Home Blog Page 501

Zhao Lusi សូមទោសនិងមានសំណងត្រឡប់ទៅអ្នកគាំទ្រវិញដោយសារតែការសម្តែងមិនបានដូចតាមការប្រកាស

0

Zhao Lusi ត្រូវលួងចិត្តអ្នកគាំទ្ររបស់ខ្លួនជាមួយនឹងពាក្យសូមទោសហើយសន្យាថាឱ្យអ្នកគាំទ្ររបស់ខ្លួនទាក់ទងទៅស្ទូឌីយ៉ូ ដើម្បីទទួលបានសំណងជាអំណោយ វិញក្រោយពីនាងមិនបានសម្តែងតាមកាលកំណត់ធ្វើឱ្យអ្នកគាំទ្រកើតទុក្ខមិនសុខចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg77Un0S-ceB_ngbd4nRxKr_dU9T71HvWS8pFLM30wPSOzA9ZlB3HMVvbM-Fh-Wnq5gIfIhedR7DjEQlvH6lc9aTyUfHn4fXpPaHmEvuegBXHIPA6hf1v_Oi3XlcaBdAlVL5AwmRSbRZbFbcZBxt7jxmO5ZEpI_XdOMR5tXRnGO178gXabA3eqIyUCRico0/s690/image_2025-05-03_12-02-52%20(2).png

នៅក្នុងកម្មវិធី «Flow Gourd Music Festival» តារាសម្តែង Zhao Lusi បង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសចុងក្រោយ ដោយនាងត្រូវបានកំណត់ពេលដំបូងឱ្យច្រៀងរយៈពេល ៣០ នាទី។ ទោះជាយ៉ាងណាក៏ដោយដោយសារតែក្រុម Sunset Rollercoasterយឺត ហើយអ្នករៀបចំ មិនបានសម្របសម្រួល នោះពេលវេលាសម្តែងរបស់ Zhao Lusi ត្រូវបានកាត់បន្ថយដោយផ្ទាល់។ នាងបានច្រៀងតែ២បទប៉ុណ្ណោះ និងមានរយៈពេលសម្តែងសរុប៧នាទី។ អ្នកគាំទ្រ ជាច្រើនស្រក់ទឹកភ្នែកនៅនឹងកន្លែង ហើយស្រែកដាក់ថា៖ «សងថ្លៃសំបុត្រវិញ!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmOmsBXBO8o2aB0qARZyBReXaty4W8v0Co62HvOjHcu6Np9CFC35X8brhXDwjPhyUOjAyQYpFQj6RRtGGEE1D3SiAQDXiMtesxx8_tPd4XUPyidWhPZ_Hv7Nrv-tVoVsRY3gFar0Yhjw8cXF-4yeLcHNlx867gdGeaDERXypQigbOrwu0qQrEzyv8445y/s690/image_2025-05-03_12-02-54%20(2).png
Zhao Lusi បានច្រៀងបទ «You R» និង «With You»។ ដើមឡើយនាងគ្រោងនឹង ច្រៀងបទថ្មី «Look Yourself» ជាសាធារណៈជាលើកដំបូង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ទន្ទឹងរង់ចាំ។ ទោះជាយ៉ាងណាក៏ដោយ Sunset Rollercoaster ដែលកំពុងសម្តែងមុនពេល នាងត្រូវបានពន្យារពេលដោយសារបញ្ហាចរាចរណ៍ជាលទ្ធផលអ្នកសិល្បៈនៅពីក្រោយនាងត្រូវ បានបង្ខំឱ្យពន្យារពេលកម្មវិធីរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធីបាន បដិសេធមិនបោះបង់ពេលវេលាផ្សាយពាណិជ្ជកម្មរយៈពេល ២០ នាទីនោះទេ ហើយកន្លែង នោះបានកំណត់ថាត្រូវផ្តាច់ភ្លើងនៅម៉ោង ១០ យប់ ដែលនាំឱ្យមានភាពវឹកវរក្នុងការសម្តែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhewQ5trcKdsTehnF4_7U2zxxRbO7Z3qi1sykcsxCoWI34ZxAh0Qz7FVSF9LqksXL-Yw61Sz79qnuAXMbv1W8is-6gAWwsCPFSSdyotOu2DUqIdt0MFb0qrDglhEIgJPlwJOvO4vbrXGk0rwyPqg40GLcj2uaFVAtEUNbVn7cWr2wUZhVwxDxa2Gn9Bzu7B/s690/image_2025-05-03_12-02-52.png

មិនត្រឹមតែ Zhao Lusi រងផលប៉ះពាល់ប៉ុណ្ណោះទេ សូម្បីតែតារាផ្សេងក៏ត្រូវបង្ខំចិត្ត បញ្ឈប់ការសម្តែង។ អ្នកគាំទ្រជាច្រើនរបស់ Zhao Lusi បានតម្រង់ជួរពេញមួយយប់ដើម្បីកក់កន្លែងមួយ ប៉ុន្តែនាងបានចាកចេញពីឆាកបន្ទាប់ពីច្រៀងបានត្រឹមតែ ៧ នាទីប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនយំនៅនឹងកន្លែង ហើយមិនព្រមចាកចេញអស់រយៈពេលជាយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfmbISKepUg7k-KdrtauFPJhLy6Fp_yUCZUEf7moaqVBAEagLqjPxjjkJ_TVz9mY6Fhvg3KqhUL2dOIZSYC2nzE25kJVY6G_gyctwoQr55bk3CgtDGKmLNoN0di13VtPK-I8RB3wkXtk7vyigd0yy5lFZnfkVNf3f2NVNbJOZBWlbkeN1gERdkbJtbx_r/s690/image_2025-05-03_12-02-54.png
ទោះជា Zhao Lusi ប្តូរសម្លៀកបំពាក់ហើយ នាងក៏នៅតែរត់ត្រឡប់មកឆាកវិញ ដើម្បីលួងចិត្តអ្នកគាំទ្រ។ នាងបាននិយាយថា «ខ្ញុំត្រៀមឡើងឡានក្រុងហើយ។ ថ្ងៃនេះ ដំណើរការទាំងមូលត្រូវបានពន្យារពេល។ ខ្ញុំសូមទោស កុំយំអី អ្នកអាចប្រើសំបុត្ររបស់អ្នកដើម្បីផ្លាស់ប្តូរអំណោយជាមួយស្ទូឌីយោ»៕

ទេព បូព្រឹក្ស និង ជី ដេវិត ធ្វើឱ្យហ្វេនៗគាំងដោយសារតែរូបភាព Pre Wedding សម័យកាលពីដើម

0

ទន្ទឹមនឹងពិធីរៀបមង្គលការកាន់តែខិតជិតមកដល់តារាចម្រៀងល្បីឈ្មោះ ជី ដេវិត និង ទេព បូព្រឹក្ស បានទម្លាក់រូបភាព Pre Wedding របស់ខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពផ្សេងៗគ្នា។ យ៉ាងណាមិញរូបភាព Pre Wedding ក្នុងសម័យកាលពីដើមបានធ្វើឱ្យហ្វេនៗសើចគាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILO6WMpN1O17JWfFVbjmaeIAPnu3nFowgUZk9Il_cKuZ_fMslemTb2tAoiAjF_ZcdC4l_Iq2ITSpYG9cvVGE_4XNluRHUPZxg1XKnWZUd97TPLSfxfuaFPM1YBEVqlhuQe-7wifss5QWB2_r6NBjBMopRwBKdeLRf-lwlpNQSXZ7NDdIFxUafFq973Uyr/s2048/image_2025-05-05_09-01-47.png

