Home Blog Page 550

មានសង្ឃឹមហើយ! អ្នកវិទ្យាសាស្ត្រអង់គ្លេសនឹងបង្កើតថ្នាំពិសេសមួយ ដើម្បីការពារជំងឺគ្រុនចាញ់

0

ជារៀងរាល់ឆ្នាំជំងឺគ្រុនចាញ់បានសម្លា.ប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយហេតុនេះអ្នកវិទ្យាសាស្ត្រអង់គ្លេសមកពី Liverpool School of Tropical Medicine បានបង្កើតថ្នាំពិសេសម្យ៉ាងដែលមានឈ្មោះថា Nitisinone ជាមួយសមត្ថភាពអាចសម្លាប់សត្វមូសបានយ៉ាងឆាប់រហ័សបំផុត។ នេះមានន័យថា នៅពេលដែលអ្នកជំងឺបានលេបថ្នាំ Nitisinone ឈាមរបស់ពួកគេនឹងមានជាតិពុល នៅពេលសត្វមូសហោះមកបឺតឈាមអ្នក សត្វមូសទាំងនោះនឹងស្លា.ប់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgooSUfWJxQyUcTBgfJbki14ugF-u96-fnsKo5mAaAYYm5EXiF1m7Z6jrkYF5i0C282esNGIczOlsJ1uCuNgugYMqbrjKaiIi9hmA0K681QJLjn_sT2PMhdIx_6vqSSGQXGaMNYY3ZWyM57nzFPN2CCt5K-CEHzJMNUX5QV4mndfK_2Af0PCY-h35UYeQ/s2880/image_2025-03-28_14-58-10%20(2).png

លោក Lee R. Haines សាស្ត្រាចារ្យស្រាវជ្រាវផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Notre Dame បាននិយាយថា ការបង្កើតថ្នាំនេះមានគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺដែលចម្លងដោយសត្វល្អិត និងដើម្បីការពារជំងឺគ្រុនចាញ់។ ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា​ការ​ប្រើ​ថ្នាំ Nitisinone អាច​ជា​ឧបករណ៍​បន្ថែម​ថ្មី​មួយ​ដែល​នឹងទទួលបានជោគជ័យ​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​ដែល​បង្ក​ដោយ​សត្វ​ល្អិត​ដូច​ជា​ជំងឺ​គ្រុនចាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtYBzFyIpfM3-bY8UXP1nVk0KSFvPIEBgLKNT9oyRrDbQ_G6gl_ZPVROWU2p4FYOT6QralwXmoDJ-OrQoPYJx-dCyqhYgretzb1vpPSXQ5nQ0opzTvTMLQHG8VXTlL8wDdabkZgxtIpYgTmQseLmX_3XisLr54GGkFl1FRG1OdHOLrZY4DwygIxs0vnh6c/s806/image_2025-03-28_14-58-10.png
ជាធម្មតាថ្នាំ Nitisinone គឺជាថ្នាំសម្រាប់បុគ្គលដែលមានជំងឺតំណពូជដ៏កម្រ ដូចជាអាល់កាបតូនូរី និងទីរ៉ូស៊ីនីមី ប្រភេទទី 1 ដែលរាងកាយរបស់ពួកគេតស៊ូក្នុងការបំប្លែងអាស៊ីតអាមីណូ tyrosine។ ថ្នាំនេះក៏មានប្រសិទ្ធភាពដោយការទប់ស្កាត់អង់ស៊ីម (HPPD) និងការពារជំងឺផ្សេងៗដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនមនុស្សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5-hfXnJsjHnu7xqSg5asFW-K598VmhysXqotvNEupLfMr-TDXEvghoFE0AWREoHHvg_vEoijCwmBaQEnpHLURXzCqpVHSFAf0NqS8aaPLVLKmMZTrm8yMTrhW3TlsXhxch1LPqK2naxKSNoAd9cSc0jAeLHwa8dTjvI8vOQUGhEcdkqYGGUfw1m9_fV8/s1200/image_2025-03-28_14-58-12.png

ហេតុនេះបច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវកំពុងធ្វើការសាកល្បងថ្នាំ nitisinone ជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនចាញ់ ហើយបន្ទាប់មកគេយកឈាមរបស់អ្នកជំងឺសម្រាប់ការសិក្សានេះ។ ដូច្នេះថ្នាំនេះសព្វថ្ងៃគឺកំពុងស្ថិតក្នុងការពិសោធន៍នៅឡើយទេ ទោះជាយ៉ាងគេសង្ឃឹមថា ថ្នាំនេះនឹងផលិតបានដោយជោគជ័យនាពេលអនាគត៕

តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?

