Home Blog Page 503

នាយករដ្ឋមន្ត្រីកាណាដាថ្មី ៖ «អាមេរិកគ្មានថ្ងៃគ្រប់គ្រងកាណាដាទេ កាណាដានឹងប្រឆាំងការដំឡើងពន្ធរបស់ Trump»

0

ប្រទេសកាណាដា ៖ លោក Mark Carney មកពីគណបក្សសេរីនិយម បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា ក្រោយពីលទ្ធផលការបោះឆ្នោតបឋមបង្ហាញថា គណបក្សសេរីនិយមរបស់លោកទទួលបានអាសនៈច្រើនជាងគេក្នុងសភាតំណាងរាស្ត្រ ។ ការឡើងកាន់តំណែងរបស់លោក គឺស្របពេលមានការដាក់សម្ពាធពាណិជ្ជកម្មយ៉ាងតានតឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមទាំងការចុះផ្សាយព័ត៌មានពីអាមេរិកស្នើឱ្យកាណាដា ធ្វើជារដ្ឋទី៥១ របស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYvlaheRo4Ouh0FcgOvx6zIJ8yDgKdVJvN9SpWUzVNozR_Z_k07NWsS7TprLDgz1K-YySn_0qOa4luhcCXcVW8I5HwFdQhfJbZqLkd9Fvbw1W3JMXZr83AN-Gkiyv46MIqNqITrs4xkwbxu8EkkKfF4PcgbrRyto4qBNqZLyx8UjwwzquIVcnnQxfED_J/s1050/photo_2025-04-30_12-02-40%20(2).jpg

ការចុះផ្សាយរបស់សារព័ត៌មាន CBC និង CTV News កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Mark Carney អាយុ៦០ឆ្នាំ ជាអតីតទេសាភិបាលធនាគារកណ្តាល និងមានបទពិសោធន៍ច្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែពុំធ្លាប់ប្រឡូកក្នុងនយោបាយពីមុន នឹងក្លាយជាមេដឹកនាំកាណាដា ជំនួសលោក Justin Trudeau ស្របពេលមានបញ្ហាប្រឈមទាំងក្នុងប្រទេស និងក្រៅប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOCVWRcNq8AG6VAuzHNGS7ZojplFb4BbEQKJW8NcAzltXKgsRtns1QTEiOjVcCsufPprYORVo5ZUP1v0Su_J3jAz8O7e1KPx6fmpynvq3wlvTmJJQvcVkJfkQPtbiMo4ID8gDi94OLfxt1i_VID2oBhbWaysV92pPBKcLmtXq84tV8VbHXRqlfATjzSfE/s870/photo_2025-04-30_12-02-40%20(3).jpg
គណបក្សសេរីនិយមដែលបានគ្រប់គ្រងកាណាដា ចំនួន៣អាណត្តិជាប់ៗគ្នា នឹងបង្កើតរដ្ឋាភិបាលម្តងទៀត បើគណបក្សនេះអាចប្រមូលសំឡេងរហូតដល់១៧២អាសនៈ ក្នុងចំណោម៣៤៣អាសនៈ ។ ការបោះឆ្នោតកាលពីឆ្នាំ២០២១ គណបក្សសេរីនិយមទទួលបានអាសនៈត្រឹមតែ១៦០ ប៉ុណ្ណោះ និងត្រូវពឹងផ្អែកលើការគាំទ្រពីគណបក្សប្រជាធិបតេយ្យថ្មី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ5SU8O9hF1oaKBDk7F3dDHR1_CTFzf3A8XSixSsrAmM7-GWb68dUMc3qEDsLOYRxy7Xv_-pjwIVVIBnqNE-x2FkYhhuD3XALXoQWOAocHIN5HXG46dQbPnYDG8zrcMtLDz86iKrbmIWrVxNynuO8t27MQFfMpIlMzzD12hl7XLTgEMtreB4YKkonpJ9IS/s1280/photo_2025-04-30_12-02-40.jpg
លទ្ធផលការបោះឆ្នោតនៅខែមេសា ឆ្នាំ២០២៥ បង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក Pierre Poilievre ជាគូប្រជែងដ៏សំខាន់របស់លោក Mark Carney ទទួលបានអាសនៈ ប្រមាណ១៥១ ។ វាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ដោយសារលទ្ធផលបោះឆ្នោតកាលពីខែកុម្ភៈ កន្លងមក គណបក្សសេរីនិយមទទួលបានសំឡេងតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoxLZOr3gCM46wSS7_s7oZgs8GUXCuC7-9wQ_nn_52cdAC4DZroIsyBMQ-Mo11Wc5mFJIkVwt2lGEFeBxg9EWmgAC0k0KmxASwIsC69MXgIqbm6c5ATktrtAiW0FVVxvksvvy6S-o5357yzhaulqQ6Dc8GYsrDe_H58GrR6AfNlVxgvTvsb3FcGlnyDqP/s1024/image_2025-04-30_14-39-43.png

ក្នុងសុន្ទរកថាចុងក្រោយមុនពេលបោះឆ្នោត លោក Mark Carney បានបង្ហាញគោលជំហរច្បាស់លាស់ចំពោះការធ្វើពាណិជ្ជកម្មរបស់លោក Trump ដោយលោកថ្លែងថា ៖ «គួរឱ្យសោកសៅណាស់ ដែលទំនាក់ទំនងដ៏យូរអង្វែងរវាងកាណាដា និងអាមេរិកឈានដល់ទីបញ្ចប់ ហើយភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់អាមេរិក ក៏បញ្ចប់ដូចគ្នា ។ អាមេរិកគ្មានថ្ងៃគ្រប់គ្រងកាណាដា ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn30T5yT1BskE10R6tyUMuooxXVy5IwM4usVokzx39q0JdNodBO-1zqzwtk85rmpG0qbZQLdpQrJuo4FJQCLWudZQUg5oSUeafQsknU_y2h6vq9D5-IRmACDnqUdKLlcPABf1HLjaWQ8DwH7em5UvwJt5LjiF21XZmRpBbQsfRoHLDtDKUqdfhOLRea12z/s1280/image_2025-04-30_14-39-43%20(2).png
លោកបន្តថា កាណាដាប្រឆាំងនឹងការកំណត់ពន្ធទំនិញរបស់អាមេរិកដោយប្រើប្រាស់វិធានការពន្ទរបស់ខ្លួន ហើយវានឹងប៉ះពាល់អាមេរិក ។ យើងនឹងព្យាយាមកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋកាណាដាឱ្យបានតិចបំផុត ។ ការបោះឆ្នោតលើកនេះ គឺមានពលរដ្ឋកាណាដាចុះឈ្មោះបោះឆ្នោតជិត២៩លាននាក់ និងពលរដ្ឋ៧លាន៣សែននាក់ បានចុះឈ្មោះបោះឆ្នោតមុនការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4Cr0NfY9icTGpia2rDMB5acvM8vdp_f0gKvGLIRt4RQxiuTAxTbiHd0gSTy-3WMXrxAGfZBGpfGJxE0895MN2k706cOVc3L0JKqW-cuP6c1iiRDczzo0gKffU1OK2HJ2H-sphZeJ4ur93VJwvdW7fD9dZPjINWcYRMoI-t3GCwxF74fsS22MBynpx2z3/s512/image_2025-04-30_14-39-44%20(2).png

ចំណែកលោក Trump បាននិយាយបែបចំអកថា បើកាណាដាយល់ព្រមធ្វើជារដ្ឋទី៥១ របស់អាមេរិកជាផ្លូវការ គឺនឹងគ្មានការបែងចែកព្រំដែនទៀតទេ ហើយកាណាដានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFzJ8c3LWkgt0Bf53ukcbWBHcVL6KmmClQt57SYrJ9COaBxhrzIJwBg-4T7zIQLRDt4b7aeS5Gqdm7POtBRGX3kv_Hsixw5BLSeGmmHjwEzFT49kNaXACcdoEj2ocS_0tQ_14VrPUqQ07d5lt7OzZZkGoN2X9IQF7KuFIAPwIryxOi4C0fqXdPSjwUBmvH/s626/image_2025-04-30_14-39-44.png

លោក Mark Carney ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ក្រោយពីលទ្ធផលបោះឆ្នោតនៅថ្ងៃទី២៨ ខែមេសា បញ្ជាក់ថា គណបក្សសេរីនិយមរបស់លោកបានឈ្នះឆ្នោតអាណត្តិទី៤ និងទទួលបានសំឡេងជាង៨លាន៣សែនសំឡេង ។ នាយករដ្ឋមន្ត្រីថ្មីនឹងព្យាយាមបង្កើតឯករាជ្យឱ្យកាណាដា និងធ្វើជាតំណាងឱ្យពលរដ្ឋគ្រប់រូប រួមទាំងប្រឆាំងលោក Trump ពីព្រោះសម្ព័ន្ពភាពចាស់រវាងកាណាដា និងអាមេរិក បញ្ចប់ហើយ ៕

មកស្វែងយល់ពីមូលហេតុ ដែលមានភ្លៀងធ្លាក់លាយដុំទឹកកក តើវាគួរឲ្យព្រួយបារម្ភដែរ ឬទេ?

