Home Blog Page 48

មូលហេតុ ដែលទ័ពថៃ កម្ទេចរូបសំណាកលោកតាអ៊ុំនៅច្រកអានសេះ

0

នៅក្នុងអំឡុងសង្គ្រាមថៃ ឈ្លានពានកម្ពុជា យោធាថៃ បានកម្ទេចឈូសឆាយទាំងស្រុង នៅរូបសំណាកលោកតាអ៊ុំ នៅច្រកអានសេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtlJRFmfCwhoyRxaKrpqSKC33GixiFuxYMIqzBhXD0TfsoS41ZLvvA-MSrEH2FaC6qN4DUGzGzYF9lkP_6JR1JqGBPc_3wxeJXO95Elv7SEsZKSyBNB4MskqtEDzV8l_dFsSBYuEcwM8SgBAPAY55VcTu8WjH1PHv0hGZxXFYqPMSplbt3Fv9Ko0vX1ms/s1200/image_2026-04-25_11-00-41.png
តាមប្រវត្តិរឿងព្រេងខ្មែរ លោកតាអ៊ុំគឺជាមេទ័ពដ៏ខ្លាំងពូកែម្នាក់នៅសម័យអង្គរ លោកបានដឹកនាំទ័ពសេះជាង២ពាន់នាក់ទៅទិសខាងជើង ដើម្បីទៅបង្រ្កាបទ័ពសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTkk2D81idXfLWa-51kMVJ60d9lv1IQo0_CxoSx2HC8rFkf8rsuwkLB6YVuTKZQyUPeV5iy9O_PIOztZxL8qLMyl2VAZqOJbBOZcfuOyVWJtCb0xa-dyKHTEkmgmxiQkn28JY2I1achk7H-fA37pHEn7FjIt8c2AkxE2toShmtf6aoXiGnwPY5IKrpOU/s900/image_2026-04-25_11-00-42%20(2).png

គ្រានោះ តាអ៊ុំ បានប្រាប់កងទ័ពឱ្យឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីរៀបចំក្បួនសឹកវាយលុក និងទប់ទល់សត្រូវសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBKKjGxZRdaQgLdofIU6u6Z5JNKB9ypyD0-bb5casEHdLoxP7f0ddtenzAAuoqqMuALcwLYYPp6_JCpF1WAA_kqRSZIVBbKVulquOi_m1Td6NkE-67sEzVjGWseTlHEb0XnGcP8G-UxoZGZhjnCkYdtGJVH1UDSVu4W7LTwuWJC60QITZ1XCZfo8FGrI/s2048/image_2026-04-25_11-00-36.png

ក្រោយមក លោកតាអ៊ុំ បានវាយកម្ចាត់ចោរឈ្លានពានសៀមចេញពីទឹកដីកម្ពុជា ហើយតំបន់នោះក៏បានត្រូវគេហៅជាច្រកទ្វារអានសេះរហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRnUEOnDRXrZmhcfnb93GOiNCrq_e1YT8idq0lG2Ssy3u3u7XZGAM0sZORcuVm1088oLwetJ5AXfQf1Ybctp0LqYab7gWrFDaRmvgkC3l1DNV_rLbbp9DFTHZ-OxmZTuqK4Xjc6mGjFcQeZf-Ps4BlGoDaoLNcxWLO_935J4LRvcus3X7TgJJlWOrE-uI/s1280/image_2026-04-25_11-00-38%20(2).png

រូបសំណាក់តាអ៊ុំ ត្រូវបានកសាងនៅលើច្រកអានសេះ ដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU24yIhfmGQTdbFjylsXvbOutSd1jHRk3ShbfIxDBKR9EeF_PK7tlLQKSx9_Ibh7lIi3ke-wcpTZqzly-VK4Er-vFYeL7U2KPjqzKwIfjN_aax14pc2KhlxorZalQcvgvAxxM6C9vcAIdeNsp7RwWL9wo_xfvtoW7gIYDKqhbyLazeMyGw8PE9MBdL1Gc/s1280/image_2026-04-25_11-00-38.png

រូបសំណាកនេះ ត្រូវបានពលរដ្ឋរស់នៅអានសេះ ចាត់ទុកជានិមិត្តរូបនៃភាពអង់អាចក្លាហានរបស់ទ័ពខ្មែរក្នុងការការពារទឹកដី ដែលធ្វើឱ្យទ័ពឈ្លានពានថៃមិនសប្បាយចិត្ត និងមានគំនិតចង់បំផ្លាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir07lM95cwj4IL2vkL2DTWJb7uWO_I37wNEqlwr1Z6aNgK6uvCPN002Y1Y8_E624f2IP6KEUCQNtuZP-qGl4sivzsDOsp2Hqu8A-xdyIW7XGMhR_-Hm-9MuiODSim4zryFwSy0k6wp0Ly86wziWaEEyiTqWZRSemLq_omZ9Oz3u62VEIXUJJZSCeDGL6A/s1200/image_2026-04-25_11-00-40.png

លុះដល់ខែកក្កដា ឆ្នាំ២០២៥ រូបសំណាក់តាអ៊ុំ រងការខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែកពីសំណាក់ទាហានថៃ៕

Beauty Pageant Reviewer លើកឡើងបែបនេះ ក្រោយមានមនុស្សមួយចំនួនគិតថា «បវរកញ្ញាពស់» ជា ពេជ្រ វត្តីសារ៉ាវឌ្ឍី

