ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម ឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក យ៉ាងសន្ធោសន្ធៅគួរឱ្យភ័យខ្លា.ច ចាប់ពីល្ងាចថ្ងៃទី១០ ឈានចូលរំលងអធ្រាតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ រថយន្តពន្លត់អគ្គិភ័យត្រូវបានបញ្ជូនមកកាន់កន្លែងកើតជាបន្តបន្ទាប់រហូតដល់៣០គ្រឿង ប៉ុន្តែពិបាកគ្រប់គ្រងស្ថានការណ៍ ដោយសារអគ្គិភ័យឆាបឆេះខ្លាំងពេក ហើយភ្នាក់ងារពន្លត់អគ្គិភ័យបានឃើញស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ទើបសម្រេចចិត្តដកថយកម្លាំងមកគ្រប់គ្រងស្ថានការណ៍នៅបរិវេណជុំវិញ ។
.jpg)
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក ហើយក្រោយពីទទួលដំណឹងនេះ ស្ថានីយវិទ្យុព្រះរ៉ាម និងស្ថានីយវិទ្យុអ៊ុរុផុង ក៏បានទំនាក់ទំនងទៅកាន់ភ្នាក់ងារពន្លត់ភ្លើងតំបន់ឡាតក្រាបាំង មកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ។

ការត្រួតពិនិត្យជំហ៊ានដំបូង គឺរោងចក្រផលិតគ្រឿងសង្ហារិមនេះមានឃ្លាំងទុកគ្រឿងសង្ហារិម សម្ភារៈផ្ទះបាយ និងផ្លាស្ទិកយ៉ាងច្រើន ហើយអគ្គិភ័យបានឆេះខ្លាំងបណ្តាលឱ្យមានផ្សែងពណ៌ខ្មៅឡើងទៅលើ ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាយមគ្រប់គ្រងស្ថានការណ៍ ។ បន្ទាប់មក ភ្នាក់ងារពន្លត់អគ្គិភ័យរាយការណ៍ថា អគ្គិភ័យបានឆេះរោងចក្រយ៉ាងខ្លាំង ទើបពួកគេដកថយកម្លាំងមកគ្រប់គ្រងនៅបរិវេណជុំវិញដើម្បីសុវត្ថិភាព ដោយសារមានស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ហើយពួកគេក៏សុំរថយន្តបាញ់ទឹកបន្ថែមទៀត សរុបចំនួន៣០គ្រឿង ។.jpg)
តាមការលើកឡើងរបស់អាជ្ញាធរទីក្រុងបាងកក គឺពុំទាន់ដឹងពីមូលហេតុបណ្តាលឱ្យអគ្គិភ័យឆាបរោងចក្រនេះទេ ប៉ុន្តែដោយសារមានផ្សែងខ្មៅខ្លាំងពេក អាជ្ញាធរត្រូវប្រើប្រាស់បន្ទះស្នោលាយជាមួយទឹកគ្រប់គ្រងស្ថានការណ៍ ។ សំណាងល្អ ដែលអគ្គិភ័យកើតឡើងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ទើបគ្មានមនុស្សជាប់នៅខាងក្នុង ឬមានមនុស្សរងរបួស ឬស្លាប់ ។ រោងចក្រនេះផលិតគ្រឿងសង្ហារិមសម្រាប់នាំចេញ ព្រមទាំងមានឧបករណ៍សម្រាប់ផលិត, ឈើ និងសម្ភារៈផ្លាស្ទិកជាច្រើនជាហេតុធ្វើឱ្យអគ្គិភ័យឆាបឆេះយ៉ាងរហ័ស ។.jpg)
អគ្គិភ័យនៅតែបន្តឆាបឆេះអគាររបស់រោងចក្រយ៉ាងខ្លាំង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យបង្កើនកម្លាំងជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ រោងចក្រនេះមានកម្ពស់២ជាន់ និងមានបន្ទប់ក្រោមដីសម្រាប់ទុកសម្ភារៈផ្សេងៗ ប៉ុន្តែភ្នាក់ងារពន្លត់ភ្លើងពុំអាចចុះទៅបន្ទប់ក្រោមដីបាន ដោយសារមានផ្សែង និងក្តៅខ្លាំងពេក ហើយត្រូវប្រើប្រាស់ឧបករណ៍ពិសេស និងពាក់ម៉ាស់អ៊ីស៊ីសែន ។
អភិបាលក្រុងបាងកក លោក ឆ័យឆាតិ សិទ្ធិផាន់ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងបង្កើតទីតាំងបញ្ជាទៅកន្លែងកើតហេតុ ។ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា អាជ្ញាធរពុំអាចវាយតម្លៃការខូចខាតនៅឡើយទេ ត្រូវរង់ចាំឱ្យហេតុការណ៍ធូរស្រាលសិន ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ ភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះហើយ ប៉ុន្តែនៅតែមានផ្សែងយ៉ាងច្រើន ៕