0

កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូជាច្រើនអំពីភ្លៀងធ្លាក់ នៅតាមបណ្ដារខេត្តមួយចំនួនដូចជានៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងនៅតាមតំបន់ខ្លះទៀតថាមានលាយលំជាមួយដុំទឹកកកតូចៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZM7FfBZFH5sC9nCexy6q0xTK4qpV6GhgaR0GHvQQBmO7Z_VZwctJWUiE-IjSHu7fayase0og1GkpVJIu42m_D7pctmB0LIW8JQqeAapAaKUTS3HlxIBTGVug4UQJc6J8Np86h-CzN6TlXzrACt47MHijznI7f3rJI8zooH7fgxCpCphCVIgWYu32IiWol/s1280/492861921_1017274450500972_5790022493046323782_n.jpg

តាមពិតករណីធ្លាក់ភ្លៀងមានលាយទឹកកកនេះមិនមែនទើបកើតមានដំបូងនៅប្រទេសកម្ពុជាយើងឡើយ។ តាមការកត់សម្គាល់វាធ្លាប់បានកើតឡើងកាលពីឆ្នាំមុនៗកន្លងមកច្រើនដងរួចមកហើយ តែធ្លាក់តែក្នុងតំបន់មួយចំនួន និងធ្លាក់តិចតួចប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Z6k_DnYCPk6PmEH6M83AsQknORMlRJ0LgJEz3-plMu2IJTAjPzPccl_cn1hZiiD70utGuIqsiopweEygdSZBT4pBHL_oIOh63xQe-g36DO9em6_tCpqKhor11foU2OyQPVAr8Agh4RCRDN3siCEbVUDBwg2-qUhFLVSp3S11_o3XusGcFkgjVDQgg-8k/s1843/492899880_1299255121567746_2198114830495898705_n.jpg
ពេលឃើញមានការធ្លាក់ទឺកកកមកជាមួយទឹកភ្លៀងបែបនេះ បាននាំឲ្យមានការគិតខុសៗគ្នាជាច្រើន ដោយអ្នកខ្លះយល់ថាវាជារឿងចម្លែក និងគួរឲ្យព្រួយបារម្ភពីលក្ខណៈប្រែប្រួលនៃអាកាសធាតុ រីឯអ្នកខ្លះទៀតយល់ថា វាមិនមែនជារឿងធំដុំដែលគួរឲ្យព្រួយបារម្ភឡើយ។ ដូច្នេះតើការភ្លៀងដែលមានលាយដុំទឹកកកនេះជារឿងល្អ ឬមិនល្អ? ហើយតើយើងគួរមានការប្រុ.ងប្រយ័..ត្នដែរ ឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXpjDuHCjx3z6slDRzgLYRTAkEiTOybhQBFTaU_dTFqR-va3OM5UNSXOZpM9MQnNZJUIPYu06_CaQpgPRSmkBB0NJvasnkT_zLN17cJUlr9I9uiH0Yfa4LRZtRVrEg5ZcFKf2QpWAoD4JqlfqgOmndSdcsYqAcCnrbwAa78A-JqVAZPOKAKucVcOODh0a_/s720/image_2025-04-30_14-10-51.png
បើយោងតាមក្រសួងធនធានទឹក និងឧត្តុនិយមធ្លាប់បានបញ្ជាក់កន្លងមកបានឲ្យដឹងថា ៖ «ភ្លៀងលាយឡំជាមួយនឹងការធ្លាក់ដុំទឹកកកនេះ កើតឡើងដោយសារ កម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក។ មួយវិញទៀត ខ្យល់បក់បោកបញ្ច្រាសទិស មានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស ហើយខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើផ្ទៃដី ជម្រុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅអុកស៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះខ្យល់ត្រជាក់ ងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាម»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMfhWiwKTOSFhut8nGBl875Sq-2L5-p7AYTrjnTbhtlkk6CPEziDOU4frK6ykEwIfUn559zcEfIx-HhHQ1MW5ZjgQB_-Jg8o1R1T5iLVdydRLyaTlZTb8e-AjJxOKUTM9Zg5WPmonBv9z47_mJHmvG7IDJi-CBQv85vTc71u4f7oofNAzZx-HJx_YmK6c4/s1080/photo_2025-04-28_14-00-13%20(2).jpg
គួរបញ្ជាក់ថា ដុំទឹកកក ដែលធ្លាក់ចុះមកនៅពេលមានភ្លៀងធ្លាក់នេះហៅថា “Hailstone” វាក៏កើតមាននៅក្នុងប្រទេសមួយចំនួនដែលគ្មានរដូវធ្លាក់ទឹកកកផ្សេងទៀតផងដែរ។ តាមពិតវាក៏ផ្ដល់ផលប៉ះពាល់ផងដែរ គ្រាន់តែមិនមែនជារឿងគួរឲ្យព្រួយបារម្ភខ្លាំងឡើយ។ ផលប៉ះពាល់ដែលវាអាចបង្ករឡើង គឺតាមរយៈការធ្លាក់ចុះមកជាដុំបែបនេះ នៅតាមតំបន់មួយចំនួនអាចធ្វើឲ្យខូចខាតដំណាំរបស់កសិករ។ មួយវិញទៀតប្រសិនបើមានទំហំគួសមនោះ វាអាចនឹងបង្ករការឈឺចាប់ពេលធ្លាក់មកប៉ះមនុស្ស កំពិតដំបូល ឬបែ..កកញ្ចក់រថយន្ត ឬផ្ទាំងសឡាជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcZOkcxo9LVUlO2lbP2n2jG5EkpnCn3mxIS8AEyK9RptbyMfxG7uRHhPDMu8riEvRcDEhK9SqBFx-2qqs64PjtQwcdDUpqg7W-TCbpdWfxeiYGeebbWS_sHMWKZHql1vYFctrLBASs4hUdNHIQ28KYPJT9Wd7PeWW7BtGwXo1I7IpaH5weN8PTM_XyEfl5/s960/photo_2025-04-28_14-00-13.jpg

សរុបមកភ្លៀងធ្លាក់លាយទឹកកកមិនមែនជាសញ្ញាគ្រោះថ្នា..ក់ឡើយ ប៉ុន្តែអ្នកត្រូវចេះមានការប្រុងប្រយ័..ត្នក្នុងការការពារខ្លួន។ លើសពីនេះ ក្រសួងធនធានទឹក ក៏ធ្លាប់បានធ្វើការណែរនាំ និងហាមប្រាមពលរដ្ឋទាំងអស់ ដែលបានឃើញ ឬជួបប្រទះដុំទឹកកក “Hailstone’ នេះនៅពេលភ្លៀងធ្លាក់ ពុំគួរយកដុំទឹកកកនេះទៅបរិភោគឡើយ ព្រោះវាអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាព ដោយសារនៅក្នុងទឹកភ្លៀង ក៏មានកម្រិតជាតិអាស៊ីតខ្ពស់ផងដែរ៕

OpenAI បង្ហើបថា ការនិយាយពាក្យ “Please” និង “Thank you” ជាមួយAI នាំក្រុមហ៊ុនខាតលុយរាប់លានដុល្លារ

0

បរទេស ៖ នាយកប្រតិបត្តិ OpenAI បាននិយាយថា ៖ ការនិយាយពាក្យគួសមទៅកាន់Chatbot នៅពេលអ្នកប្រើប្រាស់មុខងារAI នេះដើម្បីស្វែងរកព័ត៌មានណាមួយដោយ “Please” និង “Thank you” នោះគឺជាការបន្ថែមការងារទៅឲ្យ AI ហើយក្រុមហ៊ុនត្រូវចំណាយប្រាក់ជាច្រើនដើម្បីគ្រប់គ្រងវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQ9tpUjHuZQDrEtzooDdfDSMVlqnCv0-QxZ2BAo8J9cAdbC_CTjFe6JQXj8oAzFwFGXXcalbPCsDfcwmRQpLpYiypviAGl5zutesVtxIC8woP3x3JWFkIeXcWihzbhwyUfDSIxFot-Jzakjm8UPX_ZRHboGSI8jbv4GxNd8_JgxM9pxo4RaY2HQBscHJ8/s800/photo_2025-04-29_14-53-12.jpg

ស្ដាប់បានបន្តិចអ្នកប្រាកដជាឆ្ងល់ហើយថាតើវាជាការបន្ថែមការងារឲ្យAIដូចម្ដេច? និងនាំឲ្យខាតបង់លុយរបស់ក្រុមហ៊ុនដោយរបៀបណា?