កាលពីថ្ងៃទី២ ឧសភា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់រូបថត Pre Wedding របស់ខ្លួនដែលតែងបែបសម័យកាលបារាំងនិងបានថតនៅតំបន់ប្រាសាទអង្គរលើទឹកដីខេត្តសៀមរាបជាមួយនឹងសម្តីយ៉ាងផ្អែមល្ហែមទៅកាន់ ជី ដេវិត ថា «មិនសុំហួសហេតុពេកទេ សុំត្រឹមឱ្យបងស្រលាញ់អូនតែមួយបានហើយ ហើយពេលអូនស្តីឱ្យកុំតមាត់ សុំឱ្យបានចឹងរហូតណា គួរឱ្យស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4or0oSAXavA9Sm09Y6VmMGFSYxtv2za3ccu5QdcdPvMVPeJlksgi1dbJguMG5I03kkfzrZLJLrqq2L5ixwjZRMSeMPOFOCC8lmV9Q3qsgQfdQr_5EoDryRNgW1tNVBpM23NP3qClsSsQtbOt9gz4fsKJzXaFI2fxZ6xdP1ztVKtDm-4tG9lpo5e1_j1DJ/s2048/image_2025-05-05_09-01-57.png

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងគឺនៅពេលតារាចម្រៀងរូបនេះបានទម្លាក់រូបថតតាមបែបការរៀបការសម័យពីដើមទាំងកាយវិការ ការបញ្ចេញទឹកមុខ ធ្វើឱ្យហ្វេនៗសើចគាំងតែម្តង។ រូបភាព Pre Wedding របស់តារាចម្រៀងទាំងពីររូបបានបង្ហាញពីការថតរូបដូចជាកូនក្រមុំអ៊ុចបារីឱ្យកូនកំលោះ , កូនកំលោះកូនក្រមុំលើកផ្លែឈើបញ្ចុកគ្នា កូនក្រមុំគេងកើយភ្លៅកូនកំលោះ និងរូបភាពព្រះថោងតោងស្បៃជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3SaRu2XVUqhb1dHHsWCKmoahZF-fE1_ekxhZQI-4uWhFjJDd4ka-mKnOhkDT_8imOHBXWX109DoV34H_PmbpazVB1PKw1AIeyLOLOQ8lCqL_qtVNKh-8lKWAcizL7dbcPRitidrUiCMX9tLok_y7DSO7sbWgQ9jdYUsZOSNTdsPqWoGnjvjUuhENJcZxv/s2048/image_2025-05-05_09-01-49.png
រូបភាព Pre Wedding របស់ ជី ដេវិត និង ទេព បូព្រឹក្ស ដែលថតតាមបែបសម័យកាលពីដើមកូនកំលោះកូនក្រមុំមិនញញឹម ការកាត់តរូបភាពតាមសម័យកាលពីដើមនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ រួមទាំងហ្វេនៗរបស់អ្នកទាំងពីរផ្ទុះសំណើចយ៉ាងខ្លាំងដែលឃើញតារាចម្រៀងទាំងពីរដួងថតរូបភាព Pre Wedding បែបនេះឱ្យហ្វេនៗបានទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB6P0bKe_E_zocqLWv75ztwUR3R6_1efKBjmuEhX4I-dfR1WCNzcdqZgjpqNKhHQfS2aT48W4v96dX6qIkJRsmYLfyIqoVYu5LuS7zB28YRBQFrDq8EbH-4ykvai5BNVi_5wkM55ueTaxjmSBDG3apd6fvdi5xLMKhesclGL1Nv7YCeWbzfLMM07BfGsoq/s2048/image_2025-05-05_09-01-52.png

គួរបញ្ជាក់ផងដែរថា ជី ដេវិត និង ទេព បូព្រឹក្ស នឹងដឹកដៃគ្នាចូលរោងជ័យនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ លើសពីនេះអ្នកទាំងពីរក៏គ្រោងរៀបចំកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនផងដែរ៕

“ទឹកធ្លាក់តាយ៉ុង” ទាំងស្រស់ស្អាត និងស្ងប់ស្ងាត់ល្អ ស័ក្តិសមក្នុងការរំសាយអារម្មណ៍តានតឹង

0

ខេត្តកោះកុង ៖ ធ្វើដំណើរចម្ងាយត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកោះកុង អ្នកនឹងបានមកដល់ទីតាំងទឹកធ្លាក់លាក់ខ្លួនមួយកន្លែង ដែលមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ហើយបើបានប៉ះទឹកដ៏ថ្លានិងត្រជាក់កាលណានឹងធ្វើអោយភាពស្មុគស្មាញទាំងប៉ុន្មានរលាយបាត់អស់តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgwWir5u3ie3zTA4WpTfNfDmmNJoRfnQdsX-RqEE4iWvGXTSf3EyRHop2nUtueKgmbS5wFYGeao2tJdnDDFpLR62D4w8qSAnyPT8SRSYGZHfgINYDw2Z8TwH2S5jC_qjMmcAZdWpmN-3c7by8z3mVBdd85n5ZjA0y_p29at1xWtkxb_u2G6v46fJJOSmC/s800/photo_2025-05-02_16-13-57.jpg

ទឹកធ្លាក់នេះមានឈ្មោះថា “សិលាមានជ័យ” ឬមានអ្នកខ្លះទៀតហៅថា “ទឹកធ្លាក់តាយ៉ុង” តំបន់សហគមន៍ទេសចរណ៍ធម្មជាតិស្ថិតនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ មូលហេតុដែលមានអ្នកខ្លះហៅថា “ទឹកធ្លាក់តាយ៉ុង” គឺដោយសារយកតាមឈ្មោះ ចៅសង្កាត់ ស្មាច់មានជ័យ លោកតាយ៉ុង ដែលជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះ និងធ្វើផ្លូវទៅលេងទឹកធ្លាក់។

បច្ចុប្បន្ន ទឹកជ្រោះសិលាមានជ័យនេះ មិនសូវមានអ្នកនិយមទៅលេងច្រើននោះទេ ដែលធ្វើឲ្យបរិយាកាសនៅទីនេះស្ងប់ស្ងាត់ល្អ។ ពេលចូលមកដល់តំបន់ទឹកធ្លាក់នេះភ្លាម អ្នកនឹងបានឮសំឡេងទឹកធ្លាក់គងរំពង សំឡេងសត្វស្លាប និងសំឡេងនៃស្លឹកឈើដែលត្រូវខ្យល់បក់រេរប៉ះទង្គិចគ្នា បង្កើតជាទិដ្ឋភាពមួយដែលមិនងអាចបំភ្លេចបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1emARebuEWlMd6dgWD3ke-iD6ttymg1QO6oTQez3TvI7iWmQnVTPMiojC4XX4IAvXcHiTZMTXKOi9TMzU6ruiD0veXWOYZNJseB1KuXI0lmTgcxb-2uiKvEOr04Rm4-YkDhkeobfvOxyySWN0pHnkFedzI3R-3dktspDjKyznQVsl1TEhQWnv49w5Kr8w/s1125/98186244_2421284311496481_9063292764577333248_n.jpg

ទឹកធ្លាក់តាយ៉ុងហូរតាមជម្រាលថ្ម ជា ៤ ដំណាក់ ហើយជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ពស់ជាង ១០ ម៉ែត្រ និងមានមុខកាត់រហូតដល់ជាង ៥០ ម៉ែត្រ។ ពីទឹកធ្លាក់ជាន់ខាងលើទាំង ២ ទៅក្រោមភ្ញៀវទេសចរ អាចដើរលេងថតរូបកម្សាន្ត ផ្តិតយកទិដ្ឋភាពតាមជម្រាលទឹកហូរ ដែលមានផ្ទៃស្ទើររាបស្មើ។

ក្រៅពីនេះ នៅតាមបណ្ដោយទឹកធ្លាក់ហូរ ដែលមានទីធ្លាស្រឡះល្អភ្ញៀវទេសចរក៏អាចអង្គុយលេងឬបរិភោគអាហារ ដែលទិញ ឬខ្ចប់មកបាន។ ចំពោះពេលវេលាដែលភ្ញៀវទេសចរមកលេងភាគច្រើន គឺនៅថ្ងៃសៅរ៍ និងអាទិត្យ។ ទីតាំងនេះទើបល្បីឈ្មោះក្រោយពេលមានការឈូសឆាយផ្លូវទៅកាន់ទំនប់វារីអគ្គិសនី របស់ក្រុមហ៊ុនចិននៅស្ទឹងឫស្សីជ្រុំក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpBG0jqKVWcQyyJd5A1logcVXA7OC-KpRtMBA5uiApv5hCLbcLPEsoUWSL5CmQG1Pl45kuiO0UysrbE_QN01d6Y4G1yxrM9CzVp1J-iaTlO1M0zglj5uOcuNu_d-9eUvQHEdwvA9VSnGLGL8nTkdtL6usWe0VKEmKr6DxCzTIsZy7RwVAdCSqHJ1dsT1ul/s1125/99245228_2421284361496476_7305704503951491072_n.jpg

