Home Blog Page 470

ការចូលគេងទាំងកំពុងខឹ.ងដៃគូផ្ដល់អត្ថប្រយោជន៍ច្រើនមិននឹកស្មានដល់

0

ការឈ្លោះប្រកែកគ្នានៅពេលយប់មុនពេលចូលគេងតែងកើតមានជាញឹកញាប់ មិនថាសម្រាប់គូស្វាមីភរិយា ឬគូរស្នេហ៍ដែលជាសង្សានឹងគ្នាមួយចំនួនដោយជាធម្មតា វាធ្វើឲ្យយើងមានអារម្មណ៍ថាចង់សម្រេចចិត្តធ្វើអ្វីមួយជាបន្ទាន់ ទោះជាក្រោយមកមានរឿងអ្វីកើតឡើងក៏ដោយ។ អ្នកជំនាញយល់ថាវាជារឿងមិនត្រឹមត្រូវប៉ុន្មានឡើយ ព្រោះការសម្រេចចិត្តទាំងកំពុងខឹ.ងអាចធ្វើឲ្យយើងមានការសោ.កស្ដាយនៅពេលក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiIvcphwPVeiMuJm3cXdPosV3mcSrN-_KjQnuTVdWIYIzEuQRBPO7EwOcj-00JXqzWnVyCsL2IzUaVCteDNEWCLwtLx3C-U9Q8JZLnFsxvp2HL8aS8KDvtevp0QYpeW-V2tzqdsW1LLcSz3H7188Ff-LQyGu5SQPdnrE3q8szfM-Hw1EUWRv-aP7DJhQo2/s800/image_2025-06-09_14-09-30.png
វេជ្ជបណ្ឌិត Samantha Rodman Whiten ដែលជាអ្នកចិត្តសាស្រ្តព្យាបាលនៅ Potomac រដ្ឋ Maryland សហរដ្ឋអាមេរិក បាននិយាយថា ៖ អារម្មណ៍ដែលចង់ដោះស្រាយជម្លោះមុនពេលចូលគេង គឺជារឿងធម្មតាជាពិសេសសម្រាប់មនុស្សដែលធំឡើងនៅក្នុងគ្រួសារមួយដែលតែងមានទំនាស់មិនឈប់ឈរ។ ចំណែក វេជ្ជបណ្ឌិត Sabrina Romanoff ដែលជាចិត្តវិទូនៅទីក្រុងញូវយ៉កបាននិយាយថា ៖ សម្រាប់អ្នកផ្សេងទៀត ទំនោរនេះគឺដោយសារតែសុភាសិតបុរាណមួយដែលលើកឡើងថា «អ្នកមិនគួរចូលគេងដោយកំហឹងនោះទេ ប្រសិនបើមានបញ្ហាចូរដោះស្រាយឲ្យហើយ» ប៉ុន្តែការធ្វើបែបនេះមិនទំនងជាទទួលបានផលគ្រប់ពេលនោះទេ។ ដូចនេះ អ្នកជំនាញផ្នែកចិត្តវិទ្យាមួយចំនួនបានបង្ហាញពីអត្ថប្រយោជន៍ចំនួន៥យ៉ាងដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកសម្រេចចិត្តចូលគេងទាំងខឹងដៃគូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaD0fe1uAySBsWotJIQzEqkTLfvg6_IhCM8QLgUsndw9npuH4L_Dwp1lTp59BPGO6pSia1CGwH0cxgVL16gCq-1QHVe_ieD1-dRhq8Bg5oTKE7R3pq_h1sO08sjO2blPj7OHv47_YFKr5fd11GI-HMZyAcIlxFFpB-XqZxfhj5-Rqi6uU_hmjpkmLRTd53/s1200/image_2025-06-09_14-09-27%20(2).png
១. ជួយរក្សាលំនឹងអារម្មណ៍ ៖ ការគេងអាចជួយឲ្យខួរក្បាលទទួលបានភាពស្ងប់ស្ងាត់ និងបំភ្លេចអារម្មតានតឹង។ ក្រោយភ្ញាក់ពីគេង មនុស្សដែលខឹងភាគច្រើននឹងត្រជាក់ចិត្ត និងអារម្មណ៍នឹងថឹងជាងមុន។
២. អាចផ្ដល់ការសម្រេចចិត្តល្អៗ ៖ ពេលវាលានឹងជួយឲ្យមនុស្សយល់កាន់តែច្បាស់ បន្ទាប់ពីការគេងអ្នកនឹងមានអារម្មណ៍ធូរស្បើយ ហើយធ្វើឲ្យយល់ថាបញ្ហាដែលកំពុងជួបប្រទះវាមិនធ្ងន់ធ្ងររហូតដល់គ្មានវិធីដោះស្រាយឡើយ ដូច្នេះអ្នកនឹងអាចរកដំណោះស្រាយបានល្អជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRYpMxrwm7oeKRKH0TzF2QS690hvBzz4Mcbw93ak-oGQJaQmYjengdm_bgG3BsYy3AgWOH03w3A-QDQQFaqg9dXN5nmccjAYDO7bG39YO-wQSyuOi-Bzd2Ub0D66p6tjgykB-V05fqyYjDk5tJNlhGRXjlixe7OcDAelIGuDnL39A4lxwpwhIzkzKy51wX/s1200/image_2025-06-09_14-09-27.png
៣. ជួយបញ្ចៀសការប៉ះទង្គិចធ្ងន់ធ្ងរ ៖ ភាពនឿយហត់ និងអារម្មណ៍ដែលកំពុងខឹងនឹងធ្វើឲ្យជម្លោះកាន់តែបន្តវែងឆ្ងាយ ដូចនេះជម្រើសដ៏ល្អបំផុត គឹផ្អាកវាមួយឡែក និងចូលគេងសិន ស្អែកឡើងអាចធ្វើការជជែកជាថ្មីជាមួយនឹងគំនិតល្អ និងច្បាស់លាស់។
៤. ផ្ដល់ចន្លោះពេលវេលាឲ្យគ្នាទៅវិញទៅមក ៖ ការផ្អាកជម្លោះដោយការចូលគេង មិនមែនសុទ្ធតែជាការគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីចំណងទំនាក់ទំនងរវាងដៃគូរថាមានភាពរឹងមាំ និងចាស់ទុំ នៅពេលភាគីទាំងពីរត្រឡប់មកដោះស្រាយវិញដោយចិត្តត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqu6csqZPB3Z5fHkU6zj9pWvfXEds8jLy9s4JQuJAiU-VDHPZZfc9JciXwH4MtI0nWWlocDnD4XrETwIvUweAh5gw0hUogGSSxS_Zp5kvcoZnqIoKq688ospJ1HoHzl9_KqFzt68qcyHg7GSQqgBY-IuG0K5QG84gPBLFVebpi_MVQbNCEr-GZgFcWrHBT/s1400/image_2025-06-09_14-09-28.png
៥. អាចដោះស្រាយបញ្ហាបានល្អ ៖ តាមបទពិសោធគូស្វាមីភរិយាវ័យចំណាស់ដែលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានបង្ហើបថា អារម្មណ៍ធូរស្បើយបន្ទាប់ពីផ្ដល់ចន្លោះពេលវេលាឲ្យគ្នារួចនឹងនាំឲ្យខួរក្បាលគិតឃើញនូវរឿងរ៉ាវល្អៗ ហើយអាចត្រឡប់មកនិយាយគ្នាវិញ និងផ្អែមល្ហែមដូចដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2JZK2DdMppy3osT5kX1jYAFtktTqWMy9jBkMH27rFaLRcYGOxyh8N1oBLKGDdyH1_nra5TSuRbRrzZgdjaYDgTxDrq4qKYvQYe2kyvdMpmMlw6Zxy2fp6Ou4dNK44C0U1aeRtwEet_4Z3nUqQ9V01jiXWOB3-q8POFFO_MniySqBk351AWewIh749cKkV/s800/image_2025-06-09_14-09-29.png

