ភាពល្បីល្បាញដោយសាររឿងភាគប្រវត្តិសាស្ត្រដ៏ពេញនិយមរបស់តារាសម្តែង Zhao Liying បន្ទាប់ពីរឿង «The Legend of Shen Li » អ្នកគាំទ្របានរកឃើញថា តារាស្រីរូបនេះបានកំណត់ការសម្ដែងរបស់នាងនៅក្នុងប្រភេទខ្សែភាពយន្តបុរាណ។.png)
ស្នាដៃចុងក្រោយរបស់ Zhao Liying ដែលទើបតែចាក់ផ្សាយគឺមានចំណងជើងថា «What a Wonderful World » ដែលជារឿងប្រឌិតបែបវិទ្យាសាស្ត្រ ភាពយន្តផ្លូវចិត្ត។ ចំណែកឯខ្សែភាពយន្តរឿង «The City Maker» រួមសម្តែងជាមួយលោក Huang Xiaoming ទើបនឹងបញ្ចប់ការថតមានខ្លឹមសារទំនោរទៅរកភាពប្រាកដនិយមក្នុងសង្គម។
អ្នកគាំទ្រសន្និដ្ឋានថា មូលហេតុដែល Zhao Liying ដាក់កម្រិតលើការសម្ដែងក្នុងរឿងភាគ បែបប្រវត្តិសាស្ត្រគឺដោយសារតែនាងចង់ជ្រើសរើសតួយ៉ាងប្រុងប្រយ័ត្ន និងស៊ីជម្រៅជាង ជំនួសឱ្យការសម្ដែងក្នុងភាពយន្តកម្សាន្ត។ នេះក៏ជារឿងត្រឹមត្រូវដែរសម្រាប់តារាស្រីដែលមានបទពិសោធន៍សម្ដែងច្រើនឆ្នាំដូចជានាងត្រូវធ្វើបែបនេះ។ ម្យ៉ាងទៀត វ័យរបស់តារាស្រីរូបនេះ លែងស័ក្តិសមនឹងប្រភេទប្រវត្តិសាស្ត្រដែលទាមទាររូបរាងស្រស់សង្ហាបែបយុវវ័យ។ ការស្វែងរកសហតារាដែលស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ និងរូបរាងរបស់ Zhao Liying គឺពិបាកសម្រាប់ក្រុមការងារភាពយន្ត។
លើសពីនេះ ហេតុផលគោលបំណងច្បាស់លាស់បំផុតនោះគឺថាទីផ្សាររឿងភាគប្រវត្តិសាស្ត្រចិនមានភាពចង្អៀត។ ខ្សែភាពយន្តមួយចំនួនដែលមានស្គ្រីបស្រដៀងគ្នា សំលៀកបំពាក់ជាដើម បង្កឱ្យមានអារម្មណ៍ធុញទ្រាន់សម្រាប់អ្នកគាំទ្រ។ ម៉្យាងវិញទៀតស្នាដៃជាបន្តបន្ទាប់របស់ តារាល្បីៗមួយចំនួនដែលបានចាក់ផ្សាយនាពេលថ្មីៗនេះមិនមានលទ្ធផលវិជ្ជមាន ខ្លាំងនោះទេ។ ការបដិសេធដំបូងរបស់ Zhao Liying ក្នុងការសម្ដែងក្នុងរឿងភាគ ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរទៅរឿងភាគទំនើបគឺជាជម្រើសដ៏ឈ្លាសវៃ។ ព័ស្តុតាងគឺស្នាដៃរបស់តារាស្រីជាបន្តបន្ទាប់ទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ក្នុងឆ្នាំ ២០២៤ Zhao Liying បានឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុតនៅ Golden Eagle និង Flying Apsaras Awards សម្រាប់តួនាទីរបស់នាងក្នុងរឿង Wild Bloom ។ លើសពីនេះ នាងគឺជាតួឯកស្រីដែលគាំទ្រល្អបំផុតនៅក្នុងកម្មវិធី Hundred Flowers Awards សម្រាប់តួនាទីរបស់នាងក្នុងរឿង «The 20th Article»៕










