Home Blog Page 506

ខ្សែភាពយន្តរបស់ Xiao Zhan ទទួលបានពិន្ទុល្អប៉ុន្តែទស្សនិកជននៅតែមិនពេញចិត្ត

0

ភាពយន្ត «Legend of Zanghai» សម្តែងដោយ Xiao Zhan, Zhang Jingyi បានបើកពិន្ទុ Douban របស់ខ្លួននៅថ្ងៃទី ៥ ខែមិថុនា។ ភាពយន្តនេះទទួលបាន ៧.១ ពិន្ទុ ជាមួយនឹងជាង ៣០០,០០០ពីទស្សនិកជន។ នេះជាពិន្ទុល្អគួរសមសម្រាប់រឿង ភាគប្រវត្តិសាស្ត្រដែលចាក់ផ្សាយក្នុងឆ្នាំ ២០២៥ ប៉ុន្តែទស្សនិកជននៅតែមិនពេញចិត្ត នឹងលទ្ធផលពិន្ទុនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ4sV7JnVUV_bn92J2BDMuU2E8BiH-8LGe82a6_eYjLsms7_qXNhOw5OC2YOqzp9ZkJHkdZtHOcQtbNEGDu5HIvTh4ktyCT5uLTaBQfosRrs1FbRDmF16Yo3dRJyRAeNw7wtw8LLffXuhoHiq3UBIldHmMGt1PCQ5_v9zLWE3d_ktY8oTel2DHDmf21Vcy/s1583/image_2025-05-22_09-39-20%20(4).png
អ្នកគាំទ្ររបស់ Xiao Zhan បានបន្តនៅលើបណ្តាញសង្គម និងវេទិកាភាពយន្ត ដើម្បីបញ្ចេញមតិជាច្រើនដោយនិយាយថា ពិន្ទុ ៧.១ មិនឆ្លុះបញ្ចាំងពីគុណភាព នៃខ្សែភាពយន្តនោះទេ ខ្សែភាពយន្តគួរតែទទួលបាន ៨ ពិន្ទុ ឬខ្ពស់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2psyDQC6h_C9m-JXaNkeGkfDcXYhPv3qFzmF3m2hNt2y-YN0nOhwwM_Qzm0XzWC7Z39HA-A4MDx2_nHxFRc9tJm5e0YUg7PUC5eR7uv3XZECa0rbl34C2ExUc-N2E4MLHp9N3pv_la0e3nNHqef7kkYGk8JaZ_7l2nYG3VgPmM0F5qflMbdLfZl2Q3ti/s1640/image_2025-05-22_09-39-26.png

ដើម្បីបញ្ជាក់រឿងនេះ អ្នកគាំទ្រជាច្រើនរបស់ Xiao Zhan បាននិយាយថា ភាពយន្ត នេះនៅលើ IMDb(Internet Movie Database) ទទួលបាន ៩.១ ពិន្ទុ ប៉ុន្តែ Douban ទទួលបានត្រឹមតែ ៧.១ ពិន្ទុប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqTenSF0sX1cdjx5T0mfGHnwXqigRA_ghCDsRk6LUxJ-KmZFW9z_OkQknOPN_EADuRA0KhyYUg3fVrfiUTNiS1IdJgua_fw11MwcPVMLXmWBSr2s6nkodU3VBPFpRW4ljkPv9Naa7vRdEx9IbB293mhtiEOXZ4_PBJaTVb44ZD26i2EEWKSYF9JrLQlmL/s2048/image_2025-06-03_11-33-45.png
ទោះជាយ៉ាងណាក៏ដោយមហាជនជាច្រើនអះអាងថាពិន្ទុលើ Douban គឺផ្អែកលើការវាយតម្លៃរបស់ ទស្សនិកជនភាគច្រើន។ លើសពីនេះ ថ្វីដ្បិតតែភាពយន្តរបស់ Xiao Zhan ត្រូវបានគេវាយតម្លៃថាមានគុណភាពខ្ពស់ក៏ដោយ ក៏វាមិនស័ក្តិសមទាំងស្រុង សម្រាប់ទស្សនិកជនភាគច្រើនដែលចូលចិត្តភាពយន្តបែបបញ្ញវន្ត និងអន្ទាក់ដូចជា «Legend of Zanghai» នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgQ-sC6kk6EAJwjw3C619xB3_DC_-AQU8uS-DdpNpKO3W5ORi1ix9X8Q5R3Ym3AtI6sginpnDTXbGDXJT3qWqnlWhmOGIbvMVyoXzwjpfUEf_LZh4BKNqgavQxtR2R-jQqhWeRKYfYcrmJen-9VEJHWnkHgZuTeBuc2XQy55APJbrJwa23MDzXmlRY8FIT/s2048/image_2025-06-03_11-33-50.png

គួរបញ្ជាក់ផងដែរថា ក្នុងខ្សែភាពយន្តនេះ Xiao Zhan ដើរតួជា Zang Hai ជាកូនប្រុសរបស់អធិរាជតារាវិទូ។ ទោះជាយ៉ាងណាកាល ពីនៅក្មេង Zang Hai បានឃើញអំពើឃាតកម្មលើគ្រួសារគាត់ទាំងមូលហើយប្តេជ្ញាសងសឹកវិញហើយ ចាប់ផ្តើមហ្វឹកហាត់ ខ្លួនឯងដោយការរៀនផ្នែកស្ថាបត្យកម្មនិងសិល្បៈនៃសង្គ្រាម៕

Song Zu Er និង Liu Yuning ទទួលបានតម្លៃខ្លួនខុសគ្នាច្រើននៅក្នុងរឿងភាគ «The Prisoner of Beauty»