គួរបញ្ជាក់ថា ការចូលគេងទាំងកំពុងខឹ.ងគ្នា គួរតែជាការគេងដោយអារម្មណ៍បរិសុទ្ធ ដាក់ចុះកំហឹង នោះទើបអាចភ្ញាក់ឡើងមកជាមួយនឹងដំណោះស្រាយសមស្រប មិនមែនជាការគេចពីបញ្ហា ហើយយកវាទៅចងជាកំហឹងគុំគួន និងទុកសងសឹកដាក់គ្នាឡើយ។ ចំណេកចំណុចដែលបានរៀបរាប់ខាងលើសុទ្ធតែជាអត្ថប្រយោជន៍ដែលល្អសម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងផ្សារភ្ជាប់ចំណងក្ដីស្រលាញ់ឲ្យកាន់តែមានភាពយូរអង្វែង ជាមួយសេចក្ដីថ្លៃថ្នូ និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក៕

អ្នកជំនាញបញ្ជាក់ថា ឧបករណ៍តេស្តអាហារដែលកំពុងពេញនិយមមិនអាចតេស្តសារជាតិគីមីបានទេ

0

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ក.ប នៃក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សដែលកំពុងមានការពេញល្បីមួយប្រភេទ ហើយមានពលរដ្ឋមួយចំនួននិយមប្រើតេស្តសារធាតុគីមីក្នុងបន្លែ និងផ្លែឈើនោះ មិនមានមុខងារស្វែងរកសារធាតុគីមី ហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតដូចដែលអ្នកលក់មួយចំនួនបានផ្សព្វផ្សាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YMu9dw05K-0zON0699eQKQL039USxIifqzVAIllYHwE5UuNDP7AXI0_QXzbIpjEATBff3ydLn7hUglfAS5Up-e4MSsaLVAe4vqJTStVwd8BEuA1e-QsCXuNpbQ7dv2SF5doyq4NlrPfWsdp86HPkJOX37XUFIbpEbBTF897FAuCG2yo9_g9MQtNs4Wnu/s600/image_2025-06-09_14-05-09.png

បន្ទាប់ពីឃើញមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្កមកាលពីថ្មីៗនេះ អំពីឧបករណ៍តេស្តរហ័សមួយប្រភេទ ថាអាចមានសមត្ថភាពវាស់ដឹងនូវសារធាតុគីមីហាមឃា.ត់ ឬសារធាតុពុលនានា ដែលមាននៅក្នុងបន្លែ សាច់ ផ្លែឈើ ក៏មានមនុស្សជាច្រើនបានចាប់អារម្មណ៍ទិញយកមកប្រើប្រាស់ ដើម្បីទុកពិនិត្យមើលពីកម្រិតសុវត្ថិភាពមុនពេលបរិភេទអាហារទាំងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKaQYPNHKrr5d4ChJSB_GFS-_KQJgX-03_tAKGfRkRTTnkgpcQ1CJViObeHyWLS4CbNGKfe3A1JFm9lmrho7elePwCDzfJ43GCbZRqHx2U2sjjsr5lp-ABOEBrPQmgKTBMpCZOdkWfSWyZJofvDL9RqfOazYv7Bw3iLeIJV9tJ91bE1E9M_4rU8YREVcSU/s1200/image_2025-06-09_14-05-10%20(2).png

អគ្គនាយកដ្ឋាន ក.ក.ប បានធ្វើការបកស្រាយថា ឧបករណ៍តេស្តរហ័សនេះ គឺធ្វើការវាស់ដោយផ្ដោតតែលើកម្រិតសារធាតុគីមី «នីត្រាត» ដែលមាននៅក្នុង បន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ។ មិនដូចអ្វីដែលបានលើកឡើងថា វាអាចវាស់ដឹងពីថ្នាំគីមីកសិកម្ម សារធាតុហាមឃា.ត់ ឬសារធាតុគីមីមួយចំនួនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-6fz_OnXkGnth8Uj2ivyMEzE_GoBhGQv3KvbXpSJKdBumcgf_wRdAFJyIwIVty866-DaFBlqyLUo-3zNDMesC5sXJgU-j5xIE2D4clz7u3ITvQiJbxEIXf5sBLq2I9INHm8tRozpz5osIMZuM37AeqQ3b1zX3teXQXmUGaR1iLaLlFwECyYAAcduxTA8/s720/image_2025-06-09_14-05-10.png

ជាមួយគ្នាអគ្គនាយកដ្ឋាន ក.ក.ប. បានស្នើដល់អ្នកដែលចែកចាយ និងផ្សព្វផ្សាយពីការប្រើប្រាស់នៃឧបករណ៍មួយនេះ ត្រូវប្រកាន់ខ្ជាប់នូវការចែករំលែកព័ត៌មានពិត និងមុខងារប្រើប្រាស់របស់ឧបករណ៍នេះឲ្យបានត្រឹមត្រូវចៀសវាងមានការភាន់ច្រលំក្នុងប្រើប្រាស់។ ជាងនេះទៅទៀត អគ្គនាយកដ្ឋាន ក.ក.ប. ក៏នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ដែលមានលក្ខណៈជាការភូតកុហក បំភ្លៃការពិត ក្លែងបន្លំ ឬ ធ្វើឱ្យមានការភាន់ច្រឡំ ដល់សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y7RN7sqQUKmWpYpxHaVrVRP2xlgjBL4bkpFDFG0JV3zzDe0WH7DaGb_7au2tQpnhomY5VEUgnCe7D3gAXj8UWxzznR6f5ADquA3OzS-VnmhTASoYhqXIV_tsCLms6ibwO6V0JH-ffWADWsmYqQTxqahsG4byRMYkeR2sOShLSHgCqgyeQuzfqNj5bset/s1236/image_2025-06-09_14-05-11.png

គួរជម្រាបផងដែរថា មួយរយៈចុងក្រោយដែលមានការលេចលឺអំពីព័ត៌ផ្លែឈើនាំចូលពីក្រៅស្រុកមួយចំនួនដែលមានផ្ទុកនៅវសារធាតុគីមី ក៏មាននូវការចេញលក់នូវឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលគ្រាន់យកទៅដោតលើបន្លែ ផ្លែឈើនោះ វានឹងផ្ដល់សញ្ញាមកវិញថានៅលើបន្លែ ឬផ្លែឈើនោះមានផ្ទុកសារធាតុគីមីកម្រិតណាមកឲ្យយើងដឹងភ្លាមៗ។ ហើយបើឃើញលោតក្រហមមានន័យថាមានសារធាតុ«នីត្រាត» ដែលអាចបង្ករជំងឺមហារីកខ្ពស់ជាក់ជាមិនខាន៕

ប្រយ័ត្នទិញប៉ះស្បែកជើងនេះ! រកឃើញស្បែកជើងកុមារផ្ទុកសារធាតុពុលចូលក្នុងខ្លួនតាមស្បែក និងការដកដង្ហើម

