Home Blog Page 457

«រដ្ឋាភិបាលថៃ» បកស្រាយអំពីមូលហេតុនៃការផ្ទុះអាវុ.ធ និងប្ដេជ្ញារដោះស្រាយជម្លោះដោយសន្តិវិធី

0

ប្រទេសថៃ ៖ រដ្ឋាភិបាលប្រទេសថៃបានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីធ្វើការបលស្រាយពាក់ព័ន្ធនឹងឧប្បត្តិវហេតុនៃការផ្ទុះអា.វុ.ធកាលពីថ្ងទី២៨ ខែឧសភាកន្លងទៅ និងធ្វើការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0cbQsW4YnTowXK9GbEqPn9Fj3iM8tkPMDr47eht4yR7p3svrSxdgAMPTSbUkwVAS0RsMWTEMUf9cikeNvpDRbov5-A8IfmicBj1sXhmqlEHgVqIzOsyxIayhmG4Wc3l2W9yqaVkmnr3Pd2Hl96SJbTzY7FnU7V6Rwh7qBoVjCviuqXYtPVL8tJD_pCet/s1280/502687774_1131787155656572_5330018949103599290_n.jpg
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា នេះរដ្ឋាភិបាលថៃបានថ្លែងថា ៖ ការចាប់ផ្ដើមនៃស្ថានភាពនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងទាហានថៃកំពុងដើរល្បាតនៅលើទឹកដីថៃជាធម្មតា។ ប៉ុន្តែក្រោយមក ក៏មានការប៉ះទង្គិចគ្នាមួយភ្លែត រវាងទាហានថៃ និងកម្ពុជានៅតំបន់ចុងបូក ខេត្តអ៊ូប៊ុន រ៉ាត់ថានី ដែលជាការបង្ខំឲ្យកងកម្លាំងទាហានថៃធ្វើការការពារខ្លួន និងការពារដែនអធិបតេយ្យភាពរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkgqGHjMtfs2j_IUxuPmGiHOH3PGFB8HP3tzpObfbzrNuiQsirKjy6EziN7l2T3ELBDXe0d4y29t4El1J5EIsX93kzMdj_nZrjZEIx5WsGJ7jkOsS5V3Oa7P2vimcLlwEWZ9H7P_fg04Fn2R1Smp7l1u0VKI1ARFgDZLCPuFA_5LtHBSB9t_eyEY5wbvI/s990/photo_2025-06-04_08-46-40.jpg

ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីរទាំងសងខាង បានពិភាក្សាគ្នាដោះស្រាយយ៉ាងជិតស្និត ហើយជាលទ្ធផលនៃកិច្ចពិភាក្សា រដ្ឋាភិបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាថានឹងសហការគ្នាដើម្បីសម្របសម្រួលស្ថានការណ៍ឲ្យវិលមករកសភាពប្រក្រតីវិញ និងទប់ស្កាត់កុំឲ្យកើតមានម្ដងទៀត។ ភាគីទាំងពីរ បានយល់ព្រមប្រើប្រាស់យន្តការទ្វេរភាគីមួយចំនួន ដែលក្នុងនោះរួមមានយន្តការ JBC ដូចដែលបានពិភាក្សាដោយមេបញ្ជារការកងទ័ពនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMQpVHxTjOwHnamUF9KfMNxxc4U7WAccwKZiqPIPUCZJslr9UM_VIrSjdBgIvNJsOE3-KD6OxLkNaMwZqq1MbBMapCHm2FDYATTEAEsMyr4SmkyO4vakoy4GkjmsQ5d2Nvs0ewBPJrXdpfHjEixZywL_wMVyX8Y5jDr-juiDeEwT1t8M95mt6RDyp1O6x/s626/photo_2025-06-04_08-46-41%20(2).jpg

ចំពោះសំណួរអំពីគោលជំហររបស់កម្ពុជា ដែលចង់ប្រើយន្តការតុលាការអន្តរជាតិ ឬភាគីទីបី មកដោះស្រាយលើបញ្ហានេះ ថៃសូមបញ្ជាក់ថា ក្នុងនាមថៃជាប្រទេសជិតខាងរបស់កម្ពុជា យើងប្ដេជ្ញាដោះស្រាយបញ្ហារវាងប្រទេសទាំងពីរដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិសន្តធិសញ្ញា MoU ឆ្នាំ២០០០ និងភស្តុតាងមួយចំនួន រួមទាំងរូបថតពីផ្កាយរណប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmQZLxPGwvKW7_Gb51OA0F8kBUKgZjPRUYl0i5EY01sH9c6vl16xeo9cIHQEFoGJ1lbqrHklcLPRgN9fXBpuTER_dBEu51yNesF1Zrpe1bzpm7XVvnb0UyGj9Zgt2Taic36WzoGT8oJemtCscwzfw7qOFUrfG6ZrIqEuR9suncrx3S9nRtx4BXzESaTTe/s626/photo_2025-06-04_08-46-41.jpg

ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេរភាគីដែលមានស្រាប់ដូចជា៖
-កិច្ចប្រជុំជាមួយគណ៖កម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការបច្ចេកទេសបង្កើតដោយ MoU ឆ្នាំ២០០០ ដើម្បីពិភាក្សាអំពីការសង្ទង់មតិ និងបោះបង្គោលព្រំដែនទ្វេរភាគី ដែលឥឡូវនេះភាគីកម្ពុជាបានឆ្លើយតបទៅនឹងសំណើររបស់ភាគីថៃ ក្នុងការធ្វើ (ក្នុងសម័យកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅកម្ពុជា។
-ការប្រជុះគណៈកម្មាធិការទូទៅព្រំដែនកម្ពុជា-ថៃ (GBC) ដែលជាយន្តការមួយនៅកម្រិតរដ្ឋមន្រ្តី ក្រសួងការពារជាតិ និង គណៈកម្មាធិកាព្រំដែនប្រចាំតំបន់ (RBC) ដែលជាយន្តការមួយកម្រិតមេបញ្ជារការកងទ័ពក្នុងតំបន់។ ទាំង (GBC) និង (RBC) មានភារកិច្ចចម្បងក្នុងការរក្សាសន្តិភាពព្រំដែន។ លើសពីនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពផ្ដល់សារៈសំខាន់ដល់ការប្រាស្រ័យទាក់ទងជាមួយសាធារណៈជន ដើម្បីទប់ស្កាត់ការយល់ច្រលំរវាងប្រជាជននៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqxXWdM3FFHmgrGOFOiOXcEGJaW6tzhrFdvmG3S44JIaAY357gSb6h5sDn-h1ooXJTKNT_2Rq_hARhGv1gt0KLhg4lJrQVE-3yEW62oLXibzqyzbSXTwOfs5AxYcMYtC8g2V-gOfNyNgdeLTLZyabYGJuh_vlka5Z3VKwWGBR8rP-Gu00TB5RNxKgBqzZJ/s1280/photo_2025-06-04_08-46-39.jpg