0

ក្រោយពន្យារពេលចាក់ផ្សាយរយៈពេល ២ឆ្នាំ «The Prisoner of Beauty» ទទួលបានមតិវិជ្ជមានជាច្រើនពីទស្សនិកជនបន្ទាប់ពីបានចាក់ផ្សាយរួច។ ទោះបីជាយ៉ាងនេះតម្លៃខ្លួនរបស់តួឯកប្រុសស្រីនៅក្នុងខ្សែភាពយន្តនេះត្រូវបានគេដឹងថា Song Zu Er ទទួលបានច្រើនជាង Liu Yuning។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsFt92jszmNy5Pwq8JHfss4vWYs8iPrVEQZSJAnOb3ZMlFvPN3x0B-8X1WJ7oHUM7IUaWrdBgn6csoa8bzRqyZtI6gqVJvFyDMiOQpI1yj6t9wkzJBl6_eWN0n7VODdJoktGPeJp-iKGEjs9d4X-N8aTFVSlDtzk2nT3gwDo5UPvBguSczI_uSISULjcQ/s1583/image_2025-05-22_09-39-20%20(4).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាសម្តែង Song Zu Er បានទទួលប្រាក់ខែចំនួន ២០ លានដុល្លារតៃវ៉ាន់ប្រហែលជាង៦៦ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ Liu Yuning ទទួលបានត្រឹមតែ ១២លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះដែលប្រហែលជាង៤០ម៉ឺន ដុល្លារអាម៉េរិក។ ក្រៅពីសម្តែងជាតួឯកប្រុស Liu Yuning ក៏បានបកស្រាយបទចម្រៀង «Blazing Moon» ដែលជាបទចម្រៀងប្រធានបទនៃខ្សែភាពយន្តនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNYkTgOvf-iMfBUGtZFAm-BdQlR2hfBoALclApcdjyyog_ZCU_Gq9U1cYss5O6GeVG3_vBkIdHZJ7yJtZFfqRvmOfQHt6F0EpvWHZ-GgdWvX3Zc_oEidfjaZcqKhSDOR1PSdH0hAH2U48_Ky9dnKLDbQUT7IeSYiuF5IA2OxsPo3Vgt6pax1IQy3leEl_/s660/image_2025-05-22_09-39-20%20(3).png
អ្នកគាំទ្រមួយចំនួនរបស់តារាសម្ដែងប្រុសរូបនេះបានបង្ហាញការមិនពេញចិត្តពេលដឹងថា Liu Yuning ទទួលបានតួនាទីជាច្រើនប៉ុន្តែប្រាក់ខែដែលលោកទទួលមិនខ្ពស់នោះទេ។ ទន្ទឹមនឹងនោះ អ្នកខ្លះថា Song Zu Er ជាតារាក្មេងៗដែលទស្សនិកជនស្គាល់ ហើយល្បីជាង Liu Yuning ដូច្នេះហើយ វាជារឿងធម្មជាតិដែលនាងទទួល បានប្រាក់ខែខ្ពស់ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDdKqWA3ZBVNyalWcfoI2n73Eq4vXo6ARbNGVvzsw0dNzW9rcMrx0NQMyzaHWImyNtVYr3bZch9dI_pdMNdy1vQi4Lf0lOgRBGyV83cLovcJTzqLqzyHl5YeGFPMvO8GZBkooUbe_cuCjspzvkVXCEBkJeR1pelLIANrbqKAk2q5AjVOK_bzHnrnxMDPk/s1000/image_2025-05-22_09-39-19%20(3).png
នៅពេលដែលភាគដំបូងនៃ «The Prisoner of Beauty» ចាក់ផ្សាយ Liu Yu Ning បានទទួលមតិអវិជ្ជមានជាច្រើនទាក់ទងនឹងរូបរាងរបស់លោក។ យ៉ាងណាមិញ យូរៗទៅ លោកកាន់តែទទួលបានការអាណិតអាសូរពីទស្សនិកជន ដោយសារតែធម្មជាតិ និងសមត្ថភាពសម្ដែងកាន់តែមានភាពប្រសើរឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEier0Zp-LOQ1VBMeiUbSnBJtSFamhXIwOsdLWsau-zIRIQfL6CsylZm0kkkD91Q-TsEAvGBkkruAD3UtavHXp5knxu4zthsrpZojD-o3PRPn_rxusWngJ-2or2pe7hwgOpvqX5CswI5RWCY_ecUkm8aCjvhAzhvJ240ih-eiTMrnB1_e2_4V_FdVo1Fi06V/s999/image_2025-05-22_09-39-19%20(2).png

យោងតាមចំណាត់ថ្នាក់តួអង្គដែល ទាក់ទាញអ្នកគាំទ្រនាពេលថ្មីៗនេះ Liu Yuning ជាមួយនឹងតួនាទីជា Wei ទទួលបានអ្នកគាំទ្រ ២០៦,០០០ នាក់ និងជាប់ចំណាត់ថ្នាក់លេខ ១ ជាតួអង្គដែលមានចំនួនអ្នកគាំទ្រកើនឡើងលឿនបំផុត។ បន្ទាប់ពីចាក់ផ្សាយភាពយន្តនេះបានត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ Weibo របស់ Liu Yuning បានកើនឡើងចំនួនអ្នកតាមដាន ៥៥០,០០០។ គណនី Douyin របស់លោកក៏បានកើនឡើងជិត ៦១២,០០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSNECB_se7o0lseLNpYPJIzTW4cPUmFriVXQSNU_gSx22hGpOm38tJIyNtbteSZ-julMEEz5l13AFVpiw18HRQ6hGMH7A5NaueSNC_uoUpHOjyaPrZInyBw8WhlTjnUdFYiNbkRgdPx3fw3bN2_RfunCCdjG-0UohoDGLmMYA-xj72OMCUeTYPu3g96Gv/s1640/image_2025-05-22_09-39-26.png

អាចនិយាយបានថាជោគជ័យនៃរឿង «The Prisoner of Beauty» មិនត្រឹមតែបានរួម ចំណែកនាំយក Song Zu Er ត្រឡប់មកវិញបន្ទាប់ពីរឿងអាស្រូវគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឱ្យអាជីពរបស់ Liu Yu Ning ប្រសើរឡើងយ៉ាងច្បាស់ផងដែរ៕

TOP ពីសិល្បករដែលត្រូវគេធ្វើពហិ.ការក្លាយជាមុខមាត់នៃការផ្សព្វផ្សាយមាតិកាកូរ៉េ

0

TOP អតីតសមាជិកក្រុម Big Bang កំពុងបង្ហាញសកម្មភាពសិល្បៈមកវិញជាបណ្តើរៗ តាមរយៈការសម្ដែង បន្ទាប់ពីត្រូវបានធ្វើពហិការជាច្រើនឆ្នាំដោយសាររឿងអា.ស្រូវ គ្រឿងញៀ.ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyDzyXdCSMM5SbknyZY37yG-gqNvtptOtYVlcJ-om5pEfg_9E3g-wqJUOgOtqZz_pxBSk9zTEQ0ufv96uod2NRY1xDqzPH6VI8T1jR2yZi6yN36b0g0BByyq1K9uYap58PG1KeJZhUNKL_tIiE9J8Uv8743FWZO5Rv8VWZkvlxJzrGsKz-3RnW2X_QXcv/s1364/image_2025-06-06_11-50-03.png
យោងតាម Edaily តារាចម្រៀងនិងតារាសម្តែង Choi Seung Hyun ហៅ TOP អតីតសមាជិកក្រុម Big Bang ថ្មីៗនេះបានក្លាយជាមុខមាត់ផ្សព្វផ្សាយសម្រាប់ K-content (មាតិកាកូរ៉េ) នៅលើសេវាផ្សាយជាសកល Netflix ។ ក្រុមហ៊ុន Netflix បានចេញផ្សាយវីដេអូផ្សព្វផ្សាយសម្រាប់ K content ហើយមានវត្តមានតារាសម្តែង ក្នុងរឿង Squid Game គឺជា TOP នេះឯង។ នៅក្នុងវីដេអូអ្នកស្រី Martha Stewart បង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះកម្មវិធីកម្សាន្ត និងរឿងភាគកូរ៉េ។ អ្នកស្រីមើលមាតិកាជាច្រើនដូចជា «When Life Gives You Tangerines», «Squid Game», «Zombie School» និងរឿងផ្សេងទៀត។ TOP បង្ហាញនៅចុងបញ្ចប់នៃ វីដេអូស្របពេលបទចម្រៀង «Like Jennie» របស់ Jennie បានបន្លឺឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTTUc8iWjuGTlvSJWFDVREP3j4tUDyqA5UIz8GHtNaO_XSxqqCYAv9ih4Q0EFutWCER31lNuV6wCWV60MupzqwhEbBAuScWraFkmgGYpTv8bHqAIx7gaAkIJoceaPUt4ybjG1aGNSkPkBV3t_CLBGI9aRAHthfPm7mD9f_A0Ku6gMOQvCbpx6rjy6A2dJ5/s1340/@squidgamenetflix%20in%20Egyptian%20Theater%20(1).jpg

