Home Blog Page 541

លេងតាមប្រពៃណីក្នុងតំបន់ Esther Yu បែរជាត្រូវគេរិះគ.ន់ថាមិនគោរពអ្នកដឹកនាំរឿងទៅវិញ

0

តារាសម្តែង Esther Yu បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិប្រតិកម្មបន្ទាប់ពីមានវីដេអូចែករំលែកក្នុងថ្ងៃថតបញ្ចប់នៅលើទឹកដីប្រទេសថៃដោយក្រុមការងារបានលេងជះទឹកតាមប្រពៃណីក្នុងតំបន់ ប៉ុន្តែបែរជាត្រូវបានអ្នកមួយចំនួនបញ្ចេញមតិនិងចោទថានាងមិនគោរពដល់លោកនាយកដែលជាអ្នកដឹកនាំរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolacj6JO-q10PfK1eL9Fa3MsXjGwF3azOi6I_cgmVuLCVFsT-lPjco03Yt-TZAKcNWeBbn31ZBau8Xgl85N2r1TH-vHCWSvpdwcdN71gL5bXioqYrd5O4MLan2XdhhbOLBsykNiJSsTCbUcd_Vz5ysLkMAuUW1CxH71QV55d6ZviEggXniEG86Nq5GsXK/s2048/image_2025-04-02_13-51-05.png
ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាបានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នៅថ្ងៃទី ២៨ មីនា នៅឯទីក្រុងបាងកក ប្រទេសថៃក៏មានការរញ្ជួយដីខ្លាំងដែរដោយអគារបានបាក់រលំ។ នាថ្ងៃនោះ Esther Yu ក៏កំពុងនៅទីក្រុងបាងកក ថតរឿងភាគថ្មីដូចគ្នាព្រមទាំងបានរាយការណ៍ពីសុវត្ថិភាពរបស់នាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNg3WrzXEkhOW1N2II_oHk3LWcsLg5r9_mBI9NBKvRi0q9s3lodLRypgByHmZYtUHVNm7MGbJ2-b0UAkzQm4erWTuZCEvHZcLkvm3o26Hd6eC3u8jzawvXS7KZS8I1eJGvCMZjZ8wC_rq5FDhyphenhyphenki95CY93T4jqJY1s9eFNdHZWjlnrgCtkM7IALSY6R0-o/s1800/image_2025-04-02_13-51-06.png
យ៉ាងណាមិញ រូបថតនៃការបញ្ចប់ការថតនៅលើទឹកដីប្រទេសថៃបានបែកធ្លាយតាមធឺណិតនាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFpYd6WnbYoiYt0_ainWJuYq9KkBtotSQiB6Oxc3dER71UnBnKN6fg2-jEfE1CxyXy4vN8rM_tVUbXcuVojvCLuQLX8f1-E2bCxNZo41Inec9ouQ9tU9FU4WdmYPI7e5AYp41u9RKfjUYkR7sOC3e7D8-WNJDi7wdy18xtkz7Z3x4o7K9GBwudTwjY9wA9/s1920/image_2025-04-02_13-51-07.pngពេលថ្មីៗនេះដោយគេបានឃើញក្រុមការងារភាពយន្តបានធ្វើតាមទំនៀមទម្លាប់ក្នុងតំបន់ហើយលេងទឹកដោយសង្ឃឹមថា «ទឹកនាំសំណាង”» ប៉ុន្តែវាមិននឹកស្មានដល់ថា វាបានបង្ក ជាសង្រ្គាមពាក្យសម្តី។

Esther Yu ត្រូវបានចោទប្រកាន់ពីបទ «ចាក់ទឹកលើក្បាលនាយក» ហើយដែលធ្វើឱ្យវាក្លាយជាប្រធានបទក្តៅ។ វីដេអូមួយរបស់ Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung បានល្បីពេញអ៊ីនធឺណិត។ ក្នុងវីដេអូនោះគឺបានបង្ហាញភាពសប្បាយរីករាយនិងបានជះទឹកគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMV1Ckrz9-YyK5435SyKvbXWNU_h6nRRAV81le8xHjtptPNlN2BtCeF5Y1fYD8HFgue5r9leEydOJVaZvSqwVkJRdxHat4exNyzQoyAvhTFdxDhLDUrt9ta_o-e4M-7FPqK5WFEm0bUx4J53NgdVriybPq6zemKueeL6ZKTjUIV-wvXc0NOSwPLE0Cu-3/s690/image_2025-04-02_13-51-03%20(2).png

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung មហាជនមួយចំនួនចោទថាតារាសម្តែងរូបនេះមិនគោរពលើអ្នកដឹកនាំរឿងដែលធ្វើឱ្យក្លាយជាប្រធានបទ មានការចាប់អារម្មណ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hsJ3g7oOPDKyNdiW0NwCAHhwB3SP9vMltyHAu_-LkOxrGrHHqWfgIRqTePj6bTl2xmWDmgdhB-pF5Jo3Eith5fFhGlkR5XHmTQe8YTwny4ueF2zaKVR461l53cfgo9mpgfzMv2e_EV7XCTy2-Mw_xdiwQnPZqLwW7j5C4UHn63seY41oRFDd1Rfv-dMH/s628/image_2025-04-02_13-51-03.png

យ៉ាងណាមិញការលេងតាមប្រពៃណីនៅប្រទេសថៃបានបង្កទៅជារូបភាពចម្រូងចម្រាស ។ ក្រោយមកអ្នកដឹកនាំរឿងលោកបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់យ៉ាងដូច្នេះថា «វាសុទ្ធតែទឹកស្អាត កុំបារម្ភ ដោយជូនពររឿងភាគថ្មីទទួលបានជោគជ័យ»។ Esther Yu ទើបតែធ្វើតាមប្រពៃណីថៃ ដើម្បីជូនពររឿងថ្មីឱ្យទទួលបានជោគជ័យ ប៉ុន្តែនាងត្រូវបានគេបង្កាច់បង្ខូចដោយគ្មានហេតុផលដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយជាខ្លាំង៕

 

 

លាន បញ្ចានីត ទទួលបានសម្តីវាយប្រហារពីមិត្តភក្តិថា «គ្មានថ្ងៃល្បីម្តងទៀត»