លោក Sam Altman នាយកប្រតិបត្តិ OpenAI និងមហាសេដ្ឋីបច្ចេកវិទ្យា បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ ក្រុមហ៊ុន OpenAI តែងតែចំណាយថវិការរាប់សិបលានដុល្លាលើអគ្គិសនី ដើម្បីផ្ដល់ថាមពលដល់ម៉ាស៊ីនមេដែលនៅពីក្រោយការសន្ទនារវាងអ្នក និងChatbot។ មជ្ឈមណ្ឌលកំព្យូទ័រដែលជាម៉ាស៊ីនមេនេះ មិនគ្រាន់តែដំណើរការដោយចរន្តអគ្គិសនីនោះទេ ប៉ុន្តែវាក៏ត្រូវការស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ផងដែរ។ ដូចនេះប្រសិនអ្នកនិយាយជាមួយវាកាន់តែច្រើនម៉ាស៊ីនរបស់វាដំណើរការកាន់តខ្លាំង ហើយពាក្យថា “please” បានន័យថា “សូម” និងពាក្យ “Thank you” ដែលបានន័យថា “អរគុណ” គឺប្រៀបដូចជាការបន្ថែមByte ទៅលើទិន្នន័យមានស្រាប់របស់វា ដើម្បីឲ្យវាចាប់ការគួសមនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyXT7AqZC3aF7Ohf2DmVe8Zc3Nbu8rVzAkM5X0N8FtrHlIKnCtKM3rhq7lxdwK_edyY_ADBEEVcIoEWdmFYP7Gc06bJ_aJE3J1E48QVbqyUjpnAfW7YwVBTsREhD8oEotk7fHIkSdI6zxXm1f1olmq5qH3I4k4SUK51RBZgpWe1dGrWQJZYPfnEg8JFskR/s1280/photo_2025-04-29_14-52-47%20(2).jpg

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិរបស់ OpenAI បានបញ្ជាក់ថា ៖ វាមិនមែនជាបញ្ហានោះទេ។ លោកគិតថា បើទោះបីជាAI មិនមែនជាមនុស្សនិងមិនត្រូវការការគួសមក៏ដោយ ប៉ុន្តែការសន្ទនាជាមួយវាដោយមានលាយបញ្ចូលពាក្យថា “please” ឬ “thank you” ជាដើមនេះ នឹងផ្ដល់ឲ្យការសន្ទនារបស់យើងជាមួយវាកាន់តែមានភាពធម្មជាតិ និងរស់រវើក។ ដូចនេះលោកលើកទឹកចិត្តឲ្យមានការនិយាយល្អៗបែបនេះបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsjjY-4eowRIlbGPnI-UOOhDEaH_AfWc8VGMABUINU_HeSTl1-IO88NbrdldCIvoh4zzxlc7MJghtYzOEPfoP-xSf6W-KaUfkJYczW9YFBMQtDGsrh6rwv9jf3JPySj-XoPesHqG0Nt_9c3qdyT-hk10xIoUcY0alcorfrIS6sjMXnqgfp04S5AqOC8jn1/s1200/photo_2025-04-29_14-52-47%20(3).jpg
ដោយឡែក ក៏មានការមនុស្សមួយចំនួន នៅលើប្រព័ន្ធអ៊ិនធើណេត បាននិយាយលេងសើចជុំវិញប្រធានបទខាងលើនេះថា ៖ តាមពិតពួកគេ និយាយពាក្យគួសមទាំងទៅកាន់AI គឺជាការការពារខ្លួនទុកមុន ព្រោះថាបើថ្ងៃអនាគត បច្ចេកវិទ្យាAIគ្របដណ្ដប់ពិភពលោកទៅ AI អាចនឹងលើកលែងចំពោះមនុស្សល្អដែលធ្លាប់គួសមជាមួយវាក៏ថាបាន៕

លោក ពូទីន ប្រកាសឈប់បា..ញ់៣ថ្ងៃសិនដើម្បីអបអរសាទរកម្មវិធីជាតិ ប៉ុន្តែអ៊ុយក្រែនមិនឯកភាព

0

ទីក្រុងម៉ូស្គូ ៖ នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនអ៊ុយក្រែន និងអ្នកស្រលាញ់សន្តិភាពទាំងអស់ ដោយលោក វ្លាឌីមៀរ ពូទីន បានប្រកាសជាឯកតោភាគីថា រុស្ស៊ីនឹងទម្លាក់សព្វាវុធឈប់បា..ញ់អ៊ុយក្រែនរយៈពេល ៧២ម៉ោង ពោលគឺចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែឧសភា ដើម្បីអបអរសាទរគម្រប់ខួប ៨០ឆ្នាំនៃការទទួលបានជ័យជំនះរបស់សហភាពសូវៀតលើសង្រ្គាមលោកលើកទី២ ប៉ុន្តែបែរជាអ៊ុយក្រែនមិនយល់ស្រប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUasuEIZes7lq9pC2zD8KFUyXqCOZRyH-6tbtFDJ1ZYakberPiJgINNMENtmk0mlGUWdwpl3aKJgkSgXr4utqRdOdITaNURKDvwH0u85jWWP1LPaOpxtOqEWFdvBUmkNsVTr2bFUtMs0WU_wNdvXZUyNs-roSDatkmuNHsgRGF9OqPj3VHjcVTqSKrA4oa/s1024/image_2025-04-30_13-21-53%20(2).png
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ វិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ីបាននិយាយថា ៖ បទឈប់បាញ់ដែលត្រូវបានបញ្ជាដោយ “ហេតុផលមនុស្សធម៌” នឹងដំណើរការចាប់ពីដើមថ្ងៃទី 8 ខែឧសភា ដល់ថ្ងៃទី 10 ខែឧសភា ដើម្បីរំលឹកដល់ការបរាជ័យរបស់ទីក្រុងមូស្គូលើពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ 1945 ដែលជាថ្ងៃបុណ្យសាសនាដ៏ធំបំផុតរបស់រុស្ស៊ី។ រដ្ឋាភិបាលក្រិមលាំងក៏បានអំពាវនាវឲ្យអ៊ុយក្រែនគោរពការផ្អាកប្រយុទ្ធនេះ និងបានព្រមានថា ៖ ប្រសិនបើមានការបំពានលបបា..ញ់ប្រហារ នោះរុស្ស៊ីនឹងឆ្លើយតបវិញដោយធម៌ក្ដៅមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGcaWtzqr7TXALg2qt_rgNDykyC3-zbbkSqiupbzt-Ajx76bJDJBa6hoKjOv5J-zZ_DUx0aql-y_GBN29g2DDHb8ELRvRAV7emtGWjh4a7icd0cTR94YvRMrPRRPUfrVGziE5WY2tOH-8OA0DI2CcimacQ9pWDBFgZs-eLxEdElZIjF59GPCxREpuWPMF3/s1170/image_2025-04-30_13-21-53%20(3).png