0

ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បីកម្ពុជាក៏ជាប្រទេស ដែលមានដែនដីជាប់នឹងសមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនកន្លែងផងដែរ។ ទោះជាយ៉ាងណាប្រទេសយើងមិនមែនជាប្រទេសដែលមានកោះច្រើនជាងគេនោះទេ។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpido_5IsGSd3O1qnyvIfRoDnpwYRjnlMVM-UHTFoymj4LAZVvL-lE1inGMdDQBAICKmTNPOVHM2qpnR4CH7nLSotCaQVkAgN1SmhnxJpxnH_zJohxpjYR805akNtp9ly9u3QseXy7U-18J-HpaoNKVtjXJLFQdx9Lom1LVIgVsnPEPZ8eQgADbwYx4mHZ/s1920/image_2025-03-28_14-58-48.png

យោងតាមគេហទំព័របរទេសមួយបានចុះផ្សាយថា ប្រទេសដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោកនោះគឺប្រទេសស៊ុយអែត ដែលមានកោះរហូតដល់ ២៦៧,៥៧០ កោះ។ ព្រះរាជាណាចក្រស៊ុយអែតគឺជាប្រទេសស្ថិតនៅអឺរ៉ុបប៉ែកខាងជើង និងជាប្រទេសធំជាងគេទីប្រាំនៅទ្វីបអឺរ៉ុប។ ប្រទេសនេះមានប្រជាជនសរុបចំនួន ១០,៦ លាននាក់ជាមួយផ្ទៃដី ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjJ3qwdT1gfILfMBZKf0ODgsyr2mT2L-Lnrdhyphenhyphena-H1QB-sdb1MuGYeY6pw4ueF23ejIl6nKrJ0IKLMUK8gXQn3ZbrQQZeJy7OLuQtodGK5NEYNV3EWYi04q_VekkS3uUpQIeqlWhzBeo1tWYT9_7bnC856NNXnSvWobaBZxXatNNgLkuVY3tcRREGH3Jg/s1500/image_2025-03-28_14-58-49.png
អ្វីដែលធ្វើឱ្យប្រទេសស៊ុយអែតកាន់តែលេចធ្លោរនោះគឺប្រទេសនេះមានកោះច្រើនជាងគេបំផុតក្នុងលោករហូតដល់ ២៦៧,៥៧០ កោះ ដែលកោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ផងដែរ។ ក្រៅពីប្រទេសស៊ុយអែត ប្រទេសន័រវែសក៏មានកោះច្រើនជាងគេបំផុតទីពីរក្នុងលោកផងដែរដោយមានចំនួន ២៣៩,០៥៧ កោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCajGAzOz6P010doR-6p-rynwtZuGf62Q9jHzYlUVUiouZ4SX_D5kXdBNSDWCf1RzukNV3_oL64niRmZnR5AzHXWvkG9-zMPA5cZ4aOGdII8wFkmytk6UHJnWYuE1EaTFjn3w7_c64GyX3ev7Ygf1Y03z_eXn3qepKSH-utHbpg5dhTGzJYuqEWVBFsL4M/s1200/image_2025-03-28_14-58-50%20(2).png

ហើយចំណាត់ថ្នាក់ទីបីគឺប្រទេសហ្វាំងឡង់ជាមួយកោះទាំងអស់សរុបចំនួន ១៧៨,៩៤៧ កោះ ដោយចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី ២ នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៥ លើពិភពលោកមានកោះច្រើនជាងគេបំផុតចំនួន ១៨,៦១៧ កោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHhU4v4L9mrLU-O6HhTJiQs9o2BVHYMVnR02eFMwUu_Vm9gsbFYGRL1f6SfKtnHqJOk7VjB-9el-xswzspzoEBdg0gRo3ds-z3nar4xwpg3SaTejttknZY_fsacjmtftbjGRqjq8YVoWB5Uc-Po5cEZv98DAFNoGagJOJzZ3LRY5RiahVSyqKyYkhW1y-/s1440/image_2025-03-28_14-58-50.png

«ប្រាសាទព្រះគោ» ជាសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ តែហាក់រំលងភ្នែកភ្ញៀវទេសចរ

0

«ប្រាសាទព្រះគោ» ដែលមានទីតាំងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកបាគង មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺប្រាសាទបុរាណខ្មែរដ៏កំសត់មួយហាក់រំលងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរ ច្រើនតែទៅហួស មកហួស។ ប្រាសាទនេះដំបូងឡើយមានឈ្មោះជាភាសាសំស្ក្រឹតថា «ស្រីបរមេស្វរៈ» ប៉ុន្តែដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទ ក៏ប្រជាជនសម័យក្រោយដាក់ឈ្មោះថាជា “ប្រាសាទព្រះគោ” តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-nmwFmlmKj0wPJyBLnVlESrFnJ9FriXT-3pyTVWLuf_FbcOj9GlFNWb6X_3ZZNxVF-oMI8bRc4jFQxbbdhwd37wVSJDwjizCYVR1UjiuP7ZGWKz7EQdIPM4wcKI4aBstayhcM5ZMcB_d6OOCTCJIv8oc1IwOuELVg7WR_Z_ehUK9HPdg9Tuo5V_NL3ex/s1280/photo_2025-03-27_14-04-50.jpg
ប្រាសាទព្រះគោ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ ពីឆ្នាំ ៨៧៧-៨៨៩ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផងដែរ។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប មកប៉ែកខាងកើត ដែលមានផ្លូវចូលស្អាតល្អ ងាយស្រួលសម្រាប់លោកអ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyduwMVK2IJYh3iIgC2apckrWafip-o6x_ZOZvPp7UZwD220sfsCLFTrA2veW0kMCJ6crW9wHbbCq-B4N9wwTNBneQBIKaOhyQeIhWikIaOdjc7VomyoRW7mhjcSIEaFRVHPmVxkjk-Xef9r6d1OBO5bXOeBBFKqcwCiBOcixMnx4arTsMNfPiFd1R_6gC/s1280/photo_2025-03-27_14-04-53.jpg

