ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា នៅទីក្រុងបាងកក មានអ្នកជំងឺកូវីដ-១៩ ចំនួន២,៩៦៧នាក់ ត្រឹមតែ១សប្តាហ៍ ប៉ុន្តែបើសរុបទូទាំងប្រទេសថៃ គឺមានអ្នកជំងឺកូវីដ រហូតដល់ជាង៨,០០០នាក់ ត្រឹម១សប្តាហ៍ ហើយអ្នកជំងឺកូវីដភាគច្រើន គឺជាវ័យធ្វើការ និងមនុស្សចាស់ រីឯកុមារតូចៗក៏ប្រឈមនឹងការឆ្លងជំងឺនេះដែរ ដោយសារសាលារៀនជិតបើកបវសនកាល ។ គ្រូពេទ្យបានផ្តាំផ្ញើទៅកាន់ពលរដ្ឋឱ្យពាក់ម៉ាស់ លាងដៃដោយសាប៊ូ ប្រើប្រាស់អាល់កុលពេលទៅទីប្រជុំជន និងមកព្យាបាលនៅមណ្ឌលសុខភាពសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__KtE7P1lUy74raALakFwN8l3nZdzy9bYgiKscpZ8XJ_kqxxbCeLT5d-sWsGrwBsYCRymh9TbNSgT2rAfJKtR0375sgG7B0RMPTh5lNm-YXqU2iz2utEgqMDXqObQUgR_S6Tsj2UZtXGLSUWCCEeZiEJhOO15OWorsD_f131MMLWmQjzg2Tv31A_LpC5G/s1200/image_2025-05-09_13-35-17.png
លោក ស៊ុនថន ស៊ុនថារៈឆាត វេជ្ជបណ្ឌិតនៅទីក្រុងបាងកក បាននិយាយពីស្ថានការណ៍ជំងឺកូវីដ នៅទីក្រុងបាងកក ដោយយោងតាមទិន្នន័យរបស់នាយកដ្ឋានសុខាភិបាលបង្ហាញថា ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គឺមានអ្នកជំងឺកូវីដ ចំនួន២,៩៦៧នាក់ ក្នុងនោះជនជាតិថៃ ២,៣៨១នាក់ និងជនបរទេស ៥៨៦នាក់ ពុំមានអ្នកស្លាប់ ។ ប៉ុន្តែបើគិតចាប់ពីថ្ងៃទី១ ខែមករា គឺមានអ្នកជំងឺកូវីដសរុបស្មើ១៥,០៥៥នាក់ ក្នុងនោះជនជាតិថៃ ១១,៧០០នាក់ និងជនបរទេស ៣,៣៥៥នាក់ ហើយរយៈពេលនេះមានអ្នកជំងឺស្លាប់ម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfgwARUvoa7tnhZhXKbyDYC5AhKJy26Tn1xV4-w4E_a9MYepX4MK1kCPiMxDfc95bgtXGCDcWEqKzZJjXFBzCPkhPfWFouy3ab_8y0PCUalv6HywfPOu-k7YdLfH9qllIpYWOjCnIhUL2K_vNENoTJwwnQUfv9dPFwxybO9nchLY5Er7exSpfKSFPoxap/s3072/image_2025-05-09_13-35-18.png
តាមការតាមដានស្ថានការណ៍ឃើញថា ជំងឺកូវីដបានឆ្លងរាតត្បាតចាប់ពីខែមេសា ឆ្នាំ២០២៥ ជាពិសេស វាឆ្លងរាតត្បាតខ្លាំងចាប់ពីក្រោយចូលឆ្នាំ ដល់ខែឧសភា ដោយសារមានការប្រមូលផ្តុំមនុស្សជាច្រើនជាបន្តបន្ទាប់ និងអាកាសធាតុប្រែប្រួលពីក្តៅទៅភ្លៀងធ្លាក់ ទើបធ្វើឱ្យជំងឺកូវីដងាយឆ្លងជាងជំងឺផ្តាសាយធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOoqzp_MQ1lpTvTb3CPEiG5znHXNbV8doxBd0VgmtbAwhDyE6WVV9-zYxn1aTd0nrp1wY7w6TtJdy26vlhzunPATZQfnv9tn-5yEBhLp00i42UA4Ih7bRCCrwHzOKrGGkMjz5BIlTpOXpOAW3OSXkPvVKe2cw-LHO4EVslm7oYOS7kGUvW_RUGOiTBN5S/s1920/image_2025-05-09_13-35-23.png