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឆ្លើយតបនឹងសេចក្ដីប្រកាសខាងលើទាំងមិនយល់ស្របថា៖ “ហេតុអ្វីត្រូវរង់ចាំដល់ថ្ងៃទី 8 ឧសភា ទាំងដែលយើងអាចបញ្ឈប់ការបា..ញ់ប្រហារពេលណាក៏បាននោះ? បើរុស្ស៊ីពិតជាចង់បានសន្តិភាព ត្រូវតែបញ្ឈប់ការបា..ញ់ប្រហារជាបន្ទាន់ក្នុងពេលនេះ។ លោកបានសង្កត់ធ្ងន់ថាទីក្រុង Kyiv បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ “បទឈប់បាញ់ដ៏យូរអង្វែង គួរឱ្យទុកចិត្ត និងពេញលេញ” យ៉ាងហោចណាស់ 30 ថ្ងៃពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6elwqk7B2j01Z_zoHIJBjSJhg3J5SbDL3gE-HvZM-MIJtadkYBINMwQqel2j-txnCVhqkVRV3smV-_FB48Hf2j3059KFQMOmFtEAXHGaDwqGA4X1jV7wcnBQgGykwBfQ8FqPTvb1zKrVKuCvNecLNL-0EXxzvY3xeoRqkHD0PZVvr6flQOUOgIvrCV1he/s1024/image_2025-04-30_13-21-53.png

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូដីមៀរ សេលេនស្គី បានរិះគន់ពីការផ្អាកប្រយុទ្ធរយៈពេលខ្លីនេះ ដោយលើកឡើងថា ៖ ជីវិតមនុស្សមានតម្លៃខ្ពស់ជាងព្រឹត្តិការណ៍អបអរសាទរគម្រប់ខួបនេះទៅទៀត។ លោក សេលេនស្គី ក៏បានអំពាវនាវឲ្យមានការផ្អាកប្រយុទ្ធពេញលេញ និងដោយគ្មានលក្ខខណ្ឌ ហោចណាស់ឲ្យបាន ៣០ថ្ងៃhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDqVOL_KvcrqmOmCfURfrvm7grVXXCwBlVDfo3Nxdsjb5TBgoV_AKLW304ZrNcayRiWUBK1qUw8RyaM7aHKwIE8I3YVSgyLvKSHrwEVdSVWht_n_-yOSbbeztjO0iAI-GQzSGbvkDdO2VAqGwj19uOB2Wi-RNEzjpm6AbpirhMm3AT1ZD5LPgyFHhC2gz/s770/image_2025-04-30_13-21-53%20(4).png

កន្លងមក ខាងរុស្ស៊ីធ្លាប់ប្រកាសពីការផ្អាកការបា..ញ់ប្រហាររយៈពេល ៣០ម៉ោងដើម្បីប្រារព្ធពិធីបុណ្យ អ៊ីស្ទឹ ម្ដងរួចមកហើយ។ ប្រជាជនអ៊ុយក្រែនរីករាយនឹងដំណងនេះណាស់ ប៉ុន្តែក្រោយមក ក្នុងអំឡុងពេលប្រកាសថាផ្អាកនោះ រុស្ស៊ីនៅតែធ្វើការវា..យប្រហារបន្ដដដែល និងលើសពីនេះ រុស្ស៊ីថែមទាំងបានចោទប្រកាន់អ៊ុយក្រែនថាមិនបានបញ្ឈប់ការបា..ញ់ប្រហាររបស់ខ្លួនទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipI99vgIZT1b0lzYCODmAY-AChSI3CRGNC290CXUwV1CSXqL6Cyloh_ZYZ7Udmt0aPhXeXZB59vE1th_QQVi6HDKXhWWjn-g1SxLYba-yLSXs-KrVC48u9qDJzWp284rnAtm-_NqDbsGbdqQ329Vz_E5mhPY5dWogDsutA856ip6gtmAHbpgCOeUpZC5Fp/s886/image_2025-04-30_13-21-54%20(2).png
ការអនុវត្តផ្ទុយពីសេចក្ដីប្រកាសរបស់ប្រទេសរុស្ស៊ីនៅពេលនោះ បាននាំឲ្យមានការហួសចិត្តពីសំណាក់ពលរដ្ឋអ៊ុយក្រែន ហើយពួកគេបានចំអកចំពោះទង្វើរបស់លោក ពូទីន ដោយនិយាយថា ៖ មិនមានពាក្យសម្ដីណាមួយរបស់លោកពូទីន ដែលអាចជឿទយកចិត្ត និងយកជាការបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKjaDqSAH6XkQ0ZPoV8RhmpdTvJCcIfPlqzNB9ZrStkUxThXQ4qiP63RvCL-jGb9FQZzBCbaKWBwhtqtdIGjBlEjuwx8zEfFRE_TisuhvUvgw4wlV5UIKNcczBn1H0pK7OSohpUvMoq-OunyqmER6Fo2PFm5y2DETujs17A0i1AnbY63L4HKB2WpYvqp_-/s1080/image_2025-04-30_13-21-54.png

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនលោក សេលេនស្គី ចង់បានការឈប់បា..ញ់ដែលយូរជាងនេះ។ សំណើនេះធ្លាប់បានបញ្ជូនដោយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវរុស្ស៊ីច្រានចោលម្ដងជាពីរដង ហើយរុស្ស៊ីបានដាក់លក្ខខណ្ឌជាច្រើនត្រឡប់ទៅវិញ។ កាលពីពេលជួបគ្នាម្សិលមិញនៅពេលទៅចូលរួមគោរពវិញ្ញាណក្ខន្ធសម្ដេចសង្ឃ លោកត្រាំ លោកម៉ាក្រុង និងលោកហ្សេឡិនស្គីបានឯកភាពគ្នាថានឹងខិតខំរៀបចំសំណើឈប់បាញ់ដ៏ហ្មត់ចត់មួយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ទឹកជំនន់នៅខេត្តឈៀងរ៉ៃឡើងយ៉ាងឆាប់រហ័សបង្កជាក្តីបារម្ភដល់ពលរដ្ឋថៃ និងខ្លា.ចដូចទឹកជំនន់ឆ្នាំ២០២៤

0

ប្រទេសថៃ ៖ នៅខែមេសា ឆ្នាំ២០២៥ បណ្តាខេត្តជាច្រើនរបស់ថៃបានរងឥទ្ធិពលព្យុះរដូវក្តៅ ជាពិសេស ខេត្តភាគខាងជើង ភាគឦសាន មានដើមឈើ និងបង្គោលភ្លើងបាក់រលំបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដោយសារខ្យល់បក់ខ្លាំង ។ តំបន់រងគ្រោះខ្លាំងបំផុត គឺនៅបរិវេណផ្សារសាយលុមចយ ក្នុងស្រុកមេសាយ ខេត្តឈៀងរ៉ៃ ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា បានលិចទឹកដោយសារទឹកទន្លេសាយកើនឡើងខ្ពស់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhde_PH8cWcxgTts9BE0YGCOnZsdQLR8FAW1Q5afBUMqgSrkenuDntgnKAxdapXVKqpVUcYKrWa1m4_5YWs1q9FX4igomDnooXJQfcCHz4DOPueSoGP34gztF1MBmCMKoaNAREolhkwuPSPXnE43deKN-vehqIh20LD8-ailG1cxfEDZDl0Me6wz6gWBxid/s800/image_2025-04-30_13-15-58.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋឆាន ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យទឹកទន្លេសាយ ក្នុងស្រុកមេសាយ ខេត្តឈៀងរ៉ៃ ជាប់ព្រំដែនខេត្តថាឃីឡិច ប្រទេសមីយ៉ាន់ម៉ា កើនឡើងខ្ពស់យ៉ាងឆាប់រហ័សត្រឹមរយៈពេលកន្លះថ្ងៃ ។ ពលរដ្ឋថៃ និងអាជីវករលក់ដូរទំនិញក្នុងផ្សារសាយលុមចយ បានប្រមូលរបស់របរទុកនៅទីខ្ពស់ ដោយសារបារម្ភថា នឹងមានទឹកជំនន់ខ្លាំងបំផ្លាញទ្រព្យសម្បត្តិដូចកាលពីខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg669Prms75-oiUnTcBv4ntYpP9niGC_6UgytbcHLUk-U-B3VCTeKLQZBaFBYA0xuXae0tEOx-6yVa2OKPeQVqWdy7gKMIuw8jdlMvFuLXCNciNuhciLVjqruov9GRMhfWDQPHmzl6mUP8UKJ1J25syGTDXxHql5NrPtB5Rofc4BsTopoTm59C2q3ZQYfqV/s1063/image_2025-04-30_13-15-56.png