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានចិនរាយការណ៍ថា ស្បែកជើងកុមារដែលលក់ដាច់បំផុតតាមកម្មវិធីអនឡាញចំនួន៥ នៅប្រទេសចិន ត្រូវបានត្រួតពិនិត្យឃើញផ្ទុកសារធាតុពុលក្នុងបរិមាណលើសកម្រិតស្តង់ដាររាប់រយដង ហើយស្បែកជើងផ្ទុកសារធាតុពុលបានលក់ចេញជាង១លានគូ ។ បើតាមអ្នកជំនាញចិន គឺការពាក់ស្បែកជើងនេះនឹងបណ្តាលឱ្យកុមារកើតជំងឺហឺត និងលូតលាស់ខុសធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSgUOXGwnlqt3TTFnff7bokq77w1A3nfLUR_-_wiyXJXGo89DqJiz5xT48io0u3YTNHClMGj7JsRySDFcLpQD1Cyt7eu7HPkyR8WiVKfu0AuBqNj2m3u2fSbzYv3ttLIb6KXQPPbmIMFep5tZw0KC8yeab3aWA5lqYlgo-T_S5Av_Eu0-9h_KchyAeEIW0/s1080/image_2025-06-09_13-54-46.png
មជ្ឈមណ្ឌលអភិវឌ្ឍន៍សុខុមាលភាពសាធារណៈសម្រាប់បរិស្ថានគ្មានកាកសំណល់នៅទីក្រុងសិនជិន ខេត្តក្វាងទុង បានត្រួតពិនិត្យរកសារធាតុពុលដោយទិញស្បែកជើងកុមារ ចំនួន១០ប្រភេទដែលលក់ដាច់បំផុតក្នុងកម្មវិធីអនឡាញចំនួន៥ នៅចិន បន្ទាប់មក បញ្ជូនស្បែកជើង៥០គូទៅត្រួតពិនិត្យក្នុងបន្ទប់ពិសោធន៍ ។ លទ្ធផលការពិនិត្យឃើញថា ស្បែកជាង២៥គូ ក្នុងចំណោម៥០គូ មានផ្ទុកសារធាតុ Phthalate លើសស្តង់ដារជាមធ្យមរហូតដល់៥០៩ដង ក្នុងនោះស្បែកជើង១ប្រភេទមានផ្ទុកសារធាតុ Phthalate រហូតដល់៤៩៦ដង ដែលស្បែកជើងនេះបានលក់ចេញជាង១លានគូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4nUhkJSN1gc6o3CbqobGcgyr8-5Vr5dOjssDmoHql1uqI3YW3e4G-4lZ-w8j068599MRF0cu3TNVI6P-6YrtjKCGVAutddYVHUfjrpTbt_GtwO0CvjIqqjCvQSLNLDYNMuXAxHl9ZEgCVVx8bmJba7xYOQAvq66UfaMj8nHaDQdzf9d2UCc9O6ZEiG4b7/s999/image_2025-06-09_13-54-54.png
តើសារធាតុ Phthalate គឺជាអ្វី?
Phthalate គឺជាសារធាតុធ្វើឱ្យផ្លាស្ទិកទន់ និងមានតម្លៃថោក ។ សារធាតុនេះត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងផលិតផលផ្លាស្ទិកទូទៅ និងសម្ភារៈក្មេងលេង សម្រាប់ជួយឱ្យផ្លាស្ទិកមានសភាពស្វិតអាចបត់បែនបាន និងពុំងាយបាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4BYonbWiEQ-wdIISbeiQRzzaqbdrFHlwv_cP0KamkdNlzr-uU8KPq0XDVyCz8wIGYpaznCn_wLdnZu8UF1cpdNhlL1DGKK2kMLc2kPpak_j9jibDzGivv8fXlNoAtUJxcCbTGsmzlnVMQ5qTUhs2nZEA0_gMX3668o4i2jU56p0EyT2j6HdNAT9nrXPVx/s1090/photo_2025-06-06_15-07-46.jpg

សារធាតុនេះអាចចូលក្នុងខ្លួនតាមរយៈស្បែក និងការដកដង្ហើម បើប៉ះពាល់ និងស្រូបក្លិនវារយៈពេលយូរនឹងប៉ះពាល់ដល់ការលូតលាស់របស់កុមារ រួមមាន ៖ កើតជំងឺហឺត, លូតលាស់ខុសធម្មតា (ឆាប់ពេញវ័យ), ការអភិវឌ្ឍប្រព័ន្ធបន្តពូជមិនពេញលេញ, ខ្វះសមាធិ និងការផ្ចង់អារម្មណ៍ ។ រីឯមនុស្សចាស់ដែលប៉ះពាល់សារធាតុ Phthalate រយៈពេលយូរនឹងធ្វើឱ្យមេជីវិតឈ្មោលបុរសធ្លាក់ចុះ, ប្រែប្រួលអ័រម៉ូនសម្រាប់ស្ត្រី និងប៉ះពាល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9l-crDoYyvtZDdJ15NK923awYAorvCP8tsXECmLznrXqsHR6aLmfv7e4BRd59RNEbcb4orsodfgWllnw_nZKOD1khyxtydrMkznCOfkay4uvnleNC3A-FxJJuBwnnWEdByXNvXYcg35rFDqoes-9sPUA8b_21ozB3IDq1oPhio3Lhpyzl34RAp7Yh0R0/s808/photo_2025-06-06_15-09-25.jpg

ហេតុនេះ អ្នកជំនាញណែនាំឱ្យចៀសវាងពាក់ស្បែកជើងមានក្លិនផ្លាសិ្ទក ឬសារធាតុគីមីខ្លាំង បើស្បែកជើងធុំក្លិនខ្លាំងពេកត្រូវប្រគល់វាឱ្យអ្នកលក់វិញ ។ គួរជ្រើសរើសស្បែកជើងមានម៉ាក ឬស្លាកសញ្ញាច្បាស់លាស់ បើបាតស្បែកជើងទន់ខុសធម្មតា ឬពត់បាន មានន័យថា ស្បែកជើងនេះមានសារធាតុ Phthalate ច្រើន ។ ក្រៅពីនេះ ត្រូវយកស្បែកជើងថ្មីទៅដាក់ទៅទីវាលមានខ្យល់ប្រមាណ៣ថ្ងៃមុនពាក់ ដើម្បីឱ្យសារធាតុ Phthalate ហួតលឿនក្នុងអាកាសធាតុក្តៅ ៕

Miss Cosmo និយាយការពារបវរកញ្ញាឥណ្ឌាជាសាធារណៈនិងថ្កោ.លទោ.សលោក ណាវ៉ាត់

0

ការនិយាយជាសាធារណៈរបស់លោក ណាវ៉ាត់ អំពីក្លិនខ្លួនមិនល្អរបស់ Rachel Gupta បានធ្វើឱ្យទស្សនិកជនហួសចិត្តយ៉ាងខ្លាំងខណៈ Miss Cosmo 2024 ដែលកំពុងកាន់តំណែងរបស់ខ្លួនបាននិយាយការពារបវរកញ្ញាឥណ្ឌាជាសាធារណៈព្រមទាំងថ្កោលទោសនិងបង្ហាញការខឹងសម្បារចំពោះទង្វើរបស់លោក ណាវ៉ាត់។ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនលើកឡើងថាកម្មវិធី Miss Grand គួរតែត្រូវដកចេញពីកម្មវិធីបវរកញ្ញាធំៗទាំង៦ (Big 6) ដោយសារតែវាផ្ទុយ ទៅនឹងបេសកកម្ម និងចក្ខុវិស័យនៃស្តង់ដារនៃកម្មវិធីប្រកួតសម្រស់សម័យទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVXWcux9lpW3JIUjpp2FV5BN4EgayKKO5Fp_545OjmaUh5dDe_6Fuuhxu65TND0Rpe1Ydy7KwHDMRUClzN_dDXl_vR_9uFtzyAX2_a2h6f2XzwvmL02F573GYPoENBmZpV-HUGSJved1TfeQLJRFCR5uq5Bb3Am9MBKQEaKRdDQY3xAifhYa64UPPDcBjI/s1600/image_2025-05-30_16-38-15%20(3).png

