Home Blog Page 552

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរជាង២០លាននាក់នៅទូទាំងប្រទេស

0

រាជធានីភ្នំពេញ៖ ក្រោយពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ – ១៦ មេសា និងបានបញ្ចប់ទៅកាលពីថ្មីៗនេះ ទិន្នន័យអំពីចំនួននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចំនួនពលរដ្ឋដែលបានចូលរួមលេងកម្សាន្តនៅគ្រប់ខេត្តក្រុង និងរាជធានីភ្នំពេញមានរហូតដល់ទៅជិត ២៤លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhbOBaYba4C3O3QyBd18Y3FMfLvAyZ2-WmImZ4tmHUGca-qcbU5teHcZl_P4_jxlVbYERVVNZgWkdECrAcoFhhttR_UKEvzC31BRw5wO8hJop9eE5TPf2w9E8YcoLOO1jDDeBuTbr6PzqP7NqePfBoxaJHiM-JyL2NYsLQ9SbgYZzzhV2KPYcqwRDO5Gf/s1201/photo_2025-04-18_10-10-02.jpg

យោងតាមរបាយការណ៍របស់ក្រសួងទេសចរបានឲ្យដឹងថា៖ នាឳកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនប្រមាណ ២៣, ៩៧៧, ៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ ២០២៤ (ដែលមានចំនួន ២១, ៨១៣, ១៣៨នាក់)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJznM7QT1nnP02cwITINvjhgH1EkfDt6zn7QOR9Epvr0r0G77spHbgRo0JdlXQ6qIST1bskSbjpLzncrJmY2Wb_SNK-VdhtSGJ5T8G1TnSQuLRIKAlpiacz4d0944DxQw0NZ7plrvAVVhXUaG6oWHtUNcuudgnoNFHM-PbaQBEMGB1TgvpE1OOZsk3woF/s1280/photo_2025-04-18_10-10-04.jpg

យោងតាមប្រភពដដែលបានបង្ហាញថា៖ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០២៥នេះ មានភ្ញៀវទេសចរជាតិមានចំនួន ២៣, ៨៦២, ៣៥១នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១១៥, ០៩០នាក់ ដែលចំនួននេះត្រូវបានបូកសរុបតាមរយៈទិន្នន័យនៃភ្ញៀវទេសចរប្រចាំថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំរួមមាន៖ ថ្ងៃទីមួយ ទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន ៥, ៦៨៥, ២២៣នាក់ ថ្ងៃទី២ ទី១៥ មេសា មានចំនួន ៨, ៣៦៥, ៧២៤នាក់ និងថ្ងៃចុងក្រោយ ទី១៦ មេសា មានភ្ញៀវទេសចរសរុប ៩, ៩២៦, ៤៨៥នាក់ នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQzcLKLg6AKnZd4LMXmPQBpX0F80G4_hH8QXobW2ofA4Z9sI7cVviITkPqu6Sg6W2nk1SLbYEXJAmEc0ik7Bvldp9y1bzIXQAvhxObYJxVWGnmo8M4PnOSyzSSj0ReBjh6UMgfWPS34zU_O-7Z3iNDRi2wvOaioDCx9Sk-hLK_jOseIclqJSUfmYn42lq/s1280/photo_2025-04-18_10-10-05.jpg

គួរបញ្ជាក់ផងដែរថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងរាប់ទាំងចំនួនបងប្អូនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUETuGbqGh97WXDecAn26Ma-qWCTXgdLcKYWZ_3ZsrbiL4b3Hd-I_0WcX8QM1APMX0DW-K95H8MQ9NjlTKDEvWSsGR8WWY2rt4igGSkjPa6IsZoeHPls248P5dJ5q_DxnxoTPbzCRqgZRUaflxYoKFR7V35BrQoen5E-vXC1kmacrlz3PM1YlDVura1XW/s1280/photo_2025-04-18_10-10-01.jpg

គួរជម្រាបថា ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ជាំងពីតថភាពសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ ព្រមទាំងអាចបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនផងដែរ ទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយតាមបណ្ដារសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងរមនីយដ្ឋានទេសចរណ៍សឹងគ្រប់ខេត្ត-ក្រុង ទទួលបានភ្ញៀវទេសចរពេញៗស្ទើរ ១០០% ដែលនេះបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យទេសចរនៅកម្ពុជា៕