ជាចុងក្រោយរដ្ឋាភិបាលថៃបានបញ្ជាក់ថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានភាពធូស្រាល មានសន្តិភាព និងសណ្ដាប់ធ្នាប់ជាប្រក្រតី។ រដ្ឋាភិបាលក៏នឹងធានាជូនប្រជាពលរដ្ឋថា ស្ថានប័នពាក់ព័ន្ធទាំងអស់ បានចាត់វិធានការពេញលេញតាមនីតិវិធី ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ និងរក្សាសិទ្ធិស្របច្បាប់ និងសូមឲ្យពលរដ្ឋមានទំនុកចិត្តថា ថៃ និង កម្ពុជា នឹងអាចដោះស្រាយបញ្ហាជាមួយគ្នាដោយឈរជើងលើមូលដ្ឋាននៃការក្លាយជាអ្នកជិតខាងល្អ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន រួមទាំងគ្រួសារសមាជិកអាស៊ានផងដែរ៕

ចិន បង្ហាញមហិច្ឆតាចង់ជីកព្រែកនៅប្រទេសនីការ៉ាហ្គា

0

ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ស្ថានភាពព្រែកជីកនៅប្រទេសប៉ាណាម៉ា ហាក់មានការឡើងកម្តៅ ដោយលោក Trump ចង់យកព្រែកជីកនេះមកធ្វើជាកម្មសិទ្ធរបស់អាមេរិកឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6DyBDl4Sukv65jTKm35QQeQGxMY_mqPQlNm9TJqu7t2AQVzz4KnIIwdAykLk9kdJmfZjgZDwhFwHW7pZcR8PL8scW8DLE0al-lJR5zSCoqt6QBwaCHjlFackQ8YNZ0Nv2leZblLFKyuLih3jQ8VnSQdExKvto7N0-_mPYSpEgylU7HC1hrgbTY2ega3X5/s2048/image_2025-06-04_14-41-45.png

ដោយមើលឃើញពីស្ថានភាពមិនសូវអំណោយផល ចិនបានងាកមកចង់ជីកព្រែកនៅប្រទេសនីការ៉ាហ្គាវិញ ដោយគ្រោងចំណាយ៥០ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-nfjcAEXFDQoJyrc7nqOw2Rsk4psVjACXNyv9s6Pkk_OKS_cDjtNft1hap88kcsww3HsI8kKsW9ds7awHJMLd3O-ZgDpgYYo4zKWRpKLjBcOyhUPIndUGnCEtMNz9-311F84SZCDpDod2x4PhQARUIeGyGYv5SnXxUrz1ww8jtG82NIwlXnL0epMnvT_t/s1104/image_2025-06-04_14-41-44%20(3).png

គម្រោងព្រែកជីកប្រទេសនីការ៉ាហ្គា មានចម្ងាយប្រមាណជា២៧៨គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាដឹកទំនិញឆ្លងកាត់ពីមហាសមុទ្រប៉ាសុីហ្វិក ទៅមហាសមុទ្រអាត្លង់តិក ចំណាយពេលខ្លីជាមុន នឹងមិនចាំបាច់ធ្វើដំណើរឆ្ងាយដល់ព្រែកជីកប៉ាណាម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPvb0UdVMp8Y9xN9wyMk4ZlstVNzmn4fb8599x3A_jusCmxv8jCXH8gyiod-FGt7GDZnA754Dst0_8Q809KIUy4VtCoo9A6xWAX9_zQMZ7irLNr_YD_mLxJxHJ7WL5NWFWSfupIdgZ_A667GNV4_Es_CmPscXXsxSxyPjxdpnBRYmJ-3O89wcPjWCcilq/s1600/image_2025-06-04_14-41-44.png

តែយ៉ាងណាមិញ គម្រោងនេះ ហាក់មិនទាន់មានការសម្រេចពីរដ្ឋាភិបាលប្រទេសទាំងពីរនៅឡើយនោះ ព្រោះប្រជាជនប្រទេសនីការ៉ាហ្គា បានចេញមុខមកតវ៉ា និងប្រឆាំងជាដាច់ខាត៕

២សប្តាហ៍ទៀត! ភាគីថៃ នឹងមកជួបកម្ពុជា ដោះស្រាយបញ្ហាបង្គោលព្រំដែនគោក

0

កម្ពុជា-ថៃ បានឯកភាពគ្នា កំណត់យកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តមជុំ សុន្ទរី បានឱ្យដឹងថា៖”ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីចុងខែឧសភា កន្លងទៅ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ”។

ឯកឧត្តមជុំ សុន្ទរី បានសង្កត់ធ្ងន់ថា៖” កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល”។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏បានប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនឱ្យបាត់សូម្បីមួយមីលីម៉ែត្រ៕

 

ជី ដេវិត ថាលោកចេះមើលថែ ទេព បូព្រឹក្ស ហើយក្រោយមានរឿងចម្រូងចម្រាសលើរឿងនេះ

0

ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញ មតិវែកញែកទៅលើមុខមាត់តារាចម្រៀងរូបនេះ។ ទោះយ៉ាងណា ការបញ្ចេញមតិមួយ ចំនួន ជី ដេវិត ឆ្លងតបដោយផ្ទាល់តែម្តងដោយលោកនិយាយថា ខ្លួនចេះមើលថែ ទេព បូព្រឹក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxi1U5TKXMcDaQ4Xvb-pvNLGonRnIl3ZzVWVZE031yiKMX_BFtJzCzo076hViwvy7OjXuLdLIzw3azU8PB6KTpSGoAZcFb5HH2QuFBOpthM5jZx3M3z44fsMhJi_V_OPUVIT6Df8kyBAcyKj4IMAHggQVigBF68i5J6atRRMeEjv0tbGpJbM-FrJgyicr/s2048/image_2025-06-04_08-40-36.png

វាបានក្លាយជាប្រធានបទជជែកវែកញែកទៅលើរូបសម្រស់របស់ ទេព បូព្រឹក្ស បន្ទាប់ពី តារាចម្រៀងស្រីឯករាជ្យរូបនេះបានបង្ហោះរូបភាព Pre Weeding របស់ខ្លួនជាបន្តបន្ទាប់ហើយមុខមាត់ដែលមានការផាត់មុខថ្មីៗនេះត្រូវបានអ្នកមួយចំនួនគិតថាមិនស្រស់ស្អាតចាញ់សម្រស់ដែលមិនទាន់កែសម្ផស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgggVTmI_k79ztng_T0n7K7Zrd9nEXD5IA6lTpw56u95kGdLyePrN77gBqy6zZ_SayfcFrCpY05C3bB-2XYlKR_5b4Z6k09WQzCl5Y9BrXn2XbtB6MirHEFKbero37mSDuoZtXq02Qr8a0Rj4Usk-zS80a4DOH8P_vRforfTQOf7ib_Gtqll-uH4CXxrbY_/s2048/image_2025-06-04_08-40-30.png