គួរបញ្ជាក់ថា រដូវកាលដែលទេសភាពនៅទីនេះអំណោយផលបំផុត គឺចន្លោះពីខែមិថុនា ដល់ខែវិច្ឆិកា ព្រោះជាពេលដែលរុក្ខជាតិលូតលាស់ល្អ និងមានពណ៌បៃតងស្រស់បំប្រង រួមជាមួយអាកាសធាតុត្រជាក់ល្អផងដែរ។ បន្ថែមពីនោះក៏ជាពេលដែលទឹកធ្លាក់ច្រើន និងថ្លាខ្លាំង កាន់តែធ្វើឲ្យបរិយាកាសនៅជុំវិញទីនេះស្រស់ស្អាតថែមមួយកម្រិត៕

នរិទ្ធ ទម្លាយកាលពីជួប វណ្ណដា ដំបូងៗមិននិយាយស្តីរកគ្នា រហូតមានភាពស្និទ្ធស្នាលដោយសារតែរឿងនេះ

0

ស្គាល់គ្នាលើសពី៦ឆ្នាំមកហើយនោះតារាចម្រៀង នរិទ្ធ បានទម្លាយពីទំនាក់ទំនងរវាងលោកនិង វណ្ណដា ដោយបានបង្ហាញថាកាលពីជួបគ្នាដំបូងៗអ្នកទាំងពីរមិននិយាយស្តីរកគ្នាទៅវិញទៅមក។ ទោះយ៉ាងណា នរិទ្ធ ថាបន្ទាប់ពីដើរលេងជាមួយគ្នា ធ្វើការជាមួយគ្នាបណ្តាលឱ្យអ្នកទាំងពីរមានភាពស្និទ្ធស្នាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw2sZHyGqhGnrVfl-vj9tJzguojUh7Jp53NU85lUPchLOzIbTURjJwrx8P3LsL57QsEWbKvKwA1xFCJ9Oa8kDW6ozuyJT85KOjVwAk-dyx9TdakUueC7SvEb604Cl096B4YlF44x6gh1Y3eQewdxwDC62RklNm4sw1IMM6Q11wkbBG7BrbQuFE47vAHijH/s2048/image_2024-10-29_11-28-45.png

នៅថ្ងៃទី២ ឧសភា វណ្ណដា បានទម្លាក់វីដេអូឯកសារ អំពីការធ្វើតន្រ្តីនិងការទៅប្រគំតន្រ្តីនានារបស់ខ្លួននៅឯក្រៅប្រទេសក្នុងឆ្នាំ២០២៤ ដែលមានឈ្មោះថា «Make Your Luck»។ នៅក្នុងវីដេអូភាគទី១ដែលមានរយៈពេលជាង១៩នាទី ក្នុងការផលិតតន្រ្តីរបស់ វណ្ណដា គឺបង្ហាញថា វណ្ណដា បានផលិតតន្រ្តីរបស់ខ្លួនជាមួយនឹងបរិកាសធម្មជាតិនៅតាមបណ្តាខេត្តនិងទទួលការស្តាប់យោបល់ពីក្រុមការងារទៅលើបទរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIc27uM9t1xbjQR4LzYdXk4wASz_gew9ADDmp9BNxGCm3iFdGuHjqhW8FGAQQgVn5LXmcmmO4zwntEHkaCdhely5COwaWZgzra1DhSvRYczpQHj3bAix6KVXM9o_jChm-pg79fuBhNtnjPNwiIfyGZmEfWd5XNCaEmLxxAlQMbzgcrAJbytUc3E0ehgjM/s2048/image_2024-10-29_11-28-47.png
នៅក្នុងវីដេអូនេះ តារាចម្រៀង នរិទ្ធ ក៏បានទម្លាយពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹង វណ្ណដា ផងដែរ។ នរិទ្ធ បាននិយាយថាលោកនឹង វណ្ណដា ស្គាល់គ្នាលើសពី៥ទៅ៦ឆ្នាំមកហើយដោយទម្លាយថាកាលពីអ្នកទាំងពីរជួបគ្នាដំបូងគឺមិននិយាយរកគ្នាតែម្តងរាងរឹកដូចគ្នាអត់និយាយរកគ្នាតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6zYSiJo9SFYIvQrQvxwYdHjdcFGNDtTnwAbxzN682tkFVwN5CqiC8YZiyg3QPYt3RZvkQyAPZkPWLbwW9v_oLQSVvoivBS_JfUBkbrw_8maYV6EZc5j7gLwTmpMlINFkzawpWR5LdY5A69tJSTkvAHGs-RTYTVG_LotGt1JJnWH8jtiGjmt5GX1dLr5xZ/s1476/image_2025-05-03_10-23-58.png

ម្ចាស់បទ «3AM» បានបន្តទៀតថា ដំបូងៗលោកនិង វណ្ណដា មិនទាន់ស្និទ្ធនឹងគ្នាទេតែដល់ពេលធ្វើការជាមួយគ្នា ដើរលេងជាមួយគ្នា អ្នកទាំងពីរចាប់ផ្តើមសិ្នទ្ធគ្នាជាងមុន ហើយបានចែករំលែកគ្នាទៅវិញទៅមកទាក់ទងទៅនឹងការងារ ហើយប្រៀបដូចជាពួកម៉ាករបស់ វណ្ណដា ជាអ្នកគាំទ្រ ជួយស្តាប់ទៅលើការរ៉េប ប៉ារ៉ូល របស់ វណ្ណដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcTlUUVjcGkLLXlNcBPqxkl9xIEgEG7GeblVnNMikgK_hNkrafP47BS_G_8riKsoBuxOK2pP2Pbk3Eib4sgq_MfA0PkBWkrZPgYWK_Gt87NXmIfk3TiIw1ZvqJ7Z1zJyhYxehioo27DUHdbXhVJfx9rspD3PB3u7Yw8YqUYxVAcU_rcJPf9phRxXUY8cXV/s2048/image_2025-05-03_10-24-02.png

គួរបញ្ជាក់ផងដែរថា វណ្ណដា និង នរិទ្ធ បានរួមសហការគ្នាចេញបទដូចជា «ក្រមុំស្រុកណា» «ZERD ZERD» និងបទ «ចែចង់» ដែលបានចេញរួមគ្នា៣នាក់ជាមួយនឹងតារាចម្រៀង វណ្ណថាន ម្នាក់ទៀត៕

ប្រឡូកក្នុងវិស័យបវរកញ្ញាច្រើនឆ្នាំទីបំផុត Ahtisa គ្រងមកុដបវរកញ្ញាចក្រវាលហ្វីលីពីន២០២៥

0

ឈរលើវិស័យប្រកួតបវរកញ្ញាជាច្រើនឆ្នាំទីបំផុត Maria Ahtisa Manalo បានឈ្នះមកុដបវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ២០២៥ ហើយនឹងតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃនាពេលខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJCfUeRMWC-OxiXXpG1GPHWvlWV-hOEiH6uqvCDv9qvnPCjm1GkP2ph4qSqjyBcvyQHYObHSooXh9g2ZsKRxSbi8ekZFMOQ4aEBA5VuGPHlLJfDBtvtIkd6p6dK6L1V702gu80GDvzd5c8JRIm-N8LTSaPX1MfCAG9lze2qGpPDnfn76rO0bo04eCYu_C/s1350/image_2025-05-03_08-59-55.png

