Home Blog Page 549

រដ្ឋាភិបាលកំពុងពិចារណាការសាងសង់ផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានថ្មី

0

រដ្ឋាភិបាល បើកការសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាល ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1MBosyVl4JS-DKcMOfY6SXB95LttHq20PRKLaqXnRDWmfcdY0JaXybMF7no0-Sk92hYZbHXQG9JLYX1Ooy_3NVTlQE4S_ECqwl1Q6p3XjUAABD8jZt8G6vUXrVaeII1oGM3V_2iCt7TjybVzcIe3Us0aPpv7cmQhanT15Mr_deOGPWdtTjzgtlU2WqTll/s1000/image_2025-03-24_14-01-29%20(2).png

ដំណើរការសាងសង់ផ្លូវរថភ្លើងនេះ អាចនឹងចាប់ផ្តើម ក្រោយពេលដែលព្រលានយន្តហោះតេជោតាខ្មៅបានបញ្ចប់ និងដាក់ឱ្យដំណើរការពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjkiPRh4YVAdRrtapIGKhzW_BzQBWFT-KYD64M63CvNXH724S9Ob-3RXWMiP1JkRDUhHRFwjxLqGtHcg9XVV4tfLriiwyP4JkfNbcvwBrZtlkYwH_ihBmNKIwBYp-xFMc1NMghjqufSrGC_GNNYBaduO3yVz175x0SQf8S8UoP1Qd5VfAivfjqkgWhJimf/s1200/image_2025-03-24_14-01-29.png

បើតាមលោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment (CAIC) និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានឱ្យដឹងថា៖ “យើងបានត្រៀមបម្រុងទីតាំងដីសម្រាប់អភិវឌ្ឍជាផ្លូវរថភ្លើងនៅថ្ងៃអនាគត នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ដែលក្រុមហ៊ុនកំពុងសាងសង់ចេញពីព្រលាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8XmQ7TCTWar7QCxbuNv4JJcIuUnS-4jqM7N7FY9Ms6DNieW1kvbdaEmuzlxKUWG1dIO9Tbn3v1nvu5VRDTbT7p64T68UyKWuzcA20vJmIg0HdU_-4U90fZa1Rkyw9aUnidF0FNavcPDgMn0qEVoDX9em69Iv_yDTEF3QPK7W1OpTk_GI7WJEyX8eZSWow/s1200/image_2025-03-24_14-01-28.png

ផ្លូវរថភ្លើងធុនស្រាលនេះ មានសារៈសំខាន់ខ្លាំងសម្រាប់សម្រួលការធ្វើដំណើរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8_KTFZikMiaOk5dS5j87wDHpXT7MJjQOfWYc0hcDEkUsWrnmlHDAUEXbWkVWwQZX2GEcVPjm2BGKMso6Kwv0pyog75baexvoELO9THASEfHTtn6ncCCp5TZRDeMBiLTjchSuWaD7djCBuuFB2WjC1tPYhzBk8c6QxXqEl9yd-TxS6OUUs_F6kcmTaW57/s1792/image_2025-03-24_14-01-25.png

បន្ថែមពីនេះ រដ្ឋាភិបាល ក៏កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញមួយទៀត ដែលនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្នែកបរិស្ថានថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNZlMuVgAt4BDdQxD-nvROBp4bFGuLuxBsv-rLI3Kue7AEzNGx4teX8uGMg1CZm1TRPB8cdoLuI8W_axWrS4Syig8VtwRrL4CEtEwHLgeT30w76w6cJznL84j4oZo0wRmM80s8hfkRpiDCYP6UIk4nPpUNVrDYMby2oNqjhtanx76VkR4KKGHRY6TnD-i/s2048/image_2025-03-24_14-01-26.png

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់នៅលើទំហំផ្ទៃដីជាង ២ ៦០០ហិកតា ក្នុងទឹកប្រាក់ជាង ១ ៥០០លានដុល្លារ ដោយនឹងដាក់សម្ពោធជាផ្លូវការនៅខែកក្កដា ខាងមុខនេះ៕

 

តិចអត់ដឹង! អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅរហូតដល់៩ឆ្នាំ

0

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក សុរ៉ាត់ តាន់ប្រាវេត គ្រូពេទ្យឯកទេសខួរក្បាល និងប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តឈៀងម៉ៃ ប្រទេសថៃ បានចែកចាយព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុក ដោយលោកបានដកស្រង់ការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា ៖ «សមត្ថភាពការនិយាយយ៉ាងស្ទាត់ជំនាញ បង្ហាញថា នឹងមានអាយុវែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28K0p555AKm1bv1Zqb9TprOLDMrNNXPbhk3di-BPdDH-YP6eJI9Wv3nSREr6ns02CCet3My0HvEshr7NjuDJvMwj7fROG4BDrNFwTyALrB9DpVLnJozOayxLsyIPtV7VWGduePlHdBsL_wChIpEtru1Swy96BXMDgOvduAeoDj7o1Azha_MzU4P0H_ec4/s1000/image_2025-03-24_13-29-54.png

លោក សុរ៉ាត់ ឱ្យដឹងថា អ្នកពូកែនិយាយ ឬនិយាយយ៉ាងស្ទាត់ជំនាញនឹងមានអាយុវែង ពីព្រោះការនិយាយត្រូវប្រើប្រាស់ខួរក្បាលជាច្រើនផ្នែក ។ ពេលមានវ័យចាស់ អាយុច្រើន ខួរក្បាលពុំសូវចងចាំ គឺយើងនឹងពុំអាចនិយាយស្ទាត់ជំនាញដូចមុនទេ ពុំអាចនិយាយពាក្យខ្លះ ហើយនេះបង្ហាញពីអាយុរបស់យើងយូរប៉ុនណា ។ តើការនិយាយជួយឱ្យយើងមានអាយុវែងដូចម្តេច? តើសមត្ថភាពការនិយាយអាចដឹងពីអាយុជីវិតដោយរបៀបណា?

តាមការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា សមត្ថភាពការនិយាយដោយបង្កើតពាក្យពេចន៍យ៉ាងឆាប់រហ័ស គឺពាក់ព័ន្ធដោយផ្ទាល់នឹងអាយុជីវិតពេលវ័យជរា ។ ការស្រាវជ្រាវបានប្រមូលទិន្នន័យសមត្ថភាពនិយាយរបស់អ្នកចូលរួមចំនួន៨ដំណាក់កាល ក្នុងរយៈពេល១៨ឆ្នាំ ហើយអ្នកចូលរួមម្នាក់ៗបានសាកល្បងកម្រិតការយល់ដឹង, ការចងចាំហេតុការណ៍, សមត្ថភាពនិយាយ និងចំណេះដឹងការនិយាយ ។ ក្រោយការសាកល្បងបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅ រហូតដល់៩ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mEDD9HAm_aehnAlxzFvUNEdl9-QO8ssIK742a-rJaIvyxN9hkVPIxe_O0VsiEjI4Sk6_ENaYeBw43j_TsREd6j4Z-rR5kyLZSnEYoC3d1Sy4MFBYTqI2f0jxOM5c1HfoZNTF-h5O7XS1ViJp6BLnL2WL8D_73NujWGb2opxrpNSFGivHZKpuMnklSnae/s750/image_2025-03-24_13-29-54%20(2).png

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Psychological Science» ដែលបានវិភាគទិន្នន័យរបស់អ្នកចូលរួមចំនួន៥១៦នាក់ ដែលមានអាយុជាមធ្យម៨៥ឆ្នាំ ហើយបានតាមដានពួកគេរយៈពេល១៨ឆ្នាំ ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅរហូតដល់៩ឆ្នាំ ខណៈការដំណើរការរបស់ខួរក្បាល ដូចជា ៖ ការចងចាំហេតុការណ៍ និងល្បឿនការយល់ឃើញ គឺពុំពាក់ព័ន្ធនឹងអត្រាការស្លាប់ ។

ហេតុអ្វីសមត្ថភាពការនិយាយពាក់ព័ន្ធនឹងអាយុរបស់មនុស្ស? ការស្រាវជ្រាវបង្ហាញថា សមត្ថភាពនិយាយពាក់ព័ន្ធដោយផ្ទាល់នឹងខួរក្បាលនៅផ្នែកខាងមុខ ដែលខួរក្បាលមានតួនាទីសម្រេចចិត្ត ដោះស្រាយបញ្ហា និងនិយាយភាសា ។ ខួរក្បាលផ្នែកនេះនឹងចុះខ្សោយការចងចាំពេលអាយុកាន់តែច្រើន ប្រឈមនឹងជំងឺប្រព័ន្ធប្រសាទ ហើយការធ្លាក់ចុះសមត្ថភាពនិយាយបង្ហាញពីការអន់ខួរក្បាល ដែលធ្វើឱ្យវាក្លាយជាកត្តាកំណត់អាយុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHkq4-WA3UTFnIcuhqS1nt8o0R8CRDB-bsBAm7HyHkCpWKbWzl6_efpbufwRauQ7X1dQxLzL_Ioaz2OZ95byHgRBqdcV_dDQQFix73Ek5t7XgIIhXeXLGqeFE67kiR5lDZPP2ziVbw4Ruo85jHAJoukcSY304Rm5L8KdfVOrVnemgSPlekFM4RWVqn-Ug/s2500/image_2025-03-24_13-29-54%20(3).png
លោកគ្រូពេទ្យបានណែនាំវិធីមួយចំនួនដើម្បីឱ្យក្លាយជាមនុស្សពូកែនិយាយ និងអាយុវែង រួមមាន ៖
-អានសៀវភៅ និងអាននិទានរឿងឱ្យខ្លាំងៗ
-រៀនសូត្រភាសាបរទេស ពីព្រោះការនិយាយច្រើនភាសាបានជួយពង្រឹងសមត្ថភាពខួរក្បាល និងកាត់បន្ថយការចុះខ្សោយខួរក្បាល
-ចូលរួមជាមួយសង្គមជានិច្ច ពីព្រោះការសន្ទនាជាមួយមិត្តភក្តិ និងគ្រួសារអាចជួយឱ្យខួរក្បាលនឹកឃើញពាក្យពេចន៍យ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Dciy4usHhK3cjKCS5lGOeQyNeQrlcra83BxvpMnvYcG8zs8dL35oL_B_o04F0A34WXzxV_s3ah_2tLXmxHjt5lkac5Rz4xKRlTXc39A2K2OhIUM0pAEJrlxVdG8znQdeG60FH15-sIwu2ex_5XL3g3rw2DEoXkZhfE_RmZz_NssHy9gLWRpRoXs5Ti-4/s980/image_2025-03-24_13-29-56.png