កាលពីថ្ងៃទី ៥ ខែមិថុនា នេះ Ketut Permata Miss Cosmo 2024 បានបង្ហោះអត្ថបទ ដ៏វែង មួយនៅលើបណ្តាញសង្គម IG របស់នាងដោយបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ចំពោះការប្រមាថជាសាធារណៈរបស់លោក Nawat ចំពោះ Rachel Gupta ដែលត្រូវ បានដកហូតមកុដរបស់នាងហើយបាននិយាយជាសាធារណៈនៅចំពោះមុខអ្នកកាសែតថានាងមានក្លិនខ្លួនមិនល្អ។ នៅក្នុងការបង្ហោះរបស់នាង Ketut Permata បានអះអាងថា «អ្នកអាចគាំទ្រនរណាម្នាក់បាន ប៉ុន្តែនៅពេលដែលអ្នកនៅតែទះដៃខណៈពេលដែល អ្នកមាន អំណាចរិះគន់ស្ត្រីជាសាធារណៈ មានបញ្ហាពិតប្រាកដ។ នេះមិនមែនជាគំរូ ដែលយើងកំណត់សម្រាប់ក្មេងស្រីនោះទេ។ យើងសមនឹងទទួលបានប្រសើរជាងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFVQVIZPgsaIHgUN_L1FGtK6Oit_F3h49d7GU1VWUuL60wnk9aTqL_SXHh9Uq882CC68GeJfoZW4QJ4Qqliy10euCo2YtnVhSTxQPX_nU-1Ol36WXgAJg03f7gTtYNwczAnfKxrsEk5s21yXEAxtu64RI809PFcq8wtdaO7Yb6e_sM-ud9B_swx6vbS6A/s2048/image_2025-06-06_16-11-31.png

Miss Cosmo 2024 ជាមួយនឹងបេសកកម្ម និងឥទ្ធិពលនៃតំណែងបវរកញ្ញាអន្តរជាតិ នាងមិនអាចនៅស្ងៀមបានទេនៅពេលដែលក្មេងស្រីម្នាក់ទៀតត្រូវអាម៉ាស់មុខជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយ។ នាងបាននិយាយថា «ខ្ញុំនៅស្ងៀមព្រោះមិនចង់ហាក់ដូចជា ខ្ញុំលោតចូលក្នុងរឿងដែលគ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ ពីដំបូងរឿងផ្ទាល់ខ្លួនខ្ញុំមិនដឹង សាច់រឿងទាំងអស់ហើយខ្ញុំគិតថាគ្មានសិទ្ធិនិយាយទេ ប៉ុន្តែឥឡូវការពិតនៅចំពោះមុខខ្ញុំ ខ្ញុំបានឃើញ និងឮពាក្យទាំងនោះផ្ទាល់។ ប្រធានកម្មវិធីដែលនិយាយដើម្បីបញ្ចប់អំពើ ហិង្សា គាត់បាននិយាយចំអកឱ្យនាង សើចចំអកឱ្យនាង។ គាត់បានបញ្ចេញយោបល់អាក្រក់អំពីក្លិនខ្លួនរបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihOM7i4lukFLOntRD8C53d9riGCtLIxv5BGppyhQRmZ4J5BMNOmlgCwX6ptayiKUK0R__WSocIv94sa6diKsPxevzV_JgRtmobTSCoZ-qlYKZei2lIWTQejuCQhNVVmwuVccI8e0xPx_vsqUZ3LMxxlSrxaXMBbE8Vvsg3yEs_v8n3l-7Nji7Qq1_2-isx/s2048/image_2025-06-06_16-11-40.png

ពាក្យសម្ដីដ៏មានឥទ្ធិពលរបស់ Ketut Permata ទទួលបានការអាណិតអាសូរយ៉ាងឆាប់រហ័សពីអ្នកគាំទ្រសម្រស់ជាច្រើន។នាងមិនត្រឹមតែសម្តែងការខកចិត្តរបស់នាងប៉ុណ្ណោះទេ ថែមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយាថោកទាបរបស់បុគ្គលដែលមានឥទ្ធិពលខ្លាំងនៅក្នុងឧស្សាហកម្មកែសម្ផស្ស។ Miss Cosmo 2024 ក៏បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនេះផងដែរ ដោយសង្កត់ធ្ងន់ថា បុរសដែលមានអំណាច និងសំឡេងនៅក្នុងដៃរបស់គាត់មិនអាចត្រូវបានគេអនុញ្ញាត ឱ្យបំពានវាជាឧបករណ៍ដើម្បីបញ្ចប់អនាគតរបស់ក្មេងស្រីនោះទេ។ «នេះមិនមែនជាបញ្ហាផ្ទាល់ខ្លួន ឬជាភាគីដែលអ្នកនៅខាងណាទៀតទេ។ នេះគឺជាមនុស្សមានអំណាចដែលមើលងាយរាងកាយរបស់ស្ត្រីជាសាធារណៈ។ នេះគឺជាអ្នកដឹកនាំដែលអះអាងថាប្រឆាំងនឹងអំពើហិង្សា ធ្វើឱ្យមានការប្រមាថ និងប្រមាថមើលងាយរាងកាយរបស់ស្ត្រី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFl1Cf3klgkbygXOzzUXrMx1-kP90i9V2w4IMISTxg_ynvYzlc5h38i_gxCdtMo6cmImeb-oAT8Fp7jXSxRYZeao3GzPAJcV0S7HeBVu949hc7Fa6AgC_tkTaCTxJ9OSRu4ubsTiYCbjSbHEMMRm7jRR0vdqWu_aqL8tY_zYwvizb1bhlibuDxDwF1jUb/s1039/image_2025-05-27_09-59-34%20(2).png
Ketut Permata បានសម្តែងការខឹងសម្បារដែលថា«យើងបានតស៊ូដើម្បីបញ្ជាក់ថា វិស័យសម្រស់នេះមិនមែនសម្រាប់តែភាពស្រស់ស្អាតប៉ុណ្ណោះទេ វាគឺអំពីគោលបំណង ប្រើសំឡេងនិងថាមពលរបស់ខ្លួនកែប្រែរឿងជាច្រើនប៉ុន្តែពេលវេលាបែបនេះធ្វើឱ្យខូចទម្រង់នៃកម្មវិធី។ វាមិនសំខាន់ទេថាអ្នកនៅខាងណា វាជារឿងសំខាន់ដែលយើងមិនអាចនៅ ស្ងៀមនៅពេលដែលអំណាចត្រូវបានរំលោភបំពានហើយស្ត្រីត្រូវបានបន្ទាបបន្ថោក»។ Miss Cosmo 2024 បានសង្កត់ធ្ងន់ដោយអំពាវនាវឱ្យ មនុស្សគ្រប់គ្នានិយាយប្រឆាំង នឹងភាពអយុត្តិធម៌៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃអរគុណរាជរដ្ឋាភិបាលកម្ពុជាជួយកាត់បន្ថយភាពតានតឹងនៅព្រំដែន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ News In Thailand បានរាយការណ៍កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការរួមគ្នាកាត់បន្ថយជម្លោះនៅតំបន់ព្រំដែន និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពដើម្បីដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BLrc_zUb6OGbu8kPH3j5Ez82ttNoiaPbbGY4WUUQKc5pUyOI01aZPY6TNChdnLHxH723iaFvUbplIvAy1emQ1wrTb_vztPyZK-2FDZPG-fXGvF7XJ-rb4i5qq0mEz3rWKzWljd0EsN7gEMLHvAAk1rngPSPH25jrXJBFds61gBlMR-oMzMhLcW4yZ8od/s900/image_2025-06-09_13-38-39.png
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា លោកទទួលបានសេចក្តីរាយការណ៍ពីកិច្ចចរចារវាងភាគីទាំងពីរ ហើយលទ្ធផលបង្ហាញដូចគ្នាថា ពេលនេះ កងកម្លាំងកម្ពុជា-ថៃ បានសម្រេចកែសម្រួលកម្លាំងកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយជម្លោះ និងការប្រឈមមុខ ។ ហេតុនេះ វាធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ព្រំដែនមានភាពល្អប្រសើរជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKuMmyxU3Aq8AXB6FNP2yVESfSJ8qX5xglEdTwn2pa9MCaAWm36JAkArctkJLw7OrhVBSWTCYUcOklVeFAnFJyJZ5T5CmA7aflfWOgIUJyKBUR_9RXURJOvlfVXgIHgOwDVIVJj7x3nQIfd4gI8-EsoWB9qsTikQvn_2vcVY4iArzPeFN5qJaYdpbahqq5/s960/photo_2025-06-09_08-46-42%20(3).jpg
ក្នុងនាមតំណាងឱ្យក្រសួងការពារជាតិ និងកងទ័ពថៃ លោក Phumtham រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបំផុត អរគុណដល់កងទ័ពជួរមុខរបស់កម្ពុជា ដែលបានចូលរួមចរចាជាមួយថៃកាត់បន្ថយភាពតានតឹងដោយប្រកាន់ខ្ជាប់តាមគោលការណ៍សន្តិភាព ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងពីរប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtYTnuYqxpctyJIwQ6PpSxLPByOadXUxEM-45Xz15-wRCQSntNe1oC5EYbQGeoErlTb7xxmq3l-6tQsOu3w_iAxdNnjpG1ByHB-ICVgkzViSPQpMmewlTsoArz4UsIhiA6nF630Qpr6qeZ7Agz-9J2dxqYM2z6SZEQyY3fEv56EZsbf89u3O4ZibKzufl/s1080/photo_2025-06-09_08-46-43.jpg