0

តារាចម្រៀង លាន បញ្ចានីត បានទម្លាយនៅក្នុងកម្មវិធីសម្ភាសន៍មួយថារូបលោកធ្លាប់ទទួលបានសម្តីវាយប្រហារពីមិត្តភក្តិរបស់ខ្លួនគ្មានថ្ងៃភ្លេចថាលោក «គ្មានថ្ងៃល្បីម្តងទៀត»នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmTjILkXrOO1M8LKIK9ejkuo61DHWD06yBVJYvJyP1pWabSsjhvIA202ic5o2E-Lcz5n3z9l7z1p4WLQCVe7QkFTS38ZMbzVXYkUAIDuu_hB3MULE6pTOnWvHoM7mFQww7P1o-A0PPEjcu_raEcXS8HQC5SJ2ERtUunLbFMnmt0IUuxs-3wfZRKyv7F1F/s1350/image_2025-04-02_12-06-51.png
នៅក្នុងកម្មវិធីសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ បញ្ចានីត បាននិយាយថាពាក្យសម្តីវាយប្រហារដែលខ្លួនលោកចងចាំគ្មានថ្ងៃភ្លេចនោះគឺ «ក្មេងហ្ហែងគ្មានថ្ងៃល្បីម្តងទៀត»ដែលពាក្យសម្តីនេះគឺយូរមកហើយចេញពីមាត់មិត្តភក្តិរបស់ខ្លួន។ បញ្ចានីត ថាមិនដឹងថាពាក្យនេះជាពាក្យលេងសើចរបស់មិត្តភក្តិឬយ៉ាងណាទេប៉ុន្តែសម្រាប់លោកផ្ទាល់គឺខឹងមែនទែន។ បញ្ចានីត បានបន្ថែមទៀតថា ពាក្យសម្តីមួយទៀតគឺ ក្រុមហែងគ្មានប្រយោជន៍អ្វីទេ ហើយពាក្យនេះគឺមិត្តភក្តិរបស់លោកជាអ្នកនិយាយទៀត។ ក្រោយមកទំនាក់ទំនងក៏បានឃ្លាតឆ្ងាយលែងដើរជាមួយគ្នានិងរវល់ការងាររៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5S9eoc3vx-GBfIqs-acm_yN2eEfOaZ3w5mG8mtTnIeo5WQmkBuMD6ICIXeZINLgP-r1zQIbKybgcqQ0BZsSZLodoW5ZPD8BgEcWcBmSnbb_5DwMMb5zCIK6b1ibz3Joe52EygehyI0CFeEg6Lh19jOV5oGv0T0Hj6pF4iO3a1YZ_ZrRt-cdmCURPJnt70/s2016/image_2025-04-02_12-06-51%20(2).png

ម្ចាស់បទ «ចេញឱ្យឆ្ងាយ» បានទម្លាយទៀតថាការវិលមកធ្វើចម្រៀងវិញគឺទទួលបានការជំរុញទឹកចិត្តខ្លាំងបំផុតគឺម្តាយរបស់លោក ប្អូនៗនៅក្រោយ មានអ្នកគ្រប់គ្រង និងក្រុមគ្រួសារ។ ម្តាយរបស់លោកបានលើកទឹកចិត្តឱ្យខំប្រឹង ដោយលោកបានឆ្លើយតបថានឹងខិតខំប្រឹងប្រែងឱ្យម្តាយមានមោទនភាព។ ជុំវិញការរៀបរាប់នេះ លាន បញ្ចានីត ក៏បានទម្លាយរឿងតូចចិត្តបំផុតក្នុងជីវិតគឺបងប្អូនមើលងាយគ្រួសារ មើលងាយម្តាយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgASkzXE5uUpVGvPHgtj-0KG2KON7Tm4dDp_pU2iVtqpp0KopYczSh3hBg3Lw9D1RLzenxekw_D4FCRbvah78y4eVMbtEtAU09ZofPWKvJt4dOv0uT7h18Qxk8Uawyri2CUr8eNqhSJxNHb97jtHnlgcrjhYFoMkiUHn0OLtzSthevDKOVeYBXlaMuchG-/s1350/image_2025-04-02_12-06-50%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន លាន បញ្ចានីត ទទួលបាននូវប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនាជាច្រើនដូចជាបទ «ចេញឱ្យឆ្ងាយ» និងបានក្លាយជាតារាចម្រៀងក្នុងទ្រនំសាន់ដេ ដោយបានចេញបទ«អារម្មណ៍ឆ្កួត» «ដោះលែង» សុទ្ធតែទទួលបានការគាំទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ចានីត គឺស្ងប់ស្ងាត់លើអាជីពសិល្បៈ ខណៈបានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីចុងខែមករា បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង ហ្សេដេស ហើយបញ្ចានីត ក៏បានចេញបទចម្រៀងបែប Diss Track ទៀតផង៕

ហ្សាណា យូហៃ និង នរិទ្ធ នឹងមានអ្វីពិសេសជូនទស្សនិកជនខណៈអ្នកគាំទ្រចាប់អារម្មណ៍ចំណុចនេះ

0

ទន្ទឹមនឹងអ្នកគាំទ្រឃើញសកម្មភាពល្អៗនិងចុះសម្រុងគ្នារវាង យូហៃ និង រ៉េត ស៊ូហ្សាណា រួមទាំង នរិទ្ធ ផង ពេលនេះតារាចម្រៀងស្រស់សោភា ហ្សាណា បានបញ្ជាក់ថាអ្នកទាំងបីនឹងមានជា Short Film ។ ទន្ទឹមនឹងការប្រកាសដំណឹងនេះអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថាកែវភ្នែកដែល យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybu3xV2gFrh0XLRv9PgCCOM5skFstjmxCfe6ZuqyGF8SFQ_97NCShoBZxEJgM9gbpflIGWpPYLRsjZD4iC2EBB5Y54VTjXiaI3r9StIvnIRhdmatzZSofU-FUBD9SUhDAJk2Oq3SjHtSjMLLNh_tG0B0aXVw1ocBP8OD2KTLuIZVjUAme74yajTlmCKJZ/s2048/image_2025-04-02_09-32-38.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េប យូហៃ និង រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន Ship អ្នកទាំងពីរជាគូស្នេហ៍បន្ទាប់ពីឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរខណៈបានសហការគ្នាជាលើកដំបូងទៅលើបទចម្រៀង 2AM ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងចម្រៀងនិងទំនាក់ទំនងរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCkMJnz-EfBl7mkMFxUFJDOld2wyLeyOqaGi9bf3kN-T-2n5v7evGiJ6S3O7FZyNoQ8OqJdHjUaZXCQVWiHh9twBUWGaeBz2M0xZfoQO98fYv0vRbpU0a8L4ol1BAfQNP9FIXOJasstJUFGMqqydlEx7mJ00pr5RpISExlHhHfpLRN9AmO2-ub4uwD60y/s2048/image_2025-04-02_09-32-42.png