ឯកសារចំនួន ៣៧ច្បាប់ ត្រូវបានចុះហត្ថលេខាដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ចិន

0

រាជធានានីភ្នំពេញ៖ ដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឲ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibWQj1KSJkHdZNyBqcKoJd7sWB0dQTyZ-hTgE2D_-n3572sx5XfYRqqMQF6DU-B5bZtsn_0nEm_MYH99kISFvBQqiNIZ84FE7IWGwELUAYIAcbkP1sbnAtnvWThO1_VxiUS6TN_Xfep6YPb_RrBkdPIWGV9GXe7PkrqKrXblpRuvfCIpEbaTIG26MwH-3K/s1280/photo_2025-04-18_08-17-51.jpg

យោងតាមដំណើរមកដល់លើទឹកដីកម្ពុជាជាលើកទី២ កាលពីថ្ងៃទី១៧ ខែមេសានេះ ឯកឧត្តម ស៊ី ជីនពីន បានចូលរួមក្នុងពិធីផ្លាស់ប្ដូរឯកសាររវាងកម្ពុជា និង ចិន នៅវិមានសន្តិភាព ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលរួមជាអធិតេយ្យភាពក្នុងកិច្ចជំនួបទ្វេភាគីនេះ ដើម្បីជំរុញដល់ទំនាក់ទំនងលើវិស័យនានារវាងប្រទេសទាំង២។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ZSSgxH3b7oAh9qk5p9gUWNzjGcWrwen4fUTdrzJuAm_dft3QYojaJHNtKMdu3Vc9_KM2ZkrREGgMBZWmdlvoV-QaXQ5VhKNBz4_yurrmXU0SeFX_YNQ_EAFMAWta0HRPCjzpJbnFHt2DFcjG91728meyc5P4CR1EsjwQ_hEa15pJwWOgO_CTwok_5q7z/s1280/photo_2025-04-18_08-17-52.jpg

    នៅក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ី ជីនពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំពោះឯកសារជាច្រើនច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យនានានៅកម្ពុជារួមមាន៖ ការវិនិយោគ , វិស័យពាណិជ្ជកម្ម , វិស័យអប់រំ , វិស័យហិរញ្ញវត្ថុ , វិស័យព័ត៌មាន , ការងារយុវជន , វិស័យកសិកម្ម , វិស័យសុខាភិបាល , វិស័យធនធានទឹក , វិស័យទេសចរណ៍ , វិស័យកិច្ចការនារី និង វិស័យផ្សេងទៀតសរុប ចំនួន ៣៧ ឯកសារ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMK6jAMzNf9MrtRz_lBttAS5E_KwXglV8W_U-ZChftBnQu9GXD7oB2MA1fjfawoM4YOX-L4JKfLuNNXIkjC75AUuqFkr-WUoXnfQrd2oCEbuYsJqZZzPbp2mf74u9SoJSkuo5e9RqF8Yfq4_YVe77Yr6K7tIucvsD_iqRNAdnBd3VWoTS3iKpE9WSYX94/s1280/photo_2025-04-18_08-17-53.jpg

    គួរជម្រាបថា ការចុះមកធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ – ១៨ ខែមេសានេះ លោកស៊ី ជីនពីងបានចូលគាល់ព្រះមហាក្សត្រ និង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរបន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoTJfeOeR8hdEzzdMDkh9j5ZZTSiGDxYayyyUu5VnjDH4htm8ppQvFPDvOnnBv1sBZaoXDyaQV9l2eVT_uUeXLKP4kJHkaq8k_MmuIQFMNnH26aGImgKVvOGlAVJ079F3gkCwXI-VEqP4Fgda6Nic1y3SOR1y4Pqvxa3CHtxMSxRjpGCOdU3zhanVIDeN5/s1280/photo_2025-04-18_08-17-49.jpg