លោក Phumtham បន្តថា ការចរចាគ្នានេះ គឺកងទ័ពកម្ពុជា-ថៃបានចុះត្រួតពិនិត្យតំបន់ និងកន្លែងជីកដីនៅតំបន់ព្រំដែនរួមគ្នា និងកប់ដីនៅតំបន់ព្រំដែនតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ។ កម្ពុជា-ថៃ ក៏បានកែសម្រួលកម្លាំងកងទ័ពទាំងសងខាងនៅឈរជើងក្នុងតំបន់ដែលព្រមព្រៀងគ្នាពេលស្ថានការណ៍ប្រក្រតីកាលពីឆ្នាំ២០២៤ រួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglP5Hzw1cMITcNW1jddaRmJNTkr_1nwVpuaqbzmff13HP_IfgsOnSrJ9PD10tRoVul7iXtdqD34fTHGvqwdys7Y10GPyf6LBM5RiX9JOlfZRBY1d_xIParNyjs0RGoe5CMIfjDww_JHe14aMWsEG9nJjyzegq2R2Lm3Ysh4Li4LCQ6ZB4EFZ5me9oToAfm/s1280/photo_2025-06-09_10-34-14.jpg

ប្រទេសទាំងពីររំពឹងថា នឹងដោះស្រាយបញ្ហាតាមយន្តការកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញតាមរយៈការដោះស្រាយបញ្ហាយ៉ាងសន្តិវិធី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhThBaYNS6yA7xvni2WvWd8qQgqazms2w1FIPP7a6x_mAOMIKTMvEdCla8nJQUbqpARndCLwVwcCCB1MUSwzCEkrPdrObHiS_B_XYfqw2l0G4e8BtPvnCJvNXUm-wubY1MPdqzdTUllfMriX9ieYbVWCvW8fNFJRwpBTbe1YGpBB3NbtJOMFKjtVjQ8YCD3/s696/photo_2025-06-09_09-24-12%20(2).jpg
ក្រសួងការពារជាតិថៃសូមអរគុណកងទ័ពថៃ អរគុណមេទ័ពភូមិភាគទី២ និងកងទ័ព ដែលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី ។ ចាប់ពីពេលនេះ សូមកិច្ចសហការឱ្យពលរដ្ឋទាំងពីរប្រទេសប្រុងប្រយ័ត្នក្នុងការចែកចាយព័ត៌មានផ្សេងៗ ដើម្បីកុំឱ្យស្ថានការណ៍ឈានទៅកើតជម្លោះជាថ្មី ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕

ខ្សែភាពយន្តរបស់ Xiao Zhan ទទួលបានពិន្ទុល្អប៉ុន្តែទស្សនិកជននៅតែមិនពេញចិត្ត

0

ភាពយន្ត «Legend of Zanghai» សម្តែងដោយ Xiao Zhan, Zhang Jingyi បានបើកពិន្ទុ Douban របស់ខ្លួននៅថ្ងៃទី ៥ ខែមិថុនា។ ភាពយន្តនេះទទួលបាន ៧.១ ពិន្ទុ ជាមួយនឹងជាង ៣០០,០០០ពីទស្សនិកជន។ នេះជាពិន្ទុល្អគួរសមសម្រាប់រឿង ភាគប្រវត្តិសាស្ត្រដែលចាក់ផ្សាយក្នុងឆ្នាំ ២០២៥ ប៉ុន្តែទស្សនិកជននៅតែមិនពេញចិត្ត នឹងលទ្ធផលពិន្ទុនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ4sV7JnVUV_bn92J2BDMuU2E8BiH-8LGe82a6_eYjLsms7_qXNhOw5OC2YOqzp9ZkJHkdZtHOcQtbNEGDu5HIvTh4ktyCT5uLTaBQfosRrs1FbRDmF16Yo3dRJyRAeNw7wtw8LLffXuhoHiq3UBIldHmMGt1PCQ5_v9zLWE3d_ktY8oTel2DHDmf21Vcy/s1583/image_2025-05-22_09-39-20%20(4).png
អ្នកគាំទ្ររបស់ Xiao Zhan បានបន្តនៅលើបណ្តាញសង្គម និងវេទិកាភាពយន្ត ដើម្បីបញ្ចេញមតិជាច្រើនដោយនិយាយថា ពិន្ទុ ៧.១ មិនឆ្លុះបញ្ចាំងពីគុណភាព នៃខ្សែភាពយន្តនោះទេ ខ្សែភាពយន្តគួរតែទទួលបាន ៨ ពិន្ទុ ឬខ្ពស់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2psyDQC6h_C9m-JXaNkeGkfDcXYhPv3qFzmF3m2hNt2y-YN0nOhwwM_Qzm0XzWC7Z39HA-A4MDx2_nHxFRc9tJm5e0YUg7PUC5eR7uv3XZECa0rbl34C2ExUc-N2E4MLHp9N3pv_la0e3nNHqef7kkYGk8JaZ_7l2nYG3VgPmM0F5qflMbdLfZl2Q3ti/s1640/image_2025-05-22_09-39-26.png

ដើម្បីបញ្ជាក់រឿងនេះ អ្នកគាំទ្រជាច្រើនរបស់ Xiao Zhan បាននិយាយថា ភាពយន្ត នេះនៅលើ IMDb(Internet Movie Database) ទទួលបាន ៩.១ ពិន្ទុ ប៉ុន្តែ Douban ទទួលបានត្រឹមតែ ៧.១ ពិន្ទុប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqTenSF0sX1cdjx5T0mfGHnwXqigRA_ghCDsRk6LUxJ-KmZFW9z_OkQknOPN_EADuRA0KhyYUg3fVrfiUTNiS1IdJgua_fw11MwcPVMLXmWBSr2s6nkodU3VBPFpRW4ljkPv9Naa7vRdEx9IbB293mhtiEOXZ4_PBJaTVb44ZD26i2EEWKSYF9JrLQlmL/s2048/image_2025-06-03_11-33-45.png
ទោះជាយ៉ាងណាក៏ដោយមហាជនជាច្រើនអះអាងថាពិន្ទុលើ Douban គឺផ្អែកលើការវាយតម្លៃរបស់ ទស្សនិកជនភាគច្រើន។ លើសពីនេះ ថ្វីដ្បិតតែភាពយន្តរបស់ Xiao Zhan ត្រូវបានគេវាយតម្លៃថាមានគុណភាពខ្ពស់ក៏ដោយ ក៏វាមិនស័ក្តិសមទាំងស្រុង សម្រាប់ទស្សនិកជនភាគច្រើនដែលចូលចិត្តភាពយន្តបែបបញ្ញវន្ត និងអន្ទាក់ដូចជា «Legend of Zanghai» នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgQ-sC6kk6EAJwjw3C619xB3_DC_-AQU8uS-DdpNpKO3W5ORi1ix9X8Q5R3Ym3AtI6sginpnDTXbGDXJT3qWqnlWhmOGIbvMVyoXzwjpfUEf_LZh4BKNqgavQxtR2R-jQqhWeRKYfYcrmJen-9VEJHWnkHgZuTeBuc2XQy55APJbrJwa23MDzXmlRY8FIT/s2048/image_2025-06-03_11-33-50.png