ទឹកបានលិចមកដល់បរិវេណមុខ និងក្នុងផ្សារសាយលុមចយ ព្រមទាំងហូរលិចផ្លូវក្រោមស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ឆ្លងកាត់ទន្លេសាយ ទី១ ក៏ដូចជាលិចទីប្រជុំជនជាច្រើនក្នុងខេត្តឈៀងរ៉ៃ ។ រីឯខេត្តថាឃីឡិច ប្រទេសមីយ៉ាន់ម៉ា ទឹកបានហូរលិចចំណតរថយន្ត និងហូរចូលក្រោមស្ពានមកកាន់ផ្សារថាឡ ។ ពលរដ្ឋថៃ និងអាជីវករលក់ដូរនៅព្រំដែនជាប់មីយ៉ាន់ម៉ា បានប្រមូលរបស់របរទុកនៅទីខ្ពស់ជាបន្ទាន់ ដោយសារបារម្ភថា ទឹកជំនន់នឹងបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនដូចពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEU6WciWNTnd2k0qqZZKL-tG3Ip73bk3aJ85PTjBNTmX_eDZl91QsXic3Mo7aE6RDoAK3IK2Uvd-sM2JUje5v3PALoSr9tI4isMrniqpdB8AKHhvxMtPMECMeM3iEBsOR8blKnvcYC2SkYz9GjrpINel6knnx42JCDEcKge0YlgWLJGJnyKSuqTT0h8r0/s1024/image_2025-04-30_13-15-57%20(2).png

ទោះជាទឹកលិចពុំជ្រៅក្តី ប៉ុន្តែនៅតំបន់ខ្លះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ព្រមទាំងមានស្មៅ និងកំណាត់ឈើជាច្រើនអណ្តែតពេញទន្លេសាយ ។ កងទ័ពបានប្រមូលកម្លាំងមកធ្វើទំនប់ការពារទឹកនៅតាមបណ្តោយទន្លេសាយ ស្មើចម្ងាយ៣គីឡូម៉ែត្រ គឺចាប់ពីទីប្រជុំជនហួហ្វាយ រហូតដល់ស្ពានឆ្លងទន្លេសាយ ទី២ ។ កន្លងមក អាជ្ញាធរបានបែងចែកតំបន់ជីកប្រឡាយនៅព្រំដែនជាមួយមីយ៉ាន់ម៉ា ប៉ុន្តែដោយសារមីយ៉ាន់ម៉ាពុំទាន់ជីកប្រឡាយ ទើបធ្វើឱ្យទឹកជំនន់លិចស្រុកមេសាយ ខេត្តឈៀងរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC01bg1pl0-woLJRJlbQq0RcoQxG09GJElWVc1_exk-1rgeU4AYC0zoI57fZtBOZkYuMvz_yM5pYFWMoRK1d5FTDHu9NbfJ8yDq2Bj3-SEv5XZcdxLZ5R9yvgN9l-iylYBmrwIzeOaIWVacfh0TiPmAOcEmsyx6MzjoUZN5H5nv3LWAbWfIE-9w7_i62V_/s1536/image_2025-04-30_13-15-57%20(3).png

លោក វ៉ារ៉ាយុទ្ធ ខុមប៊ុន ចៅហ្វាយស្រុកមេសាយ ខេត្តឈៀងរ៉ៃ និយាយថា ទឹកជំនន់លើកនេះ ដោយសារអាជ្ញាធរសាងសង់ទំនប់នៅបរិវេណទន្លេសាយពុំទាន់រួចរាល់ គឺទំនប់នេះសម្រាប់ការពារទឹកហូរនៅរដូវវស្សា ។ អាជ្ញាធរបានយកបាវខ្សាច់ចេញដើម្បីសាងសង់ទំនប់ ទើបពេលធ្លាក់ភ្លៀងខ្លាំងធ្វើឱ្យទឹកហូរលិចកន្លែងលក់ដូរ និងទីប្រជុំជនដែលគ្មានបាវខ្សាច់ការពារ ។ កងទ័ពបានយកបាវខ្សាច់មកដាក់តាមចំណុចចាស់ឡើងវិញដើម្បីការពារទឹកហូរ ហើយនៅរសៀលថ្ងៃដដែល (ថ្ងៃទី២៩ ខែមេសា) កម្រិតទឹកចាប់ផ្តើមស្រកចុះហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFU2zbCqUm5IYr2jVTwVevIa1a_sDHv7IrYYbkdBMzdm24ftFkYOquOp2-5QCzkBth06OaX6PjwvY4V1NUv36GlOcxSR1ISMYvs9ZByyKuqRrxdPHyMDcWNGgQVXy4zJ2p-XmkAfPcPwjaI1QAZNFT4a-4YN8MxStD07nUKP5e_i0cMtiTm_xKcnE94vxe/s770/image_2025-04-30_13-15-57.png

១០ឆ្នាំខាងមុខ! វៀតណាមនឹងដាក់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការទី២របស់ខ្លួន

0

វៀតណាម ៖ ប្រទេសវៀតណាមកំពុងរៀបចំផែនការដាក់ភាសាអង់គ្លេសធ្វើជាភាសាទី២របស់ជាតិ សម្រាប់បង្រៀនដល់សិស្សនិស្សិតទូទៅគ្រប់កម្រិតចាប់ពីឆ្នាំ 2035 ហើយនឹងបន្តការអនុវត្តពេញលេញ រហូតដល់ឆ្នាំ 2045។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvPQ70VKabbcZWKmeQxnqhdbKgVN0oepvnwsw9bro79dHH9HPxDTVAsVQb42amtfqJurvLB3eP_bi_9Fa5q3twvmJk5sO-nDJlrnS-gIu1pZw_Imk6bva5zw5gsFfkQf-8o7jRIcOsB8E_LkigZRIUH0c3XRCn1ZG5gIv2zasyHLkzi53wFuPX4B_vRROu/s720/photo_2025-04-29_09-56-01.jpg
យោងតាមសារព័ត៌មានបរទេស ផែនការនេះដែលត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី 7 ខែមីនា ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលប្រទេសវៀតណាម (MoET) មានគោលបំណងបញ្ចូលភាសាអង់គ្លេសជាភាសាសំខាន់សម្រាប់ការបង្រៀន និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃនៅក្នុងសាលារៀនទូទាំងប្រទេស ខណៈដែលភាសាវៀតណាមនៅតែជាភាសាផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTDxiCdj-t_AfQTyo0FId_xLbb3UAUuZZfDTc85xr5sMd_ZNRPSBIKLPzxp9Eiq8IFcFyKEl37_h8GQr9Arz3IMDkdj2rXzwYnw14_IScAaoNpNqVH_WV_OR2rlQRU-8uds0wR0KEx3I5jPmNs_Dle4l5cyuzpiRy0H0ddaBCmjKpUN-p62IBzwoDeKHtO/s1024/photo_2025-04-29_09-55-59.jpg
អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Pham Ngoc Thuong បានជំរុញឱ្យតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូត្រូវពង្រឹងបុគ្គលិក បង្កើនសម្ភារៈបរិក្ខារឱ្យមានគ្រប់គ្រាន់ និងបង្កើតកម្មវិធីសិក្សាដែលពាក់ព័ន្ធឱ្យបានសកម្ម ដើម្បីគាំទ្រដល់ការអនុវត្តផែនការនេះ។ លោកក៏បានអំពាវនាវឱ្យមានការរួបរួមគ្នាកាន់តែជិតស្និតជាមួយមន្ទីរអប់រំក្នុងស្រុក ដើម្បីរៀបចំការបណ្តុះបណ្តាលគ្រូទៅនឹងតម្រូវការជាក់ស្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1q3DFzhpC7y1qKwXnOd38l0nswANKllfcgjz5JKrwD7kJ8jqe4q968zeBuKSAEe9FL9S8p6Rd3CVp7loucwz6YHfUV-RwI0aY0JauBDvhZWy4U_ThzLNbHetwHAqV-bbgujeC5Zi5ztgagZKxa52_Wuo7MoAeeZxqj8-I5SIfqFhnUBLLXGeUQLYA78c/s800/photo_2025-04-29_09-56-00%20(2).jpg
ដល់ឆ្នាំ 2035 គ្រប់សាលាមត្តេយ្យសិក្សានឹងត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ដើម្បីបង្រៀនភាសាអង់គ្លេសដល់កុមារដែលមានអាយុពី 3 ដល់ 5 ឆ្នាំឡើងទៅ។ សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា សិស្ស 100 ភាគរយរាប់ចាប់ពីថ្នាក់ទី 1-12 នឹងសិក្សាភាសាអង់គ្លេសក្រោមកម្រិតបីដំបូងនៃកម្មវិធីនៅឆ្នាំ 2035 ខណៈកម្រិតខ្ពស់ចាប់ពី 4 ដល់ 6 កម្រិតទៀត នឹងត្រូវបានណែនាំឱ្យដាក់បង្រៀនបន្ថែម។ នៅកម្រិតសាកលវិទ្យាល័យ ស្ថាប័នទាំងអស់នឹងទទួលយកភាសាអង់គ្លេសជាភាសាទីពីរ ដោយអនុវត្តលើកម្រិតជំនាញខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3tghMdl5EQUV8uMqmD_MSFqC5ihyphenhyphenYE5rZ8byYFj7_O9DwafS4EcEBRgHJaRL-uuIDQB9QE-r61Az5J8D6nINWLci2fvO4vmSgqsUMdnY9ar31hYQVhKZQKYe-0s1KsR-EiFaLSiEOcnguWxr75Ek0cDFEnEYXsBg6BEobh9f9mi_2FjBm2ben-bpwaXAX/s854/photo_2025-04-29_09-56-00.jpg

ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 29 ខែមេសា ទីក្រុងហូជីមិញបានធ្វើតេស្តតាមអ៊ីនធឺណិតដើម្បីវាយតម្លៃជំនាញភាសាអង់គ្លេសរបស់គ្រូបង្រៀនសាលារដ្ឋចំនួន 47,000 នាក់ ដោយប្រើស្តង់ដារ Common European Framework of Reference for Languages (CEFR)។ សម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃផែនការនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញផ្នែកភាសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ48-yvWoxhZsyKD8iPffAndZs_tMSkyFVZ95AHkkw2ZgglxVSJl30WhmsifQKvyoabK5XBHOqKaL_feJBYbMeNhnxhpTCA34_WVJ6UDt14t11KkGRQ_EAnEwzBzcTuxVMniYKlBJv3md64rduqr3BALD6RLwG0vQPxWPg3KJXIy8ClwQrMH8iSOaRIsV6/s665/photo_2025-04-29_09-56-01%20(2).jpg

អនុរដ្ឋមន្ត្រី លោក Thuong ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាសាអង់គ្លេសក្នុងការបើកដំណើរការសមាហរណកម្មកាន់តែស៊ីជម្រៅរបស់វៀតណាមទៅក្នុងសហគមន៍ពិភពលោក ដោយបានលើកឡើងពីតួនាទីនៃការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាក្នុងការផ្សារភ្ជាប់គម្លាតក្នុងតំបន់ និងកាត់បន្ថយតម្រូវការសម្រាប់កម្លាំងពលកម្មដ៏ធំនៅក្នុងវិស័យអប់រំ។ ហើយគោលដៅចុងក្រោយនៃគម្រោងនេះគឺដើម្បីបង្កើនជំនាញភាសាអង់គ្លេសនៅទូទាំងប្រទេស ពង្រឹងសមត្ថភាពប្រកួតប្រជែងកម្លាំងពលកម្មរបស់វៀតណាម និងគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេស និងសមាហរណកម្មសកល៕

 

 

ចំណាយត្រឹម២មុឺនរៀល! ទទួលយកបទពិសោធន៍ថ្មី ជិះទូកគយគន់ទេសភាពដងស្ទឹងសង្កែ

0

ការជិះទូកគយគន់ទេសភាពដងស្ទឹងសង្កែ ហាក់ទទួលបានគាំទ្រខ្លាំង ពីសំណាកភ្ញៀវទេសចរជាតិ ខណៈទើបតែដាក់ឱ្យដំណើរការមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjC4kOFxwGcSAMAzeH4_LM9HN3ij2rkWty9sq54qsgzCDfiBlGrbo-MJ0pmw60Okn1_2xT6nR73bAJs3lLNCF_M99Wb3D3TXyGCdi-N0SEc_FSP0yGn_ABE7MlSWlkVgQtobm7Cu-X3ZpWNGIon2z2HY2PRSc3lPOP4V9_nr2x8x6l96YW2t60_MgFCNI/s1280/image_2025-04-30_10-15-51.png

ដើម្បីទទួលយកបទពិសោធន៍ថ្មីនេះ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរទៅចំណតទូក ដែលមានទីតាំងនៅទល់មុខសាលាសោហឺ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានចម្ងាយប្រហែល២០០ម៉ែត្រពីស្ពានថ្មថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWNxuOjj_oGdDpc-yiybY1eYMD6_OmKmhFA0Y_H24SIUcAjA-pmKFVdIoIccj9l71nZDZhM35RpD_R9o3KCDo26359Ndg12UnPyRpDhypMYB4K7qClN7QB2sYDG9bDxho_meb_mJDXcFq9tN7hw6CY2_3PVOsUMh2VpGFNhoo0AoaqKbhvaF9ABxauJeQ/s697/Screenshot%202025-04-30%20101337.png
ក្នុងការជិះទូកនេះ ភ្ញៀវទេសចរត្រូវចំណាយ២មុឺនរៀល ក្នុងម្នាក់ ដោយធ្វើដំណើរចេញពីចំណតទូក រហូតដល់វត្តបាយដំរាំ ក្នុងឃុំឈើទាល ស្រុកបាណន់ និងប្រើរយៈពេលជាង២ម៉ោង គយគន់ទេសភាពដ៏ស្រស់ត្រកាលនៃដងស្ទឹងសង្កែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggfW1hxUoLnsWHbe59Vh50sc7o2ykItGTp322MmG-9qiaVMmUrQLMlJP6wVmvblJtaQrXSdx6vcuwz2XrBCAcVFGYA0FRaVuMKF9bfPZrNwYE5YcyVXzHpxsgUV3oa493-jDxhtqVX_wG2U-UT5tUqB476ruPfnvK8q-BpTCjGiSHbzyy4WukOt4n8qUay/s1280/image_2025-04-30_10-15-56.png

បន្ថែមពីនេះ ភ្ញៀវទេសចរ ក៏អាចជួលទូក កៃយាក់ ចែវលេងតាមដងស្ទឹងផងដែរ ដោយមួយទូកតម្លៃ ២មុឺនរៀល ជិះបាន២នាក់ ក្នុងរយៈពេល១ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUUrv1O0-ASV0Z7YqsnCpB5SGHyOk_YyzMfdS7Ahz86xarogrhCbA_ORw742EiNQjwCPiW_lnfyzHa2_UgnjaoYVDeOiK2GKAAvsFNo9SWQLMrsSQgsCjhCIUu5N9nvE4paIustfufbWAfpg6UifDx03n83FZKboKcHkwEzxfgk6tHLwR0ru-bnBckG-L/s2048/image_2025-04-30_10-15-52.png

ស្របពេលដែលមានការគាំទ្រខ្លាំង ម្ចាស់ទូក ក៏បានស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាទប់ស្កាត់ការបង្ហូរកាកសំណល់ចូលស្ទឹង ដើម្បីកុំឱ្យជះក្លិនមិនល្អទៅភ្ញៀវទេសចរ៕

ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន អាចឈានទៅដល់ការប្រើអាវុធនុយក្លេអ៊ែរ

0

ប្រទេសប៉ាគីស្ថាន គ្រោងនឹងឆ្លើយតបទៅឥណ្ឌាតាមរយៈការវាយប្រហារនុយក្លេអ៊ែរ ខណៈក្រុមចារកម្មប្រទេសនេះ បានរកឃើញថា ថាឥណ្ឌា មានគម្រោងប្រើកម្លាំងយោធាឆ្មក់ចូលក្នុងពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Y85PqGygB89P3VLw-7nm7T3T4aqDf3TAZMpuvh1O_LhQeU5FwqPqXG-kFRCUtM_TuqCsvfb72WgGjgFfFaASFLXiYJZb9xklDeQyb7l6wFvlpsOMvWbadFZR6rbm7Y8-4Z7jsXogNbzRCOkqUdglw3zJHi5mAcpR2jQleCL4TPeLnDp0YjPULgzER4M6/s1080/image_2025-04-30_09-36-44.png