នេះមិនមែនជាលើកទីមួយទេដែល TOP បានបង្ហាញខ្លួនជាមុខ K-content នៅលើ Netflix ។ ពីមុនលោកត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍អ្នកគាំទ្រសកលរបស់ Netflix ដែលធ្វើឡើងនៅទីក្រុង Los Angeles (សហរដ្ឋអាម៉េរិក) កាលពីថ្ងៃទី ៣១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehzgXBUXtGPZkNpJBqbOWy4LqwWTkx-MOG12u7RuFM20TgRGqG9HeLFV06dEccd5PaZEYs62FKk34Zc5djTH1teOKpzAUIojci3YC1M-dPjSprMEqoStkEy5_gvFACkdLNbqjPzJzC6xCnfCXKdieRiBzL8cd7j5MP7XjIKri6GPZlryO0ouAIhhzJUEV/s1340/@squidgamenetflix%20in%20Egyptian%20Theater.jpg

គួរកត់សម្គាល់ថានៅក្នុងក្រុម «Squid Game» ត្រូវបានអញ្ជើញឱ្យចូលរួមនោះ TOP គឺជាតួសម្តែងតែមួយគត់ដែលមិនបានបង្ហាញខ្លួននៅក្នុងរដូវកាលទី ៣ នាពេលខាងមុខ
។ ប្រព័ន្ធផ្សព្វផ្សាយបានគរាយការណ៍ថា TOPនៅតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ព្រឹត្តិការណ៍នេះដោយសារតែទីស្នាក់ការកណ្តាលរបស់ Netflix មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាប្រិយភាពរបស់តួអង្គរបស់លោកនៅក្នុងរដូវកាលទី២ហើយ វីដេអូផ្សព្វផ្សាយ K-content ដែលមាន TOP ក៏ត្រូវបានយល់ថាជាការបន្ថែមនៃចេតនា នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgElFhX5maY722b5tO9-a5o8iE6W9xRkLisTnXOTpVlk7zoLJgSOhwhzthRuiYVJTEr6GsnKYigIjex3SNYWWaV09jg2Ak26uIETJQsSxnwPNG0MrwKA-ay9VtPtzjHD53-yJtl_JX-hSpXZvVkVPpDhdXNbeoPp6kDRpHwoZnRSTJLk2JwB5pu3VBaUeOM/s1080/image_2025-06-06_11-50-02.png

ជាការពិតនៅពេលដែល «Squid Game 2»ត្រូវបានចេញផ្សាយតួអង្គដែលសម្តែងដោយ TOP ទទួលបានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រអន្តរជាតិ។
TOP ត្រូវ បានទស្សនិកជនកូរ៉េ ធ្វើពហិការ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទរឿងអាស្រូវប្រើប្រាស់កញ្ឆាខុសច្បាប់ក្នុងឆ្នាំ ២០១៧ ។
បន្ទាប់ពីនោះមក លោកបានបន្តក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស នៅពេលដែលលោកបានបញ្ចេញឈ្មោះរបស់ Big Bang នៅលើបណ្តាញសង្គម ហើយបានប្រកាសថាលោកនឹងចាកចេញពីក្រុមនៅឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2CUmW08moUFj-CaYEWSUlm3Duuh82uuLyYbeJWRxrYjQ1v-oIPnWRWJDCaW5lje1vgv8I42u3_YHeRAOQsrPcJgJd6lPUeUR6Ab2cLc3FJd8XGOSCSP4ts5IIm6ZsJAqeMhRUCCZEeTWzQLlpT9R28wsiu6P2Ex0PESSSMOa6ElkbnpnXokSENgC8i1gr/s600/image_2025-06-06_11-50-03%20(2).png

បន្ទាប់ពីលាក់ខ្លួនអស់រយៈពេលជាយូរ មិនសកម្មក្នុងតន្ត្រី ឬការសម្តែង TOP បានត្រលប់មកវិញជាផ្លូវការក្នុងខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងតួនាទីថ្មីនៅក្នុង «Squid Game 2»។ ទោះបីជាទស្សនិកជនកូរ៉េនៅតែមានការរើសអើង និងទស្សនៈអវិជ្ជមាន ចំពោះ TOP ក៏ដោយ ក៏អ្នកគាំទ្រទូទាំងពិភពលោកបានស្វាគមន៍ដោយបើកចំហ និងអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់លោក៕

ពលរដ្ឋថៃគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ពលរដ្ឋថៃរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា នេះ និងមិនរំពឹងថា ការចរចាអាចបញ្ចប់បញ្ហាព្រំដែន ដោយពលរដ្ឋថៃបារម្ភពីការធ្វើសង្គ្រា.មដូចក្នុងប្រវត្តិសាស្ត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំដែន ក្នុងនោះមានយន្តការគណៈកម្មការព្រំដែនរួម (JBC) ដែលពិភាក្សាពីការបោះបង្គោលព្រំដែនទ្វេភាគី ហើយកម្ពុជាក៏បានយល់ព្រមតាមការស្នើសុំរបស់ថៃ ដោយនឹងប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា នៅកម្ពុជា ។

ក្រៅពីនេះ រដ្ឋាភិបាលថៃនឹងប្រើប្រាស់យន្តការគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គឺជាការចរចាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មការព្រំដែនតំបន់ (RBC) គឺជាការចរចាថ្នាក់មេបញ្ជាការកងទ័ពភូមិភាគ ដើម្បីរក្សាស្ថានការណ៍នៅព្រំដែនឱ្យមានសន្តិភាព និងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋ ការពារកុំឱ្យពលរដ្ឋទាំងពីរប្រទេសយល់ខុសពីស្ថានការណ៍ ។

តាមការសាកសួរពលរដ្ឋរស់នៅភូមិប៉េតអ៊ុម ឃុំឃូមប្រាឌិត ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដែលជាភូមិរងផលប៉ះពាល់ពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកន្លងមក ឱ្យដឹងថា ពលរដ្ឋគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជាទេ ហើយពួកគេបារម្ភខ្លាចមានសង្គ្រាមកើតឡើង ។