ការនិយាយស្តី គឺជាអាយុជីវិត ពីព្រោះការនិយាយមានសារៈសំខាន់ដល់ខួរក្បាល និងការបញ្ជារបស់ខួរក្បាល ខណៈការហាត់និយាយ គឺជាការហ្វឹកហាត់ខួរក្បាល ។ សមត្ថភាពការនិយាយបានបង្ហាញពីសុខភាពខួរក្បាល និងដឹងពីអាយុជីវិតរបស់ខ្លួន ។ សមត្ថភាពនិយាយអាចជាគន្លឹះសំខាន់ធ្វើឱ្យយើងមានសុខភាពរឹងមាំពេលអាយុច្រើន ។ ដូច្នេះ លោកអ្នកគួរសន្ទនាជាមួយមនុស្សជាស្រឡាញ់ ពីព្រោះការនិយាយមិនត្រឹមតែធ្វើឱ្យរីករាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមនុស្សជាទីស្រឡាញ់អាយុវែង ។ លោក សុរ៉ាត់ និយាយថា ៖ «បើស្រឡាញ់អ្នកណាម្នាក់ ចូរនិយាយជាមួយអ្នកនោះឱ្យបានច្រើន» ៕

ហាមដាក់អាហារកំប៉ុងក្នុងទូរទឹកកកព្រោះប្រឈមនឹងផលប៉ះពាល់សុខភាព តើគួរដាក់វានៅកន្លែងណា?

0

អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតយកអាហារកំប៉ុង ឬទឹកផ្លែឈើកំប៉ុងដាក់ក្នុងទូរទឹកកក ពីព្រោះការបរិភោគអាហារកំប៉ុងដែលក្លាសេក្នុងទូរទឹកកក នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ង ឬកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺថ្លើម និងជំងឺមហារីក ។ បើយើងពុំអាចដាក់អាហារកំប៉ុងក្នុងទូរទឹកកក តើគួរដាក់វានៅកន្លែងណា ទើបល្អ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2lqBN4VpmbCbfBjqyar6Ks7dHlMIYx1uf_w7UOyQ9iOO7ShAQ6-WhCsagp9jbkOSJKkvZMYTivlwGzlhK813M03nFGWzOlFDG0mdXut-6yLzhRvHDHeg3mOLy1aqzgMv7VpraBWSWlQ_Ewm8JaUWFCJYCHlts4MH209UhMySi-6FU3onTaRfaSpQZse8h/s1200/image_2025-03-24_13-26-58%20(2).png
តើជ្រាបទេថា យើងពុំគួរដាក់អាហារកំប៉ុងក្នុងទូរទឹកកកទេ មិនថាត្រីខកំប៉ុង ឬទឹកផ្លែឈើកំប៉ុង គឺសុទ្ធតែមានផលប៉ះពាល់ដល់សុខភាពទាំងអស់ ។ អាហារកំប៉ុងត្រូវបានផលិតឡើងសម្រាប់ទុកនៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា ប៉ុន្តែមនុស្សភាគច្រើនតែងតែយល់ខុសថា ការយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺអាចរក្សាទុកវាបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtl2Kx9nQ0WIt3P9GdRML-zAzpjkIJKeJ7Gs_GYmqB4ORxBsn8E5H9ihUKFnvFWVjhdhwgSbDBDWzv7ihfBTgReHEMg5FRJ_k4Z7bLttbX5OMYWQFaT7rf9hBzbbq-eDOcO9sgedJnJzFka9aQ3qUSQeMbcoEy1QRrkIfZ_0VRqwhrd0zfG2PohjUjcsQ8/s1280/image_2025-03-24_13-26-58%20(3).png

អ្នកជំនាញផ្នែកចំណីអាហារឱ្យដឹងថា បើយើងយកអាហារកំប៉ុងទៅដាក់ក្នុងទូរទឹកកក គឺសំណើមក្នុងទូរទឹកកក និងអុកស៊ីសែននៅផ្នែកខាងក្រៅទូរទឹកកក នឹងមានប្រតិកម្មជាមួយគ្នា ។ វានឹងបណ្តាលឱ្យចេញច្រេះនៅលើសំបកកំប៉ុងអាហារ ហើយពេលយើងបរិភោគអាហារក្នុងកំប៉ុងនេះ គឺនឹងបរិភោគអាហារលាយឡំជាមួយជាតិច្រេះ វាដូចគ្នានឹងយើងបរិភោគលោហៈចូលក្នុងពោះ ។ ជាតិច្រេះនឹងបង្កើតជាតិពុលដល់កោសិកាក្នុងរាងកាយ, ប៉ះពាល់ថ្លើម និងកើតជំងឺមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUQeDSV3Omh5RFM5FHtiU4GMzULHXjTIZvJq3KUnMpuLQ2DBJzF0YC6DKxX-0qFSAx7DBEAhLvfZozU9VhmywtfuiTtA8cnS5dOK5bqtzDyFdzhMlA5AXApVRBCN37zpEqeb4XF7d4_AvKWk97Qa_oINK3lZEujrCkLbwTavk25k-Q3diBWjs0Lv56E6N/s1200/image_2025-03-24_13-26-58.png

