Home Blog Page 473

ប្លែកមែន! ហាមពាក់ស្បែកជើងកែងចោតលើសពី២អ៊ីង បើចង់ពាក់ត្រូវចុះឈ្មោះសុំលិខិតអនុញ្ញាត

0

សហរដ្ឋអាមេរិក ៖ Carmel-by-the-Sea គឺជាទីក្រុងតូចមួយនៅឆ្នេរសមុទ្រតំបន់ Monterey County រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក បានតម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរស្នើសុំលិខិតអនុញ្ញាតជាមុន ប្រសិនបើចង់ពាក់ស្បែកជើងកែងចោតនៅទីសាធារណៈ បើពុំដូច្នោះទេ ចាត់ទុកថាល្មើសច្បាប់ ។ ការហាមឃាត់ពាក់ស្បែកជើងកែងចោតនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ ពីព្រោះជាច្បាប់ប្លែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAq-r5uAMuGvtVBsu0A16krfKreEmLNQNGNyp6mPv0Wn9Kt7GQHP572t0zvlkAYQsSPP-j5q9wcC_NlMqYlD3UzkEekKgKKJz5hDMtqmHeQVLwuG7R6a76sRxImXXcWRZywNvbmNNkjIung9lxBAMITYXDRQo7ess6l3Y01IG_fpa0-4JPhPZ5M4oEPibZ/s1280/photo_2025-05-21_09-06-15.jpg
បើពលរដ្ឋ និងភ្ញៀវទេសចរចង់ពាក់ស្បែកជើងកែងចោតមានកម្ពស់លើសពី២អ៊ីង នៅទីក្រុង Carmel-by-the-Sea គឺតម្រូវឱ្យចុះឈ្មោះស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងចោត ស្របតាមច្បាប់នៅសាលាក្រុងជាមុន ហើយការស្នើសុំនេះមិនចំណាយប្រាក់ទេ ។ ភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍ និងមកសុំអនុញ្ញាតពាក់ស្បែកជើងកែងចោតដើម្បីរក្សាទុកជាអនុស្សាវរីយ៍ ទោះជាពួកគេពុំបានពាក់ស្បែកជើងកែងចោតនៅទីក្រុងនេះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixY1k_ZOROoOR5iYQ0wTkzomOc_UZNcJYpkIAcBYC8tdUxH5fkC8BHe0uLBXL0vc80cH3Ax7g8tnLhKmIYHzW9h6a0b0egHPgZdbfDkWJEUz9nM_NPWM5Nnc2gG1MOx8rCUlpo1KhNHYJAtAJ8bRf5qJaTNJU3g4UFW-XUswGcYIKGGdHYJKn61urGwaJV/s968/photo_2025-05-21_09-06-14.jpg
ច្បាប់កំណត់ហាមពាក់ស្បែកជើងកែងខ្ពស់ៗនៅទីសាធារណៈ ឬតាមចិញ្ចើមផ្លូវក្នុងទីក្រុង Carmel-by-the-Sea គឺអនុវត្តតាំងពីឆ្នាំ១៩៦៣ មកម៉្លេះ តាមសំណើរបស់តុលាការក្រុងសម័យនោះ ។ រហូតមកដល់បច្ចុប្បន្ន ភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងនេះ នៅតែចាត់ទុកថា ជាច្បាប់ប្លែកលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIXSa5odQfRrr_xb9FUsDx92tOj2rPWeMVUok86_qM5fnmfurCDi-rLQ21ikHkZz-N9BXGa-VHVxZDyW77tq2G4DBEMxxwSOr7mXJQAdliTsZNhZanlyV-k0HmOpJePrN4owtbXwX35ppW0WgMhXqER5DjkQeQXl7DZJgUJtHoL5Q4wryX8Txdskt6o6t/s750/photo_2025-05-21_09-06-15%20(2).jpg

ការបង្កើតច្បាប់នេះក្នុងគោលបំណងផ្តល់សុវត្ថិភាពដល់អ្នកថ្មើរជើងគ្រប់រូប ដោយសារទីក្រុងនេះសម្បូរដើម Cypress និងដើម Monterey ជាច្រើន ។ ដើមឈើទាំងនេះបានធំលូតលាស់រហូតមានដើម និងចាក់ឫសធំៗចូលក្នុងដី ហើយឫសឈើជាច្រើនបានរុញចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ឱ្យមានកម្ពស់ខ្ពស់-ទាប ពិបាកដើរ ។ ចិញ្ចើមផ្លូវពុំរាបស្មើនេះក្លាយជាកន្លែងគ្រោះថ្នាក់សម្រាប់អ្នកថ្មើរជើង បើដើរពុំប្រុងប្រយ័ត្ន គឺអាចរអិលដួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEtokqwBc89GO-Inl8pX50JLpIBeDwx012vl6Xhv2YSN2w_Ovt44PX33vT83NLnGW9SL3GmGEhyKascLwuTCX1zNyzCFusy1ecde1hsp4yOnLNivOelbCUNry7Zx3OQzvfWx_N-VsX9OhoCwMlkXlQmZ62ggs0CGfNjOMdccGF5MjD90kWkNzsz_2NSkQ/s1280/photo_2025-05-21_09-06-15%20(3).jpg

តុលាការទីក្រុង Carmel-by-the-Sea យល់ឃើញថា ឫសឈើធំៗជាមូលហេតុធ្វើឱ្យចិញ្ចើមផ្លូវមិនរាបស្មើ ហេតុនេះ ពលរដ្ឋ និងភ្ញៀវទេសចរពុំគួរពាក់ស្បែកជើងកែងខ្ពស់ៗដើរលើចិញ្ចើមផ្លូវទេ ពីព្រោះអាចដួល ទើបបង្កើតច្បាប់កំណត់ស្នើសុំលិខិតអនុញ្ញាតពាក់ស្បែកជើងកែងខ្ពស់ ។ ម្យ៉ាងទៀត ការបង្កើតច្បាប់ គឺដើម្បីការពារកុំឱ្យអ្នករអិលដួលតាមផ្លូវដោយសារពាក់ស្បែកជើងកែងខ្ពស់ៗ ដាក់ពាក្យប្តឹងទាមទារសំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiAGUjcGXndrrL7ChpSIVE9YX6iRCdS5OtFMuU6CsgOSni-tFWK3Cu-OB8KTkLc5wbtp-mc966qp_RJVyBq4rKLRTjnIj-eSybjcZEAUkpozn043U3pYJjaavKvlUdjpwJgQIpS-mBpyIm5-vYaAmO_xuqmy_JyjQ5c-uIR058vGeds1ZjiV20PrHVudyQ/s1280/photo_2025-05-21_09-06-15%20(4).jpg

ចំណែកសមត្ថកិច្ចក្នុងទីក្រុងនេះពុំបង្ខំឱ្យពលរដ្ឋ និងភ្ញៀវទេសចរអនុវត្តច្បាប់ប្លែកទេ ប៉ុន្តែបើអ្នកណាពាក់ស្បែកជើងកែងខ្ពស់ដើរតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ហើយដួលនោះ ពួកគេគ្មានសិទ្ធិប្តឹងទាមទារសំណងពីអភិបាលក្រុងឡើយ ។ កាលពី២-៣ឆ្នាំមុន អភិបាលក្រុងបានបង្កើតច្បាប់ក្នុងតំបន់បន្ថែមទៀត គឺហាមពលរដ្ឋ និងភ្ញៀវទេសចរបរិភោគការ៉ែមនៅចិញ្ចើមផ្លូវកណ្តាលក្រុង ដោយសារការ៉េមធ្វើឱ្យចិញ្ចើមផ្លូវកខ្វក់ និងស្អិតពិបាកដើរ ៕