លោក បួឡា ណាន់ថាក់ណា អាយុ៧០ឆ្នាំ និយាយថា កម្ពុជា និងថៃនឹងចរចាគ្នាពីបញ្ហាព្រំដែន ប៉ុន្តែលោកគ្មានទំនុកចិត្ត បើប្រទេសទាំងពីរអាចចរចាគ្នាបាន មិនមែនពលរដ្ឋថៃជីករណ្តៅលាក់ខ្លួនបែបនេះទេ ។ លោកក៏គ្មានទំនុកចិត្តលើការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃដែរ បើភាគីទាំងពីរដកថយដូចមុន ទើបលោកទុកចិត្ត បញ្ហានឹងអាចដោះស្រាយបាន បើភាគីទាំងពីរចាប់ដៃគ្នា ។ បច្ចុប្បន្ន ពលរដ្ឋច្របូកច្របល់ដោយសារការផ្សព្វផ្សាយព័ត៌មានខុស ខណៈអាជ្ញាធរមូលដ្ឋានពុំប្រាប់ស្ថានការណ៍ព្រំដែនឱ្យពលរដ្ឋដឹង មានតែត្រៀមជម្លៀសពលរដ្ឋ ។

ចំណែកអ្នកស្រី អេត ថាន់តេ អាយុ៦៩ឆ្នាំ ប្រាប់ថា អ្នកស្រីគ្មានទំនុកចិត្តលើការចរចាបែងចែកព្រំដែនទេ ហើយខ្លាចស្ថានការណ៍វឹកវរដូចកាលពីមុនកើតឡើងងទៀត ។ អ្វីដែលអ្នកស្រីចង់បានពេលនេះ គឺព័ត៌មានច្បាស់លាស់ពីអាជ្ញាធរដើម្បីអាចត្រៀមខ្លួន ពីព្រោះពលរដ្ឋភ័យខ្លាច ជាពិសេស ពលរដ្ឋនៅភូមិអ៊ុម និងភូមិចាន់ឡា ដែលស្ថិតនៅក្បែរតំបន់ប៉ះទង្គិច ហើយភូមិទាំងនេះធ្លាប់រងផលប៉ះពាល់កន្លងមក ៕

ក្រុម Kiss Of Life ត្រូវបានចោ.ទប្រកាន់ពីបទចម្ល.ងស្ទីល Jisoo

0

ក្រុមចម្រៀង Kiss Of Life ទើបតែបានបញ្ចេញរូបថតរបស់ខ្លួនក្នុងការត្រៀមខ្លួនសម្រាប់ការវិលវិញនាពេលខាងមុខរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយជំនួសឱ្យការ បង្កើតនូវឥទ្ធិពលវិជ្ជមាន សមាជិក Haneul បានជួបប្រទះនឹងរលកនៃភាពចម្រូងចម្រាស យ៉ាងខ្លាំង ដោយសារតែវាត្រូវបានចោទប្រកាន់ពីបទ «ចម្លង» ស្ទីលរបស់ Jisoo សមាជិក Blackpink។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw26OhnXGaB0F8zbJGQbQolgVBxwIiCVJoMNs0GfiVngSe0qgrJBFEDSx0klxLETJDTxoJUASWAPz6UxPIeTHF_xQkw3y4JHDiCZigk4MmeB_hLS-jWwh-OEknm8LH7pc5XO-DTu6wSOlVRAvcJxNpWl7ifXcSoVPy5OKMTf-kuFcfSz5Z-iN4uSL-aEDm/s2000/image_2025-06-06_14-16-23.png
ភ្លាមៗបន្ទាប់ពីការបង្ហោះ អ្នកនិយមលេងអ៊ីនធឺណិតបានដឹងភ្លាមៗថា រូបរាងរបស់ Haneul តាំងពីសម្លៀកបំពាក់ ម៉ូតសក់ រហូតដល់អាកប្បកិរិយារបស់នាង មានភាពស្រដៀងគ្នាគួរឱ្យសង្ស័យជាច្រើនជាមួយនឹងរូបរាងរបស់ Jisoo នៅក្នុងវីដេអូ ចម្រៀង «Earthquake»។ មតិជាច្រើនបាននិយាយថា នេះមិនមែនជាលើកទីមួយទេ ដែលស្ទីលរបស់ Jisoo ត្រូវបានចម្លង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCIg-LDFasrgRuapHLh60BDsluRa2wdUJwI7kkbbJ0N7tz50H5wspaOjSYKPvk-YSN_Th6imRei2gWCyGLpxNqgTObypZmNbt-L0BSPU3dIHO_n-bvNBTRwLi_CkLMcSFYdKyOxN4dpWP58sVlNKgYTlIbMcHUigCDpsZxoT7kXZsnGrvUKo-dprRJK2W/s1800/image_2025-06-06_14-16-19.png
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានចេញមុខការពារ Kiss Of Life ដោយនិយាយថា នេះគ្រាន់តែជាការចៃដន្យ ឬឥទ្ធិពលម៉ូតទាន់សម័យប៉ុណ្ណោះ។ ពួកគេបាននិយាយថា «តាមពិត Jisoo គឺជារូបតំណាងស្ទីល វាមិនចម្លែកទេដែលអ្នកដទៃត្រូវបានបំផុសគំនិត ដោយនាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOc_I-HJShyvVU13Klk3ERbfMVusISxDFE7Xtz6d3ujWCQingnjPX6AB4SZRBh_lekJ8g5I3gxIH_zEpA-lUhUClDG1mfqpCmo5tDqePebUk_B0Ah7Hlql4tPgAw-kwh-j-pOXbdBHY547H5u5angCXYuVJ4v0K-Lg2J46I0NfUjsBpCsdH9EWnS37-Qoi/s2000/image_2025-06-06_14-16-21.png

កាលពីមុនតាំងពីការបង្ហាញខ្លួនលើកដំបូងក្រុម Kiss Of Life ក៏ត្រូវបានចោទប្រកាន់ពី បទចម្លង និងធ្វើត្រាប់តាម Blackpink ផងដែរ។ សមាជិក Kiss Of Life ត្រូវបានគេចាប់ បានម្តងហើយម្តងទៀតក្នុងការ cover បទចម្រៀងរបស់ Blackpink និងបទចម្រៀង ទោលរបស់សមាជិក ទាំងបួនដែលមានដូចជាបទ «Whistle», “Shut Down”, «Solo» ,«Gone» និង «Money» ជាដើម។ កាលពីដើមខែមេសាសមាជិក Kiss Of Life ក៏ប្រឈមនឹងភាពចម្រូងចម្រាស ទាក់ទងនឹងការអនុលោមតាមវប្បធម៌ផងដែរ៕

កម្ពុជា និង ថៃ សម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាង ដើម្បីកាត់បន្ថយភាពតានតឹង

0

រាជធានីភ្នំពេញ ៖ ក្រោយជួបចរចាទាក់ទងនឹងស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ប្រទេសទាំងពីរបានស្វែងរកចំណុចកណ្ដាលរួមមួយ នោះគឺការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះទង្គិចគ្នា ដើម្បីបន្ថយភាពតានតឹង និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlcQ9nuGA9tMlDCV7SL9ZKbzCO0XBiLzeQWl1LbEFpNuNRvm4577A-ALVyv1n419rv6NPndRcZEszHSH3FA8EbtWz28dou3-XgHvxR5SGrI7h-ZqLZQiRbjQEcE4DmHcG_CJ8ah3cLKHGENUbruXfRSn2r2XKVZaT0pOBq2CG5mvNSsXQlhw2Ufrtb-nfe/s960/photo_2025-06-09_08-46-42%20(3).jpg