ហេតុនេះ គួរតែទុកអាហារកំប៉ុង និងទឹកផ្លែឈើកំប៉ុង នៅកន្លែងណាដែលមានសីតុណ្ហភាពធម្មតា មិនត្រជាក់ពេក និងមិនក្តៅពេក ដើម្បីកុំឱ្យខូចគុណភាពអាហារ ។ ប៉ុន្តែបើចង់បរិភោគអាហារត្រជាក់ៗ យើងអាចចាក់អាហារចេញពីកំប៉ុងចូលក្នុងចាន ហើយយកចាននេះទៅដាក់ក្នុងទូរទឹកកក ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7sqWjWKpW4Uf6tKI7fuE2k0qv4RTDc3Y78uv51KNENb8PRcyQm_hzo6GJ4bTekpILqAY0xTUG8XHgrgHnah54BwdW7-aAsEVuF8CgfBOrcYF7KShYjTRXCeBQkVbLzMqJlch-vSfbkASRGpr9XalV7l2ZxXujHDzOSMRR3LRP1o-19TlVe0EWsD8HL0y/s1280/image_2025-03-24_13-26-59.png

តើពិតដែរឬទេ? ការសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហមនឹងជួបសំណាងអាក្រក់?

0

តើអ្នកធ្លាប់ឮគេនិយាយតៗគ្នាអត់ថា កុំសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហម បើមិនដូច្នេះទេ អ្នកនឹងជួបសំណាងអាក្រក់ជាក់ជាមិនខាន។ តើរឿងនេះពិតដែរឬទេ ហើយអ្នកណាជាអ្នកបង្កើតពាក្យចចាមអារ៉ាមនេះ? តើពាក្យនេះមានប្រភពមកពីណា? យោងតាមគេហទំព័របរទេសមួយបានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTsgkaBXpfe1J4OQvy7nNKQ0pt3yfDKFBjnVe-hq9j2WubRc7syrGvGmQOymAyzFoLIQc62NVLAFrF37dDl7_xWlVEsADcmp9yGMPzqpB6uKUvpfGuUET1IqotHiIJLagYs0ilTSlBjzgvIHxJ5qqTWt4kT8hkKdwXoqeZCSAYOY4lXO826Sr_T7r_1v1/s2000/image_2025-03-24_13-22-14.png

ជំនឿនេះមានឫសគល់មកពីប្រទេសចិន ដែលទាក់ទងនឹង “ទីបញ្ចុះសព” ខណៈជនជាតិចិនកាលពីអតីតកាលតែងតែរៀបចំថ្មដើម្បីចារឈ្មោះរបស់ពួកគេនៅពេលដែលពួកគេមានជីវិត ដោយប្រើទឹកថ្នាំពណ៌ស ដើម្បីសរសេរឈ្មោះ។ ប៉ុន្តែនៅពេលដែលពួកគេស្លាប់ សាច់ញាតិនឹងសរសេរឈ្មោះរបស់ពួកគេនៅលើថ្មនោះដោយ “ទឹកថ្នាំក្រហម” វិញដើម្បីបញ្ជាក់ថាមនុស្សនោះបានស្លាប់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujV1RR218jC4_16woQJTllJelGi7rI1_SKvJfQvOx5mQFFISPxWwef0Dz4xxv7Xg6nit1rJ7ZWNh0QLEbd11jwayNNCMIrsXdYZZZdQsSLJh9kJS63Jnt44tkT8bn8zxv3sqVDYornc3ziMN3MA7vD9ZMTJGqznpuNB8fblFztNl8NQMazlc8wHMd6wOK/s1280/photo_2025-03-22_15-38-04%20(2).jpg

បន្ទាប់មកជំនឿនេះក៏បានរីករាលដាលដល់ប្រទេសកូរ៉េ និងបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យមនុស្សជាច្រើនគិតថាការសរសេរឈ្មោះដោយប៊ិចក្រហមគឺជារឿងមិនល្អ។ យោងតាមជំនឿរបស់ប្រជាជនចិន “ពណ៌ស” តំណាងឱ្យភាពបរិសុទ្ធ និងសន្តិភាព ត្រូវបានប្រើសម្រាប់មនុស្សដែលនៅមានជីវិត។ រីឯពណ៌ក្រហម គឺជានិមិត្តសញ្ញានៃការស្លាប់ គ្រោះថ្នាក់ និងទីបញ្ចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVH8kMX6pV02XjmuIOVk_iRWba_vuaP0WxKHrs6a1sylVwgmqLR6mJ9UKHwbvm0qRk0ef2pBNdSr1rvQo9gVs6zUN4mHVROwKGYubMiUuA6FgQ9_Rnt2jeJMZBfC3BgBgrojjHqZdbpG4wyhQWvp82H77yCgss_fZcvTWK54bNiE35PhJHXq0pOHQGuD4H/s1024/photo_2025-03-22_15-38-05.jpg
ទោះជាយ៉ាងណាបច្ចុប្បន្នគេឈប់ប្រើទឹកថ្នាំពណ៌សហើយ ដូច្នេះជំនួសឱ្យពណ៌ស គេប្រើពណ៌ខៀវ និងពណ៌ខ្មៅវិញ ដោយសារពណ៌ទាំពីរនេះ មើលទៅផ្លូវការជាង និងងាយស្រួលអាន។ ខណៈពណ៌ក្រហមត្រូវបានគេប្រើដើម្បីរំលេចអត្ថបទ កែកំហុសអក្ខរាវិរុទ្ធ ឬសម្គាល់សំណួរប្រឡងជាដើម។ ហេតុនេះសរុបមក ការសរសេរឈ្មោះរបស់អ្នកដោយប៊ិចក្រហមនឹងជួបសំណាងអាក្រក់ ពិតឬមិនពិត គឺអាស្រ័យទៅលើការគិត និងជំនឿរបស់មនុស្សម្នាក់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5YnQqCYCgTC79P3zuOpbhXrbbaXw35R0Xp9MITBfREBiqxC7Cp9oJas94QqOIEssTVKyNpFklpXXB2ayP-Nw88wKqJfDrCye2yUnqK52lRBRVGOutc5cUNU4x1rQj6DXjIt5xuxPYKzIn92mNWlOF79drZj4r_KWhOn-QkvVxqjuL0HUzSVK0Kr0M4ELY/s1280/photo_2025-03-22_15-38-06.jpg