0

ស្ករគ្រាប់ ដែលទស្សនិកជនបានស្គាល់ថាជាអ្នកនៅពីក្រោយឈុតតំណាងជាតិរបស់បវរកញ្ញាល្បីៗជាច្រើនរូបបានបង្ហោះសំណេរដ៏ក្តៅគគុកមួយដែលជំរុញឱ្យមានមតិជាច្រើន។ ការបង្ហោះរបស់ស្ករគ្រាប់គេបានឃើញបវរកញ្ញា អ៊ិន លក្ខិណា ហ្វីយ៉ាតា និង ភឹម ស្រីណូ បានចូលទៅខម្មិន ខណៈ Beauty Pageant Reviewer បានចែករំលែកបន្តដោយសង្កត់ធ្ងន់ទៅកាន់អ្នកមួយចំនួនដែលគិតថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_CU8DSnhaSB3qChjmYh7YeZZ8OE5f7LaajM-AiiqHKGYa1xTOgpqf0V9I_ZooeXK08lN5m-q7DmNYWZjYMP6OEmkjGkqV5FwL2icabR0_9UiAhwMnGHnD5Yrw6tdHwCiV2pXGG2fffJ1QHq-o7o6-FlZcR8o3tIBFIHLjhR0qrsihwlTWR17q0fXFxQU/s2048/image_2026-04-28_10-11-27.png
ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដ៏មានប្រជាប្រិយទាំងនៅក្នុងស្រុកនិងក្រៅស្រុក ប៉ុន្តែរាល់ពេលដែលមានបញ្ហាចម្រូងចម្រាសទាក់ទងនឹងអត្តចរិតមិនល្អរបស់បវរកញ្ញា ឬទាក់ទងនឹងខាងផ្ទះលេខ២រូបនាងគឺជាមុខសញ្ញាមុនគេ ហើយកន្លងមកនេះនាងបានជួបរឿងរ៉ាវជាច្រើន។ រឿងចម្រូងចម្រាសកន្លងមកទាំងនៅក្នុងរង្វង់គ្រួសារ ជាងផាត់មុខ និងរឿងដទៃទៀតបានធ្វើឱ្យឈ្មោះរបស់នាងគេចមិនផុតពីមតិសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvV1fGdH5omA12XiynF0fdq07WPm1Kx-lWyD7OTSx0mX07Rj76ELvlI_rNAob2LbfislFWltEakkaynusVFFGF75ktnWhnLcViaM7cyUeUyu877SC3XBS5EZUnR2szB2x802FYOMbijbimYlqG95Dhi_8pCcb7sACyO9pX-xHSm8G8DiJ9Kbn6RUcUPBU/s2048/image_2026-04-28_10-11-29.png
នាពេលថ្មីៗនេះទៀតសោត(២៧ មេសា) Skor Krob ដែលជាអ្នកច្នៃម៉ូតសំលៀកបំពាក់បុរាណ និងឈុតតំណាងជាតិ បានចេញមកបង្ហោះសំណេរមួយយ៉ាងក្តៅគគុកថា«គ្មានតារាសម្ដែងរូបណា ពូកែសម្ដែងជាង បវរកញ្ញាទេ Sending love sister» ដោយអមមកជាមួយរូប Emoji រូបពស់ទៀតផង។ ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាច្រើន ខណៈគេបានឃើញ អ៊ិន លក្ខិណា បានចូលទៅខម្មិនជាមួយរូបភាពសើច ហ្វីយ៉ាតា និង ភឹម ស្រីនោ ក៏បានចូលទៅបញ្ចេញមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJy2e4c0_aQjW5uodlAJkmwuBzeY_VjcOMtpJmRsl4qQG9OG0fYGIxZhqSWxvXPcWtr0d8f0d5kFRLTclhg88pkYIrLgNtzRwJrmzSdAztMJhlqCSU4uQ10ZmYi2LCVHumaV5oeN7SunsODAwFvMpEmcYgz7l40XJ0pAccFqhnW8aj4Slw66FI4mMPJ6s/s2048/image_2026-04-28_10-11-32.png

សញ្ញាខាងលើនេះ កាន់តែធ្វើឱ្យមានមតិសង្ស័យនិងចង់ដឹងថាបវរកញ្ញារូបនោះជាអ្នកណា ខណៈឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ស្ថិតនៅក្នុងការសង្ស័យជៀសមិនផុត។ ជុំវិញការបង្ហោះខាងលើនេះបានជំរុញឱ្យផេក Beauty Pageant Reviewer ដែលគេដឹងថាមានទំនាក់ទំនងស្និទ្ធស្នាលនឹងពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងចំណងជើងយ៉ាងខ្លីថា «គិតថាជា ពេជ្រវត្តី ទៀតហើយមែនទេ? ខួរគិតបានតែប៉ុណ្ណឹងរឺ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyOqn_xUKdRPLZKVEMZVUeDO5JrUZZwp5hdHzdgT31yzv2en09P5NRTJHFLYJDebOZhXWiNUIg07ueI_efGivoNrxRSxJoYrTMFpW0507h5bkc4vf2Y-srBDWbfXojEQxKFIlOPu256yQibYgyPtRPxcJjC_fnmo1WufWk8gizb4o19b4FvuRWuA-5x9g/s692/image_2026-04-28_09-38-42.png
អ្នកគាំទ្ររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងពីព្រោះរាល់ពេលដែលមានបញ្ហាចម្រូងចម្រាសនៅក្នុងវិស័យបវរកញ្ញាអាយដលរបស់ពួកគេតែងតែជាមុខសញ្ញារបស់គេជានិច្ច៕

កូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាម សម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន៣ខែ

0

មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងថាគូស្នេហ៍ឆ្លងប្រទេសដ៏ល្បីល្បាញដែលមានកូនកំលោះគឺជាជនជាតិខ្មែរនិងកូនក្រមុំជាជនជាតិវៀតណាមបានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន៣ខែ។ ង្វៀន ធីយៀន បានបញ្ជាក់ថាការបែកគ្នារបស់ពួកគេគឺបញ្ចប់ដោយសន្តិវិធីក្រោមហេតុផលទស្សនៈ វប្បធម៌ និងការរស់នៅខុសគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYT6wgu5tCZ_QuAurBSpl7hEZxoyrnQDYlir2jmMz8oFv4JHBY2nab3tDGImNiQGwyHqKHLrOyAyACUovpSNeIgrotKWwR7Vpi54L2J8jlGi8zEYfZA6YkmUglb-jWdb7xbp1jmbI3TIfDjq7hT5Pk9VCvq-aX1VUjTAeiNtiQ_MIuRA2x1hHoUpVubsE/s1440/FB_IMG_1777297835733.jpg
ប្រិយមិត្តប្រាកដជាមិនទាន់ភ្លេចទេកាលពីខែមករា កន្លងមកនេះពិធីមង្គលការដែលមានកំលោះ អាន ឡុងហួរ និងកូនក្រមុំជាជនជាតិវៀតណាមមានឈ្មោះថា ង្វៀន ធីយៀន បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងផ្អើលទាំងស្រុកខ្មែរនិងវៀតណាម រួមទាំងប្រទេសដទៃទៀត។ នៅក្នុងពិធីមង្គលការអ្នកទាំងពីរបានប្រព្រឹត្តទៅយ៉ាងអធិកអធមមិនថាតែនៅក្នុងប្រទេសវៀតណាម ឬប្រទេសកម្ពុជានោះទេ ជាពិសេសគឺថ្លៃបណ្ណាការរបស់ពួកគេតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg1bn9w3Ww7CCvfmcaRw08e3xcIJj9X7tZOdYOEIWwepcn1PNtINj2hPuG4snvLfa9-ncjr6caXGLIp7nc5EXnZvUDDKaqc3yk6sonSR9EC-dElueS0gr3USUcBTInfX6aZKh4uQcw7wfEwxCAusWTcAtkXONsZ1tIvmlU8iXjxqB9gNklrx6UsY9wmLw/s1440/FB_IMG_1777297832328.jpg

