ថ្មីៗនេះចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីឈ្មោះ មាស សោភា និងស្វាមី លោក អិត រ៉ាដា បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពីលោក រ៉ាដា បានចេញមកទម្លាយភាពមិនប្រក្រតីនិងការជ្រែតជ្រែកពីលោកតាសក់សភ្នំត្បែង។ មិនឱ្យមហាជនស្តាប់តែម្ខាង មាស សុខសោភា បានចេញមកទម្លាយពីរឿងមិនចុះសម្រុងជាមួយនឹងស្វាមីនិងការបកស្រាយជាច្រើនទៀតធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈរូបនាងបានសារភាពថាបែកគ្នាលែងលះគ្នាហើយ។
នៅថ្ងៃទី៨ ឧសភា តារាចម្រៀង មាស សុខសោភា បាន live រយៈពេល១ម៉ោងជាងបកស្រាយអំពីបញ្ហារបស់ខ្លួនជាមួយនឹងស្វាមីនិងលោកតាសក់សភ្នំត្បែង។ ក្នុងនោះតារាចម្រៀងរូបនេះបានទម្លាយថាខ្លួនអ្នកនាងទើបតែចេះលេងបណ្តាញសង្គម៣ឆ្នាំមកនេះទេហើយនេះជាចំណុចមួយដែលធ្វើឱ្យខ្លួនឯងមានសម្ពាធទាំងបច្ចេកវិទ្យាគេដើរដល់កម្រិតណាហើយខ្លួនឯងមិនចេះអ្វីដឹងតែកាន់ក្បាលមេក្រូមកផ្ទះរស់នៅជាមួយនឹងគ្រួសារតូចមួយ។
តារាស្រីរូបនេះទម្លាយថា អ្នកមួយចំនួនថាឱ្យខ្លួនមានជំនឿផ្តេសផ្តាសមានការជឿងប់ងល់ទៅលើអបិយជំនឿទៅជាលោកឪសក់សភ្នំត្បែង ត្រូវស្នេហ៍គេ ធ្វើរឿងផ្តេសផ្តាសទៅចាយលុយដោយអ្នកនាង មាស សុខសោភា បញ្ជាក់ថានេះគឺជាជំនឿរបស់ខ្លួនដោយសារតែឆ្លងកាត់ដោយសារបញ្ហាគ្រួសារទៅហើយពេលដែលដើរដល់ឌីប្រេសសិនសូម្បីតែឪពុកម្តាយយើងក៏មិនយល់ដែរ។ មាស សុខសោភា ថានាងមានអ្វីគ្រប់យ៉ាងប៉ុន្តែគ្មានសេចក្តីសុខហើយនាងចង់ចែករំលែកអាថ៌កំបាំងដែលមនុស្សដើរមិនទាន់ដល់។
មាស សុខសោភា ថាបណ្តាញសង្គមរបស់ខ្លួនឱ្យតែនិយាយពីជំនឿគឺមានការលុបដោយតារាចម្រៀងរូបនេះថាធ្វើនេះដើម្បីអ្វីបើលែងនាងហើយសន្យាបែកគ្នាហើយហេតុអ្វីមិនដោះលែងនាងឱ្យនាងរស់នៅក្នុងឧបនិស្ស័យជម្រើសរបស់ខ្លួនធ្វើបាបនាងរហូត។

តារាចម្រៀងរូបនេះបានរៀបរាប់បន្ថែមទៀតដោយចង់សម្តៅទៅកាន់លោក អិត រ៉ាដា រួមតែសុខពេលមានទុក្ខរត់ចោលគ្នាដោយប្រាប់ថាកំពុងជួបទុក្ខត្រូវរកគ្រូណាព្យាបាលទុក្ខមិនទៅមើលនាងមិនជូននាងទៅឱ្យទៅម្នាក់ឯងថានាងឆ្កួតងប់ងល់ជំនឿ។ មាស សុខសោភា ថាពេលនាងកំពុងមានទុក្ខដោយសភាវៈអាថ៌កំបាំងមកធ្វើបាបបែរត្រូវប្តីរបស់ខ្លួនថានាងឆ្កួត ឡប់ សតិមិនល្អយកលុយទៅចាយលើគ្រូចឹងៗដោយបានចោទសំណួរថាស្រលាញ់នាងឬក៏ស្តាយលុយដោយបញ្ជាក់ថាលោកគ្រូសក់សភ្នំត្បែងជាអ្នកជួយសង្គ្រោះខ្លួនជាគុណមួយជួយស្រោចស្រង់ជីវិតនាងឡើងមកវិញបើទ្រព្យសម្បត្តិនាងលក់បាននឹងឱ្យគាត់ទៀត។