មិនឆ្លើយតបដោយសម្តីក្រោធក្រោយពីមានអ្នកវែកញែកអំពីមុខមាត់របស់ខ្លួន ទេព បូព្រឹក្ស បានបង្ហោះវីដេអូស្វីតៗរបស់ខ្លួនជាមួយ ជី ដេវិត ប៉ុន្តែបង្កប់អត្ថន័យថា ហើយគេឡើងគួរឱ្យស្រលាញ់នៀក។ ជី ដេវិត ក៏បានចែករំលែកបន្តជាមួយនឹងសម្តីថា «គេឡើង Cute»។ ការចែករំលែកបន្តពីសំណាកតារាចម្រៀងរូបនេះគេបាន ឃើញលោកឆ្លើយតបមតិមួយចំនួនដែលបាននិយាយពីភរិយារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTt71NLv0UA-qarxhvxUHykUOBxT6i5nb-1w1ltzsYa3pX3Q03Gwhpfnh50kfC0byiLH8E_pcCGdIVGmhPfpacslTHjStrr7Xn0vyuGGSBTI7m24r1Kp7VNq88-UxjpaD-WhGFfYt-_TnLigusb8GoIt77HW458Ittv1fo_cs2ItlybLFnLwN-4YQJiQFd/s2048/image_2025-06-04_08-40-33.png
គណនីមួយ បានចូលទៅខម្មិននៅក្នុងការបង្ហោះរបស់ ជី ដេវិត ថា «កាលចេញសម្ដែងដំបូងជាមួយ ឆន សុវណ្ណរាជ សុភាពស្អាត មុខធម្មជាតិស្អាតណាស់ អាឡូវពិបាកមើលណាស់សុំទោសនិយាយចង់ឱ្យល្អ»។ ការខម្មិននេះ ជី ដេវិត បានឆ្លើយតបយ៉ាងពិសេសថា «បាទអរគុណច្រើនបង បងកុំបារម្ភពីប្រពន្ធខ្ញុំពេកបង ខ្ញុំចេះមើលថែគាត់ហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9mTXRDriwqKSpqDeUgVB8_fWl7IJ8wEmNGDZapbiusxTWoLZ9codRXoOaG5GrrRQBeHg_-IriFeWA1EYNfYJQwFs2rD9V4bKMUs_gGOFBdMpY6oqWQwGp2V6YO9Kyu9rxpR4rs50pTlkY3Wcc2lJqI49SJWM4unraaUd1M61tvJCXqC13_lBszbaZNdI/s755/image_2025-06-04_08-40-27%20(2).png
គួរបញ្ជាក់ផងដែរថា ជី ដេវិត និង ទេព បូព្រឹក្ស នឹងចូលរោងជ័យនាថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ ចំណែកនៅថ្ងៃទី៨ មិថុនា អ្នកទាំងពីរគឺបានរៀបចំកម្មវិធីសម្រាប់ហ្វេនៗចូលរួមជាច្រើនពាន់នាក់។ អ្វីដែលមហាជនកោតសរសើរតារាចម្រៀងទាំងពីររូបនេះគឺបានរៀបចំធៀបការរំលេចពីប្រាសាទខ្មែរខុសពីអ្នកដទៃ ហើយបានថតរូបភាព Pre Weeding ពីប្រាសាទជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា៕

វៀតណាមលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ក្រោយអត្រាកំណើតធ្លាក់ចុះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានប្រកាសលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលវៀតណាមបានអនុវត្តគោលនយោបាយនេះអស់រយៈពេលជាង៣៥ឆ្នាំ ។ ការលុបចោលគោលនយោបាយក្រោយពីអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_acZ9pzetrg5FUEfK_2ABjF4YbBXVi7j7u7Ed1RKCtj0cleZMGtmXIQ6gQyRGkvnFRRFoY2SQKCVL3zTvtD1ZWsw3fPYokDtVwCpfrTIfMB1aZkgl2NPTCadIvdhU5PJcEcvD7pDGu4f9GiFldX72Fs1A4W4IXWDI0ryQ-R53AcQLk9-bNmO3kNeM2DtS/s1200/image_2025-06-04_13-16-21%20(2).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម គឺរដ្ឋាភិបាលវៀតណាមបានលុបចោលគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែ២នាក់ ដែលរដ្ឋាភិបាលវៀតណាមបានកំណត់គោលនយោបាយនេះតាំងពីឆ្នាំ១៩៨៨ ។ ក្រោយការលុបចោលគោលនយោបាយ គឺចាប់ពីខែមិថុនា ឆ្នាំ២០២៥ តទៅ ការសម្រេចចិត្តមានកូនប៉ុន្មាននាក់ គឺជាសិទ្ធិរបស់ក្រុមគ្រួសារនីមួយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUfAMAmXn4bbdH3C-2HzuwZ_cdeUaRw6mvTk6rBXYqdkaPL9_oQyUNQjSjQkn4vJFTUH_Mv2FvwNIohAXXfl_KInTeL-o-rEjVItUKL9v4e5Oc2ynauPm9WZYt96keb_D6tZfezDk2mR1553FqmGBu_YgBV6zSxZmzkd2ag3DHuKl46brLQB05GGlMKkn/s1200/image_2025-06-04_13-16-21.png
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អត្រាកំណើតសរុបរបស់ពលរដ្ឋវៀតណាមនៅទូទាំងប្រទេសបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ។ អត្រាកំណើតធ្លាក់ចុះខ្លាំងនៅទីក្រុង និងតំបន់អភិវឌ្ឍន៍នានា ដូចជា ៖ ទីក្រុងហាណូយ និងហូជីមិញ ដោយសារពលរដ្ឋចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbKE-iTv-2xfMVivYAhpU78cWhGaZN4nscasp9qydyu6zi8d6wrld9cHIXIaPAQ4lof-vflMigHL0R4YzPbvp-peoaWsnM8MMpDLKb4BhFJ6_pwoeoUhXkUTjIwbcR7_-hmdS9nYn-gzRCJU72uhHYGmKw_GiYJ157dZYDzAJ9EBzsYibXvKtW9ry0axv/s1280/image_2025-06-04_13-16-22%20(2).png

រដ្ឋាភិបាលវៀតណាមពិបាកជំរុញឱ្យពលរដ្ឋមានកូនបន្ថែម ទោះជារដ្ឋាភិបាលបានកែសម្រួលគោលនយោបាយ និងរៀបចំកម្មវិធីលើកទឹកចិត្តក៏ដោយ ។ អត្រាកំណើតធ្លាក់ចុះ គឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលយូរ រួមទាំងបញ្ហាពលរដ្ឋវៀតណាមអាយុច្រើន និងកង្វះខាតកម្លាំងពលកម្ម ។ រដ្ឋាភិបាលគួរផ្លាស់ប្តូរពីគោលនយោបាយកំណត់ការមានកូនរបស់ពលរដ្ឋ ទៅជាបង្កើនចំនួនពលរដ្ឋ និងអភិវឌ្ឍន៍ជារួម ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong ក្នុងកិច្ចប្រជុំកាលពីដើមឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFAcAtqiGEt36Ki6fI56XlD891a43_NYka36cGTnXL8-d1SFQS_17GmoXSggFX2zLytdiCrEZYeZd_XwzMbWrb21Cxw_nxbn3iLw0cQPFwLW8f1-zv6EK70680X4apyJfr2djFWMUQmAbo0lq39FnQUSWbndEYkl6-U8ymGx5dKx2PDo2DZznBu8ZY6Plb/s1020/image_2025-06-04_13-16-22.png
បញ្ហាប្រឈមមួយទៀតរបស់វៀតណាម គឺអតុយ្យភាពយេនឌ័រ ដោយសារវប្បធម៌វៀតណាមនិយមឱ្យតម្លៃកូនប្រុសខ្លាំងជាងកូនស្រី បើទោះជាបច្ចុប្បន្ន អតុល្យភាពយេនឌ័របានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែពលរដ្ឋវៀតណាមនៅតែស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyXJgk9EE6zBTCUL0UzEd8HtSAmbEUhPmCtsHSbHNFoJSSdR6xxJFQIyMAnTEf5LFqvl8gdmGEZhNG00eC02m8xLPIVQwK9zoHEVkyM1yDutqT5zpRKkEomK8jej6YuxqvfZz01ezpLEHkcpwkJrfqwXxOWtQIRJCFgXEuRtxh6qmgpF3kRFDg4HI2YdsZ/s1000/image_2025-06-04_13-16-23.png