គួរបញ្ជាក់ផងដែរថា ក្នុងខ្សែភាពយន្តនេះ Xiao Zhan ដើរតួជា Zang Hai ជាកូនប្រុសរបស់អធិរាជតារាវិទូ។ ទោះជាយ៉ាងណាកាល ពីនៅក្មេង Zang Hai បានឃើញអំពើឃាតកម្មលើគ្រួសារគាត់ទាំងមូលហើយប្តេជ្ញាសងសឹកវិញហើយ ចាប់ផ្តើមហ្វឹកហាត់ ខ្លួនឯងដោយការរៀនផ្នែកស្ថាបត្យកម្មនិងសិល្បៈនៃសង្គ្រាម៕

Song Zu Er និង Liu Yuning ទទួលបានតម្លៃខ្លួនខុសគ្នាច្រើននៅក្នុងរឿងភាគ «The Prisoner of Beauty»

0

ក្រោយពន្យារពេលចាក់ផ្សាយរយៈពេល ២ឆ្នាំ «The Prisoner of Beauty» ទទួលបានមតិវិជ្ជមានជាច្រើនពីទស្សនិកជនបន្ទាប់ពីបានចាក់ផ្សាយរួច។ ទោះបីជាយ៉ាងនេះតម្លៃខ្លួនរបស់តួឯកប្រុសស្រីនៅក្នុងខ្សែភាពយន្តនេះត្រូវបានគេដឹងថា Song Zu Er ទទួលបានច្រើនជាង Liu Yuning។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsFt92jszmNy5Pwq8JHfss4vWYs8iPrVEQZSJAnOb3ZMlFvPN3x0B-8X1WJ7oHUM7IUaWrdBgn6csoa8bzRqyZtI6gqVJvFyDMiOQpI1yj6t9wkzJBl6_eWN0n7VODdJoktGPeJp-iKGEjs9d4X-N8aTFVSlDtzk2nT3gwDo5UPvBguSczI_uSISULjcQ/s1583/image_2025-05-22_09-39-20%20(4).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាសម្តែង Song Zu Er បានទទួលប្រាក់ខែចំនួន ២០ លានដុល្លារតៃវ៉ាន់ប្រហែលជាង៦៦ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ Liu Yuning ទទួលបានត្រឹមតែ ១២លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះដែលប្រហែលជាង៤០ម៉ឺន ដុល្លារអាម៉េរិក។ ក្រៅពីសម្តែងជាតួឯកប្រុស Liu Yuning ក៏បានបកស្រាយបទចម្រៀង «Blazing Moon» ដែលជាបទចម្រៀងប្រធានបទនៃខ្សែភាពយន្តនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNYkTgOvf-iMfBUGtZFAm-BdQlR2hfBoALclApcdjyyog_ZCU_Gq9U1cYss5O6GeVG3_vBkIdHZJ7yJtZFfqRvmOfQHt6F0EpvWHZ-GgdWvX3Zc_oEidfjaZcqKhSDOR1PSdH0hAH2U48_Ky9dnKLDbQUT7IeSYiuF5IA2OxsPo3Vgt6pax1IQy3leEl_/s660/image_2025-05-22_09-39-20%20(3).png
អ្នកគាំទ្រមួយចំនួនរបស់តារាសម្ដែងប្រុសរូបនេះបានបង្ហាញការមិនពេញចិត្តពេលដឹងថា Liu Yuning ទទួលបានតួនាទីជាច្រើនប៉ុន្តែប្រាក់ខែដែលលោកទទួលមិនខ្ពស់នោះទេ។ ទន្ទឹមនឹងនោះ អ្នកខ្លះថា Song Zu Er ជាតារាក្មេងៗដែលទស្សនិកជនស្គាល់ ហើយល្បីជាង Liu Yuning ដូច្នេះហើយ វាជារឿងធម្មជាតិដែលនាងទទួល បានប្រាក់ខែខ្ពស់ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDdKqWA3ZBVNyalWcfoI2n73Eq4vXo6ARbNGVvzsw0dNzW9rcMrx0NQMyzaHWImyNtVYr3bZch9dI_pdMNdy1vQi4Lf0lOgRBGyV83cLovcJTzqLqzyHl5YeGFPMvO8GZBkooUbe_cuCjspzvkVXCEBkJeR1pelLIANrbqKAk2q5AjVOK_bzHnrnxMDPk/s1000/image_2025-05-22_09-39-19%20(3).png
នៅពេលដែលភាគដំបូងនៃ «The Prisoner of Beauty» ចាក់ផ្សាយ Liu Yu Ning បានទទួលមតិអវិជ្ជមានជាច្រើនទាក់ទងនឹងរូបរាងរបស់លោក។ យ៉ាងណាមិញ យូរៗទៅ លោកកាន់តែទទួលបានការអាណិតអាសូរពីទស្សនិកជន ដោយសារតែធម្មជាតិ និងសមត្ថភាពសម្ដែងកាន់តែមានភាពប្រសើរឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEier0Zp-LOQ1VBMeiUbSnBJtSFamhXIwOsdLWsau-zIRIQfL6CsylZm0kkkD91Q-TsEAvGBkkruAD3UtavHXp5knxu4zthsrpZojD-o3PRPn_rxusWngJ-2or2pe7hwgOpvqX5CswI5RWCY_ecUkm8aCjvhAzhvJ240ih-eiTMrnB1_e2_4V_FdVo1Fi06V/s999/image_2025-05-22_09-39-19%20(2).png

យោងតាមចំណាត់ថ្នាក់តួអង្គដែល ទាក់ទាញអ្នកគាំទ្រនាពេលថ្មីៗនេះ Liu Yuning ជាមួយនឹងតួនាទីជា Wei ទទួលបានអ្នកគាំទ្រ ២០៦,០០០ នាក់ និងជាប់ចំណាត់ថ្នាក់លេខ ១ ជាតួអង្គដែលមានចំនួនអ្នកគាំទ្រកើនឡើងលឿនបំផុត។ បន្ទាប់ពីចាក់ផ្សាយភាពយន្តនេះបានត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ Weibo របស់ Liu Yuning បានកើនឡើងចំនួនអ្នកតាមដាន ៥៥០,០០០។ គណនី Douyin របស់លោកក៏បានកើនឡើងជិត ៦១២,០០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSNECB_se7o0lseLNpYPJIzTW4cPUmFriVXQSNU_gSx22hGpOm38tJIyNtbteSZ-julMEEz5l13AFVpiw18HRQ6hGMH7A5NaueSNC_uoUpHOjyaPrZInyBw8WhlTjnUdFYiNbkRgdPx3fw3bN2_RfunCCdjG-0UohoDGLmMYA-xj72OMCUeTYPu3g96Gv/s1640/image_2025-05-22_09-39-26.png

អាចនិយាយបានថាជោគជ័យនៃរឿង «The Prisoner of Beauty» មិនត្រឹមតែបានរួម ចំណែកនាំយក Song Zu Er ត្រឡប់មកវិញបន្ទាប់ពីរឿងអាស្រូវគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឱ្យអាជីពរបស់ Liu Yu Ning ប្រសើរឡើងយ៉ាងច្បាស់ផងដែរ៕