យោងតាមសេចក្ដីជូនដំណឹងនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ នាយប់ថ្ងៃអាទិត្យ ទី៨ មិថុនា បានបង្ហាញថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចឲ្យមានការកែសម្រួលលើកម្លាំងទាហានទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងៗខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbhKMr8PCZq2eGewLsLlLlfzSZYrzn0r4FJGvz0WDEVx9y1WARybb7pJsS8eqWu9FOQtgUinolwPO11expBIbNy2Mqy0ar4gbPejzQ6KNRXxaKEZf3ThwCXJM8yzWdUfF5R-jCar_RbF9mXxm7xD_LHihhhOa5sZizdLHEFX7c4jbOgpEWXONhkrSbEVgP/s960/photo_2025-06-09_08-46-42.jpg

ជាមួយនឹងការជូនដំណឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖ «កងទ័ពកម្ពុជាគឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាបណ្ដោយព្រំដែន គឺដើម្បីតែការពារបូរណភាពរបស់ខ្លួប៉ុណ្ណោះ។ លោកក៏បានបន្ថែមទៀតថា៖ កម្ពុជាមិនមានមហិច្ចតាឈ្លានពានប្រទេសណាមួយនោះឡើយ។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-gKdW1d_YQnX39OnsXXh6ClLyKh0ZTRZG3NcGVIo9Qjjqz-vPrfm3Om5c2eZ14E_yil84l5OCYew38rWH1Y4Fh57Gy8XQPGCyD_kNMAh5CVU6Zn4wDBG6s6ZK1eJqYwWIWmcmftIuOrQX22jKeV_9r6A2SamTwDKndCNdcuVlpSy5Alh9gycOxl87ZnuF/s960/photo_2025-06-09_08-46-42%20(2).jpg

ដោយឡែក ជុំវិញសេចក្ដីសម្រេចមួយនេះ ក៏មាននូវមតិជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលមានទាំងយល់ស្រប និងមិនយល់ស្របចំពោះចំណាត់ការនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងការពារជាតិក៏បានបញ្ជាក់បន្ថែមថា៖ ការសម្រួលកម្លាំងទ័ព គឺជាការសម្រួលស្ថានការណ៍ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន ដោយកម្ពុជា និង ថៃបានធ្វើការកែសម្រួលទៅលើកម្លាំងទាហានឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួន មិនមែនជាការដកថយកម្លាំងទ័ពចេញពីដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFOklklHizHUeXDCPfwtU-qkvdlz0j_axwBIe4IOhbOYR_FmcvRJmU0WDc_C1RY0LB0aLTncGx8e_qlXrFHdBM5JO3QLsQeVd-lLBKTLbDhAUP3rfhqX2IwlRmj2seYdDH8LKv6kQaa312iGLgv2F5N5h9ZzO89vnOzOeqGJ5dWVC3NtKvVfJxIMPSWIw8/s1080/photo_2025-06-09_08-46-43.jpg

សម្ដេចតេជោ ៖ ការសម្រួលកម្លាំងទ័ពមិនមែនជាការដកថយ ចំណែកការប្ដឹ.ងឡើងICJគឺមិនប្រែប្រួលឡើយ

0

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយថា ការសម្រេចកែសម្រួលកម្លាំងយោធារវាងប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន មិនមែនជាការដកថយកម្លាំងនោះទេ។ ចំណែកជំហររបស់កម្ពុជាក្នុងការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិ សម្ដេចបានបញ្ចាក់ថា គឺមិនមានការប្រែប្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8q5v6Po_WKJUS5gXDnnrb75wG7vj0z2JeK1J1TK0w34FbJFs9S8TeuC59XYYpOBjpOnjb_ehSUDyUrIvTj7-2AHulzFTj-ikxTOxT2qfzvMoT612qdg6WZtRnrDlLNlzt8NCZAVo2Yfpnf_NSvYpt8hjtx2ctY-6pJO2jV3DmgtxA4WC3-N1ZMSBni1AD/s1280/image_2025-06-09_10-09-28.png

បន្ទាប់ពីសេចក្ដីជូនដំណឹងពីរដ្ឋមន្រ្តី្រសួងការពារជាតិ លោក ទៀ សីហា ដែលបានផ្សព្វផ្សាយចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ជុំវិញការរកឃើញចំណុចកណ្ដាលរវាងថៃនិងកម្ពុជា ក្នុងការបន្ធូបន្ថយភាពតានតឹងនៅតាមតំបន់ព្រដែន ដោយធ្វើការកែសម្រួលកម្លាំងយោធាទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួនវិញ។ ឃើញថាទទួលបាននូវមតិជាច្រើន ពីសំណាក់សារធារណៈជន មានទាំងមតិស្រប និងមតិផ្ទុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDithTJqMDT947TWWs0HVBdLpEotkGe0zIxxD1K5yhsXefu1pSLJk_Qtxsl_cWnEvKOkYNXxaFtcu80F59-jfC_3M7k5mGK87mtmazix1L98GJhtSxwfHTogAjaWgcN6bx5AzPLq0mibGhHTsNVBV-pzHekWRs0_b33WKcezL0klAZUEIl64igcWB4FkSG/s1280/photo_2025-06-09_09-24-11.jpg

ក្នុងនោះ ដោយសង្កេតឃើញថាមាននូវការមិនពេញចិត្ត និងហាក់មានការភាន់ច្រលំច្រើន សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយដើម្បីបកស្រាយពីមូលហេតុ និងអត្ថន័យជាក់ស្ដែងក្នុងការសម្រួលទ័ពនេះថា ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នា រវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា.ថៃ) ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5pqgXl-PT3ncInSGngsjFM7hVZa7KhOLtsilI-C-iNSBhg1Ubr9Ux3dNWVTfi07TMfzk-d08CGEjrEjkZqG0ZnvEESkSqpS3tEn0uAQaoHC6FPkOxCMrpt7Eyc_dKh0TfBl7hhoGex-eiuNB6XHQ9wF1mRu4UcHDyF7jYBkK2jH_msqDQvqOPkII3O_6G/s980/photo_2025-06-09_09-24-12.jpg
ប្រធានព្រឹទ្ធសភារូបនេះ បានបន្តទៀតថា ៖ «ប្រជាជននៃប្រទេសទាំងពីរ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ » https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTpJUpgw7D_pqDEkM4WSdn7X1vbBx9NW5scOjJwXCo4i7d8JaxKj3t5zpte289lPVTsZEeX2G3RzNpCc0Ri3xgUEKyOOQRnRx3BDymVOlzB4hzqhg48bbLNv74_jmDdznDg8y646qSZ1HonOJzxc9kWm8aeHWF8h98e_f3wpKmxrGYxPgvRj9Zbu1iC2YH/s696/photo_2025-06-09_09-24-12%20(2).jpg