    ជាងនេះទៅទៀត ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញពីការតាំងចិត្តដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា ដើម្បីជួយឲ្យមានទំនើបកម្ម និង ការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបញ្ជាក់ជាថ្មីរអំពីមិត្តភាពដែកថែបវាងប្រទេសចិន និងកម្ពុជា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSWkoEFs3Lt_TtWY31ZRf1N10zvZ5JxdF5Het1sIUpv5vzFq8DSvPi-TyD07hrJH2t9p5HsnKEVynpi3YwSbVpH9UYi7Wfmq2e9mc8fma36F9VzxfCQwLyYZy99W2hn-ZTrnFcYdkHDaFRijixVfWKHtV-IzVb4eart9Ae7QLCCfaYL64jZSrWN94HyRUu/s1280/photo_2025-04-18_08-17-50.jpg

    ដោយឡែក សម្រាប់ការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ និង សេដ្ឋកិច្ច ពិសេសការវិនិយោគ និង ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២៕

Rosé ក្លាយជាតារា K-Pop ស្រីដំបូងជាប់ក្នុងបញ្ជី «កំពូលអ្នកមានឥទ្ធិពលម្នាក់នៅលើពិភពលោក»

0

Rosé សមាជិក BLACKPINK ស្ថិតក្នុងលំដាប់កំពូល ១០០ មនុស្សដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក រួមជាមួយប្រធានាធិបតីអាម៉េរិក Donald Trump មហាសេដ្ឋី Elon Musk និងតារាសម្តែង Demi Moore ។ ស្ថិតនៅក្នុងបញ្ជីនេះ Rosé ក៏ជាតារាស្រីដំបូងបំផុតនៅក្នុងវិស័យ K-Pop ដែលទទួលបានកិត្តិនាមនេះក្នុងនាមជា «អ្នកត្រួសត្រាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwzY3J-q1VBvZbiw4hyzuI35-Zo6KrfSxxliywF9XsCnjCYh7SBr95bpLWmpJqYfUYZbL20Q9eTm3BrC37fwTaM4V5kPQw61GQ-L3ihajH5lI1-Mq8-2wQ-TjnUsPnP-L6swOB3j2-mZdwtYZKtEKCsk0blnybiCMu3QC1oUVJp3_D9wcNl6ru7IfUofZD/s2048/image_2025-04-18_09-30-06%20(2).png

នៅថ្ងៃទី ១៦ ខែមេសា ទស្សនាវដ្តីTime បានប្រកាសបញ្ជីឈ្មោះបុគ្គលឆ្នើមចំនួន ១០០ក្នុងឆ្នាំកន្លងមក។ Rosé គឺជាសិល្បករ Kpop តែម្នាក់គត់ដែលត្រូវបានទស្សនាវដ្ដីកិត្តិយស ដោយបានបង្ហាញខ្លួននៅក្នុងប្រភេទ Pioneers ។ តារាសម្ដែង Lily Collins បានបញ្ចេញមតិលើ Rosé ដោយសរសើរទេពកោសល្យតន្ត្រី និងវត្តមាននៅលើឆាករបស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWcgfP0xpBbizu3xJQL-X0fv-3lTtGtbYi0vFI0kd47iO8S-ugIFEnOOkFbCUY3LMBzRzKz43uv53WMg36Z41gt4z2eQ1axRcWNLN5MJuG08clCni7dMJ0IQUdADQJ-RCVyeXBlWKYrj4GKe6qDA8I_KZsmYTOqI_q6saUkGt38k9JIDVya2RL5ZKUdQyr/s2048/image_2025-04-18_09-30-01%20(2).png

