Yang Zi រងនូវភាពចម្រូ.ងចម្រា.សក្រោយមានឈ្មោះដណ្តើមពាន Magnolia Awards ពីរឆ្នាំជាប់គ្នា
ថ្មីៗនេះពានរង្វាន់ Magnolia Awards បានប្រកាសជាផ្លូវការនូវការតែងតាំងសម្រាប់ ប្រភេទតារាស្រីឆ្នើម។ គួរកត់សម្គាល់ថា Yang Zi គឺជាតារាស្រីដ៏កម្រម្នាក់កើត ក្នុងទសវត្សរ៍ទី៩០ ដែលមានឈ្មោះក្នុងបញ្ជីបេក្ខភាព។
.png)
Yang Zi ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះរឿង «Flourished Peony» ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ សម្តែងជាតួ Mudan ដែលជាកូនស្រីរបស់គ្រួសារអ្នក ជំនួញនាងបានបង្ហាញពីតួអង្គដែលមានភាពវៃឆ្លាត រឹងមាំ ប៉ុន្តែនៅតែទន់ភ្លន់និងមានចិត្ត មេត្តា។ តួនាទីនៃភាពស្រស់ស្អាតរបស់តារាស្រីរូបនេះត្រូវបានចាត់ទុកថាបានផ្លាស់ប្តូរ និងប្រសើរឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងស្នាដៃមុនៗ។

ទោះជាយ៉ាងនេះក្តី មតិជាច្រើនបាននិយាយថា Yang Zi នៅតែមានគំលាតធំជាមួយសិល្បករដែលត្រូវបានតែងតាំងដូចជា ទាក់ទងនឹងអាយុ បទពិសោធន៍ការងារ និងសមត្ថភាពសម្តែង។ ដូច្នេះហើយការបង្ហាញខ្លួនរបស់ Yang Zi ក្នុងបញ្ជីបេក្ខភាពតារាសម្តែងឆ្នើមបានធ្វើឱ្យមហាជនមានចម្ងល់យ៉ាងច្រើន។
លើសពីនេះ ប្រធានបទនៃខ្សែភាពយន្ត «Flourished Peony» មិនថ្មីពេក ឬប្លែកនោះទេ។ ការងារប្រវត្តិសាស្ត្រគឺជាការកម្សាន្តច្រើនជាងមិនមែនជារឿងល្ខោនដែលមានអត្ថន័យមនុស្សនិយមជ្រៅនោះទេ។ ខ្សែភាពយន្តនេះមានពិន្ទុត្រឹមតែ ៧.៨ ប៉ុណ្ណោះ ដែលតិចជាងខ្សែភាពយន្តផ្សេងទៀតដូចជា « She and Her Girls » មានពិន្ទុ ៩.៦ និង «To the Wonder មានពិន្ទុ៨.៩ជាដើម។.png)
កន្លងមក Yang Zi ត្រូវបានតែងតាំងជាតារាសម្តែងឆ្នើមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Magnolia Awards ឆ្នាំ២០២៤ សម្រាប់តួនាទីរបស់នាងក្នុងប្រភេទរឿងមនោសញ្ចេតនា បែបប្រវត្តិសាស្ត្រម្តងរួចមកហើយ។ការដែល Yang Zi ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Magnolia Award ពីរឆ្នាំជាប់ៗគ្នា ដោយសាររឿងភាគប្រវត្តិសាស្ត្រ របស់តារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនមានការខឹងសម្បារ ថែមទាំងចោទជាសំណួរអំពីភាពត្រឹមត្រូវ និងតម្លាភាពនៃពានរង្វាន់ដ៏យូរអង្វែងនេះ។
ពានរង្វាន់ Magnolia Awards គឺជាពានរង្វាន់ភាពយន្ត និងទូរទស្សន៍ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅក្នុងប្រទេសចិន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦២។ ពានរង្វាន់នេះត្រូវបានបង្ហាញដោយទូរទស្សន៍កណ្តាលចិន (CCTV) ដើម្បីផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃប្រចាំឆ្នាំ៕


.png)

.png)






.png)











.png)





.png)









.jpg)


.jpg)
.jpg)




.jpg)
.jpg)





