ទុរេន គឺជាផ្លែឈើមានតម្លៃថ្លៃដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ជាងផ្លែឈើមួយចំនួន ប៉ុន្តែតើលោកអ្នកជ្រាបទេថា បើបរិភោគទុរេនពុំបានត្រឹមត្រូវទេនោះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬរហូតដល់ស្លា.ប់ ក៏មាន ។ ហេតុនេះ មុនពេលបរិភោគទុរេន គួរតែឈ្វេងយល់៥ចំណុចនេះ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2hfbf_fu5uOA8fwTWd6hTa_dzm9o0HYV6VLdcR3K23Va_Iv-XRWZ-pzuQvcZrJyTdp-ZpeGDh1N22A1KIWHSRCF-ke9kXzEs50hjYH0sge1_IqBIEQaRThwFHFYJy-Wnd7RONEeq9RuoySznt2EIwhZN3jKHjCFXh-IKVhwe6oKb1ffWsg_crCz3_BDr/s1200/image_2025-05-12_14-23-16%20(2).png

៥ចំណុចនេះសំខាន់ណាស់មុនពេលបរិភោគទុរេន រួមមាន ៖

១-ទុរេន គឺជាផ្លែឈើផ្តល់នូវកាឡូរីខ្ពស់ ហើយការបរិភោគទុរេនចាប់ពី៤ដុំ ទៅ៦ដុំ គឺស្មើនឹងការផឹកភេសជ្ជៈចំនួន២កំប៉ុង ឬស្មើការបរិភោគបាយ ១ចានពេញ ។ ហេតុនេះ គួរប្រុងប្រយ័ត្នផងដែរ ពេលបរិភោគទុរេនច្រើនពេក វានឹងធ្វើឱ្យឆាប់ឡើងទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikhPoiXxIpuxPqf_IHKwxj3BZmRgxQ52No7sgPl5ecanWLLojSXzXb-XqoKgpc826T6sUl_XuWqMeliUcEV527SBgN7uuAZhaaM-UGWv7Vn6NdpkIR7TQgzI8zqq6FTmwswBcF2oomOKwwp4MX8cfUWUef9uakul2hrf6_Z1cE4LBmfvonIkE5wZx37fAh/s1500/image_2025-05-12_14-23-17.png

២-ទុរេនមានជាតិស្ករច្រើនបំផុត ដូច្នេះ អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងបរិភោគវា ។

៣-ក្រៅពីអ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺប្រចាំកាយផ្សេងៗ ដូចជា ៖ លើសសម្ពាធឈាម សរសៃឈាមបេះដូង និងជាតិខ្លាញ់ក្នុងឈាម គួរបរិភោគទុរេនឱ្យតិចបំផុត ។

៤-ទុរេន គឺជាផ្លែឈើមានកំដៅខ្ពស់ បើបរិភោគវាជាមួយស្រាបៀរ ឬស្រាផ្សេងៗ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយកាន់តែខ្លាំង គឺរាងកាយក្តៅរហូតដល់ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohxz115sKcPjW25wQQm1aTVXbbliz9eOC0-HFCx9AKqEHNNX3oWhYy-GN9JhiyCVZXYrmRDwwFA2Emdzx7wmM3Zv2ry4jbe35s9hFoJ38k3sAGViTSS4yHxZmwYJoSCh6VVQvNokd0NnGxLpNdYM9pcqbBNZRtmXzXh0xUjiYT5enO6-ATV5sPRMaP5Be/s3000/image_2025-05-12_14-23-18.png

៥-ពេលទុរេនផ្តល់ថាមពលខ្ពស់ដល់រាងកាយ ដូច្នេះ ថ្ងៃណាដែលបរិភោគវា គួរកុំបរិភោគអាហារផ្សេងទៀតដែលផ្តល់ថាមពលខ្ពស់ដូចគ្នា រួមមាន ៖ ប្រភេទអាហារចៀន, អាហារខ្ទះដូង និងអាហារសម្បូរខ្លាញ់ ។ យើងអាចសាកល្បងកាត់បន្ថយអាហារនាថ្ងៃបន្ទាប់ បើយកល្អ គួរហាត់ប្រាណបន្ថែមទៀតដើម្បីបំផ្លាញថាមពលលើសដែលទទួលបានពីទុរេន ។

អ្នកជំនាញពុំបានហាមឃាត់លោកអ្នកកុំឱ្យបរិភោគទុរេនទេ ប៉ុន្តែគួរបរិភោគដោយការទទួលខុសត្រូវ និងត្រូវដឹងខ្លួនថា យើងបានបរិភោគទុរេនច្រើនកម្រិតណា ព្រមទាងហាត់ប្រាណឱ្យបានជាប់លាប់ ។ បើអាចអនុវត្តតាមចំណុចទាំងនេះបាន សូមធានាថា លោកអ្នកនឹងអាចបរិភោគទុរេនយ៉ាងឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពដល់រាងកាយ គ្មានអ្វីត្រូវបារម្ភឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOZCtYW3AolxpaugNsaXwFTOKb7y5EzSosSqfjzTaJVDLjL_BYiPCuJifdTMHUhflo3JI37l8td8vzxQbDRAS-6dcxecSyN7ae7cQZNo_YYMeUFP2MKd2qyFxgGpH-99QgBsoQvBHjkpLFwTzp3-hzZUKR-Nmnl0vk6KMeOcHEow4pfMnOIsVCMLjfQPh/s1200/image_2025-05-12_14-23-22%20(2).png