រដ្ឋបាលខេត្តដំបូងគេមួយនេះចេញវិធានការហាមឃាត់ការរាំស្ទាក់សុំលុយតាមផ្លូវនាឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

0

ការរាំស្ទាក់សុំលុយ ហាក់បានក្លាយជាទំលាបទំលាប់មួយ ដែលមនុស្សជាច្រើនតែងនាំគ្នារាំនៅតាមដងផ្លូវ ដោយចាំស្ទាក់សុំលុយអ្នកធ្វើដំណើរ។

ជាទូទៅ ការរាំស្ទាក់សុំលុយ ធ្វើឡើងតាមផ្លូវក្នុងភូមិ ដោយអ្នកភូមិស្ទាក់ម៉ូតូ ឬរថយន្ត ដើម្បីប៉ាតម្សៅ ឬស្រោចទឹក រួចហើយក៏សុំជាថវិកា ដើម្បីទុកទិញម្សៅ ឬបង់ថ្លៃទឹកជាដើម។

សកម្មភាពនេះ បានបង្កើតជាទម្លាប់អាក្រក់ និងបង្កភាពអណាធិបតេយ្យតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងងាយ។

ពាក់ព័ន្ធនឹងករណីនេះ ខេត្តកណ្ដាល បានក្លាយជាខេត្តដំបូងគេ ដោយចេញសេចក្តីប្រកាសហាមឃាត់សកម្មភាពរាំស្ទាក់សុំលុយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានសំណូមពរឱ្យកងកម្លាំងក្រុង និងស្រុក ខិតខំផ្សព្វផ្សាយ កុំឱ្យពលរដ្ឋលេងល្បែងនេះ ដែលអាចប៉ះពាល់ដល់សិទ្ធអ្នកធ្វើដំណើរ។

លើសពីនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ លេងដោយសេចក្តីថ្លៃថ្នូរ ទើបសមជាប្រជាជនគំរូ និងជាខេត្តដែលគេអោយតម្លៃ៕

 

 

អស្ចារ្យ! ប្រាសាទនៅប្រទេសកម្ពុជាលេចឡើងនៅលើផ្ទាំង LED តម្លៃ២.៣ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក

0

ស្ថិតនៅក្រៅប្រទេសអ្នកជំនួញអនឡាញ ជីមមី និងជាពិធីការិនី បានបង្ហាញវីដេអូមួយដែលអ្នកនាងនិងស្វាមីបានចូលរួមទស្សនាក្នុងរោងមហោស្រពធំជាងគេក្នុងពិភពលោកហើយបានឃើញប្រាសាទនៅលើទឹកដីកម្ពុជាបង្ហាញនៅលើផ្ទាំង LED តម្លៃ២.៣ពាន់លានដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNrK4YqpRswlHPz2njoj1YWw0CtAIff42oc__Dbgg72IHrMsxsPuVCaoDz3tClmYKcM6A3lyZcjIvHoAUrBk3xhdDht-tY5NUoxHfXu_Do8YRjYA9oTdnM11i0HT5g1-Jg5yKbNxvC3t1-XcjGg74snqqtywpSkKGzS7cM8IlA938t13W5Po0ZZBOCzmg/s2048/image_2025-03-22_14-58-22.png

នៅថ្ងៃទី២២ មីនា ជីមមី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «Woww ប្រាសាទរបស់ខ្មែរយើងបានឡើងទៅលើLEDតម្លៃ ២.៣ ពាន់លាននៅសហរដ្ឋអាម៉េរិក។ កន្លែងដែលអ្នកជំនួញអនឡាញរូបនេះបង្ហាញគឺមានឈ្មោះថា sphere ជារោងមហោស្រពធំជាងគេក្នុងពិភពលោកស្ថិតនៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIk5ddiApC_j1w4e6cmdpFcm-lSDsFoF27gctlyv8uDumW9l6f-7SwVWYLMTCI1N_kPn5GcIoH6qD1Cp-24dKRRGFMf9-q4ZQS7SKWXYOjy6Ys-MgwDVeDOQOfsoLShhpzTEQ4-FZnhRz5oItDDBKIrFjCRLzKhAzSDA01nl116QzhwNACoOm9OG1Fzvy8/s2048/image_2025-03-22_14-58-27.png