គួរយល់ដឹង៤ចំណុចនេះមុនពេលទៅកម្សាន្តនៅប្រទេសសិង្ហបុរី

0

ប្រទេសសិង្ហបុរី ៖ ប្រទេសនីមួយៗមានច្បាប់ វប្បធម៌ និងទំនៀមទម្លាប់ការរស់នៅខុសៗគ្នា ។ ដូច្នេះ មុនពេលទៅកម្សាន្តនៅប្រទេសណាមួយ គួរតែឈ្វេងយល់ពីច្បាប់ទម្លាប់ និងបម្រាមផ្សេងៗរបស់ប្រទេសនោះជាមុន ពីព្រោះការប្រព្រឹត្តទង្វើខ្លះ ពុំខុសច្បាប់នៅប្រទេសយើង ប៉ុន្តែខុសច្បាប់នៅប្រទេសផ្សេង ដូចជា សិង្ហបុរី មានច្បាប់តឹងរ៉ឹង និងលើកកម្ពស់អនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCbyn3wfXSaLvQ_092KJeheu6A92GJIWQJh-Ii6_Y9dPFDK7X7YGrsI2wp4TbZRLbQWIO7krc7BjUhWLvajQy6EBcMGj1-He8A50Fz4Ezs2DpUh_2v5IddQlTp019KjYdlJJMkT9NDPFeKGwu5VI9Dd_MWz5OyJKZu7bp9I_et4VojkV2MS2aoKoI6V2e/s1325/image_2025-05-22_13-59-38.png

គួរយល់ដឹង៤ចំណុចនេះ មុនពេលទៅកម្សាន្តនៅប្រទេសសិង្ហបុរី រួមមាន ៖

១-ក្រដាសជូតមាត់ ៖ ភោជនីយដ្ឋានភាគច្រើននៅប្រទេសសិង្ហបុរី គ្មានក្រដាសជូតមាត់សម្រាប់ភ្ញៀវទេ ពេលចូលបរិភោគអាហារ គឺភ្ញៀវត្រូវតែត្រៀមក្រដាសជូតមាត់ដោយខ្លួនឯង ដោយសារភោជនីយដ្ឋានកាត់បន្ថយការចំណាយពុំចាំបាច់ រួមទាំងកាត់បន្ថយបរិមាណសំរាម ។ ការគ្មានក្រដាសជូតមាត់ក្នុងភោជនីយដ្ឋានសិង្ហបុរី ក៏ជាការជួយលើកកម្ពស់ និងថែទាំបរិស្ថានផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqOtLYG-6IzzdwlI9WV9QVFCNE6h6WK35HaLCaO4QjpuCfe4Aucdif455S7xjKWCCQkmhp1_eEpSQxvM3iN0GZUkB6kSYgRpWnztBwEdTEdS-uytrWxusHXTBOKKtnKwXeyOgPoZcP5Qa-kojEBO4XoQPsyRloI3ouxVVGOA_eEDaUOJGen93ZcpPopQRY/s800/image_2025-05-22_13-59-39.png
២-ដើរលឿន ៖ ពលរដ្ឋសិង្ហបុរីដើរលឿនបំផុតនៅលើពិភពលោក ពួកគេចូលចិត្តធ្វើដំណើរដោយថ្មើជើងនៅតាមផ្លូវក្នុងទីក្រុង ។ តាមការស្រាវជ្រាវបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីដើរក្នុងល្បឿនជាមធ្យម ស្មើជាង៦គីឡូម៉ែត្រក្នុង១ម៉ោង ដោយសារម្នាក់ៗប្រញាប់ប្រញាល់ទៅបំពេញការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi52TbGx8MYI583JP_0yuBLeYDU9h0KMG16mWw3chmhrFyWHnPWbl9KFFsxeJMWEqG4moS3V8qJ-i8y-GQBoQ_J0zMtzIfDCMTKTYa9PTM1bMINMSq1LYNXSehfqolEo5ysWCt-ghYr8hghHt50ybDSOouA3wwbZRHu8k0V49U2MSJ6nZm4tt4eOMP4PPNX/s1000/image_2025-05-22_13-59-39%20(2).png

៣-បញ្ជីមុខម្ហូប ៖ ភោជនីយដ្ឋានជាច្រើននៅសិង្ហបុរី គ្មានបញ្ជីមុខម្ហូបជាភាសាអង់គ្លេសទេ ដោយសារសិង្ហបុរីមានពលរដ្ឋកាត់ចិនរហូតដល់ជាង៧០% ទើបភោជនីយដ្ឋានបុរាណមួយចំនួនមានម្ចាស់និយាយភាសាចិន ។ ហេតុនេះ វាពុំចម្លែកទេ ដែលភ្ញៀវត្រូវកុម្ម៉ង់អាហារជាភាសាចិន ឬប្រើប្រាស់ភាសាកាយវិការ ជំនួសការនិយាយភាសាអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-58TbCJ4_sekl7w7jP9XLU7rjgy8InxNc1Rmb-mXIm9x8a3n8cnXGJz2hShBgsRw1BGcFqdq5IEiaVaEkIuKn0vG8792hYZE7tmdXvNeB31bXoDJn-FJLwMWCSoelAH-jbrBDZbPsfpoTCDP1BPEd7d_TkaTpbDq9-PfZP4BWkTOKrINWPFJwuWzeYLDk/s1398/image_2025-05-22_13-59-40.png

៤-ហាមទំពារស្ករកៅស៊ូ ៖ កាលពីឆ្នាំ១៩៩២ ប្រទេសសិង្ហបុរីបានបង្កើតច្បាប់ហាមពលរដ្ឋ និងភ្ញៀវទេសចរទំពារស្ករកៅស៊ូនៅសិង្ហបុរី ពីព្រោះគិតថា ការទំពារស្ករកៅស៊ូនឹងធ្វើឱ្យទីធ្លាទីក្រុងកខ្វក់ ។ ហេតុនេះ យើងពិបាករកទិញស្ករកៅស៊ូនៅតាមហាងលក់ទំនិញណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9RMdqBGr68Ujo3Y4Mai4LkRBlcHSHw0rxQCkCh1JUB2M3mdJe9AQ1gVYaNGqGbQqKpZLtImLnxk-YMiiPOss8JkJ1NP2_bXI4PGAHf4xeSfb4GdR7SueHpyLdMTDTRUy4Janf3sdgUep0xlFh8rCpt78JYCu6z36KHnhUn_Yo5rqU2Ubt0XLBDFQUVZa/s3648/image_2025-05-22_13-59-41.png

ក្រៅពីនេះ ប្រទេសសិង្ហបុរី ក៏បានហាមឃាត់ជាច្រើនទៀត ដូចជា ៖ ហាមខាកស្តោះ ឬស្តោះទឹកមាត់នៅទីសាធារណៈ, ហាមជក់បារីនៅទីសាធារណៈ, ហាមបោះសំរាមនៅទីសាធារណៈ, ហាមផឹកទឹក និងបរិភោគអាហារក្នុងរថយន្តក្រុងសាធារណៈ, ហាមផឹកស្រា ចាប់ពីម៉ោង១០យប់ និងហាមឱ្យចំណីសត្វព្រាប ៕

វិលវល់មិនទាន់ចប់! Kim Sae Ron មានទំនាក់ទំនងជាមួយតារាល្បីម្នាក់នៅឆ្នាំ២០១៨ មិនមែនជា Kim Soo Hyun