នៅយប់ផ្តាច់ព្រ័ត្រថ្ងៃទី ២ ខែឧសភា Ahtisa បានសម្រក់ទឹកភ្នែកបន្ទាប់ពីឮឈ្មោះរបស់នាងនិងខេត្តដែលនាងតំណាងក្នុងការប្រកួតឈ្នះ ហើយក៏ទទួលបានសិទ្ធិចូលរួមក្នុងកម្មវិធី Miss Universe 2025 ផងដែរ។ មុននឹងគ្រងមកុដនេះ Ahtisa បានចូលរួមប្រកួតបវរកញ្ញាជាច្រើនដង។ Ahtisa កើតនៅទីក្រុង Candelaria រដ្ឋ Quezon បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយបច្ចុប្បន្នកំពុងបន្តអាជីពជាតារាម៉ូដែល។ Ahtisa Manalo មានកម្ពស់ ១.៧៣ម៉ែត្រ ហើយត្រូវបានគេហទំព័រកែសម្ផស្សជាច្រើនបញ្ចេញមតិថា មានរូបរាងកាយដ៏ទាក់ទាញ និងស្នាមញញឹមភ្លឺថ្លា។ នាងបានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ក្នុងស្រុក និងក្រៅស្រុកជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilKTf2g4Ju9h_CkYwttkkaQjAiIUECQCdux9-S_CIS-1L8sGnjTM3aWlHAxPbKK8EPWIQCNY82ik6KOuFnIuB2qSlhzi53369ms7E-ckRcEI2A6xmblMBOKTwxNV78FVHhFBbDSxQtPDfKJIiQSfuBhUkip3JLjLCoEWa4zEBcOHGhRcJmNO-Ta2viiJ68/s1800/image_2025-05-03_10-55-54%20(2).png
Ahtisa បានជាប់លំដាប់រងទី៣ Miss Philippines 2018 បន្ទាប់មកបានចូលរួមក្នុងកម្មវិធី Miss International 2018 នៅប្រទេសជប៉ុន ហើយទទួលបានចំណាត់ថ្នាក់លំដាប់រងទី១ ។ នៅឆ្នាំ ២០២៤ បន្ទាប់ពីចូលរួមប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ២០២៤ ជាប់លំដាប់រងទី២ នាងបានចេញទៅប្រកួត Miss Cosmo ដោយជាប់ចំណាត់ក្នុងបញ្ជីTOP10 ។ មនុស្សជាច្រើនសរសើរនាងចំពោះការខិតខំប្រឹងប្រែងនិងហ៊ានបន្តក្តីសុបិនទាល់តែទទួលបានជ័យជម្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPE8XAecdVGD4BKK-_JAYmj9gMqhUr_bccZ-RwL_MG1VqdhhC8Y2NNometT66WX4GT8-vOsWu1Q1BZduSp610bFq8Lo4P9l8X8Lx0jRpAJong2MN8k5jfeaIf4qk6HuXJ0wLgj5b99h_rAtYVuaphv8uxEunonN_PUlT65O7CB47YLSFggZsY790TfTdAy/s1799/image_2025-05-03_10-55-59.png

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Ahtisa បានជំពប់ដួលក្នុងឈុតរាត្រីស្រមោលស ប៉ុន្តែបានដោះស្រាយវាដោយស្ងប់ស្ងាត់។ ក្នុងអំឡុងពេលប្រកួតប្រជែងឆ្លើយសំណួរក្នុងវគ្គ TOP6 នាងបានទទួលសំណួរមួយដែលមានខ្លឹមសារថា មានមតិមួយថាអ្នកដឹកនាំល្អត្រូវតែដឹងពីរបៀបដឹកនាំដោយសកម្មភាព ហើយធ្វើជាគំរូ។ ប្រាប់យើងអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នកជុំវិញការក្លាយជាគំរូសម្រាប់មនុស្សគ្រប់គ្នា និងឥទ្ធិពលនៃសកម្មភាពនោះ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5pbr6Gv1_CBnT27WOcBARVzEwKWLC83E9Z7_AWeaLg-0QEegaufTJFxSpbvEFqvUS6NWeDsb1-Ke940RGXzKpVz7dJLQHZ346oIyL5JpPS9-vHu25rcgjQII-9PRypgcxKMbXZ4I-ZjJizf3BoSlivAKYzUaMIYh3pKd9mp2MfoyCi2Ibc7GgYn0YIWK/s1800/image_2025-05-03_10-55-56.png
Ahtisa បាននិយាយថា «ខ្ញុំទើបតែធ្លាក់លើឆាកកាលពីប៉ុន្មាននាទីមុននេះ អ្វីដែលសំខាន់សម្រាប់ខ្ញុំបន្ទាប់ពីធ្លាក់រាល់ដងគឺត្រូវដឹងពីរបៀបត្រឡប់មកវិញកាន់តែរឹងមាំ។ កាលពីឆ្នាំមុនខ្ញុំបានឈរនៅលើឆាកនេះហើយជាលើកទីពីរ ខ្ញុំឈរនៅទីនេះដោយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីក្លាយជាបវរកញ្ញាចក្រវាលហ្វីលីពីន ព្រោះនោះជាក្តីស្រមៃរបស់ខ្ញុំ និងជីដូនរបស់ខ្ញុំដែលបានទទួលមរណៈភាពកាលពីដើមឆ្នាំនេះ។ ហើយនេះគឺជាអ្វីដែលខ្ញុំផ្តល់ឱ្យអ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjcU2kxtA1lHmruX3P_UpkEiSH127MVuZm6MzB9_3BcvuMMFmknikob-8vHX4HO8k-KNlsv9Nz7Gg9CMj1CdIAOhnGw2AqWIlLYHR2Gtvd0Md7BW8Sl4zF4gQFbaQF-4ndZRT9zEGijkQtECBoIMUAkHZIzgQFx1ZSl2OJSzR8DuniYnNUqomO-CVobDn/s1436/image_2025-05-03_10-56-02.png

គួរឱ្យដឹងថា Ahtisa មានអាយុ២៨ឆ្នាំ នាងនឹងធ្វើដំណើរទៅប្រទេសថៃក្នុងខែវិច្ឆិកា ដើម្បីចូលរួមប្រកួតបវរកញ្ញាចក្រវាលលើកទី ៧៤។ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបវរកញ្ញាចក្រវាល បេក្ខនារីហ្វីលីពីនតែងតែត្រូវបានចៅក្រម និងអ្នកជំនាញខាងសម្រស់កោតសរសើរយ៉ាងខ្លាំង។ ក្នុងប្រវត្តិសាស្រ្តហ្វីលីពីនមានបវរកញ្ញាតំណាងពីររូបបានគ្រងមកុដក្នុងការប្រកួតកម្មវិធីនេះ៕

អាមេរិកដាស់តឿនឥណ្ឌាកុំធ្វើឱ្យការសងសឹកប៉ាគីស្ថានក្លាយជាសង្គ្រា.មក្នុងតំបន់

0

សហរដ្ឋអាមេរិក ៖ អនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក JD Vance បានដាស់តឿនរដ្ឋាភិបាលឥណ្ឌា កុំធ្វើឱ្យការសងសឹកប៉ាគីស្ថានក្លាយជាសង្គ្រា.មក្នុងតំបន់ ដោយសារឥណ្ឌាគិតថា ប៉ាគីស្ថាននៅក្រោយខ្នងការបា.ញ់ ប្រហា.រភ្ញៀវទេសចរស្លា.ប់ជាច្រើននាក់នៅតំបន់កាស្មៀ ។ អាមេរិកជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថានរក្សាសន្តិភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgcPMWC4WARephRU-TdpPHvPRJd_JRTXT3_4YyekOkWgjkO31-dCKKqmpJMdoWdF01pNwkjNtvyGyiJ8mA9XIMiliVg-oInr3MYIJvEw3UXt2k88XR8vo6CjUVeRhzW7WXw5hkgHvKhPB3IUTSuQbNSErU_r5UcEgcTfYXyY13NtB_48UbfBbf4EweocR/s1199/image_2025-05-05_10-09-11.png
តាមបទសម្ភាសន៍របស់លោក JD Vance ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ គឺអាមេរិកសង្ឃឹមថា ប៉ាគីស្ថាននឹងសហការជាមួយឥណ្ឌាស្វែងរកក្រុមប្រដាប់អាវុធមូស្លីមនៅប៉ាគីស្ថានមកដាក់ទោស ក្រោយពីពួកគេបានបា.ញ់ភ្ញៀវទេសចរស្លា.ប់ ២៦នាក់ នៅតំបន់កាស្មៀ របស់ឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ។ អាមេរិកចង់ឱ្យការចាត់វិធានការរបស់ឥណ្ឌាទៅលើក្រុមប្រដាប់អាវុធមូស្លីម នឹងពុំរាលដាលក្លាយជាជម្លោះកាន់តែខ្លាំងក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZCF5qIv1jhQMJVFCA4wvWD_jFijU4BEC9kwWjeyTRcO6YYQFdoTJGNVP7341EaH0C0eA9hKhbkGH2Gk8Afw3UImf68GD05lbgLMvfjKcPkJhwFWOLUsgKTcpkOT_UsNilfhKARnYbqfMjO2ueH1J9l2EzF0ivsiTE-ewonav568f4wI__ghmie4uJYjR/s1600/image_2025-05-05_10-09-07.png

លោក Marco Rubio ដែលទើបឡើងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីររក្សាសន្តិភាព និងសន្តិសុខនៅអាស៊ីខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcXSYOC0n5R6K7b16bkq2IfbpLQpxapkaLgXvJBl4eEPhVTUiWECIkSL7mRnadHv7oq97CgJpunWsV0lsnY_6El6UyJAeRfarfVv5YvkBJFnQ1Hcmdbj_8Y5Uq6ot-q_BVCSAJcD9y_MddtoDOKVzsL_3RxVfuSdGfnWnc74O4c9vyj0rYvn_jPqqXOzt/s770/image_2025-05-05_10-09-08.png

ការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif គឺលោក Rubio បានសំណូមពរឱ្យប៉ាគីស្ថានថ្កោលទោសក្រុមប្រដាប់អាវុធបាញ់សម្លាប់ភ្ញៀវទេសចរនៅតំបន់កាស្មៀ និងស្នើឱ្យប៉ាគីស្ថានសហការជាមួយឥណ្ឌាស៊ើបអង្កេតរកជនល្មើស ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍ក្រោយមេដឹកនាំប៉ាគីស្ថានជួបអាមេរិក ដោយចោទប្រកាន់ឥណ្ឌាព្យាយាមទម្លាក់កំហុសលើប៉ាគីស្ថាន និងស្នើឱ្យអាមេរិកដាក់សម្ពាធឥណ្ឌាឱ្យកាត់បន្ថយអំពើហិង្សា និងប្រព្រឹត្តដោយការទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbThpSUD1E2WxIIK7BBVZG2C_4YCHMea9CeDagAnf90Vd3F5JVPsEI2yJws5P8u55LIUAt6rcgCxLZMRnK_1p8zqYlpU8LRLEECJPLTNQtLvLU_w97XQf4kKvZhmGeKCDPJOm2s7H6DZBKO9UhuuUhRQOnh98Bfsq0qGFaCZz54KF3psnD15_C4BlTzbX6/s1200/image_2025-05-05_10-09-09%20(2).png

ឥណ្ឌាបានបិទដែនអាកាសពុំទទួលយន្តហោះប៉ាគីស្ថានទាំងអស់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសចាត់ការក្រុមប្រដាប់អាវុធបាញ់ភ្ញៀវទេសចរនៅតំបន់កាស្មៀ ។ ឥណ្ឌានឹងដាក់ទោសអ្នកនៅពីក្រោយខ្នង និងអ្នករៀបផែនការ ហើយកងទ័ពជើងទឹកឥណ្ឌាគ្រោងធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់ នៅឆ្នេរសមុទ្ររដ្ឋ Maharashtra និងរដ្ឋ Gujarat ខណៈរដ្ឋ Gujarat មានព្រំដែនជាប់ប៉ាគីស្ថាន ក្រោយកងទ័ពជើងទឹកឥណ្ឌាទើបធ្វើសមយុទ្ធបាញ់មីស៊ីល កាលពីថ្ងៃទី២៧ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiYry72uFYdoB9PFf_UhH48wQeqetIVXSlvbkkoY1EetOpv68fINtMxDSjTCheNG3hBe7BOu_urr43SNXDs3Ah9-GjjqSVosdfUiLlLDk_oGaK1OU-BNb0k47SpuSScZ2nER98ZQUaPyGVAk3PUW9bPQ76C9DJ8SaKS6bO8El7ZMdpvirtaCKtbbOGafI/s1024/image_2025-05-05_10-09-09.png

ចំណែកកងទ័ពជើងគោកប៉ាគីស្ថានបានបង្ហាញរូបភាពធ្វើសមយុទ្ធនៅទីវាលបាញ់កាំភ្លើង កាលពីថ្ងៃទី១ ខែឧសភា ដោយមានលោក Syed Asim Munir មេបញ្ជាការកំពូលកងទ័ពប៉ាគីស្ថាន ចូលរួមទស្សនាការធ្វើសមយុទ្ធ ។ កាលពីថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលប៉ាគីស្ថានទទួលបានព័ត៌មានសម្ងាត់ថា ឥណ្ឌានឹងវាយប្រហារប៉ាគីស្ថាន រយៈពេល២៤ម៉ោង និង៣៦ម៉ោង ប៉ុន្តែរយៈពេលនេះបានកន្លងផុតហើយ ខណៈវិភាគបារម្ភពីសង្គ្រាមកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន ៕

មកស្គាល់បុរសម្នាក់មានមុខមាត់ដូចមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk

0

ប្រទេសលុចហ្សំបួរ ៖ មនុស្សម្នាតែងតែយល់ច្រឡំថា លោក Hugo One អាយុ២៨ឆ្នាំ មានអាជីពជាអ្នកចម្រៀង និងតន្ត្រីករនៅប្រទេសលុចហ្សំបួរ គឺជាលោក Elon Musk មហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla និងម្ចាស់បណ្តាញសង្គម X ។ ពេលដើរទៅទីកន្លែងផ្សេងៗ ដូចជា ៖ ផ្សារទំនើប បារ និងតម្រង់ជួរចូលក្លិបរាត្រី មនុស្សភាគច្រើនហៅលោកថា Elon Musk ប៉ុន្តែរលោកពុំសូវរីករាយនឹងមុខមាត់ដូចគ្នានេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsExp6pG64gFv523C6VvpqV4tnwbQVbZo7r2lmpRRBeEVWC818a8hrlBfA_wpM9xYMpL0cMoGFDveTAzIECelb2tBCDl06Jmcx4-HyBMKfE9f_JoiTZLMh63-FMIADPRp5yBV4NUCMnGalWPED_3kEkdFxnyh_uVYG7pYfNql4pJhbgBkYsaQzs-OjwyUt/s1280/photo_2025-05-03_13-27-45.jpg

នាពេលថ្មីៗនេះ ពេលលោក Hugo អ្នកចម្រៀងនៅប្រទេសលុចហ្សំបួរ ស្ថិតក្នុងតំបន់អឺរ៉ុបខាងលិច ជួបជុំមិត្តភក្តិនៅទីក្រុងអាប័ឌីន ប្រទេសស្កុកឡេន ស្រាប់តែយុវជនមួយក្រុមស្រែកថា «លោកជា Elon Musk» បន្ទាប់មក ពួកគេក៏សុំថតវីដេអូជាមួយលោក ។ ទោះជាលោកប្រាប់ទៅមនុស្សប្លែកមុខទាំងនេះថា លោកពុំមែនជា Elon Musk ប៉ុន្តែពួកគេនៅតែពុំជឿ ។ លោកត្រូវបានមនុស្សប្លែកមុខសួរនាំ ចំនួន២ដងក្នុង១ខែ ហើយពួកគេនិយាយថា លោកមានមុខមាត់ដូចម្ចាស់ក្រុមហ៊ុន Tesla ហើយក៏សុំថតរូបសែលហ្វីជាបន្តបន្ទាប់ ។