ចំណែករដ្ឋាភិបាលចិនក៏ធ្លាប់អនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់កាលពីឆ្នាំ១៩៨០ ដើម្បីគ្រប់គ្រងចំនួនពលរដ្ឋ ហើយចិនបានលុបចោលគោលនយោបាយនេះនៅឆ្នាំ២០១៦ និងអនុញ្ញាតឱ្យពលរដ្ឋមានកូន៣នាក់ នៅឆ្នាំ២០២១ ។ ប៉ុន្តែការចំណាយប្រចាំថ្ងៃខ្ពស់ធ្វើឱ្យពលរដ្ឋចិនពុំចង់បានកូនច្រើន ដូចគ្នានឹងពលរដ្ឋនៅប្រទេសជាច្រើនទៀត ៕

អនុវត្ត៧ចំណុចនេះនៅពេលព្រឹកដើម្បីឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ

0

ការទនុវត្តទម្លាប់ពេលព្រឹក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ពីព្រោះថ្ងៃខ្លះ មនុស្សម្នាក់ៗតែងតែមានអារម្មណ៍ខ្វាយខ្វល់ពេលភ្ញាក់ពីដំណេក ។ នេះជាការណែនាំខ្លះៗដើម្បីបំបាត់អារម្មណ៍តប់ប្រមល់ពេលព្រឹក ឬខ្ចិលក្រោក បើអនុវត្តតាមការណែនាំទាំងនេះធានាថា យើងនឹងមានអារម្មណ៍ល្អពេលព្រឹក ស្រស់ស្រាយ ចិត្តជ្រះថ្លា និងត្រៀមខ្លួនបំពេញការងារបានល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bIkC7KLSEvfVc6qkcZBowUSagheZWQB_p2nwJrC3Nf0hRIiEVDQFAUIT3-GOE00SvRU7ta8Dz6hQ7sYsKiCMD9FwCIjoYH0lN8quxKxg4Oi-LBfTl90RV7b0Lq4hyphenhyphenCT2BbexFYEFWwnMk0bXNBkifD4-gbA_LFigVU4Jrilpc1B2ykUG9-Ln8BfAnjGM/s1600/image_2025-06-04_11-17-37.png
១-ក្រោកទៀងទាត់ពេលវេលា ៖ ការក្រោកទៀងទាត់ពេលវេលាពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាព ដូចជា ៖ ចូលសម្រាន្តនៅម៉ោង១០យប់ និងក្រោយម៉ោង៦ព្រឹក ។ គួរតែក្រោកឱ្យបានទៀងទាត់បែបនេះជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍-អាទិត្យ ដើម្បីឱ្យរាងកាយចងចាំពេលវេលាសម្រាន្ត និងភ្ញាក់ស្វ័យប្រវត្តិ ដោយពុំចាំបាច់ដាក់នាឡិកាដាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU90UXlRTThSqXMHv55F4dE5eU5zuD3nG0bXxfKYuqgRSbqrpQw1Qs-nJ9eiGHj4YZfPZ_-O8Pl2IBmc3b3VFWsfhdcjnh5nYJELS_2eh1r0wJUj9MZmpdRsqdhdJwK7JZnU4FGw1h9nulH8rGCz6fhfZhcP85sCCkFobmzuhceILHREsWu-5PeaWi_QLB/s860/image_2025-06-04_11-17-36.png
២-ឈរក្រោមកំដៅថ្ងៃពេលព្រឹក ៖ ពេលរាងកាយត្រូវកំដៅថ្ងៃ រាងកាយនឹងដឹងដោយខ្លួនឯងថា ដល់ពេលវេលាភ្ញាក់ពីដំណេក ។ កំដៅថ្ងៃពេលព្រឹកជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងចង់ទៅបំពេញការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpAyqw8pmDK3GbCoykALj4rdyc83sPO332HI49RC28I8GDBQouecK-aPAybS1KzfFokWN32UIlWw3i9bL0nm80DW9b1JuOsmFHVa2cD3vPj_g4WQh-cUxygmsQ87YGw19hzKmb5VtxUaPmH5lXHalUbAII4DXZRL9I0hQrMgmPfz9ClxWZBaHSf4uZtWz/s1500/image_2025-06-04_11-17-38.png
៣-ផឹកទឹក ៖ ពេលក្រោកឡើងត្រូវផឹកទឹកយ៉ាងហោចណាស់ ចាប់ពី១កែវ ទៅ២កែវ ពីព្រោះរយៈពេល៨ម៉ោងដែលយើងសម្រាន្តលក់ គឺរាងកាយពុំទទួលបានទឹកសោះ ។ ហេតុនេះ ធ្វើឱ្យស្ងួតក និងឈឺក ដោយសាររាងកាយខ្វះជាតិទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUOiPsTCcffW3EtpYQycAbfCPvJbclZLatnceqr3wlug-3H7G0zYt-uCo0liiYjfiycAyk67nJP6Et_z_2FLZBi6tkOdghY_IPK1jBZNqgzRnJEHEhSihoEdVn_-yY1tEYnelPcomvRxQTwpilLd3G_AuOQyxPq9fLEUGEjKjpY07JuXU2JnEGP4pNWRA/s1500/image_2025-06-04_11-17-38%20(2).png

៤-ហាត់ប្រាណ ៖ គួរហាត់ប្រាណពេលព្រឹក យ៉ាងហោចណាស់៣០នាទី ដើម្បីឱ្យរាងកាយមានសុខភាពល្អ និងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNMTuCqapDXVzQxt2fMs0sosFIkUQVokruDtrY5Ks2PmD2QqIINDiwqjUFak5kBh19qwjN4yI-sn2F36IWsLN7OW0PORuC5CmaSjEvOEd1_QtY0CZChcoVAOVXp9IxiN5uLB2EktHthKFUXSUnVrXtxNi9KSlcmpQe0iM1onWTbIrDPmKP678i5qzaojIQ/s1600/image_2025-06-04_11-32-36.png
៥-សរសេរបញ្ហានានាលើក្រដាស ៖ ចូរសរសេរពីភាពតានតឹងផ្សេងៗ ឬសរសេរបញ្ហានានាដែលយើងបារម្ភ ពុំអាចដោះស្រាយបាន ។ បន្ទាប់មក ចូរបោះក្រដាសនេះចោលដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoAthwVmQvLoL5q5_hPpYGmhwUtx97cGjCw5s5nRKcSw8FVbIvkPxIwD-J0nXBPL_e-PBUhewe55cInp_T-5oCxccOVVKkC2uFcU2wRoj_BZTBqppbqttZo9nqiimtFNmCOnZIITaIeLcshFCp6-WaGk7Eno3A3IgeXSpjKbR3A2X2KDn1dD1uDg9SMD_/s1200/image_2025-06-04_11-17-39.png
៦-បរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ជាពិសេស ការបរិភោគបបរ សាច់ក្រក ស៊ុតចៀន និងផ្លែឈើ ដើម្បីឱ្យរាងកាយទទួលបានថាមពល និងការពារការឈឺក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06g15uMetOS8HEgh5X6hfmT0WFHR6gHRnMMNodngY8SwAu0r_uygOcy5g-ktAATE9X_479_I6GweoY0NMblzULCbDswa0QWZYWjbMPEqvkMW08cqxq_ivvVB5ep_WeKA5nAfh_NRak1TBRjO-KUbJ7Bj1xTPYdlflMc2iAiaZ3_vMIboags6kVUQnNzi2/s1040/image_2025-06-04_11-17-40.png

៧-គិតរឿងល្អៗ ៖ ពេលព្រឹកត្រូវតែគិតពីរឿងល្អៗ និងបំបាត់អារម្មណ៍មួរម៉ៅឱ្យអស់ ដូចជា ៖ ថ្ងៃនេះ គឺជាថ្ងៃល្អ ឬជាថ្ងៃសំណាង ដើម្បីឱ្យថាមពលល្អៗចូលមករកយើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFY2cL_vG1ag_RekXJF_kTwNcusZfaEHiGcXDxP66ZHMjZo8ETnL9dyFeR8Gy-jha8Od8cqHJMnJM3CzgVX4x0nxf9WcJUrwZZ1kwn3Fmq_cmKEXxjUmMBcweDDagGby5yShknGs8BNIvXXNPzURZDhNW_F6sakvLu3Fmm5iOlfsdSu8K_ipxOsUVzWSLp/s640/image_2025-06-04_11-17-40%20(2).png
ក្រៅពីនេះ អាចស្តាប់ចម្រៀងតិចៗពេលធ្វើអ្វីមួយពេលព្រឹក ពីព្រោះតាមឯកសារវេជ្ជសាស្ត្របញ្ជាក់ថា ការស្តាប់ចម្រៀងអាចជំរុញសារធាតុដូប៉ាមីនក្នុងខួរក្បាល ដែលជាសារធាតុធ្វើឱ្យយើងមានសេចក្តីសុខ និងរីករាយ ។ ការងូតទឹកពេលព្រឹកក៏សំខាន់ដែរ ដើម្បីបង្កើនទំនុកចិត្ត បំបាត់ភាពតានតឹង និងដាស់រាងកាយឱ្យភ្ញាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp5Z_sOyQcbbelbVswlyBF5QtQkFdb2XHASb-SrkgGQYr5Z_LKveaijpAZiDxVy2vk58TgcV_RT4wVVNvHOf-TamEVpMhZDkzap9pvtuQ9lNIm2zFlbPmdgfJkXb8d0ISTk-SulExlwqNWV59xyDtyZvm-R8pG0vEsReptYBpkahx4l5s-F1HI-kfuFjY/s1200/image_2025-06-04_11-17-41.png

សរុបមក ការអនុវត្តទាំង៧ចំណុចនេះពិតជាផ្តល់នូវអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ដែលគួរតែសាកល្បងអនុវត្តតាមឱ្យបានរៀងរាល់ថ្ងៃ យើងនឹងឃើញថា សុខភាពនឹងល្អប្រសើរជាងមុន ។ ការថែទាំសុខភាពបានល្អ គឺជាទ្រព្យដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់មនុស្សម្នាក់ៗ ៕

អ្នកសិល្បៈចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពព្រឹទ្ធាចារ្យ សាន គឹមស៊ាន

0

មហាជននិងអ្នកក្នុងចង្កោមសិល្បៈមានសេចក្តីសោកសៅជាខ្លាំងដែល ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ហៅលោកតាក្រមាមាស ដែលនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ ក្នុងនោះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម លោក ប៉ែន ចំរ៉ុង រួមទាំង សំ ថារ័ត្ន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaEgR_5BXchq7uBZeSjZ7qV6uBO4A4cwfn2sjOwimRGzBKGZhSJtByMCc8nfQYYV3f7J8WojMDNOB6hI4on9cphi62xN7G1LB9vWy8FI1NaPlsvbTG66Tw-mDU8sqIL5_WW6YnMdDqMPW0WMDFIidIc0bA73JCYXruBvU1vHtw6eI5-3e2ntsUJ15AMwYg/s1280/image_2025-06-03_14-46-18%20(3).png
នៅរសៀលថ្ងៃទី៣ មិថុនា នេះ កញ្ញា សំ ថារ័ត្ន តារាក្បាច់គុនល្បុក្កតោខ្មែរបានបង្ហោះវីដេអូដោយក្តីរំជួលចិត្តពីទិដ្ឋភាពសោកសៅនៃមរណភាពរបស់ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ថា «ដូចពុះបេះដូងជាពីរ ចុកណាស់ ! លោកគ្រូដែលខ្ញុំស្រលាញ់គោរពដូចឪពុក សិស្សគុនល្បុក្កតោអើយ.. លោកគ្រូតាល្បុក្កតោ សាន គឹមស៊ាន បានលាពួកយើងរហូតហើយ .. ខ្ញុំព្យាយាមជិះឱ្យមកដល់ពេទ្យឱ្យទាន់គាត់ តែ.. អត់ទេ.. គេសង្គ្រោះអស់ហើយ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-26qskFrb8BTYx04EvKFbSElEXhyphenhyphenNk8k30Ty1tLKc3XvM8ErfUXNSSCm6j-T7fVGe8fqD2USYViYz_BwfDZloumWp3dI1rhZo5hZgiZMTj6lMBW135eKJRhe39k9UUB7E9eqAwwZ7INYocxH7sMK5AdwMD7FtFaNK5v2zfLAVnMa24HFOK0wwrj4m3Ges/s1280/image_2025-06-03_14-46-18%20(2).png
ដំណឹងដ៏សោកសៅនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះចូលរួមរំលែកទុក្ខថា « ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស លោកគ្រូ
សាន គឹមស៊ាន ដែលនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពក្នុងអាយុ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោ សូមលោកគ្រូធ្វើដំណើរទៅកាន់ឋានសុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRvVqxXhBoTK_9PhmcDXZLEgz14ekxLKj9n5cpfiPrpU1AzNOCP2KMGqpudhzGAhhaw8qC0Bl_GLAwesb5az5K0dfVbzYKEql6zbKsvYyp6pKFFYEEcxLf7y8l90Wfs7wm-8hxzp0edLUjyBQjvM_fA9mprBX2vwn6oLi0MiVkZsU-QXGlsFslOdK_ezyt/s660/image_2025-06-03_14-06-26.png

ពិធីករលោក ប៉ែន ចំរ៉ុង ក៏បានបង្ហោះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដោយបន់សូម ឱ្យព្រឹទ្ធាចារ្យក្រមាមាស លោកគ្រូ សាន គឹមស៊ាន ធ្វើដំណើរទៅកាន់ឋានសុខ។ តារាចម្រៀងសម័យលោក ស៊ូ លីផេង ក៏បានចូលរួមរំលែកទុក្ខចំពោះលោកតាក្រមាមាស ទោះបីជាលោកឃ្លាតទៅប៉ុន្តែបានបន្សល់នូវមរតកដ៏មានតម្លៃណាស់។ ក្រៅពីនេះនៅមានសិល្បករសិល្បការិនីជាច្រើនទៀតបានចូលរួមរំលែកទុក្ខជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYEHWwtbWrb-ex_Pn-xrWKridbbDuR3xdjAKLVOGbX1P_FYJbeVSvMM_NsC4SAwwgQnS4OYUU6wP-DXr7IsungT61uGkZicJFZ-nAwzdDvGVmlsXcbXOtHtERJLQDu5hxBE-IgQvD-mCvwTUJRMBFh8Y38RUr8MYjp3PIuLDxKwd1myVW0RVsosgEGyNEE/s807/image_2025-06-03_14-43-40.png

លោកគ្រូ សាន គឹមស៊ាន គឺជាធនធានដ៏សំខាន់មួយរបស់កម្ពុជាដែលលោកបានចំណាយពេលស្ទើរតែពេញមួយជីវិតដើម្បីវិស័យកីឡាពិសេសគឺក្បាច់គុនល្បុក្កតោខ្មែរ។ លោកក៏បានចងក្រងជាសៀវភៅចែករំលែកដល់អ្នកជំនាន់ក្រោយដើម្បីសិក្សារៀនសូត្រនូវចំណោះដឹងក្បាច់គុនបុរាណខ្មែរមួយនេះផងដែរ៕

ចង់បានសុខភាពល្អខ្លាំង គ្រាន់តែញ៉ាំចេកណាំវ៉ាជាមួយអាហារខាងក្រោមនេះ

0

ចេកណាំវ៉ា មានកាល់ស្យូមខ្ពស់ជាងចេកផ្សេងៗ ហើយផ្តល់ផលល្អបំផុតសម្រាប់សុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ ដោយសារវាអាចជួយកាត់បន្ថយហានិភ័យបញ្ហាឆ្អឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKZY0MTrlFy-fWZkywGZIgZyjhyphenhyphenDUQnANOkR5wcAmDwKplZpsbudc725NDQ41mMwiArR5HFcV3Dsh06rEoXU3ktYlXTEWrQdPDbR_Puvzxf90PaWMe3TYBaKrqdqyHwPd6MatS1xDmmfLBywWckGVmSQqkskfAhSHSGmFRr5a4XQfUKsBkHdHmUhID_yf/s650/image_2025-06-04_10-08-27%20(2).png
បច្ចុប្បន្ន ការស្រាវជ្រាវផ្នែកចំណីអាហារបានរីកចម្រើនយ៉ាងខ្លាំង ដោយបានស្រាវជ្រាវពីសារធាតុចិញ្ចឹមផ្សេងៗរបស់ចំណីអាហារពេលយើងបរិភោគរួមគ្នា និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពខ្លាំងបំផុត ក្នុងនោះក៏មានការស្រាវជ្រាវពីការបរិភោគចេកណាំវ៉ាជាមួយចំណីអាហារមួយចំនួនផ្តល់ផលល្អសម្រាប់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRaQhT9eX1ib7UbBuOsyehQymfXYuXz0xFb-1yktBeyT5h55aY3JtophMmxXxwQ5EgwUQq9s3C9WqHw3zt6lz2FkHm5sxR8Uyq37gnEZDFxS4ggUNJ5HA_PDK5QWb-PoBmf_7fti0Wr5z6GzxZkz7FS6wX9vkx98Wy17MmhplT7xNoDG9UzBn6ffI1bf-4/s1024/image_2025-06-04_10-09-32.png
១-ចេកណាំវ៉ា និងទឹកសណ្តែក ៖ ការបរិភោគចេកណាំវ៉ា និងទឹកសណ្តែក គឺផ្តល់ផលល្អសម្រាប់សុខភាព ពីព្រោះចេកណាំវ៉ាសម្បូរប៉ូតាស្យូម ហើយទឹកសណ្តែកមានប្រូតេអ៊ីនខ្ពស់ ។ វាជួយសាច់ដុំ ថែមទាំងមានវីតាមីន C ជួយប្រព័ន្ធការពាររាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwiefm6ZhMgpUnisQqYMYAVF3P5KMLnTMotridIw1Z5AvteKp5C0lD-XQwM039gmjvtbUaMn8iQFw3eY5G_tccDOXIBPcYRUK0tELw291oQU-Ruu5Ir_RtWAtcC0B8pj9UKXrocJ5kM57zZ-iGLcrlOJxU4MVhzWdiWqBkT4oYL-H7ySiJ9MB5PhCRQQn/s605/image_2025-06-04_10-11-32.png

២-ចេកណាំវ៉ា និងយៅអ៊ួ ៖ ការបរិភោគចេកណាំវ៉ា និងយៅអ៊ូ នឹងជួយប្រព័ន្ធរំលាយអាហារដោយផ្ទាល់, ជួយដល់ដំណើរការរបស់ពោះវៀន និងកាត់បន្ថយការទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM3qGnRiKRHvOhJqsmJToZZ4GEhGTIH_rKcdQj4AoGWOSA8dgUm4Lrca40wXiHMORC1mSEis9tSj2x6FAlhcRmDyloBKkXlVyaNUbY0JWik6QgI2anJIfPQxAwrOtuDntF8TEq8XU1FvNdCcL7zZPgrH890KXy1NCBgk98gsCIY78hZb79VV9ttGjOQ5VA/s4000/image_2025-06-04_10-11-32%20(2).png

៣-ចេកណាំវ៉ា និងកាហ្វេខ្មៅ ៖ ការបរិភោគចេកណាំវ៉ា និងកាហ្វេខ្មៅ នឹងទទួលបានកម្លាំងថាមពលដ៏រឹងមាំ ជំនួយខួរក្បាល និងមានសមាធិក្នុងការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiha2iLHireIT35TUAvxxnOCUmTZ701CrBVtdItCaZrUZe58Q-xaePU_feem08UoGb7EY2L9_ZDFQsQGezAb9rQ6xdnN6uxbPwRi02gvJeJGHlWXjYgXEX-pNakyaZetAfBGUFuJrGj2hjs-UrdZ2zKAZhxa9P4dNF9kKepaqdSwwAesoc5S00LM1mEGsB/s612/image_2025-06-04_10-11-38.png
៤-ចេកណាំវ៉ា និងទឹកឃ្មុំ ៖ ការបរិភោគចេកណាំវ៉ា ដែលមានវីតាមីន C ខ្ពស់ជាមួយទឹកឃ្មុំ នឹងជួយពន្យារពេលចាស់ និងជំនួយស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLIA5dhnTqJlwkYGjYfHlTKgThEKqohlBNe2QZdqq9rXR2Yyh62Ft2wJ47I8VRnSZcLXQ8ET2TKmZSjZy6b0jPt3SqLO6HIMmvmbAWSCG-AyPcQ_GKrA95J0367esVbmwTlaBJyv3esuvR-i87xoh6aF-7xyhP_Stl7xdHGXZlWft2CuBFOp0hiIVmHQL4/s1280/image_2025-06-04_10-11-39.png

