ភាពតានតឹងរវាងជម្លោះបន្ទាត់ព្រំដែនរវាងខ្មែរនិងថៃមិនទាន់មានសញ្ញាប្រសើរឡើងនៅឡើយទេខណៈដែលប្រជាជនខ្មែរភាគច្រើននិងជនជាតិថៃដែលមកធ្វើការនៅស្រុកខ្មែរសុទ្ធតែសម្រេចចិត្តវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។ បញ្ហាវិវាទប្រទេសក្បែរខាងទាំង ពីរបានបង្កទៅជាការវែកញែកសម្រាប់អ្នកសិល្បៈដែលចេញមកនិយាយនិងអ្នកសិល្បៈដែលមិនចេញមកនិយាយអំពីជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJK9K9svUo8BEz74nnfRMTcipMa8rE5vSc52ildruIQkVapi3hrnFPdKEknariAVkE1nNTL_yj_3WO3hYIdnNGDitlwpfz4XQ5sgAbN3Br89GqfVmA5VfQjMnTq9B5k5zzAsPa8Je3iMzytphL3yy_9JZQE6DmcltwCiTbzt0FfrOeJ5PW8N1-zj2Eqp3c/s1440/image_2025-06-26_08-46-00.png
នៅយប់ថ្ងៃទី២៥ មិថុនា លោក John Sey បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈដោយហេតុអ្នក Reviews ល្បីឈ្មោះរូបនេះបានលើកឡើងអំពីអ្នកសិល្បៈខ្មែរល្បីមួយចំនួន។ លោកបានបង្ហោះថា «តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ច្រៀប រឿង Siam ! ប្រហែលជាប់ sponsor»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsm2au4QRdcG1PkWn2Pn8GvxGLj1E7QyuJ-oZthwvEyop-NW2FSLS7BNhMXzOGL4RFGSKKNXptTkl6TKz0ZU0H0pvJkGBmRnFmgz6jooAR3LHliBr9zaZ7avCawITKwcRDwAzUdSICkdchLjTptqNDZf0QZz2QYAtp_hfsDKUCPpKhF_Vqz_ZDLaghSAd/s1798/image_2025-06-26_08-46-07.png
ពាក្យសម្តីនេះបានជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក។ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញមតិយល់ស្របនិងគាំទ្រការលើកឡើងរបស់លោក John Sey ខណៈអ្នកមួយចំនួនបានប្រឆាំងចំពោះការបង្ហោះនេះដោយបានលើកឡើងហេតុផលថា អ្នកដែលមិនចេញមកនិយាយមិនមែនគេមិនស្នេហាជាតិនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHjbHxwcCzTmtA1h19VzzLois30CYdIk7PybnB3ZC4DQ0VKJ8eGW8xluFBW9JOX-NIAVBM-sNC-Us1ijhtlZWVb8tyrwZd7_crw5RbRtiWzdcwynSVfP-t6EL9HLWJW4TGKbbg-ehQnigaAM4uGTbUbelqOZC3THuJMi3aam8DDeMxaWZYMKSvVhtG0YXT/s1280/image_2025-06-26_08-46-01.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលចេញមកជជែកវែកញែកគ្នាអំពីប្រយោគរបស់លោក John Sey ក្នុងនោះលោក ចែម ចាន់រ៉ា ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះប្រចាំប្រទេសក៏បានបញ្ចេញមតិយោបល់ដូចគ្នាព្រោះលោកក៏ជាអ្នកសិល្បៈមួយរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uhsTPclW1KwHe-btvq_fTDhTLbz4iWRarqQ7Xm2pXUKaWzJUScltRDvmma7LAGdvC5PMiPYOQoFXWDW1k4VnBsL7IWjMhu9bZMfATpg0XkoLb2p1TVEmpnmlF6KBGLokYP8er3VizKQUgF0rQ_m7d-iHVL3zxPTJvYpkHL9IqQYc9QPWGybW1vyahaQQ/s2048/image_2025-06-26_08-46-09.png
តារាកំប្លែងរូបនេះបាន Screenshot ការបង្ហោះរបស់ John Sey ហើយបានភ្ជាប់មក ជាមួយនឹងសម្តីថា «គ្រាន់តែសរសេរហើយផុស មិនពិបាកទេប្អូន ការសរសេរបស់ប្អូន អាចធ្វើឱ្យពុកម៉ែបងប្អូនមួយចំនួនតូច មានអារម្មណ៍មិនល្អជាមួយ សិល្បៈដែលបងជា សិល្បៈដែរ។ អាទិត្យក្រោយបងទៅទៀត បងចង់បានជំនួយ ជួយអំពូលសឡា និង ពិល ដើម្បីជូនទៅកងទ័ពយើង សង្ឃឹមថាប្អូននឹងជួយផ្សព្វផ្សាយឬក៏អាចរួមដំណើរទៅ ជាមួយបងក៏បាន ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ»។ តារាកំប្លែង ពាក់មី បានបញ្ជាក់ចុង ក្រោយថា ប្រសិនជាមានអ្នកចង់ផ្តល់ជំនួយដូចជា អំពូលសឡា ឬ ពិលអាចឆាតទាក់ ទងមកលោកបាន៕