ទោះបីជាយ៉ាងណា បន្ទាប់ពីរៀបការយ៉ាងធំធុំអស់រយៈពេល៣ខែមានការទទួលស្គាល់ពីចាស់ទុំទាំងសងខាង រួមទាំងមានការគាំទ្រពីអ្នកគាំទ្រជាច្រើន ស្នេហាមួយគូនេះពុំអាចរស់នៅជាមួយគ្នាបានយូរនោះទេ។ នៅយប់ថ្ងៃទី២៧ ខែមេសា ង្វៀន ធីយៀន បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនអ្នកមានទស្សនាជាង២០ម៉ឺននាក់ដោយបញ្ជាក់ថានាងនិងស្វាមីកម្ពុជាបានបែកបាក់គ្នាហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQClNrtmxu4oR-M29dLUAxkJYPdS9o9veFbDYw44o12DAlJh9vgEUY4ljukdlXnWtHadEM-rb-glkYkwcmTweVxeKtgAvolWUhqA19fiZkJB60A4YGL5cM_TN2TdJRYLXpoXZHtbcQ8-7ceJeb-pMP1X7WxZlJ8QNeIFH1DpEFMPvlFFnTduLdGIWILM/s960/image_2026-04-28_09-13-13.png
ធីយៀន បាននិយាយថាពួកគេមិនអាចផ្សះផ្សាគ្នាបានទេ ដោយសារតែភាពខុសគ្នានៃទស្សនៈ ភាសា និងវប្បធម៌ ដូច្នេះពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា។ នាងបានបញ្ជាក់ទៀតថាចំពោះថ្លៃបណ្ណាការដែលទទួលបានពីក្រុមគ្រួសារខាងកូនកំលោះនៅថ្ងៃរៀបការនាងបានប្រគល់ជូនទៅកាន់ ឡុង ហួរ វិញទាំងអស់ហើយ។ ធីយៀន បាននិយាយទៀតថាបច្ចុប្បន្ននេះ ឡុង ហួរ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញហើយ ខណៈនាងនៅក្នុងប្រទេសវៀតណាមដដែលទោះបីជាមានការជំរុញពីអតីតឪពុកក្មេកឱ្យនៅរកស៊ីក្នុងប្រទេសកម្ពុជាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmt0CwHWzjOibfsiaao6G4Rixfh9qvUYLqYzvgHoTe6q9MAIm34YB7U36ela6bEhjA4m3sTNC16Gfhfh_zlMAo0SXbWlkYDdwJSWI9fHhyvsBshqhoJ34PGF3MtWwijGPClie_DSFgR8_wXu8yKQCTqA77snNOfV9GwLziVg0N9pIJUnlnXQrayjpTd7A/s860/image_2026-04-28_09-13-13%20(4).png

តាមផ្លូវច្បាប់ដោយសារតែ ឡុង ហួរ មិនទាន់គ្រប់អាយុ(កើតឆ្នាំ២០០៧) អ្នកទាំងពីរពុំទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ។ ទោះបីជាពេលនេះពួកគេលែងជាប្តីប្រពន្ធក៏ដោយ ធីយៀន បានបញ្ជាក់ថានាងនិងឡុងហួរ នៅតែជាមិត្តល្អប៉ុន្តែពុំអាចវិលត្រឡប់មករស់នៅជាមួយគ្នាវិញទោះទេ។

ជាមួយគ្នានេះ ង្វៀន ធីយៀន បានស្នើឱ្យអ្នកលេងបណ្តាញសង្គមវាយប្រហារឬបញ្ចេញមតិដែលមិនមែនជាការពិតទាក់ទងនឹងទំនាក់ទំនងរបស់នាងពីមុន និងការបែកគ្នាជាមួយនឹង ឡុងហួរ ផងដែរ៕

ថៃអនុម័តលុយ ២០លានបាត ដើម្បីជួសជុលប្រាសាទតាក្របីរបស់ខ្មែរនិងដាក់កងទ័ពការពារបន្ថែមទៀត

0

មិនរង់ចាំយូរក្រោយដណ្ដើមបានយកទៅកាន់ក្នុងដៃ ប្រទេសថៃបានរៀបចំគម្រោងជាច្រើនរួចស្រេច ដោយក្នុងនោះពួកគេបានអនុម័តកញ្ចប់ថវិកា ២០ លានបាត (ប្រហែល ៦១ ម៉ឺនដុល្លារ) ដើម្បីបែងចែកទៅលើការជួសជុលប្រាសាទតាក្របី និងអភិវឌ្ឍន៍តំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងបង្កើនកម្លាំងយោធាដើម្បីការពារបរិវេណប្រាសាទ។ នេះបើតាមការចុះផ្សាយរបស់កាសែត ថៃប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3PrWmRt6MfLFczHEtaR0dL1b9-Zr_K9erBx4v1Z0d2WNNYaQ1_69Z-Y5o5o6ge904glDZdlbPn03bZDLYQ8rEu0x2HAePWYtKWrXA_fx5KtIUa7hkLiSJdVtkd9HVXxec7zIjOoQ33ctY235yHr2fRQ0aSmheviREliwIH9DV5m67Hi6OZlvC2bAlbt8/s1200/photo_2026-04-28_09-32-31%20(2).jpg
យោងតាមលោក ផានុមបុត្រ ច័ន្ទថារោជ អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ បាននិយាយថា បន្ទាប់ពីរៀបចំពិធីសាសនាដើម្បីគោរពបូជាដល់បារមីអ្នកថែរក្សាប្រាសាទតាក្របី ក្រសួងវប្បធម៌ និងក្រសួងការពារជាតិថៃ បានសម្រេចអនុម័តថវិកាចំនួន ២០ លានបាត ដែលត្រូវបានប្រគល់ភារកិច្ចឱ្យនាយកដ្ឋានវិចិត្រសិល្បៈជាអ្នកបែងចែក និងចាប់ផ្តើមការងារជួសជុលប្រាសាទដើម្បីឲ្យវិលមកសភាពដើមវិញទាំងស្រុងក្នុងរយៈពេល ២ ឆ្នាំ។

តាមផែនការខាងលើនេះ អ្នកជំនាញរបស់ថៃនឹងធ្វើការរុះរើថ្មទាំងអស់របស់ប្រាសាទ ហើយទើបធ្វើការប្រមូលផ្គុំឡើងវិញឲ្យចេញជារូបរាងតាមរចនាសម្ព័ន្ធដើម។ លោក ផានុមបុត្រ បានបង្ហាញក្ដីរំពឹងចំពោះដំណើរការជួសជុលនេះថា ពួកគេមានទំនុកចិត្ត 100% ថានាយកដ្ឋានវិចិត្រសិល្បៈនឹងអាចជួសជុលទីតាំងនេះ ហើយអ្វីៗនឹងវិលទៅរកភាពរុងរឿងដូចដើមវិញ។ ហើយក្នុងអំឡុងពេលនៃការជួសជុលនេះ បុគ្គលិកយោធាជាច្រើននឹងត្រូវដាក់ពង្រាយដើម្បីជួយ និងធានាសុវត្ថិភាពរបស់ក្រុមជួសជុលរហូតដល់ដំណើរបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVQ1S-jFzIqtAiGnxJbJXQtgTMzziYOgTb__WmYztwyrlscmL4RPIqaXmkZzsG3DlqtoB7Bd_LyBrqwqem7reISNgQQXBCFsJF-6XKeXx7aS7SFc2p5VyWtLVkFUG77CxOtAsS1E9b6Fb43v93kmAYnEKpl2urOTpHrFTerAOuFFK0uCYPxefAPCuGVg/s1200/photo_2026-04-28_09-32-31.jpg

បើទោះបីជាបានដឹងយ៉ាងច្បាស់ថាប្រាសាទនេះគឺកម្មសិទ្ធិរបស់កម្ពុជា ប៉ុន្តែមន្រ្តីរួមទាំងប្រជាជនថៃនៅតែអះអាងដោយមិនអៀនខ្មាសថា ប្រាសាទតាក្របីគឺជាវិមាននៃដួងព្រលឹងស្នេហាជាតិរបស់ប្រជាជនថៃ ដែលមានតម្លៃខាងវិញ្ញាណដ៏ធំធេង។ ហើយយោធាបានលះបង់ជីវិតរបស់ពួកគេដើម្បីការពារវា ដូច្នេះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រមូលផ្តុំធនធានពេញលេញរបស់យើងសម្រាប់ការជួសជុល»។