នៅពេលទៅដល់គោលដៅ លោកអ្នកអាចមកសិក្សាអំពីប្រវត្តិសាស្ត្រ លំហែកម្សាន្ត គយគន់ប្រាសាទ ទស្សនាចម្លាក់ និងសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ប្រាសាទព្រះគោ មានសក្តានុពលទេសចរណ៍សំខាន់ៗជាច្រើន ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៍ប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូបមិនគួររំលងនោះទេ នៅពេលបានមកដល់ខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIcOMH-OZdG0ttTvrsi7PFmlbyO6mMFKZEsgfvf7d6bD_Km8JPmlHZBxR7ul3UR3OR_kd-dL5ocdqIP4K7OXKpBmVzX3BSUGcBi7KYD044K9XNU2LtWgWViXy-HNB67rtnuKRgpOailC0KBFBPYJN89LogAnmRVFUjwvzW1UKNIAE3Tm0SI9SiUpaC-pPX/s1280/photo_2025-03-27_14-04-56.jpg

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Air Asia ហោះឡើងលើមិនទាន់បានប៉ុន្មានផង ស្រាប់តែភ្លើងឆាបឆេះម៉ាស៊ីន

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលមានទិសដៅធ្វើដំណើរទៅប្រទេសចិន បានសម្រេចចិត្តត្រឡប់មកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារភ្លើងឆាបឆេះម៉ាស៊ីន បន្ទាប់ពីយន្តហោះចាកចេញពីអាកាសយានដ្ឋានមិនយូរប៉ុន្មាន ។ យន្តហោះបានចុះចតដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីនឹងស៊ើបអង្កេតបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7pdL2WntrMS3pfBgTcdXprsn75DPNLMDHWq5J_XrjYUfLEglMz21vdgXTvSChf5idMp5jKgEba2q9DHRqjXtt-wWWS-sI7rkneyBoFex76k0eYcmD_V9v77eIQ71WebakustjJLrqkHugIHThvaiNxgkJ5ROlxf241xQXpmDnL_k5PQP7edpspPuckmJ/s1024/image_2025-03-28_14-46-20%20(2).png

ភ្នាក់ងារពន្លត់ភ្លើងនៅខេត្ត Selangor ប្រទេសម៉ាឡេស៊ី និយាយថា យន្តហោះ Airbus A320 ជើងហោះហើរ AK128 មានទិសដៅធ្វើដំណើរទៅកាន់ទីក្រុងស៊ិនជិន ប្រទេសចិន បានត្រឡប់មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (Kuala Lumpur International Airport) ដោយសារផ្ទុះបំពង់ខ្យល់បណ្តាលឱ្យភ្លើងឆាបឆេះម៉ាស៊ីនយន្តហោះផ្នែកខាងស្តាំ ក្រោយពីយន្តហោះនេះចេញដំណើរមិនយូរប៉ុន្មាន កាលពីយប់ថ្ងៃទី២៦ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bAm0yvD2tVUkiWBUinb2MZPjqwCJkTcZYgxgoigB-TGjAlryCVA1tpkp7qsQmIqB4MBLmnnLcLlbMLw6GfhHvFoulRtLAp4vnmkxwIW4CdL0I_JKw5eT_vgJtEZLHyP1CWY6WlPLtbDWbaNAIo31Wfc80FJJ92vNlCxbFpJIEoDyd65xTyDjwWiCehwW/s1200/image_2025-03-28_14-46-20%20(3).png

យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយភ្នាក់ងារពន្លត់ភ្លើងបានពន្លត់ភ្លើងឱ្យរលត់ទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធបំពាក់ក្នុងយន្តហោះ ។ យន្តហោះនេះមានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបចំនួន១៧១នាក់ គឺគ្មានអ្នកណាម្នាក់រងរបួសទេ ។ ភ្នាក់ងារពន្លត់ភ្លើងបានជួយជម្លៀសអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ចុះពីយន្តហោះ និងត្រួតពិនិត្យយន្តហោះបន្ថែមដើម្បីឱ្យប្រាកដចិត្តថា គ្មានភ្លើងឆាបឆេះម៉ាស៊ីនម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhjqkSeXtirham-vN_ojEHF-WMiofwzajXVX3EovLJfAFAsEAe9QCYKnkVpcORoOqs0tPBBCh8EdtrQQKe35CgDysFIgde2LXq3ybT_ZU6kYLdN5aIBiIzBBIx3HMK7PcP8u4_0XeqxnNrJ89B5eNkm5oxr5KykB4KFJIyetK4fOaYx19DaTD6eyWwXVtE/s1200/image_2025-03-28_14-46-20.png
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី គឺអាជ្ញាធរអាកាសចរណ៍ស៊ីវិល (The Civil Aviation Authority) របស់ម៉ាឡេស៊ី នឹងស៊ើបអង្កេតហេតុការណ៍ដែលកើតឡើង ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Air Asia សន្និដ្ឋានថា អាចមកពីបំពង់ខ្យល់ខូច ទើបបណ្តាលឱ្យភាយកំដៅចេញក្រៅប៉ះម៉ាស៊ីនយន្តហោះ ។ យន្តហោះនឹងដឹកអ្នកដំណើរឡើងវិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dc-zBRJdeGgqT8rH5QXPBqlC1umn7MD1fAP3S3QaiRHgFH7zHLX3mtHPZ175FxBvaefgczzUPkuvVeXW-sizBS8a2pFBPGHvlguExYtdRYd-5JEhSzUZ0OVH_jRZz0lRI8bFGjJ5-Hsm6H48LfV_AYMhIlQ9xtMOckz5S9kkKd5p2sTAt8mvfxiZaX5Y/s1600/image_2025-03-28_14-46-21.png

មនុស្សនៅលើយន្តហោះ ចំនួន១៧១នាក់ ត្រូវបានបញ្ជូនទៅជិះយន្តហោះ១គ្រឿងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ិនជិន ប៉ៅអាន់ (Shenzhen Bao’an International Airport) នៅថ្ងៃទី២៧ ខែមីនា ៕

អេសុីលីដា រៀបចំព្រឹត្តិការណ៍បន្លឺសំឡេងកណ្តឹងដើម្បីសមភាពយេនឌ័រជាលើកដំបូងនៅកម្ពុជា

0

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា សហការជាមួយ UN Women ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំកម្មវិធី “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរកសមភាពយេនឌ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPXRM_WfBnhMZ7Y97FA_50nwRlP7KSgty15v4flqt2E1fkp2EebulU2Gr43iUbWUBl5bpP1Q1Zbd9VTHoihg3u1ArwkRhtC4DpxkZlZTJk63T5TlLi3HfZHahMXnFXDuFWXWQwykS4N9_jGZQBLjwcO9i1Obh66wonvv9PBZIbuSOQOPQz1zyQD_aiNhTi/s2048/487106081_1091179649714905_7956312436934387035_n.jpg

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី នៃធនាគារ អេស៊ីលីដា ភីអិលស៊ី លោក Bae Heungsoo នាយកប្រតិបត្តិ នៃផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹងនាំស្ថាប័ន ក្រុមការងារ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពិភពលោកដោយផ្សារហ៊ុនអន្តរជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរក សមភាពយេនឌ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijjHeOVWiEmOJQIz0vpY7bGtTuHC3tsT0Q5OqWNT5UbNIvb3c4rKHpthyphenhyphenHu6p82dA0Z2kdw6JY-HfSLP1Siyp2rbNUn8G834DifTtmZ-5KbsOOjwrAYfEqVLgQBKwrZFPgsrylmalkiJDA-OIjWWQYXetHzqJRMtL4wYzRpdCKhs2ngaPHSQ8SRYKZoYsO/s2048/486423379_1091179416381595_2575601294983293508_n.jpg

បើតាមប្រសាសន៍លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា៖ ការបន្លឺសម្លេងនេះ គ្រាន់តែជាការតាំងចិត្ដថា រួមគ្នាដើម្បីឱ្យសមភាពយេនឌ័រ កាន់តែមានភាពរឹងមាំ កាន់តែសើរឡើងនៅក្នុងប្រទេសកម្ពុជា ហើយវិស័យមូលបត្រ គឺជាវិស័យមួយ ទោះបីយើងចាប់ផ្ដើមបន្ដិចម្ដងៗ មានន័យថា យើងដើរមិនចេញពីគោលនយោបាយលើការលើកកម្ពស់សមភាពយេនឌ័រនោះទេ”។

គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួនជិត ១ម៉ឺន ២ពាន់នាក់ ដោយស្រ្តីមានចំណែកស្មើនឹង ៣៩% (ក្នុងនោះមានស្ត្រី ៤ រូប និងបុរស ៤រូប ជាគណៈគ្រប់គ្រងជាន់ខ្ពស់) ព្រមទាំងមានចំនួនបុគ្គលិក ដែលជាស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួនជាង ២ពាន់នាក់ ក្នុងនោះស្រ្តីមានចំនួនជិត ៧០០នាក់ ស្មើនឹង ៣២%។ បន្ថែមពីនេះ ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួនជិត ២ម៉ឺននាក់ ក្នុងនោះមានស្រ្តី ៨ពាន់នាក់ ស្មើនឹង ៤០%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_sGPRuksa8Qs_xKiBAa-c58VAQO9hN2BOhA9BQxFu0v5U2bWZzUuJAtAIBtRtVpmbLbiXDbTaqNpLKlyZl-r0z23OxiNrBUK-Qef22kpETHuYR7HdWVSUiol6xY1meewDxIRHcpAqwdZ43ReeYLUbVy2_VBDwBsdp-KIAmeA3giuPFNr_bFDHq00elfQw/s2048/487200676_1091179406381596_4637615256325754671_n.jpg

 