ភាពតានតឹង ប្រឈមមុខដាក់គ្នានេះ ក៏ព្រោះតែមានការវាយប្រហារ ភេរវកម្មនៅតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃ២២ ខែមេសា កន្លងទៅ ដែលបានបណ្តាលឱ្យអ្នកទេសចរ ២៦ នាក់បាត់បង់ជិវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXEzImVrUM2Twzui1Ml3Sq5unKG-s-ES2Usw5pQmr9qDWEwNnsuS3yArJdgZU06bm1KpTs1cqak3t492-ry03g0Ux2MIgwVkft7hR5bsTy53f91aMo9apuKZf4Q_NjztYNV7pvBY8WXYpw6gra9TRkKU6NbwxhuqhZJcfe8o1ye6u5l7xtZMbshxmERZI4/s2560/image_2025-04-30_09-36-45%20(3).png

ក្រោយការវាយប្រហារនេះ ក្រុមចារកម្មឥណ្ឌាបានកំណត់អត្តសញ្ញាណ ជនសកម្មប្រយុទ្ធ២នាក់ ជាជនជាតិប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1p6cKCgdGCZSmJEDltS_Yr7hx56coSh2v2CcoeRDTUn8C0dppnsH4bWyxJzDvCY0RNDByvJsCuXUPsOjexodB0oEIHRD_Lygf8G46axxZXvxk5a-06APJ4ZoWvC6X2y73gymk7J9_bmcIU8mj0PbuWrOyHI1NkacptMz6uBIx4ZEPvWRfOmo0wI2HyqSe/s850/image_2025-04-30_09-36-45.png

បើតាមរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានឱ្យពលរដ្ឋតាមព្រំដែនជាប់ឥណ្ឌា ត្រៀមខ្លួនជាចាំបាច់ ព្រោះឥណ្ឌាអាចវាយឆ្មក់បានគ្រប់ពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRd2IvoZAOnSIJ3WIKL6pdEBiZR4KL2c8PFZw-GDjzxficf3nHuSjVSqWnIGMAIP24ASOWgDUJK2Pg8YtMkj5on_psCce_KYBh6N-0lMmtRW2mQI6joA3c3-R4eqIbcRBoeSvzX_Pn3vLFeyCFX7eruZ_fC61AKzDtNx4orQKr3fsLuowR3Mj2lxrmKYUT/s1024/image_2025-04-30_09-36-45%20(2).png
រដ្ឋមន្រ្តីការពារជាតិរូបនេះ ក៏បានព្រមានដល់ឥណ្ឌាដែលថា៖”ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១៣០គ្រាប់ ដែលអាចបាញ់ចេញបានគ្រប់ពេល”៕

អង្គការ NASA ដាស់តឿនពីថ្ងៃអវសានពិភពលោក ដោយសារកំដៅខ្លាំងរបស់ព្រះអាទិត្យ

0

បើតាមអង្គការ NASA ឱ្យដឹងថា ថ្ងៃអវសានពិភពលោក នឹងកើតឡើងពិតប្រាកដ នារយៈពេល១ពាន់លានឆ្នាំខាងមុខ ។ ពិភពលោកទាំងមូលនឹងឆេះដោយសារកំដៅខ្លាំងរបស់ព្រះអាទិត្យ ក្រោយពីបម្រែបម្រួលអាកាសធាតុព្រះអាទិត្យ ។ ហេតុនេះ មនុស្សគួរតែស្វែងរកភពថ្មីរស់នៅ ពីព្រោះព្រះអាទិត្យនឹងរីកធំ និងកាន់តែក្តៅខ្លាំងឡើង ខណៈគម្រោងទៅរស់នៅលើភពអង្គារ អ្នកវិទ្យាសាស្ត្រយល់ថា មនុស្សអាចរស់នៅទីនោះបណ្តោះអាសន្នប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cKJMzAxSKdD0eOt0BfcOAt9FXU9sbhiNb9EqnmwALxw-lHGKiHIzYyf5WsV8_W_k3AoeWmpdAtPVQkHXRO7Tt7kNM-dIl4XmVjTq_Xt7XIwV4fXOPh8ik6IaNiRq1d49_tA3nbsS6OjUXQkfdCh6n7WmxT8LA3Nk3AKoVEZJuc7PjNSOZhacWE3ewDvB/s2400/image_2025-04-30_08-29-17.png
អង្គការ NASA និងក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Toho ប្រទេសជប៉ុន បានបង្ហាញលទ្ធផលការស្រាវជ្រាវមួយថា រយៈពេល១ពាន់លានឆ្នាំខាងមុខ ពិភពលោកនឹងដល់ថ្ងៃអវសាន គឺពិភពលោកនឹងឆេះដោយសារកំដៅព្រះអាទិត្យ និងការប្រែប្រួលអាកាសធាតុរបស់ព្រះអាទិត្យ ។ ព្រះអាទិត្យនឹងរីកធំបន្តិចម្តងៗ ហើយកាន់តែក្តៅខ្លាំង ដែលធ្វើឱ្យមហាសមុទ្រនានាចាប់ផ្តើមរីងស្ងួត ខណៈសីតុណ្ហភាពកើនឡើងខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvPy1wBJCmaBN9aH0r09rkLE7q9jsnjlpHbOycpSCTe3t58xysd7GrZpRC5Kc3NOGK1ksR1d0wcjBIbQcDnde1Oz24VbL-PcTsddX80Aa0mqutyjdckGBHK2DWSNaNkowWysfSCEguREyhc9_2DMH21ItEEXUf82D-1tPXGXRa7UL6ITqJkg-LpCqFEinb/s1536/image_2025-04-30_08-29-18%20(2).png
វានឹងធ្វើឱ្យបរិយាសកាសផ្លាស់ប្តូរ និងកាត់បន្ថយបរិមាណអុកស៊ីសែន នៅទីបំផុត ពិភពលោកនឹងក្លាយជាភពមួយពុំអាចឱ្យមនុស្សរស់នៅបន្តទៀត គឺនៅសល់ត្រឹមតែដុំថ្មប៉ុណ្ណោះ ។ ទោះជាសីតុណ្ហភាពកើនឡើងខ្ពស់នាពេលបច្ចុប្បន្ន ដែលកើតឡើងដោយសារទង្វើរបស់មនុស្ស និងឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រដាស់តឿនថា កំដៅកើនឡើងដោយសារព្រះអាទិត្យនាថ្ងៃអនាគត នឹងកាន់តែក្តៅខ្លាំង រហូតដល់មនុស្សពុំអាចរស់នៅលើផែនដីបាន ទោះជាមនុស្សបង្កើតបច្ចេកវិទ្យាទំនើបៗខ្លាំងយ៉ាងណាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1X8l_FwXIUrE-1tPfeUcS7LC1H2EeCdXO6od7ZexkXzKMjquxt2Wrt_Mczjl7d45Sbn4F6yQzvb5rSi0ya5GKBwPoiNwNpzi7bcqGBSzLfxWKF06EQTNJFPcpWJn8wNqA9WcFrE_dtbA6h-PWgN9BgxFr6RqRN-SDx3r9xmksUzrvEEJA47tlce0KoQ2g/s1200/image_2025-04-30_08-29-18.png

