ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីស្លៀកឈុតប្រពៃណីខ្មែរបង្អួតសម្រស់នៅឯប្រាសាទបាពួនកាលពីពេលថ្មីៗនេះ។ យ៉ាងណាគោលចម្បងនៃឈុតនេះគឺនាងចង់ប្រម៉ូតពី «ស្បៃខ្មែរ»ដែលបំផុសគំនិតដោយហ្លូងយាយ។ ការផ្សព្វផ្សាយរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានផេកគាំទ្របវរកញ្ញាមួយមានអ្នកតាមដាន៤លាននាក់យកទៅផ្សព្វផ្សាយបន្ត។

កាលពីថ្ងៃទី២០ សីហា វីដេអូមួយរបស់ ហុក សារិតុលា ជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានចាប់អារម្មណ៍មិនធម្មតាក្នុងឈុតបែបប្រពៃណីខ្មែរក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួននៅលើទឹកដីខេត្តសៀមរាប។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែក បានពោលពាក្យយ៉ាងចាក់ដោតទៅកាន់ប្រទេសដទៃដែលចូលចិត្តក្លែងបន្លំមកធ្វើជារបស់ខ្លួន ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា «ថតប្រម៉ូតវប្បធម៌យើងឱ្យបានច្រើនទុកជាប្រវត្តិសាស្រ្តព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វើរបស់ខ្លួនឯងណាស់»។
ជាការពិត ក្នុងឈុតបែបប្រពៃណីខ្មែរនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានបំណងចង់ប្រម៉ូតស្បៃខ្មែរ កុំឱ្យប្រទេសក្បែរខាងចូលចិត្តថាជារបស់ខ្លួន។ បើតាមការឱ្យដឹងពីផេក Beauty Pageant Reviewer ឈុតស្បៃរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលថតផ្សព្វផ្សាយនេះគឺទទួលបានការបំផុសគំនិតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែមទៀតវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី អំពីការប្រម៉ូតស្បៃខ្មែរត្រូវបានផេក missosology ដែលជាផេកគាំទ្រវិស័យបវរកញ្ញាដ៏ល្បីមួយបានយកទៅផ្សព្វផ្សាយបន្តផងដែរ ខណៈផេកនេះមានអ្នកគាំទ្ររហូតដល់៤លាននាក់ឯណោះ មានអ្នកតាមដានចម្រុះជាតិសាសន៍ ដូច្នេះការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនេះកាន់តែទូលំទូលាយ ។
ជាមួយនឹងការផ្សព្វផ្សាយពីស្បៃខ្មែររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅឯប្រាសាទបាពួន បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ រូបនេះក៏បានបង្ហោះរូបភាពខ្លះៗនៅឯប្រាសាទអង្គរវត្តផងដែរ៕