នាពេលថ្មីៗនេះទៀតសោតក្នុងពេលសន្និសីទកាសែតពីផលិតកម្មបារមីសហការគ្នាជាមួយផ្លូវការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយគ្នានេះ រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបពីគម្រោងថ្មីរបស់ខ្លួនផងដែរ។ តារាចម្រៀងរូបនេះបាននិយាយថា «សម្រាប់ Short Film របស់នាងគឺមានភ្ញៀវកិត្តិយសពិសេសដែលមានចម្រៀងជា EP ដែលមានសិល្បករចូលរួមគឺ នរិទ្ធ រួមទាំងយូហៃ នឹងចូលរួមក្នុងគម្រោង Short Film ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSOU3NcD_6vV3uWtPGajdfNaLpOwbSdDqNnB4h_0wk5WyuPaq6ATRVrKYxHoFzjR9-fY99Pfl6A7h0DwPksBnhn7We4J_rKPTFS_BFJN2YelX1b1sIaKb7E7pLgAshTeV5KvXRmdyQK7lIab8tIuMebhgfoi57upoV8dab7KBlmP2ZcQS8fNYz6xlnyMB/s2048/image_2025-04-02_09-32-45.png

យ៉ាងណាមិញជាមួយនឹងការបង្ហើបរបស់ រ៉េត ស៊ូហ្សាណា ទៅកាន់ទស្សនិកជនថានឹងគម្រោងចេញជា Short Film នាពេលខាងមុខ អ្នកគាំទ្របែរជាមានការចាប់អារម្មណ៍កែវភ្នែកដែល យូហៃ សម្លឹង ទៅកាន់ ហ្សាណា ដែលកំពុងនិយាយពីគម្រោងរបស់នាង។ អ្នកលេងបណ្តាញសង្គមទិកតុកបានចូលទៅខម្មិនថា « The look of love ,កែវភ្នែកបញ្ជាក់ពីក្ដីស្នេហាពេញទំហឹង, សម្លឹងដល់ហើយ, Eye never lie , ញញឹមម្នាក់ឯងទៀតហើយ, Yuhai : អនាគតកូនក្រមុំរបស់បងពូកែណាស់ រួមទាំងមតិយោបល់ជាច្រើនទៀតដែលបង្ហាញថាកែវភ្នែក យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqI8vwQRKIE1vDvv8-IG2N6tlQdLjY_NTKr0ja-pgYV9Qf8wr3_U3IpI4TSr-HvvYhIZJZ_039m0r0y8TVBBngHNY6RrZzGZ1omK5GmNumJw5rbvMGACjvWUy9zpQb1mgkx3AxbTslbyEUTZ_Q_3bz-MW2xMwontm1xUIg2NxJFcthz6337pCLTk9iUU7/s2048/image_2025-04-02_09-32-39.png

គួរបញ្ជាក់ផងដែរថា ការ Ship របស់អ្នកគាំទ្ររវាង រ៉េត ស៊ូហ្សាណា និង យូហៃ កើតមានជាយូរមកហើយ ប៉ុន្តែសាមីខ្លួនទាំងទ្វេមិនទាន់បានចេញមកបញ្ជាក់ឱ្យច្បាស់លាស់នោះឡើយថាត្រឹមតែជាទំនាក់ទំនងមិត្តរួមការងារឬលើសពីនេះ៕

 

 

ត្រៀមខ្លួន! អ្នកលេងទឹក ប៉ាតម្សៅ បន្លំបៀតបៀននារី នឹងចូលឆ្នាំក្នុងពន្ធនាគារ

0

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែជិតមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារដាស់តឿន និងព្រមានដល់យុវជនមួយចំនួន មេត្តារក្សាភាពរៀបរយ ពិសេស កុំបៀតបៀននារី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា៖”ហាមដាច់ខាតមិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវទទួលទោសចំពោះមុខច្បាប់”។

លោក ទូច សុឃៈ បានព្រមានធ្ងន់ទៀតថា៖” ក្រុមយុវជនទាំងអស់ កុំយការសប្បាយក្លាយជាទុក្ខ និងអាចឈានដល់បង្កហិង្សា ឬឈានទៅប្រព្រឹត្តបទល្មើស”។

ចំពោះការប្រព្រឹត្តបទល្មើស ឬសកម្មភាពបៀតបៀនទៅលើស្រ្តី នឹងប្រឈមមុខផ្លូវច្បាប់ ដែលនាំឱ្យមានការឃាត់ខ្លួន និងឃុំខ្លួនភ្លាមៗតែម្តង៕

ចុងសប្តាហ៍នេះ! ផ្ទះបិតាសា្ថបត្យករលោកតា វណ្ណ ម៉ូលីវណ្ណ នឹងដាក់ដំណើរការជាហាងកាហ្វេ

0

គេហដ្ឋានរបស់ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ បានក្លាយជាហាងកាហ្វេរបស់ម៉ាកយីហោល្បីក្នុងស្រុក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែមេសា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU2e6lYro69Wd3dxFEQnsr4F99XFyUFjGELwN4GSHtoiyzuyLLv-BDn9BeNeDT3lRiHxItCSBCVh5CIZvE3p7VhuQOISk8NBD6kCuA8cW0ENzQa8fEXUECB51XIJj03dt8YIqeVvC0JDAn7Hx3O4CphSQv5D8Bdn7l5P1fTgEHvQVRgVhM4W2gTb_8wPC/s960/114806371_1472018876331919_3243835428453482830_n.jpg

ផ្ទះលោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៥ ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihwW-rJA8oTsQ8_1U0y42IZdZBaxZrR_qgJWZfD1fvBieqnk8pWudl1lYO7HGuwKr_nacC8sLSqa-ZCCfg-bdOd2B1c430IQoDXSqz47Dqiq0QuD_9AvZ3Ne5Kd1WdTuELDVQncEMOIYjkusn9RRG2llPr_tDUdVwCLW9WFuXWlLY6_awiSDYS9ZzZRxM/s960/116584032_1472018512998622_8133484382539225956_n.jpg

ផ្ទះនេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ធ្លាប់ត្រូវបានដាក់លក់ម្តងនៅឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់៧លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7-QIKVO3NMb4_xwXh45Sh1oBxpOkjZEZSWR7JJxLDp51jBSQZpQOwZ7zSYAttwDlDSd0e7Y4WeG_gV1zA2cmbyTDZ06SSvbD1U5_y0H8Ds58fE_QzjxCe64CVtMEJTWnAjHuXjXVu_bSQC1GMMzHyJ3hpaRRcojqovBV9x16ys9jxODDxRH9I7jOvO5l/s960/116743497_1472018662998607_863399495312146078_n.jpg

កន្លងមក មហាជនធ្លាប់មានគំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ ក៏ប៉ុន្តែហាក់មិនទទួលបានការគាំទ្រណាមួយពីវិស័យសាធារណៈ និងឯកជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrP5Fpfn73vsfE4PDaFdfgxVGzwY3afLAIKqbQxRpTWYVxaA43RLAd_m56LmpGZjtQVAnA9eg0l6w08ehkU6cACjZdXswebDmDcMh1Cqia2iMVIgEjxY9JJjVbvzGDx2vrS5LZcuy57w28_ThCrhQvD8iz5isYPTqBfbuweArzLKvPP57zNshk1Vlw9dlm/s960/117149724_1472018762998597_3628178263813772084_n.jpg