លើសពីនេះ ចំពោះមតិពលរដ្ឋមួយចំនួនដែលលើកឡើងថា៖ «បើដូច្នេះតើកម្ពុជានៅតែប្ដឹងទៅICJដែរ ឬទេ?» «សង្ឃឹមថាសំណុំរឿងឡើងទៅ ICJនឹងមិនមានការកែសម្រួលផងទៅចុះ» សម្ដេចបានឆ្លើយតបយ៉ាងខ្លីថា «រឿងប្តឹងទៅicj គឺមិនប្រែប្រួលទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZa6hXJ6HsyhvvrN6Iq1dQ7nccF_yZU4cRGScn-pmObPQ5K_Qihb4qKe5Kp1B5DZ2J_UFdiBWLPmhpvAFcGa9MLQ4nVou1_Avo2J0N5GcYBfFBkzLbgh91EtzBrqZ8hiRjNdIe5cZa0RcjGhwtxo9HaAlvN_xR8aP2N93aJA1htpseTJyNH_NraJwO7lwJ/s1152/photo_2025-06-09_09-24-10.jpg

យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់ ឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈា.មនិងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

តើប្រធានាធិបតី Donald Trump លើកលែងទោសដល់អតីតតារារ៉េប Diddy ដែរឬទេ?

0

យោងតាមសារព័ត៌មាន Hollywood Reporter បានឱ្យដឹងថានៅក្នុងសន្និសីទសារព័ត៌មាន Oval Office ជាមួយ Elon Musk កាលពីថ្ងៃទី ៣០ ខែឧសភា លោកប្រធានាធិបតី Trumpបាននិយាយថារហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានសំណើសុំលើកលែងទោសដល់លោក Diddy នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTulDx8wtxpqcZTYL4_Mu9bA0orRqjdUApaMAXUReq2hes6kCdefvWVvziEtrBJfETDYGkKrOjVd1jZyORIc6j4EJg6xnsQzI0Bvfoe7wc7RARy1BOR6fCLpvz94EBoXsUqQt5QE_4GWgFXCpf6EVOWygah61jRqkoKsdDQvqMDpLRKcaM3_N7120uB-t/s1200/image_2025-06-09_09-37-13.png

លោក Trump បាននិយាយថា «ខ្ញុំមិនបានឃើញ ឬនិយាយជាមួយគាត់ក្នុងរយៈពេលជា ច្រើនឆ្នាំមកនេះ»។ «គាត់ធ្លាប់ចូលចិត្តខ្ញុំខ្លាំងណាស់ ប៉ុន្តែចាប់តាំងពីខ្ញុំចាប់ផ្តើម ដំណើរ ការនយោបាយទំនាក់ទំនងនោះបានធ្លាក់ចុះ។ គាត់មិនបានប្រាប់ខ្ញុំអំពីវាទេប៉ុន្តែខ្ញុំ បានអានព័ត៌មានមិនល្អមួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ»។ លោក Trump ក្រោយមកបាននិយាយថាលោកនឹងពិចារណាលើការលើកលែងទោស Diddy បន្ទាប់ពីពិនិត្យមើលករណីនេះ ហើយបានទទូចថាការសម្រេចចិត្តរបស់លោកមិនមាន ឥទ្ធិពលលើអារម្មណ៍ផ្ទាល់ខ្លួនទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_jL5Z4bLZGFkTAO4i0D0EidMaeFqI2tntiRK5C8fdscEIq_tgsVo114CmUKq8Pd8-PRV_UqDOHMr1JiPmjlvEyiI3ZcnDZ-Cy4t_ZasWskOXB-MKk7vlA_WDVGVdyrpJ_fEzohhSAcl-ck_0ydcqOtLky_Ljd5k4FoSvwmRnRqlrJLsa8hz8OHEqv9DnV/s1200/image_2025-06-03_16-09-43%20(2).png

លោកបានបន្ថែមថា « ប្រសិនបើខ្ញុំមានអារម្មណ៍ថានរណាម្នាក់ត្រូវបានគេប្រព្រឹត្តដោយ អយុត្តិធម៌ទោះបីជាពួកគេចូលចិត្តខ្ញុំ ឬអត់ក៏ដោយនោះវាមិនប៉ះពាល់ដល់ការសម្រេច ចិត្តរបស់ខ្ញុំទេ»។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Donald Trump បានក្លាយជាប្រធានបទក្តៅនៅក្នុងកាសែតធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmCdtLM-ZY_7T2QU5r138E27OB4MXE0iLnIMBAc-d1hnGdsgJPHESUx7fY050ucVgVKiCxmKGcsdKwtuTy6dPxVsI4lI2OY0rwxrYsyg_7f1nQSt9h8wj5Qu07Y14fp0qbM6XUo-vCj4LB6gGhCFuQldYyJrcgbU54LN0E-q386p3uOC_BJgkh5GYYIxDK/s775/image_2025-06-03_16-09-43.png

ជាមួយគ្នានេះ ទស្សនិកជនក៏មានមតិចម្រុះជាច្រើន ស្ទើរតែប្រឆាំងការលើកលែងទោស ដល់តារាចម្រៀងរ៉េប Diddy ។ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បានចោទសួរថា តើ Diddy នឹងក្លាយជាតារាបន្ទាប់ដើម្បីទទួលបានការលើកលែងទោសពី ប្រធានាធិបតី ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZWTahK65YZEE1NH1rKA0zY1y2t8oliIY2PvX6SmUEaVWK6j_suRR-NVzgpWQZziIa6axBshcAeNwG07m10xrOzBiZf3LiIUg_sD-c2yn6b4F4EZDIFCFjO-Sc-Kmz5_46gw2E9_VEcuMj-3a1I29rpjGAb4pkUctBtv1bfAmZFhBlhnoMs2VqzZgZjmR/s1027/image_2025-06-03_16-09-45%20(2).png

លោក Trump និង Diddy ធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ អ្នកទាំងពីរបានចូលរួមកម្មវិធី Art for Life Gala ឆ្នាំ ២០០៥ ជាមួយគ្នានៅក្លឹបឯកជនមួយរបស់លោក Trump នៅ Palm Beach រដ្ឋ Florida ។ Diddy ក៏ត្រូវបានគេថតរូបជាមួយប្រធានាធិបតី Trump និងភរិយារបស់លោក Melania ក្នុងព្រឹត្តិការណ៍អង្គការសហប្រជាជាតិមួយក្នុងឆ្នាំ ២០០៨។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានជួបគ្នាច្រើនឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3O2f0pUMepg_udiAxFGD6pQiAkxw-VY2Z-oGfK_yw01MCuk8qch4y683kUQg0KRRaQr1MgsKPnEavaGbSk9tuM9v3ToVxmLzzd9HlntCzpeWJAjqcmteJqHBbxNgoXGBcRBYb_JoitDSQnOiAjgH80ep68WPTFeJUJru6ZA_I0ih1DRzEL7u3bhdolczl/s640/image_2025-06-03_16-09-45.png
កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតី Trump បានចេញលិខិតលើកលែងទោសដល់ Todd និង Julie Chrisley ដែលជាគូស្នេហ៍ដ៏ល្បីល្បាញពីកម្មវិធីមួយខណៈ Julie Chrisleys ត្រូវបានកាត់ទោសពីបទគេចពន្ធ។ អ្នកទាំងពីរបានចាប់ផ្តើមអនុវត្តទោស របស់ពួកគេនៅដើមឆ្នាំ ២០២៣ ជាមួយនឹងលក្ខខណ្ឌរហូតដល់ឆ្នាំ ២០៣២ និងឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានដោះលែងនៅថ្ងៃទី ២៨ ខែឧសភា តាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក៕

