នាយកក្រុមហ៊ុន Microsoft លោក Bill Gates បានដាស់តឿនទៅកាន់ពលរដ្ឋលើពិភពលោកម្តងទៀតថា បច្ចេកវិទ្យា AI កំពុងតែផ្លាស់ប្តូរការងារលើពិភពលោកទាំងស្រុង ជាពិសេស រយៈពេល១០ឆ្នាំខាងមុខ វានឹងធ្វើការសំខាន់ៗជំនួសមនុស្ស ។ លោកសន្និដ្ឋានថា AI នឹងធ្វើការងារសំខាន់ៗជាច្រើនជំនួសមនុស្ស និងពុំលើកលែង សូម្បីតែការងារជាគ្រូពេទ្យ និងគ្រូបង្រៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLwoRasCi15jVu-lqK7X3l6nm0Ehd9VylJmjC-f1XezE2hA2lRVHBdyt_0FEDpRYeyAYli1822QQaqgNbw0AMrMDAyetXaUJhfkToNL3dHGOnFlqF3V6-fDzsEOd6OnHZqiLQSfVF7N2Eo-kxT3XIBBPr21ZH1tyA3YoYPFEwWUUtFapuxo9Ss-QNRL7L/s1920/image_2025-05-10_08-17-12.png
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានចុះផ្សាយពីបទសម្ភាសន៍ចុងក្រោយបង្អស់របស់លោក Bill Gates ដែលលើកឡើងពីការគិតរបស់ AI គឺវាអាចផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្ត្រ និងអប់រំមនុស្សដោយឥតគិតថ្លៃ ដែលមនុស្សគ្រប់រូបលើពិភពលោក នឹងអាចប្រើប្រាស់ AI បានទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfy0vGTP7ug2UFdZv0Wsxfj5fO4GV2KkDQrUlxAa5Xxf-Z94vRTQ0H2pfTbnnzvp4gcl-85DFDuC5AFI6OUN-5nn49QLaN3QLMQxgfDeZMwkQ3KLajxHvw1QapHowQT_4q7pcn35LrjO9c9HJbnUuXQwA6neLU6VNoUBdJvp6yVtlynuwQcvf_kYh-iZFt/s1280/photo_2025-05-09_15-57-56%20(2).jpg

លោក Bill Gates ទទួលស្គាល់ថា ការងារមួយចំនួនដែល AI ពុំអាចធ្វើជំនួសមនុស្ស ដូចជា ៖ លេងកីឡា ឬធ្វើការងារក្នុងសង្គមដែលត្រូវការការចូលរួម ប៉ុន្តែលោកជឿជាក់ថា ឧស្សាហកម្មផលិត ការដឹកជញ្ជូន និងការងារកសិកម្ម នឹងត្រូវជំនួសដោយបច្ចេកវិទ្យាទាំងស្រុង ពុំចាំបាច់ប្រើប្រាស់កម្លាំងមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV_-Wqo8sLjuNTybS1og8zLgOEKFJhqcHOVM4_4o8ezE9n1SU5CQudagVarSWsB4fs0kftrpjkLFdOrCq8hfs5WyTgcYET1ahC91uNwNU9lHev8-w6vigF5km3Z9k3G564BBD-Lapcg_6s1BxkqQT7zYaYrH7Hy0-PsDP36X6T4oT3eoK-w69eSXQ_hiuE/s750/photo_2025-05-09_15-57-56.jpg

ការអភិវឌ្ឍបច្ចេកវិទ្យា AI យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យភ័យខ្លាច ហើយនេះជាឱកាសសំខាន់ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដូចជា ៖ ការប្រើប្រាស់សេវាសុខភាព វិសមភាពការអប់រំ និងបម្រែបម្រួលអាកាសធាតុ ។ ជាមួយគ្នានេះ នៅតែមានសំណួរសួរថា តើ AI នឹងក្លាយជាឧបករណ៍មួយជួយពង្រឹងសក្តានុពលរបស់មនុស្ស ឬធ្វើការជំនួសយើងជារៀងរហូត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbsFHYccrypdUhwxRiy7paqdlpUUQq2b3fvcmGVIr_GyJlL6y02c-pehGn_tlvDe_fqjhDGiGvWXSZk_3-w7tvC0JPqUA2C7N9P2KAg3htSoRX46aK3EFS4bQgGQ2K3_v13Aj4RhqCvQgfjrC1RdC3s_gna4bQfVjSbNTaUG5SKDpTu2mOfzzvHt1AHA_7/s2560/image_2025-05-10_08-17-13.png
ប៉ុន្តែលោកថា បើទោះជា AI ឆ្លាតយ៉ាងណាក្តី ប៉ុន្តែវាក៏មានកំហុសឆ្គងផងដែរ ពីព្រោះវាមិនដឹងពីរបៀបត្រួតពិនិត្យចម្លើយរបស់ខ្លួន ។ វានឹងជួយបង្កើនប្រសិទ្ធភាពផ្នែកវេជ្ជសាស្ត្រ និងការអប់រំ ប៉ុន្តែមនុស្សនៅតែអាចគ្រប់គ្រងវាបាន មុនពេលវាគ្រប់គ្រងយើង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2DeLNWOFeJwl7igc6iBWVwSIw0ebCGS28WykBvSRKZlZ32BWqMUXp6iVl9gRV0OyRaNrNcyG62rPVcE3rMsOmp6AobvTmlnokb1KImOlJjOeUawSUIC-rH4o07mu6fnad84R27qgz_DShvXEhy2RERQw85KeBf5JHokw6V2I3BUSngugTjnxh92ZDLOFQ/s1600/image_2025-05-10_08-17-15.png

    ស្របពេលពិភពលោកឈានទៅរកការប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើប គឺការដាស់តឿនរបស់លោក Bill Gates បញ្ជាក់ថា បច្ចេកវិទ្យាមិនត្រឹមតែផ្តល់ភាពងាយស្រួល ឬរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវគិតពីផលប៉ះពាល់រយៈពេលយូរ ។ លោកចង់ឱ្យពិភពលោកត្រៀមខ្លួន មុនពេល AI ផ្លាស់ប្តូរពិភពលោក ហើយយើងគ្មានឱកាសត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChY9ULY_V9Bux0CVSciYrYACRVK1zmrrVJBdnAQ5CQUBdDzyiGrkoGzcrFeXReH0zFDTSJiO_gIsx8rol6pmUayINj2THirEKSHtzoHpN-IrkyWHwKnj5hucpHiIcvYzPAUElHGT8r9THH6SZ4X0WxPJhW1JtMl26v1RCuZvzW5I3ZBVdFlq42Lm23kmK/s1280/photo_2025-05-09_15-57-57.jpg

    តាមអ្នកជំនាញជាច្រើនរូប គឺការផ្លាស់ប្តូរនេះអាចបង្កឱ្យសេដ្ឋកិច្ចពិភពលោកចលាចល និងប៉ះពាល់ស្ទើរគ្រប់ឧស្សាហកម្មទាំងអស់ ហើយពិភពលោកត្រូវត្រៀមខ្លួនដោះស្រាយបញ្ហានាថ្ងៃអនាគត ដែលបច្ចេកវិទ្យានឹងបំពេញតួនាទីច្រើនជាងមនុស្សជាច្រើនផ្នែក ។ ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សមិនធ្លាប់កើតឡើងពីមុនមក សំណួរគឺ តើយើងបានត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាហើយឬនៅ?