ប្រទេសកាណាដា ៖ លោក Mark Carney មកពីគណបក្សសេរីនិយម បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា ក្រោយពីលទ្ធផលការបោះឆ្នោតបឋមបង្ហាញថា គណបក្សសេរីនិយមរបស់លោកទទួលបានអាសនៈច្រើនជាងគេក្នុងសភាតំណាងរាស្ត្រ ។ ការឡើងកាន់តំណែងរបស់លោក គឺស្របពេលមានការដាក់សម្ពាធពាណិជ្ជកម្មយ៉ាងតានតឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមទាំងការចុះផ្សាយព័ត៌មានពីអាមេរិកស្នើឱ្យកាណាដា ធ្វើជារដ្ឋទី៥១ របស់ខ្លួន ។.jpg)
ការចុះផ្សាយរបស់សារព័ត៌មាន CBC និង CTV News កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Mark Carney អាយុ៦០ឆ្នាំ ជាអតីតទេសាភិបាលធនាគារកណ្តាល និងមានបទពិសោធន៍ច្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែពុំធ្លាប់ប្រឡូកក្នុងនយោបាយពីមុន នឹងក្លាយជាមេដឹកនាំកាណាដា ជំនួសលោក Justin Trudeau ស្របពេលមានបញ្ហាប្រឈមទាំងក្នុងប្រទេស និងក្រៅប្រទេស ។
.jpg)
គណបក្សសេរីនិយមដែលបានគ្រប់គ្រងកាណាដា ចំនួន៣អាណត្តិជាប់ៗគ្នា នឹងបង្កើតរដ្ឋាភិបាលម្តងទៀត បើគណបក្សនេះអាចប្រមូលសំឡេងរហូតដល់១៧២អាសនៈ ក្នុងចំណោម៣៤៣អាសនៈ ។ ការបោះឆ្នោតកាលពីឆ្នាំ២០២១ គណបក្សសេរីនិយមទទួលបានអាសនៈត្រឹមតែ១៦០ ប៉ុណ្ណោះ និងត្រូវពឹងផ្អែកលើការគាំទ្រពីគណបក្សប្រជាធិបតេយ្យថ្មី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។

លទ្ធផលការបោះឆ្នោតនៅខែមេសា ឆ្នាំ២០២៥ បង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក Pierre Poilievre ជាគូប្រជែងដ៏សំខាន់របស់លោក Mark Carney ទទួលបានអាសនៈ ប្រមាណ១៥១ ។ វាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ដោយសារលទ្ធផលបោះឆ្នោតកាលពីខែកុម្ភៈ កន្លងមក គណបក្សសេរីនិយមទទួលបានសំឡេងតិច ។
ក្នុងសុន្ទរកថាចុងក្រោយមុនពេលបោះឆ្នោត លោក Mark Carney បានបង្ហាញគោលជំហរច្បាស់លាស់ចំពោះការធ្វើពាណិជ្ជកម្មរបស់លោក Trump ដោយលោកថ្លែងថា ៖ «គួរឱ្យសោកសៅណាស់ ដែលទំនាក់ទំនងដ៏យូរអង្វែងរវាងកាណាដា និងអាមេរិកឈានដល់ទីបញ្ចប់ ហើយភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់អាមេរិក ក៏បញ្ចប់ដូចគ្នា ។ អាមេរិកគ្មានថ្ងៃគ្រប់គ្រងកាណាដា ទេ» ។
.png)
លោកបន្តថា កាណាដាប្រឆាំងនឹងការកំណត់ពន្ធទំនិញរបស់អាមេរិកដោយប្រើប្រាស់វិធានការពន្ទរបស់ខ្លួន ហើយវានឹងប៉ះពាល់អាមេរិក ។ យើងនឹងព្យាយាមកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋកាណាដាឱ្យបានតិចបំផុត ។ ការបោះឆ្នោតលើកនេះ គឺមានពលរដ្ឋកាណាដាចុះឈ្មោះបោះឆ្នោតជិត២៩លាននាក់ និងពលរដ្ឋ៧លាន៣សែននាក់ បានចុះឈ្មោះបោះឆ្នោតមុនការកំណត់ ។.png)
ចំណែកលោក Trump បាននិយាយបែបចំអកថា បើកាណាដាយល់ព្រមធ្វើជារដ្ឋទី៥១ របស់អាមេរិកជាផ្លូវការ គឺនឹងគ្មានការបែងចែកព្រំដែនទៀតទេ ហើយកាណាដានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល ។
លោក Mark Carney ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ក្រោយពីលទ្ធផលបោះឆ្នោតនៅថ្ងៃទី២៨ ខែមេសា បញ្ជាក់ថា គណបក្សសេរីនិយមរបស់លោកបានឈ្នះឆ្នោតអាណត្តិទី៤ និងទទួលបានសំឡេងជាង៨លាន៣សែនសំឡេង ។ នាយករដ្ឋមន្ត្រីថ្មីនឹងព្យាយាមបង្កើតឯករាជ្យឱ្យកាណាដា និងធ្វើជាតំណាងឱ្យពលរដ្ឋគ្រប់រូប រួមទាំងប្រឆាំងលោក Trump ពីព្រោះសម្ព័ន្ពភាពចាស់រវាងកាណាដា និងអាមេរិក បញ្ចប់ហើយ ៕