ហេតុផលដែល Lee Dong Wook កម្រមានពាក្យចចាមអារ៉ាមទាក់ទងស្នេហា

0

Lee Dong Wook ជាតារាសម្ដែងដ៏ល្បីមួយរូប នៅលើកញ្ចក់ទូរទស្សន៍កូរ៉េជាមួយនឹង អាជីពសម្ដែងជិត៣០ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយតារាសម្តែងវ័យជាង ៤០ ឆ្នាំរូបនេះ កម្រមានពាក្យចចាមអារ៉ាមទាក់ទងស្នេហាពេញមួយអាជីពរបស់លោកណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB5ZAIcGischbf8HWYcBX4o5sGes19NkT41FOn5yE4PIiUXMh-kKcouEjmxi0F-D4_cKOB9MmbBcqHWwnNxkni9P7A8IGBe3nPuOGU8yzRlcFgyfRDTxz5bTcMaE2i9rZ5ZMeLu78f2D5UkCRXWbWwAZDkM8xiL8oxZr9JGDUilRSwT3asSSv2_2x3g1Qs/s1349/image_2025-06-04_14-10-00%20(2).png

តាមពិតទៅ Lee Dong Wook មានទំនាក់ទំនងសាធារណៈតែមួយប៉ុណ្ណោះ រហូតមកដល់ពេលនេះ។ កាលពីខែមីនា ឆ្នាំ២០១៨លោកបានបញ្ជាក់ថាលោកកំពុង មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង និងសម្ដែង Suzy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5hc8pCrSpqa6EGxykBNTmITJskpiR6leu0jgDSTS9eqbH5-cnXgdKTn7BTXLRxJ7iYbndSV1hbxNbSPgtxcHvPjSpaV3y-liG_Xbjnsxi7XV-vgcyevWmJoPHsAdTkDIUG4IB8bFtHiOHkd2tDI2C2SjKzXjlWQwyfwBEzUO6Ad4UNwfLmsN7L6at69H/s1350/image_2025-06-04_14-10-00.png

យ៉ាងណាមិញ ទំនាក់ទំនងអ្នកទាំងពីរ បង្កភាពចម្រូងចម្រាសក្នុងសង្គមអនឡាញនា ពេលនោះហើយទំនាក់ទំនងអ្នកទាំងពីរមានត្រឹមតែរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះដោយពួកគេបានបែកគ្នានៅខែកក្កដា ឆ្នាំដដែលដោយលើកឡើងពី ការមមាញឹកនឹងការងាររៀងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYuVNm8nOejv7p3wYK4KrkbD6n__3rDjLTh_LX-AbccEthr4_4kex7CqZX2wZXyBdW-hyq8WUqiJ3nFfwuOwE8XSB30JmyGRZtfohy4UsUwayQFlyAuzrzgGuh6s4UVyulx22zU1HLZJYHd9TW_8i9ms8Mqk3MSv9-3oyV0YliEszMupMVUnxJlULpjNY0/s1349/image_2025-06-04_14-10-01.png
ចាប់តាំងពីពេលនោះមក Lee Dong Wook បានផ្តោតទាំងស្រុងលើអាជីពសម្ដែងរបស់ លោក ហើយស្ទើរតែគ្មានពាក្យចចាមអារ៉ាមស្នេហាផ្សេងទៀត ក្រៅពីពាក្យចចាមអារ៉ាម មិនសំខាន់មួយចំនួន ជាមួយតួឯកស្រីរបស់លោកក្នុងខ្សែភាពយន្ត។ ជាការពិត គ្មានភ្នាក់ងារសារព័ត៌មាន សារព័ត៌មាន ឬអ្នកគាំទ្រណាម្នាក់ធ្លាប់បានថតរូប Lee Dong Wook បង្ហាញខ្លួននៅខាងក្រៅ ឬស្និទ្ធស្នាលជាមួយនារីផ្សេងនោះទេ។
ថ្មីៗនេះ តារាសម្តែង Kim Bum ដែលជាមិត្តរួមការងារជិតស្និទ្ធដែលបានសម្តែងជាមួយ Lee Dong Wook បានចែករំលែកពីមូលហេតុពិតដែល Lee Dong Wook ក្លាយជាបុរស នៅលីវ អស់រយៈពេល ៧ ឆ្នាំមកហើយ។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីមួយ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh75WJPiKvWx8eDxFSucTJ1mvfYvfTV0RkeXeFxFYug_hKLG8W1WXYuiBB6bTW35v7B8IXnY3mzFSZZ4EPvn_eXcR5GJINR9TGiDUFlsDJ-9RCGB8x5z1bMuAg78E1KK2sIWUKq3UZQECqDIUR_2J5rfkpZM5TCzp1pJFBJNp9R9Ed3n2cMLUhQUxowSQDA/s1350/image_2025-06-04_14-10-02.png

