រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ក.ប នៃក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សដែលកំពុងមានការពេញល្បីមួយប្រភេទ ហើយមានពលរដ្ឋមួយចំនួននិយមប្រើតេស្តសារធាតុគីមីក្នុងបន្លែ និងផ្លែឈើនោះ មិនមានមុខងារស្វែងរកសារធាតុគីមី ហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតដូចដែលអ្នកលក់មួយចំនួនបានផ្សព្វផ្សាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YMu9dw05K-0zON0699eQKQL039USxIifqzVAIllYHwE5UuNDP7AXI0_QXzbIpjEATBff3ydLn7hUglfAS5Up-e4MSsaLVAe4vqJTStVwd8BEuA1e-QsCXuNpbQ7dv2SF5doyq4NlrPfWsdp86HPkJOX37XUFIbpEbBTF897FAuCG2yo9_g9MQtNs4Wnu/s600/image_2025-06-09_14-05-09.png

បន្ទាប់ពីឃើញមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្កមកាលពីថ្មីៗនេះ អំពីឧបករណ៍តេស្តរហ័សមួយប្រភេទ ថាអាចមានសមត្ថភាពវាស់ដឹងនូវសារធាតុគីមីហាមឃា.ត់ ឬសារធាតុពុលនានា ដែលមាននៅក្នុងបន្លែ សាច់ ផ្លែឈើ ក៏មានមនុស្សជាច្រើនបានចាប់អារម្មណ៍ទិញយកមកប្រើប្រាស់ ដើម្បីទុកពិនិត្យមើលពីកម្រិតសុវត្ថិភាពមុនពេលបរិភេទអាហារទាំងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKaQYPNHKrr5d4ChJSB_GFS-_KQJgX-03_tAKGfRkRTTnkgpcQ1CJViObeHyWLS4CbNGKfe3A1JFm9lmrho7elePwCDzfJ43GCbZRqHx2U2sjjsr5lp-ABOEBrPQmgKTBMpCZOdkWfSWyZJofvDL9RqfOazYv7Bw3iLeIJV9tJ91bE1E9M_4rU8YREVcSU/s1200/image_2025-06-09_14-05-10%20(2).png

អគ្គនាយកដ្ឋាន ក.ក.ប បានធ្វើការបកស្រាយថា ឧបករណ៍តេស្តរហ័សនេះ គឺធ្វើការវាស់ដោយផ្ដោតតែលើកម្រិតសារធាតុគីមី «នីត្រាត» ដែលមាននៅក្នុង បន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ។ មិនដូចអ្វីដែលបានលើកឡើងថា វាអាចវាស់ដឹងពីថ្នាំគីមីកសិកម្ម សារធាតុហាមឃា.ត់ ឬសារធាតុគីមីមួយចំនួនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-6fz_OnXkGnth8Uj2ivyMEzE_GoBhGQv3KvbXpSJKdBumcgf_wRdAFJyIwIVty866-DaFBlqyLUo-3zNDMesC5sXJgU-j5xIE2D4clz7u3ITvQiJbxEIXf5sBLq2I9INHm8tRozpz5osIMZuM37AeqQ3b1zX3teXQXmUGaR1iLaLlFwECyYAAcduxTA8/s720/image_2025-06-09_14-05-10.png

ជាមួយគ្នាអគ្គនាយកដ្ឋាន ក.ក.ប. បានស្នើដល់អ្នកដែលចែកចាយ និងផ្សព្វផ្សាយពីការប្រើប្រាស់នៃឧបករណ៍មួយនេះ ត្រូវប្រកាន់ខ្ជាប់នូវការចែករំលែកព័ត៌មានពិត និងមុខងារប្រើប្រាស់របស់ឧបករណ៍នេះឲ្យបានត្រឹមត្រូវចៀសវាងមានការភាន់ច្រលំក្នុងប្រើប្រាស់។ ជាងនេះទៅទៀត អគ្គនាយកដ្ឋាន ក.ក.ប. ក៏នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ដែលមានលក្ខណៈជាការភូតកុហក បំភ្លៃការពិត ក្លែងបន្លំ ឬ ធ្វើឱ្យមានការភាន់ច្រឡំ ដល់សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y7RN7sqQUKmWpYpxHaVrVRP2xlgjBL4bkpFDFG0JV3zzDe0WH7DaGb_7au2tQpnhomY5VEUgnCe7D3gAXj8UWxzznR6f5ADquA3OzS-VnmhTASoYhqXIV_tsCLms6ibwO6V0JH-ffWADWsmYqQTxqahsG4byRMYkeR2sOShLSHgCqgyeQuzfqNj5bset/s1236/image_2025-06-09_14-05-11.png

គួរជម្រាបផងដែរថា មួយរយៈចុងក្រោយដែលមានការលេចលឺអំពីព័ត៌ផ្លែឈើនាំចូលពីក្រៅស្រុកមួយចំនួនដែលមានផ្ទុកនៅវសារធាតុគីមី ក៏មាននូវការចេញលក់នូវឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលគ្រាន់យកទៅដោតលើបន្លែ ផ្លែឈើនោះ វានឹងផ្ដល់សញ្ញាមកវិញថានៅលើបន្លែ ឬផ្លែឈើនោះមានផ្ទុកសារធាតុគីមីកម្រិតណាមកឲ្យយើងដឹងភ្លាមៗ។ ហើយបើឃើញលោតក្រហមមានន័យថាមានសារធាតុ«នីត្រាត» ដែលអាចបង្ករជំងឺមហារីកខ្ពស់ជាក់ជាមិនខាន៕