ជុំវិញការប្រកាសរបស់ថៃក្នុងជួសជុល និងកែច្នៃទីតាំងបុរាណដ្ឋានដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដូចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជាច្រើនលើក ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ថៃនៅប្រាសាទតាក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdWow7rWU5874RlREHaRfELxIY0SJW_zdwr0EOvh8A-YO5Yf-zecjERWutpYbb1Fc4_1v8AdU5bSvqw-cO6FdHEIWPGefgP6S2Mw0FtJplFq-QQ0cayMt8tLYwrqCGqeeDX-R-0XTMHuwthDvXur5LlG1FcZ2g9tBGI0Wwi6FR9VY7gY3GCn6a2LI2Ps/s800/photo_2026-04-28_11-32-21.jpg

កម្ពុជាចាត់ទុកសកម្មភាពជួសជុល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ថៃថាជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី” និងជាការប៉ុនប៉ងបង្កើតឱ្យមាន “តថភាពជាក់ស្តែងនៅលើដី” (fait accompli) ដើម្បីគ្រប់គ្រងតំបន់នោះដោយខុសច្បាប់។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌កម្ពុជាបានប្រកាសយ៉ាងច្បាស់ថា មិនទទួលស្គាល់រាល់ការជួសជុល ឬការកែប្រែណាមួយដែលធ្វើឡើងដោយភាគីថៃឡើយ។ កម្ពុជាសង្កត់ធ្ងន់ថា ប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់កម្ពុជាទាំងស្រុង ផ្អែកលើផែនទីឆ្នាំ១៩០៤-១៩០៧៕

 

បែកធ្លា.យ ពេជ្រ សោភា សន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យមុនឡើងច្រៀង

0

ទស្សនិកជនបានឃើញតារាចម្រៀង ពេជ្រ សោភា ឈរនៅលើឆាកឡើងបកស្រាយបទចម្រៀងពីរោះៗជាមួយនឹងការតុបតែងខ្លួនបែបស្អាតៗ និងញញឹមពព្រាយដាក់ទស្សនិកជនប៉ុន្តែកម្រនឹងបានឃើញទិដ្ឋភាពនៅខាងក្រោយឆាកខ្លាំងណាស់ដែលតារាចម្រៀងរូបនេះសន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែនៅតែទៅបំពេញការងាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUraLFK9iKc0L9pLa85erCr7s9UOb6Jpjmm3CyAB4F4_45DpHdhRfOMt8fonU6MX83o0Edla_SyKYYpF5b6a2nukkOtj46A0OUTmohm7smhrCK6F0npdh0n5lWJQYa5n6Ru12gAI8XYQcerk-EUpSKY2mrPNLXFX6R6lhLigHeJ0f4ApsEZAp0HCFSzPg/s2048/image_2026-04-27_15-53-28.png

ទំនួលខុសត្រូវនិងវិជ្ជាជីវៈក្នុងនាមជាអ្នកចម្រៀងអាជីពនិងកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំអ្នកគាំទ្រកំពុងតែកោតសរសើរពីទំនួលខុសត្រូវលើកការងាររបស់តារាចម្រៀង ពេជ្រ សោភា។ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីតារាចម្រៀង រូបនេះសន្លប់ស្តូកស្តឹងហើយត្រូវបានគេបីចេញឡានទៅកាន់មន្ទីរពេទ្យទាំងវេលាម៉ោង១១យប់។ បន្ទាប់ពីទទួលបានការព្យាបាលសម្រាកនៅមន្ទីរពេទ្យមួយយប់នៅវេលាម៉ោង២រសៀលនាថ្ងៃបន្ទាប់ទាំងដៃនៅបណ្តោងសេរ៉ូមនៅឡើយតារាចម្រៀង ពេជ្រ សោភា បានចាប់ផ្តើមរៀបចំខ្លួនចេញពីមន្ទីរពេទ្យដើម្បីតុបតែងខ្លួនទៅបំពេញការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnpEw1mP86uV1DMOIWjmC22s7XZWo7qI0UmxKZVPK5BC2EBpfOA97PbPT-Kq4xwumfrATYv2fWPpeNcy7GUt5ayOBdKtcCpTg7l2_KYz15mdw_fS18UC0XcX0ht9uiTMV-bYH7qz0L0lR5j_VSP3nVv6jLOJ1SV7C3yozMSvLDFRfE1kP60uIY9wfv6d0/s1346/image_2026-04-27_15-53-27%20(2).png

បន្ទាប់មក វីដេអូបានបង្ហាញថានៅវេលាម៉ោង១០យប់ ពេជ្រ សោភា មានការសម្តែងជាមួយលោក ឆន សុវណ្ណារាជ នៅឯតាមផាប់មួយកន្លែង។ នៅលើឆាកប្រគំតន្រ្តី ពេជ្រ សោភា នៅតែបំពេញការងាររបស់ខ្លួនបានយ៉ាងល្អមានការសម្តែងទៅវិញទៅមកជាមួយនឹងលោក ឆន សុវណ្ណារាជ ហើយប្រហែលជាមនុស្សភាគច្រើនពុំបានដឹងពីបញ្ហាសុខភាពរបស់តារាចម្រៀងរូបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPHHZviI73jjR4N_eshWpzVCGtuQ943vIcE0eqv99O8MNZO8AuMoHNy2d1nntwapCVGYLWZAMOQg9lblAffCD0xh-KH-wK9AJopHK8Vs-UMp_dHl-7DKWx8U16_6XIrJ42Yi8HHJ4tU1jv21c6DcYD8h47NzhvT5HrH-IMTj6rJ6PXGCMxvBnMISmRxUc/s1440/image_2026-04-27_15-53-27.png

ក្រោយពីមានការចែករំលែកឈុតឆាកពីក្រោយនៃការឡើងសម្តែងរបស់ ពេជ្រ សោភា បើទោះបីជាប្រឈមនឹងបញ្ហាសុខភាពក្តីនៅតែបន្តការងារ បានធ្វើឱ្យមនុស្សជាច្រើនបានខម្មិនជូនពរឱ្យ ពេជ្រ សោភា ឆាប់ជាសះស្បើយខណៈអ្នកមួយចំនួនក៏កោតសរសើរពីភាពរឹងមាំរបស់តារាចម្រៀងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVw4loQk-znD8PrJrKvzLpCHidJZLR3JX8hXvyEjp_VKgjY9pNmtgReuuydBeEk5uvuaDBeShHzAmB-NwDSbv88PBK081Z4dNYlwMk6cNPgdsC2mnx0rhgJjHz9_iagk6mGxkBYWvtmcrFcKpWANGSAsn7XMLfPAe1invClyNsP7veFhbkf4J2McXX-2w/s1440/image_2026-04-27_15-53-28%20(2).png

ជារឿយៗអ្នកនាង ពេជ្រ សោភា តែងតែធ្វើឱ្យទស្សនិកជនកោតសរសើរពីរូបរាងស្លីមនិងភាពស្រស់ស្អាតរបស់តារាចម្រៀងរូបនេះបើទោះបីជាមានវ័យជ្រេបន្តិចក្តីប៉ុន្តែនៅតែរក្សារាងបានស្អាត ដែលមានមនុស្សស្រីជាច្រើនប៉ងប្រាថ្នា៕

