ជារឿងដ៏ហួសចិត្ត និងអស់សំណើចម្យ៉ាងដែលម្ចាស់រថយន្តTeslaមួយចំនួន បានក្លែងបន្លំឡានរបស់ពួកគេទៅជាឡានរបស់ក្រុមហ៊ុនផ្សេង ដោយពួកគេបានប្ដូរស្លាក Logo របស់ក្រុមTesla ចោល និងដាក់ជំនួសដោយLogo របស់ក្រុមហ៊ុនផ្សេង ដើម្បីបញ្ជៀសឡានរបស់ពួកគេពីការបំផ្លាញរបស់ក្រុមមនុស្សដែលស្អ..ប់លោក Elon Musk។
មនុស្សម្នារជាច្រើន ជាពិសេសម្ចាស់ឡាន Tesla បានកម្ទេ..ចឡានរបស់ពួកគេចោល ដោយសារតែពួកគេខឹ..ងស.ម្បារនឹងលោក Elon Muskជាខ្លាំង។ ចលនាតវ៉ា បានចាប់ពីថ្ងែទី០៧ ខែមីនា ឆ្នាំ២០២៥ រហូតមក ដោយពួកគេទាមទារអោយលោកElon Mus ឈប់ពាក់ព័ន្ធនឹងរឿងនយោបាយតទៅទៀត។
គួរជម្រាបផងដែរថា ការតវ៉ា និងការបំផ្លិ..ចបំ..ផ្លាញ បានរីករាលដាលពាសពេញសហរដ្ឋអាមេរិកចាប់តាំងពីលោក Elon Musk ចូលបម្រើការងានៅក្រសួងរបស់អាមេរិក និងធ្វើការជាមួយលោកប្រធានាធិបតី លោក Donald Trump។ ក្នុងនោះពាក្យស្លោក “កុំទិញ Tesla” ត្រូវបានគេប្រើស្រែកហ៊ោកញ្ជ្រៀវនៅតាមទីកន្លែងសាធារណៈនានា ដូចជាទីក្រុងBerlin និង Wales ជាដើម។
.png)
ដោយឡែក មានម្ចាស់រថយន្តTesla ជាច្រើនផ្សេងទៀត មិនបានចូលរួមក្នុងសកម្មភាពខាងលើនោះទេ ប៉ុន្តែពួកគេក៏មិនពេញចិត្តនឹងសកម្មភាពរបស់លោក Elon Musk ដូចគ្នា ដូច្នេះពួកគេ បានជ្រើសរើសវិធីក្នុងការប្ដូស្លាកសញ្ញា Logo Teslaចេញដោយដាក់ជា Logo រឺអក្សរតំណាងរថយន្តម៉ាកផ្សេងទៅវិញ។ ការធ្វើបែបនេះទី១ គឺក្នុងគោលបំណងបញ្ជៀសឡានរបស់ពួកគេពីការវាយប្រហារ ទី២ គឺដោយសារពួកគេស្អប់Elon Musk ទើបធ្វើបែបនេះដើម្បីបញ្ជាក់ថា ពួកគេមិនចង់ជាប់ពាក់ព័ន្ធនឹងTesla រឺ Elon Muskទៀតឡើយ។.jpg)
ម្ចាស់រថយន្តTesla មួយចំនួនបានប្ដូររថយន្តរបស់ពួកគេទៅជា Audi Toyotaរឺ Mazdaជាដើម ប៉ុន្តែវាក្លាយជារឿងដែលគួរអោយអស់សំណើច ព្រោះរថយន្តរបស់Tesla វាមានរូបរាងខុសឆ្ងាយពីម៉ាករថយន្ត ដែលម្ចាស់ពួកវាបានព្យាយាមបន្លំនោះ ហើយអ្នកខ្លះថែមបិតStickerជាអក្សរថា “ខ្ញុំបានទិញឡាននេះ មុនពេលដែលខ្ញុំដឹងថាElon Muskឆ្កួ..ត” ដើម្បីជាការបញ្ជាក់ថា ពួកគេមិនបានគាំទ្រTeslaបន្តទៀតទេ ប៉ុន្តែពួកគេគ្មានជម្រើស។

យោងតាមការចុះផ្សាយរបស់ Yahoo News នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មហាសេដ្ឋី Elon Musk មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកម្រិតនៃការស្អ..ប់របស់ប្រជាជនមកលើក្រុមហ៊ុន Tesla និងការបំផ្លិ..ចបំ..ផ្លាញដែលបានកើតឡើង។ 
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Elon Musk បានលើកឡើងយ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំដែលបានឃើញកម្រិតនៃការស្អ..ប់ និងអំពើហឹ..ង្សាពីអ្នកប្រកាន់នយោបាយឆ្វេងនិយមជ្រុល។ ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនសន្តិភាព យើងមិនដែលធ្វើអ្វីដែលបង្កគ្រោះ..ថ្នា.ក់នោះទេ»។
គួរជម្រាបថា ចលនាតវ៉ា “Tesla Takedown” បានកើតឡើងដំបូងនៅលើបណ្តាញ Bluesky ដែលជាគូប្រកួតប្រជែងនៃវេទិកា X របស់ Elon Musk ដោយបានអំពាវនាវឲ្យម្ចាស់រថយន្ត Tesla លក់រថយន្ត និងភាគហ៊ុនរបស់ពួកគេ ក្នុងយុទ្ធនាការណ៍ “បញ្ឈប់ Musk ឥឡូវនេះ”។ គេហទំព័រនេះ បានរាយបញ្ជីបាតុកម្មសាធារណៈរាប់សិបនៅឯបន្ទប់តាំងបង្ហាញ Tesla ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕










