សហរដ្ឋអាមេរិក ៖ ភ្នំភ្លើងក្រោមទឹកមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ម៉ាយ (៤៨០គ.ម) ពីឆ្នេរសមុទ្ររបស់រដ្ឋ Oregon សហរដ្ឋអាមេរិក កំពុងបញ្ចេញកម្ដៅ និងពពុះទឹកឡើងមកលើដែលជាការបង្ហាញសញ្ញាថាវានឹងមានការផ្ទុះឡើងឆាប់ៗ។ នេះបើយោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEGXAM9xFT8lfIdL6yUEG-fgn-gn6DmxLsWzrz89oh-lVkpgYqnD6Zju7aNInDq32noVKYEcIwfj31rfoAJyKEqmBnu7A0drCZe8BaF5Ljb0qD8m99tARiiQXwtjkTNxUieT1zvfukE0dj2WcZYVQgdrH6jHZrzogtZUaSwJFd-v7Qb3kjyEw_eidSHMN/s727/photo_2025-05-09_13-35-16.jpg

ភ្នំភ្លើងសកម្មមួយនេះមានឈ្មោះថា Axial Seamount គឺជាភ្នំភ្លើងក្រោមទឹមួយស្ថិតនៅក្រោមបាតសមុទ្រ មានកម្ពស់ប្រហែល ៤,៩០០ហ្វីត (ប្រមាណ ១,៤៩០គ.ម) នៅខាងក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចេញបញ្ចេញកម្ដៅរបស់វាពីក្រោមផ្ទៃទឹកមក នាំឲ្យអ្នកជំនាញមានការព្រួយបារម្ភពីការផ្ទុះឡើងម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3itu__EOdHNyXm8DYhYXBtu543ES7Jz1WZVEjD8HLM3-oAc0Ef3NXE_-9KnwoBPgbTDMddYZV_SHn9XDkuz23aNSwe3OhKjqokL41p53IW5nvcWFhatgO_ljcdBq4i57Y_uKrL5Rbj9v2jedVoQvf_Rpg_Kj0PdpqwqVqA2382VJSzaBbOtxzRQx4TT_/s1280/photo_2025-05-09_13-35-18%20(2).jpg

គួររំលឹកថា កន្លងមកភ្នំភ្លើងនេះធ្លាប់បានផ្ទុះឡើងចំនួន៣ដងមកហើយ ដោយបានផ្ទុះនៅក្នុងឆ្នាំ១៩៩៨, ឆ្នាំ២០១១, ឆ្នាំ២០១៥ និងត្រូវគេសន្និដ្ឋានថាអាចផ្ទុះឡើងម្ដងទៀតមិនខាន នៅមុនពេលដាច់ឆ្នាំ២០២៥នេះ។

មូលហេតុដែលវាជាភ្នំភ្លើងសកម្ម គឺដោយសារតែវាមានទីតាំងស្ថិតនៅលើខ្សែ Juan de Fuca ជាចំណុចផ្សារភ្ជាប់រវាងផ្ទាំងបន្ទះ Pacific និង Juan de Fuca ដែលដាច់ចេញពីគ្នា។ អ្នកវិទ្យាសាស្រ្តបានកត់សម្គាល់ថា ផ្ទៃដីនៅតំបន់នេះចាប់ផ្ដើមមានចលនារង្គើរម្ដងទៀតហើយ ព្រោះចំនួនម៉ាក់ម៉ាបានកើនឡើងខ្ពស់ ហើយវាអាចនឹងបង្ករឲ្យមានរញ្ជួយដីកម្រិតស្រាលច្រើនដងផងដែរក្នុងមួយថ្ងៃៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGyRLsQL0viMfON3V5qeVVWd16tILXLcAWU6fFwJexlW7hK00_CmmRxp4VUHUron9CLi2_n5p1113qsrT1I5tqRrlnk99kzJmuea07H_nhquOywpu52fJpWoWy5eotdl4XIapQoBbLm5YkLD31dihR2IYwamZ5B8xMAr0lTHWsCgv27S4TUMTfIGtK_rr/s1280/photo_2025-05-09_13-35-18.jpg
ចំណែកក្ដីបារម្ភទៅលើផលប៉ះពាល់ដែលអាចកើតមានពេលភ្នំភ្លើងខាងលើនេះផ្ទុះគឺ វាអាចបង្ករជារលកយក្សស៊ូណាមិ ព្រោះពេលផ្ទុះវានឹងមានកម្លាំងជំរុញពីក្រោមទឹកមក។ ដូច្នេះជីវិតមនុស្ស សត្វ ដែលនៅជុំវិញនោះ នឹងប្រឈមជាមួយការគំរាមកំហែង ដែលទាមទារឲ្យមានការជម្លៀសចេញ មុនពេលរឿងទាំងនោះកើតឡើង។ ក្រៅពីនេះ កម្ដៅ និងកម្លាំងដែលកើតមានក្នុងអំឡុងពេលផ្ទុះនោះ ក៏នឹងបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់សមុទ្រនៅតំបន់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjh-NQWg0YAcviIAD2I0fAntGVMH5APUM3vV7bB3nM3W77hh6ff0-tbKNG6M_z9Td0DlOW1Qj2LNaBXI8SHlVlzlBuNPlMm-FwSgdM0FWy62xWk3UYN4Ald5_Cv-4f0OuMe7sV0DGiRMf9dCeNJYVoKklEzJnDOv1vxdMVwoeggVainUmymaZOlEw6fYw/s637/image_2025-05-09_16-33-20.png

បច្ចុប្បន្នភ្នំភ្លើងក្រោមទឹក Axial Seamunt នេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ Ocean Observatories Initiative’s Regional Cabled Array ដែលផ្ដល់ទិន្នន័យពីពេលវេលាពិតនៃសកម្មភាពរញ្ជួយដី និងចលនាផែនដីក្រោមផ្ទៃសមុទ្រ៕