តារាសម្តែងរូបនេះបាននិយាយយ៉ាងដូច្នេះថា «Rosé គឺជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏មានថាមពល។ វាពិតជាអស្ចារ្យណាស់ដែលនាងអាចកាន់ពហុកីឡាដ្ឋានដែលពោរពេញដោយមនុស្ស ទាំងជាសមាជិកនៃក្រុមចម្រៀងនារីដ៏ធំបំផុតរបស់ពិភពលោក និងក្នុងនាមជាតារាចម្រៀងទោល។ ដោយមិនគិតពីពេលវេលាដែលយើងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា ភាពកំប្លុកកំប្លែង និងភាពជ្រាលជ្រៅរបស់ Rosé បានធ្វើឱ្យនាងកាន់តែទាក់ទាញ។ នាងគឺជានិយមន័យនៃរូបតំណាង «ស្ត្រីទូទៅ Li» អត្ថបទចម្រៀងរបស់នាងគឺមានភាពរស់រវើកខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigfXkmVDmWmYVV-HP8uF7nRI0hBoj5135xz48zWHMBaa2necFjW0SMO_1kNcQYVtS1QcvVMYRd-Q19sGQ5xkYgIlobRNeUZolh3Enslsx0u2s4dLA0WQ1DWymk_dDAFCE5rPpVlfKCAj1m71D8oG_dlG1CtDOpePJVFXh_CB263RgKt9VJwXCfhHfjhwXy/s1290/image_2025-04-18_09-30-03.png

Rosé បានសាងភាពជោគជ័យយ៉ាងខ្លាំងទៅលើបទ «APT» ដែលបានសហការគ្នាជាមួយ Bruno Mars ចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៤។ បន្ទាប់ពីការចេញផ្សាយ បទចម្រៀងនេះបានបង្កើតភាពក្តៅគគុកទូទាំងពិភពលោក ដោយសារបទភ្លេងដ៏ទាក់ទាញរបស់វា ដែលគ្របដណ្តប់លើតារាងតន្ត្រីអន្តរជាតិជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOB6kuwhTDkS76JHi48zCF7FYLA0GVDtsOh8pTSgCYP0KR8YIg-bvFYziLKWpordVrNoWIP47l89JtCWgdn77h4RMt4MTIKYsBFQOMDAMvj7UTLTo-2eR2g1vkUl5Qw_vlowKki7y871bWHH56q2C1MV9l-f22K60dMc9wlQuyJivjN5W9oLVvhL2lSkIC/s1286/image_2025-04-18_09-30-04.png

មកទល់ពេលនេះ បទចម្រៀងនេះបានកើនលើសមួយពាន់លានដងនៅលើ Spotify , ជាង ១.៤ ពាន់លានដងនៅលើ YouTube និងបានបង្កើតកំណត់ត្រាផ្សេងទៀត។ ក្បាច់រាំក្នុងបទចម្រៀងនេះក៏បានបង្កើតនូវ Trend នៅលើ TikTok ដែលមានអ្នកលេងដោយតារាល្បីៗ និងអ្នកបង្កើតមាតិកាជាច្រើន។ បទនេះក៏បានបានឈ្នះពានរង្វាន់ Global Sensation នៅឯពានរង្វាន់ MAMA ឆ្នាំ ២០២៤៕

ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិត! ព្រះនាង ជេនណា លើកឡើងបែបនេះក្រោយជាអ្នកជូនភួងមាលាដល់ប្រធានាធិបតីចិន

0

ព្រះនាងនរោត្តម ជេនណា បានបង្ហាញអារម្មណ៍រីករាយឥឧបមាជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រក្នុងឆាកជីវិតក្រោយពីក្លាយជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvnWUUaduyecCQmHdT6RnAdV11pIUKCJHGT0hq1XxouFj-i8w51TS3-tie-KOjdXZ6MsCsIS4k16thhCrpG0k8FT2iQSXmyK75B7Rc_fSUwWzh6lQIhzVlSDvGr2MF4VA5WV6uqWbgIQOfNUGevrEfzjJYAb_MhSU-OOlB2B_nt53Cjins0CNfZmS_dwUi/s2048/482215354_1190924099064566_5444007455947632789_n.jpg

នៅយប់ថ្ងៃទី១៧ ខែមេសា ព្រះនាង ជេនណា បានថ្លែងនៅលើបណ្តាញសង្គមរបស់ទ្រង់ថាក្នុងការជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីចិនជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតរបស់ទ្រង់ហើយព្រះនាងរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយតួនាទីនេះព្រះនាងបានក្រាបអរព្រះរាជគុណដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងយាយទួតដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីនេះដល់ទ្រង់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZovLgUodplyh5-HsfvsicUWUz66sp6PbzeOAwGVVsDVG8gu6QmiICbnJW0ngFKmdAfPYX-Ogiif3ymFR-lSopAMlqrmuvnounHPMii_oEmjI2lge9jCXFzUibdaXvb0GSBhNxMordZDLrvdR0XAiyzxmYXHMuHywIibSV4ptxnSyaZgSppfgM7e6VVfA/s2048/491669191_1219103452913297_1030101536019061029_n.jpg