ទោះជាលោក Hugo ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្តី ប៉ុន្តែលោកប្រាប់ថា ចូលចិត្តមុខមាត់របស់ខ្លួន ហើយលោកពុំសូវរីករាយនឹងការមានមុខដូចមហាសេដ្ឋីទេ ពីព្រោះមនុស្សទាំងនេះពុំបានសរសើរលោកឡើយ ។ លោកថា ៖ «វាគួរឱ្យកំប្លែង ពីព្រោះក្រុមមនុស្សដែលមកសួរខ្ញុំមានមុខដូច Elon Musk គឺពួកគេរួសរាយរាក់ទាក់ និងចង់រាប់អាន ។ វាជួយឱ្យចំនួនមនុស្សចូលមើលផេករបស់ខ្ញុំច្រើន និងមានអ្នកដោនឡូតបទចម្រៀងខ្ញុំច្រើន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhizByUPGevJtwpLHkkXrhQk8wSfyuOPoWk4P_Vz9wU9zbqOTU6vWNKOGjP1oiVUkeRvc4JdWWV_FOKCJiTD78u_rdEMijpb7U-r1vt_jvzUQh8c74EdrWaud0WdmoneDC9eAGk-fdnINqQx1DChEFDtoJSDSzlpPuXsK-B0qDmR6158J9dUp5l93NoYqxr/s1280/photo_2025-05-03_13-27-45%20(2).jpg

ក្រៅពីការងារសិល្បៈ លោក Hugo បានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងបារាំង នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ។ កូនសិស្សម្នាក់និយាយថា លោកមុខដូច Elon Musk ជាលើកដំបូងកាលពីឆ្នាំ២០១៨ បន្ទាប់មក ក៏មានអ្នកផ្សេងទៀតនិយាយដូចគ្នានេះមកកាន់លោក ចាប់ពី២លើក ទៅ៣លើកក្នុង១ខែ ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់ស្អប់ខ្ពើមលោក ។

ក្នុងដំណើរកម្សាន្តជុំវិញប្រទេសស្កុតឡែន និងអង់គ្លេស កាលពីខែមេសា ឆ្នាំ២០២៥ លោក និងមិត្តភក្តិរៀននៅសាកលវិទ្យាល័យបាននាំគ្នាមកដើរលេងនៅទីក្រុងអាប័ឌីន ហើយលោកល្បីល្បាញយ៉ាងខ្លាំងនៅទីនេះ ។ បន្ទាប់ពីដើរលេងពេលយប់ជាមួយមិត្តភក្តិ ស្រាប់តែមានមនុស្សនិយាយថា លោកមុខដូច Elon Musk រហូតដល់៤លើក រួចហើយក៏មានយុវជន៣នាក់ និយាយបែបនេះជាមួយលោក ពួកគេកុំសុំលោកថតវីដេអូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF-08dqPFFHXSrWLOZfX6WXOLGJlxrPp03xCqQDIN_ysiiJyociCWt-DyGsHKg2h9S-vBtUOSGkb0R1n6MFvoZwpQuZvYMRpRzS9Cd2cwJdsN6D52MJrzI-VmlA4qoHzpnQSoIBo0oyL_6KD-Q_nZsO_MVEQXMdWRt314y294M160Ew1SqJjhCu78jCfRs/s1280/photo_2025-05-03_13-27-46.jpg
ក្រោយពេលវីដេអូនេះបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២៥ ខែមេសា ឃើញថា មានចំនួនទស្សនារហូតដល់ជាង១លាន៥សែនលើក ក្នុងនោះមនុស្សភាគច្រើនយល់ស្របនឹងលោកមានមុខដូច Elon Musk ។ លោកថា ៖ «មិននឹកស្មានថា មានអ្នកចូលទស្សនាវីដេអូច្រើនបែបនេះទេ ព្រោះពីដំបូង មានចំនួនទស្សនាត្រឹមតែ៧ម៉ឺនលើក ប៉ុន្តែវាកើនឡើងដល់ជាង១លាន៥សែនលើក ។ នេះមិនមែនជាលើកចុងក្រោយទេ ដែលមានមនុស្សនិយាយថា ខ្ញុំមុខដូច Elon Musk ។ ប៉ុន្តែខ្ញុំពុំយល់ស្របជាមួយ Elon Musk និងការគិតរបស់មហាសេដ្ឋីរូបនេះទេ» ៕

ក្នុងវ័យ១០៣ឆ្នាំ! លោកយាយម្នាក់ក្លាយជាInfluencerល្បីតាមរយៈការផាត់មុខបង្ហោះ TikTok

0

ចក្រភពអង់គ្លេស ៖ រស់នៅក្នុងមណ្ឌលចាស់ជរាអផ្សុកពេក លោកយាយម្នាក់បានសាកល្បងថតវីដេអូខ្លួនMakeupបង្ហោះក្នុងTikTokលេងៗ ស្រាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលនេះប្រែក្លាយជាជនគម្រូ (Influencer) ក្នុងវ័យ១០៣ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsZIFYIuV_Efrof7YG82DoFLavdmagOY_AyilZGT48oPyqKXtQRshy5PviAWRjzfTf3CHwa3pYFQYysqG-gkkgtHtqyX5F3szi3CUDbzajFLMnpa-Ibrq_VIv6jpM6GIeEmymOvhfJSGNfxkRX3MsYdLnvq2zn_zWsGQ7ntushxSbflqC5AOfLn4KRQtoY/s1023/photo_2025-05-01_15-12-06.jpg
លោកយាយ Joan Partridge វ័យ១០៣ឆ្នាំ ដែលកំពុងស្នាក់នៅក្នុងផ្ទះថែទាំមនុស្សចាស់ជរា Millcroft Care Home នៅតំបន់ Redditch ទីក្រុង Worcestershire ប្រទេសអង់គ្លេស។ មនុស្សជុំវិញខ្លួន រួមទាំងលោកយាយផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីវីដេអូរបស់គាត់ដែលបានចែករំលែកអំពីទម្លាប់តុបតែងមុខនៅលើបណ្ដាញសង្គមTikTok មានការទស្សនាពីមនុស្សជាង20សែននាក់ និងមានក្រុមហ៊ុនគ្រឿងសម្អាងបានទាក់ទងមកសុំឲ្យគាត់ជួយផ្សព្វផ្សាយផលិតផលរបស់គេថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0XcCEna9PLvoSuKIsJhrDB0FEPZSIZuvJKTBh5KQyI1b9hW7Rw2Va29iT5tJRosBxEzPFGEqYgUigi0xh1uqt6iSqB4jWUJb9TavlIQNwv-6DZ3XBiGDqdQMXpftI_fljNoNXVIPKcx1p25IJ2WeVnx_juRxZPBb1Mex49YgojTNPYEKwnjDXGhOOJNlW/s800/photo_2025-05-01_15-12-07%20(2).jpg

អ្នកស្រី Lyndsay Sard ជាអ្នកគ្រប់គ្រងទូទៅនៅផ្ទះថែទាំចាស់ជរានោះបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ៖ បន្ទាប់ពីវីដេអូផាត់មុខរបស់លោកយាយJoan ត្រូវបានបង្ហោះនៅលើTiktok មានមនុស្សជាច្រើនបានផ្ញើវីដេអូនោះទៅកាន់ក្រុមហ៊ុនគ្រឿងសម្អាង ដែលជាម៉ាកផលិតផលរបស់លោកយាយបានយកមកប្រើប្រាស់ ហើយក្រោយមកក្រុមហ៊ុនក៏បានទាក់ទងមកលោកយាយផ្ទាល់ដោយសរសើថា “អ្វីដែលលោកយាយបានធ្វើពិតជាគួរឲ្យស្រលាញ់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPVmr3elBU4IPnWfeAqadSlWZm084o7b3R-wFNOFSr-1l_emslyXPo9byC8oTrN08i3sCDa2BdZrD3CuG1Si48E7G2aJ0NLRpKdXKrmfn8TDgsRCKU9mw0KBAxOOOvDnwptXX8jRHxT0f8b41nUMXtgabhE8LR1Jd6H3v5VFAYP3npF_g9gcq_NgTSPt_/s1196/photo_2025-05-01_15-12-07.jpg