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី ២១ ខែឧសភា នេះ Kim Sae Ron ត្រូវបានគេនិយាយថាបានណាត់ជួបជាមួយតារាល្បីមួយរូបនៅជុំវិញឆ្នាំ ២០១៨ មិនមែន Kim Soo Hyun នោះទេ ស្របពេលដែលគ្រួសាររបស់ Kim Sae Ron បានបញ្ជាក់ពីមុនថាអតីតតារាស្រីរូបនេះបានណាត់ជួបតារាសម្តែង Kim Soo Hyun ពីឆ្នាំ ២០១៥ ដល់២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9uJ-LbJ8R0UWrMk4yPvLdJno4b5fhrTbV7EL0tx7XVzE8ajkA3egzvnDumA24ztRtqbf7UC1KGJ-BZLwz-mv8OUUqPZ53vd9pzmrI17kKDplAvRroPZ4BtGr5iKgk-ssJcqtnKFrdm_mG6BdbQNJ4R3TbXX8FTetR4Z65B8v3twWSMCtFfaoxLnxlSYUG/s1350/image_2025-03-18_11-24-56%20(2).png
បន្ទាប់ពីមានព័ត៌មាននេះបានសាយភាយទស្សនិកជនជាច្រើនបានចោទជាសំណួរ ដោយសារតែពេលវេលាស្របគ្នាជាមួយនឹងទំនាក់ទំនងរបស់នាង។ មិត្តប្រុសរូបនេះត្រូវបានគេហៅថាជាសមាជិកក្រុមតារាចម្រៀង A ដែលមានវ័យចំណាស់ជាង Kim Sae Ron។ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាបានបែកបាក់គ្នាក្នុងរយៈពេលខ្លីនៅដើមឆ្នាំ ២០១៩ ប៉ុន្តែបានមានទំនាក់ទំនងជាមួយគ្នាវិញនៅដើមពាក់កណ្តាលឆ្នាំ ២០២២ ដែលជាពេលដែល Kim Sae Ron ប្រឈមមុខនឹងការរិះគន់ជាសាធារណៈចំពោះគ្រោះថ្នាក់ចរាចរណ៍របស់នាងបើកបរដោយស្ថានភាពស្រវឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3j8K8eW_yNBvTARazwO5k_zcaqyg1RDH-XJ5R7HokpEdcRMKaMbfw59kPo0FhdpPOfYZIclPQcYsrT1EfirHCTVIzt7dgdq-p9tnW6Dz7JHpJv4BFhb47lAHTtRKTmyvkncA3uY1l9tYtRWMNfpXoLuRP-ag__eMMsZVEN21urdnolLhZRkikcutFPI6/s680/image_2025-05-21_15-53-22%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ តារា A នោះបានខ្ចីប្រាក់យ៉ាងច្រើនដល់ Kim Sae Ron អំឡុងពេលនេះនៅពេលដែលនាងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
Kim Sae Ron ត្រូវបានគេនិយាយថាបានណែនាំបុរសនោះជាសាធារណៈថាជាមិត្តប្រុសរបស់នាងដល់អ្នកស្គាល់។ តារាសម្ដែង Kim Sae Ron មិនបានប្រឹងប្រែងរក្សា ទំនាក់ទំនងនេះជាអាថ៌កំបាំងនោះទេ។ ទោះបីជាពួកគេបានបែកគ្នាជាផ្លូវការនៅដើមឆ្នាំ ២០២៣ ប៉ុន្តែពួកគេនៅតែទាក់ទងគ្នារហូតដល់ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6NiDwQCyWoV83LfuZXp4VgLC2-DBwq3lgUj5CtwxN24ktTtCKNTutHOtfJtQmihdspXTc39Sm818SudO2Oc6YmyUXKBTuclLZi4GAWmtZqFK_pvWB5pHcGhx7j57MRMExXB4vD8FZk-D9yfXlKoAB6ZMpjhz802eY9cpgVY-3XUvD8t-toeJiVHiOhDj8/s1608/image_2025-03-15_16-05-12.png

អ្នកក្នុងផ្នែកកម្សាន្តមួយរូបបាននិយាយថា «ទោះជាបែកគ្នាហើយ Kim Sae Ron និង A ក៏នៅតែជាមិត្តនឹងគ្នាដែរ។ គោលបំណងនៃការលាតត្រដាងពីទំនាក់ទំនងអតីតកាលរបស់ពួកគេគឺគ្រាន់តែបញ្ជាក់ពីពេលវេលាទាក់ទងនឹង Kim Soo Hyun ហើយយើងសង្ឃឹមថាមនុស្សមិនយល់ជ្រៅពេកក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់ A»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiaUomcCGmIQ8Lvun1bV1gvvNZdhjM0jQCqi-apQus0mZ-55LtA7D1trDfzpDlx7GbMOvdiXiivxB8m8KsUMVJHigqsYvWxcGoDU4cMKyMkpfO0i7qgRMfvHHSx2dVwXf4Ey8GJSMumnTiuM7OqHgN-1EMtoPHWas6KesHhXilSHs5WKqvCpZPoJkDQusY/s800/image_2025-05-22_13-44-29.png

ទន្ទឹមនឹងនោះ ក៏មានមហាជនមួយចំនួនបានសន្និដ្ឋានថា អតីតមិត្តប្រុសរបស់ Kim Sae Ron គឺជាសមាជិកក្រុមចម្រៀងល្បី ៧ នាក់ ប៉ុន្តែព័ត៌មាននេះត្រូវបានសារព័ត៌មានកូរ៉េអះ អាងថាជាព័ត៌មានមិនពិត៕

 

 

រោងចក្រផលិតស៊ីម៉ង់តម្លៃ ២៥០លានដុល្លារ លេចរូបរាងនៅខេត្តកំពង់ស្ពឺ

0

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

រោងចក្រនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ខណៈទីតាំងរោងចក្រស៊ីម៉ងត៍ទី១ ស្ថិតនៅខេត្តបាត់ដំបង។

បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រោងចក្រនេះ កើតចេញការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខនស៍ អ៊ិនធឺណេស៊ីណល ហូឌីង ជាមួយក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន២,២លានតោនក្នុងមួយឆ្នាំ និងផ្តល់ការងារឱ្យពលរដ្ឋបាន៤៥០កន្លែង។

គួរបញ្ជាក់ថា នៅកម្ពុជាមាន រោងចក្រស៊ីម៉ងត៍៦កន្លែង ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ទាំងស្រុងដោយខ្លួនឯង៕

 

ទស្សនិកជនកំពុងចាប់អារម្មណ៍ទំនាក់ទំនង គង់ ចាន់ស្រីមុំ និងស្រ្តីម្នាក់

0

តារាសម្តែងនិងពិធីការិនី គង់ ចាន់ស្រីមុំ កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងនាងនិងស្រ្តីម្នាក់ដែលមានឈ្មោះថា ឡាង ។ ការចាប់អារម្មណ៍នេះគឺនៅពេលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលទៅណាមកណាជាមួយគ្នា ជាពិសេសបានបញ្ជាក់ពីទំនាក់ទំនង (In Relationship) ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQo6QZ4WehCgT74BTKuGXI7OVePFv1lvkUKXpHhmv7MuQeI4CYpr-Q7l1uWmxRbIjvOQJ6hoDtUXGFQ430nun7BnQd9amnj8rSR7VtQX2c98LO4TDXzfwqln54svhZr5AhwVUGi72ykbjoKzG1-o8StU3xu7BPvRpan_dq36Ub8HuYuEDfoGpgnKHFcmV8/s2048/image_2025-05-22_09-46-32.png

ថ្មីៗនេះទស្សនិកជនកំពុងចាប់អារម្មណ៍ជាពិសេសចំពោះទំនាក់ទំនងស្អិតរមួតរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្ត្រីម្នាក់ដែលមានឈ្មោះថា ឡាង ដែលរស់នៅសហរដ្ឋអាម៉េរិក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗមកនេះទំនាក់ទំនងរបស់អ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលរាប់អានគ្នាខ្លាំង សូម្បីតែអំឡុងពេល គង់ ចាន់ស្រីមុំ មានរឿងចម្រូងចម្រាសចូលឆ្នាំខ្មែរផុសរូបកំពុង ដើរលេងនៅ ប្រទេសថៃពេលនាងចេញបកស្រាយ ឡាង ក៏បានចូលមក Live ប្រាប់ពីដំណើរដើមទងដែលរូបនាងមកកម្សាន្តហើយ គង់ ចាន់ស្រីមុំ ជូនដើរលេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_JN9lZol2R9V5f0pZOl5s5gugCAH1rsKaGH2SjHqA09WRrronWeCOSLgNuEH7dcsFtYGacK-QhP-jhj20tb3EGPiOJS3Gi48OzwxSCoqi3_UrZsz2OAuCNuRdX-BurVwO72V9mhJoNsxh2JiGIYYi6jSSCFsMt1iHWLs77q6GBlH0gOvxwuBzQM_M4eP/s1800/image_2025-05-22_09-46-31.png