គួរបញ្ចាក់ថាលោកតា វណ្ណ មូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧៕

ហ្វូងត្រីពពាក់ពពូនគ្នាហែលឡើងលើផ្ទៃទឹកធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះធម្មជាតិកើតឡើង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋរស់នៅស្រុកបរក្លឿ ខេត្តណាន ប្រទេសថៃ បានភ្ញាក់ផ្អើលនាំគ្នាមកមើលហ្វូងត្រីជាច្រើនក្បាលហែលពពាក់ពពូនគ្នាឡើងមកលើផ្ទៃទឹកខុសប្លែកពីធម្មតា ហើយអ្នកឃើញហេតុការណ៍បានហៅហ្វូងត្រីទាំងនេះថា «ត្រីសាម៉ុនស្រុកថៃ» ។ ការបង្ហាញខ្លួនរបស់ហ្វូងត្រីពាសពេញផ្ទៃទឹកធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភអាចជាប្រផ្នូលមានគ្រោះធម្មជាតិកើតឡើង ប៉ុន្តែអ្នកជំនាញជលផលថា ពួកវាហែលមកលើផ្ទៃទឹកដើម្បីទម្លាក់ព.ង ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvE7Ki47GbuZkfStxvXosY2ghyiLJBaT_RthTXc-2oY0xFltBlVQxqGV0-7P38FZzq8OPeotu8iyypz1a7yIFrR_zwQ3mJkdrdffegbPAnkM2JfyXyjZ3Sp-Wt66k19vFSpkqdsUdgPVzTsCDQ_M0jbyZc8xPTjGIgxsx0-plpDyWB-rFMeLepkXwqO2jg/s1024/photo_2025-04-02_10-28-44%20(2).jpg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពបាតុភូតធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល ស្ថិតនៅភូមិផាសុក ឃុំភូហ្វា ស្រុកបរក្លឿ ខេត្តណាន ហើយធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ភ្ញាក់ផ្អើលតាមៗគ្នា ដែលបានឃើញហ្វូងត្រីហែលមកទម្លាក់ពងលើផ្ទៃទឹកក្នុងពេលតែមួយ ។ ត្រីទាំងនេះមានលក្ខណៈស្រដៀងនឹងត្រីសាម៉ុននៅក្រៅប្រទេស ហើយរូបភាពត្រីធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA9kQ3mgfAY5sca-zWgN-MzOu1oIiOc5ALzQIAZesNUe2Do0LDeynCVD9esgeW_mf9IhY9niWEL-VP1mPwgi_hEgBtFh9peJvowKl1p9xtxaQ9iKg4QQkstg5ni9qFjT4r19s9EHJT2jloAPyQ97IUyz_JYy7Be5FTdoo5__kJtDQkHScZ-RDnMBEE8za/s1024/photo_2025-04-02_10-28-44.jpg
ត្រីជាច្រើនក្បាលបានសម្រុកហែលមកលើផ្ទៃទឹក ស្របពេលនៅខេត្តណាន ដល់រដូវត្រីពង ។ ត្រីទាំងឡាយតែងតែហែលមកពងនៅតំបន់មានទឹកស្អាត និងមានអុកស៊ីសែនខ្ពស់ ។ ការពពាក់ពពូនគ្នាជាច្រើនក្បាលរបស់ហ្វូងត្រី បានបង្កើតជារូបភាពដ៏ស្រស់ស្អាត និងប្លែកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3Iw5rj41u88Vj851f9aKWHllVUnbK1nPFtD0YuvKyKjNge7uyEI8pkeAtd0al-c4Zf2Abt_yGlfTvKzXZnBUJHW54cvRQk3eoOkQhDhAGXc6IFsLOaRHSx7FsyVFe07D5ZDTu0qyIlgg8dDPdbUhBm4nrflhzu_9js9fxhjBqaxQxld6gz-3OYgGUkCW/s1024/photo_2025-04-02_10-28-45.jpg

ពលរដ្ឋម្នាក់រស់នៅឃុំភូហ្វា និយាយថា ហ្វូងត្រីហែលសម្រុកហែលមកលើផ្ទៃទឹកបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំនៅរដូវត្រីពង ប៉ុន្តែនៅឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗ គឺមានត្រីច្រើនជាងឆ្នាំ២០២៤ ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសន្និដ្ឋានខុសៗគ្នា ។ ក្រៅពីនេះ ក៏មានភ្ញៀវទេសចរមកមើលហ្វូងត្រីបង្ហាញខ្លួនតាមធម្មជាតិផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideJLyLfoiiyJeyQfCch9Ww6nlBTZ9CCk4NSdR4yYzn-aZQOdps-Us6Q56uAlI5MT68Ajuk-mozCMHop2yydOoF1guqcnmWmhiq-O3EqCB9MtOn0x3IQ-Q1OBOIdK8Xp4HCrSmkZXnNQAaVHZBNcy_lKPpphXPuuJo2PNDUQTGRKD05tGw4nQFtTH5Wv3F/s1024/photo_2025-04-02_10-28-43%20(2).jpg

ដោយឡែក បើតាមអ្នកជំនាញជលផល គឺត្រីប្រមូលផ្តុំគ្នាជាច្រើនក្បាលបែបនេះបង្ហាញពីភាពសម្បូរបែបរបស់ប្រភពទឹកក្នុងតំបន់ ហើយពលរដ្ឋគួរតែជួយគ្នាអភិរក្សពូជត្រីឱ្យនៅគង់វង្សដើម្បីធ្វើជាប្រភពអាហារ ។ បើនៅទីនេះសម្បូរត្រី អាជ្ញាធរមូលដ្ឋានគួរតែបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ខេត្តណាន នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEQ08-4Dul_p724EasnV8mgjvxyV3aHf5ZAK4UbSYO9adG83KAhMxhNWI2ZMLynJRcQIwYOGkv11mnF8PYa4D4GKaDA7HBC48lbJlagbylRBnP0zoZUhUewvNhwq_UV45Cp2R8eh8gMx1oMHGOBGkReFGn-deIbVxd4ZTQMJe5Sga1GsUDdH39lg_PBz-G/s1024/photo_2025-04-02_10-28-43.jpg

ចំណែកមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបានចុះមកត្រួតពិនិត្យហ្វូងត្រី និងប្រមូលព័ត៌មានការបង្ហាញខ្លួនរបស់ត្រីទាំងនេះដើម្បីយកទៅស្រាវជ្រាវ ព្រមទាំងបង្កើតគម្រោងអភិរក្សធនធានធម្មជាតិក្នុងតំបន់ប្រកបដោយនិរន្តរភាព ៕

មន្ទីរពេទ្យប៉ូលិសថៃប្រកាសឱ្យសាច់ញាតិជនរងគ្រោះដោយសារអគារបាក់រលំទៅពិនិត្យ DNA ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ

0

ប្រទេសថៃ ៖ មន្ទីរពេទ្យប៉ូលិសថៃប្រកាសថា ហេតុការណ៍គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យអគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បាក់រលំបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ ហេតុនេះ ដើម្បីផ្តល់ភាពងាយស្រួលក្រោយរញ្ជួយដី មន្ទីរពេទ្យសូមឱ្យសាច់ញាតិរបស់ជនរងគ្រោះដោយសារអគាររលំ ទៅពិនិត្យ DNA និងទាក់ទងសុំមើលរូបភាពបងប្អូនដែលបាត់ខ្លួន នៅវិទ្យាស្ថាន Forensic Medicine ព្រមទាំងត្រៀមអត្តសញ្ញាណប័ណ្ណ ឬឯកសារសំខាន់ៗដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3K2aczBn-wCq43nL-mf7EQLEmcJQOofVvLEk4bHgzm4XjfwzLHi9bxE4IniWVrN4fuVPF5iMbFwKBLkaMr8_w3zr-PppI6ThNjbvhHFUEp0xReyUMx5_q4m5i6ScZ9AVAxmNGjjhCgttT4hJYW0fu7PqVytYmsZF50VYJTXKSG9KyIrb0g1435OxPSXo/s1242/image_2025-04-03_08-37-42.png

Royal Thai Police បានបង្កើតមជ្ឈមណ្ឌលដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះដោយសាររញ្ជួយដី នៅអគារវិទ្យាស្ថាន Forensic Medicine ជាន់ទី៣ ស្ថិតនៅផ្លូវអាំងរីឌូណាំងឃ្វែង តំបន់បាថុមវ៉ាន់ ទីក្រុងបាងកក ។ មជ្ឈមណ្ឌលនេះធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង៨យប់ ហើយអាចសាកសួរព័ត៌មានរយៈពេល២៤ម៉ោង តាមរយៈទូរស័ព្ទលេខ ៖ 0-2207-6108 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQ3YbpXNj-qWb_n7Gum2Pt1RJ16zc7J7eu9B1tFHKrUtU5KwNpseX8LOtS2XOwwb-SURCU0MnCjeqKBcJyfr22AFJU-86_YjH8S0pY8LY7jEyNYDfQOTTDyO8p76uNzxtSHpUIm2vGc0hFJYu4J12uDD0kM3NFB4C_rBg-_kBY3iUOCe8X-ZFUZCaP9JX/s2000/image_2025-04-03_08-37-43%20(2).png
មន្ទីរពេទ្យប៉ូលិសថៃបញ្ជាក់ថា វិទ្យាស្ថាន Forensic Medicine នឹងធ្វើការបែប One Stop Service ដើម្បីផ្តល់ភាពងាយស្រួលដល់សាច់ញាតិជនរងគ្រោះ ក្នុងការធ្វើឯកសារ និងទំនាក់ទំនងទទួលសាកសព ។ មន្ទីរពេទ្យប៉ូលិសបានស្នើឱ្យមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបង្កើតទីតាំងទំនាក់ទំនងជាមួយសាច់ញាតិជនរងគ្រោះ នៅអគារជាន់ទី៣ ព្រមទាំងសហការជាមួយគ្រូពេទ្យពិសោធន៍អត្តសញ្ញាណសាកសពដើម្បីទទួលបានលទ្ធផលឆាប់រហ័សបំផុត មុនពេលមន្ទីរពេទ្យប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogrzI7rBMmzaSciUE5u00wRvz8Wj1YTLx3P7eWq-a1SH2oyAqO5O1PkwYV_35rNjioG1PEWUtrzc0EsD9Pl9cOzrt0V76u3g3r2Evza4JqvFDB6vCR4Ddcetsv4JEIWutYsa21ml28SbMJ8npLLBmQHMnczr6T4Avhkm1TivEDa9wuyg4jzwMrQ9QhZ20/s1280/photo_2025-04-02_16-41-46.jpg

ដោយឡែក អគ្គនាយកនៃអគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក ផាសាកន ប៊ុនយ៉ាឡាក បានបូកសរុបការខូចខាតទាំងអស់នៅប្រទេសថៃ គឺខេត្តចំនួន១៨ រួមទាំងទីក្រុងបាងកក បានរងផលប៉ះពាល់ដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ ក្រៅពីនេះ វត្ត ចំនួន៤៨, មន្ទីរពេទ្យ ចំនួន ៧៦, អគារ ចំនួន ៨, សាលារៀន ចំនួន ២៣ និងអគាររដ្ឋាភិបាល ចំនួន១៨ បានរងផលប៉ះពាល់ដោយសាររញ្ជួយដី ជាពិសេស អគារនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbl_e1NAm6nJVVUHw_5AhdAfakX3Z83ivTjauA1iBd5o5q_FUfdh7LTxWjFP3JzMTUMqrOdIQ3-NsDRbbuBH27AVjDI0iH8HdQxq5jEjXxK6dDGn32oq3y6oi69Oom5G-zPDLpUvpmyMqxLJPmmFNyk8EdH1X6FxRG8HIW1HLpo4nxPFicGJK5LkInH7i/s1477/image_2025-04-03_08-37-42%20(2).png

ខេត្តរបស់ថៃ ចំនួន១៨ ដែលរងឥទ្ធិពលរញ្ជួយដីពីប្រទេសមីយ៉ាន់ម៉ា រួមមាន ៖ ខេត្តឈៀងម៉ៃ, ឈៀងរ៉ៃ, ផាកយ៉ៅ, ឡាំភូន, ឡាំប៉ាង, មេហុងសន, ព្រេ, ណាន, ពេជ្រឆាប៊ូន, ពិស្នុលោក, សុខោទ័យ, អាងថង, អយុធ្យា, ប៉ាថុមថានី, នុនថាក់បុរី, សមុទ្រប្រាកាន, សមុទ្រសាខាន និងឆ័យណាត ៕