ចិនដាក់កំហិតឱ្យរដ្ឋាភិបាលថៃបង្ក្រា.បបទល្មើសឆបោ.កអនឡាញជាបន្ទាន់

0

ធ្លាប់តែផ្សព្វផ្សាយលាបពណ៌ទម្លាក់កំហុសមកលើកម្ពុជាជាប្រទេសឆបោ.កអនឡាញ ប៉ុន្តែភ្លេចមើលពីប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងតំបន់ និងក្នុងពិភពលោក! ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រា.បការឆបោ.កអនឡាញដែលកំពុងតែកើនឡើងខ្លាំងនៅប្រទេសថៃ ហើយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakil សន្យាបង្ក្រា.បបទល្មើសអនឡាញឱ្យបានតាមសំណើរបស់ចិន ។

ប្រទេសថៃ គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងពិភពលោក និងមានបទល្មើសអនឡាញកើតឡើងមិនឈប់ឈរ ដូចជា ៖ ការជួញដូរមនុស្ស និងបោកបញ្ឆេតជនបរទេសមកធ្វើការឆបោកនៅប្រទេសថៃ ហើយជនជាតិចិនក៏ចាញ់បោក​ និងត្រូវគេជួញដូរមកប្រទេសថៃដែរ ដូចករណីតារាសម្តែងចិន ។ ទោះជារដ្ឋាភិបាលថៃអាណត្តិមុនៗបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ប៉ុន្តែនៅតែបង្ក្រាបមិនអស់ រហូតដល់ជនល្មើសលួចឆ្លងដែនមកកាន់ប្រទេសជិតខាង ក្នុងនោះកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារលំហូរជនល្មើសឆបោកអនឡាញឆ្លងដែនពីប្រទេសថៃ ។

សារព័ត៌មាននានារបស់ថៃព្យាយាមលាបពណ៌ដោយចោទប្រកាន់កម្ពុជាមានទីតាំងការឆបោកអនឡាញ ដើម្បីលាក់បាំងកំហុសកងទ័ពថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីឱ្យពិភពលោក យល់ខុសមកលើកម្ពុជា ។ ការពិត ថៃទៅវិញទេជាសម្បុក និងសម្បូរឆបោកអនឡាញខ្លាំងជាងប្រទេសជិតខាងទៅទៀត ប៉ុន្តែសារព័ត៌មានថៃបែរជាមិនហ៊ានដាក់ឈ្មោះប្រទេសខ្លួនថា «Scam Thailand» ។

កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនេះ លោក Anutin លើកឡើងពីគោលជំហររបស់ថៃចង់បង្កើនចំណងមិត្តភាពជាមួយចិនយូរអង្វែង និងសុំឱ្យចិនចាត់ទុកថៃដូចជាប្រទេសបងប្អូន ខណៈលោក Wang Yi ប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញ (OnlineScam) ដែលកំពុងតែកើនឡើងខ្លាំង ។

ភាគីថៃរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានទំនុកចិត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក Li Qiang មកបំពេញទស្សនកិច្ចនៅថៃនាពេលខាងមុខ ព្រមទាំងប្រាប់ទៅលោក Wang Yi អំពីស្ថានការណ៍ជម្លោះកម្ពុជា-ថៃ ថា ភាគីទាំងពីរសង្ឃឹមងាកមកកាន់ទំនាក់ទំនង និងសហការជាមួយគ្នាល្អប្រសើរក្នុងពេលដ៏ឆាប់ ។

គួរបញ្ជាក់ថា ថៃបានប្រឈមនឹងការកើនឡើងនៃបទល្មើសឆបោកអនឡាញក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ សមត្ថកិច្ចថៃបានចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់ដែលសម្ងំលាក់ខ្លួននៅប្រទេសថៃក្រោមរូបភាពវិនិយោគ ។ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីបទល្មើសឆបោកអនឡាញនៅប្រទេសថៃកើនឡើងតាំងពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់អស់រាប់ពាន់លានបាត សូម្បីតែអតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បង្ហើបដែរថា លោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយក្នុងនាមប្រទេសថៃ ៕

វណ្ណដា ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាប្លែកក្នុងឈុតមួយនេះ

0

យូរៗមានការសម្តែងម្តងម្កាលតារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រទៅចូលរួមយ៉ាងច្រើនកុះករនៅឯផាប់មួយកន្លែង។ អ្វីដែលកាន់តែពិសេសវត្តមានរបស់ វណ្ណដា នាពេលថ្មីៗនេះបានទាក់ទាញចិត្តអ្នកគាំទ្រជាច្រើនជាមួយនឹងពាក្យសរសើរថាស្រស់សង្ហាប្លែកហើយតុបតែងខ្លួនខុសពីរាល់ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICHkxNIElrB9eWrjkEJ9QAulvVu8eS7yd7RimeuYDPY7sakk6lLJ__b5GpbYVuN09k7rOcju9QQI3We8m-RUjEw5GwFtWhXW4HJ5EMzoc4HFflbAtSlvL5B2XyExai57qemgPEMjsipxhp7nqFcC-93LeyCwQW3lhov-uk1W9L6mlN8F26dmHhGLImfI/s2048/image_2026-04-27_14-44-58%20(2).png
បន្ទាប់ពីបាត់មុខពីការប្រគំតន្រ្តីអស់រយៈពេលជាច្រើនខែមួយរយៈចុងក្រោយនេះ តារារ៉េប វណ្ណដា បានបង្ហាញមុខកាន់តែញឹកញាប់ជាមុនដូចជាមានការប្រគំតន្រ្តីនានាទាំងឆាកតូច ឆាកធំ រួមទាំងផាប់ជាដើម ខណៈលោកគ្រោងនឹងមានការប្រគំតន្រ្តីបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរនៅយប់ថ្ងៃទី២៦ ខែមេសា ម្ចាស់បទ «JO» មានការសម្តែងនៅឯផាប់មួយកន្លែងនៅរាជធានីភ្នំពេញដោយបំពេអារម្មណ៍ទស្សនិកជនជាមួយនឹងបទចម្រៀងល្បីៗរបស់លោកទាំងថ្មី ទាំងចាស់ ទាំងបទសប្បាយរីករាយ និងបទខូចចិត្តដោយសារស្នេហាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7p2_3xO2sUZbflLcM3EVaWzU3vIpcEKkIHC9u063VlcFyY072_qDbthMlDyOYvBbqpaKSOzx5SBkbZCsF5aevGeIT4yBO483KV0HYQ5RC4IgD38VI8MleNe19RfszRNt5cFixNO2yBeQPkRhaY2_LGNrtlroIQ4a84X72H6vKvhw8BUIJqV9hVwbsIGo/s1920/image_2026-04-02_09-06-28.png

អ្នកគាំទ្រកាន់ឆ្នាំរបស់ វណ្ណដា បានកត់សម្គាល់ឃើញថា វណ្ណដា បានបកស្រាយបទចម្រៀងចាស់មានចំណងជើងថា «កុលាបខ្មៅ» ខណៈដែលអ្នកគាំទ្រខកខានស្តាប់បទនេះផ្ទាល់ជាយូរមកហើយ ហើយ វណ្ណដា កម្រនឹងមានការសម្តែងបទនេះដូចគ្នា។ ក្រៅពីនេះ វណ្ណដា បានបកស្រាយបទចម្រៀងសេដផ្សេងទៀតហាក់ដូចជាបង្ហាញអារម្មណ៍ខូចចិត្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAHXrkhkip1FR88oXukjl5BnmQ71ydpNUxoh80NZl5wHC6K-dwpSh108UTbClJdmou_BytO_GpcDsFCc1UQZ2mlmaV5NEZde2WvDFIM4b2NH4eZv-wje1NPHpl3fuEV7eFzISJnosnZX8vd5PRCKInp_aKlWdP0vyGPQmkUGq_EwHY4R7PPO4oP-5cTU/s1759/image_2026-04-02_09-06-29.png