តាមការបញ្ជាក់របស់ ជីមមី នៅក្នុងវីដេអូបង្ហាញថាការចូលទស្សនានៅទីនេះគឺត្រូវចំណាយថ្លៃសំបុត្រចូលរួមគឺចាប់ពី១០០ដុល្លារដល់៣០០ដុល្លារក្នុងមួយនាក់ទៅតាមកន្លែងអង្គុយដោយផ្ទុកមនុស្សបាន២ម៉ឺននាក់។ ពិធីការិនីរូបនេះបន្ថែមទៀតថាការបញ្ចាំងក្នុងមួយ Show គឺមានរយៈពេល១ម៉ោងហើយអាចរកចំណូលបាន២០ម៉ឺនដុល្លារ។ ក្នុងការបង្ហាញពីប្រវត្តិនៃការកកើតភពផែនដី ហើយថែមទាំងមានរូបប្រាសាទខ្មែរនៅលើផ្ទាំង LED ដ៏ធំសម្បើមនេះ ជីមមី បានបង្ហាញថា នេះជាការទស្សនាមួយដែលនាងពេញចិត្តបំផុតក្នុងឆាកជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiURuiUU0zkNZPixwis659k6mKy1cknYXxpmcvkwb5igd_WGuYVRtI3wXycanS28_WUTFnk7prDsURpyRvRDLE0-3NjAmjj3t4b4baJCoyNo0Qeryk1sTCO3f7Up9UVIk6olcBum1FFJ9_2AbMy-40ZJ1L1S49aYgHP8CG9tnDowcJzdgXVOQnNnxdvE-mb/s2048/image_2025-03-22_14-58-26.png

ចាប់តាំងពីរយាលពីការងារសិល្បៈមក ជីមមី និងដៃគូជីវិត ខិតខំប្រឹងប្រែងផ្តោតលើជំនួញអនឡាញយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដោយបានបង្ហាញជាជីវិតក្នុងស្នាក់នៅកន្លែងប្រណីតៗ ម្ហូបអាហារថ្លៃ ចែកចាយជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួន៕

 

 

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!

0

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀតផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើននៃការសម្តែងលើកដំបូងរបស់ពួកគេនៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះខណៈពេលដែលណាហ្គាវើលដ៍នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភាខាងមុខនេះ។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរដែលបង្ហាញអំពីវប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង ៧ យប់ ការសម្តែងដ៏មហស្ចារ្យនេះនឹងបង្ហាញជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCobOkUkaQTnvp3DvtEpcNkDHlF_HlPS5miRbZJbOQJOibJarLTjrvG8dqxaVQhwCAAZXGgTKFo4N0D7IWfdX_t622UFyZJR7hOZlpt8cufdw6f8Kqd1spbiwNGjlhDxSEvf1all0z6Zp1MzuOPD9NiDgY35NvHsZbijxQ85mR1hhEmxkvYBwGhpTxkyb/s1949/1%20Cultural%20Show.jpg

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងបង្ហាញអំពីបទចម្រៀងបែបក្លាស៊ីកអមជាមួយការសម្តែងសិល្បៈបុរាណខ្មែរ និងបទចម្រៀងប្រជាប្រិយបែបប្រពៃណី។

ANYO ដែលជាក្រុមយុវជនអូខេស្ត្រារបស់កម្ពុជាតន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និង តន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូងដែលត្រូវបានបង្កើតឡើងចាប់តាំងពីសម័យសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០)។ មានសមាជិកប្រហែល ៧០ នាក់ដែលភាគច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេ។

ការសម្តែងនេះក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែងនៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឱ្យទស្សនិកជនលង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀតនៅលើនៃសាលមហោស្រព NABA ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែងរបាំត្រុដិដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWLroVFWVunlVV6cyBeAx9d0FOpOCzWS3iVSkzXUAKUxtMldyM2StE9JrHZctkKe5xaFuIwxi1THpGgvp3CaYIaVaYEPfy1k1Zx73eoN1pH9ISiIWgCDCujDa2hA01HfVneEEvdDZq17eCcZTvy5IeIWbWGd_Mx_bxKoURmCakukOcDky90FzVm-QVGC5l/s2289/2%20NABA%20Theatre%20and%20ANYO.jpg

 

ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅណាហ្គាវើលដ៍ និងទស្សនាការប្រគំតន្ត្រីវប្បធម៌របស់វង់តន្ត្រីយុវជនអង្គរនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាចាក់បញ្ចាំងលើជញ្ជាំងដ៏ទំនើប។

ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំនៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោកដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត។

លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា “ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរដែលការសម្តែងនេះផ្តល់ជូនបទពិសោធន៍បែបវប្បធម៌ដ៏មានតម្លៃសម្រាប់សហគមន៍។ ជាមួយនឹងសិល្បករ-សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបានទៅដល់ទស្សនិកជនកាន់តែច្រើន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSss93CzacCEAtR1IZM2-Pe_UIWRZBqb-KuNKk3yk99H5zbjB27jxm5jBonYujVgZnIOVtuPSoQ-gd0OfQ68rZphzQMi-jyWdmHPsuOHODrwW1BVgtCIdHYBAWP8SnR-B1jBXHr-ORgOWW-lqPsuIZn6iWkOWzjXAAzu4c-MhVocFiLYmuCXnFCMwLvKy3/s2289/3%20Sichuan%20Buffet.jpg

រីករាយតាមចិត្ត! ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនប៊ុហ្វេអន្តរជាតិរៀងរាល់ថ្ងៃ ដែលរៀងរាល់ថ្ងៃសុក្រមានប៊ុហ្វេបែបស៊ីឈួន ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់អាចអញ្ជើញពិសាប៊ុហ្វេពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខសាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះមានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

“មរតកសំនៀងចូលឆ្នាំខ្មែរ” គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលសាធារណជនទូទៅអាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន!