ព្រះនាងមានព្រះបន្ទូលទៀតថា ក្នុងតួនាទីជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោរពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង ជេនណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1sexcf3JodjUU6OizV_iFmrj96BdoE7RSK5a9sumlbPaxaEi4ohbVRBTbVKkZ_-kaZu8o62atj2bXWyjlS6ciAx7Dzy3yeaggamR2rE9tB0S7BxXw2ZJj6hkt4J6p16rCbV_2NMtqpDBhbpegyf9B9AL64E4kvIr8r1ZXdtqi0d-edUzySvl5hs8WRiv-/s1280/480430067_1176875510469425_7418184953996663925_n.jpg
លើសពីនេះទៅទៀត ព្រះនាង បានក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។ ក្នុងនោះព្រះនាង ជេនណា ក៏បានជូនពរ លោកប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងចងចាំក្តីស្រលាញ់រវាងជាតិសាសន៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrxOyGpQZePsHfcQj7kGHeTWtnoIajHqLeHz_x1FAQysKWzCYQwe0SXcA6tFanfXOS5e44k9kyzaGsMIrdfj1N_qJtcitrmnufVUSOeO7aFd-WIf1vVzWQIOw8pXWxxnqFn2BejW2AOGRIbzbYbj09qnayzOxXyjnuYUO_LHWmP8H7AQAaSdwT_JKDasg/s2048/492101723_1219104356246540_7774742021682751674_n.jpg

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន រយៈពេល២ថ្ងៃ(១៧-១៨) បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឱ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា៕

 

 

កំពង់ផែថ្មីនៅកំពត តម្លៃ១១លានដុល្លារ នឹងដាក់សម្ពោធជាផ្លូវការនៅសប្តាហ៍ក្រោយ

0

កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានតម្លៃជាង ១១លានដុល្លារ សាងសង់ឡើង ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កំពង់ផែនេះ សាងសង់ឡើងក្នុងគោលបំណងដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្តាកោះ និងឆ្នេរសមុទ្រនានារបស់កម្ពុជា។

បច្ចុប្បន្ន កំពង់ផែទេសចរណ៍នេះ ស្ថិតក្រោមកិច្ចប្រតិបត្តិការ និងការថែទាំ (O & M Agreement) របស់ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ៕

រដ្ឋាភិបាល ដាក់ផែនការអភិវឌ្ឍផ្លូវល្បឿនលឿនចំនួន ៩ខ្សែ ត្រឹមឆ្នាំ២០៣៣

0

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាមួយនឹងទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ។

ក្នុងនោះរដ្ឋាភិបាល គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន៩ខ្សែ ចែកចេញ២ដំណាក់កាលដែលរួមមាន៖

  • ក្នុងរយៈពេលខ្លីមធ្យមពីឆ្នាំ២០២៣-២០២៧ មាន ៤គម្រោង ចាយទុនវិនិយោគប្រមាណជាង ៤ពាន់លា
  • ដុល្លារ ក្នុងរយៈពេលវែង ២០២៨-២០៣៣ មាន៥គម្រោង ក្រោមទុនវិនិយោគប្រមាណជាង៣ពាន់លានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស។

គម្រោងទាំងនេះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង៕

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ”

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។

កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង៥ រួមមានដូចជា៖

  • ១កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក
  • កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន
  • កិច្ចព្រមព្រៀងវិនិយោគ
  • កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់
  •  កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ

គួរបញ្ជាក់ថា គម្រោងនេះ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕

ឯកឧត្តម ស៊ី ជីនពីង ប្រកាន់ជំហរគាំទ្រកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

0

ថ្លែងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា “ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ដោយប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់”។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