ទោះយ៉ាងណាជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទ វត្តមានរបស់ វណ្ណដា លើកនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាពិសេសទៅលើការតុបតែងខ្លួនរបស់លោក។ វណ្ណដា បានពាក់មុខសម្រាប់ការសម្តែង មានទាំងបន្ថែមអាវក្រៅពណ៌បៃតង និងលេងស្ទាយ៍សក់ឡើងស្រស់សង្ហាដូចតារាកូរ៉េ។ មនុស្សជាច្រើននៅលើអ៊ីនធឺណិត បានសរសើរ វណ្ណដា ថាតារារ៉េបរូបនេះស្រស់សង្ហាប្លែកហើយតុបតែងខ្លួនខុសពីរាល់ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS59F2B0LmsTUdkufbeVeRfsGBr9DXOFz8dJYzQjU6HFvUJpth3X-8ym5TLXFAYZAQgc-L_4HPT8o09mDpcKJg-ZV21KuNVbHPL8oqg1eRBqHL3vqTd4nujHoS3U1BuBIrmVdidtHK-1Bj9UaUbp0abfBhWYAIKB0GHKjOjD2C1_N090KXduZMSsGidGw/s2048/image_2026-04-02_09-06-30.png
គួរឱ្យដឹងថា ការសម្តែងរបស់ វណ្ណដា នៅតាមផាប់បានប្រមូលផ្តុំអ្នកគាំទ្រជាច្រើនហើយពេលវេលានោះស្ទើរតែប្រែក្លាយទៅជាការប្រគំតន្រ្តីផ្ទាល់របស់លោកដោយមានមនុស្សជាច្រើនឡើងឈរសម្រុកថតលោកសឹងតែគ្រប់គ្នា។ សំឡេងភ្ញៀវដែលចូលរួមនៅទីនោះគឺបានស្រែកច្រៀងឡើងស្រុះគ្នាធ្វើឱ្យអ្នកទស្សនាតាមបណ្តាញសង្គមក៏សប្បាយរីករាយទៅជាមួយ៕

ឆឹម សក្កដា ទម្លាយរឿងហួសចិត្តមានអ្នកឆាតចង់ឱ្យថតរឿង១៨បូក

0

ជាតារាចម្រៀងនិងសម្តែងសម្បូរសាច់ដុំកង់ៗក្បាលពោះរាបស្មើនិងមានរូបភាពសង្ហា តារាប្រុស ឆឹម សក្កដា ត្រូវបានក្រុមហ៊ុនចិនទាក់ទងឱ្យថតរឿង១៨បូកដោយបញ្ជាក់ថានឹងលាក់ការសម្ងាត់បិទប្រទេសខ្មែរមិនឱ្យមើលឃើញឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15GFThWxTFGW5Xdrc6ooQEW9G728s0TfN-ozzpV0aT9xj7SYa9WAT97dpJUAP56q-OxtQ8gFEoGShgUWe66pgtgaafoQGPkhyphenhyphenfFTSm5Gd4Ej95kOytCbgFrTyG3aZnRaQC9zY1CdE6Hd-O8zzR2gJcPbw7yV_KyUU9D1mObSwjEahpNxoE2Kc9mIqYMM/s1920/image_2026-04-27_14-02-33.png

ប្រិយមិត្តមួយចំនួនធំបានស្គាល់លោក ឆឹម សក្កដា តាមរយៈស្នាដៃសិល្បៈជាច្រើនមានទាំងការសម្តែងភាពយន្តបុរាណ សម័យ សម្តែងក្នុង MV បង្ហាញខ្លួនជាតារាចម្រៀង រួមទាំងមានទំនាក់ទំនងជាមួយនឹងតារាចម្រៀងល្បី ពេជ្រ សោភា។ នៅលើបណ្តាញសង្គមរបស់លោកក្រៅពីបង្ហោះការងារ ឆឹម សក្កដា ក៏បានចែករំលែករូបភាពជីវិតជាប្រចាំថ្ងៃជាដើម ជាពិសេសក៏បានថតរូបនៅកន្លែងហាត់ប្រាណ ការដោះអាវ ដែលអាចឱ្យទស្សនិកជនបានមើលឃើញពីសាច់ដុំនិងរូបរាងស្រស់សង្ហារបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZRPvoontpCKeSePwOvMz34oA2p9nTz1o4M0Gkzpk_g6B-zCnDDQ8M2zJ6e2ZD80n0G-HvCLwUgh5nPWZZVFp2gv2IYoQtsyrJB3u-ojy9Z-OkMeV9j_snTGCLnyy7zEImGqmpYIYT_6Xyp_g5fehx6-_6F_AQvVxHbdI2XgduVN-o2BFECIeZ0G9oJ8/s1720/image_2026-04-27_14-02-28.png

អ្វីដែលកាន់តែហួសចិត្ត ឆឹម សក្កដា ទើបតែបានចែករំលែករឿងរ៉ាវថ្មីមួយក្នុងពេលដែលមានមនុស្សទាក់ទងលោកឱ្យថតកុនកូនជ្រូក។ តាមការបង្ហោះពីតារាសម្តែង ឆឹម សក្កដា គណនីអនាមិកនោះបានឆាតសួរពីលោកមានទទួលថតខ្សែភាពយន្តទៀតដែរឬទេ ខណៈលោកបានបញ្ជាក់ថានៅតែទទួលថតធម្មតា។ ក្រោយមកគណនីនោះបានសួរពីតម្លៃខ្លួនរបស់ ឆឹម សក្កដា ហើយតារាសម្តែងរូបនេះក៏បានសួរត្រឡប់មកវិញតើការងារថតនោះជាប្រភេទដូចម្តេច បុរាណឬសម័យ ជារឿងភាគឬរឿងដុំ និងសួរអំពីក្រុមហ៊ុននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivYa0p3sgZ9sj0S7F1VdWmsHkPo97u7tYKUyVyvfFWAGT-wzDcHRFO29juttsIqWvli0-cNIvDLoEW_u3_ODqc2Qfzhc8evqQCCpKS_ldJNablI_-bBFM0OwGZzGoQ5U-uD2aajvPa9rN_XzzpY29HkeYCQnf2FbKlZXk9ZMSlQnP-kpt-RHopb7awFq4/s2048/image_2026-04-27_14-02-31%20(3).png

ឆឹម សក្កដា បានទទួលចម្លើយមកវិញថាក្រុមហ៊ុននោះគឺជារបស់ចិនហើយការសម្តែងរឿងនោះគឺជាប្រភេទរឿង១៨បូក ផុសតែវេបសាយបរទេសបិទមិនឱ្យខ្មែរឃើញឡើយ ថែមទាំងធានាលាក់ការសម្ងាត់ជូនទៀតដោយតម្លៃខ្លួនអាចចរចាបាន។ មិនត្រឹមតែប៉ុណ្ណោះគណនីនោះថែមទាំងបន្ថែមទៀតថា ឆឹម សក្កដា គឺល្បីឈ្មោះស្រាប់ដូច្នេះតម្លៃខ្លួននឹងលើសពីអ្នកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jPkdbLuq7KmYqAi1x8wJrbGxKQdbR7Y0lBG1a-YFv36m_5fde1yOIQVKecUkGQzn7TDmGcGG44wiIA6HkuUp2OsoiVSeclJFv2mpx-02Q5MOseTlaA7ZFTXkZgbNMdqNosRNkrFn0_7wVb8vzLLYR94bHufrV_RwoYq6s-JX4gsgCik0WNobCbxOg2k/s2048/image_2026-04-27_13-18-01.png