TOP ពីសិល្បករដែលត្រូវគេធ្វើពហិ.ការក្លាយជាមុខមាត់នៃការផ្សព្វផ្សាយមាតិកាកូរ៉េ

0

TOP អតីតសមាជិកក្រុម Big Bang កំពុងបង្ហាញសកម្មភាពសិល្បៈមកវិញជាបណ្តើរៗ តាមរយៈការសម្ដែង បន្ទាប់ពីត្រូវបានធ្វើពហិការជាច្រើនឆ្នាំដោយសាររឿងអា.ស្រូវ គ្រឿងញៀ.ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyDzyXdCSMM5SbknyZY37yG-gqNvtptOtYVlcJ-om5pEfg_9E3g-wqJUOgOtqZz_pxBSk9zTEQ0ufv96uod2NRY1xDqzPH6VI8T1jR2yZi6yN36b0g0BByyq1K9uYap58PG1KeJZhUNKL_tIiE9J8Uv8743FWZO5Rv8VWZkvlxJzrGsKz-3RnW2X_QXcv/s1364/image_2025-06-06_11-50-03.png
យោងតាម Edaily តារាចម្រៀងនិងតារាសម្តែង Choi Seung Hyun ហៅ TOP អតីតសមាជិកក្រុម Big Bang ថ្មីៗនេះបានក្លាយជាមុខមាត់ផ្សព្វផ្សាយសម្រាប់ K-content (មាតិកាកូរ៉េ) នៅលើសេវាផ្សាយជាសកល Netflix ។ ក្រុមហ៊ុន Netflix បានចេញផ្សាយវីដេអូផ្សព្វផ្សាយសម្រាប់ K content ហើយមានវត្តមានតារាសម្តែង ក្នុងរឿង Squid Game គឺជា TOP នេះឯង។ នៅក្នុងវីដេអូអ្នកស្រី Martha Stewart បង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះកម្មវិធីកម្សាន្ត និងរឿងភាគកូរ៉េ។ អ្នកស្រីមើលមាតិកាជាច្រើនដូចជា «When Life Gives You Tangerines», «Squid Game», «Zombie School» និងរឿងផ្សេងទៀត។ TOP បង្ហាញនៅចុងបញ្ចប់នៃ វីដេអូស្របពេលបទចម្រៀង «Like Jennie» របស់ Jennie បានបន្លឺឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTTUc8iWjuGTlvSJWFDVREP3j4tUDyqA5UIz8GHtNaO_XSxqqCYAv9ih4Q0EFutWCER31lNuV6wCWV60MupzqwhEbBAuScWraFkmgGYpTv8bHqAIx7gaAkIJoceaPUt4ybjG1aGNSkPkBV3t_CLBGI9aRAHthfPm7mD9f_A0Ku6gMOQvCbpx6rjy6A2dJ5/s1340/@squidgamenetflix%20in%20Egyptian%20Theater%20(1).jpg

នេះមិនមែនជាលើកទីមួយទេដែល TOP បានបង្ហាញខ្លួនជាមុខ K-content នៅលើ Netflix ។ ពីមុនលោកត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍អ្នកគាំទ្រសកលរបស់ Netflix ដែលធ្វើឡើងនៅទីក្រុង Los Angeles (សហរដ្ឋអាម៉េរិក) កាលពីថ្ងៃទី ៣១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehzgXBUXtGPZkNpJBqbOWy4LqwWTkx-MOG12u7RuFM20TgRGqG9HeLFV06dEccd5PaZEYs62FKk34Zc5djTH1teOKpzAUIojci3YC1M-dPjSprMEqoStkEy5_gvFACkdLNbqjPzJzC6xCnfCXKdieRiBzL8cd7j5MP7XjIKri6GPZlryO0ouAIhhzJUEV/s1340/@squidgamenetflix%20in%20Egyptian%20Theater.jpg

គួរកត់សម្គាល់ថានៅក្នុងក្រុម «Squid Game» ត្រូវបានអញ្ជើញឱ្យចូលរួមនោះ TOP គឺជាតួសម្តែងតែមួយគត់ដែលមិនបានបង្ហាញខ្លួននៅក្នុងរដូវកាលទី ៣ នាពេលខាងមុខ
។ ប្រព័ន្ធផ្សព្វផ្សាយបានគរាយការណ៍ថា TOPនៅតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ព្រឹត្តិការណ៍នេះដោយសារតែទីស្នាក់ការកណ្តាលរបស់ Netflix មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាប្រិយភាពរបស់តួអង្គរបស់លោកនៅក្នុងរដូវកាលទី២ហើយ វីដេអូផ្សព្វផ្សាយ K-content ដែលមាន TOP ក៏ត្រូវបានយល់ថាជាការបន្ថែមនៃចេតនា នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgElFhX5maY722b5tO9-a5o8iE6W9xRkLisTnXOTpVlk7zoLJgSOhwhzthRuiYVJTEr6GsnKYigIjex3SNYWWaV09jg2Ak26uIETJQsSxnwPNG0MrwKA-ay9VtPtzjHD53-yJtl_JX-hSpXZvVkVPpDhdXNbeoPp6kDRpHwoZnRSTJLk2JwB5pu3VBaUeOM/s1080/image_2025-06-06_11-50-02.png

ជាការពិតនៅពេលដែល «Squid Game 2»ត្រូវបានចេញផ្សាយតួអង្គដែលសម្តែងដោយ TOP ទទួលបានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រអន្តរជាតិ។
TOP ត្រូវ បានទស្សនិកជនកូរ៉េ ធ្វើពហិការ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទរឿងអាស្រូវប្រើប្រាស់កញ្ឆាខុសច្បាប់ក្នុងឆ្នាំ ២០១៧ ។
បន្ទាប់ពីនោះមក លោកបានបន្តក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស នៅពេលដែលលោកបានបញ្ចេញឈ្មោះរបស់ Big Bang នៅលើបណ្តាញសង្គម ហើយបានប្រកាសថាលោកនឹងចាកចេញពីក្រុមនៅឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2CUmW08moUFj-CaYEWSUlm3Duuh82uuLyYbeJWRxrYjQ1v-oIPnWRWJDCaW5lje1vgv8I42u3_YHeRAOQsrPcJgJd6lPUeUR6Ab2cLc3FJd8XGOSCSP4ts5IIm6ZsJAqeMhRUCCZEeTWzQLlpT9R28wsiu6P2Ex0PESSSMOa6ElkbnpnXokSENgC8i1gr/s600/image_2025-06-06_11-50-03%20(2).png

បន្ទាប់ពីលាក់ខ្លួនអស់រយៈពេលជាយូរ មិនសកម្មក្នុងតន្ត្រី ឬការសម្តែង TOP បានត្រលប់មកវិញជាផ្លូវការក្នុងខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងតួនាទីថ្មីនៅក្នុង «Squid Game 2»។ ទោះបីជាទស្សនិកជនកូរ៉េនៅតែមានការរើសអើង និងទស្សនៈអវិជ្ជមាន ចំពោះ TOP ក៏ដោយ ក៏អ្នកគាំទ្រទូទាំងពិភពលោកបានស្វាគមន៍ដោយបើកចំហ និងអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់លោក៕

ពលរដ្ឋថៃគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ពលរដ្ឋថៃរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា នេះ និងមិនរំពឹងថា ការចរចាអាចបញ្ចប់បញ្ហាព្រំដែន ដោយពលរដ្ឋថៃបារម្ភពីការធ្វើសង្គ្រា.មដូចក្នុងប្រវត្តិសាស្ត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំដែន ក្នុងនោះមានយន្តការគណៈកម្មការព្រំដែនរួម (JBC) ដែលពិភាក្សាពីការបោះបង្គោលព្រំដែនទ្វេភាគី ហើយកម្ពុជាក៏បានយល់ព្រមតាមការស្នើសុំរបស់ថៃ ដោយនឹងប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា នៅកម្ពុជា ។

