Home តារាជាតិ ឆឹម សក្កដា ទម្លាយរឿងហួសចិត្តមានអ្នកឆាតចង់ឱ្យថតរឿង១៨បូក

ឆឹម សក្កដា ទម្លាយរឿងហួសចិត្តមានអ្នកឆាតចង់ឱ្យថតរឿង១៨បូក

82
0

ជាតារាចម្រៀងនិងសម្តែងសម្បូរសាច់ដុំកង់ៗក្បាលពោះរាបស្មើនិងមានរូបភាពសង្ហា តារាប្រុស ឆឹម សក្កដា ត្រូវបានក្រុមហ៊ុនចិនទាក់ទងឱ្យថតរឿង១៨បូកដោយបញ្ជាក់ថានឹងលាក់ការសម្ងាត់បិទប្រទេសខ្មែរមិនឱ្យមើលឃើញឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15GFThWxTFGW5Xdrc6ooQEW9G728s0TfN-ozzpV0aT9xj7SYa9WAT97dpJUAP56q-OxtQ8gFEoGShgUWe66pgtgaafoQGPkhyphenhyphenfFTSm5Gd4Ej95kOytCbgFrTyG3aZnRaQC9zY1CdE6Hd-O8zzR2gJcPbw7yV_KyUU9D1mObSwjEahpNxoE2Kc9mIqYMM/s1920/image_2026-04-27_14-02-33.png

ប្រិយមិត្តមួយចំនួនធំបានស្គាល់លោក ឆឹម សក្កដា តាមរយៈស្នាដៃសិល្បៈជាច្រើនមានទាំងការសម្តែងភាពយន្តបុរាណ សម័យ សម្តែងក្នុង MV បង្ហាញខ្លួនជាតារាចម្រៀង រួមទាំងមានទំនាក់ទំនងជាមួយនឹងតារាចម្រៀងល្បី ពេជ្រ សោភា។ នៅលើបណ្តាញសង្គមរបស់លោកក្រៅពីបង្ហោះការងារ ឆឹម សក្កដា ក៏បានចែករំលែករូបភាពជីវិតជាប្រចាំថ្ងៃជាដើម ជាពិសេសក៏បានថតរូបនៅកន្លែងហាត់ប្រាណ ការដោះអាវ ដែលអាចឱ្យទស្សនិកជនបានមើលឃើញពីសាច់ដុំនិងរូបរាងស្រស់សង្ហារបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZRPvoontpCKeSePwOvMz34oA2p9nTz1o4M0Gkzpk_g6B-zCnDDQ8M2zJ6e2ZD80n0G-HvCLwUgh5nPWZZVFp2gv2IYoQtsyrJB3u-ojy9Z-OkMeV9j_snTGCLnyy7zEImGqmpYIYT_6Xyp_g5fehx6-_6F_AQvVxHbdI2XgduVN-o2BFECIeZ0G9oJ8/s1720/image_2026-04-27_14-02-28.png

អ្វីដែលកាន់តែហួសចិត្ត ឆឹម សក្កដា ទើបតែបានចែករំលែករឿងរ៉ាវថ្មីមួយក្នុងពេលដែលមានមនុស្សទាក់ទងលោកឱ្យថតកុនកូនជ្រូក។ តាមការបង្ហោះពីតារាសម្តែង ឆឹម សក្កដា គណនីអនាមិកនោះបានឆាតសួរពីលោកមានទទួលថតខ្សែភាពយន្តទៀតដែរឬទេ ខណៈលោកបានបញ្ជាក់ថានៅតែទទួលថតធម្មតា។ ក្រោយមកគណនីនោះបានសួរពីតម្លៃខ្លួនរបស់ ឆឹម សក្កដា ហើយតារាសម្តែងរូបនេះក៏បានសួរត្រឡប់មកវិញតើការងារថតនោះជាប្រភេទដូចម្តេច បុរាណឬសម័យ ជារឿងភាគឬរឿងដុំ និងសួរអំពីក្រុមហ៊ុននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivYa0p3sgZ9sj0S7F1VdWmsHkPo97u7tYKUyVyvfFWAGT-wzDcHRFO29juttsIqWvli0-cNIvDLoEW_u3_ODqc2Qfzhc8evqQCCpKS_ldJNablI_-bBFM0OwGZzGoQ5U-uD2aajvPa9rN_XzzpY29HkeYCQnf2FbKlZXk9ZMSlQnP-kpt-RHopb7awFq4/s2048/image_2026-04-27_14-02-31%20(3).png

ឆឹម សក្កដា បានទទួលចម្លើយមកវិញថាក្រុមហ៊ុននោះគឺជារបស់ចិនហើយការសម្តែងរឿងនោះគឺជាប្រភេទរឿង១៨បូក ផុសតែវេបសាយបរទេសបិទមិនឱ្យខ្មែរឃើញឡើយ ថែមទាំងធានាលាក់ការសម្ងាត់ជូនទៀតដោយតម្លៃខ្លួនអាចចរចាបាន។ មិនត្រឹមតែប៉ុណ្ណោះគណនីនោះថែមទាំងបន្ថែមទៀតថា ឆឹម សក្កដា គឺល្បីឈ្មោះស្រាប់ដូច្នេះតម្លៃខ្លួននឹងលើសពីអ្នកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_jPkdbLuq7KmYqAi1x8wJrbGxKQdbR7Y0lBG1a-YFv36m_5fde1yOIQVKecUkGQzn7TDmGcGG44wiIA6HkuUp2OsoiVSeclJFv2mpx-02Q5MOseTlaA7ZFTXkZgbNMdqNosRNkrFn0_7wVb8vzLLYR94bHufrV_RwoYq6s-JX4gsgCik0WNobCbxOg2k/s2048/image_2026-04-27_13-18-01.png

ក្រោយពីដឹងថាជាក្រុមហ៊ុនរបស់ចិននិងចង់ឱ្យសម្តែងរឿងជាប្រភេទ១៨បូក តារាសម្តែង ឆឹម សក្កដា បានបដិសេធភ្លាមៗប៉ុន្តែនៅឆ្លៀតលេបខាយពាក្យសម្តីចង់ឃើញមុខតួស្រី ប៉ុន្តែត្រូវបានគណនីនោះបដិសេធ។ បន្ទាប់ពី ឆឹម សក្កដា បង្ហាញរឿងហួសចិត្តបែបនេះហើយបណ្តាអ្នកសិល្បៈនិងអ្នកគាំទ្ររបស់លោកបានចូលទៅបញ្ចេញមតិព្រោងព្រាត៕