈ្មោះ Pugsley គឺជាឆ្មាពូជ Maine Coon មានរោមពណ៌ប្រាក់ ។ អ្នកស្រី អាមិនដា ខាមេរ៉ន ជាម្ចាស់ឆ្មា និយាយថា កន្ទុយរបស់វាវែងតាំងពីកើតមកម៉្លេះ ។ អ្នកស្រីបានយកឆ្មានេះមកពីរដ្ឋមីនិសូដា ហើយនៅឆ្នាំ២០២៥ វាមានអាយុ២ឆ្នាំ ។

អ្នកស្រី ខាមេរ៉ន នៅចាំបានថា មនុស្សម្នាបានជជែកពីកន្ទុយវែងរបស់ឆ្មា តាំងពីអ្នកស្រីយកវាទៅពេទ្យសត្វជាលើកដំបូង ប៉ុន្តែអ្នកស្រីពុំបានគិតអ្វីច្រើនទេ ។ រយៈពេល៦ខែក្រោយមក អ្នកស្រីក៏បានយកឆ្មាទៅពេទ្យសត្វម្តងទៀត ហើយកន្ទុយវែងរបស់វាកាន់តែល្បីល្បាញខ្លាំងឡើង ។.png)
អ្នកស្រី ខាមេរ៉ន ក៏បានជជែករឿងកន្ទុយវែងរបស់ឆ្មា ជាមួយកូនប្រុស និងកូនស្រី ។ បន្ទាប់មក កូនៗរបស់អ្នកស្រី បានរកមើលទិន្នន័យពាក់ព័ន្ធនឹងឆ្មាកន្ទុយវែងជាប់តំណែងក្នុង Guinness World Records ហើយកូនៗរកឃើញថា ឆ្មា Pugsley នឹងទទួលបានជ័យជម្នះក្លាយជាឆ្មាកន្ទុយវែងជាងគេលើពិភពលោក ។.png)
Pugsley គឺជាសត្វឆ្មាមានចរិតចង់ដឹង ចង់ឃើញ ចូលចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ ហើយតែងតែបង្កើតបញ្ហាផងដែរ ។ អ្នកស្រី ខាមេរ៉ន ប្រាប់ថា វាជាឆ្មាឆ្លាតខ្លាំងណាស់ ហើយចិត្តល្អ និងស្រឡាញ់ម្ចាស់ ។ Pugsley រស់នៅជាមួយបងប្អូនរបស់វា ៣ក្បាលទៀត វាមិនត្រូវការអ្វីច្រើនទេ ក្រៅពីការឱបពីម្ចាស់ ។ វាជាសត្វរ៉ូមេនទិក និងចូលចិត្តបង្ហាញក្តីស្រឡាញ់ ។.png)
ក្រុមគ្រួសារអ្នកស្រី ខាមេរ៉ន ប្រាប់ថា ក្រៅពីឆ្មា Pugsley មានកន្ទុយវែងគួរឱ្យស្រឡាញ់ហើយ វាមានទម្លាប់ស្ងប់ស្ងាត់ និងគួរឱ្យស្រឡាញ់ណាស់ ។ ម្ចាស់របស់ Pugsley គិតថា វានឹងអាចជាប់តំណែងផ្សេងទៀត ក្រៅពីតំណែងជាឆ្មាកន្ទុយវែងក្នុង Guinness World Records ហើយម្ចាស់ឆ្មា នឹងរង់ចាំសង្កេតមើលការប្រែប្រួលកន្ទុយរបស់វាទៅមុខទៀត ៕