៥-ចេកណាំវ៉ា និងផ្លែប័រ ៖ ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម, ជំរុញការអភិវឌ្ឍខួរក្បាល ផ្តល់កម្លាំងថាមពលខ្ពស់ ហើយវាស័ក្តិសមសម្រាប់អ្នកថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinaPwKgenlbW_i_dM9C8aVfWIFWOUc7C9uOsWSeffV8BWdl78DGWz90wR8-qPbj2fjsfbcRzp5QlJE-DEp0Lp_jbs4hFqjffcvBsFK-4sIUmrxX_drntj2mDJJ3gBrwzx_sTzSCWbfEi8uCIgLUIgQs0IIWuFZP0D65z6SyYTN0b9dE2FWG6Os0k8otLN1/s835/image_2025-06-04_10-11-40.png

ការបរិភោគចេកណំាវ៉ាជាមួយចំណីអាហារទាំងនេះពុំត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញឱ្យចេកណាំវ៉ាកាន់តែផ្តល់អត្ថប្រយោជន៍ដល់សុខភាពខ្លាំងឡើង ដើម្បីឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមជាច្រើនមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihOkmrK9KNAgFl3d85klsEn78EYm1JNiW16riOA-S_UWwxI48gvdeU-ZcFeknNo71GmOnMxBTdZl0EWfWYiMTFTvZdbb0jKV9TccCwvWwUmaON-TIuMXWOxMHM6Ttgmnb6B__JEEUm5wmfCsqIelrgaeExLvw7bYRU7rpi_y12lbGGAUagojPntyI04ehY/s1280/image_2025-06-04_10-09-31.png

ក្រៅពីនេះ ចេកណាំវ៉ា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា ៖

-បរិភោគចេកណាំវ៉ាស្រគាល ជួយឱ្យអារម្មណ៍ល្អ និងមានសេចក្តីសុខ
-បំបាត់ភាពតានតឹង និងសម្រាន្តលក់ស្រួល
-បំបាត់ការទល់លាមក ព្រោះចេកណាំវ៉ាសម្បូរជាតិសរសៃ
-ព្យាបាលរាគរូស និងកាត់បន្ថយសម្ពាធឈាម
-កាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ
-សម្រកទម្ងន់ និងគ្រប់គ្រងការឡើងទម្ងន់
-សម្រួលការបន្ទោរបង់ និងសម្អាតពោះវៀន
-ដោះស្រាយបញ្ហាដំបៅមាត់ ក្តៅក្នុង និងជួយកុំឱ្យស្អុយមាត់
-ការពារភាពស្លេកស្លាំង
-ជួយអញ្ចាញធ្មេញ និងការពារធ្មេញពុក ៕

អ្នកដំណើរម្នាក់ ត្រូវបានចាប់ខ្លួនក្រោយរត់ពន្ធសត្វពស់មានពិសរាប់សិបក្បាលនៅអាកាសយានដ្ឋាន

0

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីគយនៅទីក្រុង Mumbai បានចាប់ខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ ក្រោយពេលគាត់ព្យាយាមនាំចូលសត្វពស់ដែលមានពិសចំនួន ៤៨ ក្បាល ព្រមទាំងសត្វកម្រផ្សេងទៀតមកក្នុងប្រទេសដោយលាក់វានៅក្នុងវ៉ាលីរបស់គាត់ ចេញពីប្រទេសថៃមកកាន់ទីក្រុង បុមបៃ នៅអាកាសយានដ្ឋានអន្តរជាតិ Chhatrapati Shivaji Maharaj ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfd_R-2ck5x6XsQY-KGFFXSwTMXc4qJsbbZdTliwwmvwdQMHyIk3nxlDO0ZrZtvXU0QoVf2684HqRWuEr8FG37ejzAE4s2Ec4G3nOI2xAEO08WThhfrub1p-pEVry_9NARPqnnd2zkzzq5rmKM61Foa5wf4Y4YqRyFCveC3sPKFKY_XUUxV5FNwRFQffX/s1200/photo_2025-06-03_10-36-45%20(2).jpg
ក្នុងសេចក្ដីថ្លែងការណ៍ពីគយក្រុង Mumbai កាលពីថ្ងៃអាទិត្យ បានអះអាងថា សត្វពស់ទាំងនោះភាគច្រើនជាពស់វែក ដែលមានពិសខ្លាំង និងមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី។ ពួកវាត្រូវបានលាក់យ៉ាងហ្មត់ចត់នៅក្នុងធុងប្លាស្ទិកដែលដាក់ក្នុងថង់រទេះដឹកឥវ៉ាន់របស់អ្នកដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhieCjRbmB3Y1c9uund9uMICOhyphenhyphenGK-az5xrrHWYjBysLDD4o1PEWNN2L0RFiz_olavp4VuLieIhJSBQXbu4R5XqBvuVUdD1STneYv15MBhAMQ36u3KnvnorIb77V0W35cu3SS7ONJFwaMORertiz62A-D0jhdVB1kIoCG9LX9Y95KDrPh5bNLrAq3CtoJ_B/s895/photo_2025-06-03_10-36-45.jpg

បើតាមប្រភព The Times of India ឱ្យដឹងថា ក្រៅពីពស់វែកទាំងនោះ មន្ត្រីក៏បានរកឃើញសត្វព្រៃផ្សេងៗទៀតផងដែរ ដូចជា ពស់ពីងពាងកន្ទុយបី ដែលក៏ជាសត្វមានពិស និងអណ្តើកស្លឹកអាស៊ីចំនួន ៥ ក្បាល។ មន្ត្រីបានបញ្ជាក់ថា សត្វទាំងនេះត្រូវបានចាត់ទុកថាជាសត្វស្ទើរតែផុតពូជ និងត្រូវបានការពារយ៉ាងតឹងរឹងជាមួយនឹងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWg8DXKsySNGR8dOOvLV04eOfYQlRdObXqQZmeOGSSmymTBIuEWkZIzpJb7tmAVF7rIcffFMbjbP_P5YQ7FyI_vkGgReUx66w-0DjwwI4yDcw8hST64Z8c8L7s4dbmBkLJ1Qk5htOWpQ5jv4if7sgpxFxciPZJ_DRYnOzeJ9O_Y4RhMv1O42ODvkCAcER1/s1000/photo_2025-06-03_10-36-47.jpg