ជិះដោយឥតគិតថ្លៃ! ឡានក្រុងជិត៦០០គ្រឿង ត្រៀមរួចជាស្រេច សម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ

0

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដល់សាធារណជនរយៈពេល៦ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmVkLhfpUb0Hp_rMy-vZCuCo7QMeAX9CZO3fjaDetR3nGTuiS8ulUtgvNyftcBeForLJR-v6exqbXe90y74f4I7bUXlW4lyHB3OLj9rUwr4Wmq4zYsR1XcQvdhrUMzVfAiEDzJ3cjx9bGwm1QjRJaGQ5D0jWTH2a_N6wy83H8sNHVqbke-i644XCvHZG6/s1280/photo_2025-03-22_09-33-42.jpg
យោងតាមការបង្ហោះនៅក្នុងផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងសាធារណៈ (City Bus) ចំនួន ៥៩៧គ្រឿង ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ រឺទៅកម្សាន្តសប្បាយសង្រ្កាន្តឆ្នាំថ្មី នាឳកាសពិធីបុណ្យចូលឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYx73Qi2Y0gduLyh6Wy_UUomj6pcg3qjFMPSet9rKQoKzFk7yhnioyHeJQBq-HoDP_0DwRp5yvlTIR1hJuR0xl0BPYXg7SrvdzsOFrR9wr1N_TNSoZ4xFhD8BDanKXCGtm0-TOsIkXBc8eQf7plk8enoac_8gvnET4LvIU6sfG1OMS4NnE_SfzS8aXjGp/s1280/photo_2025-03-22_09-33-38.jpg

ក្នុងការការបម្រើសេវាដឹកជញ្ជូនដល់សាធារណៈជនដោយឥតគិតថ្លៃនេះ មានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមេសា។ គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែករថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនទៅមកក្នុងរាជធានីភ្នំពេញដូចធម្មតា និងបែងចែករដយន្តចំនួន ៤៩៧គ្រឿងទៀត សម្រាប់បម្រើសេវាដឹងជញ្ជូនពលរដ្ឋចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដារខេត្តនានា និងពីតាមបណ្ដារខេត្ត មកកាន់ក្រុងភ្នំពេញវិញ។ លើសពីនេះ នៅលើរថយន្តក្រុងដែលបម្រើសេវាដឹកជញ្ជូនទៅតាមបណ្ដារខេត្តនេះ ក៏មានរៀបចំជាទឹកសម្រាប់ពិសារតាមកៅអីអង្គុយនីមួយៗទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6sLCfHrEfB2BPRfmpNkI9FK0htGrsyQtTnfKO8ESqn9v7dMMCGOWPiCTZeKOzrlz8EKKMAm95SW7bvCQq_RtQyEoro1KxQ26p72QJivIm4GJHxVNH-0sl4y6PzZac1UjMa75x2CQ1JnOx_Z4G_eAZqUVICRnfG-C84Oq19r8xyQV2bp211eS1YIkYrPO/s1280/photo_2025-03-22_09-33-39.jpg
អាស្រ័យហេតុនេះ បងប្អូនកម្មករ-និយោជិក និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមធ្វើដំណើរ តាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) នេះបាន សម្រាប់ព័ត៌មានលម្អិត អំពីកាលវិភាគ រឺស្ថានីយចេញដំណើរ គឺមាននៅក្នុងផេករបស់ “រដ្ឋបាលរាជធានីភ្នំពេញ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZYOZntS42vW2Slm3WY2iqHhtscEhzPKFQIwQx1EkGxhInDl7g_6JYvZ2-oSQNb27YCofN4vlPuNZn1yzpKQc8y2PmZjlZDMpen4oPiPOZokqQ9b_9n_LilNZDgZtnEEkZZA7rF4Y_0RfRc3-dME7jzXY0maQge-iC0qLKGtgxHLjZtrM0dHLddUh3aFF/s1280/photo_2025-03-22_09-33-40.jpg

ឆ្លៀតក្នុងឳកាសនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមកុំតម្លើងថ្លៃសេវា ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីនេះអី ដើម្បីជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន៕

 

 

សមត្ថកិច្ច​ ចាប់ផ្តើមត្រួតពិនិត្យវាស់ជាតិអាល់កុលចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ

0

មន្ត្រីនគរបាលចរាចរ នឹងចាប់ផ្តើមបន្ថែមការត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃ ចាប់ពីម៉ោង១២តទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យោងតាមលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានលើកឡើងថា៖”ការចាប់ផ្ដើមត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃនេះ ក៏ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅពេលថ្ងៃ ដោយសារតែកម្មវិធីជប់លៀងភាគច្រើនបង្វែរមកនៅពេលថ្ងៃ”។

លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ទៀតថា៖” ជាទូទៅចំពោះបរិមាណនៃការពិសារគ្រឿងស្រវឹង សម្រាប់ស្រាបៀរទឹកសឬទឹកលឿង កម្រិតត្រឹម២កំប៉ុងឡើងទៅ អាចជាប់ក្នុងកម្រិតដែលត្រូវផាកពិន័យ សម្រាប់ទឹកខ្មៅ១កំប៉ុងអាចជាប់ហើយ”។

