រាជធានីភ្នំពេញ ៖ ក្រោយជួបចរចាទាក់ទងនឹងស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ប្រទេសទាំងពីរបានស្វែងរកចំណុចកណ្ដាលរួមមួយ នោះគឺការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះទង្គិចគ្នា ដើម្បីបន្ថយភាពតានតឹង និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។.jpg)
យោងតាមសេចក្ដីជូនដំណឹងនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ នាយប់ថ្ងៃអាទិត្យ ទី៨ មិថុនា បានបង្ហាញថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចឲ្យមានការកែសម្រួលលើកម្លាំងទាហានទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងៗខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន។ 
ជាមួយនឹងការជូនដំណឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖ «កងទ័ពកម្ពុជាគឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាបណ្ដោយព្រំដែន គឺដើម្បីតែការពារបូរណភាពរបស់ខ្លួប៉ុណ្ណោះ។ លោកក៏បានបន្ថែមទៀតថា៖ កម្ពុជាមិនមានមហិច្ចតាឈ្លានពានប្រទេសណាមួយនោះឡើយ។ ».jpg)
ដោយឡែក ជុំវិញសេចក្ដីសម្រេចមួយនេះ ក៏មាននូវមតិជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលមានទាំងយល់ស្រប និងមិនយល់ស្របចំពោះចំណាត់ការនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងការពារជាតិក៏បានបញ្ជាក់បន្ថែមថា៖ ការសម្រួលកម្លាំងទ័ព គឺជាការសម្រួលស្ថានការណ៍ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន ដោយកម្ពុជា និង ថៃបានធ្វើការកែសម្រួលទៅលើកម្លាំងទាហានឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួន មិនមែនជាការដកថយកម្លាំងទ័ពចេញពីដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ៕