កូនម្ចាស់អគារ Sathorn Unique Tower ច្រានចាលព័ត៌មានថា អគារនេះលក់ដាច់ក្រោយប្រកាសលក់ត្រឹម៣ថ្ងៃ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា កូនម្ចាស់អគារ Sathorn Unique Tower បានច្រានចោលព័ត៌មានថា អគារនេះលក់ដាច់ហើយ ក្នុងតម្លៃ៤,០០០លានបាត ក្រោយប្រកាសលក់ត្រឹមតែ៣ថ្ងៃ ដោយកូនម្ចាស់អគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ អគារនេះពុំបានលក់ឡើយ ពីព្រោះអគារមានជម្លោះ និងការប្តឹងផ្តល់ជាច្រើនករណី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbtd2NgPMT7SNlBVdaRqvTEAXUaGjlJrl1XnSidQmjjAFBkC6L4N2Ebx0tquLazt6p6u_kKqUu2Abm_uMeziM-h1ZMR6bxqXtMRpydsBI540sODuGhAr2mVwz9VMTptGFiK5XndK8aHfRDNXLmYanz6hYk0H7uy7trtlwlrT9w0w6RebuKAoZ1zIN_3rK/s960/image_2025-04-03_08-40-32.png
នាពេលថ្មីៗនេះ ហ្វេសប៊ុករបស់ស្ត្រីជាឈ្មួញកណ្តាលអចលនទ្រព្យម្នាក់បានប្រកាសលក់អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ ស្ថិតនៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក ហើយក្រោយពីឈ្មួញកណ្តាលអចលនទ្រព្យប្រកាសលក់អគាររួចមក ក៏មានព័ត៌មានថា នៅដើមខែមេសា ឆ្នាំ២០២៤ អគារនេះលក់ដាច់ហើយ ។ ឈ្មួញកណ្តាលអចលនទ្រព្យសរសេរថា ៖ «អគារ Sathorn Unique Tower លក់ដាច់ហើយក្នុងតម្លៃ៤,០០០លានបាត… សូមអរគុណអតិថិជនជាច្រើននាក់ដែលចាប់អារម្មណ៍» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieV05bdJnktpnDQIJ8Cf4iD78QYwgZzlXsgf_E2Y0I4pxIjvG8rgdir7PKrOC0M4vJSQMntkiOb1R9jTo3IbbOTYZ7SO9cry3pDOpWhQbE64LLLyD4Cv5RtwS6MaQxt7UP0QWXKXRcxMdqPoAb8QNziLrzFf2EvJuxfh1U01eZ-zKomzxDOPvA0O9K2Dvd/s2048/image_2025-04-03_08-40-33%20(2).png

ក្រោយការផ្សព្វផ្សាយព័ត៌មានលក់អគារដាច់ លោក តាមផូត តរសុវណ្ណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Tampote Torsuwan» បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ថ្ងៃនេះ (ថ្ងៃទី២ ខែមេសា) មានការហៅទូរស័ព្ទចូល រហូតចង់ឆេះទូរស័ព្ទ តាំងពីមានព័ត៌មានរឿងលក់អគារមក ។ ឪពុករបស់ខ្ញុំ (ឈ្មោះ រាំងសាន់ តរសុវណ្ណ) ពុំមែនជា អ្នកប្រកាសលក់អគារទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUZJiGZB1_n8a6N2dXcXfbVAvrRbs7052CMA68JAyDeoCjqMPeEY60Tb9fIBd4ujwZjWpDY6HgXpkyF2533BSEdJRJq_tOdD5puOer3Qr8gEna-fNwdOrFBRCaQG4qOKjgwDSDxulapbqg4sQT34pHxeny6Hng2xhksmsZSzw9JhlohNH4WCllNIh_QKxo/s1178/photo_2025-04-02_14-34-45.jpg
អគារនេះមានជម្លោះ និងមានការប្តឹងផ្តល់ជាច្រើនករណី ដូចជា ៖ ការក្លែងបន្លំផ្លូវច្បាប់, ការរឹបអូសទ្រព្យសម្បត្តិឯកជន និងករណីជាច្រើនទៀត ហើយឪពុក-ម្តាយខ្ញុំ បានតស៊ូនឹងរឿងរ៉ាវជាច្រើនអស់រយៈពេលជាង៣០ឆ្នាំហើយ បច្ចុប្បន្ន អគារនេះគ្មានអ្នកទិញ ហើយត្រូវទុកចោលដោយសារតែមនុស្សមួយក្រុម ។ ឪពុក-ម្តាយខ្ញុំ នៅតែតស៊ូរឿងក្តីរហូតមកដល់ពេលនេះ ហើយខ្ញុំជឿជាក់ថា ពួកគាត់នឹងតស៊ូក្តីបន្តទៀត ដរាបណាពួកគាត់នៅមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FqubadZDWZSwSvJwB1dwOYJ_B2n9utRNB6J-0XVDBjpkEt-wUCbm2RkbKt7uWMztu4luS0hwe-nWUKYpOa6gtJlrVZJsSPES8qKCkzMpK96VaJvCgn4CHD1PF37Qm-Zo2zCOpnwS3LfeUJJjhcXtIICWVTPR5h9zZ0Kap5dJBBAXGpOqNUcvfnm9jfpb/s680/image_2025-04-03_08-40-33.png

ការប្រកាសលក់អគារ Sathorn Unique Tower ពុំមែនឪពុកខ្ញុំជាអ្នកប្រកាសលក់ទេ ហើយគាត់ពុំបានទំនាក់ទំនងជាមួយអ្នកណាម្នាក់ពាក់ព័ន្ធនឹងអគារនេះដែរ ។ រយៈពេលចុងក្រោយនេះ ឪពុកខ្ញុំសុខភាពពុំសូវល្អ ហើយគាត់សម្រាកច្រើន ។ ដូច្នេះ សូមពិចារណាផងក្នុងការជឿជាក់លើការផ្សាយព័ត៌មាន បើបញ្ហាអគារនេះបញ្ចប់ មិនមែនវាឈរដូចវិមាន អស់រយៈពេល៣០ឆ្នាំទេ ។ នេះបើតាមការលើកឡើងរបស់កូនម្ចាស់អគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3UCf5R1dAEUJnzbHmW2Hy_U59euRFo3PgeqDvOYqhJCRcPEmXixO0zyOWKN_PpHMOaXOMKD6JTj8JuJC9qu89Wy8W9MjkcVzeDTcPA1zcLumD40Qd6kxqZfwfZGQCPJo0fp6557Vl07ftRNf9Qtfda6piuHyJvq5cHcBqJ7VbaDHKHGDKMlWNYdALMWw8/s840/image_2025-04-03_08-40-34.png
គួរបញ្ជាក់ថា ក្នុងបណ្តាញសង្គមថៃបានផ្សព្វផ្សាយថា អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ មានទីតាំងនៅផ្លូវចារឺនគ្រុង សង្កាត់យ៉ានណាវ៉ា ខណ្ឌសាថន ទីក្រុងបាងកក បានលក់ដាច់ក្នុងតម្លៃ៤,០០០លានបាត ក្រោយពីប្រកាសលក់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ៕

អា..សូរណាស់! រយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសមីយ៉ាន់ម៉ា រស់នៅមិនស្គាល់អ្វីហៅថាក្ដីសុខឡើយ

