ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទៅត្រួតពិនិត្យស្ថានការណ៍នៅច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ឬច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ក្រោយពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ។ នាយករដ្ឋមន្ត្រីថៃបានជជែកជាមួយពលរដ្ឋ និងអាជីវករនៅបរិវណព្រំដែន ពលរដ្ឋមួយចំនួនផ្តល់កម្លាំងចិត្ត ពលរដ្ឋថៃខ្លះបណ្តេញចេញ ខណៈអាជីវករលក់ដូរផ្សាររុងក្លឿ នាំគ្នាតវ៉ាជាមួយនាយករដ្ឋមន្ត្រីថា ការបិទព្រំដែនបានឃ្លងលឹក ធ្វើឱ្យពិបាកលក់ដូរយ៉ាងខ្លាំង បាត់បង់ចំណូលរហូតដាច់ពោះស្លា.ប់ ពិបាកជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbHzWm2r-VgetlHSA0lDaIYIJx3qjsqs51UlFyb-EtyhdhD3BwAotfR7Di_M_4z193n9cIfBnCkqXCRJt1WTv9doKXmT9DKle-jzG8Cd3a6v6iLaure7JPNV-cz3QmWNty038oIjHfONkvfy9CJz8b8TKKqxC1inBL1zbOTSrTK569N9XMA9mvS8-ZSpV/s1280/photo_2025-06-27_08-44-17.jpg
នាវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៦ ខែមិថុនា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ រួមទាំងមន្ត្រីមួយចំនួនបានធ្វើដំណើរមកដល់ច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ព និងមន្ត្រីក្នុងតំបន់ រួមទាំងស្តាប់អភិបាលខេត្តស្រះកែវ រាយការណ៍ពីស្ថានការណ៍ទូទៅ ។ លោកស្រី ផេថងថាន និយាយថា ពលរដ្ឋនៅស្រះកែវ អាចសម្របខ្លួនបានជាមួយការបិទព្រំដែន ប៉ុន្តែអាជីវកររងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiouTZLlmFRIfQzn1IaW2solYcl2D3p-DdMLDDj_57pWMmUUAqVWfsHexRC1cJ_E4jX6e-CBaSg8O59sD_DVL8HGhyphenhyphenquNPdyPIPiNPogpXg2SMZh1lkqMhbrfncJ-fy8LuSUE-J8JdUZ0C-Sw-nPaUQLCeDstmosD42KpULLf70YEjjv2fadq8kxhVIk0Lz/s1000/image_2025-06-28_10-00-33.png

បន្ទាប់មក លោកស្រី ផេថងថាន ក៏បានដើរទៅជួបពលរដ្ឋដែលមករង់ចាំទទួលស្វាគមន៍ និងប្រគល់ផ្កាផ្តល់កម្លាំងចិត្តឱ្យនាយករដ្ឋមន្ត្រីតស៊ូបន្តទៀត ។ ប៉ុន្តែនៅបរិវេណមុខច្រកព្រំដែនបានឃ្លងលឹ មានពលរដ្ឋថៃប្រមាណ ៣០នាក់ បានស្រែកបណ្តេញលោកស្រី ផេថងថាន និងកាន់ស្លាកសរសេរថា «នាយករដ្ឋមន្ត្រីលក់ជាតិ» «នាយករដ្ឋមន្ត្រីបេះដូងខ្មែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqaueFsXgYW4CygNgHnZZr69i0zv-RiFVhkq_SD7UAJNIz-m9hCEcyci9XW2nHhfjVgkbaezjQk8dmHz-MCl5rOZxRevCKanUKOc7v0wHT_sxGuincBmRseKIvtrSUEWoCE-cH6_QoDmzTQIkXBgRp8sJVO-iOsoEzYouHKp9uITLNKiEWXKdXHz0f1TUM/s1280/photo_2025-06-27_08-44-18.jpg