រយៈពេល៣ខែ ថ្លៃហ្គាសនឹងមិនឡើងថ្លៃទេ ព្រោះមូលហេតុមួយនេះ

0

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក បានជូនដំណឹងល្អទៅកាន់ពលរដ្ឋ ស្តីពីគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋលើការទិញហ្គាសចម្អិនអាហារ ។ ក្រៅពីនេះ គណៈកម្មការក៏បានពិភាក្សាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរ តាមគោលនយោបាយរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiSYJRHjZbfyvYzqZvlzzIoflXByOJyWKT7S6kp4IGGY4CBrgKTNPV5-m5CnNVHxolrtUALYhw900xB7sIK5FMPz4u25vyHQs-S55uINwzjMyncaQHYVRtGm1pIq1EC1clrQopXbbpgnoCQajemv4hAth-7GfPXm_ieBe5wbjHeMxWTjC67LuX2fUlgzKi/s644/photo_2025-03-28_09-30-58.jpg

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ដើម្បីកំណត់តម្លៃហ្គាស (LPG) ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកនិយាយថា កិច្ចប្រជុំបានសម្រេចរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺតម្លៃលក់រាយហ្គាស LPG ស្មើនឹង៤២៣បាតក្នុង១ធុង (សម្រាប់ធុងទម្ងន់១៥គីឡូក្រាម) ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ។

លោក ភីរ៉ាផាន់ បន្តថា កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ក៏បានពិចារណាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរពីការចំណាយតាមគោលនយោបាយរបស់រដ្ឋាភិបាល (Policy Expense) ដោយគណៈកម្មការគ្រប់គ្រងថាមពលបានស្នើឱ្យពិនិត្យ និងកែលម្អលក្ខខណ្ឌសម្រាប់ការទិញអគ្គិសនីពីថាមពលកកើតឡើងវិញទាំងប្រភេទ Adder និង Feed-in Tariff ទើបអាចបញ្ចុះតម្លៃអគ្គិសនីបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgleo0iXHytWSDB5KDOsgnVn_k2EC2EASdtgM05dAaWtJo06yivP_ODsFpqTw3QhkNeoaq3YLmdkVzG0VmATPpQNklHijb_TC6A95X7ytnyYSnlHbAZ_rU-1wud70Zf1Qb592T7PHukA3z_SMCyr3AzZfua-4724x3EenrcS-5iF4zTLrsUm4RxkeoiGrgY/s1280/photo_2025-03-28_09-30-59.jpg
កិច្ចប្រជុំបានសម្រេចអនុម័តលើការស្នើរបស់គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ស្តីពីការតែងតាំងអនុគណៈកម្មការ ដើម្បីពិចារណាលើការទទួលទិញអគ្គិសនីពីថាមពលកកើតឡើងវិញប្រភេទ Non-Firm ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋដោយសារតម្លៃអគ្គិសនី ។ រីឯការរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺដើម្បីកុំឱ្យពលរដ្ឋចំណាយថវិកាកាន់តែច្រើនលើការទិញទំនិញប្រចាំថ្ងៃ ។ នេះជាការបញ្ចុះតម្លៃថាមពលតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយយើងអាចរក្សាតម្លៃហ្គាសសមរម្យសម្រាប់ពលរដ្ឋជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពល ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ និងផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ហើយការរក្សាតម្លៃហ្គាសលើកនេះ គឺជាការបន្តសុពលភាពការរក្សាតម្លៃហ្គាសនាពេលកន្លងមក ។ គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបញ្ជាក់ថា សូមឱ្យពលរដ្ឋមានទំនុកចិត្ត ពីព្រោះគណៈកម្មការនឹងរក្សាតម្លៃហ្គាសឱ្យបានសមរម្យជានិច្ច ដោយគណៈកម្មការធ្វើការផ្តោតលើគោលការណ៍ «បើកចំហ តម្លាភាព និងត្រួតពិនិត្យការងារ» ដើម្បីផលប្រយោជន៍ពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHZvjqK1skbxm52OgFdQ3Iorm8AHZfT0F1LcX1Y1mMgqh5Xzk7-Xv6xB0ZFB_JLrjkB82WsigYDUR1dIN17toQfk-RA5f63qkUIzK_pou_sTMNegpPzfryVmMj0yGLbpynnADuauTmYfFHh8VBqT8pivzW9W6v58tp39pMlgsC3sKBtonDJY8r-Z_VXsH/s728/photo_2025-03-28_09-30-58%20(2).jpg

កាន់តែរំជើបរំជួល កាន់តែអស្ចារ្យ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកប្រចាំឆ្នាំ 2025 GANZBERG SUPER IDOL- Beyond the Best ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំសម្បើម!

0

ភ្នំពេញ – កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យមិនធ្លាប់មានជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើមដែលមិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយមិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT79Kb7lPcC_ZFGDMTYF3_d63qPIwgWsGBYLDDLN8m99j6WQkIyq-m4muKSJeLFsJ9tLTgDUSBi2YFW78cIwTi-nRQLeQW6z6yU1bs5QxmAvI8euDOIJSnuX1tOC_zkyGfAYEUeoRnTekS2dz9a10HxCQ5oEGhNGJU1Zap9mvXxLgQHmhbDpvytBYjri2p/s2048/IMG_4590.JPG

ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែវត្តមានចូលរួមសម្ដែងដោយកំពូលក្រុមតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេស ជាពិសេស Rapper អមដោយឆាកតន្ត្រីដ៏ធំសម្បើមដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេសដូចជាប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcORlbcaMVzD2IjRFclLJMl9vzClmMXvHB7AGaev6M75xQULQKIT_7NDAPoqN81y7euK4KB4SQgW9l4vjbqrCxcchUrBcjIaal-yUnrf5kBWU8Wul4kjMEOIlhzgYUpu44QqIS8SsxKdP4idY_cS4zjVaQADPmIAzQTqyM0lSI_kbqryMHpp1SQcGQfM7p/s2048/IMG_4595%20(2).JPG

GANZBERG SUPER IDOL- Beyond the Best ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើបរីករាយបំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។
កុំភ្លេចត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMz07E7otHlzlka66WWp4ZMm5Lf_Fog3cWUuPCuWjB_fnjEsw3vIFbkw2bxvHjJp1_asmrAGskLQiKwK3Xp1VNh8iBqPzDUmQZyD5e904CO8SmfhAJUeQzkTNdPEmrqr3LJtq4Yd3rCmgBEISqvX7qumZouQWan1h5EeHoWnmcHcMBoGUnaYaVAbANzOHI/s2048/IMG_4598%20(2).JPG
Brought to you by Beer GANZBERG
#GANZBERG #GANZBERGSuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOPhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_g6TtMGxtF8Sfa1rjXsrty-jMbIfXvESwK8jyJ_IO2QMa-IknGT2Jhv0IbxElPNjruW3haMJxgCAhG0pie5gHDwP_ndqRCsJpsMa7M4I-2J6gjN8cMSvaOIqmvjuFLMTzTXVakDxedVolH6CSzTcTiaE1BFzsBpnXLZ6DElThI2p_SI0elH1gaRREPoAC/s2048/IMG_4600%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGw0UE4qNayogQQPRYt2G6RZo9RLWjrAOMfYnBs2ARbbJEHYqfHyn6OOyaCW58us9_mbV8a95mV1NsfdOoQkz0clLmyevqtrf2V1dC45c5bVC1WT_26lM4c3T5LhJQesiXvNfVhf5wy8CoIrm0GMAbiT7NK7iZSvK6fppYdl88ueUX-bV8_xI8yKUHSUMf/s2048/IMG_4606.JPG

ឥណ្ឌូណេស៊ី នឹងនាំផ្លែទុរេនវា.យលុកទីផ្សារប្រទេសចិនដោយខ្លួនឯងផ្ទាល់

0

យោងតាមគេហ័រទំព័របរទេស South China Morning ឥណ្ឌូណេស៊ីកំពុងបោះជំហានទៅមុខក្នុងយុទ្ធសាស្ត្រទីផ្សានាំចេញទុរេនរបស់ខ្លួន ដោយស្វែងរកមធ្យោបាយនាំចូលដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ផ្លែឈើត្រូពិច។ ការផ្លាស់ប្តូរនេះអាចនឹងធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាអ្នកលេងទីផ្សាដ៏សំខាន់មួយដែលគ្រប់គ្រងដោយប្រទេសថៃ និងវៀតណាមនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LCTrSycDJOY_QLQ6oW66QtHN5c6WITEb1CEwrwsbbjyaSW_nLYzSUaDMOQ4yfen4ZGNGjuLxGmH5k5dctKJCNh_FquHaUAuQBPkYalmEHndaAUVs3J-XDoqwYU9OJJUo1pr8gbFUcuAM5_1X4ONSjFKFSFZiE_E1ldGYaKa1koVhg-tTE5ohNXMY5FjO/s1000/image_2025-03-27_11-18-07.png
ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺស្ថិតនៅក្នុងភាគកណ្តាលនៃខេត្ត Sulawesi ជាពិសេសគឺតំបន់ Parigi Moutong Regency ដែលត្រូវបានគេស្គាល់ថាជាកន្លែងដាំដុះពូជទុរេនម៉ុងថុង។ ខណៈពេលពីមុនប្រទេសឥណ្ឌូណេស៊ីបាននាំចេញទុរេន Monthong ទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសថៃ ដែលនេះបណ្តាលឱ្យមានការចំណាយខ្ពស់ និងពេលវេលាដឹកជញ្ជូនយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj0avk4yjmvlnqvHosRmnw4U1uhwWVYXkHbNTsxLTf_0oPyo3Ox5W-FHIlomSHofItpiCuxZ58GM7oE5_8olVyz7lRpo13IH2MUCVpFvQmgx2DdjT_r_CnIwkh-z2xhTx41rPkFcJaD_NBq2AZiID_f100YZaoBq2toOEwJHkSx3zG2v985gR60aufWqV/s1020/image_2025-03-27_11-18-08%20(2).png
ដូចនេះដើម្បីសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អាជ្ញាធរឥណ្ឌូនេស៊ីបានកំពុងធ្វើការអភិវឌ្ឍន៍ផ្លូវនាំចេញដោយផ្ទាល់។ ថ្មីៗនេះ មន្ត្រីគយចិនបានទៅប្រទេសឥណ្ឌូណេស៊ីដើម្បីពិនិត្យចម្ការទុរេន និងកន្លែងវេចខ្ចប់ ហើយការត្រួតពិនិត្យនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពងាយដល់ការនាំចេញដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3r_jaBeuD_h1tkIsV6AJwz8sb1_KWcsoWum25CeIx5TgETV6TxKvRZKLN4CQmgRHpfEXii2f3EYMtsrzZbS3FMWAaRgBhMT5lUB1QIEXUV3F9Gg9eUWNRtEn-xROVZuZMcb-ocHP_8iu1ZcOfvMG9QBs4BAGQLXYhchoiaWIuxDvwskDLffxoHohXXNMY/s1020/image_2025-03-27_11-18-08.png