រូបថតនៃសត្វព្រៃដែលរឹបអូសបានត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញពស់ពណ៌ខៀវ និងលឿងនៅក្នុងធុង។ ព្រឹត្តិការណ៍នេះបង្ហាញពីការបន្តនៃបញ្ហារត់ពន្ធសត្វព្រៃតាមយន្តហោះ ដែលកំពុងកើនឡើងជារឿយៗនៅឥណ្ឌា។ ក្នុងរយៈពេលកន្លងមកនេះ មន្ត្រីគយឥណ្ឌាបានរឹបអូសសត្វព្រៃ និងឥវ៉ាន់ខុសច្បាប់ជាច្រើនលើក។ ដូចជាកាលពីខែវិច្ឆិកា មានការចាប់ខ្លួនអ្នកដំណើរម្នាក់ដែលនាំសត្វអណ្តើកចំនួន ១២ ក្បាល។ ហើយកាលពីខែមុន គេក៏បានរឹបអូសសត្វកេងកងចំនួន ៤ ក្បាល ព្រមទាំងសត្វស្វា Siamang ចំនួន ៥ ក្បាលផងដែរ ដែលមានដើមកំណើតនៅក្នុងព្រៃនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ds0CbAV0b4or-rkPWsinsW8d38tNImijretZfx9LtZOoaJ3ZVsypF1sz_fpYLxP1n16NFjuVZR2VPp1lWaetT1W_VywmFpYRcRT3UAK1n3Qf6Q7SIP6U86xJ53Uq3A1xOe2409Sbpp6Rb2NUUHEK1s4ZamSIl4uvRYDUROmULXxGu1k2L3R3QD3XXSJX/s680/photo_2025-06-03_10-39-49.jpg
ក្នុងឆ្នាំ ២០១៩ សារព័ត៌មាន BBC ក៏បានរាយការណ៍ថា មន្ត្រីគយនៅអាកាសយានដ្ឋាន Chennai បានរឹបអូសសត្វព្រៃច្រើនប្រភេទពីអ្នកដំណើរម្នាក់ ដែលធ្វើដំណើរពីប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YSKWY6FfrxqByaw2dJwzaW3wJCyWw_nbBRC3-iV0GSg8WKQ2I7k-DoBbYgvDxyVY3jHuTkk50NwGxSod4CgKLHnk8REmTpGFirZPxb-J4806ehOL_JYGriEnjJ1e8ahl6ft88ebdLj5JqVxypk3enbmT6Dq6366OuDlC1GDgP4uzoXzhP77F7NCKQ4nW/s1280/photo_2025-06-03_10-36-46.jpg

គួររំលឹកថា ការនាំចូលសត្វព្រៃដោយខុសច្បាប់គឺជាបទល្មើសធ្ងន់ ប៉ុន្តែបច្ចុប្បន្នការរត់ពន្ធប្រភេទនេះកំពុងកើនឡើងជាបន្តបន្តាប់ និងជាបញ្ហាសំខាន់មួយសម្រាប់សន្តិសុខ និងការពារធនធានធម្មជាតិ៕

ជំងឺអេដស៍កើនឡើងខ្លាំងគួរឱ្យបារម្ភ លើក្រុមបុរសមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា! អ្នកអាចភ្លេច តែអេដស៍មិនភ្លេចអ្នកឡើយ!

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងសុខាភិបាលហ្វីលីពីនបានស្នើឱ្យប្រកាសអាសន្នពីគ្រោះថ្នា.ក់ជំងឺអេដស៍ (HIV) ក្រោយពីចំនួនយុវវ័យហ្វីលីពីន អាយុចាប់ពី១៥ឆ្នាំ ទៅ២៥ឆ្នាំ បានឆ្លងជំងឺអេដស៍កើនឡើងខ្លាំងគួរឱ្យបារម្ភ រហូតដល់៥០០ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvaybyLo2RlCmdk_p4en4SprkWuYBEkDal_FJ_wpne_ovh4mLH9lS_SlsZT8NW8m4wkErMeWwPumTlcIXHMAplo1NDRRgfSDEvG4sAB8AhA8alZ14JlEKlhOUaNHuGj22Ah3VQMhNjA3xXqukqid3Tn30R6yxoaAl36QHj1vxZeyhQTTPP_8om-WUeKM9D/s2967/image_2025-06-04_09-43-37.png
ការឆ្លងជំងឺអេដស៍ប្រចាំថ្ងៃនៅប្រទេសហ្វីលីពីន គឺកើនឡើងរហូតដល់៥៧នាក់ក្នុង១ថ្ងៃ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ។ នេះចាត់ទុកថា គឺជាចំនួនច្រើនបំផុតក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEV_JkUjOQ8HXuAA5ph_Ztr_5MA-ky69nNUmdIDk8HDXdL13QdCb02y_6useNITA-vdAxtRUxt9dwqtdskaZRkOtdNttfL38bGwS7pEMhElODZM4Z0a-y-J3c85LQ0TiZ5D4EezTuMoG_Zun13_mItKmfdGtUe67t68jkopFYcHXk_IVUhsJgel3TJQUc/s800/photo_2025-06-03_16-50-21.jpg
ចំនួនពលរដ្ឋហ្វីលីពីនឆ្លងជំងឺអេដស៍ថ្មីបានកើនឡើងជាងទ្វេដងក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ចំនួនឆ្លងជំងឺអេដស៍ស្មើត្រឹមតែ២១នាក់ក្នុង១ថ្ងៃ កាលពីឆ្នាំ២០១៤ កើនឡើងដល់៤៨នាក់ក្នុង១ថ្ងៃ នៅឆ្នាំ២០២៤ ។ ក្រសួងសុខាភិបាលហ្វីលីពីនបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនបានឆ្លងជំងឺអេដស៍ ចំនួន៥៦នាក់ក្នុង១ថ្ងៃ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កើនឡើង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOB6UE8JG0abW22Ooeta4eFF9QoS7eSygNCmf8e133sBgGcvQDsa7Nt6x2SmCTZ8ljAaPirXpciOyAay7MkEN_S2K7s0fiSWRtaRT2QNUdxTON4toG4FlXY_IUbzqR5BseAoxZlZgAkeZTJqVBEOXHMl-xjKaH8SvEqTPZWxkUVXjd5U8LX7SGDVNWiwp/s900/photo_2025-06-03_16-50-21%20(2).jpg
លើសពីនេះ ពលរដ្ឋហ្វីលីពីនដែលឆ្លងជំងឺអេដស៍កាន់តែមានអាយុតិចទៅៗ ។ បើតាមទិន្នន័យបង្ហាញថា ពលរដ្ឋហ្វីលីពីនឆ្លងជំងឺអេដស៍ភាគច្រើនមានអាយុចាប់ពី២៥ឆ្នាំ ដល់៣៤ឆ្នាំ បើគិតចាប់ពីឆ្នាំ២០០៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEherV4chMOJKVWZmdvbOoVdT1WDi3XcELzpsyu8Q2EmAjUVSUhlxi6QPWyk1DITOv86zRGu6K6iZ3brZ3qtbHcrXqCYGt00ebyf95EEmRvQk-FIey8Ij4VGegtjPG3iolfN3gNVqB79eygvfnqj8OTh0oDM2_x069OqXg9BS-y_bT0yw7LNSOFbN4m96nZT/s2560/image_2025-06-04_09-43-41.png
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលហ្វីលីពីន គឺជំងឺអេដស៍បានឆ្លងខ្លាំងតាមរយៈទំនាក់ទំនងផ្លូវភេទ ជាពិសេស វាឆ្លងខ្លាំងតាំងពីឆ្នាំ២០០៧ ក្នុងក្រុមបុរសមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា ។ ហេតុនេះ ក្រសួងសុខាភិបាលហ្វីលីពីនបានផ្តោតការត្រួតពិនិត្យរកជំងឺអេដស៍លើក្រុមយុវវ័យ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីអប់រំយុវវ័យឱ្យយល់ដឹងពីគ្រោះថ្នាក់នៃជំងឺនេះ ៕