ក្រៅពីនោះ ក្រុមហ៊ុនផលិតគ្រឿងសម្អាងល្បីមួយឈ្មោះ Collection Cosmetic បានផ្ញើផលិតផលគ្រឿងសម្អាងជាច្រើនមកកាន់គាត់ក្នុងការលើកទឹកចិត្តដើម្បីឲ្យគាត់បន្តធ្វើអ្វីដែលគាត់ស្រលាញ់តទៅទៀត។ ក្នុងនោះផងដែរ កាសែតBBCដ៏ល្បី បានចុះមកយកព័ត៌មានដោយផ្ទាល់ពីលោកយាយផងដែរ។ លោកយាយ Joan បាននិយាយថា “គាត់ពិតជាភ្ញាក់ផ្អើល និង ហួសចិត្តខ្លាំងណាស់។ សម្រស់សម្រាប់ខ្ញុំមានន័យថាធម្មជាតិទាំងអស់។ វាជាការល្អណាស់ ក្នុងការពេញចិត្តចំពោះខ្លួនឯង មិនថាអ្នកមានអាយុប៉ុន្មានទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc7-9xqW0-UGlioLIV0u_0fRbS-m94Lk_jJFb1h-i4g0ZieJJl3PM7YwkRWOH0IgXM7UgyfKIUvtcpehutUib6q0zA1OnH4_CKN-tp1GzfLX2qtum05okiN2rIbAD-5CZ5OvI2Vt_P4FAdIuMBJ6nH_Yjgirh-nfUpjYzY6y-3f_f0kYJnrrPDJO9qlmlG/s800/photo_2025-05-01_15-12-08.jpg

ទោះជាយ៉ាងណា លោកយាយបានបដិសេដមិនធ្វើការReview ផលិតផល ឬធ្វើការឲ្យក្រុមហ៊ុនណាឡើយ។ គាត់បានលើឡើងបន្ថែមថា ៖ គាត់ចាស់ពេកហើយ សម្រាប់យកទៅធ្វើការ។លើសពីនេះ គាត់គ្រាន់តែចង់ថតវីដេអូចែករំលែកពីសកម្មភាព និងអ្វីដែលគាត់ស្រលាញ់ដើម្បីជាការកម្សាន្តប៉ុណ្ណោះ មិនមែនដើម្បីភាពល្បីល្បាញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWe5MdA4FKMMS0kpV2LYGlfvWnzegRaoZSl0pc16bWYWjpSfokmgCYKmo1fd9Vz0oS2Bg0mAibK22r2nWvNWbL5wuq_cMzNhSR10SKtFtUdzgZiug_xNshfGqaE6tkX7MFWNgfaxyygKZfA3QcFZUV1Irh0TIDo36Eh1miLi3TykwIciOAKE4kqVcKqfBo/s1024/photo_2025-05-01_15-12-08%20(2).jpg

មនុស្សជាច្រើនដែលបានឃើញវីដេអូរបស់គាត់ បានចូលទៅខមិន និងយកគាត់ធ្វើជាគម្រូដោយហៅគាត់ថាជា Influencer ព្រោះបើទោះជាមានវ័យដល់ទៅ១០៣ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់មើលទៅរឹងមាំ មានសុខភាពល្អ អាចផាត់មុខ អាចថតវីដេអូបានគួរឲ្យសរសើ។ លើសពីនេះសកម្មភាពរបស់គាត់បានបង្ហាញថា “វានឹងមិនយឺតពេលឡើយ ក្នុងការធ្វើអ្វីដែលខ្លួនស្រលាញ់”៕

ចេញលទ្ធផលបណ្តើៗហើយ! Apple នឹងប្ដូររោងចក្រផលិតទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម ចាប់ពីឆ្នាំ2026ទៅ!

0

បរទេស ៖ ក្រុមហ៊ុន Apple បានប្រកាសប្ដូរទីតាំងផលិតឧបករណ៍របស់ខ្លួន ដោយបញ្ជាក់ថា ៖ រាល់ទូរស័ព្ទដៃ និងផលិតផលផ្សេងៗទៀតរបស់Appleលែងមានផលិតនៅក្នុងប្រទេសចិនទៀតហើយ។ ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានវិវាទពាណិជ្ជកម្មដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOYIFFoH6XYyD8vQ4DMT-RhFI8b83RQOZQB_gzY_4Daqe2mB7_yRSZOZ_znYixJwQGhYguUqtNzVFnHI_owoVrlFN0SYCJEwLyvvRgDuQLWb_g_jolpyiiSmLRNMj4GaTT5J_ABxY3wJK1isUlf5Y9oh4U9kkDJ9PwB4NdYPEvKm3N7lz9RYFSY904Gm7v/s1280/photo_2025-05-03_10-14-25%20(2).jpg

នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា ៖ ទូរស័ព្ទដៃIphoneនឹងត្រូវដាក់លក់ក្នុងទីផ្សារអាមេរិកចាប់ពីខែក្រោយតទៅគឺជាផលិតផលដែលផលិតក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយទៀតសម្រាប់ទំនិញដូចជា iPads និង Apple Watches ។ នេះបើយោងតាមសារព័ត៌មានបរទេស Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_g6xw5ITq7RiIxg-hE4uHs-BEwoztAuhbrDpzTpAHablSKH8ts2qPdOC00gk83cEpK9OmP1LrFdu6MWe7si0K8_V_UDQvKRdOYU69T7QBDcHQiyTMe3Gjvq6Vy3ea7YqCBeI58tJgfMR_mKIukWi7Sc-tFjnp7dUJhkUYVUwIHTe8Y2GLPy2N9f_aCyS/s1280/photo_2025-05-03_10-14-25%20(3).jpg

គួរបញ្ជាក់ថា ប្រមាណជាង៩០% នៃផលិតផលAppleគ្រប់ប្រភេទ គឺត្រូវបានផលិត និងតម្លើងនៅចិន ប៉ុន្តែបន្ទាប់ពីមានការត្លើងពន្ធយ៉ាងខ្ពស់ទៅវិញទៅមករវាងចិន និងអាមេរិក វាបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចនាំឲ្យAppleឈានដល់ការខាតបង់ប្រាក់ជាង ៩០០លានដុល្លារ ក្នុងត្រីមាសទី១។ ដូច្នេះក្រុមហ៊ុនយល់ថា យុទ្ធសាស្រ្តក្នុងការផ្លាស់ប្ដូរទីតាំងផលិតគឺជាជម្រើសល្អបំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-AJofuTKRNqPE2uMxH1bTmi4M-CStz6azlpXtaK9BZ0d57RW3-8zcP2Nuy1yjM9jJnBxA2i0e59esOAuckeR8Jzi06ZAZUy4z2ja5YVyLlczdQ-QBtO3W5n6qv26wigUOLbeSwq3mgjUoKF5R_UzQCib5wbK8Qsxr_jAeoj5EXrmn8tup8M7vNKxa0DGG/s1280/photo_2025-05-03_10-14-25.jpg

ដោយឡែក សម្រាប់ប្រទេសប្រទេសឥណ្ឌាដែលជាប់ពន្ធបដិការអាមេរិកត្រឹមតែ១០%នោះ បានក្លាយជាគោលដៅបន្ទាប់ក្នុងការឲ្យAppleទៅតាំងទីរោងចក្រ និងផលិតឧបករណ៍ខ្លួននៅទីនោះ។ ក្នុងនោះផងដែរគេបានកំណត់ថា នៅត្រឹមចុងឆ្នាំ២០២៦ Iphone សម្រាប់ទីផ្សារអាមេរិកនឹងផ្លាស់ប្ដូរមកផលិតក្នុងប្រទេសឥណ្ឌាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuC0DIwSgd6DM1FJFxZwyInXHphMlJPU9Z-L68pO8jhT0SFt8JomUz7osxThJrn63iPYgWHuv9q9PIMUSnvdH3V0-BcZhqhSvfJswrDgjUYVJAHCV9Q1a6yApEc_I2hnYbfF6v7CTQbXek5v0tcCsvVhoyne2XHueXy8s-oE2se2DQdl7rcZAsLnV5B_yV/s1280/photo_2025-05-03_10-14-26.jpg