លោក Muhammad Tahir នាយកក្រុមហ៊ុន PT Ammar Durian Indonesia បានគូសបញ្ជាក់ពីការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមនៃការនាំចេញដោយផ្ទាល់ដែលនឹងអាចសម្រេចបាន។ លោកបានពន្យល់ថា “បច្ចុប្បន្នវាត្រូវចំណាយពេលប្រហែលមួយខែដើម្បីដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃ ហើយការដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែ Pantoloan ក្នុងទីក្រុង Palu នឹងអាចកាត់បន្ថយការចំណាយពេលនេះមកត្រឹមតែមួយសប្តាហ៍ ព្រមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជិតពាក់កណ្តាលទៀតផង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IqSgWA__Zb74exMCEbsH3aRlqiBGskeY44btUKdV-at103nb1Mo5wKNH2fKcKSjR-nahHWXY02p9yxyQ0bAIV_5KYk0tULPov5LA0YAD4VWY9S1PQRNRL3TvDkoUk8oHPwAS8xLgCQvXK3uewpEhWB171b7IzEyNlI0yiwS0E23X7U_uJf3BU0vFgJIk/s1280/image_2025-03-27_11-18-16%20(2).png

ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យ ឧស្សាហកម្មធុរេនរបស់ប្រទេសឥណ្ឌូនេស៊ីអាចបើកទីផ្សាររកប្រាក់ចំនេញបានច្រើន ដោយបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃការពេញនិយមផ្លែធុរេននៅចិន គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ផលិតករឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកបរិភោគចិននូវជម្រើសផ្លែឈើស្រស់ និងតម្លៃសមរម្យថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSocrNq65MgOGEBQgKsrNZiqvK8YSM3xORXjZsBBx3AIIPu0UkJXv4RvJ5a2nAId5d2qKHSEUNrGNj179jTylTo8j2zyqaaGqxIQhCAE-Z2Aj2rwvaOrbbY7w-wfHka2mtcWSIwDRTd-DBE4zlHsmPZ-QzVt5grGFQRxpn5ncz0cr7BSUSEpL2kr4yjzkf/s1200/image_2025-03-27_11-18-17%20(2).png
ការអភិវឌ្ឍន៍នេះបញ្ជាក់ពីមហិច្ឆតារបស់ឥណ្ឌូនេស៊ីក្នុងការប្រជែងជាមួយដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងពាណិជ្ជកម្មទុរេន និងដើម្បីធានាបានកន្លែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក “ស្តេចផ្លែឈើ”៕

បញ្ចប់តួនាទីមន្រ្តីសាលាស្រុកម្នាក់ ក្រោយទារប្រាក់ 360ដុល្លាថ្លៃកែសំបុត្រកំណើតពីប្រជាពលរដ្ឋ

0

ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញលិខិតជម្រាបជូនលោកអភិបាលស្រុកកងមាស ដើម្បីបញ្ចប់មុខតំណែងលោក ហែម គឹមសាធ មានតួនាទីជាប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ករណីយកប្រាក់ចំនួន៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតពីប្រជាពលរដ្ឋម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtTSWBKB3bnk3M6OSuN0LypALkWm13zeDJS9HdLX8WVFCWepbbPSoKidTVR3StpLHE_56xH2cyvI0nZBX7YUfpvWCGkaG_DEgWj7km5W6nePNFOMBVcsdLVJ80nu9liwNdCA_pt6IMjX3-p3kEtj-dzjd9EGWZQPFuREsrkCyC866kpP0XOTFyaTi4rfX/s1280/photo_2025-03-27_16-11-17.jpg
តាមរយៈលិខិតជូនដំណឹង របស់អភិបាលខេត្តកំពង់ចាម បានអោយដឹងថា៖ រដ្ឋបាលទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណីយកប្រាក់ចំនួន ៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0p2y8D1_ePFYdT8WMBPWEV7X6vqK4BC_OhXlQeTk9Tt6hzP4z2DICVB2OIrOkLOV4yil_2_cb77WGcG8mY0QiL1QAYsZgUArq9QTJvRXN6RC0XBLkShnCbH-wD-iHo4Xd7rDKlUlVbREaFFhyMVaS4Ncns50XB9w6WSTIcMWKZwr2z_iqpqiMQjaUzE2V/s990/photo_2025-03-27_16-11-15.jpg

ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុក កងមាស ដូចខាងក្រោម ៖

១. ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត ។
២. រដ្ឋបាលស្រុក ត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
៣. អភិបាលស្រុក ត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួន តាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ ។
៤. ត្រូវពង្រឹងកិច្ចការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៥. ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនជារៀងរាល់ខែ ។
៦. ក្នុងករណី មានបាតុភាពមិនប្រក្រតីណាមួយកើតឡើង នៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្ត នឹងមានវិធានការតាមនីតិវិធី នៃច្បាប់ និងលិខិតបទដ្ឋាន ដែលបានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNFyG9e-NiAOiKPc7sSi_X_I5E8ZFqeMROEgaOsvlRwnN4ugGupAMNlOtdK0G5bPsZ4gTXStFNSgoiDkXyPdzN8L8cjhBYSal7ZD0qo8lugZelgsngSnq94hz1JcUkA29FvV-E7gGExkwXBkfCVkP1NQfuyRW6zy9QQQcozZ3ASMmhewUNviv4g89hjjaG/s960/photo_2025-03-27_16-11-15%20(2).jpg

បន្ថែមពីនេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានណែនាំទៅកាន់រដ្ឋបាលខេត្ត ដើម្បីបើកកិច្ចប្រជុំក្នុងការពង្រឹងតួនាទី និងភារកិច្ចរបស់មន្រ្តីក្រោមឳវាទជាប្រចាំ ជៀសវាងការប្រព្រឹត្តិខុសប្រក្រតីខុសពីលិខិតបទដ្ឋានដែលបានកំណត់។ ដោយឡែក ខាងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា៖ ការធ្វើ និងកែតម្រូវសំបុត្រកំណើត គឺមិនតម្រូវអោយបង់កម្រៃសេវានោះទេ៕

បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាពកាលពីយប់មិញ

0

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបាត់បង់នូវបងប្រុសជាទីស្រលាញ់ គឺ អ្នកឧកញ៉ា ហ៊ុន សាន ដែលបានទទួលមរណភាព កាលពីសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២និង២៧នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rQBhn3TEX6kZCHqRHdOQdP41-NHtZflRGVuxozc09bh5IC1u-2nL6GMuIcB4emFr5rvyjenziN1Cl3t1hVdc7slqfTxE7792r8TjLzQkEmXLXfqBQn1Q75_PeAGAWj_z4jkQqV5VcOba73U7g9KVlynBDnGTmA_JPVF2ieTSv1Zkz_kk0Wceaz7gIDPJ/s1280/photo_2025-03-28_09-36-05.jpg
សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើមថា ហ៊ុន ឡុងសាន កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៨ ក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នោ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកកសិករ ដែលមានលោកឪពុកឈ្មោះ ហ៊ុន នាង និងអ្នកម្ដាយឈ្មោះ ឌី ប៉ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAfnkToekWYY7AfE4LxqZ-0ikPP5sCn8p56EpajgyroG-L7GDS35LCtuzI5j8qcliaup1CAKcZ3oWzzJTM7sNKDnNoGVqNHp1J3Ceenmtp4kZuIM9Rqen_7Dm5mXPKKp7r5oLGs0ma-wxKSDkaAqiVoyFEbY34jU-TJv-Hry8s3792jBxnUiwyvhKd7Vl/s1280/photo_2025-03-28_09-36-06%20(2).jpg

ក្នុងនាមជាកូនច្បង ក្នុងចំណោមបងប្អូន ៦នាក់ ឯកឧត្តម បានតស៊ូលះបង់សម្រាប់សម្ដេចតេជោ ហ៊ុន សែន និងបងប្អូនសម្ដេចដទៃទៀត អោយបានសិក្សារៀនសូត្រ មានចំណេះដឹងខ្ពង់ខ្ពស់។ ដោយឡែក កាលពីសម័យសង្រ្គាម ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកស្វែងរកសន្តិភាពជូនចំពោះប្រទេសជាតិ។ ដោយបញ្ញាស្មារតី និងមនសិកាស្នេហាជាតិ លោកត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយសជាច្រើន តែងតាំងក្នុងមុខតំណែងធំៗជាបន្តបន្ទាប់ និងទទួលបានគោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កាលពីឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JS_keF7nvR13WufZMvQCq1YMeQfzyk36C43117rQUcBbVR_qXbm3SLXTQ8QhBE0WJdhjFRt5SqrciaiedDJF3MzwMBoZC6GoNzOIo14pWBZ79g7IlLyR19l10WumXJvlRGGc9TKvCmTC6UMkNqgWb5ydQ0hn1f6qHyMWUZxoUux_GkNLzI8urVQgEUKO/s1188/photo_2025-03-28_09-36-06.jpg
ទន្ទឹមនឹងការបាត់បង់នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេសំណេរដ៏ក្ដុកក្ដួលមួយ ដែលបង្ហាញពីពលិកម្មរបស់ឯកឧត្តម ហ៊ុន សាន ថា៖ <<បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។>>https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9MATx4pA_lcUDA-QtxYw5d-kU9rrJZ0KEYei6eEPDNtoFlEJTPAsMrI6V1dKkav0Z-8XhP3lv6-vJVnFwgWVAGLrE5nCU_nZxmmBXd9k0xj98-2XERyM-ZhrLyOnKolEfoMpAJzMCikbQUZN0xgNof3HKabOTefb5rPSw-LkPUKy_R7Lk9h_QL2qJy9Qt/s1280/photo_2025-03-28_09-36-09.jpg

ជាមួយសមានទានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅឋានសុគតិភពជានិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