ក្រោយពីដឹងថាជាក្រុមហ៊ុនរបស់ចិននិងចង់ឱ្យសម្តែងរឿងជាប្រភេទ១៨បូក តារាសម្តែង ឆឹម សក្កដា បានបដិសេធភ្លាមៗប៉ុន្តែនៅឆ្លៀតលេបខាយពាក្យសម្តីចង់ឃើញមុខតួស្រី ប៉ុន្តែត្រូវបានគណនីនោះបដិសេធ។ បន្ទាប់ពី ឆឹម សក្កដា បង្ហាញរឿងហួសចិត្តបែបនេះហើយបណ្តាអ្នកសិល្បៈនិងអ្នកគាំទ្ររបស់លោកបានចូលទៅបញ្ចេញមតិព្រោងព្រាត៕

ថៃជាប់ចំណាត់ថ្នាក់ទី៤ ប្រទេសដែលរងគ្រោះទឹកជំនន់ខ្លាំងបំផុតលើពិភពលោក

0

បើនិយាយពីប្រទេសក្នុងតំបន់អាស៊ានដែលមានគ្រោះធម្មជាតិកើតឡើងមិនឈប់ឈរ មិនថាសីតុណ្ហភាពកើនឡើងខ្ពស់ គ្រោះរាំងស្ងួត ទឹកជំនន់ ភ្លៀងខ្លាំង ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបា.ញ់ គឺគ្មានប្រទេសណាក្រៅពីថៃទេ ។ ថ្មីៗនេះ ថៃត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសប្រឈមនឹងហានិភ័យទឹកជំនន់ខ្លាំងក្លាបំផុតក្នុងលំដាប់ទី៤ លើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធគ្មានចំណាត់ដោះស្រាយបញ្ហានេះ រីឯ​វៀតណាម ​ជាប់លំដាប់ទី១, អេហ្ស៊ីប ទី២ និងបង់ក្លាដែស ទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaNDwY1nCK_l1Qmv1QW9tJk0xY1eHMohY_Sv-FlY271LqAfRMwInNHzTV174cX1wv88YjF9MxhAtjgD-HU0pCq4tdn-rzIKwjkDLQnn1d6OPztqoyV-D28MvJiUbTobTMoK564XDE59OC1ih4oI7CqTpgLNVCFnA_sY2afvRGA9pyXBoR08-x__qtcwA/s1280/photo_2026-04-28_08-45-39.jpg

គណៈកម្មការអឺរ៉ុបបានចាត់ចំណាត់ថ្នាក់ថៃជាប្រទេសប្រឈមហានិភ័យទឹកជំនន់ខ្លាំងបំផុតស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក រីឯប្រទេសវៀតណាមជាប់លំដាប់ទី១ ដែលប្រឈមហានិភ័យទឹកជំនន់ខ្លាំងបំផុត ខណៈអេហ្ស៊ីប លំដាប់ទី២ និងបង់ក្លាដែស លំដាប់ទី៣ ។ ប្រទេសថៃងាយកើតទឹកជំនន់ធ្ងន់ធ្ងរ គឺបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ការឡើងកំដៅផែនដី គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ។ នេះបើតាមការចុះផ្សាយរបស់ហ្វេសប៊ុកផេកបរិស្ថាន (Environman) នៅប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLV89VJqTWskk2eMSOSGAZR8HHicrBUD12yQsaY-tSVhEVrF2fIAwZmnwOMO0QoPVW1mBwzvLsPuAs2ikeUkrbjd4ELylXTKMYny0IxAQ2Z6bGqkSL6FkeWCDZETM2lRrp1ApEfr67BqKdEvXtbqcrht10s4UqQEwpUJFQDZzQ4YiaW28rCdhV8OoL_uo/s1000/photo_2026-04-28_08-45-40.jpg

ប្រទេសថៃងាយកើតគ្រោះទឹកជំនន់ជាងប្រទេសផ្សេងៗក្នុងតំបន់ ជាក់ស្តែង ខេត្តភាគខាងត្បូងកន្លងមកបានលិចលង់យ៉ាងខ្លាំងបណ្តាលឱ្យមនុស្សរងរបួស បាត់បង់ជីវិតរាប់ពាន់នាក់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ អ្នកជំនាញបរិស្ថានសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិ ជាពិសេស ដោះស្រាយគ្រោះទឹកជំនន់ជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi56ssLQgCiMp0fTx9VKd0_-cpjAe3wwTs0TJM334KVNgNty57Rk48RPW-jFcjulQdD_RzHIXfpGB3KCWCMWgOjfUuqG-movs-P3eZAQSq1ojIotui_92F30mOR4OhcYKzhQEebfPbl4Ta3LUrLWfmmopLQ8lEAPKKhwe5t6i6Px-jf2lw1DQISrLfQ_GE/s960/photo_2026-04-28_08-45-37.jpg
    ផលប៉ះពាល់កើតឡើងដោយសារការឡើងកំដៅផែនដី គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានជំរុញឱ្យថៃបាត់បង់ជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងប៉ះពាល់សេដ្ឋកិច្ច ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចថៃធ្លាក់ចុះទាបបំផុតក្នុងតំបន់អាស៊ាន ទំនិញឡើងថ្លៃគ្រប់មុខ ដោយសារវិបត្តិថាមពល ។ បើទោះជាថៃងាយប្រឈមនឹងគ្រោះទឹកជំនន់ខ្លាំងជាងគេក្តី ប៉ុន្តែរដ្ឋាភិបាលថៃបែរជាពុំសូវមានចំណាត់ការទប់ទល់ទឹកជំនន់ទៅវិញ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-KB8XSh7jtoAmneDC0juC2P6Sx4Ea0-yNkiPz3XuI2qRZVK4EhP3P6n46oPpbHS1qDN1C9ZpegR21HUhC2cNMKrgZRXnqCm0DkPStO19gQBppxReOIv7SQuq_HSA07P5CmyBJcuYGBtE7fbJVYjk5erMU2QrDcONv5etlttHRc4WJS9ejAfdCW1SM39g/s976/photo_2026-04-28_08-45-38%20(2).jpg
    ការចំណាត់ថ្នាក់ផ្សេងទៀតរបស់ភ្នាក់ងារស្រាវជ្រាវ BloombergNEF (BNEF) ក្នុងឆ្នាំ២០២៥ ទៅលើប្រទេសចំនួន២៥ ដែលបានកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិ បង្ហាញថា ប្រទេសថៃស្ថិតក្នុងលំដាប់ទី២៣ (នៅក្រោមគេ) ដែលកំណត់វិធានការតិចតួចក្នុងដោះស្រាយគ្រោះធម្មជាតិ ។ ភ្នាក់ងារស្រាវជ្រាវនេះផ្តល់ហេតុផលថា ថៃជាប្រទេសប្រឈមនឹងហានិភ័យទឹកជំនន់ខ្លាំងជាងគេលើពិភពលោក បែរជារដ្ឋាភិបាលគ្មានចំណាត់ការគ្រប់គ្រាន់សម្រាប់ដោះស្រាយគ្រោះធម្មជាតិ និងអនុវត្តចំណាត់ការមិនគ្រប់តំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBhsPNvsAIl5DSoKwjqczOC3xjPa0K7H2himGB1QHdKB6yk_4QxXV52BNQ0qBGwYW0YTjye7KnOeCEhrL_RAI9kDpuyna-nF-ASjBGXUBRjH1vzfdl7EXHQZ2709RBFZDCe-eM5xYiyH2UnRC082VKh0hIktBxg-u2eNmUHTcdIuN_i5hUuWpCiWN-Hk/s1280/photo_2026-04-28_08-45-38%20(3).jpg