ក្រៅពីនេះ រដ្ឋាភិបាលថៃនឹងប្រើប្រាស់យន្តការគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គឺជាការចរចាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មការព្រំដែនតំបន់ (RBC) គឺជាការចរចាថ្នាក់មេបញ្ជាការកងទ័ពភូមិភាគ ដើម្បីរក្សាស្ថានការណ៍នៅព្រំដែនឱ្យមានសន្តិភាព និងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋ ការពារកុំឱ្យពលរដ្ឋទាំងពីរប្រទេសយល់ខុសពីស្ថានការណ៍ ។

តាមការសាកសួរពលរដ្ឋរស់នៅភូមិប៉េតអ៊ុម ឃុំឃូមប្រាឌិត ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដែលជាភូមិរងផលប៉ះពាល់ពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកន្លងមក ឱ្យដឹងថា ពលរដ្ឋគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជាទេ ហើយពួកគេបារម្ភខ្លាចមានសង្គ្រាមកើតឡើង ។

លោក បួឡា ណាន់ថាក់ណា អាយុ៧០ឆ្នាំ និយាយថា កម្ពុជា និងថៃនឹងចរចាគ្នាពីបញ្ហាព្រំដែន ប៉ុន្តែលោកគ្មានទំនុកចិត្ត បើប្រទេសទាំងពីរអាចចរចាគ្នាបាន មិនមែនពលរដ្ឋថៃជីករណ្តៅលាក់ខ្លួនបែបនេះទេ ។ លោកក៏គ្មានទំនុកចិត្តលើការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃដែរ បើភាគីទាំងពីរដកថយដូចមុន ទើបលោកទុកចិត្ត បញ្ហានឹងអាចដោះស្រាយបាន បើភាគីទាំងពីរចាប់ដៃគ្នា ។ បច្ចុប្បន្ន ពលរដ្ឋច្របូកច្របល់ដោយសារការផ្សព្វផ្សាយព័ត៌មានខុស ខណៈអាជ្ញាធរមូលដ្ឋានពុំប្រាប់ស្ថានការណ៍ព្រំដែនឱ្យពលរដ្ឋដឹង មានតែត្រៀមជម្លៀសពលរដ្ឋ ។

ចំណែកអ្នកស្រី អេត ថាន់តេ អាយុ៦៩ឆ្នាំ ប្រាប់ថា អ្នកស្រីគ្មានទំនុកចិត្តលើការចរចាបែងចែកព្រំដែនទេ ហើយខ្លាចស្ថានការណ៍វឹកវរដូចកាលពីមុនកើតឡើងងទៀត ។ អ្វីដែលអ្នកស្រីចង់បានពេលនេះ គឺព័ត៌មានច្បាស់លាស់ពីអាជ្ញាធរដើម្បីអាចត្រៀមខ្លួន ពីព្រោះពលរដ្ឋភ័យខ្លាច ជាពិសេស ពលរដ្ឋនៅភូមិអ៊ុម និងភូមិចាន់ឡា ដែលស្ថិតនៅក្បែរតំបន់ប៉ះទង្គិច ហើយភូមិទាំងនេះធ្លាប់រងផលប៉ះពាល់កន្លងមក ៕

ក្រុម Kiss Of Life ត្រូវបានចោ.ទប្រកាន់ពីបទចម្ល.ងស្ទីល Jisoo

0

ក្រុមចម្រៀង Kiss Of Life ទើបតែបានបញ្ចេញរូបថតរបស់ខ្លួនក្នុងការត្រៀមខ្លួនសម្រាប់ការវិលវិញនាពេលខាងមុខរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយជំនួសឱ្យការ បង្កើតនូវឥទ្ធិពលវិជ្ជមាន សមាជិក Haneul បានជួបប្រទះនឹងរលកនៃភាពចម្រូងចម្រាស យ៉ាងខ្លាំង ដោយសារតែវាត្រូវបានចោទប្រកាន់ពីបទ «ចម្លង» ស្ទីលរបស់ Jisoo សមាជិក Blackpink។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw26OhnXGaB0F8zbJGQbQolgVBxwIiCVJoMNs0GfiVngSe0qgrJBFEDSx0klxLETJDTxoJUASWAPz6UxPIeTHF_xQkw3y4JHDiCZigk4MmeB_hLS-jWwh-OEknm8LH7pc5XO-DTu6wSOlVRAvcJxNpWl7ifXcSoVPy5OKMTf-kuFcfSz5Z-iN4uSL-aEDm/s2000/image_2025-06-06_14-16-23.png
ភ្លាមៗបន្ទាប់ពីការបង្ហោះ អ្នកនិយមលេងអ៊ីនធឺណិតបានដឹងភ្លាមៗថា រូបរាងរបស់ Haneul តាំងពីសម្លៀកបំពាក់ ម៉ូតសក់ រហូតដល់អាកប្បកិរិយារបស់នាង មានភាពស្រដៀងគ្នាគួរឱ្យសង្ស័យជាច្រើនជាមួយនឹងរូបរាងរបស់ Jisoo នៅក្នុងវីដេអូ ចម្រៀង «Earthquake»។ មតិជាច្រើនបាននិយាយថា នេះមិនមែនជាលើកទីមួយទេ ដែលស្ទីលរបស់ Jisoo ត្រូវបានចម្លង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCIg-LDFasrgRuapHLh60BDsluRa2wdUJwI7kkbbJ0N7tz50H5wspaOjSYKPvk-YSN_Th6imRei2gWCyGLpxNqgTObypZmNbt-L0BSPU3dIHO_n-bvNBTRwLi_CkLMcSFYdKyOxN4dpWP58sVlNKgYTlIbMcHUigCDpsZxoT7kXZsnGrvUKo-dprRJK2W/s1800/image_2025-06-06_14-16-19.png
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានចេញមុខការពារ Kiss Of Life ដោយនិយាយថា នេះគ្រាន់តែជាការចៃដន្យ ឬឥទ្ធិពលម៉ូតទាន់សម័យប៉ុណ្ណោះ។ ពួកគេបាននិយាយថា «តាមពិត Jisoo គឺជារូបតំណាងស្ទីល វាមិនចម្លែកទេដែលអ្នកដទៃត្រូវបានបំផុសគំនិត ដោយនាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOc_I-HJShyvVU13Klk3ERbfMVusISxDFE7Xtz6d3ujWCQingnjPX6AB4SZRBh_lekJ8g5I3gxIH_zEpA-lUhUClDG1mfqpCmo5tDqePebUk_B0Ah7Hlql4tPgAw-kwh-j-pOXbdBHY547H5u5angCXYuVJ4v0K-Lg2J46I0NfUjsBpCsdH9EWnS37-Qoi/s2000/image_2025-06-06_14-16-21.png

កាលពីមុនតាំងពីការបង្ហាញខ្លួនលើកដំបូងក្រុម Kiss Of Life ក៏ត្រូវបានចោទប្រកាន់ពី បទចម្លង និងធ្វើត្រាប់តាម Blackpink ផងដែរ។ សមាជិក Kiss Of Life ត្រូវបានគេចាប់ បានម្តងហើយម្តងទៀតក្នុងការ cover បទចម្រៀងរបស់ Blackpink និងបទចម្រៀង ទោលរបស់សមាជិក ទាំងបួនដែលមានដូចជាបទ «Whistle», “Shut Down”, «Solo» ,«Gone» និង «Money» ជាដើម។ កាលពីដើមខែមេសាសមាជិក Kiss Of Life ក៏ប្រឈមនឹងភាពចម្រូងចម្រាស ទាក់ទងនឹងការអនុលោមតាមវប្បធម៌ផងដែរ៕