ដើមឡើងទំនាក់ទំនងអ្នកទាំងពីរត្រូវបានទស្សនិកជនចាប់អារម្មណ៍ថាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះស្រាប់តែអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍លើសពីធម្មតារហូត មានការចោទប្រកាន់ពីទំនាក់ទំនងរបស់អ្នកទាំងពីរលើសពីមិត្តភាពទូទៅមានភាពស៊ីជម្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQYSRnLxtKe-3yrffREQr6enyRheZwLQ4V6MgsqfkpqBThHzQdinBpyGBegf03mlGGH8IwU-epKMG41NwMxgYPo_D50iIQni-6AWq7h3L0zVtgJaQBzFFt5GWZbONmE1tMFGwGbx59PPD8EveyjAWSrUsdybapDSil11Nz0Hf3obH8-p8QjGlDrIB3Qiy/s2048/image_2025-05-22_09-46-29.png

ការចាប់អារម្មណ៍លើសពីភាពធម្មតាដោយសារតែគេបានឃើញ គង់ ចាន់ស្រីមុំ បង្ហោះវីដេអូមួយជាមួយនឹងសម្តីថា «អរគុណមនុស្សល្អចូលមកក្នុងជីវិតមនុស្សយល់ចិត្ត»។ ការជីកកកាយរបស់អ្នកលេងអ៊ីនធឺណិតបានរកឃើញថាស្រ្តីដែលមានភាពស្និទ្ធស្នាលជាមួយ ស្រីមុំ គឺបានដាក់បញ្ជាក់ពីទំនាក់ទំនងជាមួយគ្នានៅលើបណ្តាញសង្គម។ លើសពីនេះអ្នកនាង ឡាង ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ស្នេហ៍យើងមិនបង្ហាញតែមិនលាក់បាំង»។

ទោះបីជាមានអ្នកគិតពីសម្ព័ន្ធភាពស៊ីជម្រៅរបស់អ្នកទាំងពីរក្តីគេបានឃើញលោក គឹម សីហា ដែលជាស្វាមីរបស់ គង់ ចាន់ស្រីមុំ គឺធ្លាប់បានថតរូបនិងនៅជាមួយពួកគេទាំងពីរនាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMTtcLRmqm2dhCSJK3f2pH_wdBPGWahrZhF4hpWsBIqAANAM8RfLUNajFciS1eq3V2cD8gSHViUyicE5b2ZnqGEvyY0zqlXnHM6sKlMJncw1ksxBL4q6H3P_sCyWUrLzqD4o6m3seTCasi9QWhyMdfEzKf-oTgbi-InvyMmgM4RSSxV04vGS0qY7FBZei/s2048/image_2025-05-22_09-46-28.png
នៅលើការបង្ហោះមួយទៀតរបស់ គង់ ចាន់ស្រីមុំ នាថ្ងៃទី១៨ ឧសភា ក្នុងពេលជូនដំណើរមនុស្សពិសេសឡើងយន្តហោះ តារាសម្តែងរូបនេះបញ្ជាក់ពីមិត្តភាពរបស់អ្នកទាំងពីរប្រៀបដូចជាបងប្អូន។ គង់ ស្រីមុំ សរសេរថា «ដល់ពេលវេលាដែលត្រូវបែក តឿៗ សំណព្វចិត្តទៅ អាម៉េរិក ទៀតហើយ ធុញណាស់ បាត់ដៃគូគ្រប់មុខម៉ងឆាប់មកវិញណាគេចាំ
មិត្តភាពយើងប្រៀបដូចជាបងប្អូន អរគុណដែលបានឱ្យខ្ញុំស្គាល់អ្នក មិត្តភាពរបស់អ្នកនិងខ្ញុំប្រៀបដូចជាកំណប់ទ្រព្យ អរគុណដែលផ្តល់ក្តីស្រលាញ់ដ៏បរិសុទ្ធមកកាន់គ្រួសាររបស់បង»៕

គួរឱ្យសោកស្តាយ! ដំបូលសំណង់បុរាណក្នុងសម័យរាជវង្សមីងនៅចិនដែលមានអាយុកាលជាង ៦០០ ឆ្នាំ បានបាក់រលំ

0

ខេត្តអានហ៊ូយ (Anhui), ប្រទេសចិន សំណង់បុរាណប្រវត្តិសាស្ត្រមួយ ដែលមានអាយុកាល ៦០០ ឆ្នាំ នៅស្រុក Fengyang ខេត្តអានហួយ បានបាក់រលំផ្នែកខាងលើនៃដំបូល កាលពីល្ងាចថ្ងៃចន្ទ ខែឧសភា ឆ្នាំ ២០២៥។ អាជ្ញាធរបានរាយការណ៍ថា គ្មាននរណាម្នាក់រងរបួសពីហេតុការណ៍នេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHIKtsLTZEXrjGj9b02fkFkC5Qn3QEhZNG4W_Kaz4tma67FLYTvqi3ZgPSEyP4mLS0EVfxbYhBC0baYbQhJ0lSFpfXNDziPsKgzUL8C2mJM50b3h_NLIp6izMRr1gh9yvqXtopRgXIiUETuHBH91ieSJswt2p5uEen1Sj58ET6IBo_HN9bkDvvIkgpDOO/s1280/image_2025-05-22_10-58-25%20(3).png

បើតាមវីដេអូដែលថតដោយភ្ញៀវបានបង្ហាញឱ្យឃើញថា ក្បឿងពីលើដំបូលនៃ ប៉មកណ្តឹង (Drum Tower) បានធ្លាក់ចុះក្នុងពេលដែលមានភ្ញៀវទេសចរកំពុងតែទស្សនា។ ការិយាល័យវប្បធម៌ និងទេសចរណ៍ស្រុក Fengyang បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ៦:៣០ ល្ងាច (ម៉ោងក្នុងស្រុក) និងភ្ញៀវទាំងអស់ត្រូវបានផ្លាស់ទីចេញពីតំបន់កើតហេតុភ្លាមៗ ដើម្បីធានាសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14X4EBax0Vs4Rpx_1msP5rSWMdgsptwiRNo4D92KVEy4CIK36xEfMSrRzHOhGlBB6G1Oe55BIcsaqQBwAiH1TYHxq8nSJUedWqYyMcIwLtjM0IfOdWMeFTBi6Uyc5N9DxFQOygEgHKgFg8vGxF-22kiwATJFG-5k36IqZMxUKHh31VppfHviqDrjBi_TU/s1024/image_2025-05-22_10-58-25.png

ប៉មកណ្តឹងនេះ គឺជាសំណង់ធំជាងគេបំផុតក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៣៧៥ សម័យរាជវង្សមីង ហើយត្រូវបានជួសជុលឡើងវិញក្នុងឆ្នាំ ១៩៩៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2IDRZq7_8Qf88yyM58jHIPN4F4xodJhE5BglkvKAg4QqdWm6o71buam095b4IZRKyWy04gqhQCMx1yOt8yRBQ4M_W3hIFXjG4jhADGR-BhA5CG9UJaOYZK-M7Fp18V08gbk6O-b5QbvI1_KW67YB0Q83qnC9LSS1JmSDGGuqj9yBb6nMZj1fk28wZ7_x3/s1042/image_2025-05-22_10-58-26.png

បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីពិនិត្យពីមូលហេតុនៃការបាក់រលំនេះ។ អ្នកជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យផ្នែកបច្ចេកទេសនៃការរចនា និងការជួសជុល។ នៅបើតាមប្រភព BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5HLWeKEZSi22DkAd8gHHwl5QybrxZEO2YIf9Jju59tHGQc8E8vMYAIeiJoOvUQbTr51WjMr7WfSCXGfiMK4NhYKGbiK0Xz8G34lsvj7cpIWqXn5czofjUiMrbcF8WBDa1JxfWf_YeHHdLSz7s3sdIdWaDxRZLeAW1CMCIa8u0pqDd-sEJ7N8dknc7OfY5/s1200/image_2025-05-22_10-59-16.png