0

ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពលំបាកជាងគេបំផុតក្នុងចំណោមបណ្ដារប្រទេសនៅអាស៊ាន ខណៈពេលដែលប្រទេសអាស៊ានផ្សេងទៀតកំពុងមានការប្រកួតប្រជែងលើគ្រប់វិស័យ មីយ៉ាន់ម៉ាបែរជាកំពុងដោះស្រាយជាមួយនឹងវិបត្តិធ្ងន់ធ្ងរដែលធ្វើឱ្យក្លាយជាប្រទេសមួយ ដែលមិនមានស្ថិរភាព និងប្រជាជនមានភាពលំបាកខ្លាំងបំផុតនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyWwF6CjVmHvo-oouSIfggir_CfVu4h8ZnCFBcqOmh0NOuiUBfKhH16F_o5LXfn1PCuvEg3MyrWRnGQnhPv7EKrE_D7qKHXo_zFYe-K7q96hG6hjIdCAwwvy0SU128Ja4OTHVTNRQUoVyCctfGQhN8uYWqS6P4DwAkOI83_1xqNNGwgTKWbHj4SPtfxuzc/s1280/photo_2025-04-01_10-13-24.jpg

ផលប៉ះពាល់ដែលប្រជាជនមីយ៉ាន់ម៉ា កំពុងជួបប្រទះ និងទទួលរង គឺមានទាំងការអន់ថយនៃសេដ្ឋកិច្ច សង្រ្គា..មស៊ីវិល របបដឹកនាំដែលផ្ដាច់ការ ជំងឺរាតត្បាត និងគ្រោះធម្មជាតិផ្សេងៗ។ អស់រយៈពេលជាង៥ឆ្នាំមកហើយ មិនឃើញថាវាមានការធូរស្បើយទាល់តែសោះ។ ទាំងនេះគឺជាបញ្ហា និងវិបត្តិប្រឈមដែលមីយ៉ាន់ម៉ាបានជួបប្រទះចាប់តាំងពីឆ្នាំ ២០២០មក៖

១. កូវីត១៩ ឆ្នាំ២០២០៖ ការរីករាលដាលនៃជំងឺនេះ គឺមានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ប៉ុន្តែសម្រាប់ប្រទេសមីយ៉ាន់ម៉ា វិបត្តិកូវិត១៩ បានក្លាយជាចំណុចផ្ដើមដែលធ្វើអោយប្រទេសនេះ បាត់បង់លំនឹងផ្នែកសេដ្ឋកិច្ច ព្រមទាំងបានឆ..ក់យកអាយុជីវិតប្រជាជនអស់ជិត ២ម៉ឺននាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nCa5xLj-1_1FWUDuWFndR4D8HWb5OVHkaZk7wCY4mXhi3mvIE2AxIqp81lwQxVh2NR8lqpMMP_Ytw9LBvJEtAP_3UPpBXlrGBiBqX68KQ8MM7pIoVhb4_O2BnPqxWxotATkZsyaKvUi2kYDztIL2qFLKzbRDwZMIlHbDos9IaRFrN1clr2Dzls-d8ih2/s700/photo_2025-04-01_10-13-22.jpg

២. រដ្ឋប្រហារយោធារ ឆ្នាំ២០២១៖ ការផ្ដួលរលំរបបដឹកនាំរបស់លោកស្រី Aung San Suu Kyi និងគណបក្សរបស់គាត់ នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 ដោយលោក Min Aung Hlaing ។ ការដួលរលំនៃរដ្ឋាភិបាលចាស់នេះ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ ការដួលរលំសេដ្ឋកិច្ច និងសង្គ្រា..មស៊ីវិល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9nXOHqhe92cKrzTRT7thrZHkyBA4J3w9Dbq-fitVUUgrWqnB-ULaD63aj-e5KYTFv72s9vRagDHdtCX0xMH3MsocTDML3ONOp8CJdWIBBsjkN-EnJdHo8Oq4_o5Z2FKnVe3meFvuwsC-Yj21_aM9QadL7axsqs9eJiYOpG1F2-xZ68pzEW1WB53N_-FeH/s946/photo_2025-04-01_10-13-22%20(2).jpg

៣. សង្រ្គា..មស៊ីវិល ៖ ការលេចឡើងនៃសង្រ្គា..មស៊ីវិល បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា កាន់តែដុនដាប។ មុខរបររកស៊ីជាច្រើនត្រូវបានក្ស័យធន់ចាប់តាំងពីកើតមាននូវវិបត្តិកូវីត១៩មក មិនតែប៉ុណ្ណោះបញ្ហានេះ ក៏បណ្ដាលអោយប្រជាជនស៊ីលិលជាង ១៧,០០០នាក់ត្រូវបានស្លា..ប់ និងប្រហែលជាង២លាននាក់ទៀត ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ព្រោះភូមិជាច្រើនត្រូវបានដុតបំ..ផ្លាញដោយកងយោធារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgkHHLT0iJmPx-fgqNbXmds7NNuxDFVH8_oh_us6R6AIc-PPOBGhDZqoe852_R_0KwGyAx0DP8w7o9LiNhZ2neo3GDOcCG38wtR2dnF7JhSvk59I1TQxozaDHTq6JMkX9N3MYhlTs5zb1PlfkenImfdBZa1TPzpYp2p7uJ7Aiy892fyvxEcNwU_JtIDnXJ/s1280/photo_2025-04-01_10-13-25.jpg
៤. ព្យុះ Cyclone Mocha ឆ្នាំ២០២៣៖ ការវាយប្រហារដោយព្យុះកំ..ណាច Cyclone Mocha បានប៉ះពាល់ទៅដល់ផ្ទះប្រជាជនជិត២០ម៉ឺនផ្ទះ បានសម្លា..ប់មនុស្សអស់ប្រមាណ ៤០០នាក់ និងបាត់ខ្លួនអស់ជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtr_YEqkUR2OllakxM-dlBWkjakYQw3FWcnAw06cgPS5qiXR89lO4gHISRbfx64EiLKMjwLPsbE8Fud-ij4uotl_MCq86-Ejmu8E6elATJShQiQXbyYfiuu1fZwki_bITRRoev3PHTWj4aA6IdGE4pW0fSVhi7Er7TSadV_rz7g_JxHltEx-H0ANjp02EL/s620/photo_2025-04-01_10-13-25%20(3).jpg
៥. គ្រោះទឹកជំនន់ ឆ្នាំ២០២៤៖ ការកើតមាននូវគ្រោះធម្មជាតិបានមកជាបន្ទបន្ទាប់ ដែលគ្រោះទឹកជំនន់នេះបានបង្ករអោយមនុស្សចំនួន ២២៦នាក់បានស្លា..ប់ និងបំ..ផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQK-Xzfkun_EWWdcbXtTILuPD0kA_l8cIio_Sb-xrcIC6xPqFkY_wFDZnMI4avTrMULc3PJDXcuXTVQAO-lQrLWCElc7Uf8xbNNblxdSvW0EV3xXZmyevy2ffgqlv53OMx3FMUhcpWf1cPJsHnTu7I3JsnZARAvLhUGdYZZg_s2mfY_V4-GMn-glgLf4J/s560/photo_2025-04-01_10-13-25%20(2).jpg
៦. គ្រោះរញ្ជួយដី ឆ្នាំ២០២៥៖ គ្រោះធម្មជាតិដ៏រ..ន្ធត់នេះបានធ្វើអោយប្រទេសនេះ កាន់តែធ្លាក់ក្នុងសភាពទ្រុឌទ្រោមខ្លាំង មកទល់បច្ចុប្បន្នតួរលេខនៃអ្នកដែលបានបា.ត់..បង់ជីវិតបានកើនដល់២ពាន់អ្នក ហើយគេសន្និដ្ឋានថាចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ៖ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ណាហ្គាវើលដ៍នឹងមានផ្តល់ជូនព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” របាំបុរាណខ្មែរ ម្ហូបប្រពៃណីខ្មែរ និងសេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ពេញមួយខែមេសា។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលនាំមកជូនដោយណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ នឹងមានការប្រគំតន្ត្រី របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំខ្មែរនៅសាល NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងមានការសម្តែងបទចម្រៀងដោយតារាជើងចាស់លោក ឡេង ប៊ុនណាត ផងដែរ។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២បន្ថែមទៅលើនេះ ក៏មានផ្តល់ជូនការសម្តែងរបាំអប្សរា និងរបាំក្រមារៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅម៉ោង ៧ យប់ ចាប់ពីថ្ងៃទី១១ មេសា ២០២៥ រហូតដល់ថ្ងៃទី៣១ ឧសភា ២០២៥ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEFbptQBjQN0F93g09yiH0uqE_I38OtkubWG3JQLPgEEWxPLqQYb5s8RR6amoObumSQk31RFv4pjy47N_CLLJ0k8XjgfNuWkiXaMIJKi8qGOwxYw_-lMyC34G_DHWlip7ykmTF1UHGIAa8Z90kI80n8_q8k-R835z-xTvVME2bU3A5eltufoELd6yz4KOU/s1279/photo_2025-04-02_18-35-58.jpg