    ដោយឡែក អ្នកជំនាញបរិស្ថានថៃថា បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិដោយសារបម្រែបម្រួលអាកាសធាតុ រួមមាន ៖ ទឹកជំនន់ធ្ងន់ធ្ងរ រលកកំដៅ គ្រោះរាំងស្ងួត ទឹកសមុទ្រកើនឡើង និងខ្យល់ព្យុះខ្លាំងបោកបក់លើទីក្រុងបាងកក និងខេត្តជាប់មាត់សមុទ្រប្រឈមទឹកជំនន់មិនឈប់ឈរ ។ កសិករថៃជាង១២លាននាក់ នឹងរងផលប៉ះពាល់ដោយសារគ្រោះធម្នជាតិខូចខាតដំណាំ ប្រាក់ចំណូលធ្លាក់ចុះ ប្រសិនបើគ្មានវិធានការច្បាស់លាស់ក្នុងការដោះស្រាយគ្រោះធម្មជាតិ ខណៈផលិតផលក្នុងស្រុកសរុប (GDP) នឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២០៥០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaalRI5EkducfvqS7uce-njXQzfaGH6MsgADsyGxBneMAHVPobNew86ejE_RSWINyqEP-ofItrsUiSvBogvTA1LGrJMDJFup6JnVXX9OZso4dCRw01QLGh8a96VKDBSwxhkDnOY1doLh2v1_mIggBIRxi0rxK9VC4M6U9hGUMM9ik1egNGE2UkUK71i14/s1169/photo_2026-04-28_08-45-38.jpg

    អ្នកជំនាញបរិស្ថានសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់វិធានការដោះស្រាយគ្រោះធម្មជាតិជាបន្ទាន់ ពីព្រោះបើមិនពន្លឿនការកំណត់វិធានការចាប់ពីឥឡូវនេះទេ ប្រទេសថៃនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះធម្មជាតិមិនអាចដោះស្រាយបាន ៕

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រ ចំនួន ៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

0

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkfS_6dSXsxZiU-xvCXMotdAkqtqc9bVcBv9Juc_JjhYRl4ofuRmtNQYqYoQAW4ds1DQLRwnVDMDzml9hNffb67xt9j-Ubr2Q97Kca0Dxq13F3kvvAxsB8t6P_SPJdUc9KjhpHJ8D-__9PKx0mayJ3cyAxPYwZ8iY86RZ6VVEvc2xgzd_kTEoN1AKwVpw/s2048/500226994_1269522008356075_8485266959079878319_n.jpg ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួនរហូតដល់ ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0jBb9XU3Zi7XWZ12VudkW85M3q6UBM8nCpS0AL-HExwKPn8i3Wn39ZyK_7unZ2XBJoxlKMJT_v-NUUm78U6TsLlraXc_-UkKF_ordC-eAxyzGGacTl1FoXe3QJn0QdQ51PaZsGVBa0H6hoi0h9ZvjM_PL0Y8liXI-0pxLMcN4ENHTejCOGITJngKtpS8/s3126/VBL_Monde%20Selection_Poster%20update.jpg
ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ហើយបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុតក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោកសម្រាប់ផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzSiaGTtS5PYhDhJ9uF1T9MWcN1GcOitoFXnRHyW01ICpGv8SzGcpRuLVlKG-NebWtVgs1FEmB_1BJYeBfYxE8UqFTr-JdZG_F7T0YpirC5xqOlhD6Bd07vKijUd7K9ogOsL4ZgyQxWqQU7rdj7w6L5IBMA9aGAGn7UJmethmGo0MPfB3XVxx_C1USjYs/s2048/500204338_1269520798356196_4340375948437034856_n.jpg ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងគុណភាព និងអនាម័យបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtj1u3kyLLpx-l9NWq3IzEZEmPqdppjlC3gHEJ9oarxh41LJvRPkR3SgC7_XA9mt0vmTjB_O6U9XIHTwoULKJnxRK5SwiUTFB7lCm_h2iHXgAjAmZxQAYLxWllCeeyPXyc7MjGj3-llC-4HKuzO-2K480I179xycLFRIL6GXN6P3aZNKCkc1f3xJOKl4/s2048/500231124_1269521501689459_7959704488524387507_n.jpg ការគិតគូរលើកត្តាគុណភាព និងសុវត្ថិភាពមិនបញ្ចប់ត្រឹមនេះឡើយ ក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានវិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រង់គុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO22000 ផងដែរ ហើយនេះពិតជាបានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមានគុណភាពល្អដ៏ពិតប្រាកដ ហើយព្រមទាំងបាននាំនូវមោទនភាពជាតិលើឆាកអន្តរជាតិដែលផលិតផលខ្មែរមានគុណភាពប្រកួតប្រជែងលក្ខណៈអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAwxmWCoBtp60doNPoT1f6SUjbVffngpx1PfI6Vc0sO5TSAYFeoRctAhFyYOANX1LVlbEQtY4IPfWg4mrKFkMvkpTyWXkYmX4xhLVi6dlRQJL5pHOYbZlCl5kc7VMpGEyWYkl4uiyF4NDo1NqqwhMIqhfJp8jPI1eblZibXOpOLEc8pYdvPxZNwREIF0/s2048/500627747_1269521425022800_7042342716748368806_n.jpg
រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុនវឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពពិតទទួលស្គាល់ជាអន្តរជាតិ ផលិតនៅក្នុងស្រុកខ្មែរ ដោយសហគ្រិនជនជាតិខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmp9p9B4X-hTz1spFNoDdoTwFQhNw6PrTfo8LOcQqPOzGRKVQR6KpfURyjzY5hQh3hakZQ9XD9a71SQiwmvAJBx6YrTMcZ7_rjsSjZW69jdMtIxNzlY8bdmwKh1G1uafZAKJBSAfJ_CC6w3dHC3ipx2zpNKUQCxk9QBj-oK62VsnJ4P8HM0_hSdJwq3o/s2048/501343786_1269635871678022_5263184175990570019_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKMdlkbHj9yKk-aMPlKFviBtEVnlVR1ntgqytCge5ob3QiLHx2nLQxTUDuEVdksgoeu7_IoWlVHGtQHelC3dfi6qVIk84POdygWbTH10osLcPCtfl7exeKsqZBmRniQERU8FHhpKVVeAqCJ3hZk2RGTNSoRc_qJgGC_kJgFMWAKDbA5j7mOR2-M3xtb8/s2420/Certificate_REC327_V6_FSSC_080_AF_2025_Vattanac_Brewery_Co_,_Ltd.png