លោកបង្ហើបថាវាពិតជាលំបាកក្នុងការណាត់ជួប Lee Dong Wook ក្នុងជីវិតពិត ព្រោះតារាប្រុសរូបនេះមានកាលវិភាគច្រើនណាស់ ដែលលោកមិនអាច សូម្បីតែរៀបចំពេលវេលា ដើម្បីជួបមនុស្សគ្រប់គ្នាសូម្បីតែខ្លួនលោកផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2zD7O-6KI9yyMLkQs7LBuqOlrRQtYdkEXXIHPXqi0ts_y-H2gCGsTL-iToaOtcYENnmuhat5RPxCef3w9sIjjAVJ7nHvuLYIaIPdPH6E0TE6QPmISC71GoUEa2jVhmfVddGacSj2wmHOhV12cvVADFDZAAg-9cdZRHbs3OMIHuyFZZIiS_9GjZoNupoxp/s1350/image_2025-06-04_14-10-03%20(2).png
ការពិតគឺថាក្នុងរយៈពេលជាង ២០ ឆ្នាំរបស់លោកនៅក្នុងឧស្សាហកម្មកម្សាន្ត Lee Dong Wook បានរក្សាកាលវិភាគជាប់លាប់ក្នុងការសម្ដែងក្នុងរឿងភាគយ៉ាងហោចណាស់ មួយរៀងរាល់ឆ្នាំ។ នោះមិនរាប់បញ្ចូលទាំងការងារផ្សេងទៀតដូចជាការបង្ហោះកម្មវិធី ការចូលរួមក្នុង កម្មវិធីកម្សាន្ត ការធ្វើកាលវិភាគព្រឹត្តិការណ៍និងកិច្ចសន្យាផ្សាយ ពាណិជ្ជកម្មដែលលោកមាននៅក្នុងដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_iIDJGZUqJI8T8Z00gL7MbNb0dWh1wPmZieYgVbHXFkbabxlMO8Xcy_wLQRiVsTb3YcFlC2op5f3o4eMRTnz-ZfS8WFv1T46xGi24d_XlV7ILA45H5EJZlBA7nsweD0M_j_9Ml38RWhzP9Eph19CHOYwSKFdcOekkaxnzrboXgMyKJKzDaZPPGNXFL4S/s1350/image_2025-06-04_14-10-04.png
ទោះជាយ៉ាងណាក៏ដោយ Lee Dong Wook មិនបានធ្វេសប្រហែសទាំងស្រុងចំពោះ ការស្វែងរកដៃគូជីវិតនោះទេ ។ នៅក្នុងកម្មវិធីកម្សាន្តមួយ Lee Dong Wook ធ្លាប់បានបង្ហាញពីប្រភេទមិត្តស្រីដ៏ល្អរបស់គាត់។ តារាសម្ដែងរូបនេះបាននិយាយថា៖ «ខ្ញុំពិតជាមិនសូវមានទម្រង់មុខសមស្របទេ ប៉ុន្តែខ្ញុំគិតថាបើមនុស្សស្រីមានសក់ខ្លី នាងនឹងមើលទៅស្អាតខ្លាំង ហើយទាក់ចិត្តខ្ញុំទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3hCXiB3PylWjTydaNIGW0a3gla8S8ZU1iSnKz19uhgkqBTrmeRj98RWBDIKu5jk_5VO8ukZJfxmJculDe_7n0utEluYdfD7zx0R2VYJBvN1VVRY9fkdWpZcDvCIodQ0VCOJmRKJ7PDTC8bzuVlTiinyzUlH9RLeWiJ0Zt7jhQ-e7Cvr9yhgm17johZMYl/s480/image_2025-06-04_14-10-07.png
Lee Dong Wook បន្ថែមថា លោកចង់ជួបនារីក្នុងជីវិតរបស់ខ្លួនតាមរបៀបធម្មជាតិបំផុត ។ លោកសង្ឃឹមថានឹងចៃដន្យអង្គុយក្បែរនារីម្នាក់ដែលស័ក្តិសមនឹងលោកក្នុងដំណើរទៅធ្វើជំនួញនៅបរទេសប៉ុន្តែវាមិនដែលកើតឡើងនោះទេ។ នៅពេលត្រូវបានគេសួរអំពីអាយុ សមស្រប ដើម្បីរៀបការ Lee Dong Wook បាននិយាយថាលោកសង្ឃឹមថានឹងបង្កើត គ្រួសារមុនអាយុ ៥០ ឆ្នាំ។ យ៉ាងណាមិញតារាវ័យ៤៣ឆ្នាំរូបនេះទទួលស្គាល់ថា ខ្លួនជាមនុស្សស្ងួត កម្របង្ហាញអារម្មណ៍ដាក់អ្នកដទៃ និងមិនចេះនិយាយពាក្យផ្អែមល្ហែម។ ដូច្នេះ លោកមានការលំបាកក្នុងការយកឈ្នះនារីម្នាក់ ហើយរក្សានាងនៅក្បែរខ្លួន៕

Bai Lu ទទួលបានចំណាត់កំពូលលើការវាយតម្លៃរបស់ទូរទស្សន៍ចិន

0

ថ្មីៗនេះគេហទំព័រ Sohu បានប្រកាសចំណាត់ថ្នាក់តារាស្រីដែលកើតក្នុងទសវត្សរ៍៩០ ដែលភាពយន្តរបស់ពួកគេទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត(អត្រាអ្នកទស្សនា)។ តារាសម្តែង Bai Lu បានជាប់ចំណាត់ថ្នាក់លេខ១ដោយមិនបានរំពឹងទុកជាមួយនឹងរឿង «Northward » ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidhdne6WPQ5rB2Vn0y3y9f1PzKjlWNPmRTMfsmMkeh_zsyPBEwfMfcw0dhhjuYO2WvtGce8vFQli1HcHyvb2c_0Xfwr445pUK3KkKCPPA6C8A7drb9Jw_hZ2Wo4l_Ddw_lRB5TV0wM8h_MMUQdZok-qcKqQddEJX1HEKK5smJnUGicW6F5Ree5O7cskEkm/s1600/image_2025-06-05_16-42-11.png

ការវាយតម្លៃជាមធ្យមនៃអ្នកមើលរឿងបានឈានដល់ ៣.៦% ជាមួយនឹងកម្រិតខ្ពស់ បំផុតឈានដល់ ៤,០១៩% ។ នេះគឺជាសមិទ្ធិផលដ៏ធំដែលតារាស្រីប៉ុន្មាននាក់ក្រោយ ទសវត្សរ៍ទី ៩០សម្រេចបាន។ «Northward » គឺជារឿងភាគទូរទស្សន៍ដ៏កម្រនៅ ក្នុងអាជីពរបស់ Bai Lu ដែលបានចាក់ផ្សាយតាមទូរទស្សន៍ CCTV1។ កន្លងមកតារាស្រី រូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-oGiCoQMoXL6nRjYUkaURE5rRLQ9VPVFAP9E_iWeotyQn9o2yr0G4CozhZXMyrhsOLVwVxxkuawrfo09n85Km8_woBFmAdzE0inZTpgYLtYUTtnFiFfvABbMTJ5fZ_YCXW2B7zoIsADK4HB2dkyHWsCg86RDYggaXgPHBzTpB0ZLko8vDIeQxYK-vpax/s1440/image_2025-06-05_16-42-09.png

ក្នុងខ្សែភាពយន្តនេះតារាសម្តែង Bai Lu ដើរតួជាក្មេងស្រីម្នាក់ឈ្មោះ Xia Feng Hua ដែលមើលទៅដូចក្មេងប្រុស។នាងនិងក្រុមមិត្តជិតស្និទ្ធរបស់នាងរស់នៅសង្កាត់មួយតាមប្រឡាយ ដូច្នេះជីវិតរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងទន្លេ ។ Bai Lu បង្ហាញខ្លួនជាមួយនឹងធូលី រូបរាងខ្មៅ និងសក់ខ្លីមិនស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfQ35MR-FInStuTjV3VR4Lmnc9_wZGCG707OKReUNmEhBjpRpiNnLhFSMg9gGaX9q5VpaZDt9ZE1jmIr17WRK1jP4kJJloT9Pkz8ThcQqLpVmsotdLr_jyUqy5sA5_0Rtx-6wq2UtJBjvoXRdcqN-IBhHNMu510XwbQIobeoy-SqWCKeuFWExFqlfu_k8/s1280/image_2025-06-05_16-42-13.png អាចនិយាយបានថា Bai Lu បានលះបង់សម្រស់របស់នាងដើម្បីអាចសម្ដែងជាតួមួយនេះ។ ដ្បិតតែទទួលបានការចាប់អារម្មណ៍និងមានការវាយតម្លៃខ្ពស់ការសម្តែងរបស់ Bai Lu ក្នុងរឿងនេះក៏រងនូវភាពចម្រូងចម្រាសមួយចំនួនផងដែរ៕