បើប្រៀបធៀបចំនួនអ្នកជំងឺកូវីដ ក្នុងពេលវេលាដូចគ្នាជាមួយឆ្នាំ២០២៤ និងឆ្នាំ២០២៣ គឺពុំគួរឱ្យបារម្ភទេ ដោយសារចំនួនអ្នកជំងឺកូវីដឆ្នាំ២០២៥ តិចជាងឆ្នាំមុនៗ ។ ចំណែកនៅទីក្រុងបាងកក គ្រូពេទ្យបានជូនដំណឹងពីវិធីការពារ និងគ្រប់គ្រងជំងឺកូវីដយ៉ាងតឹងរ៉ឹង ដោយពាក់ម៉ាស់ជានិច្ចពេលទៅទីប្រជុំជន ឬទៅកន្លែងមនុស្សច្រើន ព្រមទាំងចៀសវាងទៅកន្លែងប្រឈមការឆ្លង ។ បើនៅជិតអ្នកជំងឺកូវីដ គួរពាក់ម៉ាស់ លាងដៃដោយសាប៊ូនិងទឹកជានិច្ច ឬប្រើប្រាស់អាល់កុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

ចំណែកក្រុមងាយឆ្លងជំងឺកូវីដ រួមមាន ៖ មនុស្សចាស់ និងកុមារតូចៗ គឺអ្នកថែទាំ ឬអាណាព្យាបាលគួរប្រុងប្រយ័ត្ន និងថែទាំពួកគេឱ្យបានដិតដល់ ជាពិសេស ពេលសាលារៀនជិតបើកបវសនកាល ដើម្បីការពារការឆ្លងរាតត្បាតជំងឺកូវីដ ។ បើឆ្លងជំងឺកូវីដ ពលរដ្ឋអាចទៅព្យាបាលនៅមណ្ឌលសុខភាពសាធារណៈនៅទីក្រុងបាងកក ចំនួន៦៩កន្លែង ឬសាកសួរព័ត៌មានបន្ថែមមកកាន់នាយកដ្ឋានសុខាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png
ដោយឡែក លោកវេជ្ជបណ្ឌិត ធីរៈ វរៈថណារ៉ាត់ សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យជូឡាឡុងកន បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Thira Woratanarat» ថា រយៈពេល៤ថ្ងៃចុងក្រោយនេះ អ្នកជំងឺកូវីដមកព្យាបាលនៅមន្ទីរពេទ្យ មានចំនួនច្រើនជាងអ្នកជំងឺផ្តាសាយធំ រហូតដល់ជាង៦ដង ហើយអ្នកជំងឺស្រីច្រើនជាងប្រុស ២ដង ភាគច្រើនជាវ័យធ្វើការ ។ អ្វីគួរឱ្យបារម្ភ គឺកុមារតូចៗអាយុក្រោម៤ឆ្នាំនៅទីក្រុងបាងកក កើតជំងឺកូវីដច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY51MQ7aOn7IMcndI9hSkuTFq1xAcIWygPskYn6SErpMkwHussvCXidiEk_5SihkJ-m_rB3p6fgoeHoUz9e5YL2ZTAeAEayJucZtCBZmVFEAgcr1gxz31HVF_bKh2pETgdbkK6_16MZ_BgLaYe2e6osrY1XqGEceVPhO4sYgi6hd5Psg3MeU7q0FCLbDvG/s1280/image_2025-05-09_13-35-26.png

លោកបានបង្ហាញចំនួនអ្នកជំងឺកូវីដនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ មានអ្នកជំងឺកូវីដសរុបទូទាំងប្រទស ចំនួន៨,៤៤៦នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ (ចំនួននេះពុំរួមបញ្ចូលអ្នកជំងឺកូវីដព្យាបាលនៅផ្ទះទេ) ។ វាធ្វើឱ្យអាណាព្យាបាលសិស្សបារម្ភពីការឆ្លងជំងឺកូវីដពេលសាលារៀនបើកបវសនការ ដោយសារជារដូវវស្សា ជំងឺនេះងាយឆ្លង ហើយវាមានរោគសញ្ញាស្រដៀងជំងឺផ្តាសាយធំ ៕