ប្រទេសថៃ ៖ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ពុទ្ធសករាជ ២៥៦៨ (គ.ស ២០២៥) នៅទីធ្លា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃទី ៩ ឧសភា គោឧសភរាជទាំង២ បានបរិភោគស្មៅ ផឹកទឹក និងផឹកស្រាបផងដែរ ដែលសម្រាប់លទ្ធផលនេះ ហោរាថៃទាយថានឹងមានដំណើរការល្អក្នុងវិស័យកសិកម្ម និងទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjOv-IEzjrh7vvkoVI4mmV5DI7-jo24QzWjnVGFFCGKYzOf2Pzl_KdZxz00pn2x4GkhvqBHmqxIKqUAMvPbYt3V-vhYZB4ExhhUbb14Py0uVWjJEXKzf1IPa-0iPFD57uT1e5LUjH8qKdPa2a-jbn8gJyDSO6dG7MNl4ft4Y59UuNFLwYz5BbDMrycIB86/s1280/photo_2025-05-09_10-46-40.jpg
នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លថៃឆ្នាំនេះ ដែលបានប្រព្រឹត្តទៅនៅបរិវេណព្រះបរមរាជវាំង Grand Palace ក្នុងក្រុងបាងកកក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ Maha Vajiralongkorn គោឧសភរាជមួយនឹម ត្រូវបានគេរៀបចំអាហារចំនួន៧មុខដែលដាក់នៅលើថាសមាសដើម្បីឲ្យបរិភោគ។ ក្នុងអំឡុងពេលនោះ គោឧសភរាជទាំង២ បានជ្រើសរើសបរិភោគស្មៅ ផឹកទឹក និងបន្ទាប់មកផឹកស្រាផងដែរ។ ក្នុងក្បួនទំនាយរបស់ព្រះរាជគ្រូហោរានៃប្រទេសថៃបានទាយថា គោពិសិដ្ឋ “ស៊ីស្មៅ និងផឹកទឹក” ទំនាយទាយថានឹងមានការផ្គត់ផ្គង់ទឹកច្រើនគួរសម រួមជាមួយដំណាំធញ្ញជាតិ ផ្លែឈើ អាហារ និងសាច់បាននឹងបានផលដ៏ច្រើនសន្ធឹកសន្ធាប់។ លើសពីនេះ គោ “ផឹកស្រា” បើតាមក្បួនច្បាប់គេព្យាករណ៍ថា ការដឹកជញ្ជូនទៅមកនឹងកាន់តែងាយស្រួល ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនឹងប្រសើរឡើង ហើយសេដ្ឋកិច្ចនឹងរីកចម្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOVNoQjGAvgOVO8o4UFZd6WJ9gJeyhrPXQYXv8LiF-u6MaX6TvAzfA4lSFHTCnU3iHpgDOqSdj9fU_QWRjf2p4T29PEQUN6sY1hm7L2uRbW2ez-66elbWwJiYcwqWm27ruzZrFmBs3DR2eEFfQ7xzjET7uPkAlk0pbRONgzAfwnhMX2VgahRSg_FM_GgPA/s1280/photo_2025-05-09_10-46-41%20(2).jpg
គួរជម្រាបថា ប្រទេសកម្ពុជា និងថៃមានទំនៀមទម្លាប់ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះដូចគ្នា ស្ថិតនៅក្នុងខែតែមួយ និងប្រារព្ធឡើងក្នុងគោលបំណងដូចគ្នាផងដែរ ពោលគឺធ្វើឡើងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករទាំងអស់ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំដាំដុះផ្សេងៗ ព្រមទាំងប្រាប់ពីប្រផ្នូលរបស់ប្រទេស តាមរយៈការបរិភោគរបស់គោឧសភរាជ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkM3sq4tYDPqKhERxhjVzY4_u7Ze1SHtcCP6THpleItFshOzUliTqQiUxBYNveFeuew97A_SNaAyR95jDwTpBjjaXr3JE0tRDI_lBvETXTRMqoCbxYjXvwM572X_xM1pLhOvf4AHHvo7zeXOmEibDr3U8r7MxDD5fDeQ_VzvFpfRQbmko5Zgp0JU9m7W2/s1280/photo_2025-05-09_10-46-41.jpg
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការទស្សន៍ទាយនៃលទ្ធផលបរិភោគរបស់គោ ថៃហាក់មានការយល់ឃើញផ្ទុយពីខ្មែរយើងទៅវិញ។ ជាពិសេសទៅលើការដែលគោឧសភរាជ “ស៊ីស្មៅ និង ផឹកស្រា” ដោយថៃយល់ថា នៅពេលដែលគោ “ស៊ីស្មៅ” នោះបានន័យថាដីមានជីជាតិល្អផលដំណាំអ្វីក៏នឹងទទួលបានផលច្រើន។ ចំណែកបើគោ “ផឹកស្រា” នោះសំដៅដល់ការជួបជុំជល់កែវអបអរ ការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយបណ្តាប្រទេសជាមិត្ត នឹងដំណើរទៅដោយរលូនយ៉ាងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis9i1SetyCDW_AnNWvsNlIcKXbtXeuZSYG7l6kqFs4dxx3C9lxRC32n4XvKfhxDBZUgfVZfoB4GsrEEFwgm1jGr7Blhb5xUm3KOGonznEs_3g7I_3KZDy_1eKWM5wOCoBF_Y5dBhwgNwaVj2yGyJjr1DDUU9LLlVPi_i9p5y0yk1Jwu4CujbvKNnROc7HW/s1280/photo_2025-05-09_10-46-42%20(2).jpg

ដោយឡែក សម្រាប់ទំនាយខ្មែរយើងប្រសិនបើ “គោស៊ីស្មៅ” នោះទំនាយទាយថា នឹងមានជំងឺអុតត្បាតទាំងឡាយកើតលសត្វពាហនៈ។ រីឯប្រសិនបើគោ “ផឹកស្រា” ទំនាយទាយថា នឹងកើតមនុស្សពាល ចោរលួចចោរប្លន់ បញ្ហាអសន្តិសុខជាដើម …។ល៕