ណាហ្គាវើលដ៍ និងវង់តន្ត្រីយុវជនអង្គរ រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ដែលជាព្រឹត្តិការណ៍សិល្បៈដ៏ធំ ផ្តល់ជូននៅ NABA ដែលជាសាលមហោស្រពដែលមានបច្ចេកវិទ្យាបញ្ចាំង mapping ដ៏ទំនើប

សម្រាប់មុខម្ហូបពិសេស ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានជាមួយក្រុមគ្រួសារ ឬមិត្តភក្តិនៅភោជនីយដ្ឋាន 2Pangea ដែលមានប៊ុហ្វេអន្តរជាតិ និងម្ហូបខ្មែរដ៏សម្បូរបែប ម្នាក់តម្លៃ ១១៦.០០០៛ ប៉ុណ្ណោះ ឬម្ហូបឈុតបែបខ្មែរ តម្លៃ ៤៨.០០០៛ នៅភោជនីយដ្ឋាន Indochine និង The Pangea ។ សម្រាប់មុខម្ហូបអបអរសង្ក្រាន្តឆ្នាំថ្មី មានដូចជាគ្រឿងសមុទ្រ ឬសាច់គោឆាបែបខ្មែរជាមួយបន្លែអមជាមួសម្ល និងបង្អែម ខណៈម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន The Pangea រួមមានញាំសាច់មាន់ជាមួយត្រយូងចេក ហហ្មុកត្រីរុំស្លឹកចេក និងសាច់គោអាំងជាមួយឃ្មុំមណ្ឌលគិរី។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtx5DT0fGB_KgAGwKKn03bSx4IoP2lf8LEX7hBocOGJ7q6uAqX1nRPQLJwmtAGVLzuwkGe-R5qiHcPqgC2ZDqa647W04-O2Xg0hUDo_LZe2lKqWnDxlymhEp3KDATDN0N5vXrlod3EvANZH4LnvNXCNn4fIIj8JVQBYCntMIjPRgJGJUYdanTZBCcYFHam/s1280/photo_2025-04-02_18-35-58%20(3).jpg

ទទួលយកពិសោធន៍ដ៏មានសេចក្តីសុខជាមួយកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ និងសេវាកម្មតុបតែងសក់ និងក្រចក តម្លៃ ២៧២.០០០៛

សម្រាប់កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ មានដូចជាកញ្ចប់សេវាកម្មម៉ាស្សាបែបបុរាណខ្មែរ តម្លៃ ៣៥២.០០០៛ ដែលរួមបញ្ចូលការម៉ាស្សាបែបបុរាណខ្មែរ រយៈពេល ១២០ នាទី និងស្អំក្តៅដោយប្រើឱសថធម្មជាតិ ឬសេវាកម្មតុបតែងសក់ និងធ្វើក្រចកដែលរួមបញ្ចូលសេវាកម្មកក់សក់ អប់សក់ ផ្លុំស្ងួត កាត់សម្អាត និងលាបក្រចកដៃជើងបែបធម្មតា តម្លៃ ២៧២.០០០៛ ។ សូមទាក់ទងទៅកាន់លេខ ០២៣ ២២៨ ៨២២ ដើម្បីកក់ទុកមុន។

មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានការតុបតែងលម្អបែបខ្មែរយ៉ាងប្រណីតផងដែរដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់។ នៅក្នុងអគារមានការតុបតែងដោយរូបនាគដែលតំណាងឱ្យសិរីសួស្តី និងការការពារថែរក្សាអមជាមួយផ្ការំដួលដែលជាផ្កាតំណាងជាតិ និងក្រមា បង្កើតជាបរិយាកាសយ៉ាងទាក់ទាញ។ ចំណែកនៅខាងក្រៅអគារ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុបតែងជាមួយគោម និងអំពូលភ្លើងចម្រុះពណ៌ជាច្រើនប្រភេទយ៉ាងភ្លឺចែងចាំងដែលពុកម៉ែបងប្អូនអាចថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ឬបង្ហោះក្នុងបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5pEK8HeSVRh-OFTAjuaPlbxai_cseQ7_ODPQxQ3a2Qlm19-mMg-jUgo2ToMn9LezCYYpHJmmdtp1hmcw9U9tuhKnXJUjaagARhmQtR0MCR_tZgBvYAoIagvuTHh4w51qYN9quw_ntUZ_TTMaZjZ9SpR7gwKoCrpOlkweaeAMw9LSrWQBcl2BiGI3yv3rx/s1280/photo_2025-04-02_18-35-58%20(2).jpg

រីករាយជាមួយការទទួលទានម្ហូបខ្មែរពិសេស និងម្ហូបឈុតអបអរសង្ក្រាន្តឆ្នាំថ្មី តម្លៃត្រឹមតែ ៤៨.០០០៛ នៅភោជនីយដ្ឋាន The Pangea និង Indochine

សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ក្នុងបុណ្យចូលឆ្នាំខ្មែរ ខណៈណាហ្គាវើលដ៍នឹងមានផ្តល់ជូនកាន់តែច្រើនក្នុងឱកាសខួបលើកទី៣០ របស់ខ្លួននៅក្នុងខែឧសភាខាងមុខនេះ!