រដ្ឋបាលក្រុងភ្នំពេញណែនាំ៣ចំណុច ដើម្បីចៀសវាងគ្រោះអគ្គីភ័យក្នុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ

0

រាជធានីភ្នំពេញ ៖ ក្នុងឳកាសដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែកៀកមកដល់ រដ្ឋបាលក្រុងភ្នំពេញបានចេញនូចសេចក្ដីជូនដំណឹង ទាក់ទងនឹងការចូលរួមរក្សាសុវត្ថិភាព និងការបង្ការគ្រោះអគ្គីភ័យ ក្នុងតំបន់រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6cK70_0zo4R4LaKXH4zoE4IVSkSBzgu6PwCzWLoOZY7pdyOizVa3wQwOWT1l2tLqSHJ2-ZsMXrtUDqYcwU3OSBg7Q01nPMTGK7vQfdvvjtuo4K5j-yAWShiwYMAEpvTg0wZUE8qp6v9h5EzEgcBYrnXBhXojJVbcByiqPjDkNnmqtjm20gY827iAOciC/s1280/photo_2025-04-10_16-30-00.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានសរសេថា៖ ដើម្បីចូលរួមថែរក្សាសុវត្ថិភាពបង្ការគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឳកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី ១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈអាកាសធាតុក្ដៅ និងស្ងួតខ្លាំង ដែលវាងាយនឹងបណ្ដាលឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្ដីណែនាំដូចខាងក្រោម៖

១-ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLvWvHk3aQtUJuUFBgFJn7ezGrr8PPqHQr2-4RYETAPR9ZsC6AVXw3DZMLTPhyphenhyphenXto_BNHi_T59Da0Ux6jBit37C_emaMJCwEHFWBLmqJWY1d9C8zxqKpwdRD4sb5RWFYWKnLgyT7wyB94Of2n_GwNiIlDAEnoeEryGqBS_v3SBSG_tnwe-ftDV9I9USfQh/s512/photo_2025-04-10_16-30-03%20(2).jpg
២-នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

៣-ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យនគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1d2rDA05S2ZOeFneXLuFfNk-SxWExLvkG8pFLjkW8mbOhCgS5AZPibMF0sr1S1Pow8XE0tih5DguysJVcJGk_eOiTFtIkHwqjmSODMOsf6dr7z5AXuEZTGRlJ9P5_d_imsyL88r-8ZOzzDGZH65OGyhyOfY-vE1S8wPL7APMkxMibXfm8QTcm5JVQsgS/s990/photo_2025-04-10_16-30-03.jpg

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងអនុវត្តតាមសេចក្ដីណែនាំខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយសេចក្ដីរីករាយ និងបញ្ចៀសគ្រោះអគ្គីផ័យកុំឲ្យកើតមានឡើងជាយថាហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-elM-KSFNRRSspmmQ97E9zVQhuny1bNYml-Irzo3e1mmSpO46eHztSdfdmMi9efb45UrB5teoxc3eHnXX81RLvDnsi2d7gfHUuYoU-uh1SH2n3u-pjfOICmzHyJb4MU3eqaNvLRYtI24PDsuM4KHn9n9rRLK69a6OCS04WadmaaJ6qq6D1NgjvHo0Itye/s1280/photo_2025-04-10_16-29-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbeCPx8DbLoOqp5y3o7cV1Tzrrpeu54p1tPB6ZMA_KTKrKmRHnwLJ0D8CxCozHhXNkBiyLeG0xxsCjgNVjorvD7qKoOUonfIZhs4iEFhdV_TTVhpWtpfxulb44UYbs_NZDry7e9w65PTw4xiJ22MWew8Vwz6qInZyNaZ8GUVSIzW1OTjxl6OGoAHn13gDp/s1280/photo_2025-04-10_16-29-58%20(2).jpg

មានដឹងអត់? តើការលេងទឹក និងលេងម្សៅរបស់ប្រជាជនខ្មែរជំនាន់ដើមមានអត្ថន័យដូចម្ដេច?

