ការដាក់ខ្ទឹមសនៅក្រោមខ្នើយ គឺជាវិធីបុរាណមួយប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាការសម្រាកពុំលក់ ពីព្រោះខ្ទឹមសអាចជួយឱ្យឆាប់សម្រាកលក់ និងលង់លក់បានយូរ ។ ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែយើងអាចប្រើវាសម្រាប់ព្យាបាលជំងឺផ្សេងៗ ដូចជា ៖ ផ្តាសាយ ឬការរលាក ដែលមនុស្សជាច្រើននិយមដាក់វាក្រោមខ្នើយ ដើម្បីកាត់បន្ថយការតានតឹងផ្លូវចិត្ត បំបាត់ក្តីកង្វល់ ឬភ័យខ្លា.ច និងជួយឱ្យចិត្តស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGy_dHhqgZ8T7SfCboe2F3QXyE68LpKa2Bb-lyB10xrZhF60LX2bUpYUkeFtY5Aflw30x-EHgwQn7j7Z-RG1lH-sgHN6jCc0AfYAGO6ERHj1pZAer3y1tDEQJWuSb3Ye_xBcM4Qvx3XHPHPFDbNQI_uFbCr72NkTGOOlM2s1aA-hppimN47KFKD_nBdzyG/s644/photo_2025-05-10_15-30-19.jpg
សម្រាប់អ្នកសម្រាកពុំលក់ ឬសម្រាកពុំស្កប់ស្កល់ អាចដាក់ខ្ទឹមស ចាប់ពី២ដុំ ទៅ៣ដុំ នៅក្រោមខ្នើយដើម្បីជួយឱ្យសម្រាកលក់ស្រួល ពីព្រោះខ្ទឹមស សម្បូរវីតាមី B1 ជួយដល់ការសម្រាក ។ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រព័ន្ធប្រសាទ ជួយឱ្យអារម្មណ៍ស្ងប់ និងធ្វើឱ្យផ្លូវចិត្តធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIRlOboQ6UuPPY0tDiBDBPUqfJsOFPq_yoOUP0cLLdUkeY36pW9pd8kwZ9PSPeFXGIUBgHT1uiZ8lvPP0fF2COZ_X1e4thUrC9Aig3t0WRfyjwf2h2QBYCRk8vEtdlE2wbaRO_0HBVIODG8OeUVRXqSJmmXChEtzf4nqQQK46WwQEkcclbU84GlXGRMp0/s728/photo_2025-05-10_15-30-19%20(2).jpg

ក្រៅពីនេះ សារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូមនៅក្នុងខ្ទឹមស នឹងជួយធានាគុណភាពការសម្រាកលក់ ។ សារធាតុម៉ាញ៉េស្យូមនឹងជួយឱ្យយើងសម្រាកលក់ស្រួល ដោយរក្សាកម្រិត GABA គឺជាសារធាតុទំនាក់ទំនងទៅកាន់សរសៃប្រសាទ ។ វាជួយកាត់បន្ថយសកម្មភាពរបស់កោសិកាសរសៃប្រាសាទក្នុងខួរក្បាល និងប្រព័ន្ធសរសៃប្រសាទកណ្តាល ព្រមទាំងជួយបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ។ រីឯសារធាតុប៉ូតាស្យូម គឺជួយបង្កើនប្រសិទ្ធភាពការសម្រាកលក់ និងកាត់បន្ថយការភ្ញាក់ដឹងខ្លួនក្រោយសម្រាកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-cSZBbR0zCHgEp2f_j8fq1RF5nrfCuSI3nq8lSmszcshbOcB43t8xFTinFRWzeaOAONFK3lQy5mqqmJ5zCq7E4q5uNY1dvKSoL3maw6l6gzlRvO3ryYXC618_9UN0XTgRtvL_USVs20ZyLGIgxgSLIxwhStUUrBEBRIZhcK9o4bbftVHF_vgK6IoeQfPK/s650/photo_2025-05-10_15-30-19%20(3).jpg

ការដាក់ខ្ទឹមស បកសំបករួចនៅក្រោមខ្នើយ ក៏អាចព្យាបាលជំងឺផ្សេងៗផងដែរ ដែលមនុស្សភាគច្រើនពុំជ្រាប ដោយសារខ្ទឹមស មានសារធាតុអាលីស៊ីន និងស្កឌីនី ។ សារធាតុទាំង២នេះមានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី មេរោគ ផ្សិត និងកម្ចាត់នីកូទីន និងជាតិពុល ព្រមទាំងសម្អាតប្រព័ន្ធផ្លូវដង្ហើម ជួយដល់រាងកាយប្រឆាំងជាមួយអតិសុខុមប្រាណដែលបង្កជាជំងឺ ។

ជាមួយគ្នានេះ ក្លិនរបស់ខ្ទឹមស អាចជួយកាត់បន្ថយការតឹងច្រមុះ កាត់បន្ថយការបញ្ចេញទឹករំអិលពីច្រមុះ និងសម្រាកកាន់តែលក់ស្រួល ឬសម្រាកបានយូរ ។ ចុងក្រោយ ការដាក់ខ្ទឹមស ចាប់ពី២ដុំ ទៅ៣ដុំ នៅក្រោមខ្នើយកើយ គឺជាការបណ្តេញសត្វល្អិតតូចៗចេញពីកន្លែងសម្រាក ដោយសារខ្ទឹមស មានជាតិពុលសម្រាប់សត្វល្អិត ជាពិសេស មូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbg4ce3NtgI2M5mgjiqvuk1A3lL6IIPorl4zzJhfvylZWGvPzLBpQu8HNuq0c7j3G5LSGB52qgCE9czkZoQZXlhve9VjLTBLH2Z8UDfViwI-nmOD2Vwc8Ed0CBigmXB86qz59V7uLCKX2XNnMeAiOtlhrdunbXsMzvf077A4kUt73Zdjy9fOdbaa59-UsM/s1024/photo_2025-05-10_15-30-19%20(4).jpg

សរុបមក ខ្ទឹមស ក្រៅពីការប្រើប្រាស់ជាគ្រឿងទេសក្នុងផ្ទះបាយ វាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សភាគច្រើនពុំជ្រាប ។ បន្ទាប់ពីបានទស្សនាវីដេអូនេះហើយ លោកអ្នកអាចសាកល្បងដាក់ខ្ទឹមសនៅក្រោមខ្នើយ ដើម្បីចង់ដឹងថា តើវាបានជួយយើងដូចការបញ្ជាក់ពីខាងដើមដែរឬទេ ៕