គួរឱ្យដឹងថា សំណង់នេះស្ថិតនៅចម្ងាយប្រមាណ ២០០ ម៉ាយពីរាជធានីប៉េកាំង និងមានតម្លៃប្រវត្តិសាស្ត្រខ្លាំង ដោយសារទាក់ទងនឹងព្រះអធិរាជ Zhu Yuanzhang អ្នកបង្កើតរាជវង្សមីង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdk5t9lOlWk2osemgkLaqmAFNzYstR3-3fFLohRx9O4osL9SX1YD0yAajgrKhkUIRqr20yDXhUJ7kJN6n7V4GFccqhiXrJiWTAVzs0YnUKvOepYxUGWh16goRFo6jylj_I4Uhk0R3Tp1A6_9FjkHK_Wy27A2qCd9lhCbw6ZSJtGvL7K6UCrl_LLcN30PRs/s852/image_2025-05-22_10-59-46.png

បច្ចុប្បន្ន សំណង់បុរាណនេះត្រូវបានបិទបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល និងវាយតម្លៃសុវត្ថិភាព។ កាលបរិច្ឆេទនៃការបើកឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ៕

អនុវត្តតាម៦វិធីនេះដើម្បីដោះស្រាយបញ្ហាសម្រាន្តពុំលក់

0

មនុស្សមួយចំនួនធំមានបញ្ហាសម្រាន្តពុំលក់ពេលយប់ ដោយសារខួរក្បាលគិតពីរឿងរ៉ាវផ្សេងៗក្នុងជីវិតបណ្តាលឱ្យមានភាពខុសប្រក្រតីក្នុងរាងកាយ ផ្លូវចិត្ត និងគ្មានអារម្មណ៍ស្រស់ស្រាយពេលព្រឹក ។ ប្រសិនបើសម្រាន្តពុំលក់លើសពី១សប្តាហ៍ វាអាចប៉ះពាល់ដល់ការបំពេញការងារ ឬទំនាក់ទំនងជាមួយអ្នកដទៃ ។ ដូច្នេះ គួរអនុវត្តតាម៦វិធីនេះ ដើម្បីដោះស្រាយបញ្ហាសម្រាន្តពុំលក់ មុនពេលពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។

១-រៀបចំពេលវេលាសម្រាន្ត ៖ ព្យាយាមចូលសម្រាន្តពេលយប់ និងភ្ញាក់វិញក្នុងពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ មិនថាថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាក ពីព្រោះរាងកាយរបស់យើងចូលចិត្តការកំណត់ពេលវេលាត្រឹមត្រូវ ។ បើចូលសម្រាន្តតាមពេលវេលាទៀងទាត់នឹងធ្វើឱ្យរាងកាយផ្លាស់ប្តូរ ហើយឆាប់សម្រាន្តលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHykrrmro0FR-PQsTVfAglrRsLHD9b6h5_9Ku825hWFyoxJMiS0GPcoonJZDpFwU5ne7izuuqQN9gGv4a32739o1rXs0ApaNxlEZJ_0v4JJVgMpsP9LNGDc7AtYNLdzYEP1AWd6f2aDxt9SQJYPNhsQ6A2WWDqL4yqYij1eat0YkuOV0zj-XYHHnpjJz9D/s1030/image_2025-05-22_10-53-08.png

២-ពុំផឹកភេសជ្ជៈមុនសម្រាន្ត ៖ ហាមផឹកកាហ្វេ មុនសម្រាន្ត៦ម៉ោង និងហាមផឹកស្រា មុនសម្រាន្ត៣ម៉ោង ។ សំខាន់ជាងនេះ ហាមលេងទូរស័ព្ទដៃ មុនសម្រាន្ត១ម៉ោង ពីព្រោះពន្លឺផ្ទៃមេឃចេញពីអេក្រង់ទូរស័ព្ទធ្វើឱ្យខួរក្បាលគិតថាជាពេលថ្ងៃ ។ បើចាំបាច់ត្រូវចុចទូរស័ព្ទពេលយប់ គួរពាក់វ៉ែនតាការពារពន្លឺពីអេក្រង់ទូរស័ព្ទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4foLCoxR0DaF8QMrKDZvI6Cen8uqh1M4PYE0gHyhKTVMGB2JaS6DxYhlgMxynpo-7rOTgm-lwMchKkYIpRMo6ncnhc-lPqR2Xq3yi6Ps8tct0YrOuRHWEzVsai4K4xyvvtuQvuxdtPW4329LKVzzdxLNDicOP1gXTz0YKOGnAnxwMeLyW4NffdOWIiIQk/s2121/image_2025-05-22_10-53-08%20(2).png
៣-រៀបចំបន្ទប់ ៖ បន្ទប់សម្រាន្តត្រូវតែងងឹត ត្រជាក់ និងស្ងប់ស្ងាត់ ។ សីតុណ្ហភាពសមរម្យបំផុតក្នុងបន្ទប់ គឺចាប់ពី២០អង្សាសេ ទៅ២២អង្សាសេ និងអាចប្រើប្រាស់ក្រណាត់បិទភ្នែក ឬឧបករណ៍បិទត្រចៀក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8BZFpCooOV4qRwFsafFd-Hch2aBt_fXebWl-wvIpvATS4RqnYJ8dM07qidGxSVwrGaoSzWv-ELHE52uVZfCXnzG7w3yAF1acoksTLbLe5XUx83JQL1m0-33F9-4sd-U40p4gfwchWZZDn2uPbJNVmEQPm1rynu-qxv6HSnVH1DJtOtCP-5g-6V4KijrVe/s1560/image_2025-05-22_10-53-09.png
៤-ការដកដង្ហើម ៖ ដកដង្ហើមស្រូបខ្យល់ចូលច្រមុះ ដោយរាប់ពី១ ដល់៤ និងទប់ដង្ហើម ដោយរាប់ពី១ ដល់៧ ។ បន្ទាប់មក បញ្ចេញខ្យល់តាមមាត់យឺតៗ ដោយរាប់ពី១ ដល់៨ ។ យើងអាចធ្វើបែបនេះ ចាប់ពី៣លើក ដល់៤លើក ដើម្បីឱ្យរាងកាយធូរស្រាល ឆាប់សម្រាន្តលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwUEFwTwOVvMARYT3QEoR2UoXJdlRaS2H4S4b3RuqjAr3FPHf_DFFg67d53RnLhYMv8bMsTsCRwk0Ukz1tHX-JEd8nVINV5lR1cFq3wH0axXsm0lHx81q1DwnwYtdUJJNrilgpX2jcDWGFjY2NEfyin4cCoKBTFG7Cu7J2vuIEQMkN1DnchXnrKhF35bn6/s1000/image_2025-05-22_10-53-10.png

៥-វិធី Military Method ៖ គឺជាវិធីដែលកងទ័ពអាមេរិកប្រើប្រាស់នៅសមរភូមិ ដោយដេកសណ្តូកដៃ-ជើងឱ្យត្រង់ និងស្រមៃឱ្យបាន១០នាទី ថា យើងកំពុងសម្រាន្តលើទូកអណ្តែតលើទឹកសមុទ្រដ៏ស្ងប់ស្ងាត់ ឬកំពុងសម្រាន្តលើពពកទន់ៗ ហើយប្រាប់ខ្លួនឯងដដែលៗថា «ឈប់គិត! ឈប់គិត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX0nuWY_7SjezRB6GjThBHjG4lwGBnL97l9ps2yJ1o0NQLY0aGkE00o5nzdxHP8Ijuni3K0Ob9DJUSWV0c7p3Mf5eAunGfvvcg31fjTR0RGOjNsoADf43U9_ZzMlbgfq3SzNtnQqD79tXBgSbKldKCa4rUnHrEyChw5N3yGeUwRah4BXfCaQv7533nq7y1/s1280/image_2025-05-22_10-53-11.png