0

ជារៀងរាល់ឆ្នាំ ឲ្យតែដល់ពិធីបុណ្យចូលឆ្នាំខ្មែរ មនុស្សជាច្រើនតែងនិយមលេងទឹក លេងម្សៅ ដែលបច្ចុប្បន្នគេនាំគ្នាលេងដោយដាក់ទឹកក្នុងឧបករណ៏បា..ញ់ដាក់គ្នាទៅវិញទៅមក ផ្ទុយពីសម័យដើមដែលខ្មែរយើងលេងជះដាក់គ្នាដោយផ្តិល រឺបោយជាដើម។ ចំណែកការលេងម្សៅ ក៏ហាក់ប្រែប្រួលខុសឆ្ងាយពីការលេងរបស់មនុស្សជំនាន់មុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbAh7-NsbDRBIR2QWCdWh5Naknk6tbRMDBpwf7sBqgCb9BIMipGRKS2up9eW12_Nhu2LMsP-QoI7CLPdEEasklpmejFYQsqFJzZjpWQf2LBX5VtQ3l6PfOmLCu6ONZtWH0hoZrOBr4rCINNAIpK8fcjyuJL_LFpBtYq0SZ8M5WsBsl2tRJUkvY-3ifOHK/s800/photo_2025-04-07_16-31-30%20(2).jpg
ជាមួយគ្នានេះ វប្បធម៌នៃការលេងជះទឹកក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ ការលេងជះទឹកពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ “ជះ” ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។

ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU46sdhHiuWOMUJz_24gQfQRg6Y-URU6inR-vvFsA0EBm4VXS82IfthGfZPi9sPkFmMbIp5hPaJNqU0NuIHm6Sw4lLNiOMfF1nA8LBveis_SVd6MarKCwKZqZ7_0IBOorMbtvHRPwmSSsq0kKvjbaGNjcJ57823nMrB-uu5349vb7kHtJNEl8yE21gCLFs/s960/photo_2025-04-07_16-31-30%20(3).jpg
ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលយោងតាមសាលាចារឹកដែលបានចារទុកលើប្រាសាទព្រះខ័ន និងតាមកំណត់ត្រាចិនរបស់លោកចូវ តាក្វាន់ ក៏បានចងក្រងទុកដំណាលនេះ។

ចំណែក ការលេងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ “ហូលី” (Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ នៅឥណ្ឌា គេប្រារព្ធ ពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ។ ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនា ហើយក៏កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងប្រទេសជិតខាងផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65KKYgypOMLLW1C6dDA_niK9nukJV_tX9MbnlugfiuQQvaglmTv4A8HcOdgpIo2ZN3XG4henvi1uUwHwCIE9VGT7UoAa1cF-YznpJVjNQQGs_Sc2ULy4NCxoYP2-YOjzX3TQK8BIFEc7Y5Z63fzBxz-pi6MHfykEM2hhgVIupJYAsjrkxW-7aDnOGH9e3/s552/photo_2025-04-07_16-31-30.jpg
ក្រោយមកទៀត ទំនងជាប្រហែលថាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋខ្មែរពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស។ ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ។

សរុបមក តាមពិតវប្បធម៌លេងទឹក លេងម្សៅ គឺមាននៅក្នុងសង្គមខ្មែរយើងតាំងពីដើមយូរណាស់មកហើយ ប៉ុន្តែការលេងគឺមានបែបផែនត្រឹមត្រូវ ផ្ដល់ការគោរពទៅវិញទៅមកដោយសេចក្ដីថ្លៃថ្នូ និងមានបង្កបើនូវអត្ថន័យសិរីសួរស្ដី មិនមែនជាការលេងដើម្បីតែការសប្បាយតែមួយមុខនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVMjKNYpv0dryESFjYrzUd0ojUexLNB3JD2MHTaZeqQ_7BovBZ5NftT2AtvnMz7xtNRUCT2SLDkK0gFcx0xBifUURupLvmN509YBwsHto3lWjNrcDBrM9ltYq2DmwlcjcRRYcM2mnRs8DLszWxDOaru5XT2wbpwUbstUIRjsPPzvDxwEOiQDOtmIWIj3t/s960/photo_2025-04-07_16-31-31.jpg