កាលពីថ្ងៃទី២៦ ខែមិថុនា នេះមានវីដេអូរបស់គូស្នេហ៍ មួយគូបាននាំកូនប្រុសរបស់ពួកគេទៅផ្សារទំនើបមួយក្នុងប្រទេសចិនហើយបានជាប់ជាប្រធានបទដ៏ពេញនិយមបំផុតរបស់ Weibo ដែលទាក់ទាញអ្នកចូលមើលរាប់រយលានដង។ ក្នុងវីដេអូនេះត្រូវបានលើក ឡើងថាជាតារាសម្តែង Liu Shishi និង Nicky Wu រួមជាមួយកូនប្រុសរបស់អ្នកទាំងពីរ។

ដកស្រង់ពីគេហទំព័រ Next Apple ក្រុមគ្រួសាររបស់ Liu Shishi និង Nicky Wu បានទទួលទានអាហារពេលល្ងាច បន្ទាប់មកបានចុះទៅចំណតរថយន្តក្រោមដី។ កូនប្រុសអាយុ ៦ ឆ្នាំរបស់ពួកគេបានរត់ជុំវិញតារាសម្តែងទាំងពីរ ខណៈជំនួយការរបស់ Liu Shishi ដើរតាមពីក្រោយ ហើយប្តីប្រពន្ធនេះបានទៅផ្ទះជាមួយគ្នា។.png)
អាពាហ៍ពិពាហ៍របស់ Liu Shishi និង Nicky Wu ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាងកន្លះឆ្នាំមកនេះ មានប្រភពជាច្រើនបានចុះផ្សាយថា គូស្នេហ៍មួយគូនេះ បានលែងលះគ្នា ហើយកំពុងស្ថិតក្នុងដំណាក់កាលនៃការបែងចែកទ្រព្យសម្បត្តិ។ យោងតាម Sohu បច្ចុប្បន្នអ្នកទាំងពីរមិនមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុទេ។
Nicky Wu និង Liu Shishi បានជួបគ្នាពេលសម្តែងក្នុងរឿង Scarlet Heart ដែលជារឿងភាគទូរទស្សន៍ដ៏ល្បីក្នុងឆ្នាំ ២០១១។ អ្នកទាំងពីរបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំ ២០១៥ និងបានរៀបចំពិធីមង្គលការតម្លៃរាប់លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦ ។
អំឡុងពេលណាត់ជួបគ្នា និងរៀបការថ្មីថ្មោង តារាទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីនានា ថតរូបទស្សនាវដ្ដី និងឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម។ អស់រយៈពេល៥ឆ្នាំមកនេះអ្នកទាំងពីរមិនបានបង្ហាញខ្លួនជាសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើន និងតំណាងឱ្យម៉ាកសំលៀកបំពាក់ជាច្រើន។ ទន្ទឹមនឹងនេះ Nicky Wu បានកំណត់ការសម្តែងរបស់លោកដោយចំណាយពេលច្រើនជាមួយកូនរបស់ខ្លួន៕