៦-បើសម្រាន្តពុំលក់លើសពី២០នាទី ចូរក្រោកចេញពីគ្រែ ៖ ដើម្បីកុំឱ្យខួរក្បាលតានតឹងនៅលើគ្រែ ហើយយកសៀវភៅមកអាន ស្តាប់ចម្រៀងតិចៗ ឬក្រេបទឹកតែក្តៅៗ ។ ពេលមានអារម្មណ៍ងងុយ យើងអាចត្រឡប់មកសម្រាន្តលើគ្រែវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7WwdTFHnsF2wwW5LsiiLubXxpoqBvHf7XV2rLK6UyZ5QpFi7U2OrJ79n9tz6wZL-emuS5toIcPJZVJGB3eJsM0R1ThVDO7ls-vJgHQ1ozma3N-lRJFFGLR6ykwIMnokbdtOrXx2oVLJhB_Nz9bhGAHk_lMC6addr0kwnVhBAU8BZlnUevk3Per3BdptR/s2092/image_2025-05-22_10-53-11%20(2).png
ក្រៅពីនេះ គួរបរិភោគអាហារពេលល្ងាចឱ្យឆាប់សម្រាន្តលក់ ដូចជា ៖ សាច់មាន់ ស៊ុតមាន់ សាច់ត្រី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ និងទឹកដោះគោឆៅពុំដាក់ស្ករ ប៉ុន្តែហាមបរិភោគឆ្អែតពេកមុនសម្រាន្ត ២ម៉ោង ។

ហាមដាច់ខាត លេបថ្នាំងងុយដេក ពីព្រោះពេលអត់ថ្នាំ កាន់តែធ្វើឱ្យលែងងងុយ យើងអាចសាកល្បងអនុវត្តតាមវិធីទាំងនេះ២សប្តាហ៍ឱ្យបានជាប់លាប់ ធានាថា ការសម្រាន្តពេលយប់នឹងល្អប្រសើរឡើង ។ បើអ្នកណាមានវិធីល្អៗផ្សេងពីនេះ អាច Comments នៅក្រោមវីដេអូបាន ៕

Lee Jae Wook រងការរិះគ.ន់ ក្រោយនិយាយពី Karina អតីតមិត្តស្រីរបស់ខ្លួន

0

តារាសម្តែង Lee Jae Wook បានប្រឈមមុខនឹងការរិះគន់ពីសំណាក់អ្នកគាំទ្របន្ទាប់ពី និយាយអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Karina សមាជិក aespa ទោះបីជាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមុនក៏ដោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdokNi5zBKnH1G2t7O2dbcPfvli5XU_JUjVCKq09_RiVnDVEuMObk8IFkSyTMC6pumhKZWgtKyGY9_dFv0NFzOlOH6uDaKsMCoXAlWnGeHned5ek_sYCcGjuE-m2kWKJcl4SslCQFDTT-PRb96NOgIX6XH3wT-3EDTYO5pAvcl649mV7ZO1OFsoRJGZqJ/s704/image_2025-05-21_12-00-11%20(2).png

    កាលពីថ្ងៃទី ១៩ ខែឧសភា តារាសម្តែង Lee Jae Wook បានធ្វើបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ Netflix ដែលមានចំណងជើងថា «Dear Hognrang» ដែលលោកគ្រងតំណែងជាតួឯក។ តាមប្រព័ន្ធបានរាយការណ៍ថា កាលពីខែកុម្ភៈ កន្លងទៅ ដំណឹងដែលថា Lee Jae Wook និងតារាចម្រៀងស្រី Karina កំពុងទាក់ទងគ្នាបានក្លាយជាប្រធានបទក្តៅ។ នៅពេលនោះតារាសម្ដែងកំពុងតែថតរឿង។ នៅពេលត្រូវបានគេសួរថាតើព័ត៌មានណាត់ជួបប៉ះពាល់ដល់ការងាររបស់លោកដែរឬទេ តារាសម្តែង Lee Jae Wook បានឆ្លើយថា «វាពិតជាមិនប៉ះពាល់ដល់ការចូលរួមក្នុងតួនាទីរបស់ខ្ញុំទេ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយលម្អិតខ្លាំងពេក វាអាចនឹងក្លាយទៅជារឿងផ្ទាល់ខ្លួនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOLitqVzcvSRX8mVh6M-giWhM0v_zlkjZNyYZBTkrVAd__j_YGsd1RsWsZbJfTKaW29lgPoIOV_MIzaCQq2cvfZRFiGaz3RDJnDKcls_QmfZZawI0yCLt17G8IWE5W8jT8qTZHuMmp7jKmPLVU008FoU8rAWGrIR4vUN3Z4iOzp1HYOLZz0GU19EYT1Fx/s736/image_2025-05-21_12-00-08%20(3).png

    ទោះបីជា Lee Jae Wook ឆ្លើយតបយ៉ាងខ្លី និងប្រយ័ត្នប្រយែងក៏ដោយ ប៉ុន្តែអ្នកគាំទ្រ Karina ជាច្រើនបានសម្តែងការខកចិត្ត និងប្រតិកម្មចំពោះការចែករំលែករបស់ តារាប្រុសរូបនេះ។
    អ្នកគាំទ្ររបស់ Karina បានចោទប្រកាន់ Lee Jae Wook ថាបានប្រើឈ្មោះអតីតមិត្តស្រីរបស់ខ្លួនដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោក។ ពួកគេបាននិយាយថា តារាសម្តែងអាចបដិសេធទាំងស្រុងក្នុងការឆ្លើយសំណួរនេះ ប៉ុន្តែលោកនៅតែចេតនាលើកឡើងពីទំនាក់ទំនងចាស់។ ទន្ទឹមនឹងនេះ Karina ត្រូវបានរិះគន់ចំពោះការណាត់ជួប Lee Jae Wook ហើយនាងមិនដែលបាននិយាយអំពីបញ្ហានេះម្តងទៀតទេចាប់តាំងពីពួកគេបែកគ្នា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOsCNBrspvNVETMCoWF_88Og_ZIo3vaRLqLif5WS2SLIpyFZho8xa8rPtHwgf22a0QwSrYS6XLEU9lZfV36aFrBBDKJk0i1OLEo6mIIjvRTC_oZbnzskPZX7lmctu4xLAkuLfzNvWxXyyDui16jVJ3YZGeUF5bIJYRuAanYGK0b8FNl2ETP7UP98Sq51u/s1349/image_2025-05-21_12-00-11.png
    គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានបង្ហាញព័ស្តុតាងដំបូងថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហានៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ ។ ក្រោយពីមានព័ត៌មាននេះមក មានអ្នកគាំទ្រមួយក្រុមបានចេញមុខរិះគន់សមាជិក aespa រូបនេះ ព្រោះគិតថាលឿនពេកសម្រាប់តារាស្រីជំនាន់ទី ៤ ដែលមានសកម្មភាពស្នេហា ហើយមិនត្រឹមតែប៉ះពាល់ដល់ Karina ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក្រុម aespa ទាំងមូលផងដែរ។ ក្រោយមកនៅថ្ងៃទី ៥ ខែមីនា Karina បានបង្ហោះលិខិត សូមទោស ដែលសរសេរដោយដៃ ទៅកាន់អ្នកគាំទ្រនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUWr2m3Ofbmdbpo2PWNdpqxCpgHPm8uTlGA6g97WiYQdoxkWPlLUW8-43uc-ES9623bthDnflpyM2pQP89pD0nhJeATM4Zpa3HVAg72fThzPH40MH472H5fPCf3_fwGo-r-kgyHJUZBvU2bLvacIIp8fbuE935Y6bB9WUMrpqFPM2lIAQ83ekKyY2x6NO/s736/image_2025-05-21_12-00-08.png

    ខណៈពេលដែល Karina ជាមិត្តស្រីស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង Lee Jae Wook ហាក់ដូចជាមិនមានសកម្មភាពអ្វីឡើយ។ ប្រហែល ៥ សប្តាហ៍បន្ទាប់ពីការបង្ហោះរបស់ Dispatch គូស្នេហ៍មួយគូនេះបានប្រកាសពីការបែកបាក់របស់ពួកគេ។ ក្នុងអំឡុងឆ្នាំចាប់តាំងពីពេលនោះមក Karina បានផ្តោតលើសកម្មភាពតន្ត្រីរបស់នាង មិនដែលនិយាយពីទំនាក់ទំនងចាស់របស់នាងនៅក្នុងសកម្មភាពផ្សព្វផ្សាយនោះទេ៕