បន្ថែមពីការដាស់វាស់ជាតិអាកុលពេលថ្ងៃ រដ្ឋាភិបាលក៏នឹងកំពុងរៀបច្បាប់រឹតបន្តឹងគ្រឿងស្រវឹង ដោយកំពុងសិក្សាយ៉ាងយកចិត្តទុក្ខដាក់ ព្រោះច្បាប់នេះអាចប៉ះពាល់ពាល់ខ្លាំងដល់អាជីវករ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងស្រវឹង សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង១២០០០នាក់ ហើយបើសិនជាមិនបានឃាត់ខ្លួនពួកគេដើម្បីបន្សាបជាតិស្រវឹងដោយបណ្ដោយឱ្យបើកបរ បើសិនជាម្នាក់បុកមនុស្សស្លាប់ម្នាក់ យ៉ាងហោចណាស់ក៏មាន១២០០០នាក់ត្រូវបានស្លាប់ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងដែរ៕

 

យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា

0

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Lf_rfMoLy167wO5XLqIZOQqZ7iPb33jtKnk4-fUgec_-H1p_2OCYHFZFb-zq3Shoc-9-WXOr0FisTCebWlxnNVodLSiFFFKlwz4V72xkxRpHFXnbGZWtoGg9HYyp762eUcpPl4S3a4f-7D2u_aQeq_Lcv75YY0pNmn5InSlBUwX1XxOR8TLsaOZCa2V/s5464/Norote.media-0067.jpg

នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSHvrBGyCSbXLX_7lB27lEjUE8z25VlFXHbFZq7WkX8IZhL6TLFVm2OxfT6vg8JlTg1jahVIAWKpWSPGozT0jtiM-ucGCl529bBSSSybR5lQWFNvNNXl4LOo3prIasQlWHE7DRitcDBt1K3-FKUMwRdRh6yhOFTQl3vMB0-Y9rRq57sPeeWofnh1ETvsK/s8256/Norote.media-4292.jpg

នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbOOXMabZ0EfqmVk-GfC9sy5VN758OmeSZGoNs1dGPlQfgoLzHNnKAQfIiiVpVMZtK5tiGBc0PVCTI9Oxo8C2M4GXLChk8WQgxpzYm4BEk5KGRBCi2cpq-1F41WS1YFV8TmlP8bsSeaOV8vGURGdlGdOPKZMoV8pEEjqQLGvcM81UudyQS5ZVHYDmsc77C/s8256/Norote.media-5105.jpg

ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCOz0puKqFPP_nuU20ABX5MeaGEh5bHthv5vZflDbdP5mKk0_8c-e_Pv80wkGnHMKisLEY9YdI-nNebFw07HPJhH_y4Ewz-rSzpLx5mEPVdLUXUXSUQUVDF_MZAGNbrqYOmMTbTXYieZwOXvxXBa03hZHbRvWaBgbpS-jnZz4o8m0IcWeDkwyqsCGnwW8G/s8256/Norote.media-4863.jpg

ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយធ្វើការបញ្ជាទិញហ្គាសពីក្នុង Appផ្ទាល់។ លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺ អាចមើលឃើញកំរិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៏ចាប់ក្លិនហ្គាសពេលលិចធ្លាយនិងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស័្វយប្រវត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibpSSCsFQVtzqVlq3KfzYOKLGhJiWhab_Vfn-HAMvIheV24uEEXQLdpH8fowGCq40EnRVOWCtvQm5HWD1w9CfcBrgKrqDzvX_Oa3sv6M-inTMTssrWAWyQHjqCY6Pxq1G9HBxbCHwBdToUAbjvt1DB6HkObF6_qsfsH67zDLYPSdkoX7aMGltXVrPOJJEl/s8256/Norote.media-4961.jpg
លោកអ្នកអស់កង្វល់រឿងកម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដារមិនបង្កហានិភ័យទៅទីសាធារណៈក្នុងកំឡុងពេលបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJm7fTj6dJb1JsnzZRv6JBfuvkMpCJmhlCqXUO69QPbI0ucIj5rf1oDa5_HswOR3Zvak1pO6boBSyCRK5r0hvmtYHHn6qCGXgMmk98SNOhi-ZAZNVM6rnEnyWvIS_d0-7HnIq4Mn9114XISUbDU6Z1TyQRuvyYwN3LOfpSO6mGqFP3DDb9dXX4-bS7C2zs/s6203/Norote.media-4007.jpg

សម្រាប់ព័៏ត៍មានបន្ថែមអាចទំនាក់ទំនងតាម Facebook Page D Smart Gaz – ឌី ស្មាតហ្គាស
https://www.facebook.com/profile.php?id=61553088354040

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1l8Wihojf-Byq8Lm1yJPyxbODvtVAjviqFLhWi9WI4NTgyfjzFuPmswUv4jN-4COOHimm7huPc2uwgEN1Ga5payVFrFLyYfQMof0Bxe5iUFQ9IqDSlcf-K3576k2QrHUCRE8aRSJB-swnPbLx6M02VOoskcUax0Kuc5fZR09ozB2t-zD3RywZw21lI6kl/s8256/Norote.media-3966.jpg