Jennie សមាជិកក្រុម Blackpink បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង អាល់ប៊ុមទោលដំបូងរបស់នាង «Ruby» ដែលត្រូវបានគេដាក់ឈ្មោះថាជា «អាល់ប៊ុមល្អបំផុតទាំង៥០ ឆ្នាំ២០២៥ របស់ Billboard«។

Billboard បានសរសើរអាល់ប៊ុម Jennie ថាជា «គម្រោងដំបូងដែលបញ្ចេញនូវទំនុកចិត្ត ភាពឆើតឆាយ និងថាមពលដ៏មានឥទ្ធិពល»។ អាល់ប៊ុម «Ruby» សង្កត់ធ្ងន់លើទំនុក ច្រៀងដិតរបស់ Jennie និងវត្តមានដ៏មានឥទ្ធិពល។ បទនីមួយៗពង្រឹងប្រធានបទសំខាន់ របស់អាល់ប៊ុម និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណសិល្បៈរបស់នាង។ Billboard បានសរសើរ អាល់ប៊ុមនេះសម្រាប់ការបង្ហាញពីភាពចាស់ទុំ និងភាពជាបុគ្គលរបស់ Jennie ។

ពីមុនអាល់ប៊ុម «Ruby» ក៏ត្រូវបានផ្តល់កិត្តិយសដោយ Rolling Stone និង Complex ថាជាអាល់ប៊ុមដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៥។ អាល់ប៊ុមនេះមាន ១៥ បទ ដែលផលិតដោយ Jennie ខ្លួនឯង រួមទាំងបទចម្រៀងចំណងជើង «like Jennie» និងបទចម្រៀងជាច្រើនទៀត។
Kim Jennie គឺជាតារាចម្រៀង រ៉េប និងជាតារាសម្តែងរបស់កូរ៉េខាងត្បូង។ កើត និងធំធាត់នៅប្រទេសកូរ៉េខាងត្បូង Jennie បានសិក្សានៅបរទេសនៅប្រទេសនូវែលសេឡង់រយៈពេល ៥ ឆ្នាំ មុនពេលត្រឡប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០១០។ នាងជាសមាជិកក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដែលបានបង្ហាញខ្លួន ដំបូងក្រោមផលិតកម្ម YG Entertainment ក្នុងខែសីហា ឆ្នាំ ២០១៦។ Jennie បានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងរឿងភាគ «The Idol» របស់ HBO ក្នុងឆ្នាំ ២០២៣ ប៉ុន្តែការសម្តែងដំបូងរបស់នាងរងនូវភាពចម្រូងចម្រាសយ៉ាងច្រើន៕