Forbes បដិសេធ Selena Gomez ថាជាមហាសេដ្ឋី

0

ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់តារាចម្រៀង និងជាតារាសម្តែង Selena Gomez មានចំនួន ៧០០លានដុល្លារ ដែលមិនទាន់បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋីដូចដែលបានរាយការណ៍ពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeOaLRGEY8_v1VIv-6uDiiBV2Wv989t1PvZoVZgsgH3uUSeP2uqTngNUOqCtLKwPN9vw4igXzMAmZSAqPnRarZSIL9FiM8em6pqCLdxGezxTqs0vcfBTzsvP_9z0xLJhwdAfy9KgFOk-KssvBffeo5VERQhypxcKXD21kC02Z1u3UNzE6PmK57KPV7xSo/s1486/image_2025-02-20_11-17-20.png

ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលវាបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា «ហេតុអ្វីបានជា Selena Gomez មិនមែនជាមហាសេដ្ឋី?» នៅក្នុងការចុះផ្សាយនោះ Forbes បាននិយាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Wondermind ដែលបង្កើតឡើងដោយតារាចម្រៀងនិងតារាសម្តែងជនជាតិអាម៉េរិក រូបនេះក៏ដូចជាការពិតអំពីទ្រព្យសម្បត្តិរបស់ Selena ដែលត្រូវបានគេនិយាយថាលើសពី ១ ពាន់លានដុល្លារក្នុងការវិភាគហិរញ្ញវត្ថុពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWu50FbKJXrU8YE-IbSnERa1I1j8lbg29mc1yiMyjBz3HOZMlP59YEVcp_XFNw_29LjBu60oq72rAOHw7xjF5IO6nQ8ZoA3iPRYAK_Xudgurz5lpOZXtgLLLUSuhwZPgNx2hg7BLawc1f0w166X6a8gbfMvPYgFKEkV-TqwFR_6d5i4MKQ2Ok9hry9mpzu/s2048/image_2025-02-20_11-17-21.png

នៅឆ្នាំ ២០២៤ Bloomberg បានប្រកាសថា Selena Gomez បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៣ ពាន់លានដុល្លារ។ ប៉ុន្តែបើយោងតាមរបាយការណ៍ចុងក្រោយរបស់ Forbes ទ្រព្យសម្បត្តិរបស់នាងគឺត្រឹម តែ ៧០០លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះ ស្ថិតក្នុងបញ្ជីស្ត្រី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាម៉េរិក និងជាតារាដែលមានទ្រព្យ សម្បត្តិច្រើនជាងគេ។
Forbes បានវិភាគថាទ្រព្យសម្បត្តិភាគច្រើនរបស់ Selena បានមកពីភាគហ៊ុន ៥១% របស់នាងនៅក្នុងក្រុមហ៊ុនគ្រឿងសំអាង Rare Beauty ដែលនាងបានបង្កើត ឡើងក្នុង ឆ្នាំ២០១៩។ ក្រុមហ៊ុនគ្រឿងសំអាងនេះធ្លាប់បានធ្វើឱ្យមានការរំជើបរំជួលជាមួយនឹង ប្រជាប្រិយភាពនៃក្រែមលាបមាត់។ ម៉ាកយីហោនេះបានរាយការណ៍ថាប្រាក់ចំណូល ៣៦៧លានដុល្លារនៅឆ្នាំ២០២៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQh4Y-7Cd8xn4-o7H9hpVZujuPwZ8u1iiFq6nq2lLKNtW0dbeIf6E5N17E-ZoyOlUTKDthUi4_2CiatwBhNH1clu-f4BH5YhtuImvBeHjE6LJllqaPxT7t5fzLuQEpND7Alt_cNbaJ1Hp0Um5ojyoXe8TcVX88sQF5apY4ZUDR1Gy47uAsbHM3ycr8ZO0V/s2649/image_2025-03-03_10-11-48.png
ទស្សនាវដ្ដី Forbes បានវាយតម្លៃក្រុមហ៊ុនគ្រឿងសំអាងរបស់ Selena ប្រហែល ១.៣ ពាន់លានដុល្លារ ដោយផ្អែកលើមតិរិះគន់ពីអ្នកវិភាគឧស្សាហកម្មសម្រស់។ ប៉ុន្តែអ្នកជំនាញក៏កត់សម្គាល់ដែរថា ការវាយតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បន្ថែមពីលើ Rare Beauty Selena រកបានប្រាក់ចំណេញប្រហែល ៩០ លានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំពីកម្មវិធីទូរទស្សន៍ តន្ត្រី កិច្ចសន្យាផ្សាយ ពាណិជ្ជកម្មម៉ាកយីហោ និងដំណើរទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLFQb7VoP01PFnC-FJWitTQgFJ2s7oyGGUzJISaPYb24NFQ1ZV0t_zLIYLnHNzj3_QCf1NRS-yaKF5r-Ym4hOu1xvRR7y3wCP_gR0TnmLFtNqe8kwEvXJYdu9mScF4qoXW0c_6zGahXuKLPy5ciDsKfMIT3NDms3Vtx8lVR1LjW5VKltSoWYCk0ZrGr42s/s1500/image_2025-03-03_10-11-52.png

ក្នុងនោះ Selena ទទួលបាន ៣០ លានដុល្លារពីកិច្ចសហការឆ្នាំ ២០១៧ ជាមួយ Puma ។ ប្រាក់ចំណូលរបស់នាងប៉ាន់ស្មានចំនួន ២៤លានដុល្លារបានមកពីរឿងកំប្លែង ដែលឈ្នះពានរង្វាន់ Emmy ដែលមាន ចំណងជើងថា «Only Murders in the Building »ដែលនាងបានបម្រើការជាផលិតករប្រតិបត្តិ និងសម្តែង។ Selena ក៏មានតួនាទីសំខាន់ក្នុងភាពយន្តដែលទទួលបានពានរង្វាន់អូស្ការ «Emilia Pérez» ។ តួនាទីនេះក៏បានជួយឱ្យនាងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Golden Globe សម្រាប់តួឯកស្រីដែលគាំទ្រល្អបំផុតក្នុងភាពយន្ត។ ហើយនាងគឺជាផលិតករប្រតិបត្តិក្នុងរឿងភាគដ៏ចម្រូងចម្រាសរបស់ Netflix «13 Reasons Why»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUqWWKISpjbU5auoxJlL4aAx-G5dssaM-ZRsh5rsUnSn6FvkZ87yJgBJkylzosKdO5bvljC3bSLOMUPKClc61yKaX_gE5gxto_Uzop2d_xXOs2_cY8P1Vb9UFh25iPU86dVBR00LaTiGDazRT6itf1JpwkjdNMCu-RJKoLU2ssHE6xhuhax-y4z1FGC3O/s1800/image_2025-03-03_10-11-53.png

អចលនទ្រព្យរបស់តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះក៏ទាក់ទាញការចាប់អារម្មណ៍ផង ដែរ។ ក្នុងឆ្នាំ២០២០ Selena បានចំណាយប្រាក់ជិត ៥ លានដុល្លារលើផ្ទះ របស់នាង នៅ Encino ។ ថ្មីៗនេះនាងបានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅ Beverly Hills ជាមួយគូដណ្តឹងនិងផលិតករតន្ត្រី Benny Blanco ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpXSGX6P30Q0l-vtGTzwdaHrKwAKsflULt9-DgcIjium4LwqFAiTgdxDrhLOCbCbwF_hLTHzVgQG8R_83-ELsJ7evfVbqiOwT0yPa8YqJdyw2tRdDjRCIsqoRSFihr_Hiim1BJvQrsrULNrzwZ5KX37bLjwmou-4pLn7KYa5DZaw5RfKIrAWfLGp6qZkom/s770/image_2025-03-03_10-11-57%20(2).png
កាលពីមុន Forbes បានរាយការណ៍ថា Wondermind ដែលជាក្រុមហ៊ុនសុខភាពផ្លូវ ចិត្ត Selena Gomez បានបង្កើតជាមួយម្តាយរបស់នាងក្នុងឆ្នាំ ២០២១ បានប្រឈម នឹងបំណុលរាប់ម៉ឺនដុល្លារ។ នាយកប្រតិបត្តិរបស់ Wondermind ថែមទាំងបានប្រាប់ បុគ្គលិកថានាងត្រូវបញ្ចាំផ្ទះផ្ទាល់ខ្លួនរបស់នាង ដើម្បីរក្សាការចាប់ផ្ដើមអាជីវកម្មដែល កំពុងជួបការលំបាក។ វាមិនច្បាស់ទេថា លុយផ្ទាល់ខ្លួនរបស់នាង Selena Gomez បានវិនិយោគនៅក្នុង Wondermind ប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្តែក្រុមហ៊ុនបានជួបការលំបាកក្នុងការស្វែងរកមូលនិធិ ហើយបានធ្លាក់ចុះលើប្រាក់ឈ្នួលបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDV-A4nQzngrKsOTwrE5ay5y0HB2jOhkqWq9Ofrb3i6HOIopCm99_hLHRNE-LZnGAke-XayMDOI6i_kmEgg1-WRxpbHTHRT_n7E7mYyR0r9K1-wkCxV7XLyESpZ6qV0BBzM03LIFAiq9VRW5U20uQbiEz6Zpm0Ib2edRhPd33MRHc78WwRL8248gCLL6Sg/s1606/image_2025-03-03_10-11-57.png