ទន្ទឹមនឹងនេះ វៀតណាមក៏នឹងក្លាយជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយទៀត “សម្រាប់ផលិតផលដូចជា iPad, Mac, Apple Watch និង AirPods ដែលដាក់លក់នៅសហរដ្ឋអាមេរិក”។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការផ្ទេរខ្សែសង្វាក់ផលិតកម្មទៅកាន់ប្រទេសផ្សេងនេះ នឹងត្រូវការពេលវេលា និងត្រូវគិតគូរឲ្យបានហ្មត់ចត់បំផុតព្រោះត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9ykZ1OyFlCfY3SYuTWvrIEQeepeH1FKIpIQ17_wP1hkbD-E8WqmX4bfXt0Q7nzsFFJe3i50OLTOdcAlOxuVhWeggP1Lt01WtCl6y-J4zBtEWLOlYOmuZ7I5G19IdII_UIlCXtj56vOt35SunRCpKBHMAXV4w7zkaFFUlzrgwCTdlLttacGnebzTSkisDs/s1280/photo_2025-05-03_10-14-24.jpg

ទោះជាមានការប្រែប្រួលយ៉ាងនេះក្ដី ប៉ុន្តែApple ក៏នៅតែនិយាយផងដែរថា ៖ ប្រទេសចិននៅតែជាមជ្ឈមណ្ឌលផលិតសំខាន់សម្រាប់ផលិតផលApple ដែលតែងជំរុញដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។ ហើយខ្សែចង្វាក់ផ្គត់ផ្គង់ជាសកលរបស់ក្រុមហ៊ុននេះនៅតែមានភាពស្មុគស្មាញ ព្រោះកន្លងមកAppleក៏អាស្រ័យលើបច្ចេកវិទ្យាដែលមានក្នុងប្រទេសចិនផងដែរ៕

មនុស្សជាច្រើនភ័យខ្លួន! បន្ទាប់ពីChatGPT ស្គាល់ឈ្មោះរបស់ពួកគេទាំងដែលពួកគេមិនធ្លាប់ប្រាប់

0

អ្នកប្រើប្រាស់ជំនួយការAI ChatGPT ជាច្រើនចាប់ផ្ដើមមានអារម្មណ៍មិនស្រួល និងព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់ពួកគេ បន្ទាប់ពីគេបានប្រើប្រាស់ChatGPTដើម្បីស្វែងរកព័ត៌មានមួយចំនួន ហើយវាបានឆ្លើយតបមកវិញជាមួយការហៅឈ្មោះរបស់អ្នកប្រើប្រាស់ទាំងនោះ ទាំងដែលគេមិនទាន់បានប្រាប់ឈ្មោះទៅកាន់វាឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUMP42_MFAfs9YaogOiTVH4Y0T8zhQ8Gut5p9d4GEerWTpYu4EqsTMNPwhZIuX1ARDcIIiJNRyjpct6p3WaIQIpJoPpWa2p911DF-nkUC7rTrA0ZjuP74OO-4a1Tq8u8NSYtY9XzB-T_ld3Y56IZhfRZ_TzkS-wkheHc-A3_ASMkETCHXFIYJvH6SbgDR/s2917/image_2025-05-05_08-28-50.png
ក្រោយពីមានការវិវឌ្ឍន៍ជាបន្តបន្ទាប់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត (AI) វាបានក្លាយជាផ្នែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទាំងការសិក្សា និងការងារ។ ប៉ុន្តែការរីកចម្រើនកាន់តែទូលំទូលាយរបស់វាក៏បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សមួយចំនួនផងដែរ។ ពួកគេបារម្ភថាAI អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅប្រើប្រាស់ ហើយនិងគ្រប់គ្រង់លើជីវិតរបស់មនុស្សនៅថ្ងៃណាមួយមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoHfGZk6EvRZ-hXfST1ce6QF_bCUpOnBlabTLWWtxTa2FEqPyTNkLpjkQBsouF7D-q_Kbjosr4ixziqyXfqlrzuKg3UJTfDJj8I5bEY6wrojjmkAHIFleVlzEdOioaRNZ-gqckOTU9kcRSldtlpb0KP-4Kbg-nXymE_grIHbTxi68kHTJfjOgHwnehT4x/s700/image_2025-05-05_08-28-52%20(2).png

បុរសម្នាក់បានចែករំលែកនៅលើបណ្ដាញសង្គមXថា ៖ តើមានអ្នកណាជួបរឿងដូចគ្នាទេ? ChatGPT Version o3 បានហៅឈ្មោះរបស់យើង, វាគួរឲ្យខ្លាច និងហាក់ដូចជាមិនចាំបាច់ទាល់តែសោះ។ ហើយក៏មានអ្នកប្រើប្រាស់ផ្សេងទៀតបានចូលទៅបញ្ចេញមតិថា ៖ “មែនហើយ! ខ្ញុំមិនចូលចិត្តសោះ ខ្ញុំព្យាយាមរកវិធីបិទដំណើរការនេះយូរហើយ។ ក្រៅពីនេះ មានអ្នកប្រើប្រាស់មួយចំនួនទៀតក៏បានកត់សម្គាល់ផងដែរថា ChatGPT បានប្រើប្រាស់ឈ្មោះរបស់ពួកគេ បើទោះជាពួកគេមិនធ្លាប់ណែនាំខ្លួនប្រាប់វាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXKAJCfo0Ir3xy8yE4HgCSywIhlgGIwE3jUPyKloDHFg6ie2ctlRj_axVOxhY6A-xJrNAf51Ski2LnZorLQXwD_MFVVSZUw0XoBXp9GlK4GATn8U_YiO4TsgHhAD73jaFV0NWuo67Ej7AJGloLF29yMPiOzKMFeHC050vXXfCrM45OYYoLGLLUVkxxpli/s1030/image_2025-05-05_08-28-52.png

ដោយឡែក បន្ទាប់ពីរឿងនេះបានចែករំលែកធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រុមហ៊ុនOpenAIក៏បានចេញមកបកស្រាយថា ChatGPT អាចដឹងពីព័ត៌មានរបស់អ្នកបានលុះត្រាតែអ្នកប្រាប់វាប៉ុណ្ណោះ។ វាគ្មានសមត្ថភាពស្កេនឧបករណ៍របស់អ្នកដើម្បីលួច ឬទាញយកទិន្នន័យពីខាងក្រៅបានឡើយ។ មនុស្សមួយចំនួនប្រហែលជាភ្លេចហើយថា វាមានមុខងារចងចាំ ដូច្នេះប្រសិនបើពួកគេធ្លាប់បង្ហាញអ្វីទៅកាន់វា នោះវានឹងចង់ចាំទុក ប៉ុន្តែអ្នកមានសិទ្ធិពិនិត្យ និងលុបទិន្នន័យទាំងអស់នោះវិញគ្រប់ពេល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQLmj2KJkwwrleXlCOurZw7w75oAEbzfEv4kDA4QmeW-stKPIlFM9-J6-hcpNBp1vi3AMeICNhNfmvY2eqDO90LfzNTSArYgeBQ2LSzKQ56fl3mujzLdWGqNPPlnr5G_WAPCklWIuzeGdblXtQVpplFe4C1jNPt5c9Eaf1IExBKwT1fMQhx0vYbtelKjg/s5000/image_2025-05-05_08-28-46.png

យ៉ាងណាមិញបើទោះជាមានការបកស្រាយបែបនេះក្ដី ប៉ុន្តែមនុស្សជាច្រើននៅតែមានការប្រុងប្រយ័ត្នជាមួយការប្រើប្រាស់AI ដើម្បីស្វែងរកព័ត៌មានណាមួយ ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់ពួកគេឡើយ ព្រោះពួកគេមិនទុកចិត្តខ្លាចបច្ចេកវិទ្យាដ៏ទំនើបទាំងនេះ នឹងអាចមានឥទ្ធិពលលើពួកគេបាននៅថ្ងៃណាមួយ៕