យោងតាមសារព័ត៌មាន Hollywood Reporter បានឱ្យដឹងថានៅក្នុងសន្និសីទសារព័ត៌មាន Oval Office ជាមួយ Elon Musk កាលពីថ្ងៃទី ៣០ ខែឧសភា លោកប្រធានាធិបតី Trumpបាននិយាយថារហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានសំណើសុំលើកលែងទោសដល់លោក Diddy នៅឡើយទេ។
លោក Trump បាននិយាយថា «ខ្ញុំមិនបានឃើញ ឬនិយាយជាមួយគាត់ក្នុងរយៈពេលជា ច្រើនឆ្នាំមកនេះ»។ «គាត់ធ្លាប់ចូលចិត្តខ្ញុំខ្លាំងណាស់ ប៉ុន្តែចាប់តាំងពីខ្ញុំចាប់ផ្តើម ដំណើរ ការនយោបាយទំនាក់ទំនងនោះបានធ្លាក់ចុះ។ គាត់មិនបានប្រាប់ខ្ញុំអំពីវាទេប៉ុន្តែខ្ញុំ បានអានព័ត៌មានមិនល្អមួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ»។ លោក Trump ក្រោយមកបាននិយាយថាលោកនឹងពិចារណាលើការលើកលែងទោស Diddy បន្ទាប់ពីពិនិត្យមើលករណីនេះ ហើយបានទទូចថាការសម្រេចចិត្តរបស់លោកមិនមាន ឥទ្ធិពលលើអារម្មណ៍ផ្ទាល់ខ្លួនទេ។.png)
លោកបានបន្ថែមថា « ប្រសិនបើខ្ញុំមានអារម្មណ៍ថានរណាម្នាក់ត្រូវបានគេប្រព្រឹត្តដោយ អយុត្តិធម៌ទោះបីជាពួកគេចូលចិត្តខ្ញុំ ឬអត់ក៏ដោយនោះវាមិនប៉ះពាល់ដល់ការសម្រេច ចិត្តរបស់ខ្ញុំទេ»។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Donald Trump បានក្លាយជាប្រធានបទក្តៅនៅក្នុងកាសែតធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ទស្សនិកជនក៏មានមតិចម្រុះជាច្រើន ស្ទើរតែប្រឆាំងការលើកលែងទោស ដល់តារាចម្រៀងរ៉េប Diddy ។ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បានចោទសួរថា តើ Diddy នឹងក្លាយជាតារាបន្ទាប់ដើម្បីទទួលបានការលើកលែងទោសពី ប្រធានាធិបតី ដែរឬទេ?.png)
លោក Trump និង Diddy ធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ អ្នកទាំងពីរបានចូលរួមកម្មវិធី Art for Life Gala ឆ្នាំ ២០០៥ ជាមួយគ្នានៅក្លឹបឯកជនមួយរបស់លោក Trump នៅ Palm Beach រដ្ឋ Florida ។ Diddy ក៏ត្រូវបានគេថតរូបជាមួយប្រធានាធិបតី Trump និងភរិយារបស់លោក Melania ក្នុងព្រឹត្តិការណ៍អង្គការសហប្រជាជាតិមួយក្នុងឆ្នាំ ២០០៨។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានជួបគ្នាច្រើនឆ្នាំមកហើយ។

កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតី Trump បានចេញលិខិតលើកលែងទោសដល់ Todd និង Julie Chrisley ដែលជាគូស្នេហ៍ដ៏ល្បីល្បាញពីកម្មវិធីមួយខណៈ Julie Chrisleys ត្រូវបានកាត់ទោសពីបទគេចពន្ធ។ អ្នកទាំងពីរបានចាប់ផ្តើមអនុវត្តទោស របស់ពួកគេនៅដើមឆ្នាំ ២០២៣ ជាមួយនឹងលក្ខខណ្ឌរហូតដល់ឆ្នាំ ២០៣២ និងឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានដោះលែងនៅថ្ងៃទី ២៨ ខែឧសភា តាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក៕