យោងតាមបុគ្គលិកមួយចំនួន Selena ស្ទើរតែមិនចូលរួមក្នុងការងាររបស់ Wondermind ដោយសារតែរវល់ការងារផ្ទាល់ខ្លួនរបស់នាង។ នាងបានថតរដូវកាលទី ៥ នៃ «Only Murders in the Building» នៅទីក្រុងញូវយ៉ក ហើយផ្តោតលើក្រុមហ៊ុន គ្រឿងសំអាង Rare Beauty ។ អ្នកជំនាញបានទស្សន៍ទាយថាក្រុមហ៊ុនគ្រឿងសំអាងនេះអាចទទួលបានភាពជោគជ័យលើសពីកេរ្តិ៍ឈ្មោះរបស់ Selena ៕

ព.ងត្រីនៅបាតសមុទ្រមានរូបរាងប្លែករហូតដល់ពលរដ្ឋជប៉ុនថាជាសាច់ក្រក ឬសត្វប្លែក

0

ប្រទេសជប៉ុន ៖ ក្រោយពីសារមន្ទីរសត្វក្នុងទឹកនៅប្រទេសជប៉ុន បង្ហោះរូបភាពសត្វប្លែកនៅបាតសមុទ្រទឹកជ្រៅ បានធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមទៅលើរូបរាងរបស់វា ។ សត្វនេះមានរូបរាងជាកំណាត់ៗជាប់គ្នាដូចសាច់ក្រកចងខ្សែ មានពណ៌ឈូកខ្ចី ក្រោយមក ទើបបុគ្គលិកសារមន្ទីរសត្វក្នុងទឹក ចេញមុខបកស្រាយថា វាជាអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxT1WltJUaPPh2Q_kQ_GIB4cmh1LWCV32nYlzRZvdDlACFvpKBtUxwH582edEg5nuOsP0iCOffC8gVSTfNnsFU1dpQOobifJ_piTMg_Y9dwrpCTcNMsMWx24p1GtcMMiERLwF9X8OcH1iEhg9L04CrQKud6DOU6LwhVo_4HhXLnpUVN_Efat1DdJeV_jGO/s718/image_2025-05-22_08-57-59.png

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកសារមន្ទីរសត្វក្នុងទឹក នៅទីក្រុងឈិមិស៊ុ ខេត្តឈិឈុអូកាក់ ប្រទេសជប៉ុន បានប្រទះឃើញសត្វប្លែកម្យ៉ាងនៅបាតសមុទ្រទឹកជ្រៅ ដែលមានរូបរាងស្រដៀងសាច់ក្រកតូចៗ ពណ៌ឈូកខ្ចី និងថតរូបបង្ហោះក្នុងបណ្តាញសង្គម X ។ អ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញរូបភាពនេះ ហើយមនុស្សជាច្រើននិយាយលេងសើចថា វាដូចគ្នានឹងសាច់ក្រកទើបធ្វើរួចថ្មីៗដែលធ្លាក់ទៅបាតសមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU0VlZADVluzyryBiaoo3y8WOUKOPHvwleRTRWhE32KLqRr9lhpBQXAdiPVuCelAbm2lr0xT8Cyn23J9zqG3NiAHKDdiYS_BGYmp2mAMZMXKLX5RDoVkmR8r5f5f-o-NYyXuDyapKt97GpZz_zwQjGqSTAp_rKTUp-H3BO2alCtwNYnfZzN_E8TvwHFG_/s1200/image_2025-05-22_08-57-57.png
បើតាមរូបភាពបង្ហោះក្នុងបណ្តាញសង្គម គឺវាមានលក្ខណៈស្រដៀងនឹងសាច់ក្រកតូចៗតភ្ជាប់គ្នាជាកំណាត់! ពណ៌ឈូកខ្ចី ហើយខាងសារមន្ទីរបានសរសេរបែបកំប្លែងក្នុងបណ្តាញសង្គមថា «យើងចាប់ផ្តើមបង្ហាញសាច់ក្រកនៅបាតសមុទ្រទឹកជ្រៅ» ។ ការបង្ហោះរូបភាពនេះធ្វើឱ្យពលរដ្ឋជប៉ុនចាប់អារម្មណ៍ ហើយថែមទាំងចង់យកមកបរិភោគទៀតផង ខណៈអ្នកខ្លះគិតថា វាជាពងត្រី និងចង់ចាប់សាកមើល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtKmrKq0v1qcWxpDkAa8oDsauZe9ALAyziSG1CNG8M0TVRoK5SSRhSeCTgWAy9MtfSbTuRkDVVN-yihCMAQmYCxftyhtdovtfQRuYtj3XQw5l0Aef70r_Z7ndhgW9WdgelLUH6sfgUDjucZ7Mj-GbZJYdDdF04junxkn0OrNMZTdpd1-A5PFBffhbobF_x/s640/image_2025-05-22_08-57-58%20(2).png
ក្រោយមក បុគ្គលិកសារមន្ទីរសត្វក្នុងទឹក បកស្រាយថា សត្វមានរូបរាងស្រដៀងសាច់ក្រកនេះ តាមពិត គឺជាពងរបស់ត្រីហាក់ហ្វីស (Hagfish) ដែលភាសាជប៉ុនហៅថា «នូតាក់អុណាក់គិ» ។ ពងត្រីនីមួយៗមានប្រវែងស្មើសាច់ក្រក ហើយវានឹងញាស់ជាត្រីហាក់ហ្វីស ១ក្បាល ដែលត្រូវចំណាយពេលរហូតដល់ជាង១ឆ្នាំឯណោះ ទើបញាស់ជាត្រី ។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ថា តើពងត្រីទាំងនេះកើតឡើងដោយសារការបង្កាត់ពូជឬយ៉ាងណាទេ ប៉ុន្តែបុគ្គលិកសារមន្ទីរនឹងព្យាយាមថែទាំពងត្រីទាំងនេះយ៉ាងយកចិត្តទុកដាក់ រហូតដល់ពេលញាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNVT9buzthVxULW2ALE_7yXgK9RUPEIMFoei5hr4TjWmx_4hh520xvH54BV-93xsO7tPcLfjy8ivvdIKuy7IUu0ZmenH_iHlutUl52_fCEuMZdhoKcywR_RgbQ7c4TtEKtbeoISoFGnckA1YjFV_nMQmrIJMV7bzRCA4cWBczk7-mzqi9w4pH95AOpVGf/s606/image_2025-05-22_08-57-58.png

សារមន្ទីរសត្វក្នុងទឹកជប៉ុនបញ្ជាក់ថា ពួកគេនឹងបង្ហោះរូបភាព ព្រមទាំងផ្តល់ចំណេះដឹងពីសត្វសមុទ្រមានរូបរាងប្លែកៗជាបន្តបន្ទាប់ទៀតក្នុងបណ្តាញសង្គមសម្រាប់អ្នកចាប់អារម្មណ៍ ពីព្រោះសត្វខ្លះមើលរូបរាងគួរឱ្យអស់សំណើច ហើយពុំសូវមានអ្នកស្គាល់ ៕