កាលពីឆ្នាំ២០២៤ អង្គការ NASA បានរកឃើញគ្រោះថ្នាក់មួយនៅក្បែរខ្លួនមនុស្ស គឺព្យុះព្រះអាទិត្យ ដែលកើតឡើងដោយសារការផ្ទុះថាមពលពីព្រះអាទិត្យក្នុងទម្រង់ផ្សេងៗរបស់ Solar Flares និង Coronal Mass Ejections (CMEs) ។ វាអាចប៉ះពាល់ដល់ដែនម៉ាញេទិចរបស់ផែនដី, កាត់បន្ថយកម្រិតអុកស៊ីសែនលើស្រទាប់បរិយាកាស និងធ្វើឱ្យផែនដីកាន់តែក្តៅខ្លាំងយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTXs1fE-pdsvhyphenhyphenfwPELUth00yOC47gB7240v0b4rXRVK4PsCP67FlxpGD4sL-TKml_KPMDHkAOHpZLsdmgFLJrnLkVdXUhcg692Rehm4ZNRMALre3Y72xvZtjtcJRwEDvKgBSiAia4ZRaP-vvvg2bu-rv474N3263OppqUOPVScbUWQtE8B-xPamPlc8s/s1200/image_2025-04-30_08-29-19%20(2).png
អង្គការ NASA ដាស់តឿនថា នាថ្ងៃអនាគតឆាប់ៗ ព្យុះព្រះអាទិត្យនឹងប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស និងសត្វ ហើយនេះជាព្យុះព្រះអាទិត្យដំណាក់កាលដំបូង ។ ដូច្នេះ មនុស្សគួរតែស្វែងរកភពថ្មីសម្រាប់រស់នៅ ពីព្រោះវាមិនមែនជាការប្រឌិតបែបវិទ្យាសាស្ត្រនោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbtg9Bc4BrpFtYSW02bviuUyOZXtMPizeSH214p-irEr-iVN1iuUgDqMeaEcI4BTzmBYxKsYGXITBQFtDzNsipT7eOTEj89Ay_0Uhamixtc27Xhbzy8EEzWE-ekyexet-jebINdtL25DsIFeExiaN0t_8pFNLRZDtM1PYEmXFH7ievxHeexmwXjpARE8dv/s1280/image_2025-04-30_08-29-19.png
បច្ចុប្បន្ន ប្រទេសនានាបានបង្កើតគម្រោងឱ្យមនុស្សទៅរស់នៅលើភពអង្គារ ពីព្រោះនៅទីនោះមានបរិយាកាសស្រដៀងនឹងផែនដីបំផុត ហើយអាចមានសត្វរស់នៅភពអង្គារពីមុន ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនយល់ឃើញថា ការបង្កើតបច្ចេកវិទ្យាសម្រាប់ជួយដល់ការរស់នៅរបស់មនុស្សលើភពអង្គារ ដូចជា ៖ ប្រព័ន្ធផលិតអុកស៊ីសែន និងទឹកក្នុងតំបន់បិទជិត នឹងជួយឱ្យមនុស្សមានលំនៅឋានបណ្តោះអាសន្ន ពុំមែនជាកន្លែងរស់នៅយូរអង្វែង ពីព្រោះរាងកាយមនុស្សពុំអាចរស់នៅកន្លែងមានបរិយាកាសសិប្បនិម្មិតទេ ៕

ចិនបដិសេធទៅ ត្រាំ ដែលថាប្រធានាធិបតីចិនទូរស័ព្ទមកចរចាបញ្ហាពន្ធទំនិញជាមួយអាមេរិក

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា លោក គួ ជៀគុន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានបដិសេធនឹងការលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជជែកតាមទូរស័ព្ទពីបញ្ហាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ។ រដ្ឋាភិបាលចិនពុំបានព្យាយាមធ្វើកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកទេ ដែលវាផ្ទុយគ្នានឹងការអះអាងរបស់លោក ត្រាំ ជាមួយទស្សនាវដ្តី Time ថា ប្រធានាធិបតីចិនបានទូរស័ព្ទមកលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tQILVT-u87W3BtEKSNqRUloOQo5ODpinof527YCAxuS_4CivXmCfgf47r94FydxgDmYGGO7DuUX_KH2CnHpL4z8IYnhuMT6OGr54mA6-fjuKzXh6pxH_5nasMqq2b-k-tPOTy_16eWy97AB_WhmkeFIaAISJmkHcI-BOg5lBc62LXm3sd9tbH620px6s/s1024/image_2025-04-30_08-25-07%20(2).png

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន និយាយថា ៖ «បើតាមខ្ញុំដឹង គឺមេដឹកនាំទាំងពីរប្រទេសពុំបានទូរស័ព្ទរកគ្នាកាលពីពេលថ្មីៗនេះទេ ខ្ញុំសូមបញ្ជាក់ថា ចិន និងអាមេរិក ពុំបានពិភាក្សា ឬចរចាពាក់ព័ន្ធនឹងពន្ធទំនិញឡើយ ។ បើអាមេរិកចង់ដោះស្រាយបញ្ហាពន្ធទំនិញតាមរយៈការសន្ទនា ឬចរចា អាមេរិកគួរតែឈប់គំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះចិន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUK54lEHh8YNTbn3LE9muynqum1n0sCFzY4hF_13CLwz1-og08kYQdRYNCdRlwIcNzzFY6mmYrQfTfgi3tv1PQ8cMVFX2TnN4gvUu6GC_TtV90a2XAt-S3bcjXvGlk69T6qop3UFJfZpjoYUVBTwrbxOy5dyPGDn3wvmrZNqmJErE1ELrlrmigJ7SDl_j/s1080/image_2025-04-30_08-25-07%20(3).png
ក្នុងកិច្ចសម្ភាសន៍របស់លោក ត្រាំ ទៅកាន់ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា កន្លងមក គឺលោក ត្រាំ និយាយថា រដ្ឋាភិបាលអាមេរិកបានជជែកជាមួយចិន ដើម្បីធ្វើកិច្ចព្រមព្រៀងពន្ធ ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទូរស័ព្ទមកជជែកជាមួយលោកដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghRtPEOxYZuuOzYwDMkDAEsiLNKxsSFG4eNCeQjSww4zF4AbJPxdUCQU1VaqSD998lfc9f0-22fnlEjUDhP4pTGOhwJ5AtIPc6qAEamNUeFmyIUfdhPdK_MGct2WLd5_5f23ZLG5dN0xAhAK8TJL5k44J7YAV1mFeN3wOFnzGhVefaOm2Ovg_4wGBuGE1k/s976/image_2025-04-30_08-25-07.png

លោក ត្រាំ បាននិយាយទៀតថា លោកបានធ្វើកិច្ចព្រមព្រៀងពន្ធជាមួយចិន ប្រមាណ២០០ច្បាប់ ក្រោយពីបពិភាក្សាជាមួយក្រុមមន្ត្រីបរទេសនៅសេតវិមាន ប៉ុន្តែលោក ត្រាំ ពុំបាននិយាយលម្អិតថា តើអាមេរិកធ្វើកិច្ចព្រមព្រៀង ឬលក្ខខណ្ឌជាមួយប្រទេសណាខ្លះ? ក្រោយលោក ត្រាំ និយាយបែបនេះ រដ្ឋាភិបាលចិនបដិសេធថា ចិនពុំបានចរចាជាមួយអាមេរិកឡើយ អាមេរិកបានធ្វើឱ្យប្រទេសនានាយល់ខុសមកលើចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92AZV5-fBtJ2yiC5bnR-ZafI6hUrmuydAEeXJB2-z2aD8ZqshScDUFLeYGkpSBA2NRV8fNOtSA5533h-byA64nS9ocd6ko2qhzIpDbtwc9YpkujEP5tsbXcfWe9x8a-fegTEF3rPgzt0Lr1zi4VUtrwUoNHbZTmG8OEyw8E73yRMgbLGDZ2On-DYH_fNi/s864/image_2025-04-30_08-25-08%20(2).png
ការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរ ត្រូវបានប្រទេសផ្សេងៗសន្និដ្ឋានពីលទ្ធផលការចរចាខុសៗគ្នា ក្រោយពីលោក ត្រាំ បាននិយាយនៅថ្ងៃទី២៤ ខែមេសា ថា ការចរចាពាណិជ្ជកម្មអាមេរិក-ចិន កំពុងតែដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWks2fOPehLUJkJtj0S2SzQ2I3rCE9w9WdMhROo5jmyydtxjjd5xF4Wdje6EWumZ04OEkCQ-JV5tWe39blgLxCubam3y8vCbn4JawLmlgTrRMjwmaloAKFBfyx83nnXVksd3-7zdjnYX2RvkfKl6YkzcAE5TpJhHWQlNMkXmRF2d4C36DiVhDJ0G0OjnMw/s1200/image_2025-04-30_08-25-08.png

រដ្ឋាភិបាលរបស់លោក ត្រាំ នឹងពិចារណាកាត់បន្ថយពន្ធទំនិញចិនមួយចំនួន ដែលអាស្រ័យលើការចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។ រីឯចិនបានអំពាវនាវឱ្យអាមេរិកលុបចោលការដំឡើងពន្ធទំនិញចិនទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីសប្តាហ៍ទី៤ ខែមេសា ៕