ចំណែកក្រុមអាជីវករថៃបានមករង់ចាំរថយន្តរបស់លោកស្រី ផេថងថាន អំពាវនាវឱ្យថៃបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដើម្បីឱ្យអាជីវករងាយស្រួលលក់ដូរ ដោយសារអាជីវករនៅផ្សាររុងក្លឿ និងលក់នៅបរិវេណព្រំដែនបានឃ្លងលឹក រងផលប៉ះពាល់ខ្លាំង ពុំអាចទិញ-លក់ទំនិញជាមួយពលរដ្ឋខ្មែរ ។ អាជីវករប្រាប់ថា ពួកគេយល់ពីបញ្ហាសន្តិសុខ ប៉ុន្តែពេលមានបញ្ហាប្រាសាទព្រះវិហារកន្លងមក គ្មានការបិទព្រំដែនជាប់កម្ពុជាបែបនេះទេ ។ ពេលនេះ ស្ថានការណ៍ធ្ងន់ធ្ងរជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ពលរដ្ឋលំបាកខ្លាំង សូមលោកស្រី ផេថងថាន បើកព្រំដែនឱ្យរថយន្តដឹកទំនិញអាចចេញ-ចូលបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6NiG23pSk8V5Riea5D3DS2vkKTyMYv9hFAOhxXWzXXB8Fbf5qEkqjbvzSNenmMaV2kK2p0bB1j-cnNB3N9BV-u5iiGQHBrBuvsi1XzUbDwbSOg4ImH0SjWOTUs2JPhWKNkqNDHiaeJ6_K9fhXUEVMvrOq8GGswUjCPLffxzxexrXyO8TRNAOf5hXsaycm/s1280/image_2025-06-28_10-00-33%20(2).png
ក្រុមអាជីករថៃនិយាយថា ពេលនេះ ពួកខ្លួនលំបាកបំផុតគ្មានប្រាក់ចំណូល ផ្ទះក៏ត្រូវបង់រំលស់ និងរថយន្តបង់រំលស់ ។ ហេតុនេះ នាយករដ្ឋមន្ត្រីត្រូវសម្រួលឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនបានខ្លះៗ ។ អាជីវករថៃលក់ដូរនៅទីនេះអាចស្តាប់ភាសាខ្មែរបានទាំងអស់ គឺការបិទព្រំដែនពុំធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ទេ ប៉ុន្តែពលរដ្ឋថៃស្លាប់ ពីព្រោះនៅកម្ពុជាមានការលក់ដូរទំនិញធម្មតា ពុំខ្វះខាតទំនិញទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJeJiCScPLx0GfTNoNiUytyEzvv7xI9xtMudwG-nnUx03SYtHrQTuWHAuLqsK0nrSABqpee9-5dF-xEhD6p5-rVEvZMrSvRYEJKfwGMDklElm_nA5azc7W0Yp1-oSBp6F70Eri5txI0TJOiQPG7TBdkaYOF8rTgztLdJ_oCP50F3NQpdcvPd4G91muFN0/s1280/photo_2025-06-27_08-44-18%20(2).jpg
ការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអនឡាញ ធ្វើឱ្យពលរដ្ឋ និងអាជីវករថៃលក់ដូរនៅព្រំដែនលំបាកយ៉ាងខ្លាំង មិនថាការលក់ដូរនៅព្រំដែនបានឃ្លងលឹក ការលក់ដូរនៅផ្សាររុងក្លឿ, ផ្សារឆងចម នៅច្រកព្រំដែនអូរស្មាច់-ឆងចម និងច្រកជប់គគី-សាយតាគូ ។ លើសពីនេះ រថយន្តដឹកទំនិញថៃរាប់រយគ្រឿងដែលបម្រុងដឹកទំនិញមកកម្ពុជា បានកកស្ទះនៅព្រំដែនធ្វើឱ្យឈ្មួញថៃខាតបង់ដើមទុន និងសំណូមពរទៅនាយករដ្ឋមន្ត្រី បិទព្រំដែនត្រឹមរយៈពេលខ្លី ៕