មាស សុខសោភា ថាខ្លួនទ្រាំមកអស់រយៈពេលជាង១០ឆ្នាំមកហើយដោយសារតែខ្មាសមិនហ៊ានប្រាប់អ្នកណាមួយជីវិតមកហើយច្រៀងចិញ្ចឹមគេរហូត។ តារាចម្រៀងរូបនេះថា គេ ចូលមកក្នុងជីវិតយើងមិនមានអ្វីនោះទេតែទៅវិញគេបានគ្រប់យ៉ាងដែលគេចង់បានយើងឱ្យរក្សាភាពស្ងប់ស្ងាត់ទាំងអស់គ្នាសន្យាហើយៗហេតុអ្វីមិនដោះលែងនាង។ អ្នកនាងថាជីវិតរបស់ខ្លួននឿយហត់ណាស់តាំងពីតូចមកទស្សនិកជនឃើញភាពជោគជ័យរបស់ខ្លួនមួយផ្នែកប៉ុន្តែមិនបានដឹងពីការអត់ធ្មត់តស៊ូប្រឹងប្រែងនោះទេហើយការចូលមករបស់លោក អិត រ៉ាដា គឺនាងជោគជ័យបាត់ទៅហើយ។
ក្នុងនោះដែរ តារាចម្រៀង មាស សុខសោភា បានទម្លាយទៀតថាអ្នកណានៅជាមួយនឹងស្វាមីរបស់ខ្លួនក៏មិនបានមិនថាម្តាយបងប្អូន នាងតាមរហូតស្រលាញ់ទាល់តែលែងខ្លាចចិត្ត កាលពីមុនឱ្យគ្រប់យ៉ាងលុយកាក់អ្នក(លោក រ៉ាដា) ជាអ្នកកាន់ទាំងអស់នាងមិនស្គាល់កុងធនាគារ ចូលមកក្នុងជីវិតនាងដើម្បីបង្រៀននាងឬក៏បង្អាក់ការរៀនសូត្ររបស់នាងអ្វីក៏មិនដែលបង្រៀននាងដែរ បង្រៀននាងធ្វើតែអំពើអវិជ្ជា។
តារាចម្រៀងរូបនេះបានលាតត្រដាងពីជីវិតគូទៀតថា ជាង១០ឆ្នាំម្ខាងទៀតនៅតែថាគេត្រូវ គេល្អ ទាំងយើងរកស៊ីចិញ្ចឹមគេ មកជួបមាស សុខសោភា ទាំង មាស សុខសោភា ក្លាយជាគ្រាប់ពេជ្រមួយបាត់ទៅហើយចូលមកក្នុងជីវិតគ្រាន់តែមកបើកឡានជូនទៅច្រៀងសោះថាខ្លួនឯងជួយឱ្យ មាស សុខសោភា ល្បីធ្វើបែបនេះបែបនោះគ្រប់បែបយ៉ាងជាជនរងគ្រោះ។ មាស សុខសោភា ថារស់ដោយសារគេសោះតែមិនឱ្យតម្លៃនាងយកនាងមកគ្រាន់តែជាអ្វីមួយដែលគេគូសវាសតាមផ្លូវរបស់ខ្លួនទាំងមិនដឹងថាការងារនោះខ្លួនស្រលាញ់ឬអត់។
មាស សុខសោភា ថាខ្លួននាងតាមប្តីរហូតដល់បាត់បង់ឪពុកម្តាយ បងប្រុស ប្អូនប្រុសក៏គេមិនឱ្យនៅជាមួយយកនាងទៅស្រុកក្រៅហើយឱ្យនាងច្រៀងចិញ្ចឹមទៀតធានានាងទៅមិនបាន ឱ្យនាងធានាមកនៅស្រុកវិញចិញ្ចឹមគេ ឱ្យទៅរកការងារធ្វើក៏មិនរកចាំជូននាងទៅច្រៀងវិញស្រួលៗ ហើយនេះមិនមែនជាស្នេហ៍ពិតឡើយ។ អ្នកនាងថា គេផុសសុទ្ធតែលាហើយលុយឡានទាំងការពិតនាងជាអ្នករកទាំងអស់ មិនដែលបានអ្វីឱ្យនាងនោះទេ១ខែ១ដុល្លារនោះទេគឺលុយនាងជាអ្នករកទាំងអស់ហើយគ្រាន់តែយកលុយមួយចំណែកដែលខ្លួនរកបានមកធ្វើបុណ្យកុសលអ្នកដែលជួយខ្លួនសោះបែរថាសតិមិនល្អទាំងពឹងលើនាងជាង១០ឆ្នាំមកនេះ។
តារាចម្រៀងរូបនេះសង្កត់ធ្ងន់ថាប្រសិនបើលោកតាសក់សភ្នំត្បែងមានរឿងអ្វីគឺម្នាក់នោះគឺជាអ្នកធ្វើហើយប្រសិនបើប៉ះពាល់ដល់ជីវិតនាងគ្មានអ្នកណាទេគឺជាម្នាក់ហ្នឹងអតីតប្តីរបស់នាង៕